Koh Santipheap Daily

Koh Santipheap Daily


សិរីសួស្តីជូនពរឆ្នាំថ្មី

Posted: 29 Dec 2012 11:44 PM PST

សូម​ប្រសិទ្ធិពរ​ជ័យ ​សិរី​មង្គល​​ វិបុល​សុខ​គ្រប់​ប្រការ​ មហា​ប្រសើរ ​កើត​មាន​ចំពោះ​​សម្តេច ទ្រង់ ឯក​ឧត្តម ​លោក​ជំទាវ ​លោក លោក​ស្រី​ ដៃ​គូ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​នៃ​បណ្តា​ក្រុម​ហ៊ុន​​នានា​​ បង​ប្អូន​ប្រជា​ពល​រដ្ឋ​ អតិថិ​ជន និង​​មិត្ត​អ្នក​អាន​​ទាំង​អស់​​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំសាកល ​២០១៣ នេះ។

បង្ក្រាប​បាន​ក្រុម​កាត់​សោ​​កុងតឺន័រ​​លួច​យក​ខោ​​របស់​ក្រុម​ហ៊ុន​​មួយ​សំបុក​

Posted: 29 Dec 2012 11:30 PM PST

រថយន្ត​កុងតឺន័រ​ដែល​លួច​យក​ខោអាវ​របស់​ក្រុម​ហ៊ុន​
ខេត្ត​កំពង់ស្ពឺ ៖ កង​​រាជ​អាវុធហត្ថ​​បាន​បង្ក្រាប​​ក្រុម​ចោរ​​លួច ​ពុះ​វះ​កាត់​សោ​កុង​តឺន័រ​​កាល​ពីវេលា​ម៉ោង​៩​និង​​៣០​នាទី​យប់​ថ្ងៃទី​​២៨ ធ្នូ ​២០១២ ស្ថិត​ក្នុងភូមិ​កុមារ​ពេទ្យ (ភូមិ​ទី​១) ឃុំ​​ត្រែង​ត្រយឹង ​ស្រុក​ភ្នំ​ស្រួច នៅ​ចំណុច​បង្គោល​​គីឡូ​ម៉ែត្រ​លេខ​៨០ ​ខណៈ​​ដែល​ក្រុម​ជនសង្ស័យ​បាន​​រៀប​ចំ​កម្លាំង​មាន​ដូច​ជា​ក្រុម​បច្ចេក​ទេស ក្រុម​កម្លាំង​មើល​ផ្លូវ ក្រុម​កម្លាំង​ដឹក​ជញ្ជូន​ ក្រុម​កម្លាំង​ការពារ និង​ក្រុម​កម្ម​ករ

កីឡាករ​​​រ៉ូណាល់​​ឌីញ៉ូ​​​ ទទូច​សុំ​​​​ឱ្យ​មាន​​​វត្ត​មាន​របស់​​​​លោក​ក្នុង​ក្រុម​ជម្រើស​ជាតិ​សម្រាប់​​ការ​​​​ប្រកួត​បាល់​ទាត់​​ពិភព​លោក​​ឆ្នាំ​2014

Posted: 29 Dec 2012 11:19 PM PST

​
យោង​តាម​ប្រភព​​ព័ត៌​​មាន​​គេ​ហ​ទំព័រ​​ Goal. com ចេញ​ផ្សាយ​​​​កាល​ពី​​ថ្ងៃ​អាទិត្យ​​ទី​៣០ ធ្នូ ឆ្នាំ​​២០១២ បាន​ឱ្យ​ដឹង​ថា កីឡាករ​វ័យ​​​ចំណាស់​​ប្រេស៊ីល​​រូ៉ណាល់​ឌីញ៉ូ បាន​ទទូច​សុំ​ឱ្យ​បញ្ចូល​​ឈ្មោះ​​​របស់​លោក​​ចូល​​ក្នុង​ក្រុម​ជម្រើស​ជាតិ​​​​សម្រាប់​​​​ការ​ប្រកួត​​បាល់​ទាត់​​​ពិភព​លោក​​ឆ្នាំ​២០១៤ ​ដែល​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​ក្នុង​ប្រទេស​​កំណើត​​របស់​លោក ។ការ​ទទូច​សុំ​បែប​នេះ​​​ដោយ​សារ​តែ​​​រូប​លោក​​មិន​

ប៉ុប ពី​ ត្រៀម​វះ​កាត់​កែ​ទម្រង់​ផ្ទៃ​មុខ​ដែល​ចំណាយ​ជិត​៣​ពាន់​ដុល្លារ​

Posted: 29 Dec 2012 11:12 PM PST

ប៉ុប ពី​
រាជធានីភ្នំពេញ ៖ ​តារា​សម្តែង​​ភេទ​ទី​បី​ដែល​មាន​សម្រស់​ស្រស់​ស្អាត ប៉ុប ពី បាន​អះអាងថា ​នាងគ្រោង​នឹង​ធ្វើ​ការ​វះ​កាត់​កែទម្រង់​​ផ្ទៃ​មុខ​ថ្មី​ដែល​គ្រោង​​ចំណាយ​ប្រាក់​ជិត​៣​ពាន់​ដុល្លារ ដើម្បី​លើ​ក​រាសី​ក្នុង​ឆ្នាំ​ថ្មីនេះ ។ គេសង្កេតឃើញ​​ថា នៅក្នុងឆ្នាំ ២០១២ នាងប៉ុប ពី ហាក់​មិន​សូវ​មាន​យីអ៊ុន​ខ្លាំង​នៅក្នុង​វិស័យ​សិល្បៈ​​ដែល​នាង​កំពុង​តែ​ដើរ​នេះ​ឡើយ

ជប៉ុន​​ និងរុស្ស៊ី​​យល់​ព្រម​​ធ្វើ​ការ​ឱ្យ​មាន​ការ​​ចុះ​ហត្ថ​លេខា​​លើ​សន្ធិ​សញ្ញា​​សន្តិ​ភាព​មួយ​

Posted: 29 Dec 2012 11:06 PM PST

លោក​អាបេ​
ទី​ភ្នាក់ងារ​​សារ​ព័ត៌​មាន​​​ជប៉ុន​​ក្យូដូ​រាយ​ការណ៍​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​​​លោកស៊ីនហ្សូ​អាបេ និង​ប្រធានាធិបតី​រុស្ស៊ី​​លោក​វ្ល៉ាឌីមៀរ​ពូ​ទីន​​បាន​​ព្រម​ព្រៀង​គ្នា​ កាល​ពី​​​ថ្ងៃទី​២៨ ធ្នូ​​កន្លងម​កនេះ​ធ្វើការ​​ដោយ​យក​ចិត្ត​ទុកដាក់​​​ដើម្បី​ឱ្យសម្រេច​បាន​​សន្ធិ​សញ្ញា​​​សន្តិ​ភាព​​​​ទ្វេ​ភាគីមួយ​ ។​​លោក​អាបេ​ថ្លែង​​ទៅ​កាន់​​​លោក​ពូទីន​​តាម​ទូរស័ព្ទ​​ថា ភាគី​​ទាំង​​២​​​​ត្រូវ​​ស្វែង​រក​​ដំណោះ​ស្រាយ​​មួយ​ដែល​អាច​​ទទួល​យក

ចិន​កំណត់​​​កាល​បរិច្ឆេទ​​ជ្រើស​រើស​​​មេដឹក​នាំ​​ថ្មី

Posted: 29 Dec 2012 11:06 PM PST

​ប្រទេស​ចិន​​បាន​សម្រេច​​បើក​សម័យ​ប្រជុំ​​​​ពេញ​អង្គ​​​លើក​ដំបូង​​របស់​សភា​​ជាតិ​នីតិកាល​ទី​១២ ​នា​ថ្ងៃទី​៥ មីនា​ខាង​មុខ​នេះ ។ ​ការ​សម្រេច​​ចិត្ត​នោះ​នឹង​ជា​ឱកាស​​​ជ្រើ​ស​រើស​​​បណ្តា​​មេដឹក​នាំ​​ថ្មី​របស់​ប្រទេស​​​​​ពិសេស​​ប្រធានា​ធិបតី​​ ។ កិច្ច​ប្រជុំ​​លើក​ទី​៣០​របស់​គណៈ​​កម្មា​ធិការ​​​​អចិន្ត្រៃយ៍​​សភា​នីតិកាល​​​ទី​១១​បាន​បិទ​កាល​ពី​ថ្ងៃទី​​២៨ ធ្នូ កន្លងមក​នេះ​​​នៅក្រុ​ង​ប៉េកាំង​​​ដោយ​បាន​អនុម័ត​​​សេចក្តី​សម្រេច​ចិត្ត

រថយន្ត​ហាយឡែន​ឌ័រ​បើកបុក​ម៉ូតូ​ដាច់កង់​មុខ

Posted: 29 Dec 2012 11:05 PM PST

ជនរងគ្រោះ​កំពុងត្រូវបានសង្គ្រោះ
រាជធានីភ្នំពេញ​ ៖ រថយន្ត​ហាយឡែនឌ័រ​បើកបុកម៉ូតូ​ដាច់​មួយកំណាត់​កង់​មុខ បណ្តាល​ឱ្យ​អ្នកបើកម៉ូតូ​រងរបួសធ្ងន់ ​និងអ្នក​ជិះ​ពី​ក្រោយ​រងរបួស​​ស្រាល ចំណែករថយន្ត​បង្ករត់គេចបាត់ ។ គ្រោះថ្នាក់​នេះ កើតឡើង​​កាលពីវេលាម៉ោង១០ និង​៣០នាទីយប់​ថ្ងៃទី​២៩ ធ្នូ ២០១២ នៅចំណុច​ផ្លូវលេខ​៣១៥ កែង​ផ្លូវលេខ៥៩២ សង្កាត់​បឹងកក់ទី២ ​ខណ្ឌទួលគោក ។

សង្កាត់​ភ្លើង​ឆេះ​រទេះ​ជាសង្កាត់​ចុង​ក្រោយគេ​ ដែល​បានបង្កើត​សមាគម​​មនុស្សចាស់

Posted: 29 Dec 2012 10:57 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​ ៖ លោកហែម​ ដារិទ្ធិ អភិ​បាលរង​ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញ​ជា​អធិប​តីភាពនៅក្នុងពិធី​បង្កើត​សមាគម​មនុស្ស​ចាស់​នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ​ដើម្បី​​បម្រើ​ផល​ប្រយោជន៍ និងទ្រទ្រង់ដល់​សុខភាពប្រជា​ពល​រដ្ឋដែលជាមនុស្ស​ចាស់ក្នុង​សង្កាត់នេះ ហើយ​ក៏​ជាការអនុវត្តតាមគោលនយោ​បាយ​របស់​រាជរដ្ឋាភិបាលផងដែរ ។

បុរសម្នាក់​ស្លាប់​នៅលើ​ដងផ្លូវ​មុខ​រង្គ​សាល​ទីក្រុងមាស​ ដោយ​សារ​ជំងឺ​ខ្យល់​គរ​មិន​បាន​ចូល​ក្នុង​រង្គ​សាល​ទេ

Posted: 29 Dec 2012 10:48 PM PST

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កាសែត​​កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​នៅ​អត្ថ​បទ​​មួយ​មាន​ចំណង​ជើង​ថា «បុរស​ម្នាក់​ដួល​ស្លាប់​នៅ​​មុខ​រង្គ​សាល​ទីក្រុង​មាស» ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​សៅរ៍-អាទិត្យ ​ទី​២៩-៣០ ធ្នូ ២០១២ ថ្មីៗ​នេះ​ បុគ្គ​លិក​រង្គ​សាល​ទីក្រុង​មាស ក៏ដូចជា​សន្តិ​សុខ​​ក្នុង​រង្គ​សាល និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​​បំភ្លឺថា បុរស​ដែល​ស្លាប់​នៅ​លើ​ដង​ផ្លូវ​មុខ​រង្គ​សាល​កាលពីវេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​២៨ ធ្នូ ២០១២ គឺមិន​បាន​ចូល​ផឹក​ស៊ី​ក្នុង​រង្គ​

នាំអំណោយ​​លោក​កែប ជុតិមា និង​លោក​ជំទាវផ្តល់​ជូន​សមាគម​តន្ត្រី​សំនៀង​ជនពិការ​

Posted: 29 Dec 2012 10:41 PM PST

អំណោយ​សប្បុរស​ជន​ដែល​ផ្តល់​ជូន​សមា​គម​តន្ត្រី​សំនៀង​ជនពិការ​
រាជធានី​ភ្នំពេញ ៖ ​កាលពីថ្ងៃទី​២៩ ធ្នូ ២០១២ ​​លោក​ឡុង ឌីម៉ង់ ​នា​យក​ទីចាត់ការ​រដ្ឋបាល និង​លោក​ស្រី គឹម សេដ្ឋានី នាយក​ទីចាត់ការ​ច្បាប់ និង​សិទ្ធិ​មនុស្ស សាលា​រាជធានីភ្នំពេញ បាន​នាំ​យក​អំណោយ​​ជាអង្ករ​ចំនួន​៣០០​គីឡូក្រាម របស់​លោក​កែប ជុតិមា ​អភិ​បាល​រាជធានីភ្នំពេញ និង​លោក​ជំទាវ ជុំ សាមីន ជាភរិយា​យក​ទៅផ្តល់​ជូន​ដល់​សមាគម​តន្ត្រី​សំនៀង​ជនពិការ​ដែល​មានទីតាំង​ស្ថិតនៅភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ

ឌ្រីមសេ​១១០ ​បើក​ជែង​រថយន្ត​ជ្រុល​បុកឡាន​មួយ​គ្រឿង​ទៀត​​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​

Posted: 29 Dec 2012 10:39 PM PST

ម៉ូតូ​ដែល​បើក​ទៅ​បុក​ឡាន​
ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​​ខេត្ត និង​ម្នាក់​ទៀត​រង​រ​បួស​ធ្ងន់​ក្នុង​ឧប្បត្តិហេតុ​​​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៤៦-៤៧ ​ចំណុច​មុខ​ផ្ទះ​សំណាក់​ផេង​អាង ស្ថិតក្នុងភូមិ​ពាណិជ្ជ​កម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារ​មន ​ដោយ​ម៉ូតូ​មួយគ្រឿងម៉ាកឌ្រីម​សេ១១០ ពណ៌ខ្មៅ ស៊េរី​២០១២ ជិះគ្នា​២​នាក់​បើក​ពី​ភ្នំពេញ ទៅផ្សារ​ខេត្ត​កំពង់​ស្ពឺ ។ លុះ​ពេល​មក​ដល់​ចំណុច​

ផ្ទុះ​ក្នុង​រថយន្ត​បឺស​​មួយ​នៅ​ប៉ាគី​ស្ថាន​​​ស្លាប់​​5​នាក់​

Posted: 29 Dec 2012 10:10 PM PST

ទិដ្ឋ​ភាព​​កន្លែង​​​រថយន្ត​ផ្ទុះ​​ឆេះ
យោង​តាម​ម៉ាស៊ីន​​ឃោសនា​​ក្នុង​ស្រុក​ថា​មនុស្ស​យ៉ាង​តិច​​​៥នាក់​​​បាន​ត្រូវ​​​ស្លាប់​ហើយ​​យ៉ាង​តិច​​៤៥​នាក់​​​​ទៀត​ត្រូវ​របួស​​​ពេល​មាន​ការ​ផ្ទុះ​​​ក្នុង​រថយន្ត​​បឺស​មួយ​គ្រឿង​​កាល​ពី​រសៀល​​ថ្ងៃទី​​​​២៩ ធ្នូ ​នៅ​ទីក្រុង​​ការ៉ា​ជី​ ភាគ​ខាង​ត្បូង​​ប៉ាគីស្ថាន ។ទូរទស្សន៍​​​​​ARY ​រៀប​រាប់​ថា ​ការ​ផ្ទុះ​កើត​មាន​​នា​វេលាម៉ោង​​១៥​ម៉ោង​ក្នុង​​ស្រុក​​​ក្នុង​រថយន្ត​​បឺស​មួយ​គ្រឿង​​​ដែល​ដឹក​អ្នក​ដំណើរ​​​​ពេល​រថយន្ត​​នោះ​​បើក​មក​ជិត​ដល់

ទាហាន​ប៉ា​គី​ស្ថាន​21នាក់​ដែល​​ចាប់​ពង្រត់​ត្រូវ​ពួក​​តាលី​បង់​សម្លាប់​

Posted: 29 Dec 2012 10:10 PM PST

កង​ទាហា​ន​ប៉ា​គី​ស្ថាន​
អ្នក​ទទួល​ខុស​ត្រូវ​មូល​ដ្ឋាន​ម្នាក់​រៀប​រាប់​ថា ពួក​តា​លីបង់​បាន​បាញ់សម្លាប់​ទាហាន​ប៉ា​គី​ស្ថាន​២១​នាក់ ដែល​ពួ​ក​គេ​​ចាប់​ពង្រត់​កាល​ពី​បី​ថ្ងៃ​មុន​នេះ​ នៅ​ភាគ​​ពាយ័ព្យ​ប៉ា​គីស្ថាន ។អ្នក​ទទួល​ខុស​ត្រូវ​រូប​នេះ លោក​ណា​វីតអាក់​បា ថ្លែង​កាល​ពី​ថ្ងៃទី​២៩​ ធ្នូថា យើង​បាន​រក​ឃើញ​​សាក​សព​ដែល​មាន​ស្នាម​ត្រូវ​គ្រាប់​កាំ​ភ្លើង​របស់​សមា​ជិ​​ក​ភ្នាក់​ងារ​សន្តិសុខ​២១​នាក់ ក្នុង​តំបន់​គ្មាន​មនុស្ស​រស់​នៅ​មួយ​ ។

តួឯក​ស្រីក្នុង​​រឿង​​ទីតានិក​​រៀប​អាពាហ៍​ពិពាហ៍​​​លើក​​ទី​3ជា​មួយ​​ក្មួយ​ប្រុស​​​មហា​សេដ្ឋី​អាកាសចេរណ៍អង់​គ្លេស​

Posted: 29 Dec 2012 10:10 PM PST

​
យោង​តាម​​​ប្រភព​ព័ត៌​មាន​​គេហទំព័រ​​ The Guardian ចេញ​​ផ្សាយកាល​ពី​ថ្ងៃ​អាទិត្យ​ទី​​៣០ ធ្នូ ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តួ​សម្តែង​ក្នុង​រឿង​​ទីតានិកនាង Kate Winslet បាន​សម្រេច​​​ចិត្ត​រៀប​​អាពាហ៍​ពិពាហ៍​ស្ងាត់ៗ​​​លើក​ទី​៣​ជា​មួយ​លោក Ned Rockn Roll ដែល​ជា​ក្មួយ​ប្រុស​របស់​​លោក​ Richard Branson មហា​សេដ្ឋី​​​អាកាស​ចរណ៍​អង​់គ្លេស​​ក្នុង​​ទី​ក្រុង​​​ញូវយ៉ក កាល​ពី​​ដើម​ខែ​ធ្នូ ឆ្នាំ​​

លោក​ម៉ាន់ស៊ីនី ៖ ក្លិប​ Man City ប្រយុទ្ធ​​​ដល់​ទី​បញ្ចប់​​​ដើម្បី​ការ​ពារ​​តំណែង​​ជើង​​ឯក​ប្រឺមីញេលីក

Posted: 29 Dec 2012 10:10 PM PST

​
បន្ទាប់​ពី​​​លោក​អាជ្ញា​កណ្តាល​​​ផ្លុំ​​កញ្ចែ​​បញ្ចប់​ការ​ប្រកួត​​រយ​ៈ​ពេល​៩០​នាទី​ នៅ​ពេល​​​ដែល​ក្រុម Man City បាន​​យក​ឈ្នះ​​ម្ចាស់​ផ្ទះ Norwich ដោយ​លទ្ធ​ផល 4-3 លោក​​​ម៉ាន់​ស៊ីនី គ្រូ​បង្វឹក​​​ក្លិប​​អ្នក​​មាន​ថ្មី Man City បាន​អះ​អាង​​ថា យើង​​នឹង​​មិន​​ធ្វេស​ប្រហែស​​ទៀត​ទេ យើង​ចូល​ទី​លាន​ប្រកួត​​​​គឺ​ដើម្បី​​ស្វែង​រក​​ជ័យ​ជម្នះ​​ ។​

ប្រធាន​សន្តិ​សុខ​ចាប់​កម្ម​ករ​វាយ​ច​ង​ស្លាប​សេក, កម្ម​ករ​តវ៉ា​សុំ​ឱ្យ​ប៉ូលិស​ចាប់​ខ្លួន​

Posted: 29 Dec 2012 08:17 PM PST

រាជធានី​ភ្នំពេញ ៖ ​ប្រធាន​សន្តិ​សុខ​រោង​ចក្រ​កាត់​ដេរ SL ​នៅ​ក្នុងសង្កាត់​​ស្ទឹង​មាន​ជ័យ បាន​ចាប់​កម្ម​ករ​៣​នាក់​ចង​ស្លាក​សេក និងវាយ​ដំធ្វើ​ឱ្យ​​មាន​ប្រតិ​កម្ម​ពី​កម្ម​ករ​ជា​ច្រើន​ ផ្អើល​​តវ៉ា​រក​ខុស​ត្រូវ​ ដោយ​សំណូម​​ពរ​ឱ្យ​ប៉ូលិស​ចាប់​ខ្លួន​ប្រថាន​សន្តិ​សុខ​រូប​នោះ ​និង​ជ្រួល​ច្របល់​មួយ​ប្រាវ​កាល​ពីវេលា​ម៉ោង​ជាង​៧​ព្រឹកថ្ងៃទី​៣០ ធ្នូ ២០១២ ។

បុរសជនជាតិ​ឥណ្ឌាម្នាក់​ស្រវឹង​ធ្លាក់ភ្នែក​បោះពួយ​​រថយន្ត​បុករនាំង​ដែក​បាក់១៣ផ្ទាំង ហើយព្យាយាម​​បើករត់

Posted: 29 Dec 2012 08:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រនាំង​ដែក​ចែក​​​ផ្លូវ​១៣​ផ្ទាំង ត្រូវ​បាន​បាក់ និងដួល​រលំពេញ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ដោយត្រូវ​រថយន្ត​មែ​រសឺដេស​ពណ៌ខ្មៅ មួយគ្រឿង បើក​​ដោយបុរស​ជនជាតិឥណ្ឌា ​ស្រវឹងស្រា​ជោកជាំ​ម្នាក់ បាន​បើកបោះពួយ​​​យ៉ាងលឿន​ដូចហោះ ក៏ជ្រុល​ចង្កូត​ទៅ​បុករនាំងដែក​ចែក​​​ផ្លូវ ​ចំពីមុខ​ពេញទំហឹង​​ កាលពីវេលាម៉ោង​​២ និង​៣៥​នាទី​​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​៣០ ធ្នូ ២០១២

យុវជន​ស្ម័គ្រ​ចិត្ត​វាស់វែងដីធ្លី​ចំនួន​១.៦០១​នាក់​ប្រឡង​ចូល​ក្រប​ខណ្ឌ​ក្រសួង​រៀបចំ​ដែន​​ដី​នគរូប​នីយ​កម្ម និង​សំណង់​

Posted: 29 Dec 2012 07:55 PM PST

ការមាន​ប្រសាសន៍​ក្នុងពិធី​
រាជធានី​ភ្នំពេញ ៖ យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​​​វាស់​វែង​ដីធ្លី​សម្តេច​តេជោ ហ៊ុន ​សែន ចំនួន​១.៦០១​នាក់ បាន​ធ្វើ​ការ​ប្រឡង ដើម្បី​ចូល​បម្រើ​ការ​ងារ​ក្រប​ខណ្ឌ​របស់​ក្រសួង​រៀបចំ​ដែន​ដី​នគរូប​នីយ​កម្ម​ និង​សំណង់​ បន្ទាប់​​ពី​ក្រសួង​នេះ​បាន​ប្រកាស​​ជ្រើសរើស​​មន្ត្រីរបស់​ខ្លួន​ចំនួន​៦០០​នាក់​បន្ថែម ។ ការ​ប្រឡងនេះ​បាន​ធ្វើឡើង​​នៅវិទ្យា​ល័យ​បឹង​ត្របែក ​រាជធានីភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី​២៩ ធ្នូ ២០១២ ​​ក្នុង​​នោះវ​ិញ្ញា​សារ​​ដែល​បាន​ដាក់​ក្នុងការ​ប្រឡង​​មាន

បុរស​ជា​កម្មករ​សំណង់ម្នាក់​សង្ស័យ​ខ្មោច​ចូលទាញកាំបិត​អារ.ក​ប៉ងសម្លាប់​ខ្លួន​ឯង

Posted: 29 Dec 2012 07:52 PM PST

បុរស​ជា​កម្មករ​សំណង់ម្នាក់​សង្ស័យ​ខ្មោច​ចូលទាញកាំបិត​អារ.ក​ប៉ងសម្លាប់​ខ្លួន​ឯង
រាជធានីភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់ម្នាក់ បានយកកាំបិត​ប៉័ងតោ​​អារ.ក​ប៉ុនប៉ងសម្លាប់​ខ្លួនឯង ដោយ​​​មិន​ដឹង​ពីមូល​ហេតុ ហើយបង្ក​ការភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​ទាំងកណ្តាល​អធ្រាត្រ បន្ទាប់មក​បុរសរូបនោះ​ត្រូវបានគេបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ ដើម្បីសង្គ្រោះ​បន្ទាន់ ។

ប៉ូលិស​តាម​ប្រមាញ់​​មិន​ទាន់​បាន​នៅឡើយទេ លើ​ករណី​ឧក្រិដ្ឋ​​ជន​​ចាប់​ថៅកែ​ស្ករ​.ស​ជំរិត​ទារ​ប្រាក់​

Posted: 29 Dec 2012 07:49 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍​
ខេត្ត​កំពត​ ៖ ប៉ូលិស​តាម​ប្រមាញ់​​មិន​ទាន់​បាន​នៅឡើយ​ទេ លើ​ករណី​​ក្រុម​ឧក្រិដ្ឋ​ជន​៤​នាក់​ប្រដាប់​ដោយកាំភ្លើង​អាកា និង​កាំភ្លើង​ខ្លី ចាប់​ថៅកែ​ស្ករ.ស​​ជំរិត​ទារ​ប្រាក់​កាល​ពី​ម្សិល​មិញ​រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​​៣០ ធ្នូ ២០១២ ​នេះ ចំណែក​លោក​ថៅកែ​បាន​ព្យាយាម​រត់​រួច​ពី​កណ្តាប់​ដៃ​​ឧក្រិដ្ឋ​ជន និង​គ្រាប់​កាំភ្លើង​បាញ់​រះ​របស់​ពួក​គេ ប៉ុន្តែមិនត្រូវ ។

ក្រោយ​ការ​ស្លាប់​​​របស់​​និស្សិត​​ស្រី​ដែល​គេ​ចាប់​រំលោភ​​ឥណ្ឌា​​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​

Posted: 29 Dec 2012 07:48 PM PST

ួក​បាតុករ​​ដុត​ទៀន​​គោរព​វិញ្ញាណ​ក្ខន្ធ​
ដោយ​ខ្លាច​​មាន​បាតុកម្ម​​ថ្មីៗ​ប៉ូលិស​ក្រុង​​ញូវ​ដែល្លី កាល​ពី​ថ្ងៃទី​២៩ ធ្នូ ​បាន​អំពាវ​នាវ​​​ដល់​ប្រជា​ជន​ឱ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់​​​ហើយ​បាន​ហ៊ុម​ព័ទ្ធ​​សង្កាត់​​ជា​ច្រើន​​នៅភាគ​កណ្តាល​​ក្រុង​ប៉ុន្មាន​​ម៉ោង​ក្រោយ​​កា​រ​ស្លាប់​របស់និស្សិត​ស្រី​​អាយុ​២៣​​ឆ្នាំ​ ដែល​​រង​គ្រោះ​ដោយ​ការ​​​ចាប់​រំលោភ​​​បណ្តាក់​គ្នា​​​​យ៉ាង​សាហាវ​​​ព្រៃផ្សៃ​​​បំផុត​​ក្នុង​រថយន្ត​​​​បឺស​​មួយ​នៅក្រុង​​ញូវ​ដែល្លី ។

ប្រទះឃើញ​​សពបុរសអនាថា​​ម្នាក់​ដេក​ស្លាប់​​នៅចិញ្ចើម​ផ្លូវ​

Posted: 29 Dec 2012 07:29 PM PST

រាជធានី​ភ្នំពេញ ៖ បុរស​ជន​អនាថា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់​​នៅ​ចិញ្ចើម​ផ្លូវ កាល​ពីវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៣០ ធ្នូ ២០១២ តាម​ផ្លូវ​វេង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ ​សង្ស័យ​ខ្យល់​គរ ។

ចោរ​៣​នាក់​ភ្ជង់​​ប្លន់​​យក​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ដោយ​សុវត្ថិ​ភាព​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

Posted: 29 Dec 2012 07:28 PM PST

រាជធានី​ភ្នំពេញ ៖ ចោរ​ប្លន់​ប្រដាប់​អាវុធ​៣​នាក់​​ជិះ​ម៉ូតូ​២​គ្រឿង​ មួយ​គ្រឿងម៉ាក​ណៃហត ​និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​២០១១ បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​​ប្លន់​យក​ម៉ូតូឌ្រីម​សេ​១២៥ ពណ៌ខ្មៅស៊េរី​២០១១ ១​គ្រឿង ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​កាល​ពីវេលា​ម៉ោង​៩​និង​៥០​នាទីព្រឹក​ថ្ងៃទី​៣០ ធ្នូ ២០១២ ​ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

គ្រោះ​ថ្នាក់​យន្ត​ហោះ​នៅ​ក្រុង​មូ​ស្គូ​ស្លាប់​4នាក់​

Posted: 29 Dec 2012 07:21 PM PST

ទិដ្ឋភាព​​នៃ​យន្តហោះ​រត់​ចេញ​ពី​ផ្លូវ​ពេល​​ចុះ
អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ភ្នាក់​ងារ​​ជួយ​សង្គ្រោះ​និយាយ​ថា​យន្ត​​​ហោះ​​​​ពាណិជ្ជ​កម្ម​មួយ​គ្រឿង​​របស់​រុស្ស៊ី​ជា​មួយ​សមាជិក​ក្រុមយា​និក​៨​នាក់ តែ​ពុំ​មានអ្នកដំណើរ​​ម្នាក់​ណាឡើយ​បាន​បាក់​​ហើយ​​ឆេះ​​​ក្រោយ​ពី​រត់​ចេញពី​ផ្លូវ​កាលពី​ថ្ងៃ​ទី​​២៩​ធ្នូ ​នៅ​ព្រលាន​យន្ត​ហោះ VNOUKOVO ក្រុង​មូស្គូ​បណ្តា​ល​​ឱ្យ​មនុស្ស​ស្លាប់​៤នាក់ ។

ឃាត​កម្ម​នៅ​​វ៉េណេស៊ុយអេឡា​​​​​21.000នាក់​ក្នុង​ឆ្នាំ​2012

Posted: 29 Dec 2012 07:21 PM PST

​
អង្គការ​អភិវឌ្ឍន៍​​​ឯក​ជន Veneguelan Violence Observatory បង្ហើប​​ឱ្យ​ដឹង​​​កាល​ពី​​ថ្ងៃទី​​២៧ ធ្នូ ថា ​​​ឃាត​កម្ម​​នៅ​វេ៉ណេ​ស៊ុយ​អេឡា បាន​កើន​​ខ្ពស់​បង្កើត​​ឯត​ទគ្គ​កម្ម​ថ្មី ក្រោយ​​​ពី​មាន​​​ជន​រង​គ្រោះ​កើន​ខ្ពស់​​ដល់​ទៅ​​២១.៦៩២​​នាក់​ក្នុង​ឆ្នាំ​​២០១២ ឬ​​មាន​ប្រហែល​​៧៣​​ក្នុង​ចំណោម​​ប្រជា​ជន​​១០០.០០០​​នាក់​​ដែល​ត្រូវ​​ធ្វើ​​ឃាត ។

សននាង ផល្លីកា ជាប់​ឈ្មោះ​​ជា​តារា​ចម្រៀង​ខ្លួន​តូច​សំឡេង​ធំ​

Posted: 29 Dec 2012 07:09 PM PST

នាង សននាង ផល្លីកា ​​
រាជធានី​ភ្នំពេញ ៖ ​មួយ​រយៈ​នេះផលិត​កម្ម Big man ត្រូវបាន​អ្នក​គាំទ្រ​​និយាយ​តៗគ្នា​​ថា ដួល​រលំ​​ ព្រោះ​​តារា​ចម្រៀង​​ចាស់ៗ​​ជាច្រើន​នាក់​​ក្នុង​ផលិត​កម្ម​បាន​ចាក​ចេញ​ជា​បន្ត​បន្ទាប់​ ។ ប៉ុន្តែ​ស្របពេល​នោះ ស្រាប់តែ​​លេច​មុខ​ក្រុម​តារា​ចម្រៀង​​ប្រុស​ស្រី​ជាច្រើន​នាក់​របស់​ផលិត​កម្ម​ Big man ​សុទ្ធ​តែ​ជា​យុវ​វ័យ​ និង​មាន​ទឹក​ដមសំនៀងពីរោះ​​មិនចាញ់​​តារា​ចម្រៀង​ចាស់ៗ​​ពី​មុន​ទេ ហើយស៊ីឌី​របស់​ផលិត​កម្ម​មួយ​នេះក៏​បាន​ដាក់​លក់​ជា​បន្ត​បន្ទាប់​​ផង​ដែរ។

សននាង ផល្លីកា ជាប់​ឈ្មោះ​​ជា​តារា​ចម្រៀង​ខ្លួន​តូច​សំឡេង​ធំ​

Posted: 29 Dec 2012 07:09 PM PST

នាង សននាង ផល្លីកា ​​
រាជធានី​ភ្នំពេញ ៖ ​មួយ​រយៈ​នេះផលិត​កម្ម Big man ត្រូវបាន​អ្នក​គាំទ្រ​​និយាយ​តៗគ្នា​​ថា ដួល​រលំ​​ ព្រោះ​​តារា​ចម្រៀង​​ចាស់ៗ​​ជាច្រើន​នាក់​​ក្នុង​ផលិត​កម្ម​បាន​ចាក​ចេញ​ជា​បន្ត​បន្ទាប់​ ។ ប៉ុន្តែ​ស្របពេល​នោះ ស្រាប់តែ​​លេច​មុខ​ក្រុម​តារា​ចម្រៀង​​ប្រុស​ស្រី​ជាច្រើន​នាក់​របស់​ផលិត​កម្ម​ Big man ​សុទ្ធ​តែ​ជា​យុវ​វ័យ​ និង​មាន​ទឹក​ដមសំនៀងពីរោះ​​មិនចាញ់​​តារា​ចម្រៀង​ចាស់ៗ​​ពី​មុន​ទេ ហើយស៊ីឌី​របស់​ផលិត​កម្ម​មួយ​នេះក៏​បាន​ដាក់​លក់​ជា​បន្ត​បន្ទាប់​​ផង​ដែរ។

លោក​កែប ជុតិមា ជំរុញ​​ការ​ដាំ​ដើម​ឈើ​ថែម​ទៀត​​​លើក​កម្ពស់​សោភ័ណភាព​ និង​​ម្លប់

Posted: 29 Dec 2012 07:06 PM PST

លោក​កែប ជុតិមា ជំរុញ​​ការ​ដាំ​ដើម​ឈើ​ថែម​ទៀត​​​លើក​កម្ពស់​សោភ័ណភាព​ និង​​ម្លប់
រាជធានី​ភ្នំពេញ ៖ ដោយ​សារ​មាន​ការ​ជំរុញ​​ពី​លោក​កែប ជុតិមា ​អភិ​បាល​​រាជធានីភ្នំពេញ ​សាលា​រាជធានីភ្នំពេញ ​បាន​បន្ត​ដាំ​ដើម​​អំពិល​​ចំនួន​២០០ដើមបន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០១២ ​នេះ​នៅតាម​បណ្តោយ​​ផ្លូវ​ចំនួន​៣​ខ្សែ​ ក្នុង​សង្កាត់​​ផ្សារ​កណ្តាល​ទី​១ ​ផ្សារ​កណ្តាល​ទី២ និង​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ ​។

រថយន្តតាកូ​ម៉ា​អ្នក​បើក​​​ស្ទើរ​ភ្លើង​​ថយ​ក្រោយ​​បុក​ចូល​ផ្ទះ​គេ​

Posted: 29 Dec 2012 07:03 PM PST

សមត្ថកិច្ច​​កំពុងធ្វើ​អន្តរាគមន៍​
រាជធានី​ភ្នំពេញ ៖ ​រថយន្តម៉ាក​​តាកូម៉ា មួយ​គ្រឿង​​ដែល​គេ​អះ​អាង​ថា អ្នក​បើក​​បរ​ស្ទើរ​ភ្លើង​​បាន​បើ​ក​​ថយ​ក្រោយ​ចេញពី​ផ្ទះ​សិប្ប​កម្ម​ដែក​អីុ​ណុក​​យីហោសេង ហេង ស្ថិត​នៅផ្ទះ​លេខ​១៥៨អា ផ្លូវលេខ​២៧១ ​សង្កាត់​បឹង​​សាឡាង ​ខណ្ឌទួលគោក​ ហើយ​បោះពួយ​ឆ្លង​​​ផ្លូវ​​ជ្រុលទៅ​បុក​ចូល​ផ្ទះ​គេដែល​ស្ថិតនៅ​ម្ខាង​ផ្លូវ បណ្តាលឱ្យ​​បាក់​ទ្វារ និង​បុក​រុញ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័រ ពណ៌​ឈាមជ្រូក មួយ​គ្រឿង​​ទៅ​បុក​ម៉ូតូ​​មួយ​គ្រឿងទៀត​រង​​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ ។ ​

សមាជិកសហភាព​សហជីព​កម្ពុជា​ប្រមាណ​៦០នាក់ ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅសួនច្បារប្រជាធិបតេយ្យ

Posted: 29 Dec 2012 07:01 PM PST

រាជ​ធានីភ្នំពេញ​ ៖ ដូចតាម​គ្រោងទុក​សមាជិក សមាជិកា សហភាព​សហជីពកម្ពុជាប្រមាណ​៦០នាក់ នៅព្រឹកថ្ងៃទី៣០ ធ្នូ​ ២០១២ នេះ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យមាន​ការដំឡើងប្រាក់ឈ្នួល​ដល់កម្មករឲ្យបានដល់​១៥០ដុល្លារ ។ ការប្រមូល​ផ្តុំគ្នានេះ​ បានធ្វើ​ឡើងនៅ​សួនច្បារ​ប្រជា​ធិបតេយ្យ​ ស្ថិតនៅខាងក្រោយស្ថាន​ទូតអាមេរិកប្រចំា​កម្ពុជា ដោយមានការលើក​បដា និងស្រែក​តាម​មេក្រូ