VOA News: ព័ត៌មាន: “កូរ៉េខាងជើង​ប្រកាស​ពី​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ដែល​បាន​គ្រោង​ទុក” plus 1 more

VOA News: ព័ត៌មាន: “កូរ៉េខាងជើង​ប្រកាស​ពី​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ដែល​បាន​គ្រោង​ទុក” plus 1 more


កូរ៉េខាងជើង​ប្រកាស​ពី​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ដែល​បាន​គ្រោង​ទុក

Posted: 16 Mar 2012 08:34 AM PDT

ប្រទេស​កូរ៉េ​ខាង​ជើង​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ប្រើ​ប្រាស់​គ្រាប់​កាំជ្រួច​រ៉ុកកែត​រយៈ​ចំងាយ​ឆ្ងាយ​មួយ​ដើម្បី​បាញ់​បង្ហោះ​ផ្កាយ​រណប​មួយ​នៅ​ខែ​ក្រោយ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​ខួប​មរណៈ​ទី​១០០​ឆ្នាំ​របស់​អតីត​ប្រធានាធិបតី​លោក គីម អ៊ីល ស៊ុង (Kim Il Song) ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​មេសា។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ធ្វើ​ឡើង​​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ផ្លូវការណ៍ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សម្រាប់​បច្ចេកវិទ្យា​អវកាស​របស់​កូរ៉េ​ខាងជើង​និយាយ​ថា​កាំជ្រួច​រ៉ុកកែត​រយៈ​ចំងាយ​ឆ្ងាយ​ធុន Unha – 3 នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​អង្កេតការណ៍​មួយ។

កូរ៉េ​ខាងត្បូង បាន​ហៅ​ការ​បាញ់​បង្ហោះ​នេះ​ថា​​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​ដល់​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​លេខ​១៨៧៤ ដែល​ហាម​ឃាត់​ការ​បង្ហោះ​ទាំងអស់​ដែល​ប្រើប្រាស់​​បច្ចេកវិទ្យា​កាំជ្រួច​ផ្លោង​រយៈ​ចំងាយ​ឆ្ងាយ។

ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៖

<!--IMAGE-RIGHT-->ស៊ីរី៖ លោក កូហ្វី អាណាន់ (Kofi Annan)  បេសកជន​សន្តិភាព​អន្តរជាតិ នឹង​ថ្លែង​ត្រួស​ៗ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​នៅ​ថ្ងៃ​សុក្រ​នេះ​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​សម្រុះ​សម្រួល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​លោក​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​ពេល​ដែល​វិបត្តិ​នោះ​​បាន​ចូល​ក្នុង​ឆ្នាំ​ទី​២​ដោយ​មិន​មាន​សញ្ញា​ពី​ការ​បញ្ចប់​ឡើយ។

ចិន៖ នៅ​សប្តាហ៍​នេះ ប្រទេស​ចិន​បាន​ប្រកាស​ថា​ខ្លួន នឹង​បន្ត​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ បន្ទាប់​ពី​​គម្រោង​ជា​ច្រើន​​បាន​ត្រូវ​ផ្អាក​​បន្ទាប់​ពី​ឧបទ្ទវហេតុ​នុយក្លេ​អ៊ែរ​ ហ៊្វូគូស៊ីម៉ា (Fukushima)  នៃ​ប្រទេស​ជប៉ុន។

ស.រ.អា/អាហ្វហ្គានីស្ថាន៖ មេធាវី​ស៊ីវិល​តំណាង​ទាហាន​អាមេរិកាំង​ម្នាក់​​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​​ពី​ការ​បាញ់​ប្រហារ​កម្រោល​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា​​កូន​ក្តី​របស់​លោក​​​ទំនង​ជា​មាន​ការ​តាន​តឹង​ក្នុង​ចិត្ត​​បន្ទាប់​ពី​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ពី​របួស​ដ៏​ធ្ងន់​ធ្ងរ​របស់​ទាហាន​ដែល​ជា​យុទ្ធ​មិត្ត​របស់​ខ្លួន។

តួកគី៖ យោធា​នៃ​ប្រទេស​តួកគី​និយាយ​ថា​ឧត្ថម្ភាគចក្រ​មួយ​គ្រឿង​របស់​ខ្លួន បាន​​បើក​បុក​​ផ្ទះ​មួយ​ខ្នង​នៅ​ខាង​ក្រៅ​រដ្ឋធានី​កាប៊ុល (Kabul) នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​​ដោយ​សម្លាប់​​ទាហាន​តួកគី​១២​នាក់។

អូស្ត្រាលី៖ អតីត​មន្រ្តី​អន្តោប្រវេសន៍​អូស្រ្តាលី​ប្រាប់​ឲ្យ​ដឹង​ថា​​ដំណើរការ​ឲ្យ​ទទួល​បាន​សិទ្ធិ​សុំ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​​​ត្រូវបាន​គេ​បោក​បន្លំ​ដោយ​ពួក​អ្នក​ដាក់​ពាក្យ​សុំ​មក​ពី​ប្រទេស​ចិន។ មន្រ្តី​ចិន​និង​អូស្រ្តាលី​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ផែនការ​បោក​បន្លំ​នោះ។

អ៊ីរ៉ង់៖ ប្រព័ន្ធ​បើក​ប្រាក់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​ដ៏​ធំ​បង្អស់​របស់​ពិភពលោក​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​កាត់​ផ្តាច់​ធនាគារ​អ៊ីរ៉ង់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​​របស់​សហភាព​អឹរ៉ុប ដែល​ជា​វិធានការណ៍​មួយ​ទៀត​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​លោក​ខាង​លិច​ដើម្បី​បន្ត​បន្ថយ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ (Tehran) ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

ស.រ.អា៖ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ចាប់​ផ្តើម​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​​សំខាន់​មួយ​​ដើម្បី​កាត់​បន្ថយ​អត្រា​ការ​ជក់​បារី​នៅ​ក្នុង​ប្រទេស​ដែល​រូបភាព​តាម​ក្រាភិក​បង្ហាញ​ថា​​មនុស្ស​​ដែល​បង្ហាញ​ពី​បញ្ហា​សុខភាព​បន្ទាប់​ពី​ការ​ជក់​បារី​រយៈពេល​២​ខែ។

ហៃទី៖ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ហៃទី និយាយ​ថា​​​គេ​នឹង​ចំណាយ​ពេល​​រាប់​សិប​ឆ្នាំ​ដើម្បី​បញ្ចប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​ប្រទេស​នោះ​ឡើង​វិញ​​ដែល​បាន​បំផ្លាញ​ខ្ទេច​ខ្ទី​​ពី​ការ​រញ្ជួយ​ដី​នៅ​ឆ្នាំ​២០១០។

នីហ្សេរីយ៉ា៖ គេ​និយាយ​ថា​ប្រទេស​នីហ្សេរីយ៉ា​បាន​បើក​​ការ​ចរចា​បទ​ឈប់​បាញ់​ជាមួយ​និកាយ​អ៊ីស្លាម បូកូ ហារ៉ាម (Boko Haram) ដែល​គេ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​ស្លាប់​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​និង​ការ​បាញ់​ប្រហារ​កាល​ពី​១៨​ខែ​មុន។

<!--AV-->

This posting includes an audio/video/photo media file: Download Now

កូរ៉េ​ខាង​ជើង​នឹង​ផ្តល់​ពាន​រង្វាន់​អន្តរជាតិ​ដល់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ

Posted: 15 Mar 2012 09:03 PM PDT

កូរ៉េ​ខាង​ជើង​នឹង​ផ្តល់​ពាន​រង្វាន់​អន្តរជាតិ​ គីម អ៊ីលស៊ុង​ ដល់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ គឺ​ព្រះ​ករុណា​ នរោត្តម​ សីហនុ​ នៅ​ឱកាស​នៃ​ពិធី​បុណ្យ​ខួប​កំណើត​ ១០០​ឆ្នាំ​របស់​អតីត​មេដឹកនាំ​អមតៈ ​គីម អ៊ីលស៊ុង ដោយ​បាន​ទទួល​ស្គាល់​ព្រះ​ករុណា​ នរោត្តម​ សីហនុ​ ថា​បាន​ចូលរួម​ក្នុង​ការ​ការពារ​បូរណភាព​ប្រទេស​ជាតិ​ សម្រេច​បាន​ភាព​រុងរឿង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សន្តិភាព​ពិភពលោក​ ព្រម​ទាំង​ពង្រឹង​មិត្តភាព​និង​សាមគ្គីភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

<!--IMAGE-LEFT-->

ក្រិក៖ មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ បាន​យល់​ព្រម​ផ្តល់​ប្រាក់​កម្ចី​ថ្មី​ចំនួន​៣៦​ពាន់​លាន​ដុល្លារ​ ទៅ​ឲ្យ​ប្រទេស​ក្រិក​ ដែល​ជំពាក់​បំណុល ទោះ​ជា​មាន​ពិភាល់​អំពី​ការ​ចាត់​ចែង​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ជា​មួយ​នឹង​ប្រាក់​កម្ចី​ពី​មុន​នោះ​ក៏​ដោយ។លោក​ស្រី​ គ្រឺស្ទីន ឡាហ្គាទ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រាក់​កម្ចី​ថ្មី ជា​ការ​ឆ្លុះ​បញ្ចាំង​ពី«ការ​ប្តេជ្ញា​ក្នុង​ការ​ជំពាក់​ទាក់​ទិន»​របស់​ទី​ភ្នាក់ងារ​ ដើម្បី​ជួយ​រដ្ឋាភិបាល​ក្រុង​ អាថែន ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ខ្លួន​ នឹង​ជួយ​ដំឡើង​ទ្រព្យសម្បត្តិ​សេដ្ឋកិច្ច​របស់ក្រិក។

ភូមា៖ ទោះ​បី​ជា​មាន​ការ​យល់​ស្រប​ថា ភូមា​មាន​ការ​ជឿន​លឿន​នៅ​ក្នុង​ការ​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​មួយ​ក្រុម​ជន​ភាគ​តិច​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ តែ​ថា​សន្តិភាព​នៅ​ក្នុង​រដ្ឋ​កាឆីន នៅ​មិន​ទាន់​បាន​សម្រេច​ទេ។

ថៃ៖ នឹង​ពិភាក្សា​ជា​មួយកម្ពុជា​អំពី​លទ្ធភាព​នៃ​ការ​ដោះដូរ​អ្នក​ទោស​គ្នា​ ដើម្បី​នាំ​យក​សកម្ម​ជន​ថៃ​ ឈ្មោះ​ វីរ៉ាស៊ុមខ្វាមឃីត​ និង​នាង​ រ៉ាទ្រី ភីផាត់តាណា​ផៃ​ប៊ុន​ ទៅ​វិញ ហើយ​ខាង​កម្ពុជា​អាច​នឹង​ទាមទារ​យក​អ្នក​ទោស​ខ្មែរ​ចំនួន​៤​នាក់​មក​វិញ។

អាហ្វហ្គានីស្ថាន៖ លោក​ប្រធានាធិបតី​ ហាមីទ កាហ្សាយ អំពាវនាវ​ឲ្យ​កងទ័ព​អូតង់​ដក​ថយ​ចេញ​ពី​ភូមិ​ ទៅ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​វិញ​ បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​ជន​ស៊ីវិល​១៦​នាក់ ដោយ​ទាហាន​អាមេរិកាំង​ម្នាក់​ ​នៅ​ភាគ​ខាង​ត្បូង​ ក្នុង​ខេត្ត​កានដាហារ ក្នុង​សប្តាហ៍​នេះ​ ជាមួយ​នឹង​ពេល​ដែល​ពួក​តាលីបាន់​ប្រកាស់​បញ្ឈប់​ការ​ចរចា​ជា​មួយ​ស.រ.អ.​ រហូត​ទាល់​តែ​«អាមេរិក​បញ្ជាក់​ជំហរ​របស់​ខ្លួន​ឲ្យ​ច្បាស់​អំពី​បញ្ហា​នេះ»​ រួម​ទាំង​ការ​ប្តូរ​ឈ្លើយ​សង្គ្រាម​គ្នា​ផង។

ប៉ាគីស្ថាន៖ ជនជាតិ​ ស៊្វីស​ ពីរ​នាក់​ដែល​មាន​ឈ្មោះ អូលីវឺ ដេវីត អូជ និង​ នាង​ ដានេឡា វីទមឺ  ត្រូវ​ដោះលែង​មក​វិញ​ បន្ទាប់​ពី​បាន​ជាប់​ការ​ឃុំឃាំង​របស់​ជន​សកម្មប្រយុទ្ធ​តាលីបាន់​អស់​ពេល​ជាង​៨​ខែដោយ​បាន​អះអាង​ថា​ត្រូវ​បាន​គេ​មេ​បញ្ជាការ​ពួក​តាលីបាន់​បង់​ប្រាក់​លោះ​ដើម្បី​ឲ្យ​បាន​ទទួល​ការ​ដោះលែង​អ្នក​ទាំង​ពីរ​នាក់​នេះ​មក​វិញ។​ តែ​គេ​មិន​អាច​បញ្ជាក់​អំពី​ការ​អះអាង​នេះ​ថា​ពិត​ឬ​មិន​ពិត​ បាន​ទេ។

ស៊ីរី៖ សេចក្តី​រាយការណ៍​ព័ត៌មាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ ២៣​ នាក់​បាន​បាត់​បង់​ជីវិត​ នៅ​ពេល​ដែល​កង​កម្លាំងស៊ីរី​បន្ត​ការ​វាយ​បង្ក្រាប​លើ​ក្រុម​ប្រឆាំងឬ«សំណល់​នៃ​ក្រុម​ភេរវករ​ប្រដាប់​អាវុធ»​ ដែល​ត្រូវ​បាន​ហៅ​ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ​ ដែល​ជា​ថ្ងៃ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ បាសារ អាល អាសាដ។​

កុងហ្គោ៖ រដ្ឋអាជ្ញា​ជាន់​ខ្ពស់​ម្នាក់​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ថ្លែង​ថា​ យោង​តាម​«លក្ខន្តិកៈ​ក្រុង​រ៉ូម»​ លោក​នឹង​សុំ​ឲ្យ​មាន​ការ​ពិន័យទោស​«ជិត​អតិបរមា»​សម្រាប់​បុគ្គល​ឈ្មោះ​ ថមម៉ាស ឡូបានហ្គា ស្តេច​ត្រាញ់​ជាតិ​កុងហ្គោ​ ដែល​តុលាការ​កាត់​សេចក្តី​ឲ្យ​មាន​ទោស​អំពី​ការ​កេណ្ឌ​និង​ការ​ប្រើ​ទាហាន​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ឆ្នាំ​២០០២​ និង​២០០៣​ របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

ប៉ាគីស្ថាន​៖ លោក​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន​ យូសូហ្វ រ៉ាហ្សា ហ្គឺឡានី ថ្លែង​ថា​ លោក​មិន​សរសេរ​លិខិត​ទៅ​តុលាការ​ស៊្វីសដើម្បី​សុំ​ឲ្យ​បើក​ពាក្យ​បណ្តឹង​រឿង​ពុក​រលួយ​ឡើង​វិញ​ ប្រឆាំង​នឹង​ លោក​ប្រធានាធិបតី​ប៉ាគីស្ថាន​ អាស៊ីហ្វ អាលី ហ្សារដាយ ទោះ​បី​លោក​ដឹង​ថា​លោក​​នឹង​អាច​ជាប់​ពន្ធនាគារ​៦​ខែ​ ឬ​ទោស​មិន​ធ្វើ​តាម​បញ្ជា​របស់​តុលាការ ព្រោះ​អំពើ​នេះជា​បទ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ប៉ាគីស្ថាន ដូច​គ្នា​នឹង​អំពើ​ក្បត់​ជាតិ​ គឺ​ជា​អំពើ​ឧក្រិដ្ឋ​មួយ​ដែល​អាច​ទទួល​ទោស​ប្រហារ​ជីវិត។

អេត្យូពី៖ និយាយ​ថា​ កង​កម្លាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​ប្រទេស​អេរីទ្រេ ជា​សត្រូវ​របស់​ខ្លួន​ នៅ​ក្នុង​សកម្មភាព​មួយ​ដែល​អេត្យូពី និយាយ​ថា​ជា​ការ​សង​សឹក​ទៅ​វិញ។​

<!--AV-->

This posting includes an audio/video/photo media file: Download Now