Koh Santipheap Daily

Koh Santipheap Daily


ខណ្ឌ​សែនសុខ ផ្សព្វផ្សាយ​លទ្ធ​ផល​មហា​សន្និ​បាត​​វិសាមញ្ញ​តំណាងទូទាំង​​ប្រទេស​គណ​បក្ស​ប្រជាជន​កម្ពុជា

Posted: 31 Mar 2013 12:26 AM PDT

ពិធីផ្សព្វផ្សាយ​លទ្ធ​ផល​មហា​សន្និ​បាត​​វិសាមញ្ញ​តំណាង
រាជធានីភ្នំពេញ ៖ គណបក្សប្រជាជន​កម្ពុជាខណ្ឌសែន​សុខបានធ្វើពិធីផ្សព្វ​ផ្សាយលទ្ធផល​មហាសន្និបាតវិសាម​ញ្ញគណ​បក្ស​ប្រជាជន​ទូទាំង​​ប្រទេស​នា​ព្រឹកថ្ងៃទី៣១ មីនា ២០១៣ នៅក្នុងមន្ទីរ​បក្សឃ្មួញក្រោម​អធិបតី​ភាព​​លោកម៉ម ប៊ុនហេង ប្រធាន​គណៈ​ពង្រឹងគណ​បក្ស​ប្រជា​ជនខណ្ឌ​សែន​សុខ ​ដោយ​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​លោកលី សាវេត ប្រធានគណ​បក្សប្រជាជន​ខណ្ឌសែន​​​សុខ​ លោកជា

កម្មវិធី “THE PLATINUM CELEBRATION” JOHNNIE WALKER ផ្តល់​នូវ​ការ​កម្សាន្ត​ពេល​រាត្រី​ដ៏អស្ចារ្យ​

Posted: 31 Mar 2013 12:23 AM PDT

រាជធានីភ្នំពេញ ៖ កម្មវិធីដ៏​ពិសេសផ្សេងៗ​របស់ Johnnie Walker Platinum Celebration បានធ្វើឡើង​នៅតាមបណ្តា​ក្លឹបនានា ជា​មួយ​នឹងការ​រៀបចំតុប​តែងកម្មវិធី​ដ៏ទាក់ទាញ និងពោរពេញ​ដោយភាព​រស់រវើក​ជាទីបំផុត ។ ភ្ញៀវដែល​ចូលរួមក្នុង​កម្មវិធីទាំងអស់ ក៏ទទួលបាន​នូវអារម្មណ៍រីក​រាយ​ជាមួយការ​ប្រគំតន្រ្តី និងស្តាប់នូវបទ​ចម្រៀងដ៏​ពិរោះរណ្តំ​ពីកំពូល​

លោក​បណ្ឌិត​ ពេជ សោភ័ន ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​

Posted: 31 Mar 2013 12:17 AM PDT

ការពិនិត្យ​ជំងឺជូន​ប្រជាំ​ពលរដ្ឋ​
ខេត្ត​តា​កែវ ៖ លោក​បណ្ឌិត​ ពេជ សោភ័ន រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​ជា​អនុ​ប្រធាន​ទី១​នៃ​គណៈ​កម្មាធិការ​​កណ្តាលនៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តា​កែវ​ បាន​ដឹក​នាំ​ក្រុម​ការ​ងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​សែន​មក​ចុះ​ជួយ​ពិនិត្យ​សុខ​ភាព​ព្យាបាល​ជំងឺ​ និង​ផ្តល់​ថ្នាំ​ពេទ្យ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​​ស្នោ ស្រុក​ព្រៃ​កប្បាស ខេត្ត​តា​កែវ

ប្រគល់​ផ្ទះ​មួយ​ខ្នង​ជាអំណោយ​សម្តេច​តេជោ​ជូន​លោក​យាយ​ទុរគត​តាម​រយៈ​លោក​ស្រី ទេព កុលាប

Posted: 31 Mar 2013 12:07 AM PDT

អំណោយ​សម្តេច​តេជោ​ដែល​ប្រគល់​ជូន​លោក​យាយ​ទុរគត​
រាជធានីភ្នំពេញ ៖ ដោយមានការ​អាណិតអាសូរ​ដល់លោកយាយ​ទុរគតអ​មានកូនចៅ រស់នៅពឹង​លើអ្នកជិត​ខាងពុំមាន​ទីជំរកស្នាក់​នៅ​ត្រឹម​ត្រូវ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន និង​លោកជំទាវ​​បានផ្តល់ផ្ទះ​​ថ្មមួយខ្នង​ប្រក់សង្ក័សី​​​​ជូន​ដល់​​​លោក​យាយ​ ។ អំណោយ​ដ៏ថ្លៃថ្លានេះ បាន​​ផ្តល់​ជូន​​តាមរយៈ​លោកស្រី ទេព កុលាប ប្រធាន​កិតិ្តយស សកម្ម​ជនយុវជន​ក៧៧ សាខាសាកល​វិទ្យាល័យ​

ភោជនីយដ្ឋាន​បារាំង និង​​ហាង​លក់​ដូរ​​ផ្សេងៗ​នៅ​ក្រុង​ព្រះសីហនុ ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​​ប្រហែល​១០​កន្លែង ឥឡូវ​ភ្លើង​រលត់​ហើយ​

Posted: 30 Mar 2013 11:56 PM PDT

ប្រជាពល​រដ្ឋ​នាំគ្នា​រើអីវ៉ាន់​ចេញពី​កន្លែងកើតហេតុ
ខេត្ត​ព្រះ​សីហនុ ៖ ភ្លើងដែល​បាន​ឆាបឆេះ​ភោជនីយ​ដ្ឋាន​បារាំង​នៅ​ចំណុច​រង្វង់​មូល​​​តោ​២ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ​បាន​រលត់​អស់​​ហើយ​ មក​ដល់​ម៉ោង​​២​​រសៀល​​នេះ​​ បន្ទាប់​ពី​ប្រើ​អំណាច​​ឆាបឆេះយ៉ាង​សន្ធោ​ស​ន្ធៅ​ផ្សែង​ហុយ​ទ្រលោម​ខ្មៅ​ខ្មួល​ខ្មាញ់​​ទៅលើ​អាកាស​ កាលពីវេលាម៉ោង​ជាង​១២​ថ្ងៃត្រង់ ​ថ្ងៃទី​៣១ មីនា ២០១៣ ហើយ​គ្មាន​​សមត្ថ​កិច្ច​ណា​ពន្លត់​​ព្រះ​អគ្គី​ភ្លាមៗ​​ឱ្យ​សូន្យ​​សុង​បានឡើយ ។

ហ៊ីយ៉ាន់ដាយ​ប្រភេទ​ទេស​ចរណ៍​១២​កៅអី​បើក​បុក​ម៉ូតូ​ស្តេប​ស្លាប់​២​នាក់​

Posted: 30 Mar 2013 11:52 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស២នាក់​បានស្លាប់ភ្លាមៗ​នៅនឹងកន្លែង ខណៈ​កំពុងជិះម៉ូតូមួយ​គ្រឿងចេញពីដើរ​លេងនៅរាជ​ធានីភ្នំពេញ ក្នុង​បំណង​​ត្រឡប់ទៅ​ផ្ទះនៅឯខេត្ត​តាកែវវិញ​​ត្រូវរថយន្ត​ហ៊ីយ៉ាន់ដាយ​​ប្រភេទ​ទេស​​ចរណ៍​បុក និងកិន កាលពី​វេលាម៉ោង​២​រំលងអធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី៣០ មីនា ២០១៣ នៅ​លើ​កំណាត់ផ្លូវជាតិ​លេខ៣ ស្ថិត​ក្នុង​ភូមិព្រៃកី សង្កាត់​ភ្លើងឆេះរទេះ ខណ្ឌពោធិ៍​សែនជ័យ។

កំណើន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​គួរ​ឱ្យ​ព្រួយ​បារម្ភ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​គោរព​ច្បាប់​ចរា​ចរណ៍

Posted: 30 Mar 2013 11:33 PM PDT

ពិធីផ្សព្វផ្សាយពីកំណើនគ្រោះថ្នាក់​ចរាចរណ៍
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នកំណើន​គ្រោះថ្នាក់ចរាចរណ៍​​បានក្លាយ​ជាប្រធានបទ​មួយដ៏ក្តៅគគុក និងគួរឲ្យ​ព្រួយបារម្ភជាខ្លាំង ហើយ​ក៏ជា​បញ្ហា​​ដែល​ជា​បន្ទុកយ៉ាងធ្ងន់​ធ្ងរ​សម្រាប់រាជ​រដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរ​ដែនដី និងសមត្ថ​កិច្ចពាក់ព័ន្ធ​នៅទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា។ ជាក់ស្តែង​​សម្រាប់​អាជ្ញា​ធរ​​រាជធានីភ្នំពេញ ដោយមាន​កិច្ចសហការ​ពី​សហភាព​សហព័ន្ធយុវជន​កម្ពុជា អង្គភាព​រាជធានី​ភ្នំពេញ

ភ្លើងឆេះភោជនីយដ្ឋាន​បារាំង​នៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ មិន​ទាន់​រលត់​ទេ​

Posted: 30 Mar 2013 11:16 PM PDT

អណ្តាត​ភ្លើង​កំពុងលេប​ត្របាក់​
ខេត្ត​ព្រះ​សីហនុ ៖ ភ្លើងដែល​បាន​ឆាបឆេះ​ភោជនីយ​ដ្ឋាន​បារាំង​នៅ​ចំណុច​រង្វង់​មូល​​​តោ​២ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ​​នៅ​មិនទាន់​រលត់ មក​ដល់​ម៉ោង​ជិត​១​រសៀល​​នេះ​ ។ ការ​ឆាបឆេះយ៉ាង​សន្ធោ​ស​ន្ធៅ​ផ្សែង​ហុយ​ទ្រលោម​​នេះ​​បាន​កើតឡើង​កាលពីវេលាម៉ោង​ជាង​១២​ថ្ងៃត្រង់ ​ថ្ងៃទី​៣១ មីនា ២០១៣ ៕

បុរស​ម្នាក់​​ជិះ​ម៉ូតូ​​បុក​រថ​យន្ត​បែន​ដឹក​ដី​ស្លាប់​

Posted: 30 Mar 2013 11:01 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពត​ ៖ បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​​បានជ្រុល​​ទៅ​បុក​រថយន្ត​​បែន​ដឹក​ដី​​ដែល​ឡើង​​ចំណោត​ផ្លូវ​ជាតិ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​​ រួច​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​ កាល​ពី​វេលា​ម៉ោង​៤ និង​២០​នាទី​​រសៀល​ ថ្ងៃ​​ទី​៣០​ មីនា ២០១៣ នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៣ ភ្នំពេញ-​​កំពត​ ត្រង់​ចំណុច​ខាង​ត្បូង​ស្ពាន​​ស្រះ​ប៉ោង​ចម្ងាយ​៥០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​បឹង​រោង​ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹក​ឈូ ។

វាយ​ប្រហារ​សំដៅ​លើ​ព្រះ​វិហារ​ស៊ីអីុត​​នានា​នៅ​អីុ​រ៉ាក់​

Posted: 30 Mar 2013 08:48 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​វាយ​ប្រហារ​មួយ​ 
យោង​តាម​ប្រភព​ក្រសួង​មហា​ផ្ទៃ​អីុ​រ៉ាក់​ថា ការ​វាយ​ប្រហារ​ភេរ​វ​កម្ម​ប្រើ​រថយន្ត​កបង្កប់​គ្រឿង​ផ្ទុះ​ សំដៅ​លើ​ព្រះ​វិហារ​ស៊ី​អីុត​ទាំង​ឡាយ​កាល​ពី​ថ្ងៃ​ទី​​២៩​ មីនា​កន្លង​មក​នេះ​ នៅ​ទីក្រុង​បាដាដ និង​ក្នុង​ទីក្រុង​គៀរគុក ភាគ​ខាង​ជើង​អីុ​រ៉ាក់​ បណ្តាល​ឱ្យ​​​មនុស្ស​ស្លាប់​យ៉ាង​តិច​១៨​នាក់ និង​របួស​ជាង​១០០​នាក់ ។

បាក់​ដី​កប់​កម្ម​ករ​រ៉ែ​83​នាក់​នៅ​តំបន់​ទី​បេ​

Posted: 30 Mar 2013 08:46 PM PDT

ទិដ្ឋ​ភាព​ក​ន្លែង​បាក់​ដី​
ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សាក​សព​មនុស្ស​ដំបូង​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​៣០ មីនា វេលា​ម៉ោង​១៧និង​៣៥​នាទី​ ម៉ោង​ក្នុង​ស្រុក គឺ​ប្រមាណ​ជា​៣​៦​ម៉ោង​ ក្រោយ​ការ​បាក់​ដី​មួយ​ដែល​កប់​​កម្ម​ករ​រ៉ែ​៨៣​នាក់​​ក្នុង​អណ្តូង​រ៉ែ​លោហ​ធាតុ​មួយ ក្នុង​តំបន់​ស្វយ័ត​ទីបេ ។ ឧប្បត្តិ​ហេតុ​នេះ​កើត​មាន​នា​វេលា​ម៉ោង​៦​ព្រឹក​នៅ​អណ្តូង​រ៉ែ JIAMA COPPER GOLD POLYMETALLIC MINE ក្នុង​ស្រុក​

បាក់​អគារ​មួយ​នៅ​តង់​ហ្សានី​ស្លាប់​19​នាក់​ បាត់​ខ្លួន​ច្រើន​នាក់​

Posted: 30 Mar 2013 08:44 PM PDT

ទិដ្ឋ​ភាព​ក្រោយ​បាក់​អគារ​
សាក​សព​មនុស្ស​ថ្មី​២​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​​កាល​ពី​រ​សៀល​ថ្ងៃ​ទី​៣០​ មីនា ក្នុង​គំនរ​បាក់​បែក​នៃ​អគារ​មួយ​ដែល​រលំ​បាក់​នា​ពេល​មុន​នេះ​នៅ​កណ្តាល​​​ទីក្រុង​ដា​អេស សាឡាម​ រដ្ឋ​ធា​នី​តង់​ហ្សានី​ ធ្វើ​ឱ្យ​​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​១៩​នាក់​ខណៈ​មនុស្ស​១៨​នាក់​ត្រូវ​បាន​កាយ​រក​ឃើញ​នៅ​រស់​រាន​​មាន​ជីវិត​ ហើយ​ម​នុស្ស​រវាង​ពី​២០​ទៅ​៣០​នាក់​នៅ​តែ​​បាត់​ខ្លួន ។

អាចារ្យ​-អាចា​រិនី​ខ្មែរ​​ចំនួន​៣១៨​រូប​​បាន​បញ្ចប់​​ការ​តម្រង់​​ទិស​ដោយជោគជ័យ​

Posted: 30 Mar 2013 08:39 PM PDT

រាជធានីភ្នំពេញ ៖ អាចារ្យ​-អាចារិនី​ទាំង៣១៨​រូបក្នុងនោះ​ស្ត្រីចំនួន​៩រូប និងព្រះ​សង្ឃ៣៥​អង្គ​បាន​បញ្ចប់ការ​បណ្តុះបណ្តាល​ស្តីពីតួនាទី និង​​ក្រម​សីល​​ធម៌អាចារ្យ​ក្នុងទម្រង់​អាពាហ៍​ពិពាហ៍ និងពិធី​កម្មតាមបែប​ព្រះពុទ្ធសាសនា​ដោយជោគ​ជ័យ។ ពិធីប្រគល់​វិញ្ញាបន​បត្រ​បញ្ជាក់​ការសិក្សានេះ​​ប្រព្រឹត្ត​ឡើង​ក្រោមអធិ​បតីភាព លោក​​មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និងលោក​ស្រី ងួន ធួន ជា​

ជនជាតិ​បរទេស​២​នាក់​ស្រវឹង​ជិះ​ម៉ូតូ​លឿន​​ពេក​ទៅ​បុក​ពី​ក្រោយ​​រថយន្ត​កូរ៉ូឡា​របួស​

Posted: 30 Mar 2013 08:35 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសជន​ជាតិបរទេស​២នាក់ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បាន​​ជិះម៉ូតូដឹក​ឆ្កែរួមដំណើរ​ជាមួយ​ផង លឿនពេក​ជ្រុលទៅ​បុក​ពី​ក្រោយ​រថយន្ត​​កូរ៉ូឡា ពណ៌ស្ករ ចំស្លាកលេខ​រថយន្តធ្វើ​ឱ្យ​​រថយន្តខូច​ខាត​មួយកំណា​ត់ខាងក្រោយ ចំណែកអ្នក​ជិះម៉ូតូផ្លោង​ផុតកំបូល​រថយន្ត​ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ គ្រោះថ្នាក់​នេះកើតឡើ​ង​​កាល​ពី​វេលា​ម៉ោង៤និង​១៥​នាទីទៀបភ្លឺ​​ថ្ងៃ​ទី៣១ មីនា

សម្ពោធ​ផ្លូវ​ក្រាល​ក្រួស​ថ្ម​២​ខ្សែ​អំណោយ​របស់​គណៈ​ពងឹ្រង​ឃុំ​តា​លន់​

Posted: 30 Mar 2013 08:32 PM PDT

ពិធីសម្ពោធ​​ផ្លូវក្រាល​ថ្ម​
ខេត្ត​កណ្តាល​​ ៖ ព្រឹក​ថ្ងៃ​ទី​៣០​ មីនា លោក​ថៃ​ នរសត្យា​ ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ជា​អនុ​ប្រធាន​ទី​១​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​តា​លន់​ តំណាង​ឱ្យ​លោក​ឧក​ញ៉ា​បណ្ឌិត​ ជា​ រតនា ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​​ឃុំ​តា​លន់ បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រាលក្រួស​ថ្ម​ពីរ​ខ្សែ​ ប្រវែង​ជាង​៩០០​ម៉ែត្រ​នៅ​ក្នុង​ភូមិ​ក្បាល​

សិក្ខាសាលា​ផ្សព្វផ្សាយ​មហាសន្និបាត​វិសាមញ្ញតំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា

Posted: 30 Mar 2013 08:28 PM PDT

មានប្រសាសន៍ក្នុងពិធី
ខេត្តព្រះវិហារ ៖ ថ្ងៃទី៣០ មីនា ២០១៣ នៅទីស្នាក់​ការគណប​ក្សប្រជាជន​ខេត្ត បានរៀបចំ​បើក​អង្គសិក្ខាសាលា​មួយ​ស្តីពីការ​ផ្សព្វផ្សាយ​មហា​​សន្និបាតវិសាមញ្ញ​តំណាងទូទាំង​ប្រទេស​របស់​​គណ​បក្ស​​ប្រជាជន ។ ពិធីនោះ​ធ្វើឡើងក្រោម​អធិបតីភាព​លោក​មាស សុភា សមាជិក​អចិន្រៃ្តយ៍​​នៃ​គណៈ​​កម្មាធិការ​កណ្តាលគណ​បក្សប្រជាជន​កម្ពុជា និងជាប្រធាន​​ក្រុមការងារ ថ្នាក់កណ្តាល​ចុះជួយខេត្ត​ព្រះវិហារ និង​មាន

ទួរីស​ត្រឡប់​ពី​ការ​បង​ប្អូន​នៅ​ខេត្ត​ព្រៃវែង ​​​ផ្ទុះ​​កង់​ក្រឡាប​់​របួស​ធ្ងន់-ស្រាល​​១៦​នាក់​

Posted: 30 Mar 2013 08:26 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​​ពោធិ៍​សាត់​ ៖ ​រថយន្ត​ទួរីស​​ពណ៌​សំបក​​ឪឡឹក ​មួយ​គ្រឿង ខណៈ​​​ពេល​កំពុង​ធ្វើ​​ដំណើរ​ ស្រាប់​តែ​​ផ្ទុះ​កង់​​​ក្រឡាប់​បណ្តាល​ឱ្យ​មនុស្ស​ស្រី​ប្រុស​​ ចាស់​ក្មេង​ចំនួន​១៦​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​របួស​ធ្ងន់ និង​​ស្រាល ។ ករណី​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​​ក្រគរ ​កាលពីវេលា​ម៉ោង​​​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ មីនា ២០១៣ ។

ក្រុមតារា​ចម្រៀង​កូរ៉េ SISTAR និង TAHITI រំភើបពេល​ជួប​ក្រុម​គាំទ្រ​នៅកម្ពុជា

Posted: 30 Mar 2013 08:20 PM PDT

ក្រុមតារា​ចម្រៀង​កូរ៉េ ​TAHITI
រាជធានីភ្នំពេញ ៖ ក្នុងពេល​បង្ហាញវត្ត​មាន​​សម្តែងនៅក្នុង​ប្រទេសកម្ពុជា​ជាលើកដំបូង​ក្រុមតារា​ចម្រៀងដ៏ល្បី​​ល្បាញរបស់​ប្រទេសកូរ៉េ គឺ​ក្រុម SISTAR និងក្រុម TAHITI បានបង្ហាញ​នូវក្តីរំភើប​របស់ខ្លួនក្នុង​ពេលដែលពួក​គេបានឃើញ​ក្រុមអ្នកគាំទ្រ​ជាច្រើននៅក្នុង​ប្រទេស​កម្ពុជា។

ឃុំ​ខ្លួន​យុវជន​ម្នាក់​ពាក់​ព័ន្ធ​ពាក់​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ​

Posted: 30 Mar 2013 08:16 PM PDT

ជនសង្ស័យ
រាជធានីភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ មីនា បាន​សម្រេចឃុំ​ខ្លួនយុវជន​ម្នាក់​ពាក់ព័ន្ធ​ប្រើ​ប្រាស់​ស្លាកលេខ​ម៉ូតូ​ក្លែង​ក្លាយ។ ការឃុំខ្លួន​លើបទល្មើស​​នេះគេសង្កេត​ឃើញថា កម្រនឹងមាន​ណាស់ តែបើចាប់​នោះគ្មានគុក​ដាក់ទេ ។ យុវជន​​ជាប់ចោទ​ឈ្មោះ​ព្រំ ដាវ៉ាន់ អាយុ​​២៩​ឆ្នាំ មុខរបរ​​មិនពិត​ប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់ទំនប់​ទឹក ខណ្ឌ​ចំការមន ។

ផ្សព្វផ្សាយ​លទ្ធ​ផល​នៃ​មហា​សន្និ​បាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​

Posted: 30 Mar 2013 08:12 PM PDT

ពិធីផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាទ​វិសាមញ្ញ
រាជធានីភ្នំពេញ ៖ លទ្ធផលនៃ​មហាសន្និបាត​វិសាមញ្ញ​តំណាងទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ​​ជូន​គណៈ​​កម្មការ​បក្ស​ សង្កាត់ ប្រធាន​ក្រុមបក្ស អនុសាខា​បក្សភូមិចំនួន២៤៥​នាក់ នៅសាលប្រជុំ​សាលាខណ្ឌដូន​ពេញ កាលពី​ព្រឹកថ្ងៃ​ទី​៣០ មីនា ២០១៣ ក្រោម​អធិ​បតី​ភាពលោកសុខ សម្បត្តិ ប្រធាន​គណ​បក្សប្រជាជន​ខណ្ឌដូនពេញ ដោយ​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​

លោក​ជំ​ទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំ​ណោយ​ដល់​ពល​រដ្ឋ​រង​គ្រោះ​នៅ​ខេត្ដ​ព្រៃ​វែង​និង​កំ​ពង់​ស្ពឺ​

Posted: 30 Mar 2013 07:23 PM PDT

លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ មាន​ប្រសាសន៍
ខេត្ដ​ព្រៃ​វែង​ ៖ លោក​ជំ​ទាវកិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ា​នី​ ហ៊ុន​​ សែន​ ប្រ​ធាន​កាក​បាទ​ក្រ​ហម​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​ទី​២​៧​ មី​នា​ បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​កាក​បាទ​ក្រ​ហម​កម្ពុជា​​ ទៅ​សំណេះ​សំ​ណាល​និង​នាំ​យកអំ​ណោយ​សង្គ្រោះ​បន្ទាន់​ទៅ​ចែក​ជូន​ប្រ​ពល​រដ្ឋ​ចំ​នួន​១​១​៤​គ្រួ​សារ​ នៅ​ស្រុក​ស្វាយ​អន្ទរ​ និង​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​៦​២​គ្រួ​សារ​ នៅ​ស្រុក​មេ​សាង​ ។​

គណ​បក្ស​សិទ្ធិ​មនុស្ស​ធ្វើ​វិសាមញ្ញ​ជ្រើស​តាំង​ប្រធាន​គណ​បក្ស​

Posted: 30 Mar 2013 07:22 PM PDT

រាជធានីភ្នំពេញ ៖ ​គណ​បក្ស​​សិទ្ធិ​មនុស្ស​​បាន​​ធ្វើ​វិសាមញ្ញ​ជ្រើស​តាំង​ប្រធាន​គណ​បក្ស​​នៅ​ព្រឹក​ថ្ងៃទី​៣១ មីនា ​២០១៣ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណ​បក្ស​​សិទ្ធិ​មនុស្ស​​ខណ្ឌ​ទួល​គោក ។

ក្រសួង​សង្គម​កិច្ច​និងអង្គការ​ ILO ​អះ​អាងថា ​កុមារ​​កម្ពុជា​ចំនួន​4.271​​នាក់​​រង​ពល​កម្ម​ធ្ងន់​ធ្ងរ​

Posted: 30 Mar 2013 07:17 PM PDT

រាជធានី​ភ្នំពេញ ​៖ កុមារ​ចំនួន​៤.២៧១​​នាក់ ​(ស្រី​១.៩៩១​នាក់ )ត្រូវបាន​អះអាង​ថា​រង​​ទម្រង់​ពល​កម្ម​​យ៉ាង​ធ្ងន់​ធ្ងរ ​ក្នុង​នោះ​មាន​ការ​ដក​ហូត​បានចំនួន​៣.១៤៣​នាក់​(ស្រី​១.៤៦១​នាក់) ​និង​ទប់​ស្កាត់​ចំនួន​​១.១២៨​នាក់ ​(ស្រី​៥៣០​នាក់)​ក្នុងគម្រោង​ដំណាក់​កាល​ទី​២​ អនុវត្តនៅ​ក្នុង​១៥​រាជធានី​-ខេត្ត ​។ ​​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​សង្គម​កិច្ច​​អតីត​យុទ្ធ​ជន ​និង​យុវ​នីត​សម្បទា​ និង​អង្គ​​ការ​

កម្ពុជា​នឹង​មាន​កំណើន​នៃ​ការ​វិនិយោគ​​លើ​វិស័យ​អចលនវត្ថុ​រយៈ​ពេល​3​ឆ្នាំ​ខាង​មុខ​​នេះ

Posted: 30 Mar 2013 07:11 PM PDT

លោក​ចេង ខេង ប្រធាន​សមា​គម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​
រាជធានីភ្នំពេញ ៖​ ក្រុម​ជំនាញ​បាន​សម្តែង​នូវ​ក្តី​រំពឹង​ទុក​ថា​ ការ​វិនិយោគ​លើ​វិស័យ​អចលន​វត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​​មាន​ការ​កើន​ឡើង​ចាប់​ពី​ឆ្នាំ​២០១៣​នេះ​ រហូត​ដល់​ឆ្នាំ​២០១៥​ ដែល​កំណើន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​អ្នក​វិនិយោគ​មិន​តិច​ជាង​១ម៉ឺន​នាក់​ទេ​ ក្នុង​ការ​មក​រក​ទទួល​ទាន​នៅ​ក្នុង​វិស័យ​មួយ​នេះ​នៅ​កម្ពុជា​ ។

​​ក្រុម​លេខាគណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា-ថៃជួប​ប្រជុំ​លើកទី​14​នៅ​ចន្ទ​បូរី

Posted: 30 Mar 2013 07:09 PM PDT

ការ​ចុះ​ហត្ថ​លេខា​ដោយ​មន្ត្រី​យោធា​កម្ពុជា-​ថៃ
ខេត្តចន្ទបូរី-ថៃ ៖ ​​ក្រុម​លេខា​គណៈ​កម្មា​​​ធិការ​​​​​ព្រំដែន​កម្ពុជា-ថៃ​​ថ្នាក់​ភូមិ​ភាគ ​​រវាង​​យោធ​​​​​ភូមិ​ភាគទី​​៣​ និងកង​បញ្ជាការ​ការពារ​ព្រំដែន​​​​​​ចន្ទបូរី​-ត្រាត ​​បានជួប​ប្រជុំ​​គ្នា​​លើក​ទី​​១៤​នៅ​សណ្ឋា​គារ​​​ខេភី​គ្រេន​ ខេត្ត​​ចន្ទ​បូរី ​រយៈ​ពេល​​​២​ថ្ងៃ​​​គ​ឺ​ថ្ងៃទី​​២៧​ និង​​​២៨ ​​មីនា ។ ​ភាគី​កម្ពុជា​​​មាន​ចំនួន​​៣១​រូប​​ដឹក​នាំ​ដោយ​​លោកយន្ត មីន មេ​បញ្ជា​ការ​​​​តំបន់​ប្រតិបត្តិ​ការ​​​​សឹក​ខេត្តកោះកុង​​ ឯភាគី​ថៃ​​​ដឹក​នាំ​ដោយ​លោក​​ឧត្តមនាវី​ត្រី​

សន្និ​បាតបូក​សរុប​ការងារ​វិស័យ​ឧស្សាហ​កម្ម​ រ៉ែ ​និងថាម​ពល​2012​និងទិ​ស​ដៅ​

Posted: 30 Mar 2013 07:06 PM PDT

លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម អញ្ជើញ​ជា​​អធិ​បតី​ក្នុង​ពិធី​បើក​សន្និ​បាត
រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​​ព្រឹក​ថ្ងៃទី​២៨ មីនា នៅសាល​ប្រជុំ​នៃ​ទី​ស្តីការ​ក្រសួង​ឧស្សា​ហ​​កម្ម​រ៉ែ ​និង​ថាម​ពល​​ មាន​​បើក​សន្និបាត​បូក​សរុប​ការងារ​ឧស្សាហ​កម្ម​ រ៉ែ និងថាម​ពល​ ឆ្នាំ​២០១២ និង​លើក​​​ទិ​ស​ដៅ​ការងារសម្រាប់​​ឆ្នាំ​២០១៣ ក្រោម​​អធិបតី​ភាព​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និងថាម​ពល​​ ។ អញ្ជើញ​ចូលរួម​ក្នុងសន្និបាត​នោះ​មាន​​អស់​លោក​​ លោក​ជំទាវ ​ដែលជា​​ថ្នាក់​ដឹកនាំក្រសួង

ជនជាតិ​​អង់​គ្លេស​ដេកស្លាប់​ក្នុង​សណ្ឋាគារឃីង​ហ្គោល អត់ដឹង​មូលហេតុ

Posted: 30 Mar 2013 02:50 AM PDT

ខេត្ត​ព្រះសី​ហនុ​៖ សព​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ត្រូវ​បានគេប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុងបន្ទប់លេខ​១៣ ជាន់​ទី៤​នៃសណ្ឋាគារឃីង​ហ្គោល ដែលមាន​លក្ខណៈ​ហើម​ស្អុយ​រលួយ និង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង៩ព្រឹក​ថ្ងៃទី៣០ មីនា ២០១៣ស្ថិត​ក្នុង​ក្រុម​ទី១៣ ភូមិ​២ សង្កាត់២ ក្រុង​​ព្រះសីហនុ​​ ខណៈ​បុគ្គលិកអនាម័យមិន​ឃើញចុះមកខាង​ក្រោម៤ថ្ងៃមក​ហើយ ដោយ​មានការសង្ស័យក៏យក​កូនសោចាក់ចូលមើល​​ ស្រាប់តែឃើញដេក​