Koh Santipheap Daily

Koh Santipheap Daily


បាតុកម្ម​ប្រឆាំង​​​ការ​ជ្រើស​តាំង​នាយក​រដ្ឋមន្ត្រី​​​ថ្មី​ទុយ​នីស៊ី​

Posted: 23 Feb 2013 11:35 PM PST

 ក្បួន​បាតុកម្ម​​​ប្រឆាំង​​​នៅក្រុង​ទុយ​នីស
ពលរដ្ឋ​ទុយ​នីស៊ី​​ប្រមាណ​ជា​​៣.០០០​នាក់​​ដែល​ប្រឆាំង​​​ការ​តែង​តាំង​នាយក​រដ្ឋមន្ត្រី​​ថ្មី​លោក​អាលី​ឡារ៉ា​យ៉េដ​ជា​មេដឹកនាំ​​នៃ​គណបក្ស​​អ៊ិ​ស្លាម​និយម​​ENNAHDA ​បាននាំ​គ្នា​​​​ធ្វើ​បាតុ​កម្ម​​​កាល​ពី​​ថ្ងៃទី​២៣ កុម្ភៈ នៅរដ្ឋ​ធានី​​ទុយ​នីស ។​លោក​​អាលីឡារ៉ា យ៉េដ​ រដ្ឋមន្ត្រី​​មហា​ផ្ទៃ​ដែល​ចប់​អាណត្តិ​​ត្រូវ​បាន​​​ពួក​ប្រឆាំង​​​​ចោទ​ប្រកាន់​​​ថា ក្រសួង​របស់​លោក​ទទួល​បរាជ័យ​​​ក្នុង​ការ​​បង្ក្រាប​​​អំពើ​ហិង្សា​​របស់​ពួក​

អារ.ក​សម្លាប់​​សង្សារ​​រួច​ប៉ង​អត្ត​ឃាត​សម្លាប់​​ខ្លួន​ឯង​សង្ស័យ​​ស្នេហា​ត្រីកោណ​

Posted: 23 Feb 2013 11:30 PM PST

មនុស្សឆោឡោ​នៅ​កន្លែងកើតហេតុ
ខេត្ត​​ប៉ៃលិន ៖ នារីវ័យក្មេង​ម្នាក់បាន​ស្លាប់​យ៉ាង​​អាណោច​អាធ័ម​ បន្ទាប់​ពី​ត្រូវយុវជន​ជាសង្សារ​អារ.ក​សម្លាប់​នៅលើគ្រែក្នុងផ្ទះ​របស់ខ្លួន ចំណែក​​យុវ​ជន​ជា​សង្សារ​​នោះ​បានរង​របួសធ្ងន់ ដោយ​ចាក់សម្លាប់ខ្លួនឯង​ ចំពោះ៣កាំបិត​ ដើមទ្រូង២កាំបិត និងចាក់បំពង់ក.១កាំបិត​​ត្រូវបាន​អ្នក​ជិត​ខាង​ឃើញ​ក៏ទូរស័ព្ទហៅសមត្ថកិច្ចឱ្យមកមើល រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗ ដោយសារ​តែ​

​កម្ពុជា-អាមេរិក​​ពិភាក្សា​​បញ្ហា​ស្មុំកូន​អន្តរ​​​ប្រទេស​

Posted: 23 Feb 2013 11:24 PM PST

ពិធីពិភាក្សា​
រាជធានីភ្នំពេញ ៖ មន្រ្តីរាជរដ្ឋាភិបាល​កម្ពុជា និងប្រតិភូព្រឹទ្ធ​សភាសហ​រដ្ឋអាមេរិក​កាលពីរសៀល​ថ្ងៃទី២២ កុម្ភៈ ២០១៣ បានជួប​ពិភាក្សា​​អំពី​បញ្ហា​ស្មុំកូនអន្តរ​ប្រទេស ដើម្បីធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សុខុ​មាលភាព ជីវភាព និងអនាគត​របស់កុមារ ។ កិច្ចពិភាក្សានោះ​ត្រូវបានធ្វើឡើង​នៅទីស្តីការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយ​មាន​ការ​ចូលរួម​ពី​លោក​បណ្ឌិត

កូរ៉ូ​ឡា​បើក​បុក​បង្កាន់​​ដៃ​ស្ពាន​រួច​ជ្រុល​ទៅ​បុក​ជា​មួយ​រថយន្ត​ដឹក​ដែក​

Posted: 23 Feb 2013 11:18 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង​បានបើកបោះពួយក្នុង​ល្បឿនយ៉ាងលឿន​​ទៅ​បុកបង្កាន់​ដៃស្ពាន​ព្រែក​ជ្រៃពេញ​ទំហឹង រួច​ហើយ​រថយន្ត​នោះ​មិនបានឈប់​ស្ងៀមនោះទេ បានជ្រុលបន្តទៅ​បុកជាមួយរថយន្ត​ដឹកដែកធុនធំ​មួយគ្រឿង​ទៀតដែល​កំពុងបើកបរ​​បញ្ច្រាស​ទិស​គ្នាលាន់​សូរ​ដូច​រន្ទះ បណ្ដាលឲ្យក្រពឹតរួញមុខ​យ៉ាងដំណំ។ ចំណែក​រថយន្តដឹកដែក បន្ទាប់ពីបុកជាមួយ​រថយន្តកូរ៉ូឡា​នោះ

ការធ្លាក់​ចុះ​នៃ​IQ​របស់​មនុស្ស​ពាក់​ព័ន្ធ​នឹង​ហានិ​ភ័យ​ជំងឺ​វិកលចរិត

Posted: 23 Feb 2013 11:15 PM PST

ការធ្លាក់​ចុះ​នៃ​IQ​របស់​មនុស្ស​ពាក់​ព័ន្ធ​នឹង​ហានិ​ភ័យ​ជំងឺ​វិកលចរិត
ការធ្លាក់ចុះ​នៃIQ​(កម្រិត​នៃភាព​ឆ្លាត​វៃ)​របស់មនុស្ស​​នៅពេលដែលគេកាន់តែចាស់​នឹង ប្រឈមមុខនឹង​ជំងឺ​វិកល​ចរិត​នេះបើយោង​តាម​ការសិក្សាស្រាវជ្រាវ​​របស់ប្រទេស​ស្កុតឡែន​ ។​ក្រុមអ្នកវិទ្យាសាស្ត្របាន​ឈានទៅដល់​ការ​សន្និដ្ឋាន​មួយ ​​បន្ទាប់ពី​​ធ្វើការ​វាយ​តម្លៃលើ​​កត្តា​ហានិភ័យ​​សេនេទិចរបស់មនុស្ស​និងបាន​រក​ឃើញ​ថា ​​ការពាក់ព័ន្ធគ្នានឹង​​កើតមាន​ប្រសិនបើ​គេ​មិន​​បង្កើតលក្ខខណ្ឌ​

ទូរស័ព្ទ Apple iPhone 5 ល្បីថាលក់ដាច់បំផុតលើពិភលោក

Posted: 23 Feb 2013 11:12 PM PST

ទូរស័ព្ទ​ Apple សេ៊រី​ iPhon5 បាន​ឈរ​លើ​ទី​ផ្សារ​ប្រកួតប្រប្រជែងជាមួយទូរស័ទ្ទ​Sam sung​ Galaxy រហូតដល់ធ្វើឲ្យក្លាយជា​​ទូរស័ព្ទ​Smartphone ដែល​លក់ដាច់​ជាងគេបំផុតនៅ​លើ​ពិភ​ព​លោក​នៅត្រី​មាស​ទី៤​ក្នុងឆ្នាំ២០១២ ។ ទូរស័ព្ទ Samsung​ Android បាននាំចេញ​ចែក​ចាយដល់ទៅ១៥,៤លានគ្រឿងស្មើនឹង​៧,១% ដែលឈរនៅលំដាប់​ទី២បន្ទាប់​ពី​ទូរស័ព្ទ​​ Apple​

ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន Saigon Binh Tay (SGBT) ប្រទេស​វៀតណាម​​ចុះ​ទស្សន​កិច្ច​រោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​

Posted: 23 Feb 2013 11:02 PM PST

​ការ​ចុះ​​ទស្សន​កិច្ច​រោង​ចក្រ​​ស្រា​បៀរ​កម្ពុជា​
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៣ កុម្ភៈ ២០១៣ ក្រុមហ៊ុនខ្មែរប៊្រូវើរី លីមីធីត ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានធ្វើសន្និសីទ​សារព័ត៌​មានស្តីពីដំណើរទស្សនកិច្ចសិក្សារបស់ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Saigon Binh Tay (SGBT) មក​ពី​ប្រទេសវៀតណាម ។

សម្ពោធ​សាខាទី២​​ធនាគារ​ FTB ខេត្តព្រះសីហនុ

Posted: 23 Feb 2013 10:49 PM PST

សម្ពោធ​សាខាទី២​​ធនាគារ​ FTB ខេត្តព្រះសីហនុ
ខេត្តព្រះ​សីហនុ ៖ ធនា​គារ FTB ដែលជាធនា​គារពាណិ​ជ្ជកម្ម ក្រៅប្រទេស​សាខាទី២ ប្រចាំ​ខេត្ត​ព្រះសីហនុ ដែលមាន​ទីតាំង​ស្ថិត​នៅ​​​អាគារ B1 វិថីសុភ​មង្គល​ ក្រុម៤ ភូមិ​២ សង្កាត់២ ក្រុង​​ព្រះ​សីហនុ ត្រូវបានបើកសម្ពោធ​​ដាក់អោយប្រើប្រាស់ជា​ផ្លូវ​កាលការពី​ព្រឹកថ្ងៃទី​​២២ ​កុម្ភៈ ​២០១៣ កន្លងទៅ ក្រោមអធិបតី​ភាពលោក​ចេវ គឹមហេង អភិបាលរងនៃ​គណៈអភិបាលខេត្តព្រះ​សីហនុ លោក

ប្រើកាំបិត​បុ័ងតោ​បម្រុងប្លន់​ត្រូវ​សមត្ថកិច្ចបង្ក្រាប​ចាប់បាន​៣​នាក់​

Posted: 23 Feb 2013 10:44 PM PST

​ក្រុម​ជនសង្ស័យ​
រាជធានីភ្នំពេញ ៖ ជនជាប់​សង្ស័យក្នុងអំពើប៉ុនប៉ងប្លន់៣នាក់ កាលពីវេលាម៉ោង១​និង៤៥នាទី​រសៀល​ ថ្ងៃទី​២២ កុម្ភៈ ត្រូវសមត្ថ​កិច្ច​នគរ​​​បាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ៧មករា ឃាត់ខ្លួននិងកំពុង​កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការ​តាម​​ផ្លូវច្បាប់ ។ ជនសង្ស័យ ១-ឈ្មោះគ្រួច គឹមស៊ុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​​ភូមិឃុំ-ស្រុករវៀង ខេត្តព្រះវិហារ មុខរបរ​មិន​

បិទវគ្គ​​សកម្មភាព​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម​កម្ពុជា​ព្យាបាល​ដោយឥតគិតថ្លៃ

Posted: 23 Feb 2013 10:44 PM PST

បិទវគ្គ​​សកម្មភាព​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម​កម្ពុជា​ព្យាបាល​ដោយឥតគិតថ្លៃ
ខេត្ត​ព្រះ​សីហនុ ៖ នៅសាលប្រជុំគណ​​បក្សប្រជាជនកម្ពុជា​ស្រុក​ស្ទឹងហាវ​ នាព្រឹកថ្ងៃទី​២៣​ ​កុម្ភៈ​ ២០១៣​លោកជំទាវ​លឹម ឈីវហូ អគ្គ​នាយិកា​ក្រុមហ៊ុនអ៊ែត​វូត តំណាងដ៏ខ្ពង់ខ្ពស់​លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​បាន​អញ្ជើញ​​​ជា​​អធិបតី​ក្នុងពិធីបិទ​វគ្គ​​សកម្មភាព​​របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​កាកបាតក្រហម​កម្ពុជា ដែលបានចុះមក​ពិនិត្យ និងព្យាបាលជំងឺមាត់​ធ្មេញជូនកុមារ និង

បញ្ចុះបឋម​សិលា​កសាង​អគារ​ពុទ្ធិ​កសិក្សា​១ខ្នង​ស្មើ៣បន្ទប់​ក្នុង​ស្រុកកងមាស

Posted: 23 Feb 2013 10:32 PM PST

បញ្ចុះបឋម​សិលា​កសាង​អគារ​ពុទ្ធិ​កសិក្សា​១ខ្នង​ស្មើ៣បន្ទប់​ក្នុង​ស្រុកកងមាស
ខេត្តកំពង់ចាម ៖ ដោយមើល​ឃើញពីធនធានព្រះសង្ឃកំពុង​ដើរតួនាទីយ៉ាងសំខាន់នៅតាម​សហគមន៍ជនបទ ម្យ៉ាងដើម្បី​តម្កល់ទុក​​ក្នុងវិស័យ​ព្រះពុទ្ធសាសនា​ផងនោះ​ ។ កាលពីព្រឹកថ្ងៃទី​២៣​ ​កុម្ភៈ ឆ្នាំ២០១៣ លោក​មិន ឃិន សមាជិក​ក្រុមការងារ​គណៈ​​កម្មា​ធិការកណ្តាលចុះជួយ​ខេត្តកំពង់ចាម​ និង​ជាប្រធានក្រុមការ​ងារចុះជួយស្រុកកងមាស និងលោក​ស្រីជាភរិយា ព្រមទាំង

គ្រោះ​ថ្នាក់​បុកគ្នា​នៅ​ចុង​ការ​ប្រ​ណាំង​ NASCAR រ​បួស​អ្នក​ទស្សនា28​​នាក់

Posted: 23 Feb 2013 10:24 PM PST

រូប​ភាព​អំឡុង​ពេល​គ្រោះ​ថ្នាក់
​គ្រោះ​ថ្នាក់​ដោយ​ចៃ​ដន្យ​មួយ​នៅ​ប៉ុន្មាន​នា​ទី​មុន​ការ​បញ្ចប់​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​រថយន្ត​បើក​រដូវ​កាល NASCAR Nationawide Series នៅ​ទី​លាន​ Daytona International Speedway រដ្ឋ​ផ្លរី​ដា សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​សៅរ៍ទី​២៣កុម្ភៈ​ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ប្រមាណជា ២៨​នាក់​រងរបួស​និង​ត្រូវ​បញ្ជូន​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ ។

សន្និ​សីទ​​សារ​ព័ត៌​មាន​ស្តីពី​​តន្ត្រី​ទេស​ចរណ៍​ស្រា​បៀរ​កម្ពុជា​ឆ្នាំ​២០១៣

Posted: 23 Feb 2013 10:17 PM PST

ពិធីសន្និ​សីទ​សារ​ព័ត៌​ស្តីពី​តន្ត្រី​ទេស​ចរណ៍​ស្រា​បៀរ​កម្ពុជា​
រាជធានីភ្នំពេញ ៖ ​​កាល​ពី​រសៀល​ថ្ងៃទី​​២៣ កុម្ភៈ ២០១៣ ​នៅរោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​មាន​រៀបចំ​សន្និ​សីទ​​សារ​ព័ត៌​មាន​មួយស្តី​អំពី​តន្ត្រី​​ទេស​ចរណ៍​ស្រា​បៀរ​កម្ពុជា​ឆ្នាំ​២០១៣ ​ក្រោម​ការ​អញ្ជើញចូលរួម​ដ៏ខ្ពង់ខ្ពស់​ពី​​សំណាក់​​លោក​ភិធើ លាង អគ្គនាយក​រង​ជាន់​ខ្ពស់​​ក្រុម​ហ៊ុន​​ខ្មែរ​ប៊្រូវើរី លីមីធីត និង​មាន​ការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗជាច្រើន​​រូប​ទៀត ។

ប្រទសចិន​ស្ថិត​​នៅលើផ្លូវ​​ក្នុង​ការក្លាយ​​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់

Posted: 23 Feb 2013 10:15 PM PST

គេរំពឹងថា ​ប្រទេស​ចិន​​នឹង​ចូល​រួម​​​ក្នុង​​ក្លិប​ប្រទេស​​ដែល​មាន​​ប្រាក់​ចំណូល​ខ្ពស់​​ដូច​ជា​ប្រទេស​ជប៉ុន​​ជា​ដើម​​នៅ​ក្នុង​រយៈ​ពេល​​១៥ឆ្នាំ​​ទៀត​ ។ ​ប៉ុន្តែ​​ដើម្បី​​ឈាន​ទៅ​សម្រេច​គោល​ដៅ​​ប្រ​កប​​ដោយ​​ភាព​​ជោគ​ជ័យ​ មាន​រឿង​រ៉ាវ​ច្រើន​ណាស់​​ដែល​​ត្រូវ​​កើត​ឡើង​ដំបូង​ជាមួយ​រដ្ឋាភិ​បាល​ និង​សេដ្ឋ​កិច្ច​​ដែ​ល​ប្រទេស​នេះ​ត្រូវ​ចាត់​ចែង ​។​

ស្រវឹង​ខ្លាំង​ពេក​កាន់​ចង្កូត​ម៉ូតូ​លែង​ជាប់​ដួល​សន្លប់​

Posted: 23 Feb 2013 09:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុុវជន​ម្នាក់​​សន្លប់​ស្តូក​ស្តឹង​​​កណ្តាលទ្រូង​​ផ្លូវ​ខណៈ​​ពេល​ស្រវឹង​​​ជោក​ជាំ​បើក​ម៉ូតូ​​​វីវ៉ា​ ពណ៌​ខ្មៅ មួយគ្រឿង ​ក្នុង​ល្បឿន​លឿន​​​​កាន់ដៃ​ចង្កូត​​លែង​ជាប់​​​​ក៏​​ដួលប្រាវ កាលពី​វេលា​ម៉ោង​​​​១១​និង​២៥​នាទីយប់​ថ្ងៃទី​២១​ កុម្ភៈ​ ​តាម​បណ្តោយ​ផ្លូវ​​ភ្នំពេញ​-ហាណូយ​​​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ យុវជន​​ធ្លាក់​ភ្នែក​​ឈ្មោះ​ វ៉ន វ៉ាន់ណា​រដ្ឋ អាយុ​២​៣​ឆ្នាំ​ ជា​កម្ម​ករ​​រោង​ចក្រ​​​ស្នាក់

អីុ​រ៉ង់ ​ៈ ពាណិជ្ជ​កម្ម​ពុំ​មែន​ប្រេង​កាត​ឡើង​ដល់​ជាង​85​ពាន់​លាន​ដុល្លារ​

Posted: 23 Feb 2013 08:00 PM PST

​អាជ្ញា​ធរ​គយ​អីុ​រ៉ង់​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ​ថា ពាណិជ្ជ​កម្ម​ពុំ​មែនប្រេង​កាត​អីុ​រ៉ង់​មាន​លើស​ពី​៨៥​ពាន់​លាន​ដុល្លារ​រយៈ​ពេល​១១​ខែ​ដំបូង​នៃ​ឆ្នាំ​​អីុ​រ៉ង់​នេះ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១២​មក ។ប្រមុខ​រដ្ឋ​បាល​គយ​អីុ​រ៉ង់​លោក​ អាប់​បាស់ ម័រ​​ម៉ា​ណឺ​ហ្សាដ ថ្លែង​ថា អីុ​រ៉ង់​បាន​នាំ​ចេញ​ផលិត​ផល​ពុំ​មែន​ប្រេង​កាត​ក្នុង​តម្លៃ​ជាង​៣៧​ពាន់​លាន​ដុល្លារ​ ហើយ​នាំ​ចូល​ផលិត​ផល​មិន​

រថយន្ត​​ម៉ាក DAEWOO​ ពន្លះ​​គូទ​រថយន្ត​​ដឹក​ស្រា​បៀរ​​ឈប់​ស្ងៀម​​ខ្ទេច​មុខ​មួយ​ចំហៀង​

Posted: 23 Feb 2013 07:56 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​ខេត្ត​កំពត​ ៖ ​មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើតឡើង​​ដែល​​បង្ក​ឡើង​ដោយ​រថយន្ត​២​គ្រឿង​ប៉ះ​ទង្គិច​​គ្នា​នៅ​ផ្លូវ​ក្នុង​ក្រុង​មុខ​កន្លែង​​លក់​បង្អែម​​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​កំពង់​បាយ​ខាង​ត្បូង បណ្តាល​ឱ្យ​ខ្ទេច​មុខ​រថយន្ត​ម៉ាក DAEWOO ​មួយ​គ្រឿង​​ដែលបើក​ទៅ​បុក​គូទ​​រថយន្ត​ធុន​ធំ​របស់​ក្រុម​ហ៊ុន​​ដឹក​ស្រា​​បៀរ​​មួយ​​ដែល​ម្ចាស់​ឈប់​ចត​ស្ងៀម​​នៅលើ​ដងផ​្លូវ​រួច​ចូល​ហូប​ចំណី​​នៅ​ក្បែរ​នោះ​ ។ ហេតុ​

ជិះម៉ូតូ​បត់ឆ្វេង​អត់មើល​មុខ​ក្រោយ ត្រូវ​រថយន្តកាមរីបុក​របួសធ្ងន់

Posted: 23 Feb 2013 07:56 PM PST

ជិះម៉ូតូ​បត់ឆ្វេង​អត់មើល​មុខ​ក្រោយ ត្រូវ​រថយន្តកាមរីបុក​របួសធ្ងន់
ខេត្តប៉ៃលិន ៖ បុរស​ចំណាស់ម្នាក់បានរងរបួស​​ធ្ងន់​​ ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរ​ណ៍ ជិះម៉ូតូឌុបដំឡូងមីមួយ​ការុង​បត់ឆ្វេង​​​មិន​​បើកភ្លើង​ស៊ីញ៉ូ និងមិនងាកមើល​មុខក្រោយ ត្រូវរថយន្តម៉ាកកាមរីពន្លះពី​ក្រោយ​ពេញទំហឹង បណ្តាលឱ្យដួលបោក​ក្បាល​ទៅនឹង ថ្នល់​ជាតិសន្លប់​នៅនឹងកន្លែង​ កាលពីវេលាម៉ោង​១២ និង៤០នាទីរសៀល ថ្ងៃទី២២ កុម្ភៈ ២០១៣ នៅលើកំណាត់​ផ្លូវ ជាតិលេខ៥៧

កាក​បាទ​ក្រហម​អនុ​សាខា​ក្រុង​ប៉ោយប៉ែត ​និង​​ប៉ូលិស​​ព្រំ​ដែន​នាំអំណោយ​​ និង​ថវិកា​ចែក​ជូន​គ្រួសារ​ក្រីក្រ​

Posted: 23 Feb 2013 07:43 PM PST

ការ​ចែក​អំណោយ​ និង​ថវិកា​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​
ក្រុង​ប៉ោយប៉ែត ៖ ​កាកបាទក្រហម​អនុ​សាខា​​ក្រុង​ប៉ោយប៉ែត ​រួម​ជា​មួយ​ប៉ូលិស​ការ​ពារ​ព្រំដែន​គោក​វរសេនា​តូច​លេខ​៨៩១ ប៉ុស្តិ៍​​អូរជ្រៅ កាល​ពី​វេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​​២២ កុម្ភៈ ​២០១៣ ​បាននាំ​យក​អំណោយ​​ជា​គ្រឿងឧបភោគ បរិភោគ​ និងថវិកា​មួយ​ចំនួន​ចែក​ជូន​ដល់​គ្រួសារ​ក្រីក្រ​នៅភូមិ​ប៉ោយ​ប៉ែត ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ។

ក្រុង​ព្យុង​យ៉ាង​​​​គំរាម​កម្ទេច​កង​ទ័ព​អាមេរិក​​នៅកូរ៉េ​ខាង​ត្បូង​

Posted: 23 Feb 2013 07:33 PM PST

កង​យន្តហោះ​ចម្បាំង​​កូរ៉េ​ខាង​ត្បូង
ប្រទេស​កូរ៉េ​​​ខាង​ជើង​កាល​ពីថ្ងៃទី​​២៣ កុម្ភៈ​ ​បាន​គំរាម​​​មេបញ្ជាការ​​កង​ទ័ព​​អាមេរិក​​នៅកូរ៉េ​ខាង​​ត្បូង​​​ពីការ​កម្ទេច​​យ៉ាង​​សែន​ទារុណ​​​ប្រសិន​បើ​​កង​ទ័ព​អាមេរិក​​​រៀប​ចំ​ធ្វើ​សមយុទ្ធ​​​យោធា​​រួម​ជាមួយ​​កូរ៉េ​ខាង​​ត្បូង ។ នេះ​ជា​ការ​ប្រកាស​​របស់​បណ្តា​​ម៉ាស៊ីន​​​ឃោសនា​​​កូរ៉េ​ខាង​ជើង​ ។

ពល​រដ្ឋ​ខ្មែរ​កាត់​សែស្រឡាយ​ចិន​​ចូល​រួម​​ហែអ្នកតា​​ព្រឹកនេះ

Posted: 23 Feb 2013 07:22 PM PST

ទិដ្ឋភាពក្នុងពិធីហែអ្នកតា
​រាជ​ធានីភ្នំពេញ ៖ ពលរដ្ឋខ្មែរ​កាត់សែស្រឡាយ​ចិន នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ២០១៣​នេះ បានចូលរួមហែអ្នក​តា​តាមទំនៀម​ទំលាប់​របស់​ជន​ជាតិចិន ដើម្បីបួងសួង​សុំសេចក្តីសុខ សំបូរ​សប្បាយ និងបញ្ជាក់ពិធីបុណ្យ​ប្រពៃណីចូលឆ្នាំចិនត្រូវបាន​បញ្ចប់ ។ នៅ​ជុំវិញ​ផ្សារអូរ​ប្ញស្សី​នាព្រឹក​ថ្ងៃអាទិត្យ​នេះ អ្នកតាជាច្រើនក្រុម​បានមកជួបជុំគ្នាបង្កឲ្យមានការកកស្ទះចរាចរណ៍នោះ​ផងដែរ ។ បើតាម​អ្នក​

ជន​មិន​ស្គាល់​មុខ​បាញ់​ចូល​ស្នាក់​ការ​សន្តិ​សុខ​៧៦១ ​ពុំ​ដឹង​មូល​ហេតុ​

Posted: 23 Feb 2013 07:22 PM PST

​ខេត្ត​មណ្ឌល​គីរី​ ៖ សំឡេង​ផ្ទុះ​​អាវុធជា​ច្រើន​គ្រាប់​​​បាន​លាន់​ឮ​ឡើង​ជាប់​ៗ​គ្នា​​ពី​​សំណាក់​​ជន​មិន​ស្គាល់​​មុខ​លួច​បាញ់​ចូល​ក្នុង​ស្នាក់​ការ​សន្តិ​សុខ​លេខ​៧៦១ ​បង្ក​ឱ្យ​​មាន​ភាព​​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជិត​ខាង​នោះ ។ ​ហេតុ​ការណ៍​​នេះកើត​ឡើង​កាល​ពី​​វេលា​ម៉ោង​៨​យប់​​ថ្ងៃ​ទី​២២ កុម្ភៈ ​២០១៣ ​ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ​ស្រុក​កែវសីមា ។ ​ទោះ​ជា​យ៉ាងណា​ករណីខាងលើ​ពុំ​បណ្តាល​ឱ្យ​

រដ្ឋសភា​​អាមេរិក​​នឹងផ្តល់​ជំនួយ​ប្រាក់​១​លាន​ដុល្លារ​សម្រាប់​កុមារ​កម្ពុជា​

Posted: 23 Feb 2013 07:17 PM PST

ពិធី​​​​​កិច្ច​ជំនួប​ជា​មួយ​លោក​ស្រី​ព្រឹទ្ធ​សភា​​អាមេរិក​
រាជធានីភ្នំពេញ ៖ ​ក្រោយ​ពី​កិច្ចជំនួប​ជា​មួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​ ហោ ណាំហុង លោក​ស្រី Mari Landrieu ​ព្រឹទ្ធ​សភា​អាមេរិក​បាន​មាន​ប្រសាសន៍​​ប្រាប់​​ក្រុម​​អ្នក​សារ​ព័ត៌​មាន​ថា រដ្ឋ​សភា​​អាមេរិក​នឹងផ្តល់​​ជំនួយ​ដល់​​កុមារ​កម្ពុជា ​លើ​ទឹក​ប្រាក់​១​លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃទី​​២២ កុម្ភៈ ​២០១៣ ​នៅ​​ក្រសួង​​ការ​បរទេស ។

កម្ម​ករ​រោង​ចក្រ​​ឃីង​ឡែនប្រមាណ​៥០០នាក់ ធ្វើ​កូដកម្ម​​បិទផ្លូវ​ជាតិលេខ២ទាម​ទារ​លក្ខខណ្ឌ

Posted: 23 Feb 2013 07:15 PM PST

កម្ម​ករ​រោង​ចក្រ​​ឃីង​ឡែនប្រមាណ​៥០០នាក់ ធ្វើ​កូដកម្ម​​បិទផ្លូវ​ជាតិលេខ២ទាម​ទារ​លក្ខខណ្ឌ
រាជធានីភ្នំពេញ ៖ កម្មករ​រោង​ចក្រ​​កាត់ដេរឃីងឡែន ​ប្រមាណ​៥០០នាក់បាន​ប្រមូលផ្តុំ​​គ្នា​ធ្វើ​កូដកម្ម​បិទផ្លូវ​ជាតិលេខ២ ​បង្ក​ឱ្យ​មាន​ការកកស្ទះ​​​ចរាចរណ៍​​យ៉ាងខ្លាំង នៅ​ខាងមុខ​រោងចក្រ​​ ស្ថិតក្នុង​ភូមិទួលរកា ​សង្កាត់ចាក​់អង្រែ​ក្រោម ខណ្ឌ​មានជ័យ ​វេលាព្រឹកថ្ងៃទី​២៤ ​កុម្ភៈ ២០១៣ នេះ ដើម្បី​​ទាមទារ​លក្ខខណ្ឌ​៥ចំណុច​ពីថៅកែ​រោង​ចក្រ ។

ឱសថ​សាណូហ្វី​ពង្រីក​ខ្លួន​នៅតាម​បណ្តា​ខេត្ត​ដោយ​ផ្សារ​ភ្ជាប់​​ជា​មួយ​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ឱសថ​​ក្លែងក្លាយ​

Posted: 23 Feb 2013 06:59 PM PST

ពិធី​សន្និសីទ​
រាជធានីភ្នំពេញ ៖ ​រសៀល​ថ្ងៃទី​​២២ កុម្ភៈ ​២០១៣ ក្រុម​ហ៊ុន​ឱសថ​​សាណូហ្វី​បាន​ធ្វើ​សន្និ​សីទ​កាសែត​មួយ​នៅ​ការិយា​ល័យ​របស់​ខ្លួន ស្ថិត​​នៅ​ផ្ទះ លេខ 5AE តាម​បណ្តោយ​វិថី​ក្រមួន​.ស ​រាជធានីភ្នំពេញ ដើម្បី​ផ្សព្វ​ផ្សាយ​​​ពីការ​ពង្រីក​ខ្លួន​ទៅតាម​បណ្តា​ខេត្តទូទាំង​ប្រទេស​កម្ពុជា ​និង​ស្វែង​​យល់​អំពី​ឱសថ​​ក្លែងក្លាយ​​ដែលធ្វើ​ចរា​ចរ​នៅ​តាម​ទីផ្សារ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។

កម្មករ​រាប់ពាន់នាក់​ធ្វើបាតុកម្ម​បិទផ្លូវ​ជាតិលេខ២ ស្ទះចរាចរណែនណាន់បង្កការ​ភ្ញាក់ផ្អើល

Posted: 23 Feb 2013 06:57 PM PST

រាជធានីភ្នំពេញ ៖ ក្រុមកម្មករ​រាប់ពាន់នាក់ បានធ្វើបាតុកម្ម​ទាមទារ​​សម្រួល​លក្ខខណ្ឌ​​ការងារ​មួយចំនួនយ៉ាងពុះកញ្ជ្រោល​ ដោយ​បិទផ្លូវ​​​ជាតិ​លេខ​​២បង្ក​ឱ្យស្ទះចរាចរ​ណែនណាន់ រថយន្តនិងម៉ូតូ​រាប់​ពាន់​គ្រឿងទៅមុខ​ទៅក្រោយ​មិនរួច ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ កាលពីវេលាម៉ោង​៩ព្រឹក​ថ្ងៃទី២៤ កុម្ភៈ ២០១៣ ... ។ ពេល​នេះ សមត្ថកិច្ច​

លោក​មេ​បញ្ជា​ការ​​កង​រាជ​អាវុធហត្ថ​​ស្រុក​រមាស​ហែក រង​ការ​ចោទ​ប្រកាន់​លក់​ដី​បន្ទាយ​

Posted: 23 Feb 2013 06:54 PM PST

ផ្ទៃដីបន្ទាយ
ខេត្ត​ស្វាយរៀង​ ៖ លោក​វរ​សេនីយ៍​ត្រី ទឹម វណ្ណិ មេបញ្ជា​ការ​កង​រាជអាវុធហត្ថ​​​ស្រុក​​រមាស​ហែក​ រង​ការ​​ចោទ​ប្រកាន់​ថា បាន​ច្រៀក​ដី​បន្ទាយ​​កង​រាជអាវុធហត្ថ​​​ស្រុក​រមាស​ហែក ទំហំ​​​ជាង​១០​អា ទទឹង​១​០​ម៉ែត្រ បណ្តោយ​៦០​ម៉ែត្រ ​ហើយ​​បែក​ធ្លាយ​រឿង​អាស្រូវ​​កាល​ពី​​ថ្ងៃទី​១១ កុម្ភៈ ​២០១៣ ​ដោយ​លោក​មេ​បញ្ជា​ការ​​កង​រាជ​អាវុធហត្ថ​​ខេត្ត​ ​​បាន​ដាក់​​បញ្ជា​ឱ្យ​លោក​មេ​បញ្ជា​ការ​​រង​កង​រាជអាវុធហត្ថ​ខេត្ត​ដឹក​នាំ​

លោក​ហ៊ីវ ​បូវី ដឹកនាំ​ក្រុម​​ការ​ងារ​ចុះ​ជួប​សំណេះ​សំណាល​​ជា​មួយ​ប្រជា​ពល​រដ្ឋ​​នៅ​ស្រុក​ព្រះ​ស្តេច​

Posted: 23 Feb 2013 06:51 PM PST

​ការ​ជួប​សំណេះ​សំណាល​ជា​​មួយ​ប្រជា​ពលរដ្ឋ​
​ខេត្ត​ព្រៃវែង ៖ ​កាល​ពី​​ព្រឹក​ថ្ងៃទី​២៣ កុម្ភៈ ២០១៣ ​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ព្រះ​ស្តេច ​ដឹក​នាំ​ដោយ​លោក​ហ៊ីវ ​បូវី ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​កំពង់​ផែ​ស្វយ័តភ្នំពេញ បាន​ចុះទៅ​ជួប​សំណេះ​សំណាល​​សួរ​សុខទុក្ខ​ និង​ស្វែង​យល់​ពី​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​​ដែល​រស់​នៅ​​ជាប់​នឹង​បន្ទាត់​ព្រំ​ដែន​ក្នុង​ឃុំ​​ព្រះ​ស្តេច ស្រុក​ព្រះស្តេច។

គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ​នៅ​ប៉ាគី​ស្ថាន​​​ស្លាប់​19​នាក់​

Posted: 23 Feb 2013 06:46 PM PST

រថយន្ត​ដែល​ក្រឡាប់​​ធ្លាក់​ស្ទឹង​
ម៉ាស៊ីន​​​ឃោសនា​ក្នុង​ស្រុក​រាយការណ៍​​កាល​ពី​​ថ្ងៃទី​​២២ កុម្ភៈ​​កន្លង​​មក​នេះ​ថា មនុស្ស​យ៉ាង​តិច​​​១៩​នាក់​ត្រូវ​​​​ស្លាប់​​ហើយ​​៥នាក់​​​ទៀត​ត្រូវ​​​របួស​​​ពេល​រថយន្ត​​បឺស​មួយ​​គ្រឿង​​​​បាន​ក្រឡាប់​​​​ធ្លាក់​ក្នុង​ស្ទឹង​មួយ​នៃ​ស្រុក​ប៉េសាវ៉ា​​​ភាគ​ពាយ័ព្យ​បា៉គី​ស្ថាន​ ។​យោង​តាម​ទូរ​ទស្សន៍​​ក្នុង​ស្រុក​​EXPRESS NEWS​ថា ​រថយន្ត​បឺស​នេះ​ដែល​​​ដឹក​មនុស្ស​​​​វិល​ពី​ចូលរួម​​ក្នុង​ពិធីការ​មួយ​បាន​ក្រឡាប់​​ធ្លាក់​ចូល​ស្ទឹង​​

ស្រវឹង​ធ្លាក់ភ្នែក​បើក​ម៉ូតូ FZ លឿន​ដូ​ចហោះ​កាន់ចង្កូត​លែងជាប់​ដួល​សន្លប់​ម្នាក់​ឯង

Posted: 23 Feb 2013 06:42 PM PST

ស្រវឹង​ធ្លាក់ភ្នែក​បើក​ម៉ូតូ FZ លឿន​ដូ​ចហោះ​កាន់ចង្កូត​លែងជាប់​ដួល​សន្លប់​ម្នាក់​ឯង
រាជ​ធានីភ្នំពេញ ៖ យុវជនម្នាក់​បានរងរបួសធ្ងន់ដេក​សន្លប់ស្តូកស្តឹងនៅកណ្តាល​ផ្លូវ ខណៈ​ស្រវឹងស្រាជោក​ជាំ ​បើកម៉ូតូFZ ពណ៌ស មួយគ្រឿងលឿន​ដូចហោះដល់ថ្នាក់កាន់ចង្កូត​លែងជាប់ បណ្តាលឲ្យម៉ូតូ​ដួលប្រាវទៅនឹងថ្នល់​កាលពីវេលាម៉ោង​១២ និង៣៥នាទី​​រំលង​​អធ្រាត្រ ឈានចូល​ថ្ងៃទី២៤ ​កុម្ភៈ ​២០១៣ តាមបណ្តោយ​មហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខផ្សាររតនា​ផ្លាហ្សា ក្នុងសង្កាត់​ទឹក​ថ្លា ​ខណ្ឌសែនសុខ​​ ។