Koh Santipheap Daily

Koh Santipheap Daily


អ្នក​រត់​ម៉ូតូ​ឌុប​ជូន​ស្ត្រី​​ម្នាក់​ទៅ​រក​ផ្ទះ​ជួល​ត្រូវ​នាង​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​បាត់​

Posted: 16 Feb 2013 11:45 PM PST

ជនរ​ងគ្រោះ
​ខេត្ត​បាត់​ដំបង ៖ អ្នក​រត់​​ម៉ូតូ​ឌុប​​ម្នាក់​ដែល​​សាច់​ញាតិ​អះអាង​ថា ​ត្រូវ​ម៉ូយ​ស្រី​ម្នាក់​​ដាក់​​ថ្នាំសណ្តំ​​រួច​យក​ម៉ូតូ​ជិះ​ទៅ​បាត់ ខណៈ​​ជូន​​ម៉ូយ​ស្រី​នោះ​ទៅ​រក​​ជួល​ផ្ទះ​មួយ​កន្លែង​​នៅ​ភូមិ​ទួល​តាឯក សង្កាត់​​ទួល​តា​​ឯង ​ក្រុង​បាត់​ដំបង ។ ប៉ុន្តែ​គ្មាន​​អ្នក​ណា​ម្នាក់​បាន​ដឹងថា កើត​ឡើ​ង​​នៅ​ម៉ោង​ប៉ុន្មាន​​ទេ តែ​ម្ចាស់​​ផ្ទះជួល​​អះ​អាង​ថា ​បាន​ប្រទះឃើញ​បុរស​នេះ​ដេក​ម្នាក់​​ឯង​ក្នុង​បន្ទប់​កាល​ពីវេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃទី​​១៦

លោក​ជំទាវ​ ជា ខេង​ ស៊ុយ សែម សួរ​សុខទុក្ខ​​ និងផ្តល់​​សម្ភារ​សិក្សា​ដល់​សាលា​៣​​ក្នុង​ស្រុក​កណ្តៀង​

Posted: 16 Feb 2013 11:41 PM PST

លោក​ជំទាវ​ ជា ខេង​ ស៊ុយ សែម សួរ​សុខទុក្ខ​​ និងផ្តល់​​សម្ភារ​សិក្សា​ដល់​សិស្ស​
ខេត្ត​ពោធិ៍​សាត់​ ៖ ​លោក​ជំទាវ​ ជា ខេង ​ភរិយា​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ​​ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​​ប្រជា​​ជន​កម្ពុជា​ចុះ​​ជួយ​ខេត្ត​ពោធិ៍​សាត់ ​រួម​ដំណើរ​ដោយ​លោក​ជំទាវ​ ចន្ទ្រា ភរិយា​លោក​​ ទី នរិន្ទ ​ប្រធាន​​​អាជ្ញាធរ​​អគ្គិ​សនី​​កម្ពុជា និង​ជំទាវ​ថ្នាក់​ដឹកនាំក្នុង​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និងថាម​ពល​មួយ​ចំនួន​ទៀត​បាន​ចុះ​ទៅ​សំណេះ​សំណាល​សួរ​សុខទុក្ខ និង​នាំ​យក​​អំណោយជា​សម្ភារ​​សិក្សា​ទៅ​ចែក​ជូន​លោក​គ្រូ

Danica Patrickនាំ​មុខ​ថ្ងៃ​ទី​2​ប្រ​ណាំង​ NASCAR

Posted: 16 Feb 2013 11:39 PM PST

ីឡាការិនី​​អា​មេរិក Danica Patrick
នាង​ Danica Patrick​បាន​ក្លាយ​ជា​អ្នក​បើក​បរ​លឿន​ជាង​គេ​បំ​ផុត​ក្នុង​ចំ​ណោម​អ្នក​បើក​បរ​៤៥​នា​ក់​ដែល​សុទ្ធ​តែ​ជា​បុរស​ក្នុង​កម្ម​វិធី​ប្រ​ណាំង​រ​ថយន្ត​លើ​ទី​លាន​ NASCAR Sprint Cupក្រុង Daytona Beach រដ្ឋផ្លរី​ដា សហរដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​ទី​១៦​កុម្ភៈ ។​ ក្នុង​នាម​ជា​អ្នក​បើក​បរស្ត្រី​តែ​ម្នាក់​គត់​របស់​ក្រុម Stewart-Haas Chevrolet កីឡាការិនី​អា​មេរិក​រូបនេះ​បាន​បញ្ចប់​មួយ​ជុំ​ទីលាន​ដោយ

Froome ឈ្នះពានជើងឯក Tour of Oman

Posted: 16 Feb 2013 11:31 PM PST

​
កីឡាករអង់​គ្លេស Christopher Froome​បានឈ្នះ​ជើង​ឯក​​​ប្រណាំង​កង់​កម្ម​វិធី​Tour​​ of Oman​​ជា​លើក​ដំ​បូង​នៅប្រ​ទេស​អូ​ម៉ង់​​​​​​កាល​ពី​ថ្ងៃ​សៅរ៍​​​ ទី​១៦ ​​ខែកុម្ភៈ ​កន្លង​មក​នេះ​។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ១៤៤​​​​​​​គីឡូ​ម៉ែតនៅ​ក្រុង​ Matrah​ Corniche ។

Lydia Koនិង Shinឈ្នះ​ជុំ​ទី​3 Australian Women’s Open

Posted: 16 Feb 2013 11:30 PM PST

កីឡាការិនី​​វ័យ​១៥​ឆ្នាំ​ Lydia Ko​នៅ​តែ​រក្សា​បាន​​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​របស់​ខ្លួន​ជា​ដដែល​ក្រោយ​ពី​បន្ត​នាំ​មុខ​ជុំ​ទី​៣​ជា​មួយ​នាង Jiyai Shin នៅ​ទី​លាន​ Royal Canberra Golf Clubប្រ​ទេស​អូ​ស្ត្រា​លី​កាលពី​ថ្ងៃ​ទី​១៦​កុម្ភៈ​កន្លង​មក​នេះ ។​ Ko​បាន​ក្លាយ​ជា​​

យុវ​សិស្ស​ម្នាក់​ដេក​ស្លាប់​​ដោយ​សារ​ខ្យល់​គរ

Posted: 16 Feb 2013 11:30 PM PST

ជនរងគ្រោះ
ខេត្ត​​សៀមរាប ៖ ​យុវ​សិស្ស​ម្នាក់​​​រៀន​នៅ​វិទ្យា​ល័យ​​អង្គរ ស្ថិត​ក្នុង​ភូមិ​វត្ត​បូព៌​ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​បាន​ដេក​ស្លាប់​នៅ​ជាប់​​នឹង​របង​ផ្ទះ​​លេង​ហ្គេម​​កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​​ថ្ងៃទី​១៥ កុម្ភៈ ​២០១៣ ​ស្ថិត​នៅភូមិ​បន្ទាយ​ចាស់ សង្កាត់​​ស្លក្រាម ។ ជន​​រង​គ្រោះ​​ដែល​ស្លាប់​ដោយ​សារ​​ខ្យល់​​​គរ​នេះ​​ឈ្មោះ​ជីវ ថៃលី ភេទប្រុស អាយុ​១៧​ឆ្នាំ ​ជា​សិស្ស​​រៀន​នៅ​​វិទ្យា​ល័យ​​អង្គរ​ថ្នាក់​ទី​១១ ​រស់​នៅ​​

Scottish Rally Championship ឆក់​យក​ជី​វិត​អ្នក​ទស្សនា​ម្នាក់​

Posted: 16 Feb 2013 11:29 PM PST

ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​​បាន​ស្លាប់​នៅ​នឹង​កន្លែង​ខណៈ​ក្មេង​ប្រុស​អា​យុ​៨​ឆ្នាំ​ម្នាក់​ផ្សេង​ទៀត​រង​របួស​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រោយ​ពី​ពួក​គេ​ត្រូវ​រថយន្តបុក​នៅ​ថ្ងៃ​ប្រ​ណាំង​បើក​ឆាក​នៃ​កម្ម​វិធី Scottish Rally Championship នា​ប្រ​ទេស​ស្កុតឡែន​កាល​ពី​​​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៦ ​កុម្ភៈ ។​

ឌួង ហ្សូរីដា ទម្លាយ​​អាថ៌​កំបាំង​​លើ​​វិថី​​សិល្បៈ​​ ការ​សិក្សា​ និង​ជំនួញ​​ទទួល​ជោគ​ជ័យ​

Posted: 16 Feb 2013 11:26 PM PST

 ​កញ្ញា ឌួង ហ្សូរីដា
រាជធានីភ្នំពេញ ៖ ​កញ្ញា ឌួង ហ្សូរីដា ជា​ពិធី​ការិនី​​ និង​ជា​តារា​សម្តែង​ដែល​មាន​សម្រស់​ស្រស់​សោភា​បាន​ចេញ​មុខ​លាត​ត្រដាង​​​អាថ៌​កំបាំង​មួយ​​ចំនួន​ដែល​ធ្វើ​ឱ្យ​​រូប​នាង​ទទួល​បាន​ជោគ​ជ័យ​​ទាំង​លើ​វិថី​សិល្បៈ​​ទាំង​ការ​សិក្សា​ និង​មុខ​ជំនួញ​ ខណៈ​​​ពេល​ដែល​រូប​នាង​​ជា​កូន​កំព្រា​ឪពុក​មាន​តែ​ម្តាយ​ជា​បង្គោល​​ក្នុង​គ្រួសារ​នោះ ។

រថយន្ត​កូរ៉េធុនតូច​សាកកម្លាំង​ជាមួយ​​ឡានធុនយក្ស​​ដឹកសាប៊ូ​ខ្ទេចមុខមួយចំហៀង

Posted: 16 Feb 2013 11:02 PM PST

រថយន្ត​កូរ៉េធុនតូច​សាកកម្លាំង​ជាមួយ​​ឡានធុនយក្ស​​ដឹកសាប៊ូ​ខ្ទេចមុខមួយចំហៀង
ខេត្តបន្ទាយមានជ័យ ៖ កកស្ទះ​ចរាចរណ៍​អស់​ជាង​កន្លះម៉ោង ​ព្រោះ​តែ​​រថយន្តកូរ៉េ​​ធុនតូច​មួយគ្រឿង​ដឹកឧបករណ៍​​តន្ត្រីសណ្តោង​​ម៉ាស៊ីន​ភ្លើង ​បាន​សាកកម្លាំង​គ្នា​ជាមួយ​រថយន្តម៉ាកហ៊ីណូធុនយក្ស នៅចំណុច​ផ្លូវកោ​ងបណ្តាល​ឱ្យ​ខ្ទេច​មុខ​អស់មួយចំហៀង ​តែ​សំណាង​ល្អ​អ្នក​អង្គុយ​​ក្បែរ​ និង​អ្នក​បើក​បរ​គ្មាន​គ្រោះថ្នាក់​។ ហេតុការណ៍នេះ ​បានកើត​ឡើងកាលពីវេលាម៉ោង៩ ​និង​៣០នាទីព្រឹក

ហ្វ៊ីលីពីន ៈ រញ្ជួយ​ដី​នៅ​កោះ​មីន​ដា​ណាវ​កម្លាំង​6,2​រី​ស្ទ័រ​

Posted: 16 Feb 2013 10:42 PM PST

វិទ្យា​ស្ថាន​ភូមិ​វិទ្យា​អាមេរិក​ USGS គូស​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,២​រី​ស្ទ័រ​កើត​មាន​ថ្ងៃ​ទី​១៦ កុម្ភៈ វេលា​ម៉ោង​៤​និង​៣៧​នាទី ម៉ោង​សាកល​នៅ​កោះ​មីន​ដាណាវ​ភាគ​ខាង​ត្បូង​ហ្វ៊ីលី​ពីន​ ។ការ​រញ្ជួយ​ដី​នេះ​ដែល​កើត​មាន​ក្នុង​ជម្រៅ​៩៨,២០​គីឡូមែ៉ត្រ​ ក្រោម​ដី​គឺ​នៅ​ត្រង់​រយៈ​ទទឹង​ខាង​ជើង​៥,៧៥៨៧អង្សា​​និង​ខ្សែ​រយៈ​បណ្តោយ​​ខាង​កើត​​១២៥,៨៣​៧៨​អង្សា​ ។ ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​

ស៊ីរី ៖ ​2​ថ្ងៃ​​ចាប់​ពង្រត់​​ជនស៊ីវិល​​ជាង​300​នាក់​

Posted: 16 Feb 2013 10:40 PM PST

ពួក​ឧទ្ទាម​ស៊ីរី
មនុស្ស​ជាង​​​​៣០០​នាក់​​ត្រូវ​ចាប់​ពង្រត់​​​រយៈ​ពេល​​​តែ​២​ថ្ងៃ​​ប៉ុណ្ណោះ​​នៅភាគ​​ពាយ័ព្យ​​ស៊ីរី ។ ការ​ចាប់​ពង្រត់​​​មនុស្ស​ច្រើន​​បែប​នេះ​បាន បង្កើន​ការ​ព្រួយ​បារម្ភ​​​កាន់​តែ​ខ្លាំង​​​ព្រោះ​ក្នុង​​នោះ​ជា​លើក​​​ដំបូង​​មាន​នារី​ និង​កុមារ​​ជា​ច្រើន​នាក់ ។ ​រលកនៃការ​​ចាប់​ពង្រត់​​មនុស្ស នេះចាប់​​ផ្តើម​​​ពី​ថ្ងៃទី​១៤ កុម្ភៈ​មក​ ចំណែក​​ឯការ​ប្រយុទ្ធ​​​គ្នា​យ៉ាង​​​សាហាវ​​ទាំង​ឡាយ​​រវាង​ពួក​ឧទ្ទាម​​ និង​កង​ទ័ព​​​នៃ​របប​លោក​ប្រធា

កុមារ​កម្ពុជា​ជិត​២.០០០​នាក់​ទទួល​បាន​សម្លៀក​បំពាក់​​ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌​ចុង​ក្រោយ​​របស់​នាវា MV logos hope

Posted: 16 Feb 2013 10:15 PM PST

ពិធីចែក​សម្លៀក​បំពាក់​​ដល់​កុមារ​កម្ពុជា
ខេត្តព្រះ​សីហនុ ៖ នាវា​បណ្ណា​ល័យ​យក្ស​​របស់​ប្រទេស​អាល្លឺម៉ង់ បាន​បង្កើត​វិធី​ចំនួន​៣​បន្ថែម​​ទៀត បន្ទាប់​ពី​​​ចូលរួម​ផ្តល់​​ចំណេះ​ដឹង​​លើ​ផ្នែក​សិក្សា​ធិការ និង​ជា​ការ​លើក​ស្ទួយ​​វិស័យ​ទេស​ចរណ៍​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ ​បន្ទាប់​ពី​កា​រ​ចូលចត​ជាង​២​សប្តាហ៍​កន្លង​មក ក្រុម​ការ​ងារ​នៃ​នាវា​ទេស​ចរណ៍​​បណ្ណាល័យ​​យក្ស​បាន​បង្កើត​​កម្មវិធី​ធំៗ​​ចំនួន​៣ នេះបើ​តាម​

បុរសម្នាក់​​ចង.ក​​សម្លាប់​​ខ្លួន​សមត្ថ​​កិច្ច​កំពុង​រក​មូល​ហេតុ​​

Posted: 16 Feb 2013 08:05 PM PST

​ខេត្ត​​សៀមរាប ៖ ​បុរសម្នាក់​​វ័យ​៤៥​ឆ្នាំ​​​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​អាកាស្យាមួយ​ដើម ​ដោយ​ប្រើ​អាវ​​ដៃ​​វែង​​.ស​ឆ្នូត​​ខៀវ​ក្នុង​ដីឡូត៍​​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​កសិ​កម្ម​ សង្កាត់​​ស្រង៉ែ ​ក្រុង​សៀមរាប ​វេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក ។

​ផឹក​ស្រា​ស្រវឹង​កើត​រឿង​ប្រចណ្ឌ​​ប្តី​ចាក់​ប្រពន្ធ​របួសធ្ងន់​

Posted: 16 Feb 2013 08:01 PM PST

ស្ត្រីរងគ្រោះ​
រាជធានីភ្នំពេញ ៖ ​ប្តី​ប្រពន្ធ​២​នាក់​ក្រីក្រ​​ធ្វើ​ជា​កម្ម​ករសំណង់​​ពេល​ទំនេរ​ពី​ការងារ ​បាន​​នាំគ្នា​​ទិញ​ស្រា​មក​ផឹក​នៅ​ក្នុង​បន្ទប់​ផ្ទះជួល​​តែ​២​នាក់​រហូត​ដល់​ស្រវឹង​ដូចគ្នា បែរជា​កើតរឿង​ប្រចណ្ឌ​ និងបាន​​ឈ្លោះ​​​គ្នា​ ពេល​នោះ​​​ប្តី​បាន​យក​កាំបិត​ចិត​បន្លែ​​ចាក់​ទៅលើ​ប្រពន្ធចំ​ក្រោម​ដោះ​ខាងស្តាំ​ ។ ​ហេតុ​ការណ៍​​​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​​ថ្ងៃទី​១៦ កុម្ភៈ ២០១៣ ​ស្ថិតក្នុង​ភូមិ​ស្លែ​ង​រលើង

កូរ៉េ​ខាង​ជើង​អាច​បាញ់​​កាំ​ជ្រួច​​ថ្មី​មួយ​ទៀត​

Posted: 16 Feb 2013 07:47 PM PST

រូប​ភាព​ផ្កាយ​រណប​​ពី​ទី​តាំង​​​គ្រោង​បាញ់​​​កាំ​ជ្រួច​​កូរ៉េ​ខាង​ជើង​
ម៉ាស៊ីន​​ឃោស​នា​តាម​អីុន​ធើរ​ណេត​​​អាមេរិក​​មាន​ឯក​ទេស​​ខាង​កូរ៉េ​ខាង​​ជើង​​ 38NORTH រាយ​ការណ៍​ថា មាន​យថាភាព​​ដែល​កូរ៉េ​ខាង​​ជើង​ធ្វើការ​បាញ់​​​កាំ​ជ្រួច​​ថ្មី​មួយ​ទៀត​​បើ​យោង​តាម​​សកម្ម​ភាព​​មមា​ញឹក​​​នៅ​ឯ​ទីតាំង​​បាញ់​បង្ហោះ​​MUSUDAN-RI ​ខេត្ត HEMGYONG ខាង​​ជើង​ ។

នារីវ័យ​ក្មេង​​ម្នាក់​​បើក​រថយន្ត​ឡិចស៊ីស RX300​ ឆ្លង​ស្ពាន​ហង្ស​កោះ​ពេជ្រ​ទៅ​បុក​កង់​រ៉ឺម៉ក​​ម៉ូតូ​

Posted: 16 Feb 2013 07:39 PM PST

មនុស្សឆោឡោនៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ​បើក​​ដោយ​នារីវ័យ​ក្មេង​ម្នាក់​​ឆ្លង​ស្ពាន​ហង្ស​​កោះពេជ្រ ​ទៅ​បុក​​​កង់​​ខាង​ក្រោយ​រ៉ឺម៉ក​ម៉ូតូ​​ដឹក​ភ្ញៀវ​​ទៅ​លេង​នៅ​កោះពេជ្រ​​ធ្វើ​ឱ្យ​ស្រាំ​កាំ​​រ៉ឺម៉ក​​ម៉ូតូ​នោះ ។ គ្រោះថ្នាក់​​នេះ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​​រង​របួសទេ កើត​ឡើង​នៅ​ចំណុច​​គល់​ស្ពាន​​ហង្ស​ខាងកើត ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៦ កុម្ភៈ ២០១៣ ។

សង្គ្រាម​រូបិយ​ប័ណ្ណ​បាន​មក​ដល់​ប្រទេស​រុស្ស៊ី​ ខណៈ​ដែល​ក្រុមមេ​ដឹកនាំ​ G20 ជួប​ប្រជុំ​គ្នា​

Posted: 16 Feb 2013 07:34 PM PST

រដ្ឋ​មន្ត្រីហិរញ្ញ​វត្ថុមក​ពីប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ G20 បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​មូស្គូ​ប្រទេសរុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​​ ទី​១៥​ កុម្ភៈ​ ជា​លើក​ដំបូង​ដោយ​សង្ឃឹម​ថា​ អាច​ជំរុញ​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​សាកល​ដែល​ជាប់​គាំង​ ដោយ​មិន​ឱ្យ​វា​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​រូបិយ​ប័ណ្ណ​តាម​រយៈ​ការ​ទម្លាក់​តម្លៃ​រូបិយ​ប័ណ្ណ​ដើម្បីលើក​ស្ទួយ​សេដ្ឋ​កិច្ច​ជាតិ​ឡើយ ។​

ឧបការី​​រដ្ឋមន្ត្រី​​​ក្រសួង​ការបរទេស​​​សហរដ្ឋ​អាមេរិក​​​​មក​កាន់​កម្ពុជាថ្ងៃទី​19 កុម្ភៈ​

Posted: 16 Feb 2013 07:33 PM PST

រាជ​ធានី​ភ្នំពេញ ៖ យោង​​​តាម​សេច​ក្ដី​​ប្រកាស​​ព័ត៌មាន​​របស់ស្ថាន​ទូត​​សហរដ្ឋ​អាមេរិក​​ចុះ​ថ្ងៃទី​១៥ កុម្ភៈ​ ឱ្យ​ដឹងថា ​​លោក​ Michael Posner ឧបការី​​​​រដ្ឋ​មន្ត្រី​​​ក្រសួង​ការបរទេស​​​សហរដ្ឋ​អាមេរិក​​ទទួល​បន្ទុក​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ សិទ្ធិ​​​មនុស្ស និង​​ការ​ងារ​​​ នឹង​មក​ធ្វើ​ទស្សន​កិច្ច​​​​នៅ​ប្រទេសកម្ពុជា​​នៅ​ថ្ងៃអង្គារ​ ទី​​​១៩ ​កុម្ភៈ​ ​​ខាងមុខ​នេះ ​។ នៅ​ក្នុង​អំ​ឡុង​​​ពេល​ទស្សនកិច្ច​​​​នេះ​​លោក​​​ឧប​ការី​​ Posner

ជុំវិញ​សំណុំ​រឿង​កូន​អ្នក​មាន​បើក​ឡាន​ដេញ​បុក​ម៉ូតូ​និស្សិត​ម្នាក់ តុលា​ការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ប៉េហ្ស៊ី

Posted: 16 Feb 2013 07:27 PM PST

ជនជាប់ចោទ
រាជធានី​ភ្នំពេញ​ ៖ ល្ងាចថ្ងៃទី​១៤ កុម្ភៈ ​ឆ្នាំ​២០១៣ សំណុំរឿង​កូន​អ្នកមាន​ម្នាក់​បើ​ក​រថយន្ត​​មែរសឺ​ដេស​ធុន​ទំនើប​ដេញ​បុក​និស្សិត​ម្នាក់​ជិះ​ម៉ូតូ​ដែល​កោះសន្តិ​ភាព​បាន​ចេញ​ផ្សាយ​​មួយ​ឈុត​កន្លង​មក​​​ ត្រូវបាន​បញ្ជូន​​ទៅសាលា​ដំបូង​ដើម្បី​ចាត់ការ​តាម​ច្បាប់ហើយ​ ​ដូច​កោះ​សន្តិ​ភាព​បាន​ចេញ​ផ្សាយ​ចំណង​ជើង​ធំៗ​ តែ​មួ​​យ​បន្ទាត់​កាលពី​ម្សិល​មិញ ​។ ប៉ុន្តែ​​នៅ​ល្ងាច​​ថ្ងៃទី​១៤ កុម្ភៈ ការ​​សួរ​ចម្លើយ​មិន​ទាន់ចប់​ ទើប​​

ថ្ងៃទី១៦ កុម្ភៈ ស្លាប់៤ របួស​១២នាក់ ដោយ​សារ​គ្រោះថ្នាក់ច​រាចរណ៍​

Posted: 16 Feb 2013 07:26 PM PST

រាជ​ធានីភ្នំពេញ ៖ មនុស្ស៤នាក់​ស្លាប់ និង១២នាក់របួស ក្នុងនោះ​១១នាក់របួសធ្ងន់ ដោយ​សារគ្រោះ​ថ្នាក់ចរា​ចរ​ណ៍​៧លើក​កើតឡើង​​នៅទូទាំង​ប្រទេស កាល​ពីថ្ងៃទី១៦ កុម្ភៈ ២០១៣ ។ យោង​តាមគេហទំព័រប៉ូលិសជាតិ​បានបញ្ជាក់​ឲ្យដឹងទៀតថា ក្នុង​គ្រោះថ្នាក់​ចរា​ចរណ៍​​ទាំង​៧លើក បានបង្កឲ្យខូច​ខាតយានយន្តសរុប​១២​គ្រឿង ក្នុងនោះម៉ូតូ៨គ្រឿង ។

ប៉ូលិស​ក្រុង​ប៉ោយប៉ែត​​ម្នាក់​រង​​ការ​ចោទ​ប្រកាន់​​បាញ់​ពល​រដ្ឋ​ធ្លាយ​ពោះ​​ពេល​ចុះ​អនុ​វត្ត​ដីកា​

Posted: 16 Feb 2013 07:25 PM PST

ជនរងគ្រោះ
​ក្រុងប៉ោយ​ប៉ែត​ ៖ ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​​​ម្នាក់​​បាន​រង​ការ​​ចោទ​ប្រកាន់​ថា ​បាញ់​ប្រជា​ពលរដ្ឋ​ម្នាក់​​របួស ពេល​​ចុះ​អនុ​វត្ត​ដីកា​របស់​តុលាការ​ខេត្ត​បន្ទាយ​​មាន​ជ័យ​ កាលពីវេលា​ម៉ោង​​៤​និង​៣០​នាទី​​​រសៀល​​ថ្ងៃទី​​១៥ កុម្ភៈ ​២០១៣ ​ស្ថិតក្នុង​ភូមិ​មិត្ត​ភាព សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ។

​វីវ៉ា​កញ្ចាស់​នៅ​សល់​គ្រោង​ឆ្អឹង​​ជិះ​លឿន​​​ពេក​ទៅ​បុក​នារី​ដើរ​ឆ្លង​ផ្លូវ​

Posted: 16 Feb 2013 07:22 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូវីវ៉ា​​កញ្ចាស់​​នៅសល់​តែគ្រោង​​ឆ្អឹង​​ជិះ​ទៅ​បុក បណ្តាល​ឱ្យ​​​​ដួល​រង​របួស​ធ្ងន់ ​ចំណែក​​ម៉ូតូ​មិន​បាន​ដួល​​ធ្វើ​ឱ្យ​អ្នក​ជិះ​រង​របួស​ទេ ។ គ្រោះថ្នាក់​​នេះកើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃទី​១៦ កុម្ភៈ ២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​២១៧ ​កែង​មហា​វិថី​​ព្រះ​មុនី​វង្ស ​ត្រង់​ស្តុប​​ហ្សាដឺហ្គោ ក្នុងសង្កាត់​​ផ្សារ​ថ្មីទី​២ ខណ្ឌដូនពេញ ។

លោក​លី សាវេត​​ ៖ ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​ ប្រជាពលរដ្ឋ​ម្នាក់​ជា​ប៉ូលិស​ម្នាក់​

Posted: 16 Feb 2013 07:20 PM PST

ទិដ្ឋភាព​រួម​ក្នុង​វេទិកាសាធារណៈ
រាជ​ធានី​ភ្នំពេញ ៖ វេទិកា​សាធារណៈ​បាន​រៀបចំធ្វើ​​ឡើង​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ កុម្ភៈ​ នៅ​ភូមិ​ដំណាក់​ សង្កាត់​ភ្នំពេ​ញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ក្រោម​អធិបតី​ភាព​លោក​លី សាវេត​ អភិបាល​ខណ្ឌ​សែន​សុខ​ ។​ ចូលរួម​ក្នុង​វេទិកា​នោះ​មាន​លោក​ជា​ ខេមា​ និង​លោក​ម៉ូវ ម៉ានិត​ ​អភិបាល​រង​ខណ្ឌ​ លោក​ម៉ក់​ ហុង​ អធិការ​ប៉ូលិស​ខណ្ឌ​ លោក​ជុំ សារ៉ាយ​ ចៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ព្រមទាំង​ប្រជា​ពលរដ្ឋ​ជាង​

ជប៉ុន​ផ្តល់​29.807ដុល្លា​រ​អាមេរិក​សម្រាប់​គម្រោង​សាង​សង់​កំពង់​ចម្លង​កំពង់​​ហៅ​

Posted: 16 Feb 2013 07:17 PM PST

លោក ហ៊ី​ហ្គូ​ជិ យូ​ស៊ី​ហ៊ី​រ៉ូ និង​លោកស្រី មាស ចាន់​ថន ប្រធាន​ឃុំ​កំពង់​ហៅ
រាជធានីភ្នំពេញ ៖ តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​​​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ក្រោម​គម្រោង​ការ​នៃកិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​របស់ជប៉ុន​ ជំនួយ​ឧបត្ថម្ភ​ឥតសំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​សន្តិ​សុខ​មនុស្ស​ជាតិ (ជំនួយ​គូសា​ណូណិ)​​ រាជ​​រដ្ឋា​ភិបាល​ជប៉ុន​បាន​ផ្តល់​ទឹក​ប្រាក់​សរុប​ចំនួន​២៩.៨០៧ដុល្លារ​អាមេរិក​​ដល់​ក្រុម​ប្រឹក្សា​ឃុំ​កំពង់​ហៅ

មីយ៉ាន់​ម៉ា​មក​ដក​បទពិសោធន៍​លើ​វិស័យ​មីន​ពី​ប្រទេស​កម្ពុជា​

Posted: 16 Feb 2013 07:14 PM PST

លាក ប្រាក់ សុ​ខុន និង​មន្ដ្រី​កម្ពុជា​ក្នុង​អាជ្ញាធរ​មីន​កម្ពុជា​ថតរូប​ជាមួយ​ប្រតិភូ​មី​យ៉ា​ន់​ម៉ា
រាជធានី​ភ្នំ​ពេញ​ ៖​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៤​ កុម្ភៈ​ គណៈ​ប្រតិ​ភូ​មជ្ឈមណ្ឌល​សន្តិ​ភាព​នៃ​ការិយា​ល័យ​ប្រធានា​ធិប​តី​ ប្រទេស​មី​យ៉ាន់​ម៉ា​ ដឹក​នាំ​ដោយ​លោក​ Aung Thein អនុរដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​នៃ​មជ្ឈ​មណ្ឌល​សន្តិ​ភាព​របស់​ការិយា​ល័យ​ប្រធា​នាធិបតី​ បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​អនុ​ប្រធាន​អាជ្ញាធរ​មីន​

ធនាគារ​ជាតិ​បណ្តុះ​បណ្តាល​មន្ត្រី​ត្រួត​ពិនិត្យ​ធនាគារ

Posted: 16 Feb 2013 07:11 PM PST

លោក​ទេសាភិបាល ជា ចាន់​តូ ថ្លែង​ក្នុង​ពិធី
​រាជធានី​ភ្នំពេញ ៖ នៅធនាគារ​ជាតិ​នៃ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភ​ៈ មាន​បើក​វគ្គ​បណ្តុះ​បណ្តាល​បាគង​២​ ស្តីពី​ការ​ត្រួត​ពិនិត្យ​ធនាគារ​ក្រោម​​អធិប​តី​ភាព​​​លោក​ជា ​ចាន់តូ ​​ទេសា​​ភិបាល​ធនាគារ​ជាតិនៃ​កម្ពុជា ​ដោយ​​មាន​សិក្ខា​កាម​ចូល​រួម​​ចំនួន​​​២៦​រូប ។ លោក​​​​ទេសា​ភិបាល​​​​មានប្រសាសន៍​ថា ​នេះគឺ​ជា​លើក​ទី​២​ហើយ​ដែល​​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង

វាយ​ប្រហារ​​​គ្រឿង​ផ្ទុះ​​​នៅក្រុង​កេតាប៉ា​គីស្ថាន​​អ្នក​ស្លាប់​​ឡើងដល់​​79​នាក់​

Posted: 16 Feb 2013 07:04 PM PST

ទិដ្ឋ​ភាព​​កន្លែង​ផ្ទុះ​
ការ​វាយ​ប្រហារ​​​ភេរវកម្ម​​​ដោ​យ​គ្រឿ​ង​ផ្ទុះ​​​​ខ្លាំង​មួយ​​ប្រឆាំង​សហគមន៍​​ស៊ីអីុត​​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​យ៉ាង​តិច​​​​៧៩​នាក់​​ ​ហើយ​មនុស្ស​​យ៉ាង​តិច​​២០០​នាក់​ត្រូវ​របួស​​​នៅក្រុង​កេតា​នា​ភាគនិរតី​​ប៉ាគីស្ថាន​​កាល​ពី​ថ្ងៃទី​១៦​ កុម្ភៈ ។​នេះ​ជាការ​​វាយប្រហារ​​ភេរវកម្ម​​យ៉ាង​បង្ហូរ​​ឈាម​បំផុត​​មួយ​នៅប៉ាគីស្ថាន​​​ប្រឆាំង​ពួក​ស៊ីអីុត​​​ជា​សហគមន៍​​មួយ​មាន​មនុស្ស​២០%​​​នៃ​ប្រជា​​ជន​ប៉ាគីស្ថាន​​​ទាំង​១៨០​​លាន​

ចំនួន​អ្នក​របួស​​ដោយសារ​ផ្ទុះ​ដុំ​អាចម៍​ផ្កាយ​​នៅរុស្ស៊ី​​​ឡើង​ដល់​​ជិត​1.000​នាក់​

Posted: 16 Feb 2013 07:02 PM PST

ផ្ទះ​រង​ការ​​ខូច​ខាត​ដោយ​សារ​​​អាចម៍​ផ្កាយ​ផ្ទុះ​ធ្លាក់​កម្ទេច​
ក្រសួង​​មហា​ផ្ទៃ​រុស្ស៊ី​​រាយ​ការណ៍​​ថា ចំនួន​​​មនុស្ស​ត្រូវ​​របួស​ដោយ​សារ​​​ការ​ធ្លាក់​​​កម្ទេច​​ថ្ម​អាចម៍​ផ្កាយ​មួយ​​ដែល​ផ្ទុះ​ពី​លើ​តំបន់​​អ៊ូរ៉ាល់​​រុស្ស៊ី​​បាន​ឡើង​ដល់​ជិត​​១.០០០​នាក់​​ក្នុង​នោះ​​មាន​កុមារ​​ជាង​២០០​នាក់​​ ។​យោង​តាម​​អាជ្ញាធរ​​រុស្ស៊ី​ថា អ្នក​របួស​​ភាគ​ច្រើន​​ដោយ​សារ​បំណែក​​កញ្ចក់​​​អគារ ឬ​ផ្ទះ​ដែល​បែក​​ពី​ព្រោះ​អាចម៍​ផ្កាយ​​នោះ​បាន​​​ឆេះ​ពេល​​ប៉ះ​នឹង​​​បរិយាកាស​​ហើយ​ផ្ទុះ​នៅ​លើ​មេឃ​​ធ្វើ​ឱ្យ​ខ្ទ័រ​ខ្លាំង​​​​​

មនុស្ស​សតិ​មិនប្រក្រតី​ម្នាក់លួច​ដុតសំរាម​ក្នុងដីឡូត៍​មួយកន្លែង​ឆេះ​សន្ធោសន្ធៅ​​

Posted: 16 Feb 2013 06:51 PM PST

មនុស្ស​សតិ​មិនប្រក្រតី​ម្នាក់លួច​ដុតសំរាម​ក្នុងដីឡូត៍​មួយកន្លែង​ឆេះ​សន្ធោសន្ធៅ​​
រាជធានីភ្នំពេញ ៖ អគ្គិភ័យ​បានឆាបឆេះ​គំនរ​សំរាម​សន្ធោសន្ធៅ​ធ្វើ​ឱ្យ​មានការភ្ញាក់ផ្អើល​​ភ័យ​ស្លន់​ស្លោ​ បន្ទាប់ពី​មនុស្ស​សតិ​មិន​ប្រក្រតី​​ម្នាក់​លួច​ដុត​កាលពី​វេលាម៉ោង​៥ និង​៥០នាទីល្ងាច​ថ្ងៃទី១៦ កុម្ភៈ ២០១៣ នៅក្នុង​ដីឡូត៍​មួយកន្លែង ​តាមផ្លូវ​ជាតិ​លេខ៦ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌ​ប្ញស្សី​កែវ ។

ជនជាតិចិន​បើកម៉ូតូ​ទៅបុកពីក្រោយ​រថយន្តឡិចស៊ីសបើកចេញពី​ស្ថានីយប្រេង​ឥន្ធនៈ

Posted: 16 Feb 2013 06:47 PM PST

ជនជាតិចិន​បើកម៉ូតូ​ទៅបុកពីក្រោយ​រថយន្តឡិចស៊ីសបើកចេញពី​ស្ថានីយប្រេង​ឥន្ធនៈ
​រាជធានីភ្នំពេញ ៖ នៅ​វេលាម៉ោង​​១ និង​២០នាទី​រសៀល​ថ្ងៃទី​១៥ កុម្ភៈ នៅ​ចំណុច​វិថី​​សេនាប្រមុខគឹម អុីល​ស៊ុង កែង​ផ្លូវ​លេខ ៦០៨ ក្បែរស្ថានីយ​ប្រេង​ឥន្ធនៈស៊ូគីម៉ិច រង្វង់មូល​ទួលគោក ក្នុងសង្កាត់​​បឹងកក់ទី២ ​ខណ្ឌទួលគោក ​ម៉ូតូសង់កូរ៉េ​​បើកបរ​ដោយ​ជនជាតិចិន​បានទៅបុក​រថយន្តឡិចស៊ីស ES500 ពណ៌​ខ្មៅ ហើបកង់ក្រោយ​បន្តិច ចំណែកជនជាតិចិន​របួសផ្ទៃមុខ ។