Koh Santipheap Daily

Koh Santipheap Daily


អ្នក​រត់​តាក់​ស៊ី​​​ម្នាក់​ស្រវឹង​​​ទះ​កំផ្លៀង​​ប៉ូលិស​​​​ព្រោះ​ខឹង​​​បត់​ម៉ូតូ​​​កាត់​មុខ​រថយន្ត​

Posted: 27 Jul 2012 01:00 AM PDT

អ្នក​រត់​តាក់ស៊ី​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​​បាត់​ដំបង​ ៖ ​មន្រ្តី​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​មួយ​រូប​ ត្រូវអ្នក​រត់តាក់​ស៊ីដែល​ស្រវឹង​ជោក​ទះកំផ្លៀង កាល​ពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​២៤​កក្កដា​ នៅ​​ចុង​ស្ពាន​ថ្ម​ត្រើយ​ខាង​កើត​(ស្ពាន​ដែក​ចាស​់)​ ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រត​នៈ ក្រុង​បាត់​ដំបង​ ដោយ​សារ​ខឹង​មន្រ្តី​នគរ​បាល​រូប​នេះ​បត់​ម៉ូតូ​ពីមុខ​រថយន្ត​របស់ខ្លួន​ ប៉ុន្តែ​បុរស​នេះ​ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ភា្លម​ៗដែរ​​បញ្ជូន

ទាហាន​ថៃ​៧​នាក់​​ចូល​មក​កម្ពុជា​​ពិភាក្សា​​​​លើ​​វិស័យ​កសិ​កម្ម​

Posted: 27 Jul 2012 12:58 AM PDT

រថយន្ត​ទាហានថៃ​ដែល​ចូល​កម្ពុជា​ដើម្បី​ពិភាក្សា​
ក្រុង​ប៉ោយប៉ែត ៖ ​វេលា​ម៉ោង​១២​​ថ្ងៃ​ត្រង់​​ថ្ងៃទី​២៧ កក្កដា ​២០១២ នេះ​មាន​រថយន្ត​ទាហាន​ថៃ​​ចំនួន​៣​គ្រឿង និង​ទាហាន​​ចំនួន​៧​នាក់ ​ចូល​មក​កម្ពុជា​តាម​​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ។

សម្ព័ន្ធ​គណៈ​កម្មការ​សម្រប​សម្រួល​និស្សិត​នាំយក​​ថវិកា​ទៅ​ជួយ​ឪពុក​សមាជិ​ក​មានជំងឺ

Posted: 27 Jul 2012 12:45 AM PDT

សម្ព័ន្ធ​គណៈ​កម្មការ​សម្រប​សម្រួល​និស្សិត​នាំយក​​ថវិកា​ទៅ​ជួយ​ឪពុក​សមាជិ​ក​មានជំងឺ
រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២២ កក្កដា ​លោក​ ឈី សម្បត្តិ ​អនុ​ប្រធាន​អចិន្ត្រៃយ៍​សម្ព័ន្ធ​គណៈ​កម្មការ​សម្រប​សម្រួល​និស្សិត​​ បញ្ញវន្ត​​កម្ពុជា ​និង​លោក​ ហៀង សុខេង ប្រធាន​ក្រុម​C​នៃក្រុម​​កីឡា​បាល់ទាត់​​របស់​សម្ព័ន្ធ​​​ តំណាង​​លោក ស៊ាន បូរ៉ាត់ ​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល​សម្ព័ន្ធ​គណៈ​កម្មការ​​សម្រប​សម្រួល​និស្សិត​ និង​លោក លី​ ឆេង ប្រធាន​គណៈ​កម្ម​ការ​នាយក​ បាននាំ​

គ្រួ​សារ​​អតី​ត​​យុទ្ធ​ជន​3​នាក់​ទទួល​ថវិកា​មរណសង្គ្រោះ​ពី​សមាគម​អតី​ត​យុទ្ធ​ជន​

Posted: 27 Jul 2012 12:45 AM PDT

គ្រួ​សារ​​អតី​ត​​យុទ្ធ​ជន​3​នាក់​ទទួល​ថវិកា​មរណសង្គ្រោះ​ពី​សមាគម​អតី​ត​យុទ្ធ​ជន​
ខេត្ត​​ពោធិ៍​សាត់​ ៖ រសៀល​ថ្ងៃ​ទី​២៥ ​កក្កដា មន្ទីរ​​​សង្គម​កិច្ច​អតី​ត​យុទ្ធ​ជន​ និង​យុវនីតិ​សម្បទា​​ខេត្ត​ បាន​ធ្វើ​ពិធី​​ប្រគល់​ថវិកា​​មរណ​សង្គ្រោះ​របស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ជូន​ដល់​គ្រួ​សារ​​សព​ចំនួន​៣​នាក់ ក្រោម​អធិបតី​ភាព​លោក គឹម ហុង អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​​បច្ចេក​ទេស និង​ជា​​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​​សមាគម​​អតី​ត​យុទ្ធ​​ជន​​កម្ពុជា ​និង​លោក​ ញឹក

យុវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​​ម្នាក់​ត្រូវ​រថយន្ត​បុក និង​​កិន​ធ្លាយ​ពោះ​វៀន​

Posted: 27 Jul 2012 12:38 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​​គេ​ប្រទះ​​​ឃើញ​ដេក​ស្លាប់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ដោយធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​​ដែល​​​សមត្ថ​កិច្ច​បាន​អះអាង​ថា ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក និង​កិន បន្ទាប់​មក​រថយន្ត​បង្ក​នោះ​​បើក​រត់​គេច​បាត់​ស្រមោល កាល​ពី​វេលា​​

​មន្ត្រី​គយ ប៉េអឹម​រក​ឃើញ​ម៉ូតូ​៧២​គ្រឿង អត់​ពន្ធ​ដែល​ឈ្មួញ​ដាក់​លក់​ក្នុង​ហាង​

Posted: 27 Jul 2012 12:35 AM PDT

ម៉ូតូ​អត់​ពន្ធ​
រាជធានីភ្នំពេញ ៖ ដោយ​​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិ​ភូ​​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​ជា​អគ្គ​នាយក​​គយ និង​​រដ្ឋា​ករ​កម្ពុជា និង​បទ​បញ្ជា​ផ្ទាល់​ពី​លោក ​កែវ សុខ​ឃាង ប្រធាន​នាយក​ដ្ឋាន​បង្ការ និង​បង្ក្រាប​​បទ​ល្មើស​នៅ​ថ្ងៃទី​២៧ កក្កដា ២០១២ ​វេលា​

លោកអភិបាល​​រាជ​ធានី​​សម្ពោធ​​ដាក់​​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សាលា​​សង្កាត់​​​ឪឡោក​

Posted: 27 Jul 2012 12:30 AM PDT

លោកកែប ជុតិមា អញ្ជើញ​​កាត់​ខ្សែបូ​ក្នុងពិធី
រាជ​ធានី​ភ្នំពេញ​​​ ៖ ​នាព្រឹក​ថ្ងៃទី​​​២៥ កក្កដា ​លោក​កែប ជុតិមា ​អភិបាល​​រាជ​ធានី​ភ្នំពេញ​ ​បាន​អញ្ជើញ​​​ជា​អធិប​តី​​​ក្នុង​ពិ​ធី​​​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​ជា​ផ្លូវ​ការអគារ​​​​សាលា​សង្កាត់​​​​​ឪឡោក​ ថ្មី​ដែល​​ទើប​​​​ស្ថាបនា​រួច​រាល់ ។​លោក​ គិត​ សុផា អភិបាល​​​ខណ្ឌ​​ពោធិ៍​សែន​​ជ័យ​​​ថ្លែង​​ថា ​សង្កាត់​ឪឡោក​​​ ជា​សង្កាត់​​​មួយ​ក្នុង​​​​ចំណោម​សង្កាត់​​​ទាំង​១៣​​​ របស់​ខណ្ឌ​​​ពោធិ៍​សែន​ជ័យ​​ ​មាន​ព្រំ​ប្រទល់ខាង​

ការ​ប្រកួត​បាល់​ទាត់​​​ក្នុង​​បន្ទប់​​ជ្រើស​រើស​​ជើង​ឯក​ឆ្នាំ​២០១២ ជិត​ចាប់​ផ្តើម​ហើយ

Posted: 27 Jul 2012 12:25 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា បានកំណត់ពេលវេលានៃការ​ប្រកួត​កីឡាបាល់ទាត់ក្នុងបន្ទប់ Futsal ដើម្បី​ជ្រើស​រើសជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០១២ គឺ​ចាប់​ពីថ្ងៃទី៨ កញ្ញា ដល់ថ្ងៃទី២៣ ធ្នូ ខាង​មុខ​នេះ ។

មន្ត្រី​​យោធា​ឥណ្ឌា​​បើក​វគ្គ​បណ្តុះ​បណ្តាល​រក្សា​សន្តិ​ភាព និង​​បោស​សំអាត​មីន​នៅ​កម្ពុជា

Posted: 27 Jul 2012 12:23 AM PDT

រាជធានីភ្នំពេញ ៖ ​ជា​ផ្នែក​​មួយ​នៃ​កិច្ច​​សហ​​ប្រតិ​បត្តិ​ការ​​ដែល​កំពុង​អនុ​វត្ត​ឡើង​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា លើ​វិស័យ​ការពារ​ជាតិ ក្រុម​យោធា​​​នៃ​កង​ទ័ព​ជើង​គោក​ឥណ្ឌា ​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃទី​១៨ កក្កដា ២០១២ ​ដើម្បី​ជួយបណ្តុះ​បណ្តាល​​ផ្នែក​រក្សា​សន្តិ​

យុវជន​​ជប៉ុន​-កម្ពុជា នឹង​ប្រកួត​បាល់​ទាត់​​ចម្រុះ​គ្នា​​ ដើម្បី​​បិទ​កម្ម​វិធី​

Posted: 27 Jul 2012 12:17 AM PDT

​ក្រុម​កីឡា​ករ​​កម្ពុជា​ប្រកួត​ជា​មួយ​ក្រុម​កីឡា​​ករជប៉ុន
រាជធានីភ្នំពេញ ៖ ក្រុម​កីឡា​ករ​បាល់​ទាត់​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា និង​ក្រុម​កីឡា​ករ​អាយុ​ក្រោម​​១៥​ឆ្នាំ​ជប៉ុន​នឹង​លេង​ចម្រុះ​​គ្នា​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា ស្អែក​​នេះ​នៅ​ពហុ​កីឡ​ដ្ឋាន​​ជាតិ​អូឡាំ​ពិក រាជធានី​ភ្នំពេញ គឺ​ក្នុង​មួយ​ក្រុម​ម្ខាង​មាន​គ្នា​​១១​នាក់ មាន​កម្ពុជា​លាយ​​ជា​មួយ​ជប៉ុន​ទាំង​សង​ខាង ។

ជិះ​ម៉ូតូ​បុក​គូទ​​រថយន្ត​​ស្លាប់​​2នាក់​​​​ជើងគង​​​លើ​​ម៉ូតូ​​​​ រ​បួស​ធ្ងន់​ម្នាក់​

Posted: 27 Jul 2012 12:15 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម​​​​ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ដ៏​​រន្ធត់​មួយ​​​ ដោយសារ​​​ក្រុម​​​យុវ​ជន​​​៣នាក់​ជិះ​ម៉ូតូ​ម៉ា​ក​​វ៉េវ​​មួយ​គ្រឿង​​​​ទៅ​​បុ​ក​គូទ​រថយន្ត​​​ធុន​​ធំ​​​មួយ​គ្រឿង​​​ពេញ​ទំហឹង​​​​​ នៅ​លើ​កំណាត់​​ផ្លូវ​​​ជាតិ​លេ​ខ​​៧​ ក្នុង​ភូមិ​​​ស្រែ​​សៀម​ ​ឃុំ​ជី​រោទ៍ទី​​២ ស្រុក​​ត្បូង​​ឃ្មុំ​​ បណ្តាល​​ឱ្យ​ស្លាប់​​២នាក់​​​ភ្លាម​ៗ​​ និង​ម្នាក់​ទៀត​​របួស​​​ធ្ងន់​​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​១២​និង​​​៣៥​នាទី​​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​

យុវនិស្សិតពីរនាក់​បង​ប្អូន​ឆក់​ទូរស័ព្ទ​ដៃ​អាយ​ហ្វូន​​ត្រូ​វជាប់​ទ្រុង

Posted: 27 Jul 2012 12:00 AM PDT

ជន​ល្មើស​ទាំងពីរ​ត្រូវ​បាន​ចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ យុវជន​ពីរនាក់​​ដែ​ល​ជា​និស្សិត​​សាកល​វិទ្យាល័យភូមិ​​ន្ទ​កសិកម្ម​​ចំការ​ដូង ​បាន​​​ធ្វើ​សកម្ម​ភាព​ឆក់ទូរស័ព្ទ​ដៃ​ពីនារីម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ និយាយ​ទូរស័ព្ទតាម​ផ្លូវ​​នៅ​ចំណុច​ខាង​ត្បូង​ផ្សារ​ទួល​ទំពូង​​ ផ្លូវ​លេខ​៤៥០ កែង​ផ្លូវ​លេខ​១៥៥ ​សង្កាត់​ទួលទំពូង​ទី១ ខណ្ឌ​ចំការមន ហើយ​​ព្យាយាម​ជិះ​រត់​គេចខ្លួន​ ។

អត្រា​គ្រោះថ្នាក់​ចរា​ចរណ៍​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១២ ​កើត​មាន​១១៦​លើក ថយ​ចុះ​៨៨​លើក​

Posted: 26 Jul 2012 11:57 PM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យោង​តាម​របាយ​ការណ៍​​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១២ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំង​ខេត្ត​ប​ន្ទាយ​មាន​ជ័យ ​កើត​មាន​ចំនួន​១១៦​លើក បើ​ប្រៀប​ធៀប​​ឆមាស​ទី​១ ឆ្នាំ​២០១១ ​កើត​មាន​ចំនួន​២០៤​លើក ឃើញ​ថា មាន​ការ​ថយ​ចុះ​៨៨​លើក ស្មើ​នឹង​៤៣% ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៧ កក្កដា ២០១២

Posted: 26 Jul 2012 11:55 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៧ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ពួក​ប្រឆាំង​​រុស្ស៊ី​​ជាង​​១៥០០​នាក់​​​ធ្វើ​បាតុកម្ម​​​​នៅ​​​ក្រុងមូស្គូ

Posted: 26 Jul 2012 11:46 PM PDT

 ពួក​​បាតុករ​​​​នៅ​​ជិត​ទីលាន​​​ពូស្គីន​
ពួក​ប្រឆាំង​រុស្ស៊ី​​​ជាង​១៥០០​នាក់​​​កាលពី​ថ្ងៃទី​២៦ កក្កដា​​​បាននាំ​គ្នា​​​ធ្វើ​បាតុកម្ម​​នៅកណ្តាល​ក្រុង​​មូស្គូ​ដើម្បី​បរិហារ​​ចំពោះ​ការចាប់​ខ្លួន​ពួក​សកម្ម​​​​ជន​​ប្រឆាំងក្នុង​ឱកាស​​​នៃការ​ប្រមូល​ផ្តុំ​​​​មនុស្ស​​ប្រឆាំង​ប្រធានាធិបតី​​លោក​​វ៉្លាឌីមៀរ ពូទីន​ ​ហើយ​អំពាវ​នាវ​ឱ្យ​​ដោះ​លែង​​ពួកអ្នក​​ទោស​នយោបាយ ។

ទទួល​​ទាន​ប៉ោម​​ត្រឹម​​តែ​​២​​ផ្លែ​​ក្នុង​​១​​ថ្ងៃ​ អាច​​កាត់​​បន្ថយ​អត្រា​​គ្រោះ​​ថ្នាក់​​ដោយ​​ជំ​ងឺ​​បេះ​​ដូង​​

Posted: 26 Jul 2012 11:46 PM PDT

អត្ថ​ប្រ​យោជន៍​នៃ​ការ​ទទួល​ទាន​ប៉ោម​២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​លេចចេញ​ជា​រូប​រាង​ក្នុ​រយៈ​ពេល​៣​ខែ​
យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​អះ​អាង​ថា ទទួល​ទាន​ប៉ោម​ត្រឹម​តែ​២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​គ្រប់​គ្រាន់​​អាច​ជួយ​ការ​ពារ​ស្ត្រី​គេច​ផុត​ពី​ការ​ប្រ​ឈម​ដោយ​ជំ​ងឺ​បេះ​ដូង​តាម​រយៈ​ការ​កាត់​បន្ថយ​កម្រិត​កូ​ឡេស្តេរ៉ូល ។ អត្ថ​ប្រ​យោជ​ន៍​នេះ​នឹង​បង្ហាញ​ជា​រូប​រាង​កាល​ណា​គេ​ទទួល​ទាន​វាចាប់​ពី​៣​ខែ​ឡើង​ទៅ​។​

កងទ័ព​​ស៊ីរី​​​​លើក​​ទៅ​​ក្រុង​អាឡែប​មុន​ការ​វាយ​​លុក​​​ធំមួយ​

Posted: 26 Jul 2012 11:32 PM PDT

ពួកជន​​​ភៀស​ខ្លួន​​​រត់​ចេញពីក្រុង​អាឡែប​
កងទ័ព​​​ស៊ីរី​​គាំទ្រ​​ដោយ​​កាំភ្លើង​​ធំ​​​កាលពីថ្ងៃទី​២៦​​កក្កដា​​​បាន​​វាយ​ប្រហារ​​លើ​ពួកឧទ្ទាម​​​ក្នុង​​សង្កាត់​ជាច្រើន​​នៃទីក្រុង​​អាឡែប​ជា​ទីក្រុង​​ធំទី២​ និង​ជា​​ទីក្រុងសេដ្ឋកិច្ច​សំខាន់​របស់​​ប្រទេស​​មុន​ ការ​វាយ​​លុក​​​​ធំមួយ​ដើម្បី​ប៉ុន​ប៉ង​​​​ដណ្តើម​​​​​កាន់​កាប់​​​ទីក្រុង​​​នោះ​វិញ​ខណៈ​​​ដែល​ក្រុង​​​អាឡែប​​​ក្លាយ​ជា​​របត់​​សំខាន់​​នៃ​ជម្លោះ​​​នៅ​​​ស៊ីរី ។

ចេញ​ពី​ផឹក​​ស៊ី​ប្រញាប់​ទៅ​ធ្វើ​ការ​​ជិះ​ម៉ូតូ​ផ្លូវ​បញ្ច្រាស​ប៉ះ​ដៃ​ចង្កូត​​ជា​មួយ​​ម៉ូតូ​​មួយ​គ្រឿង​ទៀត​​ដួល​ច្រងាប់​ច្រងិល​ម្នាក់ឯង

Posted: 26 Jul 2012 11:30 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ចេញ​ពី​ផឹក​​ស៊ី​នៅ​ផ្ទះ​បង​ប្អូន​​ ហើយ​ប្រញាប់​ទៅ​ធ្វើ​ការ​ ជិះ​ម៉ូតូ​ផ្លូវ​បញ្ច្រាស​ក៏​ទៅ​​ប៉ះ​ដៃ​ចង្កូត​​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ដួល​ច្រងាប់​ច្រងិល​ម្នាក់​ឯង របួស​​រយះ​មុខ​រលាត់​ដៃ​ជើង​​ហូរ​ឈាម​កក្លាក់ កាល​ពី​វេ​លា​ម៉ោង​១១​និង​​២០​នាទី​យប់​ថ្ងៃ​ទី​២៥ កក្កដា ​តាម​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ។

ស្ត្រី​ម្នាក់ត្រូវ​បាន​រថយន្តក្រឡុក​​បេតុង​បើក​បុក និង​​កិន​​បែក​ក្បាល​ធ្លាយ​ខួរ

Posted: 26 Jul 2012 11:29 PM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​រថយន្ត​ក្រឡុក​​បេតុង​បើក​បុក​​ និង​កិន​បណ្តាល​​ឱ្យ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង កាល​ពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​​២៧ កក្កដា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ចោមចៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កុមារី​អាយុ​2​ឆ្នាំ​រលាក​ទឹក​ក្តៅ​​កំពុង​ពុះ​រង​របួស​ធ្ងន់​

Posted: 26 Jul 2012 11:15 PM PDT

ក្មេង​ស្រីរងគ្រោះ
ខេត្ត​កំពង់​ឆ្នាំ​ង​ ៖​​ ​កុមារី​​អាយុ​២​ឆ្នាំ​ម្នាក់​​បាន​រង​របួស​​រលាក​យ៉ាង​ធ្ងន់ ដោយ​សារ​តែ​ទឹក​ក្តៅ​ក្នុង​កំ​សៀវ​កំពុង​ពុះ​​កំពប់​​ចាក់​ស្រាច​​​លើ ​ដូច​គេ​ស្រុស​ទាំង​រស់ ខណៈ​ដែល​កុមារី​នេះ​ធ្វើ​ជា​គោ​ឱ្យ​ក្មេង​ប្រុស​ម្នាក់​ទៀត​​ចង​ដៃ​អូស​រត់​លេង​ ហើយ​​​ទាក់​នឹង​កំ​សៀវ​ទឹក​លើ​ចង្ក្រាន​​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៩ និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២៥ កក្កដា នៅ​លំ​នៅ​ឋាន​​របស់​​ក្មេង​ស្រី​

មន្ត្រី​នគរបាល​មមាញឹក​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ផ្តល់​ជូន​​ប្រជាពល​រដ្ឋ​

Posted: 26 Jul 2012 11:00 PM PDT

មន្ត្រី​នគរបាល​មមាញឹក​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ផ្តល់​ជូន​​ប្រជាពល​រដ្ឋ​
ខេត្តកំពង់​ឆ្នាំង​ ៖ លោកឧត្តម​សេនីយ៍​ត្រី អាត់ ខែម ស្នងការនគរ​បាលខេត្ត​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា បានអញ្ជើញ​ចុះត្រួត​​ពិនិត្យមើល ​ស្ថាន​នីយចល័តផ្តល់អត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិ​ខ្មែរ​គំរូ​ថ្មីឥតបង់​​ប្រាក់ ដែលធ្វើឡើង​ដោយ​មន្ត្រី​នគរ​បាលជំនាញ នៅសង្កាត់​ប្អេរ ក្រុងកំពង់ឆ្នាំង ។ អញ្ជើញ​អមដំណើរ​ក្នុងពេល​នោះ​​មានលោក​ ស្នង​ការ​រង​ ប្រធានកា​រិយាល័យ ​លោកអធិការ​

អង្គ​ការ​សុខ​ភាព​ពិភព​លោកផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​អប់​រំនិង​ការ​ពាក់​មួក​​សុវត្ថិ​ភាព

Posted: 26 Jul 2012 09:15 PM PDT

រាជ​ធានី​ភ្នំពេញ ថ្ងៃទី២៥​ កក្កដា​ ៖ ​គណៈ​​កម្មាធិការ​ជាតិ​សុវត្ថិ​ភាពចរាចរណ៍​​ផ្លូវ​គោក ​បានរៀប​ចំពិធី​ប្រកាស​ផ្សព្វផ្សាយ​យុទ្ធ​​នាការ​​ការ​ពាក់មួក​សុវត្ថិ​ភាព និងពិធី​ប្រគល់​ឧបករណ៍​ត្រួត​ពិនិត្យ​ការ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​គ្រឿងស្រវឹង និងការមិន​ពាក់មួក​សុវត្ថិ​ភាព​ដោយ​​មាន​កិច្ចសហ​ការ​ និង​មាន​ការឧបត្ថម្ភ​ពី​អង្គ​ការ​សុខភាព​ពិភព​លោក តាមរយៈ​មូល​និធិ​ប៊្លូម​​បឺគ​ភីលែន​ត្រូភី​ នៃ​

លោក​សូរ ឃុន សា​ក​សួរ​​សុខ​ទុក្ខ​​យុវ​ជន​ស្ម័​គ្រ​​ចិត្ត​សម្តេច​តេជោ​ ចុះ​វាស់​វែង​ដី​

Posted: 26 Jul 2012 09:00 PM PDT

ខេត្ត​រតន​គិរី ៖​​ ​នៅ​ព្រឹក​ថ្ងៃទី​២៣ កក្កដា លោក​សូរ ឃុន រដ្ឋ​មន្ត្រី​​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនា​គមន៍ រួម​ដំណើរ​ដោយ​អស់​លោក លោក​ស្រី ជា​មន្ត្រី​​អ្នក​មុខ​អ្នក​ការ​ក្រោម​ឱ​វាទ​​ក្រសួង បាន​អញ្ជើញ​​ទៅ​សាក​សួរ​សុខ​ទុក្ខ​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​សម្តេច​​តេជោ ដែល​ចុះ​វាស់​វែង​ដីជូន​ប្រជា​ពល​រដ្ឋ​​ក្នុង​ខេត្ត​រតន​គិរី ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​សុខ អាន ​នឹង​ជួប​ពិភាក្សា​​ការ​ងារ​ជាមួយ​ប្រតិភូ​ថៃ​​នៅ​រសៀល​​ថ្ងៃនេះ

Posted: 26 Jul 2012 08:56 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ លោកឧបនាយក​រដ្ឋ​មន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ​គណៈ​រដ្ឋមន្រ្តី បានវិលមកដល់ប្រទេស​កម្ពុជា​វិញហើយកាលពីរសៀលថ្ងៃទី២៦ កក្កដា ២០១២ បន្ទាប់ពីបានសម្រាក​ព្យាបាលនៅ​ប្រទេសសិង្ហបុរីអស់រយៈ​ពេល​ជាង​១​ខែ​កន្លង​មក​នេះ ។ នេះបើយោងតាមប្រធានអង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការ​គណៈរដ្ឋ​មន្រ្តី លោកស្វាយ

​មន្ត្រីប​សុពេទ្យ​​ចុះ​ចាក់​ថ្នាំ​​វាក់​សាំង​ការពារ​ជងឺ​​សាទឹក​លើ​គោក្របី​ប្រជា​ពល​រដ្ឋ​

Posted: 26 Jul 2012 08:54 PM PDT

ការ​ចុះ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ដល់សត្វ​គោ ​និង​ក្របី
ខេត្ត​កំពង់​ឆ្នាំង ៖ លោក​ហ៊ុន លី អនុ​ប្រធាន​​ការិយា​ល័យ​ផលិត​កម្ម និង​បសុ​ព្យាបាល​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត​​ដឹក​នាំ​​មន្ត្រី​ជំនាញ​សហ​ការ​ជា​មួយ​អាជ្ញា​ធរភូមិ ឃុំ ស្រុក និង​​ភ្នាក់​ងារ​សុខ​ភាព​បសុពេទ្យ​ភូមិ​ចុះ​អប់​រំ​​ផ្សព្វ​​ផ្សាយ​អំពី​​ការ​បង្ការ​ ការពារនូវ​ជំងឺ​សា​ទឹក និង​ចាក់​ថ្នាំ​វាក់​

កា​រពង្រឹង​​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​វិស័យ​​កំណែ​ទម្រង់​​រដ្ឋ​បាល​​​សាធារណៈ

Posted: 26 Jul 2012 08:45 PM PDT

រាជ​ធានី​ភ្នំពេញ​​ ​៖​ ដើម្បី​​ពិនិត្យ​​លទ្ធ​​ភាព​​ក្នុង​ការ​​ពង្រឹង​​កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​ជាមួយ​​ប្រទេស​កម្ពុជា​​លើ​វិស័យ​​កំណែ​ទម្រង់​​រដ្ឋ​បាល​​ សាធារណៈ លោក​ស្រី​​ Tynatan នាយិកា​វិទ្យា​​​ស្ថាន​មុខ​​ងា​រ​សាធារណៈ​​របស់​​ប្រទេស​សិង្ហ​បុរី​​ បាន​ដឹក​នាំ​​គណៈ​ប្រតិ​ភូ​​​ចូល​​ជួប​​ពិភាក្សា​​ការ​ងារ​​ជាមួយ​លោក​​​ង៉ោ ហុង​លី ​អគ្គ​លេខា​ធិការ​​ក្រុម​ប្រឹក្សា​​កំណែ​ទម្រង់​​រដ្ឋ​បាល​​ កាលពី​​ថ្ងៃ​ទី​​២៤ ​កក្កដា នៅ​ទី​ស្តី​ការ​​

ផ្ទុះ​យ៉ាង​ខ្លាំងនៅភាគ​​​ពាយ័ព្យ​​​ប៉ាគី​ស្ថាន​​ស្លាប់​៨​នាក់​

Posted: 26 Jul 2012 08:40 PM PDT

ទិដ្ឋភាព​​​ក្នុង​ផ្សារ​​​​ក្រោយ​ផ្ទុះ​គ្រាប់​បែក
ម៉ាស៊ីន​​ឃោសនា​ក្នុង​ស្រុក​​រាយ​ការណ៍​ថា មនុស្សយ៉ាងតិច៨​នាក់​​ក្នុង​នោះ​​មាន​កុមារ២នាក់​បានត្រូវ​ស្លាប់​ហើយ​២០​នាក់​ត្រូវ​របួស​កាលពី​ថ្ងៃទី​​២៦ កក្កដា​​​ក្នុង​ការ​ផ្ទុះ​​​ខ្លាំងមួយ​នៅ​​បាហ្សា​អួរ​ ជាស្រុក​​​កុល​សម្ព័ន្ធ​​​មួយនាភាគ​​ពាយ័ព្យ​​​​ប៉ាគី​ស្ថាន​​​ ។​

​បុរស​ជន​ជាតិ​ចិន​ម្នាក់​សង្ស័យ​​ស្រវឹង​​បើក​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​​ផ្ងារ​ជើង​

Posted: 26 Jul 2012 08:39 PM PDT

ការ​ស្ទួច​រថយន្ត​ដែល​ជិះ​ធ្លាក់​ប្រឡាយ​
រាជធានីភ្នំពេញ ៖ រថយន្ត​រ៉េ​ហ្វ័រ ពណ៌​ឈាម​ជ្រូក មួយ​គ្រឿង​ដែរ​ប្រជា​ពល​រដ្ឋ​ឃើញ​​ហេតុ​ការណ៍​​នេះ បាន​អះ​អាង​ថា បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​​សង្ស័យ​ស្រវឹង​​​បាន​បើក​រថយន្ត​​​ក្នុង​ល្បឿន​លឿន ហើយ​ក៏​រេ​ចង្កូតធ្លាក់​​ចូល​ប្រឡាយ​​ទឹកតាម​ផ្លូវ​លំ​ក្រឡាប់​ផ្ញា​រជើង​ តែ​

​រថយន្ត​ទួរីស​២​គ្រឿង​សណ្តោង​គ្នា​បុក​គោ​២​ក្បាល​ធ្លាក់​​ចូល​ប្រឡាយ​

Posted: 26 Jul 2012 08:36 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​ទួរីស​ចំនួន​២​គ្រឿង​បាន​ធ្លាក់​​ចូល​ប្រឡាយ​ទឹក​ ខណៈ​​ពេល​ដែល​កំពុង​សណ្តោង​គ្នា​ ទៅ​បុក​គោ​​២​ក្បាល​រត់​ឆ្លង​ថ្នល់ កាល​ពីវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​​ថ្ងៃទី​២៦ កក្កដា នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ​​៩៤ និង​៩៥

កូរ៉ូឡា​បោះ​ពួយ​ត្របាក់​រនាំង​ដែក​ចែក​ផ្លូវ​អស់​១៥​ផ្ទាំង​

Posted: 26 Jul 2012 08:34 PM PDT

រនាំង​ដែក​ដែល​ត្រូវ​​រថយន្ត​បុក​បាក់​
រាជធានីភ្នំពេញ ៖ ​បុរស​ជន​ជាតិ​ចិន​ម្នាក់​​បើក​រថយន្ត​កូរ៉ូឡា​តាម​បណ្តោយ​​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី ​ក្នុង​​ស្ថាន​ភាព​ស្រវឹង​ជោក​​ជ្រុល​ទៅ​បុក​រះ​រនាំង​ដែក​​ចែក​​ផ្លូវ​​ពេញទំហឹង​​លាន់​ដូច​រន្ទះ​ បណ្តាល​ឱ្យ​​រថយន្ត​ខ្ទេច​ខាងមុខ​ស្ទើរ​ទាំង​ស្រុង ​កាល​ពីវេលា​​ម៉ោង​៤​និង​៤០​នាទី​​ទៀប​ភ្លឺ​​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!