Koh Santipheap Daily

Koh Santipheap Daily


ថ្នាក់​ដឹកនាំ​​​មកពី​១៣​ប្រទេស​​នឹង​អញ្ជើញ​ចូល​រួម​ព្រះ​រាជ​ពិធី​ថ្វាយ​​ព្រះភ្លើង​​ព្រះ​បរម​សព​សម្តេចឪ​

Posted: 26 Jan 2013 11:43 PM PST

រាជ​ធានីភ្នំពេញ ៖ យោងតាម​សេចក្តីជូនដំណឹងរបស់​ក្រសួងការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិ​បានឲ្យដឹងថា ថ្នាក់ដឹក​នំាបរទេស​​ដែលនឹងអញ្ជើញមក​ចូលរួមព្រះរាជពិធី​ថ្វាយព្រះភ្លើងព្រះបរមសព​ព្រះករុណាព្រះបាទសម្តេច​ព្រះនរោត្តមសីហនុ ព្រះមហាវី​រក្សត្រ ព្រះវររាជបិតា​ឯក​រាជ្យបូរណភាពទឹក​ដី និងឯកភាពជាតិ​ខ្មែរ ព្រះបរមរតន​កោដ្ឋ នៅថ្ងៃទី​៤ កុម្ភៈ ២០១៣ នៅវាល​ព្រះ​មេរុ ក្នុងរាជ​ធានីភ្នំពេញ​នោះរួមមាន ៖

កុងតាឌ័រ​​ឈ្នះដំ​ណាក់​ទី​៦ប្រ​ណាំង​កង់ Tour de San Luis នៅ​អា​ហ្សង់​ទីន​

Posted: 26 Jan 2013 11:14 PM PST

កីឡាករ​អេស្ប៉ាញ​អាល់​បឺតូ កុង​តា​ឌ័រ
កីឡាករ​អេស្ប៉ាញ​អាល់​បឺតូ កុង​តា​ឌ័រ​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ក្លាយ​ជា​អ្នក​ជិះ​កង់​លឿន​ជាង​គេ​បំ​ផុត​​ក្នុង​ដំ​ណាក់​​ទី​៦កម្ម​វិធី Tour de San Luis នៅ​ប្រ​ទេស​អា​ហ្សង់​ទីន​ កាល​ពី​ថ្ងៃសៅរ៍​​២៦​ខែ​មក​រា​កន្លង​មក​នេះ ។ ការ​ប្រ​ណាំង​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Merlo ប្រទេស​អា​ហ្សង់​ទីន ។​

ក្មេង​ស្រី​អាយុ​1​ឆ្នាំ​ខ្ទាត​ចេញ​ពី​រថយន្ត​សំណាង​ល្អ​រួច​ផុត​ពី​គ្រោះ​ថ្នាក់

Posted: 26 Jan 2013 11:12 PM PST

​
ទីភ្នាក់​ងារ​ព័ត៌​​មាន​បរទេស​បាន​ចុះ​ផ្សាយ​ពី​ស្ថាន​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​គួរ​ឱ្យ​រន្ធត់​​មួយ​ដោយ​សារ​​រថយន្ត​មួយ​គ្រឿង​​ព្យា​យាម​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាង​មុខ ហើយ​រអិល​ទឹក​កក​​នៅ​លើ​ផ្លូវធ្វើ​ឱ្យ​​រថយន្ត​​វេ​ឆ្លង​កាត់​​​ខ្សែ​គំនូស.ស កណ្តាល​ផ្លូវ​​​បង្ក​ឱ្យ​​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​​ទៀត​​ដែល​បើក​បញ្រ្ចាស​ទិស​​​គ្នា​បុក​ផ្នែក​ខាង​ក្រោយ​​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ក្មេងស្រី អាយុ​១​ឆ្នាំ ជ្រុះ​ចេញ​ពី

កីឡា​ករ​ Kompany​នឹង​អវត្ត​​មាន​ពី​ក្លិប Man City ក្នុង​ជំនួយ​​ជា​មួយ QPR

Posted: 26 Jan 2013 11:09 PM PST

កីឡាករ​ Kompany នឹង​​អវត្ត​មាន​​ពី​ក្លិប​ Man City ក្នុង​​ជំនួប​​​​ជា​មួយ​​ក្លិបម្ចាស​ផ្ទះ​ QPR នៅ​រាត្រី​​ថ្ងៃ​​អង្គារ​​ទី​២៩ មករា ឆ្នាំ​២០១៣ បន្ទាប់​ពី​រង​របួស​​​កំភួន​ជើង​​​ក្នុង​អំឡុង​​ពេល​ប្រកួត​​ FA Cup ​ឈ្នះ​​​ក្រុម Stoke កន្ល​ង​ទៅ​នេះ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ។លោក​ដេវីដ ប្លាត គ្រូ​បង្វឹក​​ក្លិប Man City បាន​និយាយ​​​ថា ៖​ «ខ្ញុំ​​​មិន​ទាន់​​ហា៊ន​និយាយ​​ថា តើ​កីឡា​ករ​រូប​នេះ​​នឹង​ត្រូវ​ឈប់​​សម្រាក​​យូរ​ប៉ុណ្ណា​នោះ​ទេ

រថយន្ត​ដឹក​ធុង​ហ្គាស​បើក​ឡើង​ស្ពាន​​អាកាស ​​ដាច់​​ហ្វ្រាំង​​រអិល​ថយ​ក្រោយ​​បាន​បង្កាន់​ដៃ​ស្ពាន​ជួយ​ទប់​

Posted: 26 Jan 2013 11:09 PM PST

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ធុង​ហ្គាស​មួយ​គ្រឿងម៉ាក​ហ៊ីយ៉ាន់ដាយ ​ប្រភេទ​ស្ទូច ពណ៌ស ​​ខណៈ​​កំពុង​បើក​​ឡើង​ស្ពាន​​អាកាស​ក្បាល​ថ្នល់​ ស្រាប់​តែ​​ដាច់​ហ្វ្រាំង​​បណ្តាល​​ឱ្យ​​រអិល​​ថយ​ក្រោយ​ជ្រុះ​ធុងហ្គាស​រាយ​ប៉ាយ​ពេញ​ស្ពាន​អាកាស​ ចំណែក​​រថយន្ត​​បាន​ខឿន​ចិញ្ចើម​​ស្ពាន​ និងបង្កាន់​​ដៃ​ស្ពាន​ជួយ​ទប់​ កុំ​អី​មិន​​ដឹងជា​យ៉ាង​​ណា​នោះ​ទេ ។ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​​ថ្ងៃទី​២៧ មករា ​២០១៣ ។​

លោក​ឧកញ៉ា ​លាង ឃុន ​ប្រធាន​អគ្គ​​នាយក​ក្រុម​ហ៊ុន​ខ្មែរ​​ប៊្រូវើរី លីមីធីត ចុះពិនិត្យ​សំណង់​​អគារ​នៅ​ខណ្ឌ​ដង្កោ

Posted: 26 Jan 2013 11:02 PM PST

ការចុះត្រួតពិនិត្យ​សំណង់អគារ​នៅ​ខណ្ឌ​ដង្កោ​
រាជធានីភ្នំពេញ ៖ ​​ព្រឹក​ថ្ងៃទី​​២៦ មករា ២០១៣ ​កន្លងទៅ​ លោក​ឧកញ៉ា ​លាង ឃុន ​ប្រធាន​អគ្គនាយក​ក្រុម​ហ៊ុន​​ខ្មែរ​ប្រ៊ូវើរី លីមីធីត និង​លោក​នុត ​ពុធ ដារ៉ា អភិបាល​​ខណ្ឌ​ដង្កោ ​រួម​ដំណើរ​​ដោយ​លោក លោក​ស្រី ជា​មន្ត្រី​ក្រោម​ឱវាទ​ ​ព្រម​ទាំង​តំណាង​​ក្រុម​ហ៊ុន​​ម៉ៅ​ការ​សំណង់​បាន​ចុះទៅ​ពិនិត្យ​សំណង់​អគារ​នានា​ស្ថិត​នៅក្នុង​បរិវេណ​​ខណ្ឌដង្កោ​ រួ​មមាន​សាល​ប្រជុំ​សាលា​ខណ្ឌ​មួយ​ខ្នង អគារ​កង​រាជអាវុធហត្ថ​​ខណ្ឌ​មួយ​ខ្នង និង​អគារ​នគរបាល​​ខណ្ឌ​មួយ​

​ប្រទេសចិនបង្កើតការងារ​១២,៧​លាន​កន្លែង​នៅក្នុងទីក្រុងកាលពី​ឆ្នាំ​២០១២​

Posted: 26 Jan 2013 10:50 PM PST

​
ប្រទេសចិនបង្កើតការងារ​១២,៧​លាន​កន្លែង​នៅក្នុងទីក្រុងកាលពី​ឆ្នាំ​២០១២​ប្រទេសច​ិន​បាន​បង្កើត​ការ​ងារថ​្មី​ចំនួន​​១២,៧​​លាន​កន្លែង​​នៅ​ក្នុង​តំបន់​ទី​ក្រុង​​កាល​ពី​​ឆ្នាំ​២០១២​​នេះ​​បើ​យោង​តាម​សេចក្ដី​​​រាយ​ការណ៍​​ពី​​ក្រសួង​​ធន​ធាន​មនុស្ស​​ និង​​​សន្តិ​សុខ​ស​ង្គម ។​ ​មន្ត្រី​​ក្រសួង​​​​ធន​ធាន​​មនុស្ស​ និង​សន្ដិសុខ​​​សង្គម​​​បាន​​និយាយ​ថា កំណើន​​នេះ​​គឺ​​កើន​លើស​កាល​ពី​ឆ្នាំ​២០១១​​ដែល​មាន​ចំនួន​​​តែ​១២,២

ពល​ករ​ខ្មែរ​​សម្រុក​ឆ្លង​ដែន​ទៅធ្វើការ​ក្នុង​ទឹកដីថៃ តាម​ច្រកទ្វារអន្តរជាតិ​​ប៉ោយប៉ែត

Posted: 26 Jan 2013 10:50 PM PST

ពលករ​​ខ្មែរ​ដែល​សម្រុក​ឆ្លង​ដែន​
ក្រុងប៉ោយប៉ែត ៖ ​ពល​ករ​ខ្មែរ​ប្រុស ស្រីរាប់​រយ​នាក់​បាន​​នាំគ្នាធ្វើ​ចំណាក​ស្រុក​ឆ្លង​ដែន​សម្រុក​ទៅ​​ធ្វើ​ការ​នៅ​ក្នុងទឹកដីថៃ តាម​រយៈ​​ក្រុម​ហ៊ុន​​នៅច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី ២៦ មករា ​២០១៣ ​។ ពល​ករ​ខ្មែរ​ប្រុស ស្រីចំនួន​១៦០​នាក់​បាន​នាំគ្នា​មក​អង្គុយ​​​រង់​ចាំ​​យ៉ាង​ត្រៀបត្រា​នៅ​ចំណុច​​ម្តុំ​​កាស៊ីណូ​ហ្គោ​ឌិន​ក្រោន ដើម្បី​រង់​ចាំ​​ចេញ​ទៅ​ក្នុងទឹកដី​ថៃ​តាម​ច្រក​ប៉ោយ​​ប៉ែត ។ ​

វិនិយោគផ្នែក​​សណ្ឋាគា​​រនៅសិង្ហបុរី​កើន​ឡើង​​ខ្ពស់​ដែលមា​ន​​ការ​ប្រកួត​​ប្រជែង​ពី​វៀតណាម​

Posted: 26 Jan 2013 10:38 PM PST

​
ប្រទេស​សិង្ហបុរី ​​​នៅ​តែ​បន្ត​តំណែង​ជា​​ប្រទេស​​នាំ​មុខ​ផ្នែក​ឧស្សា​ហកម្ម​សណ្ឋាគារ​ដោយ​​បាន​ និង​​កំពុង​​វិនិ​យោគ​នៅ​ក្នុង​ផ្នែក​នេះ​ចំនួ​ន​​៥៩៨​​លាន​​ដុល្លារ​​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន ។ ​ នេះ​បើ​យោង​​តា​ម​​​តួលេខ​ដែល​ចេញ​ផ្សាយ​​កាលពី​ពេល​​ថ្មីៗ​​​​នេ​​ះ​​របស់​ក្រសួង​​ទេស​ចរណ៍​ និង​សណ្ឋា​គារ ​។​

ធ្វើការ​​នៅផ្ទះអាចប៉ះពាល់​​ដល់សុខ​ភាព​ និង​ផលិត​ភាព​

Posted: 26 Jan 2013 10:35 PM PST

​
យោង​​តាម​​ការ​សិក្សា​ថ្មី​មួយ​បង្ហាញថា «ការ​​​​​​​​​​​ធ្វើ​ការ​នៅផ្ទះ»​​​ស្តាប់​ទៅវាហាក់​ដូច​ជា​​​ជម្រើស​មួយ​​​ដ​៏​ពេញ​​និយម​ ​និង​​ប្រតិ​បត្តិ​​ជាក់​​ស្តែង​សម្រា​ប់​​​​​​​បុគ្គ​លិក​​សិង្ហ​បុរី​​ដែល​ចង់​​​កាត​​់​បន្ថយ​​ការ​ធ្វើ​ដំណើរ​​​​​ពី​ផ្ទះ​​ទៅ​កន្លែង​​ធ្វើការ​ និង​ចំណាយ​ពេល​វេលា​​បាន​ច្រើន​ជាមួយ​​គ្រួសារ​​ប៉ុន្តែ​​ធាតុ​ពិត​គឺ​ផ្ទុយ​​​ស្រឡះ ។​

អេហ្ស៊ីប៖ ទី​តាំង​របស់​ក្រុម​បង​ប្អូន​អ៊ិស្លាម​ត្រូវ​ពួក​បាតុ​ករ​ដុត​នៅ​ក្រុង​អីុ​ស្មា​អីុ​លី​យ៉ា​

Posted: 26 Jan 2013 10:33 PM PST

ាតុ​ករ​ប្រមូល​ផ្តុំគ្នា​នៅ​ក្រុង​គែរ 
ទី​ស្នាក់​​ការ​របស់​ក្រុម​បង​ប្អូន​​អ៊ិស្លាម​អេ​ហ្ស៊ីប​នៅ​ទី​ក្រុង​​អីុស្មា​អីលី​យ៉ា ​ត្រូវដុត ​កាលពី​ថ្ងៃ​ទី​២៥​ មករា ​កន្លង​ម​ក​នេះ ខណៈ​ពេល​បាតុ​កម្ម​ធំៗ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ប្រទេស​ដើម្បី​​រំលឹក​ដល់​​ខួប​លើក​ទី​២​ នៃការ​បះ​បោរឆ្នាំ​២០១១ ​ដែល​នាំ​ទៅ​ដល់​ការ​ដួល​រល​​ំនៃ​របប​អតីត​ប្រធានា​ធិបតី​លោក​ហូ​ស្នីមូ​បារ៉ាក់​។

​កង​ទ័ព​បារាំង​និង​​ម៉ាលីដណ្តើម​កាន​់កាប់​ព្រលាន​យន្តហោះ​និងកំពង់​​​ផែ​ក្រុង​ហ្គាវ​

Posted: 26 Jan 2013 10:32 PM PST

កងកម្លាំង​បារាំង​ពេល​មួយ​ដល់​ក្រុង​ហ្គាវ
ក្រសួងការ​ពារ​ប្រទេស​បារាំង​រាយ​ការណ៍​កាលពី​ថ្ងៃទី​២៦ មករា ​ថា​រយៈពេល​៣៦​ម៉ោង​​ចុងក្រោយ​នេះកង​ទ័ព​​បារាំង​​ដែល​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​ការ​យោធា​ឈ្មោះ​SERVAL ព្រម​ទាំ​ង​កង​ទ័ព​មា៉លី បានធ្វើ​ការវាយ​លុក​ដែល​អាច​ដណ្តើម​កាន់​កាប់​ព្រលាន​យន្តហោះ​និងកំពង​​់​ផែ​ទី​ក្រុង​ហ្គាវ ​GAO ​ស្ថិ​តនៅ​ភាគ​​ឦសាន​ម៉ាលី​ ហើយ​កម្ទេច​ក្រុម​ភេរវ​ករ​ជា​ច្រើន​ក្រុម ។

កីឡាករ​អង់​គ្លេស Wood ឈ្នះ​ជើង​ឯក​វាយ​កូន​គោលនៅ​កាតា​​

Posted: 26 Jan 2013 10:22 PM PST

​
ការ​ធ្វើ​បាន​ពិន្ទុ ១ eagleនៅ​ឡូចុង​ក្រោយ​ក្នុង​ជុំ​ទី​៤​បាន​នាំ​ឱ្យ​កីឡាករ​ Chris Wood មាន​ឱកាស​លើក​ពាន​កម្ម​វិធី Qatar Mastersដែល​មាន​ទឹក​ប្រាក់​រង្វាន់សរុប​​ដល់​ទៅ​២លាន​និង​៥០​ម៉ឺន​ដុល្លារ​អា​មេរិក ។ កម្ម​វិធី​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​គោល Doha Golf Club ប្រ​ទេស​កា​តា​ កាល​ពី​ថ្ងៃ​សៅ​រ៍​ ទី​២៦​ ខែ​មក​រា ។

អា​​ហ្សា​រេន​​កា​បំ​បាក់​​លី​ណា​យក​​ឈ្នះ​ពាន​ក្រប​​ខ័ណ្ឌ Australian Open

Posted: 26 Jan 2013 10:21 PM PST

ាង​អា​ហ្សា​រេន​ការីករាយពេល​ទទួល​ពាន​ជើង​ឯក
នាង​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌធំ Australian Open ឆ្នាំ​២០១៣​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនី​ចិន​លី​ណា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៦​មក​រា​ ។ ការ​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង Melbourne ប្រ​ទេស​អូ​ស្ត្រា​លី ។

ទណ្ឌិត​ សម រង្ស៊ី ​មេ​បក្ស​ប្រឆាំង​​គ្រោង​ជួប​ជា​មួយ​ក្រុម​និស្សិត​​តាម​វីដេអូ​ខន​ហ្វឺ​រិន ស្តីពី «យុវ​ជន​ សេដ្ឋ​កិច្ច និង​ការ​ងារ»

Posted: 26 Jan 2013 10:14 PM PST

រាជធានីភ្នំពេញ ៖ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​​២៧ មករា ​២០១៣ ​នេះ ទណ្ឌិត​ សម រង្ស៊ី ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដែល​បច្ចុ​ប្បន្ន​កំពុង​តែ​​និរទេស​ខ្លួន​នៅ​ក្រៅ​​ប្រទេស និង​លោក​កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស នឹង​ជួប​ជា​មួយ​ក្រុម​យុវជន និស្សិត មក​ពី​មហា​វិទ្យា​ល័យ និង​សាកល​វិទ្យា​ល័យ​​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជំនួប​នេះ​ផ្តោត​ទៅលើ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ដូចជា​បញ្ហា «យុវជន សេដ្ឋ​កិច្ច​ និង​ការ​ងារ» ។

កុមារក្រីក្រ​ក្នុង​អង្គ​ការ​អនាគត​កុមារ​រុង​រឿង​ទទួល​អំណោយ​​ពីធនា​គារ SBC

Posted: 26 Jan 2013 07:43 PM PST

ការ​ចុះ​ចែក​អំណោយ​ដល់​កុមារ​ក្រីក្រ​
រាជធានីភ្នំពេញ ៖ កុមារា​ កុមារី​​ចំនួន​៧២​នាក់​នៅ​ក្នុង​អង្គ​ការ​អនា​គត​កុមារ​រុង​រឿង​ដែល​ស្ថិត​​​​ក្នុង​ជីវ​ភាព​​គ្រួសារ​ក្រីក្រ​​បាន​ទទួល​អំណោយ​ពី​ធនា​គារ​ SBC កាលពី​​រសៀល​​ថ្ងៃទី​​២៥ មករា ​២០១៣ ​នៅ​ក្នុង​បរិវេណ​​អង្គ​ការ​អនាគត​កុមាររុង​រឿង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៥០៦ ​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ​។ ​ក្នុង​​ឱកាស​​ចែក​អំណោយ​​ដល់​កុមារ​​ក្រីក្រ​ទាំង​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មាតា​បិតា​អាណា​ព្យាបាល​​សិស្ស​ លោក​ចៅ​សង្កាត់​ផ្សារ​​

ម៉ូតូ SIRIUS បើក​​ឆ្លង​ផ្លូវ​​​ទៅ​បុក​​ម៉ូតូ​ឌ្រីម​សេ​១២៥ ​របួស​ធ្ងន់​-ស្រាល​៤​នាក់​

Posted: 26 Jan 2013 07:35 PM PST

មនុស្សឆោឡោនៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​​ដេក​សន្លប់​បាត់​មាត់​ឈឹង​ និង​៣​នាក់​ទៀត​រង​របួស​ស្រាល​ដោយ​គ្រាន់តែ​​រលាត់​ដៃ​ជើង​បន្តិច​បន្តួច​ក្នុង ហេតុការណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍​មួយ​បង្ក​​ឡើងដោយ​ម៉ូតូ SIRIUS ពណ៌ខ្មៅ ជិះ​ដោយ​បុរស​២​នាក់​បើក​ឆ្លង​ផ្លូវ​ទៅ​បុក​ម៉ូតូឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​២០១២ ​មួយ​គ្រឿង​​ទៀត​ជិះ​​ដោយ​យុវជន​២​នាក់​ដែរ​ចំពី​មុខ​ពេញទំហឹង​កាល​ពីវេលា​ម៉ោង​​៩​និង​៣៥​នាទី​យប​់​ថ្ងៃទី​២៦ មករា ២០១៣ ​តាម​ផ្លូវលេខ​

ប៉ះទង្គិច​គ្នា​​​ក្រោយ​ការ​កាត់​ទោស​​ប្រហារ​ជីវិត​​​មនុស្ស​21​នាក់​​​នៅអេហ្ស៊ីប​​ស្លាប់​30​នាក់​

Posted: 26 Jan 2013 07:30 PM PST

រថយន្ត​ដឹក​សព​អ្នក​ស្លាប់​​
មនុស្ស​យ៉ាង​តិច​​​៣០​នាក់​​​ស្លាប់​ហើយ​ជាង​​៣០០​នាក់​ទៀត​​​របួស​កាល​ពី​ថ្ងៃទី​២៦ មករា ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដែល​កើត​មាន​​នៅ​ខាង​ក្រៅ​ពន្ធ​នា​គារ​​​អេហ្ស៊ីប​​​​មួយ​រវាង​​កង​កម្លាំង​​​សន្តិ​សុខ​ និង​បណ្តា​​សមាជិក​គ្រួសារ​​របស់​ជន​​ជាប់​ចោទ​​២១​នាក់​ ដែល​ទទួល​​​ការ​កាត់​ទោស​​ប្រហារ​ជីវិត​​​ដោយ​សារ​ការ​ទទួល​​​​ខុស​ត្រូវ​​​របស់​ពួក​គេ​​ក្នុង​សោក​នាដ​​កម្ម​​​​​មួួ​យ​ឯ​ស្តាត​​PORT SAID ​។

ហាយ​ឡែន​ឌ័រ​បុកម៉ូតូ​​ឃ្លីក​របួសធ្ងន់​​ម្នាក់​បើ​ក​រត់​​ដល់​មុខ​ផ្ទះ​ទើប​​ប៉ូលិស​​​ឃាត់​ជាប់​

Posted: 26 Jan 2013 07:26 PM PST

ហាយ​ឡែន​ឌ័រ​បុកម៉ូតូ​​ឃ្លីក​របួសធ្ងន់​​ម្នាក់​បើ​ក​រត់​​ដល់​មុខ​ផ្ទះ​ទើប​​ប៉ូលិស​​​ឃាត់​ជាប់​
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ បាក់ជើង​ខាង​ឆ្វេង ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​​បង្កឡើង​ដោយ​រថយន្ត​ហាយឡែន​ឌ័រ ​ពណ៌ស្ករ​ ​បើកដោយ​ស្ត្រីម្នាក់​​បុក​ម៉ូតូ​ឃ្លីក​ ពណ៌ព្រីង​ទុំមួយគ្រឿង ​បើក​ដោយ​យុវជន​ម្នាក់​ចំពីមុខ​​​ពេញទំហឹង​​​ ហើយ​រថយន្តបង្កហេតុបាន​បើក​​រត់​​ទាំងបែក​កង់​មុខ​​ខាងឆ្វេងរហូតដល់​មុខផ្ទះ ទើប​ត្រូវប៉ូលិស​​ធ្វើ​ការ​ឃាត់​បាន កាលពីវេលាម៉ោង៩យប់​​

​រថយន្ត​កាមរីគូទ​​ស្វិតបើក​​ចាក់កួរខ្លាំងពេក​បើក​ទៅ​បុក​ម៉ូតូ​ផ្លោង​មនុស្ស​ទៅលើ​សួនច្បារ​របួសធ្ងន់ម្នាក់

Posted: 26 Jan 2013 07:19 PM PST

សមត្ថកិច្ចឃាត់ខ្លន​អ្នកបើក​បរ
រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​​គូទស្វិត​​ ពណ៌ប្រផេះ ​​ជិះគ្នា​២នាក់ ​បើក​ក្នុង​ល្បឿន​​លឿនពេក បួង​ចង្កូត​​មិនទាន់​ជ្រុលទៅ​បុក​ម៉ូតូ​សេ១១០​​ ស៊េរី​​២០១២ ​ពណ៌ខ្មៅ ​​បើកបរ​ដោយបុរសម្នាក់​​បណ្តាលឱ្យ​ផ្លោងទៅលើ​សួនច្បារ​រងរបួស​ធ្ងន់ ចំណែក​​រថយន្តបង្ក​​បើកទៅ​​បុកខឿន​​​សួន​ច្បារ​ទៅ​មុខ​លែង​រួច ​។ គ្រោះថ្នាក់​​នេះ កើតឡើង​​កាលពីវេលាម៉ោង​​​២រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៧ ​មករា

​​ទំ​ពាំង​អូ​ស្ត្រា​លី Asparagus ​​ប្រ​ឆាំង​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម

Posted: 26 Jan 2013 07:13 PM PST

ទំ​ពាំង​ Asparagusអាច​ជា​អា​វុធ​ថ្មី​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម ។ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ទទួល​ទាន​បន្លែ​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​មួយ​នេះ​​ជា​ប្រ​ចាំ​ជួយ​រក្សា​កម្រិត​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​ថេរ ​និង​ជួយ​បង្កើន​ការ​ផលិត​អាំង​ស៊ុយ​លីន​(អ័រ​ម៉ូន​ជួយ​ស្រូប​យក​គ្លុយ​កូស​)​របស់​រាង​កាយ ។

មហា​បង្សុ​កូល​គម្រប់​​ខួប​១០០​ថ្ងៃ​​ឧទ្ទិសព្រះ​រាជ​មហា​កុសល​ថ្វាយ​ព្រះ​បរម​រតន​កោដ្ឋ​លើក​ទី​៤​

Posted: 26 Jan 2013 07:10 PM PST

ពិធីមហា​បង្សុ​កូល​គម្រប់​​ខួប​១០០​ថ្ងៃ​​
រាជធានីភ្នំពេញ ៖ ​មហា​​បង្សុ​កូល​គម្រប់​​ខួប​១០០​ថ្ងៃ​​ឧទ្ទិស​ព្រះ​រាជ​មហា​កុសល​ថ្វាយ​ព្រះ​ករុណា​​ព្រះ​បាទ​សម្តេច​ព្រះ​​នរោត្តម​​សីហនុ ​ព្រះ​មហា​វីរ​ក្សត្រ​ព្រះ​វរ​រាជ​បិតា ​​​ឯក​រាជ្យ​ បូរណ​ភាព​ទឹកដី និង​​ឯក​ភាព​ជាតិ​ខ្មែរ​ក្នុង​ព្រះ​​បរម​រតន​​កោដ្ឋ​ត្រូវ​បាន​រៀបចំ​ព្រះ​រាជ​ពិធី​នៅ​មុខ​ព្រះ​បរ​ម​រាជ​​វាំង​​កាល​ពី​ល្ងាច​​​ថ្ងៃទី​២៦ មករា​ ​២០១៣ ​ត្រូវ​នឹង​ថ្ងៃ​១៥ កើត ​ខែ​បុស្ស ព.ស​២៥៥៦ ​ដោយ​មាន​ការ​ចូលរួម​ពី​ព្រះ​សង្ឃ​ប្រមាណ​ជាង​២​ម៉ឺន​អង្គ និង​សម​ណ​សិស្ស សមណ​

ចូល​ដំ​ណេក​លឿន​ជាង​ទម្លាប់​1​ម៉ោងជួយ​ទប់​ស្កាត់​ការ​ឡើង​ឈាម​

Posted: 26 Jan 2013 07:07 PM PST

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ចូល​ដំ​ណេក​លឿន​ជាង​ទម្លាប់​ធម្ម​តា​១​ម៉ោង​អាច​ជួយ​ទប់​ស្កាត់​ដំណើរ​ឡើង​ឈាម​បាន ។​​ការ​សិក្សា​ដែល​ធ្វើ​​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យា​ល័យ​ Harvard Medical School នៅ​បូ​ស្តុន​សហ​រដ្ឋ​អា​មេរិក​បាន​ពិ​សោធលើ​មនុស្ស​ប្រុ​សស្រី​វ័យ​កណ្តាល​មាន​ជំ​ងឺ​លើស​ឈាម​តែ​២២​នាក់​ប៉ុណ្ណោះ​ ។ ជា​លទ្ធផល​ក្រោយ​ពី​រយៈ​ពេល​នៃ​

ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ជ្រុល​ទៅ​បុក​ចិញ្ចើម​ផ្លូវ​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​២​នាក់​

Posted: 26 Jan 2013 07:07 PM PST

សមត្ថកិច្ចកំពុងធ្វើ​អន្តរាគមន៍
រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​ដែល​គេ​ស្គាល់​​ថា ជា​កម្ម​ករ​​​រោងចក្រកាត់​ដេរ​បាន​បាក់​.ក​ស្លាប់​​ភ្លាមៗ​នៅនឹង​កន្លែង​គួរ​ឱ្យ​អាណោច​អាធ័ម​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​​កាន់​គ្លីនិក​​ឯក​ជន​មួយ​​ក្រោយ​ពី​យុវជន​នោះ និងមិត្តភក្តិ​​ជិះ​ម៉ូតូឌ្រីម​​សេ​១២៥ ប្រដេញ​គ្នា​ហើយ​​ជ្រុល​ទៅ​បុក​ចិញ្ចើម​ផ្លូវនៅមុ​ខ​ខ្លោង​​ទ្វារ​ចូល​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម តាម​បណ្តោយ​​មហា​វិថី​ព្រះ​​នរោត្តម ស្ថិត​ក្នុងសង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌ​ដូនពេញ កាល​

តើ​យិន​ស៊ិនអាច​ក្លាយ​ជា​វី​យ៉ាហ្គ្រា​ទី​2មែន​ទេ ?

Posted: 26 Jan 2013 07:04 PM PST


មើម​យិន​ស៊ិន​ត្រូវ​ជន​ជាតិ​ចិន​ប្រើ​ប្រាស់​​​ជា​យូរ​មក​ហើយ​ក្នុង​នាម​ជា​ថ្នាំ​ដាស់​ឱ្យ​មាន​សម្រើប​តណ្ហា ។ ប៉ុន្តែ​តាម​ការ​រក​ឃើញ​ថ្មី​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​កូ​រ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​អត្ថ​ប្រ​យោជន៍​ថ្មី​មួយ​បន្ថែម​ទៀត​របស់​យិន​ស៊ិន​ នោះ​គឺ​ជួយ​បុ​រស​ប្រ​ឆាំង​នូវ​អសមត្ថ​ភាព​ផ្លូវ​ភេទ (លិង្គ​មិន​ងើប​) ។

​ពលរដ្ឋអេស្បា៉​ញ​ជិត​6លាននាក់​គ្មាន​ការ​​ងារ​ធ្វើ

Posted: 26 Jan 2013 07:03 PM PST

ពលរដ្ឋអេស្បា៉​ញជ​ិត​​៦​លាននាក់​​កំពុង​​គ្មាន​​ការ​ងា​រ​ធ្វើ​​​ដែ​ល​ធ្វើ​ឲ្យ​​អត្រាអត់ការងារ​ធ្វើ​ឈាន​ដល់​​ជាង​២៦%​នៃ​កម្លាំងពលកម្ម​ ។​ តួលេខ​ដែលបានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​ មករា ​គឺ​ជា​ភស្តុតាង​បញ្ជាក់​ថា ​​អេស្បា៉ញ​​​មិន​​ទាន់ធ្លាក់ដល់កម្រិត​ទាបបំផុតដូចដែល​ក្រុម​អ្នក​វិភាគ​​​​និយាយថា ​ប្រទេ​សនេះន​ឹង​​បន្ត​ជា​​ច្រើន​ខែ​​ទៀត​​​នៅ​គ្រា​ដែល​​ប្រទេស​​​​ប្រឈម​​មុខ​ ​និ​​ង​ការ​បាត់​

តើ​ការ​ផឹក​តែ​និង​កា​ហ្វេ​ជួយ​ការ​ពារ​បាក់​តេរី​ MRSA ឬ?

Posted: 26 Jan 2013 07:01 PM PST


យោង​តាម​ការ​សិក្សា​មួយ​របស់​សហរដ្ឋ​អាមេរិក​ អ្នក​ដែល​ផឹក​តែ​និង​កាហ្វេ​ជា​ប្រ​ចាំ​អាច​ក្លាយ​ជា​អ្នក​ផ្ទុក​បាក់​តេរី​Methicillin-resistant Staphylococcus aureus (MRSA)យ៉ាង​តិច​តួច​បំ​ផុត​។Methicillin-resistant Staphylococcus aureus (MRSA)ជា​ប្រ​ភេទ​​បាក់​តេរី​ម្យ៉ាង​ដែល​បង្កើត​ឲ្យ​មាន​ភាព​ស៊ាំ​ទៅ​នឹង​ប្រភេទ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​មាន​ដូច​ជា​ប្រភេទ​ប៉េនី​ស៊ីលីន​ សេហ្វា​

ជំងឺ​បាយ​ភ្នែក​និង​អាការ​សម្រាប់​សម្គាល់​

Posted: 26 Jan 2013 06:58 PM PST


ជួប​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ងី ម៉េង ប្រធាន​កម្ម​វិធី​ជាតិ​សុខ​ភាព​ភ្នែក​បាន​មាន​ប្រសាសន៍​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ជំងឺ​បាយ​ភ្នែក​កើត​មាន​ពី​ការ​ស្រ​អាប់​របស់​កែ​វ​ភ្នែក ។ ជា​ធម្ម​តា​កែវ​ភ្នែក​មាន​លក្ខ​ណៈ​ថ្លា​ធ្វើ​តួនាទី​រួម​ពន្លឺ​ឱ្យ​ចំលើ​សរ​សៃ​ប្រសាទ​បាត​ភ្នែក ។ ពេល​កើត​ទៅ​ជា​បាយ​ភ្នែក​ សរ​សៃ​ប្រសាទ​បា​ត​ភ្នែក​ទទួល​ពន្លឺ​បាន​មិន​ពេញល្អ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​ខ្សែ​ភ្នែក​ស្រអាប់​ដូច​សម្លឹង​ឆ្លង​កាត់​

ផ្ទុះ​កាប៊ីនភ្លើង​​លាន់​ដូច​គ្រាប់​បែក​​ផ្អើល​ប្រជា​ពលរដ្ឋ​​រត់​ជាន់​ជើងគ្នាទាំង​យប់​

Posted: 26 Jan 2013 06:48 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បន្ទប់​​កាប៊ីន​​ស្តុប​ចែក​ចាយ​ភ្លើង​​នៅ​តំបន់​ទួល​ទំពូង​ទី២ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៤៣០​​កែង​​៤៣៨ ក្នុង​ភូមិ​​​៣ ​ក្រុម​២៧ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​​មន ត្រូវបាន​ផ្ទុះ​​កាប៊ីន​​ភ្លើង​លាន់​កក្រើក​​ កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​​២៥ មករា ២០១៣ ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​​មាន​ទី​លំនៅ​ជិត​នោះភ្ញាក់​ផ្អើល​​ភ័យ​រត់​ជាន់​ជើង​​គ្នា​ ដោយ​សារ​អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​​អស់​១៣​ខ្នង កាល​ពី​​ថ្ងៃទី​១៩ មករា កន្លងមក ​មិនទាន់​បាត់​​ភ័យ​ផង​ស្រាប់តែ​ឮ​

កាមរី​ឆ្លាម​​បើក​បុក​ក្បាល​​របាំង​ថ្ម​មុខ​វិទ្យា​ល័យ​ ជា ស៊ីម សន្ធរម៉ុក បាក់​៤​កង់​

Posted: 26 Jan 2013 06:35 PM PST

រថយន្តដែល​ជិះ​ទៅ​បុក​របាំង​ថ្ម​
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​កាមរី (ឆ្លាម) ​ពណ៌​ប្រផេះ ​មួយ​គ្រឿង​​បាន​បើក​បោះ​ពួយ​​ក្នុង​ល្បឿន​លឿន​​ទៅ​បុក​ក្បាល​​របាំង​ថ្ម​ខណ្ឌ​ចែក​ផ្លូវ​កម្ពុជា​ក្រោម​​ បណ្តាល​​ឱ្យ​​​បាក់​ចំនួន​៤​កង់​ ចំណែក​​រថយន្ត​ផ្ទុះ​ពោង​ទាំង​២​ និង​ខ្ទេច​មុខ​បែក​ម៉ាស៊ីន​​ហូរ​ប្រេង​ពេញ​ថ្នល់ ។ ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​នេះ​​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប​់​ថ្ងៃទី​២៦ ​មករា ២០១៣ ​នៅតាម​ផ្លូវ​កម្ពុជា​​ក្រោម​មុខ​​​វិទ្យា​ល័យ