VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២០ មេសា ២០១២៖ វិធី​ប្រតិបត្តិ​សមាធិ​និង​វិបស្សនា” plus 2 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២០ មេសា ២០១២៖ វិធី​ប្រតិបត្តិ​សមាធិ​និង​វិបស្សនា” plus 2 more


ហេឡូ​វីអូអេ ២០ មេសា ២០១២៖ វិធី​ប្រតិបត្តិ​សមាធិ​និង​វិបស្សនា

Posted: 20 Apr 2012 01:44 PM PDT

ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ​មាន​បើក​វគ្គ​វិបស្សនា​សម្រាប់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​បដិបត្តិ​នៅ​ពុទ្ធមណ្ឌល​វិបស្សនា​ធុរៈ​នៅ​ឧដុង្គ​ និង​នៅ​ព្រៃឱរ៉ាល់​ក្នុង​ខេត្ត​កំពង់ស្ពឺ​​ ដោយ​ប្រតិបត្តិ​តឹងរ៉ឹង​ក្នុង​ការ​អប់រំ​ទូន្មាន​ចិត្ត​ឲ្យ​ស្ងប់​ ឈាន​ទៅ​រក​ការ​កម្ចាត់​បង់​នូវ​កិលេស​ និង​មាន​បណ្តុះ​គ្រូ​ធម្មាចារ្យ​ខាង​វិបស្សនា​សម្រាប់​ចេញ​ទៅ​បង្រៀន​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​នៅ​តាម​បណ្តាខេត្ត។​ កិច្ច​ប្រតិបត្តិ​សមាធិ​និង​វិបស្សនា​ទាំង​ពីរ​នេះ​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​បស្ចឹម​ប្រទេស។​ ជា​ពិសេស​ជនជាតិ​អាមេរិកាំង​រក​ឃើញថា​ វិធី​ប្រតិបត្តិ​តាម​បែប​ព្រះពុទ្ធសាសនា​នេះ​អាច​ជួយ​ពួក​គេ​បាន​ច្រើន​ ដូច្នេះ​ហើយ​គេ​បាន​បើក​ឲ្យមាន​កម្មវិធី​សមាធិ​នៅ​តាម​សាកលវិទ្យាល័យ​ខ្លះៗ​ និង​នៅ​តាម​មន្ទីរពេទ្យ។​

ព្រះតេជ​ព្រះគុណ​ សួន សុខសាន​ ព្រះគ្រូ​ធម្មាចារ្យ​ក្នុង​កម្មវិធី​សមាទាន​ធុតង្គ ​នៅ​ព្រៃ​ឱរ៉ាល់​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ព្រះតេជគុណ​ សុខ វ៉ា​ គង់​នៅ​ព្រៃ​ធុតង្គ​ ស្រែ​ពស់​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ និង​ឧបាសិកា​ ឡេង​ ចេង​លាង​ អធិបតី​រង​ទី៣​នៃ​ពុទ្ធមណ្ឌល​វិបស្សនា​ធុរៈ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​វេជ្ជបណ្ឌិត​ប្រចាំ​ពុទ្ធមណ្ឌល​ ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ «ហេឡូវីអូអេ»​ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១២។​

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ​ថ្ងៃ​ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

អាមេរិក​និង​​ចិន​នៅ​​តែ​​ជា​ដៃ​គូ​​សំខាន់​ទោះ​បី​ជា​មាន​​ការ​​រកាំរកុស

Posted: 19 Apr 2012 07:07 PM PDT

យោង​ទៅតាម​ទីភ្នាក់ងារ​ព័ត៌មានបារាំង ​អអប៉េ​ ការស្ទង់មតិ​ថ្មីមូយ ​នៅ​ក្នុងប្រទេស​ចិន​ និង​ នៅ​ក្នុងសរអ ​បានរកឃើញ​ថា​ មនុស្ស​ភាគច្រើន ​មានជំនឿ​ថា​ ភាពដៃគូ​របស់ ប្រទេស​ទាំងពីរ​ មានសារៈ​សំខាន់បំផុត ​នៅ​ក្នុង​ពិភពលោក។

ទោះបី​ជា​មាន​ការ​មិន​ទុក​ចិត្ដ​គ្នា​ក៏​ដោយ ក្នុង​ការ​ទាក់​ទង​គ្នា​ដ៏​រកាំរកុស ការ​ស្ទង់​មតិ​មនុស្ស​ជាង ៤​ពាន់​១​រយ​នាក់ នៅ​ក្នុង​ប្រទេស​ចិន និង ១​ពាន់​៤​រយ​នាក់ នៅ​ក្នុង​ស.រ.អ. ដែល​​ធ្វើ​ឡើង​ដោយ​អង្គការ​មិន​យក​កម្រៃ បាន​បង្ហាញ​ថា ជន​ជាតិ​អាមេរិកាំង ៦១ ភាគរយ និយាយ​ថា ចិន ជា​ដៃ​គូ​សំខាន់​របស់ ស.រ.អ បន្ទាប់មក អង់គ្លេស និង​ជប៉ុន​។ ជនជាតិ ៦១​ភាគរយ​បានចាត់ទុក ស.រ.អ. ជា​ដៃ​គូ​សំខាន់​បំផុត បន្ទាប់​មក​មាន​រុស្ស៊ី និង អងគ្លេស។

កម្ពុជា៖ នៅ​ក្នុងទីក្រុង ​ដូហា​ ដែល​ការប្រកួតកីឡា​ តែនិស​ កំពុងប្រព្រិត្ដធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ ប្រទេសកម្ពុជា ​បាន​យក​ជ័យជំនះធំធេង​ លើ​គូប្រជែង​ នៃ​ប្រទេស​មីយ៉ានមា ក្នុង​ការប្រកួត​ Davis cup Asia ocenia ​ឆ្នាំ​ ២០១២ ។កីឡាករ​ ប៊ុន កេនី អាយុ ២១ ឆ្នាំ បាន​យក​ជ័យ​ជំនះ លោក ភិយូ មិន​ថា នៃប្រទេស មិយ៉ានម៉ា តាមពិន្ទុ ៦ ០ និង ៦ ០ ។ រួច នៅពេល លេង ឌុប ជាមួយ ម៉ម វិទូ អ្នក​ទាំង​ពីរ បាន​យក​ជ័យ​ជំនះ លើ កីឡាករ​ភូមា ង៉ែ ណង និង មិន មិន។

សូដង់៖ អគ្គស្នងការ​អ.ស.ប​ បាន​អំពាវនាវ​ដល់ស៊ូដងខាងត្បូង ឲ្យ​ដក​ទ័ព​ចេញ​​ពី​តំបន់ជម្លោះ ដោយ​និយាយ​ថា ​ការ​វាយ​ដណ្ដើម​យក​ទី​វាលបូម​ប្រេងកាត​ ហេហ្គលីង (Heglig) ​ដោយ​ប្រទេស​ស៊ូដង​ខាងត្បូង គឺ​ជា​អំពើខុសច្បាប់ បំពាន​លើ​បូរណភាព​ទឹក​ដី​របស់​ប្រទេស​ជិតខាង​ ស៊ូដង់។

នីហ្សេរីយ៉ា៖ រដ្ឋមន្ដ្រី​ក្រសួងព័ត៌មាន​ នៃ​ប្រទេស នីហ្សេរីយ៉ា ថ្លែងប្រាប់​ វីអូអេ​ ថា​ កងកម្លាំង​ការពារសន្ដិសុខ​របស់​ប្រទេសលោក ​បានធ្វើឲ្យប្រសើរ​ខ្លំាង​ដល់​ការប្រយទ្ធតទល់​នឹង​ការ​គម្រាម​ដោយ ​ក្រុមជនសកម្មប្រយុទ្ធ​អ៊ីស្លាមនិយមជ្រុល​ បូកូ ហារាម ​។

ស៊ីរី៖ រដ្ឋាភិបាល​ស៊ីរី​ និង អ.ស.ប. បាន​យល់​ស្របគ្នា​ មក​លើផែនការ​មូយ​ ដើម្បី​អនុវត្ដ​កិច្ចព្រមព្រាង​សន្ដិភាព ​សម្របសម្រួល​ដោយប្រិយសិត​ពិសេស​របស់​ អសប និង​ សម្ពន្ធភាពអារ៉ាប់​ លោក កុហ្វី អាណាន់ ដោយ​ក្នុង​នោះ​មាន​គូសបញ្ជាក់​មុខនាទីរបស់ក្រុមទៅមុន នៃអ្នកសង្កេតការ​នៅក្នុងប្រទេសស៊ីរី ព្រមទាំងមាត្រាច្បាប់នៃការតាមឃ្លាំមើលបទឈប់បាញ់គ្នាចាស់មូយសប្ដាហ៍ រវាង រដ្ឋាភិបាលស៊ីរីនិង ក្រុមបះបោរ។

កូរ៉េ​ខាង​ជើង៖ ក្រុម​អ្នកជំនាញ​បស្ចឹម​ប្រទេស​និយាយ​ថា​ រថយន្ដ មូយគ្រឿង​កង់ ១៦ ដឹក មីស៊ីល​ ដែល មាន​សភាព ដូចគ្នា នឹង​រថយន្ដ​ចិន ដែរ​ ហាក់​ដូច​ជា​សង់ឡើង​ដោយ​ប្រទេស​ចិន​ បណ្ដាល​ឲ្យ​មាន​ការសង្ស័យ​ថា​ប្រទេស​មិត្ដភក្រជិតស្និត​នឹង​ កូរេខាងជើង​ អាចបំពាន​លើ​ ការដាក់ទណ្ឌកម្ម​ របស់​ អសប ​មកលើ​ រដ្ឋាភិបាល​ព្យងយ៉ង។​

ស.រ.អ៖ ក្រោយ​ពី​ជាងមូយឆ្នាំ ​នៃ​បេសកម្ម​ចុង​ក្រោយ​ បង្អស់ ​នៃ​កម្មវិធី​ យានចម្លងអវកាសDiscovery ​ចូលនិវត្ដន៍បាន​ត្រូវ​ស្វាគមន៍​នៅ​ក្នុង​គេហដ្ឋានថ្មី​ របស់ខ្លួន គឺសារមន្ទីរអវកាស ជាតិ ហៅ National Air and Space Museum Udvar Hazy Center នៅ​ក្រៅ​រដ្ឋធានី វ៉ាស៊ិនតោន​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ដែល នឹង​ត្រូវ​តាំង ជា​អាចិន្ដ្រៃយ​ឲ្យ​សាធារណជន​មើល។

ឥណ្ឌា៖ និយាយ​ថា ​ខ្លួន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ ធ្វើតេស​ មីសិល ​ថ្មី​ ដែល​អាច​ដឹក​ក្បាល​អាវុធ​ នុយក្លេអែរ​ មានរ​ង្វង់ឆ្ងាយ​រហូត​ដល់​ក្រុង ​ប៉េកាំង ។ ​ប្រទេស​នោះ​បាន​ប្រកាស​ខ្លួន​ឯងថា​ ជាប្រទេស ​មហា​អំណាច ​មីសិល​ មូយផងដែរ។

ហ្គីណេប៊ីហ្សូ៖ គណបក្ស​ដឹកនាំ​ប្រទេស​ ហ្គីណេប៊ីហ្សូ​និយាយ​ថា​ ខ្លួន ​នឹង​មិន​ទទួល​ស្គាល់​ជាដាច់​ខាត នូវ​ កិច្ច​ព្រមព្រាង​ប្រគល់​អំណាច ​ទទួល​បានដោយ​ ក្រុម​យោធា​ អ្នក​រដ្ឋប្រហារ​ដែល​បាន​កាន់កាប់​ប្រទេស​កាល​ពី​សប្ដាហ៍​មុន ​និង​ក្រុម​គណបក្ស​ជំទាស់​មួយ​ចំនួន។​

វិមាន​វ៉ាទីកង៖ បានចេញ​បញ្ជាឲ្យ​ សើរើ ​ឡើងវិញ ​នូវក្រុម​ធំមួយ​ នៃ ​ដូនជី អាមេរិកាំង​ដោយ​ចោទ​ក្រុមនោះ​ថា ​បាន​ប្រកាន់​យកគោលជំហរ​ អិរិយាបថស្ដ្រី ​និង ​សេរី​និយម ​ដូច​ជា ការ​ស្រឡាញ់​ភេទ​ដូច​គ្នា និង រឿង​ឃាតកម្ម​មិន​ឈឺ​ចាប់ មិន​សមស្រប​តាម​ការ​បង្រៀន​របស់​គ្រីស្ដ​សាសនា ជាមួយ​វិហារ ​កាតុលិច។

<!--AV-->

This posting includes an audio/video/photo media file: Download Now

កង​រក្សា​សន្តិភាព​ខ្មែរ​ទៅ​ដល់​ស៊ូដង់​ខាង​ត្បូង

Posted: 19 Apr 2012 03:28 PM PDT

កង​រក្សា​សន្តិភាព​អ.ស.ប​មក​ពី​ប្រទេស​កម្ពុជា​បាន​មក​ដល់​តំបន់​ឯករាជ្យ​ថ្មីៗ​របស់​ប្រទេស​ ស៊ូដង់​ខាងត្បូង​ហើយ។ មន្ត្រី​កម្ពុជា​និយាយ​ថា​ កងកម្លាំង​រក្សាសន្តិសុខ​ទាំង​នោះ​ រាប់​បញ្ជូល​ទាំង​យោធា​ ប៉ូលីល និង​ពេទ្យ​ផង​ដែរ។

កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​នឹង​ចាប់​ផ្តើម​ផ្តល់​សេវាកម្ម​សុខាភិបាល​ដល់​ពលរដ្ឋ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​នៅ​ក្នុងសប្តាហ៍​នេះ។

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​បង្កើត​បេសកកម្ម​រក្សា​សន្តិភាព​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​កាល​ពី​ឆ្នាំ​ទៅ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

ស៊ីរី៖ លោក​អគ្គលេខាធិការ​អ.ស.ប បាន គី ម៊ូន (Ban Ki-moon) ថ្លែង​ថា ​ប្រទេស​ស៊ីរី​មិន​ទាន់​អនុវត្ត​ពេញ​លេញ​ទៅ​នឹង​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ទាំង​ស្រុង​ទេ ប៉ុន្តែ​លោក​បាន​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. ឱ្យ​អនុញ្ញាត​ឲ្យ​មាន​បេសកកម្ម​អ្នក​សង្កេតការណ៍​៣​ខែ។

ចិន/ហ្វីលីពីន៖ ភាព​តានតឹង​រយៈពេល​៩​ថ្ងៃ​ផ្នែក​កងទ័ព​ជើងទឹក​ចិន​និង​ហ្វីលីពីន​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ធូរ​ស្រាល​ជាង​មុន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ពេល​ដែល​ក្រុង​ប៉េកាំង​បញ្ជូន​កង​នាវា​ចម្បាំង​ដ៏​មាន​ឥទ្ធិពល​ទៅ​កាន់​ទីប្រជុំ​កោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ​នោះ។

អ៊ីរ៉ាក់៖ អាជ្ញាធរ​អ៊ីរ៉ាក់​និយាយ​ថា​ ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​មួយ​បាន​សម្លាប់​មនុស្ស យ៉ាង​តិច​៣៥​នាក់ និង ធ្វើ​ឲ្យ​របួស​ជាង​១០០​នាក់។ ព្រឹត្តិការណ៍​នេះ​កើតឡើង​នៅ​ក្នុង​រដ្ឋធានី​និង​ទីក្រុង​នានា​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស។

កូរ៉េ៖ កូរ៉េ​ខាងត្បូង​និយាយ​ថា ខ្លួន​នឹង​ដាក់​ពង្រាយ​កាំជ្រួច​ផ្លោង​ថ្មី​តាម​សមុទ្រ​ដែល​អាច​វាយប្រហារ​កូរ៉េ​ខាងជើង​និង​ទីតាំង​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​បាន។

ឥណ្ឌា៖ ឥណ្ឌា​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ខ្លួន​បាន​សាកល្បង​កាំជ្រួច​ប្រកប​ដោយ​ជោគជ័យ​ដែល​កាំជ្រួច​នោះ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ចម្ងាយ​រហូត​ដល់​ក្រុង​ប៉េកាំង។ ឥណ្ឌា​បាន​ប្រកាស​ថា​ខ្លួន​ជា​ប្រទេស​មាន​ឥទ្ធិពល​ខាង​កាំជ្រួច​មីស៊ីល​ដ៏​ខ្លាំងក្លា​មួយ។

បាគីស្ថាន/ឥណ្ឌា៖ អគ្គមេបញ្ជាការ​ទ័ព​បាគីស្ថាន​ លោក​ឧត្តមសេនីយ៍ អាហ្វាក ប៉ាវ៉េ កាយានី (Ashfaq Parvez Kayani) អំពាវនាវ​ឲ្យ​មាន​ការ​ដក​កងទ័ព​ក្នុង​តំបន់​ភ្នំ​ទឹកក ស៊ីអាចិន (Siachen) ដែល​មាន​កងទ័ព​បាគីស្ថាន និង​កងទ័ព​ឥណ្ឌា​រាប់​ពាន់​នាក់ ដែល​ឈរ​បោះ​ទីតាំង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក។

ភូមា៖ ស.រ.អា អង់គ្លេស អូស្រ្តាលី និង​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​បាន​ឆ្លើយ​តប​ទៅ​នឹង​កំណែ​ទម្រង់​នយោបាយ​និង​ការ​បោះឆ្នោត​ថ្មីៗ​ក្នុង​ប្រទេស​ភូមា ដោយ​បាន​លើកលែង​ការ​ដាក់​កម្រិត​ទិដ្ឋាការ​ និង​ការ​រឹតត្បិត​ផ្នែក​ហិរញ្ញវត្ថុ​ខ្លះ​ដែល​ត្រូវ​បាន​ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។

<!--AV-->

This posting includes an audio/video/photo media file: Download Now