Koh Santipheap Daily

Koh Santipheap Daily


បណ្តា​ស្ថាន​ទូត​បរ​ទេស​នា​ក្រុង​ព្យុង​យ៉ាង​នៅ​បើក​ទ្វារ​​ទោះ​មាន​​ការ​ព្រមាន​

Posted: 07 Apr 2013 12:49 AM PDT

 ទិដ្ឋ​ភាព​ៃន​ការ​ប្រមូល​ផ្តុំ​កង​យោធា​នៅ​ក្រុង​​ព្យុង​យ៉ាង​
យោង​តាម​បណ្តា​មន្ត្រី​ក្រុង​សេ​អ៊ូល​ថា ទោះ​បី​​ជា​កូរ៉េ​ខាង​ជើង​​នា​ពេល​ថ្មី​ៗ​នេះ ស្នើ​ដល់​បណ្តា​អ្នក​ការ​ទូត​បរ​ទេស​​ឱ្យ​ចាក​ចេញ​ពី​ក្រុង​ព្យុង​យ៉ាង​ក្តី​​ ក៏ពុំ​មាន​ស្ថាន​ទូត​ណា​មួយ​​​បិទ​ទ្វារ​នៅ​ឡើយ​ក្នុង​ប្រទេស​កុំ​មុយ​នីស្ត​នេះ ។ មន្ត្រី​រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង​ម្នាក់​និយាយ​ថា យើង​ពុំ​​ទាន់​ជឿ​ដែល​បណ្តា​បេសក​ជន​ការ​ទូត​បរ​ទេស​ត្រៀម​ចាក​ចេញ​ ។ រដ្ឋា​ភិបាល​បរ​ទេស​ភាគ​ច្រើន​ចាត់​ទុក​សារ​របស់​កូរ៉េ​ខាង​

រថ​យន្ត​ក្រុង​ធ្លាក់​ជ្រោះ​ស្លាប់​អ្នក​ដំណើរ​13​នាក់​និង​រង​របួស​14​នាក់​​

Posted: 07 Apr 2013 12:48 AM PDT

រថ​យន្ត​ក្រុង​ធ្លាក់​ជ្រោះ​ស្លាប់​អ្នក​ដំណើរ​13​នាក់​និង​រង​របួស​14​នាក់​​
ប្រភព​ពី​ AFP ផ្សាយ​ថា​ មាន​អ្នក​ដំណើរ​ស្លាប់​ចំនួន​១៣​នាក់​​ ​ក្នុង​ឧប​ទ្ទ​វ​ហេតុ​រថ​យន្ត​ក្រុង​មួយ​គ្រឿង​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដែល​មាន​ជម្រៅ​ជាង​៨០​ម៉ែត្រ​ពី​លើ​កំពូល​ភ្នំ​អាន​ដេស​ ប្រទេស​ប៉េ​រូ​ ជាប់​ព្រំ​ដែន​ប្រទេស​បូ​លី​វី​ ។ប្រភព​បាន​បញ្ជាក់​ថា​ ​អ្នក​បើក​បរ​បាន​បាត់​បង់​ការ​គ្រប់​គ្រង​រថ​យន្ត​ខណៈ​ពេល​​ចូល​ដល់​ផ្លូវ​កោង​មួយ​កន្លែង​នៅ​ក្បែរ​ភូមិ​អីុស​ខៃ​គ្រូស​ ឆ្ងាយ​ពី​ក្រុង​​លីមា៉​ រដ្ឋ​ធានី​របស់​

គណ​បក្ស​ប្រជាជន​សង្កាត់​ព្រៃ.ស បាន​រៀបចំពិធី​ប្រណាំង​រទេះគោ​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

Posted: 07 Apr 2013 12:34 AM PDT

ពិធីបុណ្យ​ប្រណាំង​​រទេះ​គោ​​ដើម្បី​អបអរ​បុណ្យ​ចូលឆ្នាំថ្មិ
រាជធានីភ្នំពេញ ៖ ពិធីប្រណាំង​រទេះគោ ឬប្រណាំង​សេះ គឺជាទំនៀម​ទម្លាប់ប្រពៃណី​តាំងពីបរម​បុរាណកាល​មក ដែលជន​ជាតិខ្មែរ​យើង​តែង​តែ​ប្រារព្ធ​ធ្វើឡើង​តៗគ្នាទៅតាម​តំបន់មួយ​ចំនួនជារៀង​រាល់ឆ្នាំ ក្រោយពីរដូវ​ច្រូតកាត់រួច ឬក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មីជិត​ឈាន​ចូល​មក​ដល់។ ដោយ​ឡែក​​នៅ​ក្នុងសង្កាត់​ព្រៃ.ស ខណ្ឌដង្កោ បានប្រារព្ធ​ពិធីប្រណាំង​រទេះគោនេះ​ជារៀងរាល់​ឆ្នាំមិនដែល​ខានឡើយ ជាក់​

គណៈ​កម្មាធិការ​បក្ស​សង្កាត់​ស្ទឹង​​មាន​ជ័យ ​ផ្សព្វផ្សាយ​​លទ្ធ​ផល​មហា​សន្និ​បាត​វិសាមញ្ញ​​តំណាង​ទូទាំង​ប្រទេស​ របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​

Posted: 07 Apr 2013 12:30 AM PDT

ពិធីផ្សព្វផ្សាយមហាសន្និបាត
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៦ មេសា ២០១៣ គណៈកម្មាធិការ​បក្សប្រជាជន​កម្ពុជាសង្កាត់ស្ទឹង​មានជ័យ​បានរៀបចំ​ពិធី​ផ្សព្វផ្សាយ មហា​សន្និ​បាត​​វិសាមញ្ញ​តំណាងទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជូនដល់​គណៈសាខា​បក្ស​ ប្រធាន​អនុសាខា​បក្ស ប្រធាន​ក្រុម​បក្ស​​ប្រមាណ​១.៦១៦​​នាក់ក្រោមអធិបតី​ភាព​លោក​​សេង សាញ់ ប្រធានគណៈ​កម្មាធិការបក្ស​សង្កាត់ស្ទឹង​មានជ័យ និង​មាន​​ការ​អញ្ជើញ​

សាខា​លក់​សំបុត្រ​រថយន្ត​ក្រុង​យីហោ លីហុង ​លក់​ថ្លៃ​លើស​គេ​មិន​ស្តាប់​​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត

Posted: 07 Apr 2013 12:24 AM PDT

ក្រុងប៉ោយប៉ែត ៖ សាខាលក់​សំបុត្ររថយន្តក្រុង​យីហោលីហុង ដែលមាន​ទីតាំងនៅជាប់​ដងផ្លូវជាតិ​លេខ៥ ក្នុងភូមិក្បាល​ស្ពាន១ សង្កាត់​​ប៉ោយ​​ប៉ែត ក្រុងប៉ោយ​ប៉ែត បាននិង​កំពុងបំពាន​ទៅលើការ​ណែនាំរបស់​លោកង៉ោ ម៉េងជ្រួន អភិបាល​ក្រុងប៉ោយប៉ែត ដែលបាន​ចុះ​ណែនាំ​នា​ពេលកន្លង​មក​ដល់​គ្រប់​បណ្ដាសាខា ឬក្រុមហ៊ុន​លក់សំបុត្រ​រថយន្តតូចធំទាំង​អស់នៅក្នុង​ក្រុងប៉ោយប៉ែត មិនឲ្យ​ដំឡើង​ថ្លៃ​

អ្នកជំនាញ​អាមេរិក​​បើក​សិក្ខា​សាលា​វាយ​តម្លៃ​ផ្នែក​ភាសា​អង់​គ្លេស​

Posted: 07 Apr 2013 12:09 AM PDT

រាជធានីភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់ស្ថាន​ទូតអាមេរិកប្រចាំ​នៅភ្នំពេញឲ្យ​ដឹងថា ដោយមាន​ជំនួយពីស្ថាន​ទូតអាមេ​រិក​​នៅ​ទី​​ក្រុង​នំពេញ បណ្ឌិត Christine Coombe ដែលជា​អ្នកឯកទេស​អាមេរិកមាន​ឈ្មោះល្បីខាង​ការវាយតម្លៃផ្នែកភាសា​អង់គ្លេស បាន​ដឹកនាំសិក្ខា​​សាលា​មួយ​ស្តីពី «មូលដ្ឋានគ្រឹះ​នៃការវាយតម្លៃ​ផ្នែកភាសា​អង់គ្លេស» សម្រាប់គ្រូ​ជនជាតិ​ខ្មែរ និងជនជាតិ​បរទេស​ដែល​

ក្រុម​ហ៊ុន ណេសិនណល​ស្ទ្រីត លក់​រថយន្ត​ដេញថ្លៃលើក​ទី១ នៅកម្ពុជា

Posted: 07 Apr 2013 12:03 AM PDT

រថយន្ត​ដែល​លក់​ដេញ​ថ្លៃ​លើក​ទី​១ នៅ​កម្ពុជា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនណេសិនណល​ស្ទ្រីតបាន​ដាក់លក់រថយន្ត​សម្រាប់ឱ្យអតិថិ​ជនដេញថ្លៃ​នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន​ដែលស្ថិត​នៅ​​ផ្ទះ​លេខ​៤៨១ ផ្លូវ​លេខ​​៤៣០ សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នាព្រឹក​ថ្ងៃទី​៧ មេសា ២០១៣ ។ គោល​បំណង​នៃការ​ដាក់​ដេញថ្លៃនេះ ដើម្បី​ជួយសម្រួលដល់​​អ្នកដែលមាន​បំណងចង់លក់​រថយន្ត ក្នុងរយៈ​ពេលខ្លីបាន​លក់រថយន្ត​របស់ខ្លួន​បានឆាប់​

កង​ទ័ព​​ថៃ​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ពី​ជម្លោះ​ព្រំដែន​ថៃ​-ភូមា​

Posted: 06 Apr 2013 11:48 PM PDT

នាយ​ទាហាន​ម្នាក់​នៃ​កង​ទ័ព​ថៃ​អះ​អាង​កាល​ពី​​ថ្ងៃ​ទី​៦ មេសា ​ថា​ពុំ​មាន​ជម្លោះ​ណា​មួយ​នៅ​តាម​​ព្រំដែន​​ថៃ​-ភូមា ​ឡើយ ​ហើ​យ​ទាហាន​ភូមា​១០​នាក់ ​បាន​ត្រូវ​រក​ឃើញក្រោ​យ​ពីបាត់​ខ្លួន​ក្នុង​ព្រៃ​ជិត​ព្រំដែន​ថៃមក ​។ ​វរសេនីយ៍​ឯក​គ្រី អាង​ក្រៃ ស្រី​ុរ៉ាក់ ​មេ​បញ្ជា​ការ​កង​​វរ​សេនា​​ធំ​ទី​២៥ នៃ​កង​ទ័ព​ជើង​​​គោគ​​ថៃ​ដែល​ត្រួត​ពិនិត្យ​តំបន់​នោះ​ថ្លែង​តាម​ទូរ​ស័ព្ទ​ប្រាប់​​សារ​ព័ត៌​មាន​ថា ​អាជ្ញាធរ​ភូមា​បាន​

កីឡាករ​កូឡុំ​ប៊ី​ Quintana ឈ្នះជើង​ឯក​ប្រ​ណាំង​កង់​នៅ​អេស្ប៉ាញ​

Posted: 06 Apr 2013 11:43 PM PDT

Alexander Quintana បាន​បើក​រដូវ​កាល​ប្រ​ណាំង​កង់​ឆ្នាំ​ថ្មី​របស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ពាន​ជើង​ឯក​​កម្ម​វិធី​ Tour of Basque Country នៅ​​ប្រ​ទេស​អេស្ប៉ាញ​ ។ ការ​ប្រ​ណាំង​កម្ម​វិធី​ខាង​លើ​​បាន​បញ្ចប់​ជា​មួយ​នឹង​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ​ផ្លូវ​២៤​​គី​ឡូ​ម៉ែត្រ​នៅ​ក្រុង ​Beasain កាល​ពី​ថ្ងៃ​សៅរ៍​ទី​៦​មេសា​ ​។

នាងស៊េរី​ណា​ ឈាន​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​ Family Circle Cup នៅអាមេរិក

Posted: 06 Apr 2013 11:42 PM PDT

កីឡាការិនី​អា​មេរិក​​​​ស៊េរី​ណា ​វីលៀម ​​បាន​​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​​ព្រ័ត្រ​ប្រកួត​វាយ​កូន​បាល់​​ក្នុង​កម្ម​វិធី WTA Family Circle Cup​​ បន្ទាប់​ពី​បំ​បាក់​បង​ស្រី​ខ្លួន​វេនីស វីលៀម​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ កាល​ពី​ថ្ងៃសៅរ៍​​​ទី៦​​​​​ខែ​មេសា ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Charleston​ រដ្ឋ​ South Carolina សហ​រដ្ឋ​អាមេរិក​ ។​

ចច ឡូរេនហ្សូ នាំមុខបណ្តោះអាសន្ន​ការ​ប្រណំាំងម៉ូតូជីភីនៅប្រទេសកាតា

Posted: 06 Apr 2013 11:40 PM PDT

ចច ឡូ​រេន​ហ្សូ​​​​​ បាន​សម្តែង​​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះ​ការ​នាំមុខ​បណ្តោះ​អាសន្ន​​​​ការ​ប្រណាំង​ម៉ូតូ​ជីភី​​ក្នុង​កម្មវិធី​ Qatar Grand Prix នៅទីលាន​ប្រណាំង​ Losail International Circuit ស្ថិត​​នៅ​​ក្នុង​ទី​ក្រុង​ដូ​ហា​ប្រទេសកា​តា​​​​​​​ កាល​ពី​សៅរ៍​​ទី៦​​ខែមេសា​​ ​។

ក្រុង​សេ​អ៊ូល​ដាក់​ពង្រាយ​នាវា​ពិឃាត​​AEGISមាន​រ៉ា​ដា​ចាប់​​​មីស៊ីល​កូរ៉េ​ខាង​ជើង​

Posted: 06 Apr 2013 11:39 PM PDT

នាវា​ពិឃាត​ AEGIS ​
កង​ម៉ារីន​​កូរ៉េ​ខាង​ត្បូង​បាន​ដាក់​ពង្រាយ​នាវា​ពិឃាត​ AEGIS ប្រដាប់​ដោយ​រ៉ាដា​​ទំនើប​​ចំនួន​២​គ្រឿង​​​សម្រាប់​ប្រឈមមុខ​ចំពោះ​ការ​គំរាម​​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ ។នាវា​ប្រភេទ​នេះ​មួយ​គ្រឿង​ដាក់​ពង្រាយ​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​ ហើយ​មួយ​គ្រឿង​ទៀត​បញ្ជូន​ទៅ​ឆ្នេរ​សមុទ្រ​ខាង​លិច​ ។ នាវា​ពិឃាត​ AEGIS ចំណុះ​៧.៦០០​តោន​ បំពាក់​ដោយ​ប្រព័ន្ធ​រ៉ាដា​ SPY-1 ដែល​អាច​ចាប់​​ឃើញ​

អាជ្ញាធរ​ខណ្ឌទួលគោក ​ចុះត្រួត​ពិនិត្យ​ក្លិប​កម្សាន្ត​​លេន​សុន បង្ក​សំឡេង​រំខាន​

Posted: 06 Apr 2013 11:35 PM PDT

សមត្ថកិច្ចកំពុង​សួរនាំ
រាជធានីភ្នំពេញ ៖ កាលពីយប់​ថ្ងៃទី៦ មេសា ២០១៣ វេលាម៉ោង​១០យប់ អាជ្ញាធរ​ខណ្ឌទួលគោក​ដែលដឹក​នាំដោយ​លោកសាំង សុភៈ​វិចិត្រ អភិ​បាលរង​ខណ្ឌបានចុះ​ទៅត្រួត​ពិនិត្យ​មើលទីតាំងក្លឹប​កម្សាន្តឌីស្កូ លេន សុន ស្ថិតនៅ​អគារលេខ​២៨៨ វិថីទេព​ផន ក្នុងសង្កាត់​ទឹក​​ល្អក់​ទី៣ ដែល​បាន​​បង្កសំឡេង​រំខានប៉ះពាល់​ដល់ការរស់នៅ​របស់ប្រជាពល​រដ្ឋក្បែ​រខាង។

រទេះ​ដំរីបុរាណ​​កង់ធំ​ត្រូវ​បានដាក់តាំង​ក្នុង​វត្ត​​ចុង​ជាច​

Posted: 06 Apr 2013 11:35 PM PDT

រទេះ​ដំរីបុរាណ​​កង់ធំ​ត្រូវ​បានដាក់តាំង​ក្នុង​វត្ត​​ចុង​ជាច​
ខេត្ត​កំពង់ចាម ៖ រទេះដំរីបុរាណ១​គ្រឿង​មានកង់ដ៏ធំមួយ​គូ ត្រូវបានគេដាក់​តាំងនៅក្នុងបរិវេណវត្តសិរី​មង្គល (វត្តចុងជាច) ស្ថិត​នៅ​ភូមិ​ចុងជាច ឃុំចុង​ជាច ស្រុក​តំបែរ ពិតជាគួរឲ្យ​ចាប់អារម្មណ៍បំផុត​ពី​សំណាក់ប្រជាពលរដ្ឋមក​ពីទីឆ្ងាយៗ ​សមិទ្ធផល​ព្រះ​វិហារ​​ដ៏ចំណាស់​មួយ មានអាយុកាល​រហូត​ដល់ទៅ១០៩ឆ្នាំ ត្រូវបានអភិ​រក្ស និងកកើតឡើងដោយ​សារតែរទេះមួយគ្រឿងនេះឯង។

លោក​យាយ​អាយុ​១០៦​ឆ្នាំ ទទួល​អំណោយ​​ពី​អាជ្ញាធរ​​ស្រុក​ថ្មពួក និង​យុវជន​ស្ម័គ្រ​ចិត្ត​

Posted: 06 Apr 2013 11:27 PM PDT

អំណោយ​ដែល​យក​មក​ចែក​ជូន​ដល់​លោក​យាយ​អាយុ​១០៦​ឆ្នាំ​
ខេត្ត​បន្ទាយ​មានជ័យ ៖ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិជិត​ឈានមកដល់​នេះ អាជ្ញាធរ​ស្រុកថ្មពួក ដឹកនាំដោយ​​លោកស្រីហម សំអាង និង​​លោកម៉ុក ចន្ទ័ពុទ្ធា អភិបាលរង​ស្រុកថ្មពួក តំណាង​លោក​ប្លែក វ៉ារី អភិបាល​ស្រុកថ្មពួក និងក្រុមយុវ​ជនស្ម័គ្រចិត្ត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជា​ណា​ចក្រកម្ពុជា បាននាំ​កអំណោយជា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់​

សម្តេច ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​​ក្នុង​ឱកាស​​បើក​វេទិកា​ បូ អាវ សន្និ​សីទ​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០១៣ ​

Posted: 06 Apr 2013 09:07 PM PDT

រាជធានីភ្នំពេញ ៖ សម្តេចនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៧ មេសា ២០១៣នេះ នឹងថ្លែង​សុន្ទរកថា ក្នុងឱកាសបើក​វេទិកា បូអាវ​សម្រាប់​​សន្និសីទ​​តំបន់អាស៊ីប្រចំា​ឆ្នាំ២០១៣ ដែលប្រារព្ធ​ធ្វើនៅទីក្រុង​បូអាវ ខេត្តហៃណាន​ប្រទេសចិន ។ នេះ​បើយោង​តាមគេហទំព័រ​មួយ​រ​បស់​ចិន​ចេញ​ផ្សាយ​​នៅថ្ងៃអាទិត្យនេះ ។

ពិធី​បុណ្យ​ពុទ្ធា​ពិសេក និង​សម្ពោធ​​សមិទ្ធ​ផល​នានា​ក្នុង​​វត្ត​ព្រះ​ទន្លេ ​​ក្រុង​ស្វាយរៀង

Posted: 06 Apr 2013 08:58 PM PDT

ពិធីសម្ពោធសមិទ្ធ​ផល​ក្នុង​វត្ត​ព្រះទន្លេ​
ខេត្ត​ស្វាយរៀង ៖ ​ថ្ងៃទី​៦ មេសា ២០១៣ ​វេលា​ម៉ោង​​៨​ព្រឹក​នៅ​វត្ត​ព្រះទន្លេ​ ស្ថិតក្នុង​ភូមិ​​ព្រះទន្លេ ​សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយរៀង បាន​រៀបចំពិធី​បុណ្យ​ពុទ្ធា​ពិសេក​ព្រះ​ពុទ្ធ​មាក​អង្គធំ ស្រះទឹក​ ឧប្បដ្ឋាន​សាលា​ ខ្លោង​ទ្វារ របង​វត្ត និង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត ​ក្រោម​អធិបតី​ភាព​លោក​ហ៊ឹម ​ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ និង​ជាតំណាង​ដ៏ខ្ពង់​ខ្ពស់​​របស់​លោកជំទាវ​ប​ណ្ឌិត ម៉ែន សំអន ឧប​នាយក​

កងកម្លាំង​មួក​ខៀវ​កម្ពុជា​១៥២នាក់ បញ្ចប់​បេសកកម្ម​នៅស៊ូដង់​ខាងត្បូង​ដោយជោគជ័យ​

Posted: 06 Apr 2013 08:53 PM PDT

កងកម្លាំង​មួក​ខៀវ​កម្ពុជា​១៥២នាក់  បញ្ចប់​បេសកកម្ម​នៅស៊ូដង់​ខាងត្បូង​ដោយជោគជ័យ​
រាជ​ធានីភ្នំពេញ ៖ កងកម្លាំង​មួកខៀវរបស់រាជអាវុធហត្ថ​លេខ៧០២ និងកងពេទ្យកម្រិត​២លេខ៨០១ របស់កម្ពុជាចំនួន​១៥២​នាក់ (ស្រី១៥​នាក់)​ បាន​បញ្ចប់បេសកកម្មរក្សា​សន្តិភាពរបស់អង្គការសហ​ប្រជាជាតិនៅប្រទេស​​ស៊ូដង់ខាងត្បូង​បាន​ត្រឡប់មក​​ដល់​មាតុភូមិ​ប្រកប​ដោយជោគ​ជ័យ និងសុវត្ថិ​ភាព នៅថ្ងៃទី៦ មេសា ២០១៣ នៅព្រលាន​យន្តហោះទ័ពអាកា​ពោធិ៍ចិន​តុង ។

អាមេរិក​ពន្យា​រ​ពេល​សាក​ល្បង​មីស៊ីល​អន្តរទ្វីប​ខ្លាច​កូរ៉េ​ខាង​​ជើង​ច្រឡំ​

Posted: 06 Apr 2013 08:48 PM PDT

ដើម្បី​ចៀស​វាង​បំពុល​ថែម​ទៀត​​ដល់​ភាព​តាន​តឹង​ជាមួយ​កូរ៉េ​ខាង​ជើង មន្ទីរ​ប៉ង់​តា​ហ្គោន​បាន​សម្រេច​ពន្យារ​ពេល​បាញ់​សាក​ល្បង​មីស៊ីល​បាលី​ស្ទីក​រំលង​ទ្វីប ។ភាព​តាន​តឹង​បាន​ឡើង​ជាប់​ជា​​កិច្ច​​រវាង​សហ​​រដ្ឋ​​អាមេរិក​​ និង​កូរ៉េ​ខាង​ជើង ហើយ​មន្ទីរ​ប៉ង់​តា​ហ្គោន​ទើប​សម្រេច​ពន្យា​រពេល​ការ​បាញ់​សាក​ល្បង​មីស៊ីល​នោះ​​ដែល​តាម​គម្រោង​ពី​មុន​គ្រោង​​ ធ្វើ​នា​សប្តាហ៍​នេះ​ ដោយ​បាញ់​ចេញ​ពី​

កង​អង្គ​រក្ស​ម្នាក់​ត្រូវក្មេង​ស្ទាក់​ចាក់​មួយ​កាំបិត​ស្លាប់​ ដោយ​សារ​ទំនាស់​​ពាក្យ​សម្តី​គ្នា​

Posted: 06 Apr 2013 08:42 PM PDT

​ខេត្ត​កណ្តាល ៖ ​កង​អង្គ​រក្ស​​ម្នាក់​​បាន​ត្រូវ​ក្មេង​ស្ទាវចាក់​មួយ​កាំបិត​​ចំក្រោម​ដោះខាងឆ្វេង​ស្លាប់​ បន្ទាប់​ពី​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ និង​​សិស្ស​សាលា​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ដោយ​សារ​ក្រុម​ក្មេង​ស្ទាវ​ចាក់​​ផង​ដែរ ​ក្នុង​ហេតុ​ការណ៍​អំពើ​​ហិង្សា​មួយ​​​កើតឡើង​​កាលពី​ម៉ោង​​៩​និង​៣០​នាទី​យប់​ថ្ងៃទី​​៦ មេសា នៅចំណុច​សួន​ច្បារ​​មាត់​ទន្លេ​​ក្រុង​តា​ខ្មៅ ស្ថិត​​ក្នុង​ភូមិ​​តា​ខ្មៅ សង្កាត់​​តាខ្មៅ ​ក្រុង​តា​ខ្មៅ ។

ចិននិង​មីយ៉ាន់​ម៉ា​សន្យា​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​គ្រប់​វិស័យ​

Posted: 06 Apr 2013 08:40 PM PDT

ប្រធានា​ធិបតី​ចិន និង​សម​ភាគី​មី​យ៉ាន់​ម៉ា​
ប្រធា​នាធិបតី​ចិន​​លោស៊ី ជីន​ពិញ និង​សម​ភាគី​មី​យ៉ាន់​ម៉ា​(ភូមា​)​ លោក​ថេន សេន បាន​​ជួប​ពិភាក្សា​គ្នា​​កាល​ពី​​ថ្ងៃ​ទី​៥ មេសា​កន្លង​មក​​នេះ នៅ​ទីក្រុង​​សាន​យ៉ា ភាគ​ខាង​ត្បូង​​ចិន ហើយ​ភាគី​ទាំង​២​សន្យា​​ពង្រីក​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​២ ។ សេច​ក្តី​ប្រកាស​ព័ត៌​​មាន​រួម​មួយ​ចេញ​ផ្សាយ​​​ក្រោយ​ការ​ជួប​គ្នា​នោះ​​គូស​បញ្ជាក់​ថា ប្រទេស​ចិន​ និង​មីយ៉ាន់​ម៉ា​ត្រូវ​ពង្រឹង​​ទំនុក​ចិត្ត​គ្នា​​ជាយុទ្ធ​

ទិវា​ខ្មៅ​មួយ​របស់​អាមេរិក​នៅ​អាហ្វ​ហ្គានី​ស្ថាន​ស្លាប់​6​នាក់​

Posted: 06 Apr 2013 08:37 PM PDT

កង​ទាហាន​អាមេរិក​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​
សហ​រដ្ឋ​​អាមេរិក​​កាល​ពី​ថ្ងៃ​ទី​៦ មេសា​ ជួប​ប្រទះ​​នឹង​ទិវា​ខ្មៅ​មួយ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ ដោយ​អាជ្ញាធរ​អាហ្វ​​ហ្គានីស្ថាន​ និង​អាមេរិក​រាយ​​ការណ៍​ថា ជន​ជាតិ​​​អាមេរិក​ដល់​ទៅ​​៦​នាក់​ ក្នុង​នោះ​​មាន​អ្នក​កា​រ​ទូត​​ម្នាក់ និង​ទាហាន​​៣​នាក់​បាន​​ស្លាប់​រួម​ជា​មួយ​​ជន​ជាតិ​អាហ្វ​ហ្គានី​​ស្ថាន​ជា​ច្រើន​​នាក់​ កាល​ពី​ថ្ងៃ​ទី​៦ មេសា ក្នុង​ការ​វាយ​ប្រហារ​​ដាច់​ដោយ​ឡែក​​ពី​គ្នា​​​២​​នៅ​អាហ្វ​ហ្គានី​​ស្ថាន​ ។

ឆេះរោង​ម៉ាស៊ីន​កិន​ស្រូវ​ទ្រង់​ទ្រាយ​ធំ​ខូច​ខាត​​មិន​តិច​ជាង​២០​ម៉ឺន​ដុល្លារ​

Posted: 06 Apr 2013 08:31 PM PDT

អណ្តាតភ្លើងកំពុង​ឆាបឆេះ​
ខេត្ត​កំពង់ចាម ៖ រោងម៉ាស៊ីនកិន​ស្រូវដែលមាន​ផ្ទុកស្រូវដ៏ច្រើន​សន្ធឹកសន្ធាប់​​របស់ថៅកែ​ឈ្មោះ​សល់ សែ ភេទប្រុស អាយុ​​៣៤ឆ្នាំ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ជាតិលេខ​៧ ក្នុងភូមិ​ត្រពាំងត្មាត ឃុំស្រម៉ ស្រុកជើង​​ព្រៃ ត្រូវបានអគ្គិ​ភ័យលេប​ត្របាក់ កាលពីវេលា​ម៉ោង​១១និង​២០​នាទី​យប់​​ថ្ងៃទី​៥ មេសា ២០១៣ ហើយ​ក្នុង​ហេតុ​ការណ៍​​នេះគេ​ឃើញ​​រថយន្តពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចេញ​អន្តរា​គមន៍

គ.ជ.ប ​ប្រតិ​កម្ម​ចំពោះ​ការ​ធ្វើ​សវន​កម្ម​​បញ្ជី​បោះ​ឆ្នោត​របស់​អង្គ​ការ​ខុម​ហ្វ្រែល​

Posted: 06 Apr 2013 08:29 PM PDT

រាជធានីភ្នំពេញ ៖ កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ហៅកាត់​ថា គ.ជ.ប បាន​ប្រតិ​កម្មចំពោះ​របាយការណ៍​ចុងក្រោយ​របស់អង្គការ​ខុម​ហ្វ្រែល​​ស្តីពី «ការអង្កេត​ស្រាវជ្រាវ​ប​ញ្ជី​បោះ​​ឆ្នោត ការចុះឈ្មោះ​បោះឆ្នោត និងសវន​កម្មបញ្ជីបោះ​ឆ្នោតបន្ថែម ការផ្ទៀង​ផ្ទាត់ លុប​ឈ្មោះ​អ្នក​​បោះ​​ឆ្នោត សម្រាប់​​ការបោះឆ្នោត​ជ្រើសរើស​តាំងតំណាង​រាស្ត្រ​ឆ្នាំ​២០១៣» ។

ស្នង​ការ​នគរបាល​ខេត្ត​ក្រចេះ​ព្រមាន​ដល់​មន្ត្រី​នគរបាល​លុបបំបាត់កុងត្រូលជជុះ និង​ជំនួញ​ឈើគ្រញូង​​

Posted: 06 Apr 2013 08:26 PM PDT

ស្នង​ការ​នគរបាល​ខេត្ត​ក្រចេះ​ព្រមាន​ដល់​មន្ត្រី​នគរបាល​លុបបំបាត់កុងត្រូលជជុះ និង​ជំនួញ​ឈើគ្រញូង​​
ខេត្តក្រចេះ ៖ ថ្លែងទៅកាន់​កម្លាំងនគរបាល រួមមានលោកនាយរង​ការិយាល័យអធិការ អធិការង​ស្រុក ក្រុង នៅទូទាំងខេត្តចំនួន​ជិត​​៣រយ​នាក់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសភាពការណ៍ សន្តិសុខសណ្តាប់ ធ្នាប់សង្គម សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ​លទ្ធ​ផលប្រតិបត្តិការប្រចាំឆ្នាំ២០១២ និងលើកទិសដៅអនុវត្ត​បន្តសម្រាប់ឆ្នាំ២០១៣ លោក​ឧត្តមសេនីយ៍ត្រី​ជួង ស៊ាង​ហាក់ ស្នង​

ដើរទៅកាប់​​ប្ញស្សីក្បែរ​ព្រំដែន​ធ្វើផ្ទះ​ជាន់មីន​ដាច់ជើង​ម្ខាង​

Posted: 06 Apr 2013 08:14 PM PDT

ខេត្ត​បន្ទាយមានជ័យ ៖ យុវជន​ម្នាក់បាន​រង​របួស​ដាច់​​ជើង​ម្ខាង​ដោយ​សារ​ជាន់​មីន​ ខណៈដើរទៅកាប់ប្ញស្សី និងកូនឈើ ជាមួយ​ឪពុក​​​ធម៌​​ក្បែរព្រំដែន ​ដើម្បីយកមកធ្វើផ្ទះស្នាក់នៅ​ ហើយត្រូវបាន​​គេដឹកយកទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​​បង្អែកមិត្ត​ភាព​កម្ពុជា-ជប៉ុន នៅស្រុក​មង្គលបុរី ។ ហេតុ​ការណ៍នេះបង្កឲ្យ​មានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៤​ មេសា ​២០១៣

ស្ត្រីជនជាតិ​​ខ្មែរ​អ៊ិស្លាម​​៤​នាក់​នាំគ្នា​ទៅ​អង្គុយ​​យំ​នៅ​មុខ​​ផ្ទះ​សម្តេច​អគ្គ​មហា​​សេនាបតី​តេជោ ហ៊ុន សែន ​ជួយ​អន្តរាគមន៍

Posted: 06 Apr 2013 08:09 PM PDT

ស្ត្រីដែលអង្គុយ​យំ​នៅ​មុខ​ផ្ទះ​​សម្តេច​តេជោ
រាជធានីភ្នំពេញ ៖ ស្រ្តីជាជនជាតិ​ខ្មែរអ៊ិស្លាម​៤នាក់បាន​អះអាងថា ជាបងប្អូន​បង្កើតបានបី​ទារកម្នាក់​អាយុទើបតែ​២ខែ ទៅអង្គុយ​យំនៅ​មុខ​ផ្ទះ​សម្តេច​​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជា​​ណាចក្រកម្ពុជា ក្នុងគោល​បំណង​សុំឲ្យ​សម្តេចជួយ​អន្តរា​គមន៍​​ករណីបុរស​ជា​ប្តី​កាប់​​ក.ដៃប្រពន្ធ​ បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ ហើយប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ តែ​គ្មាន​ដំណោះ​ស្រាយ ។ ហេតុការណ៍​ភ្ញាក់

កាមរីបាឡែន​​មន្ត្រី​យោធា​ម្នាក់​បាត់​ក្នុង​​សណ្ឋា​គារ​ហ្គោល​ឌិន​ហោស៍

Posted: 06 Apr 2013 07:56 PM PDT

ខេត្ត​កំពង់ស្ពឺ ៖ ​រថយន្ត​កាមរី​​បាឡែន ពណ៌ខ្មៅ មួយ​គ្រឿង​បាន​បាត់​​នៅក្នុង​សណ្ឋា​គារ​ហ្គោល​ឌិន​ហោស៍ ​បង្ក​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​វេលា​ម៉ោង​​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​៧ មេសា ២០១៣ ​ក្នុងសង្កាត់​​រកាធំ ​ក្រុង​ច្បារមន ខណៈ​ម្ចាស់​រថយន្តត្រឡប់​ពី​ចូលរួម​ពិធី​មង្គល​ការ​គេ​ហើយ ស្រវឹង​ក៏នាំក្រុម​គ្រួសារ​ចូល​សម្រាក​​ក្នុង​សណ្ឋា​គារ​ កាលពី​យប់​ថ្ងៃទី៦ មេសា ​។

ជន​ជាតិ​សេ​ណេ​ហ្គាល់​រីក​រាយ​​ដែល​សណ្តែក​ដី​មាន​តម្លៃ​ខ្ពស់​

Posted: 06 Apr 2013 07:48 PM PDT

ប្រទេស​​សេណេ​ហ្គាល់​ មានទីតាំង​ស្ថិត​នៅ​អាហ្វ្រិក​ខាង​លិច ឃើញ​អតីត​​​អាណា​និគម​របស់បារាំង​​​ធ្លាប់​ណែនាំ​ដល់​ប្រជាជន​ឱ្យ​ដាំ​​សណ្តែក​ដី ។ បច្ចុប្បន្ន​​មាន​ប្រជា​ជន​ប្រហែល​៦០​ភាគ​រយ​​​នៃ​ប្រជា​ជន​សរុប​ក្លាយ​ជាកម្មករ​នៅ​ក្នុង​ឧស្សាហ​កម្ម​សណ្តែក​ដី ។ កសិករ​ម្នាក់​បញ្ជាក់​ប្រាប់​​​សារ​​ព័ត៌​មាន​ថា​ពួកគេ​ត្រូវ​ការ​លក់​សណ្តែក​​​ដី​​ដល់​អាជីវ​ករ​ជន​ជាតិ​ចិន​ច្រើន​ជាង​លក់​ដល់​​រោង​ចក្រ​ផលិត​

តើ​សុភាព​នា​រី​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​គេច​ផុត​ពី​ការ​ឈឺ​ចាប់​គ្រា​បាត់​បង់​ព្រហ្មចារី​លើក​ដំ​បូង​ ?

Posted: 06 Apr 2013 07:43 PM PDT

តើ​សុភាព​នា​រី​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​គេច​ផុត​ពី​ការ​ឈឺ​ចាប់​គ្រា​បាត់​បង់​ព្រហ្មចារី​លើក​ដំ​បូង​ ?
និយាយពី​ការ​បាត់​បង់​ព្រហ្ម​ចារី​ដោយ​ការរួម​ភេទ​ជា​លើក​ដំ​បូង​គឺ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​នា​រី​ភាគ​ច្រើន​ ។ ការ​ភ័យ​ខ្លាច​នឹង​បា​រម្ភ​តែ​មួយ​គត់​របស់​ពួក​គេ​គឺ​«ការ​ឈឺ​ចាប់»។ វា​ពិត​ជា​យ៉ាង​នេះ​មែន ការ​ឈឺ​ចាប់​ប្រាកដ​ជា​មាន​សម្រាប់​ការរួម​ភេទ​លើក​ទី​១-២-៣ឬ​ទី​៤​ ។ ប៉ុន្តែ​បន្ទាប់​ពី​នេះ​ទៅ​ ការ​ឈឺ​ចាប់​ទាំង​នោះ​នឹង​រលាយ​បាត់​ ហើយ​សង​មក​វិញ​នូវ​ភាព​ស្រ​ណុក​សុខ​ស្រួល​រក​ថា​មិន​ត្រូវ​ ។