Koh Santipheap Daily

Koh Santipheap Daily


ឃាត់​រថយន្ត​​ដឹក​ត្រី​មួយ​គ្រឿង​​ពាក់​ព័ន្ធជំ​ពាក់​លុយ​មិន​សង​

Posted: 09 Jun 2013 12:26 AM PDT

រថយន្ត​ដឹកត្រី​របស់​ជន​បង្ក
រាជធានី​ភ្នំពេញ​៖ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ កាលពី​វេលាម៉ោង​៧និង​៣០នាទី​យប់​ថ្ងៃទី​៨​មិថុនា​ ២០១៣ បាន​ឃាត់​រថយន្ត​កូរ៉ូ​ ទម្ងន់​២តោន​មួយ​គ្រឿង​​ ដឹក​ត្រី​នៅ​ចំណុច​ភូមិ​សំរោង​ខាង​ត្យូង​ សង្កាត់​​សំរោង​ ខណ្ឌ​សែន​សុខ​ ពាក់​ព័ន្ធ​​ជំពាក់​លុយ​ប្រមាណ​ជា​ ២០ម៉ឺន​ដុល្លារ​ ហើយ​មិន​ស​ង​ រហូត​ប្ដឹង​ប្ដល់​​គ្នា​ឡើង​

មហាបាតុ​កម្ម​​របស់​ប្រជា​​ពលរដ្ឋ​ មន្ត្រីរាជការ សិស្សានុសិស្ស និង​ព្រះ​សង្ឃ​​នៅ​ទូទាំង​ប្រទេស​​​ប្រឆាំង​លោក​កឹម សុខា ធ្វើឡើង​យ៉ាង​គំហុក​នៅ​ព្រឹក​នេះ(មានវីដេអូឃ្លីប)

Posted: 09 Jun 2013 12:15 AM PDT

ប្រជា​ពលរដ្ឋ​ សិស្សានុសិស្ស ព្រះសង្ឃ និង​មន្ត្រី​រាជការ​នាំ​​ប្រឆាំង​លោកកឹម​ សុខា នៅ​រាជធានីភ្នំពេញ
ប្រជាពលរដ្ឋ ​សិស្សានុ​សិស្ស​ មន្ត្រី​រាជការ និង​ព្រះ​សង្ឃ​​នៅ​តាម​បណ្តា​ខេត្ត​-រាជធានី​ រាប់ម៉ឺន​នាក់​ រួមមាន ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពត​, កំពង់ចាម, ស្ទឹងត្រែង, ក្រចេះ, ក្រុង​ប៉ោយប៉ែត, សិរីសោភ័ណ (បន្ទាយ​មាន​ជ័យ), សៀមរាប, បាត់​ដំបង, ប៉ៃលិន, រតន​គិរី, មណ្ឌលគិរី, ស្វាយ​រៀង, ព្រៃវែង, កំពង់ធំ, ឧត្តរមានជ័យ, ព្រះវិហារ, ព្រះសីហនុ, កំពង់ស្ពឺ និងរាជធានីភ្នំពេញ ព្រមទាំង

ប្រពន្ធកូន​ខ្ចី​ ប្ដី​នាំ​ស្រី​ឡើង​ផ្ទះ​សំណាក់​ ប្រពន្ធ​តាម​ទាន់​ យំសោក​​បោក​ខ្លួន​រហូត​សន្លប់​បាត់​ស្មារតី​

Posted: 08 Jun 2013 10:55 PM PDT

ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុម​គ្រួសារនិង​សមត្ថកិច្ច​នាំយក​ទៅ​សង្គ្រោះ​
រាជធានី​ភ្នំ​ពេញ​៖ ស្ត្រី​កូន​ខ្ចី​ម្នាក់​បា​នយំ​សោក​បោក​ខ្លួន​គាំង​បេះ​ដូង​​សន្លប់​ស្ដូក​ស្ដឹង​ នៅ​​មុខ​ផ្ទះ​សំណាក់​យី​ហោ​ នាងអូន ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៩៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ កាលពី​វេលាម៉ោង​១២ និង​២០នាទី​​រំលង​អធ្រាត្រឈាន​ចូល​ ​​ថ្ងៃទី​៩ មិថុនា​ ២០១៣។

បាតុ​ករ​​៣​ស្រុក​ប្រមាណ​ជិត​​២​ពាន់​នាក់​ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោក​កឹម សុខា នៅ​កំពង់​ស្ពឺ​

Posted: 08 Jun 2013 09:30 PM PDT

ការ​ហែ​ក្បួន​បាតុ​កម្ម​ប្រឆាំង​លោក​កឹម សុខា​
ខេត្ត​កំពង់​ស្ពឺ​ ៖ បាតុ​ករ​មក​ពី​ក្រុង​ច្បារ​មន​ប្រមាណ​១.០០០​នាក់​ ឧត្តុង្គ​៥០០​នាក់​ និង​ស្រុក​ឱរ៉ាល់​៣០០​នាក់​បាន​ដង្ហែ​ក្បួន​បាតុ​កម្ម​មក​កាន់​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​រការ​ធំ ក្រុង​ច្បារ​មន ខេត្ត​កំពង់​ស្ពឺ​ ។

ប្រឡង​ជ្រើស​រើស​​មន្ត្រី​គយ និង​រដ្ឋាករ​ព្រំ​ដែន​បានប្រព្រឹត្ត​ទៅ​នៅ​​មណ្ឌល​សាលាបឋម​សិក្សា​ និង​អនុ​វិទ្យា​ល័យ​ចតុមុខ

Posted: 08 Jun 2013 09:10 PM PDT

ពិធីប្រឡង
រាជធានីភ្នំពេញ ៖ អគ្គ​នាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជាបាន​​បើក​ការ​ប្រឡងជ្រើស​​រើស​ភ្នាក់​ងារ​គយ និង​រដ្ឋាករព្រំ​ដែន​ចំនួន​៥០០​នាក់ ដែល​​ប្រព្រឹត្ត​​ទៅ​នៅមណ្ឌល​​សាលាបឋម​សិក្សា​ និង​អនុ​វិទ្យា​ល័យចតុមុខ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូនពេញ នា​​ព្រឹក​ម៉ោង​៧​​និង៣០​នាទី​ថ្ងៃទី​៩ មិថុនា ២០១៣ នេះ ។

លេច​​មុខ​ប្រពន្ធ​ចុង​ទី​២ និង​ម្ដាយ​ក្មេក​លោក​កឹម​ សុខា​ ប្រឆាំង​តវ៉ា​នៅ​ក្នុង​ហ្វូង​បាតុករ

Posted: 08 Jun 2013 09:00 PM PDT

ស្ត្រី​ដែលអះអាង​ថាជាប្រពន្ធចុងទី​២លោក​កឹម​ សុខានិង​ម្ដាយ
រាជធានីភ្នំ​ពេញ៖​ ស្រប​ពេល​ដែលប្រជា​ពល​រដ្ឋ​កើត​ទុក​មិនសុខចិត្ត ហើយ​ធ្វើការប្រឆាំង​តវ៉ា​ទៅ​នឹង​សំដី​របស់​លោក​កឹម សុខា​ ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​នោះ​ គេ​បា​នឃើញ​​​លេច​មុខ​ស្ត្រី​ម្នាក់​ដែល​បាន​អះអាង​ថា ជា​ប្រ​ពន្ធ​ចុង​ទី២របស់​លោកកឹម សុខា​ រួម​ជាមួយ​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​ជា​ម្ដាយ​ បាន​កាន់បដា​ដែ​ល​ សរសេរថា​

បា​តុ​ករ​មក​ពី​២​សង្កាត់​ ប្រ​មា​ណ​ ២០០​នាក់ បាតុកម្ម​ប្រឆាំ​ង​លោក​ កឹម​​ សុខា​ នៅ​ខេត្ត​ព្រះ​វិហារ

Posted: 08 Jun 2013 08:58 PM PDT

ខេត្ត​​ព្រះវិហារ​ ៖ ក្រុម​បាតុករ​មក​ពី​២​សង្កាត់​ មានប្រមាណ​ជាង​២00នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ទីប្រ​ជុំជនក្រុង វេលាម៉ោង​០៧ៈ៣០នាទី​ព្រឹក ថ្ងៃទី​០៩​ មិថុនា​​២០១៣​នេះ ដើម្បីធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ កឹម​ សុខា ។

បាតុ​ករ​៤ស្រុក ក្រុង១ ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោកកឹម សុខា នៅឧត្តរ​មាន​ជ័យ​

Posted: 08 Jun 2013 08:49 PM PDT

ប្រជាពលរដ្ឋនាំគ្នា​ធ្វើបាតុ​កម្មនៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ពល​រដ្ឋមកពី​៤​ស្រុក មាន​ស្រុក​ចុងកាល់, បន្ទាយ​អំពិល, អន្លង់​វែង, ត្រពាំង​ប្រាសាទ និង​​ក្រុង​១ គឺក្រុង​សំរោង ប្រមាណរាប់​ពាន់​នាក់​​បាន​ចូល​រួម​ធ្វើបាតុ​កម្ម​ប្រឆាំង​លោក​កឹម សុខា ប្រធាន​ស្តី​ទីបក្សសង្គ្រោះ​ជាតិ នា​ព្រឹក​ម៉ោង​៩ ថ្ងៃទី​៩ មិថុនា ២០១៣ នេះ ។

បាតុ​ករ​ជិត​១​ម៉ឺន​នាក់​ចូល​រួម​បាតុ​កម្ម​ប្រឆាំង​លោក​កឹម សុខា នៅ​ស្វាយ​រៀង​

Posted: 08 Jun 2013 08:40 PM PDT

[Enter Caption]ប្រជា​ពលរដ្ឋ​ សិស្សានុសិស្ស ព្រះសង្ឃ និង​មន្ត្រី​រាជការ​នាំ​​ប្រឆាំង​លោកកឹម​ សុខា នៅ​ខេត្តស្វាយរៀង
ខេត្ត​ស្វាយ​រៀង​ ៖ បាតុ​ករ​ជិត​១​ម៉ឺន​នាក់​នៅ​ស្វាយ​រៀង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីតាំង​សំខាន់ៗ​៣​កន្លែង​ដើម្បី​ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោក​កឹម សុខា ប្រធានស្តី​ទី​​គណ​បក្ស​សង្គ្រោះ​ជាតិ​​នា​វេលា​ម៉ោង​៩​ និង​៤១​នាទី​ព្រឹក​ ថ្ងៃ​ទី​៩ មិថុនា ២០១៣​នេះ​ ។

លោក​ថោង​ ខុន អញ្ជើញ​ចុះ​សំណេះ​សំណាល​ជាមួយ​អាជីវករ​ផ្សារ​រំលង​៣២២​នាក់​​​​

Posted: 08 Jun 2013 08:30 PM PDT

លោក​ថោង​ ខុន នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​អាជីវករ​ផ្សារ​រំលង
ខេត្ត​កំពង់​ធំ​ ៖ លោក​ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​​នា​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ មិថុនា ២០១៣​នេះ​បាន​អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​អាជីវករ​ផ្សារ​រំលង​ចំនួន​៣២២​នាក់​ នៅ​ឃុំ​ទ្រៀល ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីគណៈ​ពង្រឹង​ភូមិ​ និង​ប្រជា​ពល​រដ្ឋ​ជា​អាជីវ​ករ​ជា​ច្រើន​នាក់​ទៀត​។

ក្បួន​ដង្ហែ​បាតុ​កម្ម​ប្រឆាំង​លោក​កឹម សុខា នៅ​ខេត្ត​កំពង់​ឆ្នាំ​ងបាន​បញ្ចប់​ហើយ

Posted: 08 Jun 2013 08:06 PM PDT

ប្រជាពលរដ្ឋនាំគ្នាធ្វើបាតុ​​កម្ម​នៅ​ខេត្ត​កំពង់​ឆ្នាំង
ខេត្តកំពង់​ឆ្នាំង​​ ៖ ក្បួន​ដង្ហែ​បាតុ​កម្ម​ប្រឆាំង​លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​បញ្ចប់​ហើយនាវេលា​ម៉ោង​៩ និង​២០​នាទីព្រឹក​​ ថ្ងៃ​ទី​៩ មិថុនា ២០១៣​ នេះ បន្ទាប់​ពី​​ប្រជា​ពល​រដ្ឋ​ប្រមាណ​៣.០០០​នាក់​ក្នុង​សង្កាត់​៤ ក្រុង​កំពង់​ឆ្នាំង​បាន​​ហែ​ក្បួន​បាតុ​កម្ម​​ចេញ​ពី​តារាង​បាល់​មុខ​សាលា​ខេត្ត​ឆ្ពោះ​ទៅ​ផ្សារ​លើ រួច​ហែប្រទក្សិណ​​​​ជុំវិញ​​ទី​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ទាម​ទារ​ឱ្យ​លោក​កឹម សុខា

ប្រជា​ពល​រដ្ឋ​ប្រមាណ​២.០០០​នាក់នៅ​ខេត្ត​បន្ទាយ​មានជ័យ​​ហែ​ក្បួន​បាតុ​កម្ម​ប្រឆាំង​លោក​កឹម សុខា

Posted: 08 Jun 2013 07:55 PM PDT

ប្រជា​ពលរដ្ឋ​ សិស្សានុសិស្ស ព្រះសង្ឃ និង​មន្ត្រី​រាជការ​នាំ​​ប្រឆាំង​លោកកឹម​ សុខា នៅ​ខេត្តបន្ទាយមានជ័យ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ប្រជា​ពល​រដ្ឋ​ចំនួន​​៩​ស្រុក និង​ក្រុង ​សរុប​ប្រមាណ​ជាង២.០០០​នាក់​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​​ នា​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ២០១៣​នេះ​បាន​​ជិះ​គោយន្ត និង​ម៉ូតូ​ ហែក្បួន​បាតុ​កម្ម​ប្រឆាំងនឹង​សម្តី​របស់​លោក​កឹម សុខា ដែល​​និយាយ​ថា​គុក​ទួ​ល​ស្លែង​ជា​កន្លែង​សិប្ប​និម្មិត​៕

លោកស្រី​ មួរ សុខហួរ ​មន្រ្តីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ទទួលញ្ញតិ្ត​ពីបាតុករ

Posted: 08 Jun 2013 07:53 PM PDT

មកដល់នៅម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី០៩ មិថុនា ២០១៣នេះ បន្ទាប់ពីបានជួបជជែកពិភាក្សាគ្នាប៉ុន្មាននាទីនោះរួចមក លោកស្រី មួរ សុខហួរ មន្រ្តីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ក៏បានទទួលយកញ្ញត្តិផ្ទាល់ដៃពីលោក ជុំ ម៉ី ហើយនៅពេលនេះបាតុកម្មប្រឆាំងលោក កឹម សុខា សំរាប់នៅរាជធានីភ្នំពេញ បានបិទបញ្ចប់ហើយ ។ លោក កឹម សុខា មិនអាចសុំសេចក្តីអត្ថាធិប្បាយបាននៅឡើយទេនៅប៉ុន្មាននាទីមុននេះ ប៉ុន្តែបើតាមលោកស្រី មួរ សុខហួរ ជំហររបស់លោក កឹម សុខា តែមិនសុំទោស៕

លោក​ជា ចាន់​តូ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ប័ណ្ណ​ក​ម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​៦១៧​គ្រួសារ​នៅ​ស្រុក​ស្ទោង

Posted: 08 Jun 2013 07:48 PM PDT

ខេត្ត​កំពង់​ធំ ៖ លោក​ជា ចាន់​តូ​ ​​សមា​ជិក​អចិន្ត្រៃយ៍​គណៈកម្មា​ធិការ​កណ្តាល​គណ​បក្ស​ ជា​ទេសា​ភិ​បាល​​​ធនា​គារ​​ជាតិ​នៃ​កម្ពុជា​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោហ៊ុន សែន នាវេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៩ មិថុនា ២០១៣ នេះ​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​​​ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ពពក ឃុំ​ពពក ចំនួន​​៦១៧​គ្រួសារ​ ដែល​មាន​​​១.៨៣៣​ក្បាល​ដី​ស្មើ​នឹង​ទំហំ​ដី​២២២៣,៣៧​ហិកតា​​​

ក្បួនដង្ហែ​បាតុកម្មប្រឆាំង​ លោក កឹម សុខា ​បានទៅដល់​គណបក្ស​សង្គ្រោះជាតិ​ហើយ

Posted: 08 Jun 2013 07:25 PM PDT

ប្រជា​ពលរដ្ឋដែលនាំ​​គ្នា​ធ្វើបាតុ​កម្ម​
មកដល់ម៉ោង​៩និង២៧​ នាទីព្រឹកថ្ងៃទី​០៩ មិថុនា ​២០១៣​ ក្រុមបាតុករ​ប្រឆាំង​ លោក កឹម សុខា ​បានដង្ហែក្បួន​តវ៉ា​ទៅដល់​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​ហើយ ដើម្បី​ដាក់​យកញ្ញតិ្តទាមទារ​ឲ្យលោក កឹម សុខា ​សុំទោស ។ បើតា​មអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះ​សន្តិភាព​ក៏បានបញ្ជាក់ដែរ​ថា នៅពេលក្បួន​បាតុករទៅ​ដល់ពុំឃើញ​វត្តមាន​លោក​ កឹម សុខា ​ក៏ដូចជាក្រុម​អ្នកគំាទ្រ​​គណបក្ស​ស

ប្រជាពលរដ្ឋជាង​២.០០០នាក់​​ទូទាំង​ក្រុង​​ដូន​កែវ​​ធ្វើ​បាតុកម្ម​ ប្រឆាំ​ង​នឹងសម្ដី​​លោក​​កឹម​ សុខា​

Posted: 08 Jun 2013 07:22 PM PDT

ខេត្ត​តាកែវ៖​ ប្រជាពលរដ្ឋ​ជាង​២.០០០​នាក់​ទូទាំង​ក្រុង​​ដូន​កែវ​​បាន​នាំ​គ្នា​ធ្វើ​ បាតុកម្ម​ ប្រឆាំ​ង​នឹងសម្ដី​លោក​​កឹម​ សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដែលបាន​និយាយ​ថា​ គុក​ទួល​ស្លែង​ជាគុក​សិ​ប្បនិមិត្ត ។

ប្រជាពលរដ្ឋរាប់​ពាន់​នាក់​​ទូទាំង​ក្រុង​​ប៉ៃលិន​ធ្វើ​បាតុកម្ម​ ប្រឆាំ​ង​នឹងសម្ដី​​លោក​​កឹម​ សុខា​

Posted: 08 Jun 2013 07:09 PM PDT

ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នៅ​វិមាន​ឯករាជ​ក្រុង​ប៉ៃលិន
ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ទូទាំង​ក្រុង​​ប៉ៃលិន​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ប្រឆាំ​ង​នឹងសម្ដី​​លោក​​កឹម​ សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដែលបាន​និយាយ​ថា​ គុក​ទួល​ស្លែង​ជាគុក​សិ​ប្បនិមិត្ត ។

មហាជន​ជាង២០០០នាក់​ នៅក្រុងព្រះសីហនុ​ធ្វើបាតុកម្ម​ប្រឆាំង​លោក កឹម សុខា​

Posted: 08 Jun 2013 07:06 PM PDT

ប្រជា​ពល​រដ្ឋ​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោក​កឹម សុខា​
ខណៈដែល​បាតុកម្មប្រឆាំង ​លោក កឹម សុខា ​បានផ្ទុះឡើង​ព្រមៗគ្នាស្ទើរ​នៅទូទំាងប្រទេស​នាព្រឹកថ្ងៃទី០៩ ​មិថុនា ​២០១៣នេះ​ នៅឯខេត្តព្រះសីហនុ​នោះវិញ​ ក៏មានការ​ធ្វើ​បាតុកម្មប្រឆំាង​ លោក កឹម សុខា ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែរ ដែលបាតុកម្មនេះ​បានបា្ររព្វធ្វើនៅម៉ោង៩ព្រឹកនៅទីលានមហោស្រពចាស់ ស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ ​ដោយមានមហាជន​ចូលរួម​ជាង២០០០នាក់​ ។

ហ្វូង​បាតុករ​ចែក​​ជា​៣​ក្រុម​ដង្ហែ​​ទៅ​កាន់​ទី​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ភ្នំពេញ​ (មានវីដេអូឃ្លីប)

Posted: 08 Jun 2013 07:05 PM PDT

ទិដ្ឋ​ភាព​មុខ​ទី​ស្នាក់​ការ​គណបក្ស
រាជ​ធានី​ភ្នំពេញ​​៖ ដោយ​ឡែក​លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ស្ថិត​នៅ​ក្នុង​ទី​ស្នាក់​ការ​បក្ស​ដែល​ស្ថិត​នៅ​អគារ​លេខ​៧២-៧៤​ ផ្លូវ​៥៩៨ សង្កាត់​បឹង​កក់​២ ទេ នា​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា​ ២០១៣នេះ​ ។

ក្រុមបាតុករ​ប្រឆាំងលោក ​កឹម សុខា ​ចាប់ផ្តើម​ដង្ហែក្បួន​ហើយនៅពេលនេះ

Posted: 08 Jun 2013 06:54 PM PDT

បន្ទាប់ពីបាន​ប្រមូលផ្តុំ​គ្នាតវ៉ា​នៅទីលាន​ប្រជាធិបតេយ្យ​នោះរួចមក​ នៅខណៈពេលនេះ មហាជនជាច្រើនពាន់នាក់ បានចាប់ផ្តើមដង្ហែក្បួនឆ្ពោះមកកាន់​ទីស្កាន់ការគណបក្ស​សង្គ្រោះជាតិ ដើម្បីដាក់ញ្ញត្តិ​ទាមទារឲ្យ​លោក កឹម សុខា​ សុំទោស​ ។ ជាមួយនឹងការហែ​ក្បួននេះ ​ក្រុមបាតុករ​ក៏បានស្រែក​ និង លើកបដា​ប្រឆាំង លោក កឹម សុខា ដែលត្រូវ​បានគេស្រង់​សម្តីនិយាយ​ថា គុកទួលស្លែ​ងជាកន្លែងសិប្បនិម្មិតនោះ ។

និស្សិត​សាកល​វិទ្យា​ល័យ​ PPIU ធ្វើ​បាតុកម្ម​ប្រឆាំ​​នឹង​​សម្ដី​របស់លោក​កឹម​​ សុ​ខា​

Posted: 08 Jun 2013 06:52 PM PDT

និស្សិត​សាកល​វិទ្យា​ល័យនាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំ​​នឹង​​សម្ដី​របស់លោក​កឹម​​ សុ​ខា​
រាជធានី​ភ្នំ​ពេញ​៖ និស្សិត​នៃសាកល​វិទ្យា​ល័យ​ភ្នំ​ពេញ​អន្តរ​ជាតិ​ (PPIU) ​បាន​នាំ​គ្នា​ធ្វើ​បា​តុកម្ម​ប្រឆាំ​ង​នឹង​​សម្ដី​របស់​លោក​កឹម​ សុខាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដែលបាន​និយាយ​ថា​ គុក​ទួល​ស្លែង​ជាគុក​សិ​ប្បនិមិត្ត ដែល​​​កា​រ​ប្រឆាំង​នេះ​​ធ្វើឡើង​​នៅវេលាម៉ោង​៨ព្រឹក​ថ្ងៃ​ទី​ មិថុនា​ ២០១៣ នៅមុខ​សាកល​វិទ្យា​ល័យ​ ដឹក​នាំ​ដោយ

សម្លាប់​អាជីវករ​២នាក់​ប្តី​-ប្រពន្ធ​ដល់​ក្នុង​ផ្ទះ​សង្ស័យ​ករណីប្លន់​

Posted: 08 Jun 2013 06:30 PM PDT

សព​ស្ត្រី​រង​គ្រោះ​
ខេត្ត​កណ្តាល​ ៖ ប្តី​-ប្រពន្ធ​២​នាក់​ជា​អាជីវ​ករ​លក់​ដូរ​នៅ​ផ្សារ​សំប៉ាន​ត្រូវ​ជន​មិន​ស្គាល់​​មុខ​ប្រដាប់​ដោយ​​​​បំពង់​ទីប​ និង​​កាំ​បិត​ចុង​ស្រួចចូល​កាប់សម្លាប់​ដល់​ក្នុង​ផ្ទះ​​​​​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ចំណែក​បុរស​ជា​ប្តី​ស្លាប់​ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ។ ហេតុ​ការណ៍​រន្ធត់ និងភ្ញាក់​ផ្អើល​​​​នេះ​​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៨ មិថុនា ២០១៣ នៅ​ភូមិ​សំប៉ាន​ ឃុំ​កោះ​ធំ(ខ) ស្រុក​កោះ​ធំ​។

រថ​យន្ត​ឡង់​គ្រី​ស្ស័រ​ដឹក​ឈើគេច​ពីសមត្ថ​កិច្ច​ក្រឡាប់​ស្លាប់​១​ របួស​ធ្ងន់​១

Posted: 08 Jun 2013 06:30 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​រតន​គិរី​ ៖ រថ​យន្តដឹក​ឈើ​ធ្នង់​​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័រ​ពណ៌​ទឹក​ប្រាក់​បាន​ក្រឡាប់់២-៣ត្រឡប់ ខណៈ​ពេល​​បើកគេច​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថ​កិច្ច​ បណ្តាល​ឱ្យ​ព្រូ​រថ​យន្ត​ម្នាក់​​ស្លាប់កៀប​ជាប់​ក្នុង​រថ​យន្ត​​ ចំណែក​អ្នក​បើក​បរ​​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​​សង្គ្រោះនៅមន្ទីរ​ពេទ្យ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​​៩ មិថុនា ២០១៣ នៅ​ចំណុច​ភូមិ​កាឡៃ​១ ឃុំ​កាឡៃ ស្រុក​អូរជុំ។

ប្រជាពលរដ្ឋ​និ​ង​មន្ត្រី​រាជការ​ជាង​១.០០០នាក់ទូទាំង​ក្រុង​កំពង់​ចា​ម​ធ្វើ​បាតុកម្មប្រឆាំង​លោក​កឹម សុខា

Posted: 08 Jun 2013 06:23 PM PDT

ប្រជា​ពលរដ្ឋ​ សិស្សានុសិស្ស ព្រះសង្ឃ និង​មន្ត្រី​រាជការ​នាំ​​ប្រឆាំង​លោកកឹម​ សុខា នៅ​ខេត្តកំពង់ចាម
ខេត្តកំពង់​​ចាម​៖ ​ប្រជាពលរដ្ឋ​និង​មន្ត្រី​រាជការ​ជាង​១.០០០នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​សំដី​របស់​លោក​ កឹប​ សុខា​ ដែល​និយាយ​ថា​​​គុក​ទួល​ស្លែ​ង​ ជាគុក​ សិប្បនិមិត្ត​ ដែល​ប្រជាពល​រដ្ឋ​ទាំ​ងនោះ​មក​ពី​សង្កាត់​កំពង់​ចាម សង្កាត់​វាល​វង់​ សង្កាត់​បឹងកុក និង​សង្កាត់​សំបួរ​ មក​ប្រជុំ​គ្នា​នៅ​រង្វង់មូល​នាង​គង្ហីង​ ស្ថិត​ក្នុង​ភូមិ​នា​ង​គ

បាតុកម្ម​ប្រឆាំង​លោក កឹម សុខា​ ចាប់ផ្តើមហើយ​នៅព្រឹកនេះ

Posted: 08 Jun 2013 06:01 PM PDT

ដូចតាមគ្រោង​បាតុកម្មប្រឆាំង​ លោក កឹម សុខា​ ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​បានចាប់​ផ្តើមហើយ​នៅព្រឹកថ្ងៃទី​ ០៩ មិថុនា​ ២០១៣នេះ នៅទីលានប្រជាធិបតេយ្យ​ស្ថិត​នៅខាងក្រោយ​ស្ថានទូត​អាមេរិក​ប្រចំាកម្ពុជា​ ស្ថិតក្នុង​ខណ្ឌដូនពេញ​ ។ ក្រុមបាតុករ​ជាច្រើនពាន់នាក់ ដែលដឹកនំាដោយលោក ជុំ ម៉ី ប្រធានសមាគមអតីត​ជនរង​គ្រោះក្នុង​របបខ្មែរ​ក្រហម ​បាននាំគ្នាស្រែក​ទាមទារ​ឲ្យលោក កឹម សុខា​ សុំទោស​ នូវអ្វីដែល​លោក កឹម សុខា​ ត្រូវបានសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏ជា​

ប្រជា​ពល​រដ្ឋ​ជាង​១០០​នាក់​នៅ​ក្រុង​សៀម​រាប​​ហែ​ក្បួន​បាតុកម្ម​​ប្រឆាំងនឹង​សម្តី​​លោក​កឹម សុខា

Posted: 08 Jun 2013 05:50 PM PDT

ខេត្ត​សៀម​រាប​ ៖ ប្រជា​ពល​រដ្ឋ​ជាង​១០០​នាក់ក្នុង​ក្រុង​សៀ​ម​រាប​នា​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩ មិថុនា ២០១៣ នេះ​បាន​ហែ​ក្បួន​បាតុ​កម្មមួយ​​​ប្រឆាំង​នឹង​សម្តី​របស់​លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដោយ​ហែចេញ​ពី​គណ​បក្ស​ប្រជា​ជន​​កាត់​តាម​​មាត់​ស្ទឹង​ឆ្ពោះ​ទៅ​ភ្នំ​ក្រោម​ ហើយ​ក៏​បាន​បញ្ចប់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៩ មិថុនា ២០១៣​នេះ​ដែរ​

ម៉ូតូ​ប្រណាំង​ធុន​ធំ​បើក​ប៉ះ​រនាំង​ដែក​ចែក​ទ្រូង​ផ្លូវ​ទ្រេត​អស់​ ២ផ្ទាំង​

Posted: 08 Jun 2013 01:00 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ រនាំង​ដែក​ចែក​ទ្រូង​ផ្លូវ​ចំនួន ២ផ្ទាំង​ បា​នទ្រេត​រង​ការ​ខូច​ខាត​ ខណៈ​ដែល​ម៉ូតូ​ប្រណាំង​ធុន​ធំ​ ១គ្រឿង​ អត់​ស្គាល់​ម៉ាក​ និង​ស្លាក​លេខ​ ពណ៌​​ខ្មៅ​លាយ​ត្រួយ​ចេក​ ជិះដោយ​បុរស​ ២នាក់​ បា​នបើ​កប៉ះ​ កា​លពី​វេលា​ម៉ោង​ ២​ និង​ ៤០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៩​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​ព្រះ​សីហនុ​​

ម៉ូតូ​ស្មាស់​បើក​បុក​ម៉ូតូ​C100 បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង របួ​សធ្ងន់​១​ ស្រាល​២​

Posted: 08 Jun 2013 12:15 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បា​នស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ខណៈ​ដែល​ជិះ​ម៉ូតូ​ស្មាស់​ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ បើក​បរ​ក្នុង​ទិ​សដៅ​ពី​លិច​ទៅ​កើត​តាម​ផ្លូវ​ចូល​ភ្នំ​ប្រសិទ្ធ ក៏​ទៅបុក​នឹង​ម៉ូតូ​C100 សណ្តោង​រ៉ឺ​ម៉ក​ ពណ៌​ខ្មៅ​ អត់​ស្លាកលេខ​ និង​អត់​មាន​ភ្លើង​បំភ្លឺ​ បើក​បរ​ក្នុង​ទិស​ដៅ​បញ្រ្ចាស់​គ្នា​ ជិះ​គ្នា​ ៣នាក់​ បណ្តាល​ឱ្យ​ម្នាក់​

រថ​យន្ត​ហ្វត​ម្ចាស់​លក់​មួយ​ភាំង​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ចំណាំង​ផ្លាត​ធ្វើ​ស្ពាន​ថ្មី​ក្រោម​ស្ពាន​ជ្រោយ​ចង្វា​

Posted: 08 Jun 2013 11:40 AM PDT


រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ហ្វត​មួយ​បាំង​កន្លះ​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​រាជ​ការ​ បើក​បរ​ដោយ​បុរស​ម្នាក់​ ខណៈដែល​ម្ចាស់​លក់​មួយ​ភាំង​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់​ដៃ​ដែក​ចំណាំង​ផ្លាត​ធ្វើ​ស្ពាន​ថ្មី​ក្រោម​ស្ពាន​ជ្រោយ​ចង្វា​ បណ្តាល​ឱ្យ​រថ​យន្ត​ខូច​ខាត​មួយ​កំណាត់​មុខ​ ចំណែក​បង្កាន់​ដៃ​ស្ពាន​វៀច​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​ ។

កូរ៉ូឡា​បុក​ម៉ូតូ​សង់​កូរ៉េ​ពីក្រោយ​បណ្តាល​ឱ្យ​ស្រ្តី​ម្នាក់​រង​របួស​ធ្ងន់​

Posted: 08 Jun 2013 11:25 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តី​ម្នាក់​បានរងរបួស​ធ្ងន់​ ខណៈ​ដែល​ជិះ​ម៉ូតូ​ឌុប​ ក៏ត្រូវ​រថ​យន្ត​កូរ៉ូឡា​បុក​ពី​ក្រោយ​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១ និង​ ១០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈានចូល​ថ្ងៃទី​០៩ មិថុនា​ ២០១៣​ នៅ​មុខស្ថានីយ៍​សាំង​តេឡា​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។