Koh Santipheap Daily

Koh Santipheap Daily


កុមារ​​២​នាក់​លង់​ទឹក​ទន្លេ​មេគង្គ និង​ទឹក​ស្រះ​សង្គ្រោះ​បាន​ម្នាក់​

Posted: 06 May 2013 01:09 AM PDT

​ខេត្ត​កំពង់ចាម ៖ ​កុមារ​២​នាក់ ក្នុង​នោះ​ម្នាក់​បាន​ស្លាប់​​ដោយ​សារ​តែ​លង់​ទឹក​ស្រះ​ និង​ទឹក​​ទន្លេ​​នៅ​កន្លែង​ផ្សេង​គ្នា​ ។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​​នៅ​ក្នុង​ថ្ងៃ​តែមួយ​ដាច់​ដោយ​ឡែក​ពី​​គ្នា​កាល​ពីថ្ងៃទី​៥ ឧសភា ​២០១៣ ​ស្ថិតនៅ​ស្រុក​ក្រូច​ឆ្មារ និង​ស្រុក​មេមត់ ដែល​នេះជា​ការធ្វេស​ប្រហែស​​ពី​សំណាក់​ឪពុក​ម្តាយ​ ព្រោះតែ​ខ្វ​ះ​ការ​ប្រុង​ប្រយ័ត្ន ។ ​

មីយ៉ាន់​ម៉ា​ផ្តល់​កាលានុវត្ត​ភាព​ធំ​មួយ​ដល់​វិនិយោ​គិន​វៀត​ណាម​

Posted: 06 May 2013 01:05 AM PDT

​
ប្រទេស​មីយ៉ាន់​ម៉ា​ដែល​ជា​ទីផ្សារ​មិន​ទាន់​​ធ្វើ​ពាណិជ្ជ​កម្ម​​នៅ​ឡើយ​នៅ​អាស៊ី​អាគ្នេយ៍​​កំពុង​​បើក​ចំហ​ទ្វារ​ទៅ​កាន់​ពិភព​លោក​ ព្រម​ទាំង​ផ្តល់​កាលា​នុ​វត្ត​ភាព​​យ៉ាង​ច្រើន​ដល់​​វិនិយោគិន​វៀត​ណាម នេះ​បើ​យោង​តាម​សន្និ​សីទ​ស្តីពី​វិនិ​យោគ​ទុន​​នៅ​ប្រទេសមីយ៉ាន់ម៉ា។

រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរ​ណ៍​ជួប​ពិភាក្សា​ជាមួយ​អនុ​ប្រធាន​​សភា​ក្រុម​ប្រឹក្សា​​នយោ​បាយ​​ប្រជា​ជន​ចិន ​លើ​វិស័យ​ទេស​ចរណ៍​នៅកម្ពុជា

Posted: 06 May 2013 12:57 AM PDT

​រាជធានីភ្នំពេញ ៖ លោកថោង ខុន រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​បាន​ជួប​ពិភាក្សា​​ជាមួយ​អនុ​ប្រធាន​សភា​ក្រុម​​ប្រឹក្សា​នយោបាយ​​ប្រជាជន​ចិន​​ លោក Edmund Ho ផ្តោត​​លើ​វិស័យ​ទេស​ចរណ៍​នៅកម្ពុជា​ធ្វើ​យ៉ាង​ណា​ឱ្យ​ភ្ញៀវ​ទេស​ចរ​ចូលមក​លេង​ប្រទេស​កម្ពុជា​ច្រើន ។

លំនៅ​ឋាន​ប្រជាពលរដ្ឋ​៨គ្រួសារ​នៅស្រុកម៉ាឡៃ​ត្រូវបាន​ខូចខាត​ដោយខ្យល់ព្យុះ​ និងមនុស្ស​ចំនួន១០នាក់​រងរបួស​

Posted: 06 May 2013 12:54 AM PDT

ផ្ទះរបស់ប្រជាពលរដ្ឋ​ត្រូវបាន​ខូច​ខាត​ទាំងស្រុង
ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​​ចំនួន៨ ក្នុងនោះ​មាន​៧ខ្នងខូចខាត​ទាំងស្រុង​ ដោយសារខ្យល់ព្យុះ​បោកបក់ និង​មនុស្ស​ចំនួន​១០នាក់ រង​របួសស្រាល និងម្នាក់​ទៀត​របួសធ្ងន់​ដោយសាររន្ទះបាញ់ ។ ហេតុការណ៍​​គ្រោះ​ធម្មជាតិនេះ បានកើតឡើង​វេលា​ម៉ោង​៥ និង​១៥នាទី​ល្ងាច​​ថ្ងៃទី​៥ ឧសភា ២០១៣ នៅភូមិ​ប្រាសាទ​រាំង ឃុំ​តា​គង់ ស្រុកម៉ាឡៃ ​​។

បាល់​ទាត់​ចម្រុះ​តំបន់​អឺរុប សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ មាន 14 ប្រកួត

Posted: 06 May 2013 12:48 AM PDT

ទិដ្ឋភាពនៃការប្រកួតបាល់ទាត់
កា​រ​ប្រកួត​​បាល់ទាត់​​ចម្រុះ​សម្រាប់​​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន ​14 ប្រកួត ​។ ក្រុម​ Sunderland ​ត្រូវ​ការ​ឈ្នះ Stoke ​​ដើម្បី​គេច​ឱ្យ​ផុត​​​ពី​តំបន់​​កាត់​ចោល ។ ខណៈ​​ក្រុម​ Nantes , Sassuolo , Olomouc ជា​ជម្រើស​ល្អ​ក្នុង​ទឹក​ដី ។

បាល់​ទាត់អៀរឡង់​ប្រឺមី​ញេ​លីក សម្រាប់​រាត្រីថ្ងៃ​ចន្ទ មាន 5 ប្រកួត ក្រុម​ខ្លាំងប៉ះ​ខ្លាំងៈSligo ទទួល​ភ្ញៀវ Derryខណៈ Shamarock, Shelbourne សង្ឃឹម​ឈ្នះ​ក្នុង​ផ្ទះ

Posted: 06 May 2013 12:44 AM PDT

ទិដ្ឋភាពនៃ​ការប្រកួតបាល់ទាត់
​ការ​​ប្រកួត​បាល់​​ទាត់​អៀរ​ឡង់​​ប្រឺ​មីញេ​លីក​​ ជុំ​​ទី 12 សម្រាប់​​​ថ្ងៃ​ចន្ទនេះ​មាន​​ 5 ប្រកួត​​​ ។ ​​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​​ Sligo ​ទទួល​ភ្ញៀវ​ Derry ខណៈ​ Shamrock​ ​និង​ Shelbourne​​ សង្ឃឹម​ឈ្នះ​ក្នុង​ផ្ទះ ។​​​

នាយក​រដ្ឋ​មន្ត្រី​អេ​ហ្ស៊ីប​​រួច​ផុត​ជី​វិត​ពី​ការ​វាយ​ប្រហារ​មួយ​​

Posted: 06 May 2013 12:41 AM PDT

​មនុស្ស​ត្រូវ​របួស​​ពេល​វាយ​ប្រហារ​
សេច​ក្តី​ប្រកាស​មួយ​របស់​ក្រសួង​មហា​ផ្ទៃ​អេ​ហ្ស៊ីប​​គូស​បញ្ជាក់​ថា នាយក​រដ្ឋ​មន្ត្រី​​អេ​ហ្ស៊ីប​​លោក​​ហ៊ឺ​សាម កាន​ឌីល បាន​គេច​ផុត​ពី​ការ​ស្លាប់​​​ ដោយ​សារ​គេ​វាយ​ប្រហារ​មួយ​កាល​ពី​​យប់​ថ្ងៃ​ទី​៥ ឧសភា ពី​សំណាក់​ពួក​ជន​ប្រដាប់​អាវុធ​​១​ក្រុម​សំដៅ​លើ​​​ក្បួន​រថយ​ន្ត​​របស់​​លោក ។

រឹត​បន្តឹង​​ត្រួត​ពិនិត្យ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​នៃជាតិ​ស្រវឹង និងការ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ពេល​យប់​

Posted: 06 May 2013 12:26 AM PDT

ពិធីប្រជុំ
រាជធានីភ្នំពេញ ៖ ​នាយក​ដ្ឋាន​នគរបាល​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​រៀបចំ​កិច្ច​ប្រជុំ​​នៅ​សាល​ប្រជុំ​អគ្គ​ស្នង​​ការ​ដ្ឋាន​នគរបាល​​ជាតិ​ក្រសួង​មហា​ផ្ទៃ​​កាលពីព្រឹកថ្ងៃទី​៦ ឧសភា ២០១៣ ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ឯក ចាន់ គឹម​សេង ប្រធាន​នាយក​ដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​​សាធារណៈ​​ និង​មាន​ការ​អញ្ជើញ​​ចូលរួម​ពី​លោក​ឧត្តម​សេនីយ៍​ទោ ហ៊ឹម ​យ៉ាន ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​​​សាធារណៈ និង​តំណាង​អង្គ​ការ GRSP ​ព្រមទាំង​​​​​

​​ប៉ារីស ហ៊ីល​តុន ជួប​ស្នេហ៍​​​ថ្មីជា​តា​រា​បង្ហាញ​ម៉ូដ​វ័យ​ក្មេង​ជាង​ខ្លួន​​

Posted: 06 May 2013 12:23 AM PDT

​​ប៉ារីស ហ៊ីល​តុន សង្សារ​ថ្មី
គេ​ហ​ទំព័រ​​បរទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​​ទី​៦​​ ឧសភា ឆ្នាំ​​​​២០១៣ ​​​ថា តា​រា​ទូរទស្សន៍​​​ និង​ជា​​អ្នក​​ជំនួញ​ដ៏​​ជោគ​ជ័យ​​​​ បា៉រីស ហ៊ីលតុន ​គ្រោង​​នឹង​​រៀប​​ការ​ជា​មួយមិត្ត​ប្រុស​វ័យ​​២១​ឆ្នាំ ​ឈ្មោះ River Viiperi ​​ដែល​ជា​តា​រា​បង្ហាញ​ម៉ូដ​​​នៅ​ពេល​ខាង​មុខ​ ។ ​​តា​រា​ទូរទស្សន៍​​វ័យ​​៣១​ឆ្នាំ​​រូប​នេះ​បាន​និយាយ​ថា ​៖ «​​ខ្ញុំ​​ស្រឡាញ់​គាត់​ខ្លាំង​ណាស់​ ។ ​​ខ្ញុំ​មាន​អារម្មណ៍​​ថា ខ្ញុំ​មាន​សំណាង​ដែល​​​

មេការ​ និង​សន្តិ​សុខ​សណ្ឋា​គារ​អេប៉ិច ៣​នាក់ ត្រូវបាន​ឃាត់​ខ្លួន​ពីបទ​ធ្វើ​ទារុណ​កម្ម និង​បង្ខាំង​​មនុស្ស​ខុស​ច្បាប់

Posted: 06 May 2013 12:21 AM PDT

ក្រុមជនសង្ស័យ
​ខេត្ត​កោះកុង ៖ មេការ និង​សន្តិ​សុខ​សណ្ឋា​គារ​អេប៉ិច​កោះ​កុង ចំនួន​៣​នាក់ ត្រូវបាន​សមត្ថ​កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​​ខេត្ត​ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​៥ ឧសភា ២០១៣ ​តាម​បញ្ជា​​លោក​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ដោយយោង​តាម​ពាក្យ​បណ្តឹង​​​ជនជាតិ​អង់​គ្លេស​ម្នាក់​​ឈ្មោះ​ស៊ីមុន ចែម ​ប៉ាស្ទ្រិច ភេទប្រុស អាយុ​៥៥​ឆ្នាំ ​កាន់​ប៉ាស្ព័រ​លេខ​៥០៣១៧៨៣០៣ ជា​ភ្ញៀវ​ទេស​ចរ​​ដែល​បាន​ប្តឹង​ជន​សង្ស័យ​ទាំង​៤​នាក់​​​ខាង​លើ​ថា

ពៅ បញ្ញា​ពេជ្រ បង្ហាញ​វីដេអូ​ឃ្លីប​តាម​ហ្វេស​ប៊ុក​​រៀប​​រាប់​ពីអាការ​ជំងឺ​

Posted: 06 May 2013 12:11 AM PDT

នាងពៅ បញ្ញាពេជ្រ
​រាជធានីភ្នំពេញ ៖ អតីត​តារា​ចម្រៀង​​សំនៀង​​រៃកណ្តឹង​ នាងពៅ បញ្ញាពេជ្រ ​បាន​បង្ហាញ​នូវ​វីដេអូ​ឃ្លីប​​ជា​លើក​ដំបូង​នៅក្នុង​ហ្វេស​ប៊ុក​របស់​នាង​រៀប​រាប់​ពីអាការ​​ជំងឺ​ដល់​ប្រិយ​មិត្ត​​គាំទ្រ​​ចាប់តាំងពី​នាង​បាន​វិលត្រឡប់​​មក​ព្យា​​បាល​ជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ អស់​រយៈ​ពេល​ជា​​ច្រើន​ខែ​មក​នេះ ។ វីដេអូ​ឃ្លីប​ដែល​មាន​រយៈ​ពេល​​ជិត​​៣​នាទី​ដែល​​ពៅ បញ្ញា​ពេជ្រ ​បាន​បង្ហោះ​​នៅ​លើ​ហ្វេស​ប៊ុក​របស់​នាង គឺចំពេល​ដែល​នាងបាន​ប្រារព្ធ​​ខួប​កំណើត​​

នាយក​រដ្ឋ​មន្ត្រី​បារាំង​បញ្ជា​ឱ្យ​សហ​​​សេវិក​ឈប់​ប្រើ​ប្រាស់​​ភាសា​អង់​គ្លេស​

Posted: 06 May 2013 12:11 AM PDT

​នាយក​រដ្ឋ​មន្ត្រី​បារាំង​បញ្ជា​ឱ្យ​សហ​​​សេវិក​ឈប់​ប្រើ​ប្រាស់​​ភាសា​អង់​គ្លេស​
នាយក​រដ្ឋ​មន្ត្រី​​បារាំង​លោក​ហ្សង់​​ម៉ាក​​ អៃ​រ៉ូល​បាន​បញ្ជា​​ឱ្យ​គណៈ​រដ្ឋ​មន្ត្រី​​របស់​លោក​បញ្ឈប់​ការ​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស​ បន្ទាប​់​ពី​សហ​សេ​វិក​លោក​ពីរ​នាក់​បាន​ហៅ​សេច​ក្តី​ស្នើ​ច្បាប់​ថ្មី​ថា ជា​សេដ្ឋ​កិច្ច​​ប្រាក់​(Silver Economy) ។​លោក​នាយក​រដ្ឋ​មន្ត្រី​​រូប​នេះ​​បាន​សរសេរ​​លិខិត​មួយ​ច្បាប់​ដោយ​ប្រើ​ពាក្យ​​ពេជ្រ​យ៉ាង​ម៉ឺង​ម៉ាត់​​ប្រាប់​បណ្តា​រដ្ឋ​មន្ត្រី​​ថា ភាសា​របស់​សាធា​រណ​រដ្ឋ​​គឺ​បារាំង​ ។

ចាប់​ខ្លួន​កូន​ប្រុស​ថៅកែ​ស៊ុប​គោ​ភ្នំ​ធំ​នាំ​បក្ស​​ពួក​ទៅ​វាយ​ក្មេង​ជំទង់​​ម្នាក់​ខ្វាក់​ភ្នែក​

Posted: 06 May 2013 12:07 AM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​ខេត្ត​បាត់​ដំបង ៖ ​កូន​ប្រុស​ថៅកែ​ហាង «ស៊ុប​គោ​ភ្នំ​ធំ» ដែល​គេ​ស្គាល់​ថា ជា​និស្សិត​​ផង ត្រូវ​​បាន​សមត្ថ​កិច្ច​​ឃាត់​ខ្លួន និង​កំពុង​តាម​​ចាប់​ខ្លួន​បក្ស​ពួក​៦​នាក់​ទៀត ក្រោយ​ពី​ពួកគេ​ព្រួត​គ្នា​វាយ​ទៅ​លើ​​យុវ​សិស្ស​មួយ​ក្រុម​​ទៀត​ដែល​ហ៊ាន​​​មើល​មុខ បណ្តាល​ឱ្យ​យុវ​សិស្ស​វ័យ​១៥​ឆ្នាំ​ម្នាក់​រង​របួស​ភ្នែក​ម្ខាង​ធ្ងន់​ធ្ងរ កាលពីព្រលប់​​ថ្ងៃទី ៤ ឧសភា ២០១៣ ​នៅ​លើ​​សួន​ច្បារ​​មាត់​ស្ទឹង​សង្កែ ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ​ក្រុងបាត់​ដំបង ។

អង់​គ្លេស​ ៖ ​សមាជិក​សភា​អភិរក្ស​និយម​ម្នាក់​សង្ស័យ​ចាប់​រំលោភ​បុរស

Posted: 05 May 2013 11:51 PM PDT

លោក NIGEL EVANS ​
អនុ​ប្រធាន​សភា​អង់​គ្លេស​អ្នក​អភិរក្ស​និយម​ លោក NIGEL EVANS ជាប់​សង្ស័យ​ថា ចាប់​រំលោភ​​​បុរស​ម្នាក់​ ហើយ​​ចាប់​រំលោភ​រួម​ភេទ​លើ​បុរស​ម្នាក់​ទៀត​នោះ​​ កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ​​បាន​បដិសេធ​យ៉ាង​ម៉ឺ​ង​ម៉ាត់​នូវ​ការ​ចោទ​ប្រកាន់​​ទាំង​នេះ​ប្រឆាំង​រូប​លោក ក្រោ​យពី​លោក​ត្រូវ​បាន​ដោះ​​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ក្រោម​ការ​បង់​ប្រាក់​ធានា​មក ។

ចាប់​បាន​កញ្ឆា​52​តោន​នៅ​អេស្ប៉ាញ​​

Posted: 05 May 2013 11:48 PM PDT

កញ្ចប់​កញ្ឆា​ដែល​រឹប​អូស​បាន​
ប៉ូលិស​អេ​ស្ប៉ាញ​ប្រកាស​​​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា​ថា​ ​​​បាន​រក​ឃើញ​កញ្ឆា​​​ដល់​ទៅ​ជាង​៥២​តោន​ ក្នុង​​ឃ្លាំង​​មួយ​នៅ​ CORDOUE ភាគ​ខាង​ត្បូង​ប្រទេស​ ដែល​នោះ​ជា​កញ្ឆា​យ៉ាង​​ច្រើន​បំផុត​ដែល​ចាប់​​បាន​នៅ​អេស្ប៉ាញ ។ តាមសេច​ក្តី​ប្រកាស​មួយ​​ប៉ូលិស​និយាយ​ថា នោះ​ជា​កញ្ឆា​​​ក្នុង​​ចំនួន​ដ៏​ច្រើន​ ដែល​យើង​រឹប​អូស​បាន​នៅ​ប្រទេស​យើង​ បន្ទាប់​ពី​ការ​រក​ឃើញ​កញ្ឆា​៣៦​តោន កាល​ពី​ឆ្នាំ​១៩៩៦ ក្នុង

សាលា​អន្តរទ្វីប​អាមេរិកាំង​ធ្វើសន្និសីទ​សារព័ត៌មាន​ស្តពី «និស្សិត​អាហារូបករណ៍»​

Posted: 05 May 2013 11:29 PM PDT

រាជធានីភ្នំពេញ ៖ ដោយ​មើល​ឃើញ​​ពីការរីក​ចម្រើន​ក្នុង​​វិស័យ​អប់រំ ​និងដើម្បី​ជួយ​លើក​កម្ពស់​​ធនធានមនុស្ស​​នៅកម្ពុជា លោកឧកញ៉ា​គួច ម៉េងលី ​​នាយក​សាលា​​អន្តរទ្វីប​​អាមេរិកាំង​​ និង​ជា​​ប្រធាន​ចាងហ្វាង​​សាលា​ បានបើកសន្និសីទ​សារព័ត៌មាន​មួយស្តីពី​និស្សិត​​អាហា​រូបករណ៍ ដោយ​មាន​ការ​អញ្ជើញ​​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ និស្សិត​ផង​ដែរ ។

ស្មាត​ដូរ​លុយ​​​​ដាក់​ដំណើរ​ការ​វិញ​ហើយ​

Posted: 05 May 2013 11:22 PM PDT

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មាន​ការ​បញ្ឈប់​ជា​ស្ថាពរ​នៃ​ការ​អនុ​វត្ត​ការ​ផ្សាយ​ឃោសនា​​ពាណិជ្ជ​កម្ម​រប​ស់​បណ្តា​ប្រតិ​បត្តិ​ករ​ទូរស័ព្ទ​​ទាំងអស់ និង​ការ​រិះគន់​​ពីសំណាក់​ទស្សនិក​ជន​តាម​បណ្តាញ​ប្រព័ន្ធ​ហ្វេស​ប៊ុក​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនា​គមន៍​​បាន​​ចេញ​សេចក្តី​ប្រកាស​​ព័ត៌​មាន​ស្តីពី​ការ​ផ្អាក​​​ ការ​អនុ​វត្ត​សេចក្តី​​សម្រេច​របស់​អង្គ​ប្រជុំ​ដែល​​បាន​ព្រម​ព្រៀង​គ្នា​រវាង​បញ្ញត្តិ​ករ​ទូរគមនា​គមន៍​កម្ពុជា និង​បណ្តា​ប្រតិ​បត្តិ​ករ​​ទូរស័ព្ទ​​កាលពីថ្ងៃទី​២២ មេសា ២០១៣

នាង​អុីរីណា​ សេក​ បង្ហាញ​ខ្លួន​នៅ​ញូវ​យ៉ក​ក្រោយ​ពី​ រ៉ូណាល់ដូ​ បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ទាក់​ទង​ស្រី​ថ្មី

Posted: 05 May 2013 11:11 PM PDT

នាង​អុីរីណា​ សេក​ បង្ហាញ​ខ្លួន​នៅ​ញូវ​យ៉ក
នាង​អុីរីណា សេក​ តារា​បង្ហាញ​ម៉ូដ​ជន​ជាតិ​​រុស្ស៊ី​ ត្រូវ​បាន​ក្រុម​ប្រមាញ់​រូប​ភាព​ថតបាន​ ខណៈ​ពេល​នាង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្រោយ​ពី​កីឡាករ​គ្រីស្ទៀ​ណូ​ រ៉ូណាល់ដូ​ ខ្សែ​បម្រើ​ក្លិប​ Real Madrid បដិសេធ​ព័ត៌​មាន​ដែលថា​ខ្លួន​បាន​លួច​ទៅ​ចែ​ចង់​ជាមួយ​នាង​អាន​ដ្រេស​សា អ៊ូរាដ​ ដែល​មាន​ត្រគាក​ស្អាត​នោះ ។​

រថយន្ត​ទំនើប​កន្ទុយវែង​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​5​នាក់​និង​4​នាក់​រងរបួស​

Posted: 05 May 2013 11:09 PM PDT

​
តាម​ប្រភព​ពី​ AP កាល​ពី​ថ្ងៃ​ទី​៥ ឧសភា​ផ្សាយ​ថា​ មាន​ឧប្បត្តិ​ហេតុ​គួរ​ឱ្យ​រន្ធត់​មួយ​លើដង​ផ្លូវ​ក្នុងទីក្រុង​សាន​ហ្វ្រាន់​ស៊ីស្កូ​ ដោយ​ភ្លើង​ឆាប​ឆេះ​រថយន្ត​លីមូ​ស៊ីន​ទំនើប​ (Limonsine) ដែល​មាន​រូប​រាង​វែង​ជាង​រថយន្ត​ធម្មតា​ ខណៈ​កំពុង​បើក​បរ​ឆ្លង​ស្ពាន​សាន​ណាត​ធីយ៉ូ​ បង្ក​ឱ្យ​នារី​ចំនួន​៥​នាក់​ស្លាប់​បាត់​បង់​ជីវិត​ កាល​ពី​ថ្ងៃទី​៤​ ឧសភា​កន្លង​មក ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៦ ឧសភា ២០១៣

Posted: 05 May 2013 11:03 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៦ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ប៉ូលិស​​កំពុង​ត្រៀម​​ធ្វើ​កោសល្យ​​វិច័យ​បុរស​សន្តិ​សុខ​ផ្សារ​សូរិយា​ដែល​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​

Posted: 05 May 2013 11:02 PM PDT

សមត្ថកិច្ចកំពុងសួរនាំ
រាជធានីភ្នំពេញ ៖ ​ករណី​បុរស​សន្តិសុខ​ផ្សារ​ទំនើប​សូរិយា​​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​មុខ​នេះ​បន្តិច ​ពេលនេះ​ប៉ូលិស​សង្កាត់​​ទឹក​ថ្លា ​កំពុង​ឡោម​ព័ទ្ធ​​ផ្ទះ​ជន​រងគ្រោះ​រង់​​ចាំ​ប៉ូលិស​​ឯក​ទេស​កោសល្យ​​វិច័យ​មក​ដល់​ ទើប​ទំលាយ​​ទ្វារ​ចូល​ពិនិត្យ​​សាក​សពទាំង​អស់​គ្នា ។ ម្យ៉ាង​ទៀត​ក្រុម​សមត្ថ​កិច្ច​ក៏​កំពុង​រង់ចាំ​​ក្រុម​គ្រួសារ​នៃ​សព​​មក​ពី​ខេត្ត​ផង​ដែរ ដើម្បី​បើក​ការ​ពិនិត្យ​រក​​មូល​ហេតុ​នៃការ​ស្លាប់​របស់​បុរស​ខាងលើ ។

សារ៉ាប៉ូវា ថតបង្ហាញ​ម៉ូដ​ឈុត​ហែល​ទឹក​ស្វាគមន៍​រដូវ​ក្តៅ​

Posted: 05 May 2013 10:51 PM PDT

​
នាង​ម៉ារីយ៉ា​ សារ៉ាបូ៉វា​ កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​២​ លើ​ពិភព​លោក​ ជន​ជាតិ​រុស្ស៊ី​ បាន​ធ្វើ​ឱ្យ​បុរស​ជា​ច្រើន​នាក់​លង់​នឹង​សម្រស់​របស់ខ្លួន​ ក្រោយ​ពី​បាន​ថត​បង្ហាញ​ម៉ូដ​ឈុត​ហែល​ទឹក​ដាក់​ទស្សនាវដ្តី​ Esquire ជា​ទស្សនាវដ្តី​កម្សាន្ត​សប្បាយ​ដ៏ល្បី​នៅ​បរទេស​ នៅ​មុន​ពេល​ចូល​ប្រកួត​នៅ​ក្រុង​ម៉ាឌ្រីដ​ប្រទេស​អេស្ប៉ាញ ។​

សហជីព​​​រោង​ចក្រ​​​ផលិត​ស្បែក​ជើង​​ MINGDA ​២នាក់​ឈ្លោះ​ប្រកែក​ដណ្តើម​ប្រជាប្រិយ​ភាព

Posted: 05 May 2013 10:50 PM PDT

សហជីព​​​រោង​ចក្រ​​​ផលិត​ស្បែក​ជើង​​ MINGDA ​២នាក់​ឈ្លោះ​ប្រកែក​ដណ្តើម​ប្រជាប្រិយ​ភាព
រាជធានីភ្នំពេញ ៖ ក្រោយពី​មានបាតុកម្ម​​តវ៉ា​រយៈ​ពេល​៤ថ្ងៃឱ្យ​បើកប្រាក់​ខែ​ដល់កម្មករ​រោងចក្រ​​ស្បែកជើង​ MINGDA ​ដែល​ថៅ​កែបាន​​វេច​បង្វិច​​រត់​​មានសហជីព​២នាក់ បានឈ្លោះ​ប្រកែក​គ្នា​​ដណ្តើម​​ប្រជា​ប្រិយភាព ។ ​នៅក្នុងជម្លោះ​​​​នេះ ​មិនបាន​វាយ​តប់គ្នា​ធំ​ដុំ​នោះទេ ដោយសារ​​សមត្ថកិច្ច​បានចូល​អន្តរាគមន៍ ។

ព្រឹត្តិការណ៍ AFC Presidenp’s Cup ពូល C នឹង​ចាប់​ផ្តើម​​ប្រកួត​រសៀល​នេះ​

Posted: 05 May 2013 10:48 PM PDT

​រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ AFC Presidenp's Cup ពូល C នឹង​ចាប់​ផ្តើម​​ប្រកួត​នៅ​ម៉ោង​១​រសៀល​ថ្ងៃទី​​៦ ឧសភា ២០១៣ ​នេះ​នៅ​ពហុ​កីឡ​ដ្ឋាន​អូរឡាំ​ពិក រាជធានីភ្នំពេញ ​ដោយ​មាន​២​ប្រកួត​ចូលរួម ។ គូទី១ Hilal AL-Quds (ប៉ា​លេស្ទីន) ប្រកួត​ជា​មួយ​ទួរមេនីស្ថាន ​និងគូទី​២ ចំការ​កៅស៊ូ​​បឹង​កេត (កម្ពុជា) ប្រកួតជា​មួយ​ស្រីលង្កា ។

កងរាជអាវុធហត្ថ​ឃាត់​ខ្លួន​​អ្នក​​បោក​គ្រាប់​​បែក​ដោយ​សារ​ស្រឡាញ់ស្រីមិនបាន

Posted: 05 May 2013 10:46 PM PDT

ខេត្តឧត្តរ​មានជ័យ ៖ ​​អតីត​មន្ត្រីប៉េអឹមម្នាក់​បាន​យក​គ្រាប់បែកទៅ​​បោក​មុខ​ផ្ទះប្រជាពលរដ្ឋ​ បណ្តាលឱ្យផ្ទុះ​កក្រើក​ឡើង​ក្បែរ​រង្វង់​​មូល​អន្លង់​វែង ទល់​មុខ​អធិ​ការ​ដ្ឋាន​​នគរ​បាល​ស្រុក​អន្លង់​វែងបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាលពី​វេលាម៉ោង​៨​ និង៤០នាទីព្រឹក​ថ្ងៃទី​៦ ឧសភា ២០១៣ ​។ ជា​បន្ទាន់​ភ្លាមៗ​នោះ​​កង​រាជអាវុធហត្ថ​​ស្រុក​អន្លង់​វែង​​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​​នោះ​ដែល​ជា​ជនសង្ស័យ​​គប់​គ្រាប់​​

គ.ជ.ប​បើក​វគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​គធ/ខប គណ​បក្ស​ និង​អ្នក​សង្កេត​ការណ៍​ (មានវីដេអូរឃ្លីប)

Posted: 05 May 2013 10:21 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ២០១៣ នេះ​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) បើក​វគ្គ​បណ្តុះ​​បណ្តាល​ដល់​មន្ត្រី​​គណៈ​កម្មការ​រាជ​ធានី​ ខេត្ត​ រៀប​ចំ​ការ​បោះ​ឆ្នោត​(គធ/ខប) តំណាង​គណ​បក្ស​នយោ​បាយ​ និង​អ្នក​សង្កេត​ការណ៍​ស្តី​ពី​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​តំណាង​គណ​បក្ស​នយោ​បាយ​ សង្កេត​ការណ៍​ បោះ​​ឆ្នោត​ជាតិ​ ។ វគ្គ​បណ្តុះ​

សន្តិសុខ​ផ្សារ​សូរិយា​​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​

Posted: 05 May 2013 10:18 PM PDT

រាជធានីភ្នំពេញ ៖ សន្តិ​សុខ​ផ្សារ​សូរិយា​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​នៅ​ផ្លូវលេខ​១១០ ផ្ទះ​លេខ​១៣៥ ក្រុម​១ ភូមិចុង​ថ្នល់​ខាង​​លិច សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ​ដែល​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទីថ្ងៃទី​៦ ឧសភា ២០១៣ នេះ។

សម្តេច​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ប្រកាស​​ជា​សាធារណៈ​​ថា នឹង​ធ្វើ​តាម​ប្រទេស​ចិន​ និង​វៀត​ណាម​កាន់​តំណែង​ដល់​អាយុ​៧៤​ឆ្នាំ​

Posted: 05 May 2013 09:05 PM PDT

រាជធានីភ្នំពេញ ៖ សម្តេច​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសជា​សាធារណៈ​ថា សម្តេច​នឹងធ្វើតាម​ប្រទេស​ចិន និង​វៀត​ណាម ដែល​មេ​ដឹក​នំា​ប្រទេស​កាន់តំណែង​រហូតដល់​អាយុ​៧៤​ និង​​៧៥ឆ្នាំ ។ ការប្រកាសរបស់​សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ​បានធ្វើ​​ឡើង​នៅ​ព្រឹកថ្ងៃទី៦ ឧសភា ២០១៣​នេះ

មន្ត្រី​កាំកុងត្រូល​​ទំនើង​​ផ្ទុះអាវុធ​​៣​គ្រាប់​នៅ​ឆ្នេរ​សមុទ្រ​កែប​បង្អួត​អ្នក​ទេស​ចរ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​

Posted: 05 May 2013 09:01 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កែប ៖ ​​មន្ត្រីកាំកុងត្រូល​ទំនើង​ម្នាក់​បាន​ផ្ទុះ​កាំភ្លើង​​ខ្លី​ចំនួន​៣​គ្រាប់ ​នៅតំបន់​ទេស​ចរណ៍​​ឆ្នេរ​សមុទ្រ​​ កាលពីល្ងាចថ្ងៃទី​​៥ ឧសភា ​២០១៣ ​បាន​បង្ក​​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ អ្នកលក់​ដូរ ភ្ញៀវ​ទេស​ចរ​ជាតិ ​និង​អន្តរជាតិ​ផ្អើល​រត់​ជាន់​​ជើងគ្នា ។ ​ប៉ុន្តែ​ក្រោយ​​ពេល​កើត​ហេតុ​​ត្រូវបាន​កម្លាំង​វរសេនា​តូច ​នគរបាល​​ការពារ​ព្រំដែន​​ទឹក​លេខ​៤៣០ ប្រចាំ​ការ​ខេត្ត​ធ្វើការឃាត់​ខ្លួន និង​ធ្វើ​សំណុំ​​​បែប​បទ​​ប្រគល់​ឱ្យ​​ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត ទាំងយប់​

លែង​លះ​​គ្នា​ជាង​​២​ខែ​​ចង់​ជា​នា​វិញ​តាម​អុក​ឡុក​​ដល់​កន្លែងធ្វើ​ការ​

Posted: 05 May 2013 08:43 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្ត្រី​​ជា​បុគ្គ​លិក​នៅភោជនីយដ្ឋាន​​មួយ​បាន​ប្តឹង​​នគរបាល​ប៉ុស្តិ៍​​ខណ្ឌ​៧មករា ខណៈ​ពេល​បុរស​ជា​ប្តី​​ចេះតែ​តាម​អុក​ឡុក​រក​រឿង​​សុំ​ត្រូវ​គ្នា​វិញ​ បន្ទាប់​ពី​​លែង​លះគ្នា​ជាង​២​ខែ​មក​ហើយ ។ ​ហេតុការណ៍​​នេះ​ធ្វើ​ឱ្យមានការ​​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​​យប់​ថ្ងៃទី​៥ ឧសភា ​​២០១៣ នៅ​ក្នុង​ភោជនីយ​ដ្ឋាន​​ ស្ថិតនៅ​លើ​​ផ្លូវលេខ​៣៦០​កែង​ផ្លូវលេខ​១៤៣ សង្កាត់​បឹង​​កេង​កង​ទី​៣ ខណ្ឌចំការមន ។