Koh Santipheap Daily

Koh Santipheap Daily


ឆក់​កណ្តុរ​កុំ​ឱ្យស៊ីស្រូវ​ក្នុង​ស្រែ​ឆ្លង​ឆក់​ខ្លួន​ឯង​ស្លាប់​

Posted: 21 Apr 2013 01:01 AM PDT

​ខេត្តកណ្តាល ៖ បុរសម្នាក់​បានស្លាប់​ដោយ​សារ​តែឆក់​ជាមួយ​ខ្សែ​លួស​ដែល​​ខ្លួន​បាន​រាយ​តចរន្ត​ភ្លើងពី​អាគុយ ដើម្បីឆក់​សត្វកណ្តុរ​​​នៅវាល​ស្រែ​កាលពី​​ម៉ោង​២​​យប់​ថ្ងៃទី២១ មេសា នៅ​ចំណុច​បឹងស្លាប​ទា ស្ថិតក្នុងភូមិ​ក្រាំង​យ៉ូវ ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ​ខណៈ​ពេល​គាត់​ដើររើស​សត្វ​កណ្តុរ​​ដែល​​​ឆក់​ក៏​​ឆ្លង​ឆក់ខ្លួន​ឯង​​ស្លាប់​តែម្តង ។

រថយន្ត​ Bus ដឹក​អ្នកដំណើរ​ធ្លាក់ពី​លើ​ផ្លូវជាតិសំណាងល្អ​មិនក្រឡាប់​

Posted: 21 Apr 2013 12:55 AM PDT

រថយន្ត​ Bus ដឹក​អ្នកដំណើរ​ធ្លាក់ពី​លើ​ផ្លូវជាតិសំណាងល្អ​មិនក្រឡាប់​
ខេត្ត​ឧត្តរ​មានជ័យ ៖ រថយន្ត Bus មួយ​គ្រឿង បានដឹកអ្នកដំណើរចំនួន៤៥នាក់់ចេញពីទីប្រជុំ​ជនស្រុកអន្លង់វែង ​ឆ្ពោះទៅ​កាន់់រាជ​ធានី​ភ្នំពេញ តាមដងផ្លូវជាតិ​លេខ៦៧B ស្រាប់់តែរេចង្កូតធ្លាក់់ផ្លូវ​ទៅខាងស្តាំដៃ តែសំណាងល្អមិន​ក្រឡាប់់ ។​ហេតុការណ៍នេះ​បាន​កើតឡើងក្នុង​ភូមិដីថ្មី ឃុំអន្លង់​វែង ស្រុកអន្លង់​វែង នៅវេលាម៉ោង​៧ និង៤០នាទីព្រឹកថ្ងៃ​ទី២១ មេសា ២០១៣ ។

ក្រុម​ហ៊ុនខ្មែរប្រ៊ូវើរី​ លីមីតធីត ទទួលរង្វាន់​មេដាយ​ស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក​នៅទីក្រុង​ឡុងដុង​

Posted: 21 Apr 2013 12:50 AM PDT

ក្រុម​ហ៊ុនខ្មែរប្រ៊ូវើរី​ លីមីតធីត ទទួលរង្វាន់​មេដាយ​ស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក​នៅទីក្រុង​ឡុងដុង​
រាជ​ធានីភ្នំពេញ ៖ ក្រុមហ៊ុនខ្មែរ​ប៊្រូវើរី លីមីតធីត ដែលជារោង​ចក្រផលិតស្រាបៀរកម្ពុជាឈាន​មុខគេក្នុងស្រុក នៅព្រឹក​ថ្ងៃទី២១ មេសា នេះ លោក​ភិ ធើរ លាង អគ្គនាយក​រងជាន់ខ្ពស់ ក្រុមហ៊ុនខ្មែរ​ប៊្រូវើរី លីមីតធីត​បានធ្វើដំណើរ​ទៅចូលរួមក្នុងពិធីទទួល​​យក​មេ​ដាយស្រា​បៀរ​​លំដាប់ថ្នាក់​ពិភព​លោកចំណាត់ថ្នាក់​លេខ៣ ដែលស្រាបៀរកម្ពុជាបាន​ឈ្នះពីការប្រកួតប្រជែង​ស្រា​បៀរ​លំដាប់

​រុស្ស៊ី​កម្ចាត់​ឆ្កែ​ពនេ​ចរ​មុន​ពេល​ប្រកួត​កីឡា​អូឡាំ​ពិក​រដូវ​​រងា​2014​

Posted: 21 Apr 2013 12:40 AM PDT

​រុស្ស៊ី​កម្ចាត់​ឆ្កែ​ពនេ​ចរ​មុន​ពេល​ប្រកួត​កីឡា​អូឡាំ​ពិក​រដូវ​​រងា​2014​
សារ​ព័ត៌​មាន​បរ​ទេស​កាលពី​ពេល​​ថ្មី​ៗ​កន្លង​មក​​ផ្សាយ​ថា ក្រុង​សូ​ជី ជា​ក្រុង​កំពង់​ផែ​របស់​រុស្ស៊ី​ បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​​កីឡា​អូ​ឡាំពិក​រដូវ​រងា​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ។ ក្រុង​នោះ​បាន​រៀប​ចំ​​ការ​ដេញ​ថ្លៃ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​បោស​​សម្អាត​ឆ្កែ​ និង​ឆ្មា​ពនេ​ចរ​ចំនួន​២.០២​៨​ក្បាល​ នៅ​ទីក្រុង​ឱ្យ​អស់​មុន​​ដំណាច់​ឆ្នាំ​នេះ​ ។

បុណ្យ​បញ្ចុះ​ខណ្ឌសីមា និងកាត់​ខ្សែបូ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រះវិហារ​វត្ត​មន្ត្រី​ឈូក​សរ

Posted: 21 Apr 2013 12:35 AM PDT

ពិធីបញ្ចុះ​ខណ្ឌសីមា និងកាត់​ខ្សែបូ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់
ខេត្តស្វាយរៀង ៖ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​បានអញ្ជើញជា​អធិបតី​កាត់​ខ្សែបូ និងកាត់​ឫសសីមា​ព្រះ​វិហារ វត្ត​មន្ត្រីឈូកសរ ហៅវត្តធ្នង់ ដែលស្ថិតក្នុង​ភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុក​រំដួល និងមានការ​ចូលរួម​ពី​តំណាង​រាស្ត្រ អាជ្ញាធរ​​ខេត្ត មន្ត្រី​រាជ​ការ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ជិត​២.០០០នាក់ ។ ពិធីបុណ្យ​កាត់​ឫសសីមា​នេះប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២១ មេសា ២០១៣ វេលា​

ស្រី​លង្កាបង្កើន​ការការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​បរទេស​

Posted: 21 Apr 2013 12:34 AM PDT

ស្រី​លង្កាបង្កើន​ការការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​បរទេស​
ស្រី​លង្កា​ចាប់​ផ្ដើម​បង្កើន​ការ​ការពារ​សុវត្ថិ​ភាព​ដល់​ភ្ញៀវ​ទេសចរ​ ដោយ​បញ្ជា​ដល់​សណ្ឋា​គារ​នៅ​ទូទាំង​ប្រ​ទេស​ផ្ដល់​ទិន្នន័យ​របស់​ភ្ញៀវ​ទេសចរ​ដល់​ប៉ូលិស​នៅ​រៀង​រាល់​សប្ដាហ៍​ រួម​ទាំង​លេខ​របស់​លិខិត​ឆ្លង​ដែន​ និងព័ត៌មាន​លម្អិត​នៃ​ទិដ្ឋា​ការ​ ។​ តាម​ទិន្នន័យ​សេដ្ឋ​កិច្ច​បង្ហា​ញថា​ ប្រាក់​ចំណូល​ពី​ផ្នែក​ទេស​ចរណ៍​​ គឺ​ជា​ចំ​ណែក​ដ៏​សំខាន់​នៃ​ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​របស់​ស្រី​លង្កា​ ចាប់​តាំង​ពី​

តែងតាំង​អភិ​បាល​ខេត្ត​មណ្ឌល​គិរីថ្មី ជំនួស​អភិ​បាល​ខេត្ត​ចាស់​ចូល​និវត្តន៍

Posted: 21 Apr 2013 12:24 AM PDT

ខេត្តមណ្ឌលគិរី ៖ យោងតាមការ​បញ្ជាក់ពីលោក​ចឹង សុចន្ថា នាយករដ្ឋ​បាលសាលា​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា លោកអេង ប៊ុនហៀង ដែល​​មាន​តួនាទី​ជាប្រធានក្រុម​ប្រឹក្សាខេត្តមណ្ឌល​គិរីត្រូវបាន​តែងតាំងជាអភិ​បាលខេត្តមណ្ឌលគិរី​ជំនួសលោក​​ចាន់ យឿន ដែលត្រូវចូល​និវត្តន៍។ តែទោះ​ជា​យ៉ាង​ណា​លោកនាយករដ្ឋបាល​សាលាខេត្តដដែល ពុំបានបញ្ជាក់​ពីថ្ងៃ ខែឡើងកាន់​តំណែងថ្មីរបស់​​លោក​អភិ​បាល

ក្រុម​គ្រូពេទ្យ​​វៀតណាម​ចុះ​ពិនិត្យ​​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ​ក្រីក្រ​៥០០​គ្រួសារ​

Posted: 21 Apr 2013 12:10 AM PDT

ការចុះពិនិត្យ​ជំងឺ​ប្រជាពលរដ្ឋ​ក្រីក្រ​
​ខេត្តស្វាយរៀង ៖ ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ចំនួន​៥០០​គ្រួសារ​រស់​នៅ​ក្នុងភូមិ​ចំនួន​៥​ គឺភូមិ​ព្រៃផ្អាវ ភូមិ​ព្រៃ​ភ្នៀត ​ភូមិ​តាប៉ោ ​ភូមិ​ស្វាយចេក និង​ភូមិ​សំឡី​ខាងជើង ឃុំ​សំឡី ស្រុក​កំពង់​រោទិ៍ ​បាន​ទទួលការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃពី​សំណាក់​គ្រូពេទ្យ​ទីបញ្ជាការ​កង​ទ័ព​​ការពារ​ព្រំដែន​​ខេត្ត​ឡុង​អាន សហការជាមួយ​សាខា​សមាគម​មនុស្សធម៌​​បេះដូង​មាស ប្រទេស​វៀតណាម ​ក្រោម​អធិបតីភាព​លោក​ជំទាវ​

តុលា​ការ​អេ​ហ្ស៊ីប​មួយ​សម្រេច​ឱ្យដោះ​​លែង​លោក​មូបារ៉ាក់​បណ្តោះ​អាសន្ន​

Posted: 21 Apr 2013 12:08 AM PDT

លោក​ហូ​ស្នី​មួ​បារ៉ាក់​ក្នុង​ពន្ធ​នា​គារ​
ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​អេ​ហ្ស៊ីប​ MENA រាយ​​ការណ៍​ថា តុលា​ការ​អេ​ហ្ស៊ីប​មួយ បាន​សម្រេច​​កាល​ពី​ថ្ងៃ​ទី​២០ មេសា ដោះ​​លែង​អតី​ត​ប្រធានា​ធិបតី​ លោក​ហូ​ស្នី​មូ​បារ៉ាក់​បណ្តោះ​​អាសន្ន​​ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​កាត់​ក្តី​មួយ​ពី​រឿង​ពុក​រលួយ​ ក៏​ប៉ុន្តែ​លោក​មូបារ៉ាក់​នឹង​បន្ត​ឃុំ​ឃាំង​​ក្នុង​ក្រប​ខណ្ឌ​រឿង​ក្តី​មួយ​ទៀត ។

បាតុ​កម្ម​នៅ​ឥណ្ឌា​ក្រោយ​ការ​ចាប់​រំលោភ​​ក្មេង​ស្រី​តូច​ម្នាក់​​

Posted: 21 Apr 2013 12:06 AM PDT

ពួក​បាតុ​ករ​កំពុង​ធ្វើ​ការ​តវ៉ា​
បាតុ​ករ​ប្រមាណ​ជា​១.០០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​​ពី​​​ថ្ងៃ​ទី​២០ មេសា នៅ​ទីក្រុង​ញូវ​​ដែល្លី មុខ​ទី​ស្នាក់​ការ​ប៉ូលិស​ ដើម្បី​​សម្តែង​ពី​កំហឹង​របស់​ពួក​គេ​ ក្រោយ​ការ​ចាប់​រំលោភ​ក្មេង​ស្រី​តូច​​អាយុ​៥​ឆ្នាំ​ម្នាក់ ដែល​រង​​ការ​ធ្វើ​ទារុណ​កម្ម​ ហើយ​​បង្ខាំង​ទុក​អស់​ជិត​២​ថ្ងៃ​មក។ បាតុ​កម្ម​នានា​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៩ មេសា​កន្លង​មក ​បាន​ផ្ទុះ​ខ្លាំង​ក្រោយ​ការ​ចេញ​ផ្សាយ​វីដេ​អូ​មួយ​បង្ហាញ​ពី​​ប៉ូលិស​មា្នក់​​​​ហាក់​​​

គាស់បន្ទប់​សណ្ឋា​គារ​ឈូក​ទិព្វ​២​លួច​សម្ភារ​ត្រូវចាប់​ខ្លួន​

Posted: 21 Apr 2013 12:01 AM PDT

ជនសង្ស័យ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ត្រូវបានសន្តិ​សុខប្តឹងប៉ូលិសប៉ុស្តិ៍​ផ្សារដើមគរ ឱ្យចាប់ខ្លួនកាល​ពីវេលា​ម៉ោង​៤ទៀប​ភ្លឺថ្ងៃទី១៨ មេសា ២០១៣ នៅ​ពេល​​ដែលធ្វើសកម្មភាព​គាស់បន្ទប់លេខ​​២២៦ (ជាន់ទី២) នៃ​សណ្ឋាគារ​ឈូកទិព្វ២ ដែលមានទីតាំង​ផ្លូវលេខ៣៣៦ ក្រុមទី​២៥ ភូមិ១២ សង្កាត់​​ផ្សារ​ដើមគរ ខណ្ឌទួល​គោក។

សមត្ថ​កិច្ច​ចម្រុះ​ចុះទប់​ស្កាត់​​ក្រុម​ពល​ករ​ចំណាក​ស្រុក​មិន​ឱ្យ​​​លួច​ឆ្លង​ដែន​ទៅថៃ​តាម​ច្រក​របៀង​ខុស​ច្បាប់​

Posted: 20 Apr 2013 11:52 PM PDT

​ក្រុម​ពល​ករ​ដែល​ចំណាក់​ស្រុក​
ក្រុងប៉ោយប៉ែត ៖ កាលពីវេលាម៉ោង​៩យប់ថ្ងៃទី២០ មេសា ២០១៣ លោកស្រីកែវ សុគន្ធា ព្រះរាជអាជ្ញា​រងខេត្ត​បន្ទាយ​មានជ័យ បាន​ដឹក​នាំ​​កម្លាំងសមត្ថ​កិច្ចចម្រុះក្រុង​ប៉ោយប៉ែត ចុះទប់ស្កាត់ក្រុម​ពលករចំណាក​ស្រុក ប្រុស-ស្រីដែល​មកពីតាមបណ្តា​ខេត្តផ្សេងៗមក​ស្នាក់​នៅ​ពួន​សង្ងំ​តាម​ដង​ផ្លូវប្លុក​កាស៊ីណូ​ក្រុងប៉ោយប៉ែត ក្នុងគោល​បំណងលួចឆ្លង​ដែនតាមច្រក​របៀងទៅរក​ការ​ងារ​ធ្វើ​ក្នុងទឹកដីថៃ ។

គណៈ​ពង្រឹង​ឃុំ​តាលន់ បើក​ការ​ដ្ឋាន​ស្ថាបនា​​ផ្លូវលំ និង​ស្តារ​ប្រឡាយ​ទឹក២​ខ្សែ​

Posted: 20 Apr 2013 11:50 PM PDT

​ការបើកការដ្ឋាន​​​ស្ថាប​នា​​ផ្លូវលំ​
ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃទី​២០ មេសា ២០១៣ លោក​ឧកញ៉ា​​បណ្ឌិត ជា រតនា ​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន ​និង​ជា​​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​តាលន់ ​ស្រុក​ស្អាង និង​លោក​ថៃ នរៈសត្យា រដ្ឋ​លេខាធិការ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ និង​ជាអនុ​ប្រធាន​ទី១ គណៈ​ពង្រឹង​​មូល​ដ្ឋាន​ឃុំ​តាលន់ បាន​អញ្ជើញជាអធិបតី​​បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​លំក្រាល​ថ្ម​ល្អិត​មួយ​ខ្សែ និង​ស្តារ​

គិត​មក​ដល់​ពេល​នេះ​ក្រុម​វីរ​យុវជន​វាស់​វែង​ដីធ្លី​សម្តេច​តេជោ ​សម្រេច​បាន​៥៧​ម៉ឺន​ក្បាល​ដី

Posted: 20 Apr 2013 11:43 PM PDT

​ក្រុម​វីរ​យុវជន​វាស់​វែង​ដីធ្លី​សម្តេច​តេជោ
រាជធានីភ្នំពេញ ៖ ថ្លែងប្រាប់អ្នក​សារព័ត៌មានក្រោយ​កិច្ចប្រជុំមុនពេលចេញ​ដំណើរវិលទៅកាន់​ខេត្តគោលដៅ​របស់ក្រុមវីរយុវជន​សម្តេច​តេជោ​ក្នុង​​ការ​វាស់វែងដី​ធ្លីជូនប្រជាពល​រដ្ឋនោះ​លោក ស សុវណ្ណ អគ្គនាយក​សុរិយោដីនៃ​ក្រសួងដែនដី​​នគរូបនីយ​កម្ម និងសំណង់បាន​មាន​ប្រសាសន៍​ថា គិត​មកដល់​ពេលនេះការវាស់​វែងដីធ្លីជូនប្រជា​ពលរដ្ឋនៅទូទាំង​ប្រទេសតាមបទ​បញ្ជាលេខ០០១ របស់ប្រមុខ​រាជរដ្ឋា

ឡានដឹក​ត្រី​មក​ពី​ប្រទេស​វៀតណាម​ ក្រឡាប់​ចាក់រាយ​ពេញចិញ្ចើម​ផ្លូវ​

Posted: 20 Apr 2013 11:30 PM PDT

ត្រីដែលនៅរាយប៉ាយពេញផ្លូវ
​ខេត្ត​ក្រចេះ ៖ ត្រីទឹកសាប​ធំៗមានចំនួន​រាប់ពាន់គីឡូ​ក្រាម និងធុងក្លាស្សេ​ជា​ច្រើនធុង​​ត្រូវបា​នចាក់រាយពាស​ពេញផ្លូវ និងលើស្មៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ជាតិ​​លេខ៧ ត្រង់ចំណុចផ្លូវ​បំបែក​ខ្លាស្ទុះក្នុង​សង្កាត់អូរឫស្សី ក្រុងក្រចេះ ខណៈដែល​រថយន្តដឹកត្រី​ជួបឧប្បតិ្ត​ហេតុក្រឡាប់។ ក្នុងហេតុ​ការណ៍ក្រឡាប់រថយន្ត​ដឹកត្រីនេះ មិនទាន់មាន​ប្រភពព័ត៌មាន​ណាមួយ​បញ្ជាក់​​ឲ្យដឹងថា បណ្តាល​មកពីមូល​ហេតុអ្វី​នៅ​ឡើយ​

ទប់ស្កាត់​ពល​ករ​ជិត​២០​នាក់​ ខណៈ​បម្រុង​ឆ្លង​ដែន​ចូល​ប្រទេស​ឡាវ​

Posted: 20 Apr 2013 11:25 PM PDT

ទប់ស្កាត់​ពល​ករដែលបម្រុង​ឆ្លង​ដែន​ចូល​ប្រទេស​ឡាវ​
ខេត្ត​ស្ទឹង​ត្រែង​ ៖ ពល​ករ​ចំណាក​​ស្រុក​១៨​នាក់​ត្រូវ​បាន​អាជ្ញាធរ​ច្រក​​ទ្វារ​អន្តរជាតិ​ត្រពាំង​​គ្រៀល និងនគរបាល​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ធ្វើ​ការ​​ឃាត់ ដើម្បី​សួរនាំ​​នៅ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្ត​ កាលពីវេលាម៉ោង​​ជាង៥​ល្ងាចថ្ងៃ​ទី​១៩ មេសា ២០១៣ ។ ប្រជា​ពលរដ្ឋទាំង​អស់​ដែល​ត្រូវ​បានគេនាំឲ្យទៅធ្វើការនៅ​ប្រទេសឡាវ គឺ​ទៅ​​តាម​រយៈ​​ការ​ទទួលទូរស័ព្ទ​ពីមេការ​ហៅតែ​​ប៉ុណ្ណោះ។ ពល​

បណ្តុះបណ្តាល​ក្រម​សីល​ធម៌​ពី​សហ​ក្រសួង​ដល់​អាចារ្យ-អាចារិនី​ចំនួន​២៧៩​នាក់​

Posted: 20 Apr 2013 11:22 PM PDT

ការបណ្តុះបណ្តាល​ក្រម​សីល​ធម៌​ពី​សហ​ក្រសួង​ដល់​អាចារ្យ-អាចារិនី​ចំនួន​២៧៩​នាក់​
រាជធានីភ្នំពេញ ៖ ដោយ​យោងតាម​អនុសាសន៍​​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះ​រាជា​ណាចក្រ​កម្ពុជា ក្រសួង​ធម្ម​ការ និង​​សាសនា សហ​ការ​​​គ្នា​ជា​មួយ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​​សិល្បៈ​បាន​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ក្រម​សីល​ធម៌​​ដល់​អាចារ្យ-អាចារិនី​ចំនួន​២៧៩​​នាក់ ​ក្នុង​គោល​បំណង​ ដើម្បី​រក្សា​បាន​នូវ​​តម្លៃ​​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា និង​ប្រពៃណី​ខ្មែរ​ដ៏ល្អ​​ផូរ​ផង់​

អាកាស​ធាតុ​កំពុង​ចុះ​អ័ព្ទ​នា​វា​2​គ្រឿង​បុក​គ្នា​នៅ​ហុង​កុង​

Posted: 20 Apr 2013 11:18 PM PDT

អាកាស​ធាតុ​កំពុង​ចុះ​អ័ព្ទ​នា​វា​2​គ្រឿង​បុក​គ្នា​នៅ​ហុង​កុង​
ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​២០​ មេសា​​ផ្សាយ​ថា​ មាន​ឧ​ប​ទ្ទ​វ​ហេតុ​នា​វា​​២​គ្រឿង​​បុក​គ្នា​នៅ​ក្បែរ​កោះ​ហុង​កុង​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត​៦​នាក់​ និង​របួស​ជាង​៣០​នាក់​ ។ ​នា​វា​ផ្ទុក​ឧប​ករណ៍​គ្រឿង​សំណង់​​បាន​ជ្រុល​ទៅ​បុក​នា​វា​មួយ​គ្រឿង​ទៀត​ បណ្តាល​ឱ្យ​លិច​នៅ​ឆ្ងាយ​ពី​កោះ​ស្តេន​លី​ ​កាល​ពី​យប់​ថ្ងៃ​ទី​១៨​ មេសា​ ​ម៉ោង​នៅ​ក្នុង​ស្រុក​ ហើយ​ក្រុម​ជួយ​សង្គ្រោះ​បាន

ទុស្សេ​ខ្សែភ្លើង​ឆេះ​ឃ្លាំង​ស្តុក​សម្ភារ​សាលា​ព្រះគម្ពី​ររបស់​ជន​ជាតិ​កូរ៉េ​ហ្មត់

Posted: 20 Apr 2013 11:11 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​បាត់ដំបង ៖ ​ឃ្លាំងស្ដុកសម្ភារ​ដ៏ធំនៅក្នុងអង្គការ​មួយរបស់ជនជាតិ​កូរ៉េ នៅក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ត្រូវអគ្គិភ័យដែល​បុគ្គ​លិក​​និយាយ​ថា បង្កដោយ​ការទុស្សេខ្សែភ្លើង​​ឆាបឆេះអស់គ្មាន​សល់កាលពីវេលា​ម៉ោង១១និង៣០​នាទីយប់ថ្ងៃទី២០ មេសា ២០១៣ ខណៈ​ដែលបុគ្គលិក​​ដេក​លក់អស់ ប៉ុន្តែមិន​បង្កគ្រោះថ្នាក់​ដល់មនុស្ស​ទេ។

ក្រុង​ព្យុង​យ៉ាង​បន្ត​គំរាម​កំហែង​ធ្វើ​សង្គ្រាម​​

Posted: 20 Apr 2013 10:54 PM PDT

ពួក​បាតុ​ករ​ដុត​រូប​សំណាក​​បណ្តា​​​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​
ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​២០ មេសា បាន​គំរាម​​ធ្វើ​សង្គ្រាម​ជា​ថ្មី ក្រោយ​ពី​លោក​ KIM JANG-SOO ទីប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​ប្រធានា​ធិបតី​កូរ៉េ​ខាង​​ត្បូង​និយាយ​​ពី​ការ​គ្មាន​សមត្ថ​ភាព​របស់​របប​កុំមុយនីស្ត​ក្នុង​ការ​ធ្វើ​សង្គ្រាម​ទាំង​ស្រុង​មួយ ។លោក KIM និយាយ​ទៅ​កាន់​គណៈ​កម្មការ​សភា​មួយ​កាល​ពី​ថ្ងៃ​ទី​១៨ មេសា​ថា ទោះបី​មាន​ការ​គំរាម​កំហែង​ធ្វើ​សង្គ្រាម​ជាប់​រាល់​ថ្ងៃ​ក៏​ដោយ ក៏

បុរស​ម្នាក់​ដេក​ស្លាប់​​នៅ​មុខ​ដីឡូត៍​មួយ​កន្លែង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ មិនដឹងមូល​ហេតុ​

Posted: 20 Apr 2013 09:02 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​គេប្រទះឃើញ​ដេក​ស្លាប់​នៅលើ​ចិញ្ចើម​ផ្លូវបង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​​យប់ ហើយ​គេមិន​បាន​ដឹងថា ការ​ស្លាប់​នោះ​បណ្តាល​មកពី​មូលហេតុ​អ្វី​នោះឡើយ ប៉ុន្តែ​​សមត្ថ​កិច្ច​បាន​សង្ស័យ​ថា ​បុរស​នោះ​មាន​ជ​ំងឺគាំងបេះដូង ។ ​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នោះ​បាន​កើតឡើង​កាល​ពីវេលាម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី២០ មេសា ២០១៣ ​នៅមុខ​ដីឡូត៍​​មួយ​កន្លែង ​ជិតធនា​

បញ្ជូន​ជនជាប់ចោទ​ពីបទ​ប្រទូស្តកេរ្តិ៍ខ្មាស​៨នាក់​ទៅសាលា​ដំបូង​ខេត្ត​

Posted: 20 Apr 2013 08:40 PM PDT

ខេត្ត​បន្ទាយមានជ័យ ៖ ជន​ជាប់ចោទពីបទប្រទូស្ត​​កេរ្តិ៍ខ្មាសចំនួន​៨នាក់ ត្រូវបានកម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​​ការពារអនីតិជន​នៃ​ស្នងការដ្ឋាននគរបាលខេត្ត​នាំខ្លួនទៅកាន់​សាលា​ដំបូងខេត្ត កាលពីព្រឹកថ្ងៃទី​២០​​ មេសា ​២០១៣ ដើម្បី​​ចាត់ការតាម​និតិវិធី ។

ដំរី​ចុះ​ប្រេង​វាយ​ប្រហារ​រថយន្ត​ទេស​ចរ​ជន​ជាតិ​ចិន​នៅ​ឧទ្យាន​សត្វ​អាហ្វ្រិក​ខាង​ត្បូង​

Posted: 20 Apr 2013 08:36 PM PDT

ដំរី​ចុះ​ប្រេង​វាយ​ប្រហារ​រថយន្ត​ទេស​ចរ​ជន​ជាតិ​ចិន​នៅ​ឧទ្យាន​សត្វ​អាហ្វ្រិក​ខាង​ត្បូង​
តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា​ ក្រុម​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ចិន​២នាក់​បាន​រង​របួស​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​១៥ មេសា​ កន្លង​ទៅ​ បន្ទាប់​ពី​រថយន្ត​របស់​ពួក​គេ​ត្រូវ​ដំរី​ចុះ​ប្រេង​មួយ​ក្បាល​វាយ​ប្រហារ​រហូត​ផ្ងារ​កង់​ទ្រមេឃ​ ខណៈ​ពេល​កំពុង​ទស្សនា​នៅ​ឧទ្យាន​ជាតិ​គ្រូហ្គ័រ​ ក្នុង​តំបន់​អាហ្វ្រិក​ខាង​ត្បូង​ ។

រថយន្តម៉ាក​គៀ បើក​ចុះ​សាឡាងជាន់​ហ្វ្រាំង​អត់​ស៊ី​បុក​ម៉ូតូ​៥​គ្រឿង​

Posted: 20 Apr 2013 08:34 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​​គឿ ពណ៌ស មួយ​គ្រឿង បាន​បើក​​ចុះសាឡាង​ជាន់​ហ្វ្រាំង​​អត់​ស៊ី​ទៅ​បុក​ម៉ូតូ​៥​គ្រឿង​ដែល​នៅ​ក្នុង​សាឡាង​ បណ្តាល​ឱ្យ​​មនុស្ស​២​នាក់​រង​របួស​ កាលពី​​វេលាម៉ោង​៩​ព្រឹក​ថ្ងៃទី​២១ មេសា ២០១៣ ​នៅចំណុច​កំពង់​ដ​ស្វាយ​ជ្រុំ ​ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌ​ឫស្សីកែវ ។

បុរស​សុំទាន​២​នាក់​ផឹក​ស្រវឹង​ដក​កាំបិត​ចាក់​សម្លាប់​​គ្នា​

Posted: 20 Apr 2013 08:22 PM PDT

មនុស្សឆោឡោនៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​រង​រ​បួស​ដេក​​ក្នុង​ថ្លុក​ឈាម​ បន្ទាប់​ពី​ត្រូវ​បុរស​ពិការ​​ជាអ្នក​សុំទាន​ដូចគ្នា​ចាក់​មួយ​កាំបិត​ចំភ្លៅ​ហូរឈាម​កក្លាក់​ ខណៈ​​ផឹក​ស្រវឹង​ទាស់​សម្តីគ្នា​បន្តិច​បន្តួច ។ ហេតុការណ៍​នេះកើតឡើង​​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃទី​២១ មេសា ២០១៣ ​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​​ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ដៃ​ស្ពាន​៧មករា​​ក្រឡាប់​បះ​ជើង​ស្លាប់២ របួស​៣​នាក់​

Posted: 20 Apr 2013 08:12 PM PDT

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ដៃ​ស្ពាន​៧មករា​​ក្រឡាប់​បះ​ជើង​ស្លាប់២ របួស​៣​នាក់​
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ ​ក៏​មាន​មនុស្ស​២នាក់ បានស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង និង៣នាក់ផ្សេងទៀត បាន​រងរបួស​ធ្ងន់-ស្រាល​​ បន្ទាប់ពី​ពួកគេ​ជិះ​រថយន្ត​​មួយគ្រឿង​បោះពួយ​​ក្នុង​ល្បឿន​​​លឿន ជ្រុល​ទៅបុក​បង្កាន់​ដៃ​ស្ពាន៧​មករា​ពេញទំហឹង​ បណ្តាល​ឱ្យ​ក្រឡាប់​​ជាច្រើន​ត្រឡប់​ដែលសមត្ថកិច្ច​​អះអាងថា ​គ្រោះថ្នាក់នោះ​កើតឡើង​​ដោយសារ​តែទីនោះ​ងងឹត ហើយ​ជាចំណុច

រញ្ជួយ​ដី​នៅ​ខេត្ត​ស៊ី​ឈួន​របស់​ចិន​ស្លាប់​160​នាក់​របួស​ច្រើន​ពាន់​នាក់​

Posted: 20 Apr 2013 08:10 PM PDT

កង​ទាហាន​ទៅ​កាន់​តំបន់​រង​គ្រោះ​
ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,៦​រី​ស្ទ័រ កើត​មាន​កាល​ពី​ថ្ងៃ​ទី​២០ មេសា នៅ​​ខេត្ត​ស៊ី​ឈួន​ ភាគ​ខាង​កើត​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១៦០​នាក់ ហើយ​​មនុស្ស​ដល់ទៅ​៦.៧០០​នាក់​ត្រូវ​របួស ។ អាជ្ញា​ធរ​បាន​បញ្ជូន​ទាហាន​ជា​ច្រើន​នាក់​សម្រាប់​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​ ។គ្រោះ​​មហន្ត​រាយ​នេះ​កើត​មាន​នៅ​តំបន់​​​ជើង​ខ្ពង់​រាប​ទី​បេ​ក្នុង​ខេត្ត​ស៊ី​ឈួន​ ជា​​តំបន់​ធ្លាប់​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​

កាមរី​បុក​គ្នា​ជា​មួយ​គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក​​របួស​ធ្ងន់-ស្រាល​៣​នាក់​

Posted: 20 Apr 2013 08:01 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត ៖ មនុស្ស​​៣​នាក់​បាន​រងរបួសធ្ងន់-ស្រាល ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រថយន្ត​កាមរី​បុកជាមួយ​គោ​យន្ត​កន្ត្រៃ​​សណ្តោង​​​រ៉ឺម៉ក​ក្នុង​ដំណើរ​បញ្ច្រាស​ទិស​គ្នា ​កាល​ពីវេលាម៉ោង​ជិត​១០​យប់​​ថ្ងៃទី១៩ មេសា ២០១៣ ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​​កូន​ដំរី សង្កាត់​​និមិត្ត ​ក្រុងប៉ោយប៉ែត ​។

តូចចិត្ត​ឪពុក​ចុង​ចាប់​រំលោភ​លេប​ថ្នាំ​ធ្វើ​អត្ត​ឃាត​

Posted: 20 Apr 2013 08:00 PM PDT

នារីរងគ្រោះសម្រាក​ព្យាបាលនៅម​ន្ទីរពេទ្យ
ខេត្តតាកែវ ៖ ​នារីវ័យ​ក្មេង​ម្នាក់​​បាន​សម្រេច​លេប​ថ្នាំ​សម្លាប់​ខ្លួន​​ធ្វើ​អត្ត​ឃាត ​ដោយ​សារ​តែ​តូច​ចិត្ត​ឪពុក​ចុង​ចាប់​រំលោភ​​ ហើយ​ត្រូវ​​បាន​ក្រុម​គ្រួសារ​​បញ្ជូន​មក​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​មិត្តភាព​​ខ្មែរ-សូវៀត​ រាជធានីភ្នំពេញ ដែល​មក​ដល់​ពេល​នេះ​នៅមាន​សភាពធ្ងន់​ធ្ងរ​នៅ​ឡើយ និង​មិនទាន់​ដឹង​ខ្លួន​នោះទេ ។

លោកឧកញ៉ា​អូស្មាន ហាស្សាន់ អញ្ជើញ​ចុះពិនិត្យ​ទីតាំងគ្រោងសាងសង់​វិហារអ៊ិស្លាមនៅឃុំ​បឹងល្វា​ ស្រុក​សន្ទុក​

Posted: 20 Apr 2013 07:45 PM PDT

លោកឧកញ៉ា​អូស្មាន ហាស្សាន់ អញ្ជើញ​ចុះពិនិត្យ​ទីតាំងគ្រោងសាងសង់​វិហារអ៊ិស្លាមនៅឃុំ​បឹងល្វា​ ស្រុក​សន្ទុក​
ខេត្ត​កំពង់ធំ ៖ ​លោកឧកញ៉ា​​អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សា​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា និង​ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍​មូស្លិមកម្ពុជា បាន​ដឹក​នាំគណៈ​ប្រតិភូអញ្ជើញចុះ​ទៅ​សាកសួរ​សុខទុក្ខដល់ប្រជាពលរដ្ឋ និង​ពិនិត្យមើលទីតាំងដែលគ្រោង​​សាងសង់វិហារអ៊ិស្លាម