Koh Santipheap Daily

Koh Santipheap Daily


គប់​គ្រាប់​បែក​​ចូល​លំនៅ​ឋាន​​ជន​ជាតិ​វៀត​ណាម​​ពាក់​ព័ន្ធ​​រឿង​​ស្នេហា​

Posted: 25 Jul 2012 01:30 AM PDT

ទិដ្ឋ​ភាពក្រោយ​ពេល​កើតហេតុផ្ទុះ​គ្រាប់បែក
រាជ​ធានី​ភ្នំពេញ​​​ ​៖ ​លំនៅ​ឋាន​​ជន​ជាតិ​វៀត​ណាម​​ម្នាក់ ស្ថិត​នៅ​ភូមិ​​តា​ងូវ​ក​ណ្តាល ​សង្កាត់​​​​និរោធ ខណ្ឌ​មាន​ជ័យ ​ត្រូវ​ជន​​មិន​ស្គាល់​មុខ​​លួច​​គប់​គ្រាប់​បែក​​មួយ​គ្រាប់​​ចូល​ កាលពី​​វេលា​ម៉ោង​​៤​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​២៤ ​កក្កដា ​បង្ក​​ឱ្យ​​មាន​ភាព​​​ភ្ញាក់​ផ្អើល​​យ៉ា​ង​ខ្លាំង​ ប៉ុន្តែ​​មិន​​បណ្តាល​​ឱ្យ​មាន​​មនុស្ស​​ណា​ម្នាក់​​រង​របួស​​ឡើយ ​ដោយ​សារ​ពេល​កើត​ហេតុ​​នោះ​ក្នុង​​ផ្ទះ​​គ្មាន​មនុស្ស​​ស្នាក់​នៅ ។​

ឃុំ​ខ្លួន​​ស្ត្រី​ទម្លាក់​​ស្ពាន់​​ដូរ​យក​​​មាស​​ដាក់​ពន្ធនា​គារ​​ព្រៃ​ស​​

Posted: 25 Jul 2012 01:15 AM PDT

ឃុំ​ខ្លួន​​ស្ត្រី​ទម្លាក់​​ស្ពាន់​​ដូរ​យក​​​មាស​​ដាក់​ពន្ធនា​គារ​​ព្រៃ​ស​​
រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ដែល​ធ្វើ​​សកម្ម​ភាព​​ទម្លាក់​ស្ពាន់​​ដូរ​យក​​មាស​ត្រូវ​បាន​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​សម្រេច​ឃុំ​ខ្លួន​​ដាក់​ពន្ធ​​នា​​គារ​​ព្រៃ​ស​ជា​បណ្តោះ​​អាសន្ន​ កាល​ពី​​ថ្ងៃ​ទី​២៣ ​កក្កដា ដោយ​រង់​ចាំ​​​ការ​ស៊ើប​អង្កេត​​ និង​ឈាន​​​ទៅ​បើក​សវនា​ការ​​ផ្តន្ទា​ទោស​​ពាក់​ព័ន្ធ​នឹង​​​អំពើ​ចោរ​កម្ម ។​​ ​ស្ត្រី​​ដែល​សាលា​​ដំបូង​​សម្រេច​ឃុំ​ខ្លួន​​នេះ​​ឈ្មោះ​​ងួន​ ស្រី​មុំ ​ស្នាក់​នៅ​​ផ្ទះ​ជួល ​ក្នុង​​ភូមិ​បាយ៉ាប ​សង្កាត់

​កាម​រី​​គូទ​​ប៉ោង​​​បើក​កៀ​​​រ​​​​​​​​​​​​​​​​​​ម៉ូតូ​​​​រួច​បើក​​រត់​ដល់​​​ផ្លូវ​បត់​​​បួង​​ចង្កូត​​​ខ្លាំង​​ពេក​ក្រឡាប់​ផ្ងារ​​ជើង​​​ស្លាប់​ម្នាក់​​​របួស​ធ្ងន់​​ម្នាក់​

Posted: 25 Jul 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​ ៖ ​​រថយន្ត​ម៉ាក​កាមរី​​​​គូទ​ប៉ោង​​មួយ​គ្រឿង​​​​បើក​បរ​​​​ក្នុង​ល្បឿន​​លឿន​​​​​ជ្រុល​ទៅ​​កៀរ​អ្នក​​​​ជិះ​ម៉ូតូ​​​មួយគ្រឿង​បណ្តាល​ឱ្យ​​​ដួល​ខណៈ​​នោះ​មាន​​​​អ្នក​​​រត់​ម៉ូតូ​ឌុប​​​​ជ​ា​ច្រើន​​​បា​ន​នាំ​គ្នា​​​ជិះ​ម៉ូតូ​​​ដេញ​តាម​​​ធ្វើ​​ឱ្យ​អ្នក​​​​​បើក​​​​​រថយន្ត​ភ័យ​​​ស្លន់​ស្លោ​​ខំ​បើក​​​រត់​គេច​ លុះ​​ទៅ​ដល់​​ចំណុច​​​ផ្លូវ​​​បត់​បួង​ចង្កូត​​​ខ្លាំង​​​ពេក​ក្រឡាប់​​​បះ​ជើង​​​​​បោក​ផ្ទប់​​នឹង​របង​ផ្ទះ​​​ប្រជា​ពល​រ​ដ្ឋ​​ខ្ទាត​​មនុស្ស​​ចេញ​​​ក្រៅ​ស្លាប់​​ម្នាក់​​​ និង​របួស

ឈន ចរិយា ​បែក​ពី​សង្សារ​រង់ចាំ​គូ​ព្រេង​​ទោះ​បី​មាន​បុរស​ជា​ច្រើន​​តាម​​ញ៉ែ​ក៏​​មិន​ខ្វល់

Posted: 25 Jul 2012 12:56 AM PDT

កញ្ញា ឈន ចរិយា
រាជធានីភ្នំពេញ ៖ ​ទោះ​​បី​មាន​វ័យ​៣០​ឆ្នាំ ​ហើយ​ក៏​ដោយ ​កញ្ញា ឈន ចរិយា នៅ​មិន​ទាន់​គិត​គូរ​រឿង​ស្នេហា​សង្សារ​ស្វាមី​អីនោះ​ដែរ ព្រោះ​នាង​ធ្លាប់​ភ្លក្ស​រស​ជាតិ​ស្នេហា​ក្រៅ​តម្រា​​ដែល​ធ្វើ​ឱ្យ​បេះដូង​ប្រេះ​ស្រាំ​​ម្តង​រួច​មក​ហើយ ​ដូច្នេះ​​ពេល​នេះ​​មាន​តែ​រង់​ចាំ​គូ​ព្រេង​​​ដល់​ពេល​ណា​ពេល​នោះ​ចុះ ប៉ុន្តែ​​នាង​បាន​បង្ហើប​ឱ្យ​​ដឹង​ថា ឆ្នាំ​២០១៣ ​នឹង​

អ្នក​សារ​ព័ត៌មាន​កម្ពុជា​ជួប​​លោក​រដ្ឋ​លេខា​ធិការ​ក្រសួង​​ការ​បរទេស​ថៃ

Posted: 25 Jul 2012 12:45 AM PDT

អ្នក​សារ​ព័ត៌មាន​កម្ពុជា​ជួប​​លោក​រដ្ឋ​លេខា​ធិការ​ក្រសួង​​ការ​បរទេស​ថៃ
ក្រុង​បាង​កក-ថៃ​​ ៖ នៅ​សាល​ប្រជុំ​​នៃ​ក្រសួង​​ការ​បរទេស​​ថៃ​ក្នុង​ក្រុង​បាង​កក​​ នា​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ​លោក​ណាត់​ថា​វុត ​ផូ​ទី​សារ៉ូ ​រដ្ឋ​លេខ​ាធិការ​​ក្រសួង​ការ​បរទេស​​ថៃ បាន​ដឹក​នាំ​មន្ត្រីក្នុង​ក្រសួង​​ទទួល​ស្វាគមន៍​ប្រតិ​ភូ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ចំនួន​១០​រូប ដែល​មាន​តំណាង​​ពី​ស្ថានីយ​ទូរទស្សន៍​ចំនួន​​៣ និង​​អង្គភាព​​​សារព័ត៌មាន​ចំនួន​៣ ​គឺ​ទូរទស្សន៍​ជាតិ​កម្ពុជា​​ ទូរទស្សន៍​​​ស៊ី​ធី​អិន ​និង​

ម៉ូតូ​ស្មាស់​បុក​ឌ្រីម​សេ​១២៥ របួស​​ធ្ងន់​​​ម្នាក់​ ស្រាល​ម្នាក់​

Posted: 25 Jul 2012 12:41 AM PDT

សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​កន្លែង​កើតេហតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូស្មាស់​ ពណ៌​ខ្មៅ មួយ​គ្រឿង​ជិះ​គ្នា​​២​នាក់ ​ក្នុង​ល្បឿន​លឿន​​ព្យា​យាម​​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ពណ៌​ខៀវ ​មួយ​គ្រឿង​ទៀត ចំពី​មុខ​ពេញ​ទំហឹង បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​​ស្មាស់​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​​​នៅ​មន្ទីរ​ពេទ្យ​ រីឯ​​អ្នក​បើក​​ម៉ូតូ​​ឌ្រីម​សេ​១២៥ រង​របួស

ចិន វៀត​​ណាម និង​​​ថៃ​ ​​​សម្លាប់​ដំរី​​ និង​​រមាស​​​ច្រើន​​ក្នុង​លោក​

Posted: 25 Jul 2012 12:38 AM PDT

ចិន វៀត​​ណាម និង​​​ថៃ​ ​​​សម្លាប់​ដំរី​​ និង​​រមាស​​​ច្រើន​​ក្នុង​លោក​
មូល​និ​ធិ​​​សត្វ​ព្រៃ​​​ពិភព​លោក​​ ឬ​អង្គ​ការ​​​អភិ​រក្ស​​​សត្វ​ព្រៃ​​​(WWF) បា​ន​ប​ង្ហាញ​​​របាយ​ការណ៍​​​រៀប​ចំណាត់​​ថ្នាក់​​​នៃ​ការ​​​ព្យា​យាម​​​​របស់​ប្រទេស​​​​ ​​នានា​ ដើម្បី​ទប់​ស្កាត់​​​​ការ​ជួញ​ដូរ​​​សត្វ​​ជិត​​ផុត​​ពូជ​ ដោយ​បញ្ជាក់​ថា ​ការ​ទាក់​​ដំរី​​​នៅ​អាហ្វ្រិក​​​កណ្តាល​​កំពុង​ស្ថិ​តក្នុង​​​​វិ​បត្តិ​​​ ខណៈ​ពេល​ដែល​​​​​ការ​រស់​រាន​​របស់​​​សត្វ​​​រមាស​​ក៏​ទទួល​​​​​ការ​គំរាម​​​កំហែង​​​យ៉ាង​ធ្ងន់​​នៅ​អាហ្វ្រិក​​​​​​ខាង​ត្បូង​ ។

ប្រធាន​​IOC​៖​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​និង​ការ​ភ្នាល់​ខុស​ច្បាប់​ជា​ប​ញ្ហា​អា​ទិ​ភាព​ដែល​ត្រូវ​លុប​បំបាត់

Posted: 25 Jul 2012 12:38 AM PDT

លោក​​ហ្សា​ក់ ​រ៉ូស​ កាល​​ពី​​ថ្ងៃ​​អង្គារ​​សប្តាហ៍​​នេះ​​បាន​​ធា​នា​អះ​​អាង​​ថា គ្មាន​​ការ​​ថយ​​ចុះ​ណា​មួយ​នៅ​ក្នុង​សង្គ្រាម​ប្រ​ឆាំង​នឹង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​និង​ការ​ភ្នាល់​ខុស​ច្បាប់​នោះ​ទេ​។ ការ​ថ្លែង​បែបនេះ​របស់​លោក​រ៉ូស​បាន​កើត​មាន​ ​ឡើង​ក្នុង​ពេល​ដែល​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិក​អន្តរជាតិ​(IOC)ចាប់​ផ្តើម​កិច្ច​ប្រ​ជុំ​ដែល​មាន​រយៈ​ពេល​៣ថ្ងៃ​របស់​ខ្លួន​នៅ​ទី​ក្រុង​ឡុង ​ចក្រ​ភព​អង់​គ្លេស ។​

​តារា​សម្តែង​ល្បី​ឈ្មោះ​ហ្វាន់ ប៊ីងប៊ីង នឹង​បង្អួត​សម្រស់​លើ​គម្រប​ទស្សនា​វដ្តី​ចិន Cosmospolitan នៅ​ខែ​សីហា​ខាង​មុខ​នេះ

Posted: 25 Jul 2012 12:35 AM PDT

នាងហ្វាន់ ប៊ីង​ប៊ីង
តារា​សម្តែង​រាង​សិច​ស៊ី និង​មាន​ប្រជា​ប្រិយ​ភាព ​ហ្វាន់ ប៊ីង​ប៊ីង នឹង​លេច​មុខ​​សា​ជា​ថ្មី​​ទៀត​​នៅ​លើ​គម្រប​ទស្សនា​វដ្តី​ចិន Cosmopolitan នៅ​​ដើម​ខែ​សី​ហា​ ឆ្នាំ​២០១២ ខាង​មុខ​នេះ ។ ទោះ​បី​ស្ថិត​​នៅ​ក្នុង​វ័យ​​ចំណាស់​​បន្តិច​​មែន​ តែសម្រស់​ និង​ភាព​សិច​ស៊ី​​របស់​នាង​គឺ​ក្មេង​ជាង​វ័យ​ឆ្ងាយ​ណាស់ ។ គិត​មក​ដល់​ឆ្នាំ​២០១២ នេះ​តារា​សម្តែង​ខេត្ត​សាន​ដុងរូប​នេះ​មាន​វ័យ​៣០​ឆ្នាំ​​

អគ្គិភ័យ​​ឆាបឆេះ​​ឃ្លាំង​​ស្តុកក្រណាត់​​រោង​ចក្រ​​​កាត់ដេរ​​​ស្ព័រ​​តិច​អ៊ិនឌីសស្ទ្រីយ៍​ផ្អើល​កម្មករ​ដួលសន្លប់​​២នាក់

Posted: 25 Jul 2012 12:32 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ ឃ្លាំងស្តុក​​ក្រណាត់​​​​រោង​ចក្រ​​កាត់ដេរ​ស្ព័រ​តិច​អុិន​ឌីសស្ទ្រីយ៍ នៅ​តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេខ​៥ មុខ​មន្ទីរពេទ្យ​​បង្អែក​​សម្តេច​ឪ​​​​សង្កាត់គីឡូម៉ែត្រ​​លេខ៦ ខណ្ឌប្ញស្សី ​កែវ ត្រូវ​​​អគ្គិភ័យ​ឆាបឆេះ​​ កាលពីវេលាម៉ោង​១១ ​និង​១៥នាទី​​ព្រឹកថ្ងៃទី២៥ ​កក្កដា ២០១២ ​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង​ ដោយ​កម្ម ករ កម្មការិនី​​រត់​ចេញ​​​ប្រសាចទាំង​ព្រលឹង​ចុង​សក់ ភ័យស្លន់​ស្លោ​

គណៈ​អភិបាល​​ខណ្ឌ​​ដង្កោ​ប្រគេន​ទៀន​វស្សា​ដល់​ព្រះ​សង្ឃ​វត្ត​​ធុតុង្គ​​ចំការ​ដូង​

Posted: 25 Jul 2012 12:30 AM PDT

គណៈ​អភិបាល​​ខណ្ឌ​​ដង្កោ​ប្រគេន​ទៀន​វស្សា​ដល់​ព្រះ​សង្ឃ​វត្ត​​ធុតុង្គ​​ចំការ​ដូង​
រាជធានីភ្នំពេញ​ ៖ គណៈ​អភិបាល​ខណ្ឌ​ដង្កោ ដឹក​នាំ​ដោយ​លោក នុត ពុធ​ដារ៉ាអភិបាល​​ខណ្ឌ​ បាន​នាំ​យក​ទៀន​វស្សា​ ព្រម​ទាំង​ទេយ្យ​​វត្ថុ​មួយ​ចំនួន​​ទៅ​ប្រគេន​​ដល់​ព្រះ​សង្ឃ​ដែល​គង់​នៅ​ក្នុង​ពទ្ធ​​សីមា​វត្ត​ធុតុង្គ​​ចំការ​ដូង ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ថ្ងៃ​ចូល​ព្រះ​វស្សា ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ​នេះ ។

អ្នក​រត់​តាក់ស៊ី​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​ចុះ​ទះ​កំផ្លៀង​​ប៉ូលិស​​ម្នាក់​ទាំង​កំរោល ព្រោះ​​ខឹង​បត់​ម៉ូតូ​កាត់​មុខ​ឡាន​

Posted: 25 Jul 2012 12:24 AM PDT

ខេត្ត​បាត់​ដំបង​ ៖ ​មន្ត្រី​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​ម្នាក់​ត្រូវ​អ្នក​រត់​តាក់ស៊ី​ដែល​ស្រវឹង​​ជោក​ចុះ​ទះ​កំផ្លៀង​កាល​ពីវេលា​ម៉ោង​១០​និង​២០​នាទី​​​យប់ថ្ងៃទី​​២៤ កក្កដា នៅ​ចំណុច​ចុង​ស្ពាន​ថ្ម ត្រើយ​ខាង​កើត (ស្ពាន​ដែក​ចាស់) ស្ថិតក្នុង​​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង ដោយ​ខឹង​មន្ត្រី​នគរបាលរូប​​​នោះ​បត់​ម៉ូតូ​ពី​មុខ​ឡាន​ខ្លួន ប៉ុន្តែ​​

រថយន្ត​កូរ៉េ​បុក​​ម៉ូតូ​​ឌ្រីម​សេ​១២៥​របួស​ធ្ងន់​ស្ត្រី​ម្នាក់

Posted: 25 Jul 2012 12:24 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ ដោយ​សារ​​​ការ​បើក​បរ​មិន​យោគយល់​​​ និង​អធ្យា​ស្រ័យ​​គ្នា រថយន្តកូរ៉េ​​​បើក​ដោយបុរសម្នាក់ ចេញ​ពីផ្លូវ​៣០៧ ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​​បែកជា​៤ ​ជាន់ហ្វ្រាំង​​មិន​ទាន់​បានជ្រុល​​ទៅបុក​ចំពាក់កណ្តាលឱ្យ​​​ម៉ូតូ​ឌ្រីម ​​​សេ​១២៥ ​ជិះ​ដោយស្ត្រី​ម្នាក់​​ចេញពី​ផ្លូវ​៥៩២ បណ្តាល​ឱ្យស្ត្រី​បើកបរ​​​រង​របួស​​ជា​ទម្ងន់ ​​កាលពី​វេលា​​ម៉ោង១១ និង៣៥នាទីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ ២០១២

រថយន្ត​បាឡែន​បុក​ម៉ូតូ​គុប​ឆ្លង​ផ្លូវ​របួស​ធ្ងន់​២​នាក់​

Posted: 25 Jul 2012 12:21 AM PDT

រថយន្ត​បង្កហេតុ
ខេត្ត​កំពង់​ស្ពឺ ៖ ​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើតឡើង​​​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៤ ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​៨៦-៨៧ ចំណុច​ភូមិ​ទី​៥ ក្នុង​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច កាល​ពីវេលា​ម៉ោង​១​និង​​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ២០១២ ​រវាង​រថយន្ត​​កាមរី​បាឡែន​​ ពណ៌​ទឹក​ប្រាក់ បុក​គ្នា​ជា​មួយ​​​ម៉ូតូ​គុប​៩០ ពណ៌​ទឹក​ប៊ិច ​ជិះ​គ្នា​២​នាក់ ខណៈ

បុរស​ម្នាក់​ស្រវឹង​​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ធ្លាក់​​ទឹក​ស្រះ​​​លង់​ទឹក​មួយ​យប់​មិន​ស្លាប់​

Posted: 25 Jul 2012 12:17 AM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​ស្វាយរៀង ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​​ទាំង​ព្រឹក​ព្រលឹម​​ដោយ​ឃើញ​បុរស​ម្នាក់​ដេក​សន្លប់​នៅ​​មាត់​ស្រះ​កំប្លោក​ មុន​ដំបូងស្មានថា ​ស្លាប់​តែ​ ពេល​ប្តឹង​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​​ ទើប​ដឹងថា នៅ​មា​​ន​ជីវិត​ក៏​ប្រញាប់​​ប្រញាល់​​ហៅ​រថយន្ត​សាមុយ​​ដឹកទៅ​កាន់​​មន្ទីរ​​ពេទ្យ​​ខេត្ត ដើម្បី​សង្គ្រោះ ។ ​ករណី​នេះ​​បាន​កើតឡើង​កាល​ពីថ្ងៃ​​ទី​២៥ កក្កដា ​

សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​អូរ​យ៉ាដាវ​បង្ក្រាប​រថយន្ត​ឡិច​ស៊ី​សដឹក​ឈើ​ប្រណីត

Posted: 25 Jul 2012 12:15 AM PDT

ឈើ​ប្រណីត​ដែល​ត្រូវ​បាន​រឹប​អូស
ខេត្ត​រតនគិរី ៖ រថយន្ត​េស៊រីទំនើប ម៉ាក​ឡិច​ស៊ីស​៤៥០ ​ពណ៌​ខ្មៅ ​​មួយគ្រឿង ​បាន​​លួច​ដឹក​ឈើ​ប្រណីត​​​ប្រភេទ​ធ្នង់​ជា​ច្រើន​សន្លឹក​ឆ្លង​កាត់​​តាម​ច្រក​​របៀង​ដែល​គេ​ហៅ​ថា ​«ច្រក​​ចេញ​​បា.រី» នៅ​​ខាង​ក្រោយ​កាស៊ី​ណូ​ក្បែរ​ច្រក​ទ្វារ​អន្តរ​ជាតិ​​​អូរ​យ៉ាដាវ​ប្រមាណ​៥០០​ម៉ែត្រ​ ជា​ផ្លូវ​របៀង​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម ​​ហើយ​ត្រូវ​កម្លាំង​ប៉ូលិស​ច្រក​ទ្វារ​​​​សហការ​​ជាមួយ​​ប៉ូលិស​អធិការ​

ឆក់​ខ្សែ.ក​បាន​​ហើយ​​​រត់​មិន​រួច​ត្រូវ​នគរ​បាល​​ក្របួច​ជាប់​

Posted: 25 Jul 2012 12:06 AM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​ពី​បទ​ចោរ​ឆក់​
រាជធានីភ្នំពេញ ៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​​ចតុមុខ​សហ​ការ​ជា​មួយ​ប្រជា​ពល​រដ្ឋ​​បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ម្នាក់​ដែល​​ធ្វើ​​សកម្ម​ភាព​ឆក់​ខ្សែ.ក​ពី​ស្ត្រី​ម្នាក់​​នៅ​កន្លែង​​ផ្ញើ​ម៉ូតូ​​សួន​ឌ្រីម​លែន​ វិថី​​ព្រះ​សុរា​​ម្រិត ​សង្កាត់​ចតុ​មុខ ខណ្ឌ​​ដូន​ពេញ កាល​ពីវេលា​ម៉ោង​​៨​និង​៤០​នាទី​យប់ថ្ងៃទី​២៤ កក្កដា ​២០១២ ​ហើយ​ព្យា​យាម​រត់​គេចខ្លួន ។

យាន​កាហ្គោ​​រុស្ស៊ី​​ PROGRESS ពុំ​អាច​​​​ភ្ជាប់​​ ISS ជាថ្មី​

Posted: 25 Jul 2012 12:04 AM PDT

 ​យាន​អវកាស​​កាហ្គោ​​​ PROGRESS M-15M
យាន​​កាហ្គោ​​​អវកាស​​រុស្ស៊ី​ PROGRESS M-15M ដែល​​​បាន​​​​ផ្តាច់​ខ្លួន​​​ចេញ​​ពី​ស្ថានីយ​​​អវកាស​​​​អន្តរជាតិ ISS ​កាលពី​ថ្ងៃទី​​​២៣ ​កក្កដា​ ដើម្បី​ធ្វើ​ការ​សាក​ល្បង​នានា​​​ពុំ​អាច​ទៅ​ភ្ជាប់​ជា​ថ្មី​​​បាន​ទៀត​​​ជាមួយ​​ស្ថានីយ​នេះ​​មកពី​​ការខូច​​ប្រព័ន្ធ​​​ភ្ជាប់​​គ្នា​​ថ្មី​ គឺប្រព័ន្ធ​​​​ KURS-NA ។ នេះជា​ការ​ប្រកាស​​​​កាលពី​ថ្ងៃទី​២៤ កក្កដា​ របស់​​មជ្ឈ​មណ្ឌល​​​​ត្រួត​ពិនិត្យ​​បេសកកម្ម​​​​អវកាស​រុស្ស៊ី ។​

កោះ​ហៅ​​​អាជីវករលក់​មាស​​​​ប្តូរ​ប្រាក់​​​​មក​ប្រជុំ​​ទប់​ស្កាត់​​​ការពារ​​​កុំឱ្យ​​​ចោរ​តាម​ប្លន់

Posted: 25 Jul 2012 12:00 AM PDT

ទិដ្ឋ​ភាព​ក្នុ​ងពិធី​ប្រជុំ
ខេត្ត​​កំពង់​ចាម​៖ លោកធុច ថាត អភិបាលក្រុងកំពង់ចាម បាន​ជួប​​ជួប​ប្រជុំ​ជាមួយ​​អាជីវករ​ នៅ​សាល​ប្រជុំស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត នាព្រឹកថ្ងៃទី២៣ កក្កដា ក្នុង​​​វិធាន​​ការ​បង្ការ​និងទប់ស្កាត់ការប្លន់​អាជីវករ​​លក់​មាស​និងប្តូរប្រាក់នៅតាមផ្សារ សំដៅ​ធ្វើយ៉ាង​ណា​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​ ។

អ្នក​គាំ​ទ្រ​​ខក​ចិត្ត​​ដ្បិត​ ស៊ុន​ ដាំប៊ី ​​​ពន្យា​ពេល​​​ចេញ​​​អាល់​ប៊ុម​ថ្មី

Posted: 24 Jul 2012 11:59 PM PDT

នាង​​ស៊ុន ដាំ​ប៊ី​
មាន​ការ​​ខក​ចិត្ត​​​យ៉ាង​ខ្លាំង​​ចំពោះអ្នក​គាំ​ទ្រ​​​​​ដែល​​​​បាន​ទន្ទឹង​​​រង់​ចាំ​​​​​​​ការ​វិល​ត្រឡប់​​​មក​វិញ​​​​របស់​តារាច​ម្រៀង​​​​ស្រស់​ស្អាត​​​ស៊ុន ដាំ​ប៊ី បន្ទាប់​​ពី​​អ្នក​តំណាង​​​​របស់​នាង​​​បាន​​ប្រាប់​ឱ្យ​ដឹង​​ពីគម្រោង​​​ពន្យា​ពេល​ចេញ​​​អាល់​ប៊ុម​​ថ្មី​​​ ។ ​​តាម​ការ​​​គ្រោង​ទុក​​​​តារា​​ចម្រៀង​​​វ័យ​​២៨​ឆ្នាំ ​​រូប​នេះ ​​មាន​​គម្រោង​​​​វិល​ត្រឡប់​​​​ចូលមក​​ថត​អាល់​ប៊ុម​​ថ្មី​នៅ​ពាក់កណ្តាល​​​ខែ​សីហានេះ

ប្រជាពល​រដ្ឋ​​ស្រុក​ស្អាង​​ផ្តិត​មេ​ដៃ​​ត​វ៉ា​​នឹង​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​​អគ្គិសនី

Posted: 24 Jul 2012 11:45 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីប្រជុំ
ខេត្ត​កណ្តាល​​​​​​ ៖ ប្រជា​ពលរ​ដ្ឋ​​ដែល​​ប្រើ​ប្រាស់​​អគ្គិសនី​​​​ផ្គត់​ផ្គង់​​ដោយ​​​ក្រុម​ហ៊ុន​ឯ​​ក​ជន​​នៅ​ក្នុង​ស្រុក​​ស្អាង ​​កំពុង​មាន​​ប្រតិ​កម្ម​​យ៉ាង​ខ្លាំង​​ និង​​​នាំ​​គ្នា​​​​ធ្វើ​លិខិត​​ផ្តិ​ត​មេ​ដៃ​​ជាង​​៤​ពាន់​នាក់​​ផ្ញើជូន​​គណៈ​ពង្រឹង​ខេត្ត​ និង​មួយ​​ទៀត​​ផ្ញើជូន​​អាជ្ញា​ធរ​​អគ្គិសនី​​កម្ពុជា​ ​ដើម្បី​​ឱ្យ​ជួយ​​សម្រួល​​និង​ធ្វើ​អន្តរា​គមន៍​​​ ដោយ​សារ​​តែ​ការ​​ប្រើ​ប្រាស់​អគ្គិ​សនី​ឯ​ក​ជន​​នៅ​ស្រុក​ស្អាង​​​ជួប​ការ​លំបាក​​ ដូច​ជា​​ដាច់​​ភ្លើង​​ក្នុង​រយៈ

បើក​​រថយន្ត​​ប្រញាប់​ទៅ​ជប់​លៀង​ក្មួយ​ជ្រុល​ទៅ​បុក​ម៉ូតូ​​រង​របួស​ធ្ងន់​២​នាក់ ស្រាល​ម្នាក់​

Posted: 24 Jul 2012 11:33 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​២​​នាក់​​បើក​រថយន្ត​ប្រញាប់​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ក្មួយ​នៅ​ក្នុង​ក្លឹប​ជ្រុល​​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ បណ្តាល​​ឱ្យ​ដួល​រង​​របួស​ធ្ងន់​២​នាក់ ​ស្រាល​ម្នាក់ កាល​ពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​​២៤ កក្កដា តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ​ស្ថិតក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ហើយ​រថយន្ត​ព្យា​យាម​​​បើក​រត់​គេច​ទៅ​ដល់

យុវជន​​ចិត្ត​ខ្លាំង​​ឡើង​ភ្នំ​​ក្រាំង​​ដី​មាស​​លេ​ប​ថ្នាំ​​សម្លាប់​ខ្លួន​​ពេទ្យ​ជួយ​​មិន​ទាន់​​

Posted: 24 Jul 2012 11:30 PM PDT

សាក​សព​​ជនរងគ្រោះ​ដែល​លេប​ថ្នាំសម្លាប់​ខ្លួន
ខេត្ត​កំពង់​ឆ្នាំ​​​​​ង ៖ ​​​យុវជន​ម្នាក់​បាន​​លេប​ថ្នាំ​​សម្លាប់​ខ្លួន​​ ដោយ​សារ​តែ​​គ្មានលុយ​​បន្ត​ការ​សិក្សា​​ និ​ងគួប​​ផ្សំ​​ម្តាយ​ស្តី​បន្ទោស​ផង​ ​ហើយ​ក៏​​បាន​​ស្លាប់​​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​​ខេត្ត​នា​​​វេលា​ម៉ោង​៤​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​​២៣ កក្កដា ​ក្រោយ​ពី​ក្រុម​គ្រូ​ពេទ្យ​​ព្យា​យាម​​​​ជួយ​សង្គ្រោះ​​អស់​​រយៈ​ពេល​​១យប់​​មិន​ទទួល​ជោគ​ជ័យ​​ ។ ហេតុ​ការណ៍​លេប​ថ្នាំ​​សម្លាប់​ខ្លួន​​នេះ​​បាន​​កើត​​ឡើង​​កាល​ពី​​វេលា​ម៉ោង​​១​រសៀល​​ថ្ងៃ​ទី​​

ប៉ូលិស​​ប៉ុស្តិ៍​កាកាប​​​ និងខណ្ឌ​ពោធិ៍​សែន​ជ័យបង្ក្រាប​​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​​មួយ​សំបុក​​​ដែ​ល​តែង​​​​ធ្វើ​​សកម្ម​ភាព​ប្លន់​កក្រើក​​នៅ​រាជធានីភ្នំពេញ​

Posted: 24 Jul 2012 11:16 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ចោរ​ប្លន់​ប្រដាប់​អាវុធ​​​​មួយ​ក្រុម ដែល​តែង​តែ​ធ្វើស​កម្ម​ភាព​ប្លន់​ម៉ូតូ​​យ៉ាង​សកម្ម​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​កាកាប ​និង​​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បង្ក្រាប​​​បាន ខណៈ​​ពេល​ដែល​ពួកគេ​កំពុង​​ដេកនៅ​ផ្ទះ​​​សំណាក់​​ជុំ​គ្នា​ ព្រម​ទាំង​​ដក​ហូត​​​បាន​វត្ថុតាង​មួយចំនួនផង​ដែរ ។

ស្ត្រី​ម្នាក់​តូច​ចិត្ត​​មាន​ជំងឺ​​ព្យា​បាល​មិន​ជា​​ចង​​.ក​​សម្លាប់​ខ្លួន​​

Posted: 24 Jul 2012 11:15 PM PDT

ទិដ្ឋ​ភាព​នៅ​ផ្ទះកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​​​​ដែល​មាន​ជំងឹ​​ប្រចាំ​កាយ​​និង​អស់​សង្ឃឹម​​​ថា​មិន​អាច​​ព្យាបាល​​ជា​​​​នោះ​​បាន​ចង​.ក​ធ្វើ​អត្ត​​ឃាត​​នៅ​ក្នុង​​បន្ទប់​​ទឹក​​ស្លាប់​​ចោល​ប្តី​​និង​កូន​​៣​នាក់​​ឱ្យ​នៅ​ពោះ​ម៉ាយ​​ និង​កំព្រា​​ម្តាយ​ ។ ​ការ​ចង​.ក​​ធ្វើ​អត្ត​ឃាត​​នេះ​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ ​កាលពី​​វេលាម៉ោង​​៥​និង​​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៣ ​កក្កដា ​នៅ​ផ្ទះ​​លេខ​៣ ក្រុម​៣ ភូមិ​ថ្មី​ សង្កាត់​​ដង្កោ​ ខណ្ឌ​ដង្កោ ​។

ក្រុម​ F1​ Red ​Bull​ រិះ​គន់​សហ​ព័ន្ធ​ប្រណាំង​រថ​យន្ត​អន្តរ​ជាតិ​លើ​ការ​ពិន័យ​កីឡា​ករ​របស់​ខ្លួន

Posted: 24 Jul 2012 11:10 PM PDT

ក្រុម ​ Red Bullដែល​បើក​បរ​ដោយ​វេតទែល
ក្រុម​​ ​F1 ​Red Bull កាល​​ពី​​ថ្ងៃ​​អង្គារ​​សប្តាហ៍​​នេះ​​បា​ន​​រិះ​​គន់​​ដោយ​​ត្រង់​ៗ​​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​សហ​ព័ន្ធ​ប្រ​ណាំង​រថយន្ត​អន្តរជាតិ (FIA)ដែល​បាន​ពិ​ន័យ​កីឡាករ​សេបា​ស្ទៀន វេតទែល​ចំពោះ​អ្វី​ដែល​សហ​ព័ន្ធ​នេះ​ហៅ​ថា ជា​ការ​ប្រើល្បិច​មិន​ស្របច្បាប់​អំ​ឡុង​ការ​ប្រ​ណាំង German Grand Prix ។​

ប៉ុប​ ពី បង្ហើប​​ពី​ការ​ធ្វើ​ជំនួញ​ថ្មីដែល​អាច​រក​ប្រាក់​​ចំណូល​បាន​​ច្រើន​​ជាង​អាជីព​សិល្បៈ

Posted: 24 Jul 2012 11:04 PM PDT

នាងប៉ុប ពី
រាជធានីភ្នំពេញ ៖ ប៉ុប ពី ដែល​​ជា​តារា​ភេទ​ទី​៣ និង​ល្បី​ល្បាញ​​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហើប​ប្រាប់​ពី​ការ​ធ្វើ​មុខ​ជំនួញ​ថ្មី​ដែល​អាច​ឱ្យ​នាង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​អាជីព​​សិល្បៈ​ដែល​បាន​ប្រឡូក​ជា​ច្រើន​ឆ្នាំ​មក​នេះ ។

សាលា​រាជ​ធានី​​​ព្រមាន​​សម្ព័ន្ធ​​សហជីព​​កម្ពុជា​​ចាត់​​វិធាន​ការ​​​​តាម​​ផ្លូវ​ច្បាប់​​

Posted: 24 Jul 2012 11:00 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ យោងតាម​លិខិត​មួយ​ច្បាប់​ចុះថ្ងៃទី២០​ កក្ក​ដា​ ​​ចុះហត្ថ​លេខា​ដោយ​លោក​ កែប​ ជុតិមា​ ​អភិបាល​​រាជ​ធានី​​ភ្នំ​ពេញ​ផ្ញើ​ជូន​លោក​​ស្រី​ប្រធានសម្ព័ន្ធ​សហជីព​កម្ពុជា​ ដែលកោះសន្តិភាព​​​បាន​ទទួល​​ឱ្យ​​ដឹង​ថា​ ​​​សម្ព័ន្ធ​​សហជីព​​កម្ពុជាបាន​​​​បំពាន​​ខ្លឹម​សារ​​ស្មារតី​​​អង្គ​ប្រជុំ​​នៅថ្ងៃ​ទី​​១០ កក្កដា ​ឆ្នាំ​​២០១២ ដោយ​បង្ក​​ការ​ប៉ះពាល់​​ដល់​សន្តិ​​សុខ​សណ្តាប់​ធ្នាប់​​សង្គម របៀប​​រៀប​រយ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៥ កក្កដា ២០១២

Posted: 24 Jul 2012 10:49 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៥ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ឃាត់​ខ្លួន​​​អ្នក​ដឹក​គ្រញូង​ម្នាក់​​ពាក់​ព័ន្ធ​​​ករណី​​ចែក​ចាយ​ និង​ប្រើ​​គ្រឿង​ញៀន​

Posted: 24 Jul 2012 09:15 PM PDT

ជន​ល្មើ​ស​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​កំពង់​ធំ​​ ៖ ​​អ្នក​ប្រកប​​​​របរ​ដឹក​ឈើ​គ្រញូង​​​​តាម​ម៉ូតូ​​​​​ម្នាក់​​បាន​​ត្រូវ​សមត្ថ​កិច្ច​​​នគ​រ​បាល​​​ប្រឆាំ​ងគ្រឿង​ញៀន​​​​​​​ខេត្ត​​​ឃាត់​ខ្លួន​​​​ កាល​ពី​ថ្ងៃទី ​​២២ កក្កដា ​​វេលា​ម៉ោង​​​១២​និង​​១២​នាទី​​​ ក្រោយ​ពី​​​ឆែក​​ឆេរ​​​​​រក​​ឃើញ​មាន​​​​គ្រឿង​ញៀន​​ប្រភេទ​ម៉ា​ទឹក​កក​ ។​មុន​ពេល​​​ឈាន​ដល់​ការ​​ឃាត់​ខ្លួន​​​​​នេះ បើ​តាម​លោក​អ​នុ​​សេនីយ៍​​ឯក​​ លឹម សារិន​​ នាយក​រង​​ការិយា​ល័យ​​​ប្រឆាំង​គ្រឿង​ញៀន​​​​ខេត្ត​ឱ្យ​ដឹង​ថា ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!