The Phnom Penh Post - KHMER: “យុវជន​​ជា​កម្លាំង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ និង​ពិភព​លោក” plus 9 more

The Phnom Penh Post - KHMER: “យុវជន​​ជា​កម្លាំង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ និង​ពិភព​លោក” plus 9 more


យុវជន​​ជា​កម្លាំង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ និង​ពិភព​លោក

Posted: 19 Jun 2011 03:02 AM PDT

ភ្នំពេញ៖ ក្រុម​អ្នក​ឃ្លាំ​មើល​ពី​ដំណើរ​វិវត្តន៍​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា​ «អាស៊ាន» ​បាន​និយាយ​ថា​ យុវជន​គឺ​ជា​ធនធាន​ដ៏មាន​សារៈសំខាន់​ និង​មានសក្តា​នុពល​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍន​សេដ្ឋ​កិច្ច​ និង​សង្គម​ប្រកបដោយ​និរន្តរភាព​ ដែល​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​ អង្គការ​ជាតិ និង​អន្តរជាតិ រួមទាំង​វិស័យ​ឯកជន ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ជា​ចាំ​បាច់​ក្នុង​ការ​វិនិយោគ​ចំពោះ​ធន​ធាន​ នេះ​ប្រកបដោយ​ប្រសិទ្ធិភាព។

យីងឡាក់​​ជំរុញ​ឲ្យ​អាភីស៊ីត​​ឃោសនា​ក្នុង​ន័យ​ស្ថាបនា

Posted: 19 Jun 2011 02:44 AM PDT

110619_b05

បាងកក៖ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បេក្ខនារី​លំដាប់​លេខ​ ១ នៃ​គណ​បក្ស​ភឿថៃ បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​ស្រី​មិន​ព្រួយ​បារម្ភ​​នឹង​គណ​បក្ស​ប្រជាធិបតេយ្យ គូ​ប្រជែង​ដ៏​សំខាន់​របស់​គណ​បក្ស​លោក​ស្រី ដែល​មាន​ផែនការ​​ធ្វើ​យុទ្ធនាការ​​នៅ​តំបន់​ពាណិជ្ជកម្ម​រ៉ាត់ចាប្រាសុង​ នៅ​រាជ​ធានី​បាងកក​នោះ​ឡើយ ដោយ​លោក​ស្រី​ជំរុញ​ថា គណ​បក្ស​ប្រជាធិបតេយ្យ​គួរ​តែ​​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ន័យ​ ស្ថាបនា។

ពលករ​ចំណាក​ស្រុក​កម្ពុជា​៤​នាក់​រួច​ផុត​ពី​ទាសភាព​នៅ​ម៉ាឡេស៊ី

Posted: 19 Jun 2011 02:10 AM PDT

ភ្នំពេញ៖ ពលរដ្ឋ​កម្ពុជា ៤​នាក់​ ក្នុង​ចំណោម​ពលករ ១២​នាក់ ដែល​ត្រូវ​បាន​​ថៅកែ​ទូក​នេសាទ​ថៃ​លក់​ទៅ​ឲ្យ​​ថៅកែ​ទូក​នេសាទ​ម៉ាឡេស៊ី​កាល ​ពី​ឆ្នាំ​២០១០​នោះ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នៅ​សប្តាហ៍​នេះ នៅ​ប្រទេស​ម៉ាឡេស៊ី នេះ​បើ​យោង​តាម​មន្ត្រី​នៅ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC)។

បញ្ហា​បី​អាច​នាំ​ឲ្យ​រុស្ស៊ី​ខក​ខាន​ចូល​ជា​សមាជិក​ WTO នៅ​ចុង​ឆ្នាំ​នេះ

Posted: 19 Jun 2011 01:39 AM PDT

110619_b04

សាំងពីទែស្ពឺក៖ រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​រុស្ស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅ​រ៍​នេះ​ថា ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)របស់​ប្រទេស​រុស្ស៊ី អាច​ត្រូវ​ពន្យាពេល​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ប្រសិន​បើ​ពុំ​មាន​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​បញ្ហា​សំខាន់ៗ​នៅ​ចុង​ខែ​ កក្កដា​ខាង​មុខ​នេះ​ទេ។

ចោទ​ប្រកាន់​មេ​ខ្យល់​ម្នាក់ និង​កំពុង​ស្វែង​រក​ម្នាក់​ទៀត​នាំ​ពលករ​ខុស​ច្បាប់​ទៅ​ថៃ

Posted: 19 Jun 2011 01:33 AM PDT

ពោធិ៍សាត់៖ មន្ត្រី​តុលាការ​ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា សាលា​ដំបូង​ខេត្ត​ បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បុរស​ម្នាក់​ និង​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បុរស​ម្នាក់​ទៀត​ ពី​បោក​ប្រាស់​ពលករ​កម្ពុជា ១១​នាក់ នៅ​ក្នុង​ប្រទេស​ថៃ។

ពលករ​កម្ពុជា​៤​នាក់​នឹង​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​ថៃ

Posted: 19 Jun 2011 01:20 AM PDT

បាត់ដំបង៖ ពលករ​ខ្មែរ​ ៤​នាក់ ក្នុង​ចំណោម ២៩​នាក់ បាន​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ជា​ថ្មី​ម្តង​ទៀត ដើម្បី​​ធ្វើ​ជា​សាក្សី​បំភ្លឺ​ក្នុង​តុលាការ​នៅ​ខែ​កក្កដា​ខាង​មុន​នេះ ទាក់​ទិន​នឹង​ការ​សំណុំ​រឿង​​ក្តី​មួយ ដែល​ក្រុម​ពលករ​កម្ពុជា​បាន​ចោទ​ប្រកាន់​ថៅកែ​ក្រុម​ហ៊ុន​ផលិត​ប្រហិត​ថៃ​ ម្នាក់ ពី​បទ​ប្រើ​អំពើ​ហិង្សា​ខុស​ច្បាប់​មក​លើ​ពួក​គាត់​កាល​ពី​ឆ្នាំ​មុន នៅ​ឯ​ស្រុក​មហាឆៃ ខេត្ត​សមុទសាខន។

តម្លៃ​ស្បៀង​​នឹង​បន្ត​កើន​ឡើង​ខ្ពស់​នៅ​១០​ឆ្នាំ​ក្រោយ

Posted: 19 Jun 2011 12:48 AM PDT

110619_b03

រ៉ូម៖ អង្គការ​ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍ (OECD) និង​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​រួម​មួយ​នៅ​ថ្ងៃ​នេះ​ថា តម្លៃ​ស្បៀង​អាហារ​នៅ​រយៈ​ពេល ១០​ឆ្នាំ​ខាង​មុខ នឹង​បន្ត​ឡើង​ខ្ពស់​ជាង​កាល​ពី​រយៈ​ពេល ១០​ឆ្នាំ​មុន ដោយសារ​​ផលិតកម្ម​កសិកម្ម​ថយ​ចុះ ហើយ​តម្រូវ​ការ​កើន​ឡើង។

ចិន​នឹង​បង្កើន​កម្លាំង​ការពារ​ឆ្នេរ​ចំ​ពេល​មាន​ភាព​តាន​តឹង

Posted: 19 Jun 2011 12:28 AM PDT

ប៉េកាំង៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ចិន​នឹង​បង្កើន​កម្លាំង​​ការពារ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​តាម​រយៈ​ ការ​បន្ថែម​នាវា​ និង​បុគ្គលិក​ ៦​០០០​នាក់​នៅ​ត្រឹម​​ឆ្នាំ​២០២០ ដែល​នេះ​គឺ​ជា​ដំណើរ​វិវត្តន៍​មួយ​​ហាក់​បង្កើន​ភាព​តាន​តឹង​ជា​មួយ​បណ្តា​ ប្រទេស​ជិត​ខាង​​ពាក់​ព័ន្ធ​នឹង​​​ជម្លោះ​ដែន​ទឹក ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រភព​ថាមពល​ដ៏​ច្រើន​អនេក​នោះ។

ផ្ទះ​៦​ខ្នង​នៅ​ក្រុង​តាខ្មៅ​ក្លាយ​ជា​ចំណី​ព្រះ​អគ្គី​កាល​ពី​យប់​មិញ

Posted: 19 Jun 2011 12:10 AM PDT

កណ្តាល៖ ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា លំនៅ​ដ្ឋាន​ប្រជា​ពលរដ្ឋ​ចំនួន ៦​ខ្នង បាន​ត្រូវ​បំផ្លិច​បំផ្លាញ​​ទាំង​ស្រុង​នៅ​ក្នុង​គ្រោះ​ថ្នាក់​អគ្គិភ័យ​មួយ ​កាល​ពី​យប់​មិញ នៅ​ក្រុង​តាខ្មៅ។

ប្រជា​ពលរដ្ឋ​វៀតណាម​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​នៅ​ចុង​សប្តាហ៍​ទី​បី

Posted: 18 Jun 2011 11:34 PM PDT

ហាណូយ៖ ជន​ជាតិ​វៀតណាម​រាប់​សិប​នាក់ បាន​ចេញ​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​ និង​បាន​ដង្ហែរ​ក្បួន​ពេញ​រដ្ឋ​ធានី​ហាណូយ នៅ​​សប្តាហ៍​ទី​បី បន្ទាប់​ពីរដ្ឋ​ធានី​ប៉េកាំង​បាន​បញ្ជូន​នាវា​ល្បាត​ជើង​ទឹក​ដ៏​ធំ​របស់​គេ​ ចូល​ទៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។