Koh Santipheap Daily

Koh Santipheap Daily


ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ជាប់​៨៦% និទ្ទេស​ A=105​នាក់ និទ្ទេស B=3.505​​នាក់​

Posted: 02 Sep 2012 01:20 AM PDT

រាជធានីភ្នំពេញ ៖ មន្ត្រី​អគ្គ​នាយក​​នៃអគ្គ​​នាយក​ដ្ឋាន​អប់រំរបស់​ក្រសួងអប់រំ ​មាន​ប្រសាសន៍ឱ្យដឹង​ថា ​សិស្ស​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ឬបាក់​ឌុប​ជាប់​​ទាំងអស់​​ជាង​៨៦% ក្នុង​នោះ​និទ្ទេស​ល្អ​ប្រសើរ​ (A) មាន​ចំនួន​១០៥​នាក់ និង​និទ្ទេសល្អណាស់ ( B) មាន​ចំនួន​៣.៥០៥នាក់ ​កាលពី​ការ​​ប្រកាស​លទ្ធ​ផល​​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​​ថ្ងៃទី​​៣១ សីហា នៅ​តាម​​មណ្ឌល​នានា​ទូទាំង​រាជធានី​

ភ្លៀង​ធ្លាក់​ខ្លាំង​ជាថ្មី​ទៀត​នៅរដ្ឋ​ធានី​ចិន

Posted: 02 Sep 2012 01:10 AM PDT

ឹកជំនន់​ដោយភ្លៀង​ធ្លាក់​ខ្លាំង​នៅប៉េកាំង
អាជ្ញា​ធរ​​ឧតុនិយម​​ចិន​រាយ​ការណ៍​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង ​និងខ្យល់ព្យុះ​កើតមាន​កាលពី​ថ្ងៃ​ទី១ កញ្ញា ​ក្នុង​តំបន់​ភាគ​ច្រើន​នៃ​ក្រុងប៉េកាំង ​ព្រម​ទាំង​​ក្នុង​ខេត្ត​​ហ៊ឺ​បី និង​​សាន់ស៊ី​ភាគ​ខាង​​ជើង​ប្រទេស ។តំបន់​មួយចំនួន​នៃក្រុង​​​ប៉េកាំង​​ចាប់​ផ្តើម​​​រង​ភ្លៀង​ធ្លាក់​ខ្លាំង​នា​រសៀល​ថ្ងៃទី១ កញ្ញា ។

អីុរ៉ាក់​ពុំដែល​​នាំប្រេង​ចេញ​ច្រើន​ដូច​​ពេល​នេះ​ឡើយ​

Posted: 02 Sep 2012 12:55 AM PDT

ទីតាំង​ប្រេង​ដ៏​ធំ​របស់​អ៊ីរ៉ាក់​
ប្រទេស​អីុរ៉ាក់​ក្នុងខែ​សីហា ​បាននាំប្រេង​កាត​ចេញ​ប្រមាណ​ជា​២,៥៦៥​លាន​ធុង​ក្នុង​១​ថ្ងៃ​ដែល​ទទួល​បាន​ទឹកប្រាក់​​ដល់​ទៅ​៨,៤៤២​ពាន់​លាន​ដុល្លារ ​។ ​អាជ្ញាធរ​អីុរ៉ាក់​​រាយ​ការណ៍​កាលពី​ថ្ងៃទី​១ កញ្ញា​ថា​ការ​នាំ​ប្រេង​ចេញ​​របស់​អីុរ៉ាក់ ​កាលពី​ខែ​សីហា ​កន្លងមក​នេះ​មានចំនួន​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​ចាប់​តាំងពី​ជាង​៣០​ឆ្នាំ​​មក​ហើយ​ ។

សមត្ថកិច្ច​ចាប់​ខ្លួន​ស្ត្រី​២​នាក់​រក​ស៊ីចែក​ចាយ​​គ្រឿងញៀន​​នៅក្នុង​ស្រុក​​កំរៀង​

Posted: 02 Sep 2012 12:53 AM PDT

នារី​សង្ស័យ​ចែក​ចាយ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ឃាត់​​ខ្លួន​បាន​
ខេត្ត​បាត់ដំបង​ ៖ ស្ត្រី​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ស្រុក​កំរៀង​ចាប់​ខ្លួន​ជា​មួយ​នឹង​​ថ្នាំ​ញៀន​ជាង​១៤០​គ្រាប់ សម្រាប់ចែក​ចាយ​បន្ត​​ទៅ​ឱ្យ​អ្នក​ប្រើ​ប្រាស់ ​បាន​កាល​ពី​រសៀល​ថ្ងៃទី​៣១ សីហា ២០១២ នៅចំណុច​ភូមិ​អូរ​អន្លក់​ ​ឃុំ​តាសែន​ ស្រុក​កំរៀង ក្នុង​គ្រា​ដែល​កំពុង​ប្រព្រឹត្ត​​បទ​ល្មើស​ជាក់​ស្តែង​ ។

កី​ឡា​ករ​អេ​ស្ប៉ាញ Rodriguez​ឈ្នះ​ដំណាក់​ទី​១៤​ប្រណាំង​កង់ Tour of Spain

Posted: 02 Sep 2012 12:53 AM PDT

កីឡាករ​អេស្ប៉ាញ​ Joaquim Rodriguez
Joaquim ​Rodriguez​បាន​​ធ្វើ​​ឱ្យ​​មិត្ត​​រួម​​ក្រុម​​ក៏​​ដូច​ជា​​អ្នក​​គាំ​ទ្រ​​ក្នុង​​ស្រុក​​​របស់​​ខ្លួន​​ទ​ទួល​​បាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ដំ​ណាក់​ទី​១៤​និង​នាំ​មុខ​លើ​ថិរវេលា​សរុប​ប្រ​ណាំង​កង់​នៅ​លើ​ទឹក​ដី​កំណើត​កម្ម​វិធី Tour of Spain​​ឆ្នាំ​២០១២​។ ការ​ប្រ​ណាំង​នៃ​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​ ១៤៩,២​គី​ឡូ​ម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Puerto de Ancares ប្រ​ទេស​អេស្ប៉ាញ​​​​កាល​ពី

បោះ​ឆ្នោត​សភា​អង់​​ហ្គោឡា​គណ​បក្ស​លោក​សាន់​តូស​នាំមុខ​ឆ្ងាយ

Posted: 02 Sep 2012 12:44 AM PDT

លោកដូស សាន់តូស ពេល​ទៅ​បោះ​ឆ្នោត
យោង​តាមលទ្ធផល​​ដំបូង​មួយ​ផ្នែក​​ចេញ​ផ្សាយ​​​កាលពីថ្ងៃទី១ កញ្ញា ​ដោយ​គណៈ​​កម្មា​ធិ​ការ​​​បោះឆ្នោត​​ជាតិថា គណបក្ស​ MPLA ​របស់លោក​ប្រធានាធិបតី​​តូសេ​អេឌូ អាដូ ដូស​​​សាន់តូស ​​ជា​ប្រមុខ​​រដ្ឋ​អង់ហ្គោឡា​ចាប់​តាំង​ពី​៣០​ឆ្នាំ​មកហើយ ​ពិត​ណាស់​ទទួល​បានសំឡេង​​នាំមុខ​​ដាច់​ឆ្ងាយ​ក្នុងការ​បោះឆ្នោត​​សភា​នៅ​អង់ហ្គោ​ឡា ​កាល​ពី​ថ្ងៃទី​៣១ សីហា ។

នារីទុរគតសម្រាល​កូន​ម្នាក់​​ឯង​ ក្រោម​ដើម​ពោធិ៍​

Posted: 02 Sep 2012 12:41 AM PDT

នារី​ទុរគត​ដែល​សម្រាល​កូន​ក្រោម​ដើម​ពោធិ៍​
ខេត្ត​កំពត ៖ នារីទុរគត​ដើរ​សុំ​ទាន​ម្នាក់​បាន​ចូល​ទៅ​សម្រាល​កូន​ម្នាក់​ឯង​​នៅ​ក្នុង​ដី​ឡូត៍​​មួយ​កន្លែង ​​ដែល​នៅ​ចំណុច​​ដី​ឡូត៍​នោះ​មាន​ដើម​ពោធិ៍​ធំៗ​​៤​​ទៅ​៥​ដើម​ដុះជាប់​ព្រំ​ប្រទល់​​របង​ដី ស្ថិត​ក្នុងភូមិ​១​ឧសភា ​សង្កាត់​កំពង់​កណ្តាល ក្រុងកំពត ។ តាម​សម្តីនារីទុរគត​ប្រាប់​ឱ្យ​ដឹង​​ថា នាង​មាន​ឈ្មោះ​រុម រ៉ា អាយុ​​២០​​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​​ខេត្ត​កណ្តាល ។​​ នាង​ពុំ​ដឹង​​ថា ខ្លួន​មាន​ផ្ទៃ​

ស្រវឹង​បើក​រថយន្ត​ទំនើប​​បុក​ម៉ូតូ​របួស​ធ្ងន់​ម្នាក់ រួច​ជ្រុល​​ទៅ​បុក​ដើម​អាកា​ស្យា​​បាក់​អស់​១ដើម

Posted: 02 Sep 2012 12:36 AM PDT

រថយន្ត​ដែល​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា​
ខេត្តតាកែវ ៖ បុរស​ម្នាក់​​បាន​រង​របួស​ធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត​ភ្លាម​ៗ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​​ចរា​ចរណ៍​​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​​១​គ្រឿង​បាន​បើក​​ស្រប​ទិសគ្នា​​ រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​​ជិះ​​ម្នាក់​ឯង​ រួច​រថយន្ត​​បង្ក​បាន​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា​​១​ដើម​លាន់​ដូច​រន្ទះ​បាក់​ដួល​​រាប​ដល់​​ដីធ្វើ​ឱ្យ​រថយន្ត​​ក្រឡាប់​បាស់​ជើង​ឡើង​លើ​​ តែ​សំណាងល្អ​អ្នក​ជិះ​នៅក្នុង​

បើក​រថយន្ត​វ៉ា​មិន​ផុត​​កៀប​ជាប់​ម៉ូតូ​កង់​បី​

Posted: 02 Sep 2012 12:16 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​​កាមរីគូទស្វិត​បើក​ក្នុង​​ល្បឿន​​លឿន​​ជែង​ម៉ូតូ​កង់​​បី​​ ស្រាប់តែ​វ៉ាក់​ជា​មួយ​រថយន្ត​​​មួយ​​គ្រឿង​​ដែល​បើក​​បញ្ច្រាស​គ្នារេ​ចង្កូត​ទៅ​កៀបជាប់​កង់​មុខ​ជា​មួយ​ម៉ូតូ​កង់​បី​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ពី​មុខ​ស្របទិស​គ្នា កាល​ពី​​វេលា​ម៉ោង​៤​និង​៥០​នាទី​​រសៀល​​ថ្ងៃទី​​៣១ សីហា ២០១២ ​នៅ​ខាង​ជើង​ស្តុប​ផ្សារ​ដីហុយ​ប្រមាណ​​១០០​ម៉ែត្រ​ តាម​បណ្តោយ​​ផ្លូវ​ភ្នំពេញ-ហាណូយ​​ ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​

ស្រវឹង​បើក​​រថយន្ត​ប៊ិះ​បុក​ម៉ូតូ​​ហុង​ដា​ និង​ហាង​លក់​កាហ្វេ​

Posted: 02 Sep 2012 12:12 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​បាន​បើក​រថយន្ត​​ក្នុងស្ថាន​ភាព​ស្រវឹង​ជោក​បោះ​ពួយ​​យ៉ាង​លឿន​ស្លេវ​ដូច​ហោះ ​រេចង្កូត​ចុះ​ឡើង​ក៏​ជ្រុល​​ទៅ​រក​បុក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ដោយ​ជាន់​ហ្វ្រាំង​​បួង​ស្តាំ​ប៊ិះ​បុក​ចូល​ហាង​គុយ​ទាវ​ និង​កាហ្វេ​មួយ​កន្លែង​​គ្មាន​យីហោ​ តែជាន់​ហ្វ្រាំង​​​ជាប់​រួច​​ហើយ​ថយ​ក្រោយ​ក៏​ទៅ​បុក​ម៉ូតូ​​វីវ៉ា​មួយ​គ្រឿង​ទៀត ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​​គេច​​មិន​ទាន់​ បណ្តាល​ឱ្យ​​ម៉ូតូ​​ដួល​វៀច​ឈ្នាន់​​ក្រោយ

ស៊ីរី​ដោះលែងមនុស្ស​225នាក់​ដែល​​ជាប់​ឃុំ​ឃាំង​នៅពេល​មានការបះបោរ​

Posted: 02 Sep 2012 12:11 AM PDT

​ទីភ្នាក់ងារ​ព័ត៌​មាន​ផ្លូវការ​ស៊ីរី​SANA រាយ​ការណ៍​ថា​ ​រដ្ឋាភិបាល​ស៊ីរី​បាន​ដោះ​លែង​កាលពី​ថ្ងៃទី​១ កញ្ញា​ ​នូវ​មនុស្ស​២២៥​នាក់ ​ដែល​​ចាប់​ឃុំ​​ឃាំង​ក្នុង​ពេ​ល​​មាន​ការបះ​បោរ​​រយៈ​ពេល​១៨​ខែ​ចុងក្រោយ​នេះ ​តែ​ពួក​​​អ្នក​ទាំង​នេះ ​ពុំ​បាន​ប្រព្រឹត្ត​​​​ការ​​សម្លាប់​មនុស្ស ។ ​មនុស្ស​ដែល​​ត្រូវ​ដោះលែង​ទាំង​នោះ​គឺ​ពួក​អ្នក​រស់​នៅ​ក្រុង​​ដាម៉ាស់ ​​និងតំបន់​ជុំ​វិញ​។ អាជ្ញា​ធរ​​​​ស៊ីរី​បាន​ដោះ​លែង​​រួច​ហើយ​នូវ​មនុស្ស​

វាយប្រហារ​​អត្តឃាត​2​ប្រឆាំង​មូល​ដ្ឋាន​អូតង់​នៅអាហ្វ​ហ្គា​នីស្ថាន​

Posted: 02 Sep 2012 12:09 AM PDT

ទិដ្ឋ​ភាព​​នៅ​កន្លែងវាយ​ប្រហារ​
អ្ន​ក​ទទួល​ខុស​ត្រូវ​មូល​ដ្ឋាន​ម្នាក់​និយាយ​ថា ជន​ស៊ីវិល​យ៉ាងតិច​​៦នាក់​បាន​ត្រូវ​ស្លាប់​ហើយ​៦នាក់​ទៀត​ត្រូវរបួស​កាលពី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា ​ពេល​ជន​អត្តឃាត​២​នាក់ ​​វាយ​ប្រហារ​​នៅ​ជិត​មូល​ដ្ឋាន​យោធា​អូតង់​មួយ​ស្ថិត​នៅ​ខេត្ត​វ៉ា​ដាក់​ភាគ​ខាងកើត​អាហ្វ​ហ្គា​នីស្ថាន ។ ​អ្នកនាំពាក្យ​របស់​​អាជ្ញាធ​រខេត្ត ​និយាយ​ថា ​ការវាយប្រហារ​អត្ត​ឃាត​ទាំង​២​​នេះ ​​កើត​មាន​នៅ​ស្រុក សៃយី​ដាបាដ វេលាម៉ោង​​៦​និង​

ការ​ស្ទាប​ស្ទង់​មតិ៖ លោកអូបាម៉ា​នាំ​មុខ​លោករ៉ូម​នីវិញ

Posted: 01 Sep 2012 11:49 PM PDT

លោកអូបាម៉ា​ពេល​ចុះ​ឃោសនា
យោង​​តាម​ការស្ទាប​ស្ទង់​​មតិ​ប្រចាំ​ថ្ងៃ​ចុង​​ក្រោយ​​របស់​ REUTERS / IPSOS ថា ការ​នាំ​មុខ​បន្តិចបន្តួច​នៃ​ប្រជាប្រិយ​​ភាព​របស់លោក​មីត ​រ៉ូមនីក​កត់សម្គាល់​​ឃើញ ក្រោយ​សមាជ​​​គណ​បក្ស​សាធារណរដ្ឋ​​​សម្រេច​​​ជា​ផ្លូវ​ការ​​​ឱ្យ​លោក​ឈរ​ឈ្មោះ​ជាបេក្ខ​ជន​ប្រធានាធិបតី​គណ​បក្ស​នេះ ពុំ​​មាន​រយៈ​ពេល​យូរ​ឡើយ ។ លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតីចប់​ អាណត្តិ​​មាន​ប្រជាប្រិយ​ភាព​ឡើង​ខ្ពស់​​វិញ

ផ្លូវ​៣​ជ្រុង​នៃ​​ផ្សារ​សិរី​សោភ័ណ​ក្លាយ​ទៅ​ជា​កន្លែង​​លក់​ទំនិញ និង​ផ្ញើ​កង់​ម៉ូតូ​

Posted: 01 Sep 2012 11:46 PM PDT

ផ្លូវ​៣​ជ្រុង​នៃ​​ផ្សារ​សិរី​សោភ័ណ​ក្លាយ​កន្លែង​លក់​ទំនិញ​
ខេត្ត​បន្ទាយមានជ័យ ៖ ផ្សារ​សិរីសោភ័ណ​ គឺជា​ផ្សារ​មួយ​ដែល​នៅ​ចំ​បេះដូង​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ប៉ុន្តែ​ចំពោះ​​ការ​រៀបចំ​សណ្តាប់​ធ្នាប់​​ហាក់​ដូច​ជា​នៅ​​មាន​កម្រិត ដោយ​នៅ​ជុំ​វិញ​ផ្សារ​ចំនួន​​២​ជ្រុង ​គឺ​ជ្រុង​​ខាង​ត្បូង​​ និង​​ខាង​លិច​បាន​ក្លាយ​​ទៅ​ជា​កន្លែង​​លក់​ត្រី និង​បន្លែ​ រួម​ទាំង​​ទំនិញ​ផ្សេងៗ​ជា​ច្រើន​ សូម្បី​​​​តែ​ម៉ូតូ​​ ឬ​អ្នក​​ថ្មើរ​ជើង​សឹង​តែ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ គឺ​ណែន​ណាន់​តាន់​តាប់​ចង្អៀត​តែម្តង។​

ហ្វេ​ដឺរ័រ​និង​នាង​ស៊េរី​ណា​ឈាន​ចូល​ជុំ​ទី​៤​ប្រកួត​វាយ​កូន​បាល់​ក្រប​ខណ្ឌ​ធំ​ US ​Open

Posted: 01 Sep 2012 11:37 PM PDT

កីឡាករស្វ៊ីស​រ៉ូជើ ហ្វេដឺរ័រ​
កីឡា​ករ​​​លំ​ដាប់​​ទី​​១​ពិភព​លោក​​រ៉ូ​​ជើ ហ្វេ​ដឺ​រ័រ​​​​និង​​កីឡា​ការិ​នី​​អា​មេ​រិ​ក​​ស៊េរី​ណា វីលៀម​​ទាំង​ពីរ​នាក់​​បាន​ឈាន​ចូល​ដល់​​ជុំ​ទី​៤បន្ត​ទៀត​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រកួត​​​​រៀង​ៗ​ខ្លួន​​ក្នុង​ជុំ​ទី​៣​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី១កញ្ញា​នៅ​ក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សោក​ស្តាយ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ នាងជេឡេ​ណា ជែន​កូ​វិចដែល​ជា​អតី​ត​កី​ឡាការិនី​លំ​ដាប់​ទី​១ពិ​ភព​លោក​​​ត្រូវ​ធ្លាក់​ចេញ​ពី​កម្ម​

​ឧទ្ធម្ភាគចក្រ​2គ្រឿង​របស់​ទ័ពឥណ្ឌា​​បុកគ្នា​លើ​លំហ​អាកាស​ពេល​កំពុងសមយុទ្ធ

Posted: 01 Sep 2012 11:25 PM PDT

​ឧទ្ធម្ភាគចក្រ​2គ្រឿង​របស់​ទ័ពឥណ្ឌា​​បុកគ្នា​លើ​លំហ​អាកាស​ពេល​កំពុងសមយុទ្ធ
តាម​របាយ​ការណ៍​ទី​ភ្នាក់​ងារ​​ព័ត៌មាន​​បរ​ទេស​កាលពី​ថ្ងៃទី​៣១ សីហា ​បាន​ផ្សាយ​ថា ​ឧទ្ធ​ម្ភាគចក្រ​​២​គ្រឿង ​របស់​កង​ទ័ព​អាកាស​ឥណ្ឌា​​បាន​​បុក​​គ្នា​នៅ​កណ្តាល​​លំហ​​អាកាស​​​ ខណៈ​​ពេល​កំពុង​សម​យុទ្ធ​​នៅ​​ឯ​រដ្ឋ​​​ឃូស​រ៉ាត​​ភាគ​ខាង​លិច​​ប្រទេស​ឥណ្ឌា ​បណ្តាល​​​ឱ្យទ័ព​​អាកា​សចំនួន​​៩នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ។​​

ក្រសួង​ធន​ធាន​ទឹក​អំពាវនាវ​ឱ្យ​ខេត្ត​ចំនួន​១៧ប្រុងប្រយ័ត្ន​ទឹកជំនន់​កើតឡើង

Posted: 01 Sep 2012 11:24 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមរបស់ប្រទេសកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុង ខេត្តចំនួន១៧ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយត្ន័ខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលអាចនឹងកើតឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ កញ្ញា ២០១២នេះ ។

លទ្ធ​ផល​​ប្រឡង​​សញ្ញា​បត្រ​ទុតិយ​ភូមិ​បាន​ប្រកាស​ បេក្ខ​ជន​​៤៤៥​នាក់ ជាប់​ស្ទើ់រ​ទាំង​អស់​ធ្លាក់​តែ​​សិស្ស​ប្រុស​៨​នាក់​ប៉ុណ្ណោះ​ នៅ​ខេត្ត​ប៉ៃលិន

Posted: 01 Sep 2012 09:08 PM PDT

សិស្សា​នុសិស្ស​ទាំង​អស់​នាំ​គ្នា​មក​មើល​លទ្ធ​ផល​​ប្រឡង​សញ្ញា​បត្រ​ទុតិយ​ភូមិ​
ខេត្ត​​ប៉ៃលិន​ ៖ លទ្ធផល​​ប្រឡង​​សញ្ញា​បត្រ​ទុតិយ​ភូមិ​​ ឬ​បាក់​ឌុប​ក្នុង​ឆ្នាំ​២០១២ នេះ ដែល​មាន​​សិស្ស​ចំនួន​៤៤៥​នាក់ ក្នុង​នោះ​​មាន​សិស្ស​​ស្រី​ចំនួន​២០២​នាក់ ​បាន​​ជាប់​ស្ទើរ​តែ​ទាំង​អស់​​ធ្លាក់​តែ​សិស្ស​​ប្រុស​ចំន​ួន​៨​​នាក់​ប៉ុណ្ណោះក្នុង​ខេត្ត​ប៉ៃលិន ។ ​ការ​បិទ​ប្រកាស​ឈ្មោះ​​បេក្ខ​ជន​​មក​ពី​មណ្ឌល​ប្រឡង​ចំនួន​២ គឺ​មណ្ឌល​វិទ្យា​​សាស្ត្រ​ និង​​វិទ្យា​​សាស្ត្រ​សង្គម ដែល​​បាន​ធ្វើ​ឡើង​​កាល​ពី​ព្រឹក​ថ្ងៃទី​​១ កញ្ញា នៅ​​ក្នុង​វិទ្យា​

ស្ត្រីមាន​ផ្ទៃពោះ​​២​ខែ​អង្វរ​ប្តី​សុំ​យក​កូន​ចេញ​មិន​ព្រម​នាង​ចង.ក​សម្លាប់​ខ្លួន​

Posted: 01 Sep 2012 09:02 PM PDT

​បុរស​ជា​ប្តី​កំពុង​យំ​អោប​ប្រពន្ធ​
រាជធានីភ្នំពេញ ៖ ស្ត្រី​​មាន​ផ្ទៃ​ពោះ​​២​ខែ​បាន​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លាប់​​ខ្លួន​​​ឯង បណ្តាល​ឱ្យ​ស្លាប់​​​បាត់​បង់​ជីវិត​​​ក្រោយ​​ពេល​មាន​ទំនាស់​​បន្តិច​បន្តួច​​ជា​មួយ​ប្តី​​ពីរឿង​​​សុំ​យក​កូន​ចេញ​តែ​ប្តី​​មិន​ព្រម​​ ព្រោះ​ពួក​គេទាំង​២​នាក់ ទើប​តែ​រៀប​ការ​មិន​ទាន់​បាន​កូន​មួយ​នៅឡើយ ខណៈ​ពេល​ដែល​ប្តី​ជាប់​រវល់​​ទៅលេង​បាល់​បាត់​នាង​ក៏​បាន​ចង​.ក​សម្លាប់​​ខ្លួន​នៅ​ក្នុង​បន្ទប់​​ទឹក​តែម្តង ។

ប្រទេស​​​ម៉ុងហ្គោលី​ប្រកាស​​​​​ត្រៀម​បន្ត​ផ្តល់​​​អាហារូបករណ៍​​​ដល់​និស្សិតកម្ពុជា​

Posted: 01 Sep 2012 08:45 PM PDT

រាជធានីភ្នំពេញ​ ៖ លោកទូវដេនដច ចា​ណា​​ហ្សា ឯកអគ្គរដ្ឋទូតថ្មីរបស់​ប្រទេសម៉ុង​ហ្គោលី បានប្រកាសពីការ​ផ្តល់​អាហា​រូបករណ៍​បន្ត​ទៀតដល់និស្សិតកម្ពុជាបានទៅសិក្សា​នៅ​ប្រទេស​ម៉ុង​ហ្គោលីនាឆ្នាំសិក្សាបន្តបន្ទាប់ ។ ការប្រកាសនេះ បាន​ធ្វើឡើងកាល​ពីថ្ងៃ​ទី២៨ សីហា ឆ្នាំ២០១២ ខណៈដែលលោកឯកអគ្គ​រដ្ឋ​ទូតថ្មីរបស់ម៉ុងហ្គោលីត្រូវបាន​តែងតាំង​ប្រចាំ​នៅ​ប្រទេសកម្ពុជា ហើយ​​​​ចូល​

រយៈ​ពេល​៨​ខែ​ ឆ្នាំ​២០១២ អាជ្ញា​ធរ​ឡាវ​ត្រូវ​ចាប់​ខ្លួន​ពលរ​ដ្ឋ​​ខ្មែរ​​១៨៩​នាក់

Posted: 01 Sep 2012 08:43 PM PDT

ខេត្តស្ទឹងត្រែង ៖ រយៈពេល៨ខែ ឆ្នាំ២០១២នេះ ប្រជាពលរដ្ឋខ្មែរ៨៩នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ ប៉ុន្តែ ក្នុងចំណោមនេះ បានដោះលែងមកវិញចំនួន៨៥នាក់ រត់រួច៣នាក់ និងកំពុងជាប់ឃុំ១នាក់ នៅស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។

ពិធី​​ប្រគល់​ថវិកា​​សហ​គមន៍​មិត្ត​នគរ​បាល​​ជាតិ ជូន​ដល់​​គ្រួសារ​​យុទ្ធ​ជន​​​ពលី​

Posted: 01 Sep 2012 08:41 PM PDT

ការ​ជូន​ថវិកា​ដល់​គ្រួសារ​​យុវ​ជន​​ដែល​ពលី​
ខេត្ត​កំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១២ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ មាន​រៀបចំ​ពិធី​ប្រគល់​ថវិកា​សហ​គម​ន៍​មិត្ដ​នគរបាល​ជាតិ​កម្ពុជា ជូន​ដល់​នាយ​-​នាយ​រង និង​មន្ដ្រី​នគរបាល​ដែល​បាន​ទទួលមរណភាព​ ក្រោម​អធិបតីភាព​លោក​ផា​ន់ សុ​ផេង ទីប្រឹក្សា​ លោក​ងួ​ន ញ៉ិល អនុប្រធាន​ទី​មួយ​រដ្ឋសភា និង​ជា​ប្រធាន​គណៈ​ក​មា្ម​ធិ​ការ​មូល​ដា្ឋ​ន​សហ​គម​ន៍​មិត្ដ​នគរបាល​ជាតិ​កម្ពុជា​ខេត្ដ

វាយ​ប្រហារ​​គ្រាប់បែក​​នៅក្រុង​បើ​សាវ៉ា ប៉ាគីស្ថាន​​ស្លាប់៩​នាក់

Posted: 01 Sep 2012 08:36 PM PDT

ពួកអ្នករបួស​ដោយសារ​ការ​វាយប្រហារ
ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​​​តិច​៩​នាក់ ក្នុងនោះ​​មាន​កុមារ​២​នាក់ ​បានត្រូវស្លាប់​ ហើយ​២០​នាក់​ទៀត​ ត្រូវ​របួស ក្នុង​ការ​ផ្ទុះគ្រាប់បែក​មួយនៅ​ក្រុងប៉េ​សាវ៉ា ភាគ​ពាយ័ព្យ​ប៉ាគីស្ថាន ​​កាលពីយប់​ថ្ងៃទី​៣១ សីហា ។ ការ​ផ្ទុះកើត​​មាន​នៅ​ស្ថា​នីយ​​​រថយន្ត MATTNI BAZAAR ​ជាយ​ក្រុង​ប៉េ​សាវ៉ា ។ យោង​តាម​​ប៉ូលិសថា ​​គ្រាប់បែក​ត្រូវ​បាន​ដាក់​នៅ​កន្លែង​​ចត​​រថយន្ត​មួយ​

សម្តេច​តេជោ​អនុញ្ញាតឱ្យលោក​​ឌីង ​លីង៉ូ ​ប្រធាន​ក្រុម​ហ៊ុន​ឌឺឡុងហ្គ្រុប​របស់ប្រទេស​ចិន​ជួប​សម្តែង​ការ​គួរ​សម

Posted: 01 Sep 2012 08:29 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​​ឌឺឡុងហ្គ្រុប​របស់​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​មាន​គម្រោង​​បណ្តាក់​ទុន​វិនិ​យោគ​​ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​​​២​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុងការ​បង្កើត​​សួនឧស្សាហកម្ម​រោង​ចក្រ​​ផលិត​ដែក​ថែប ​និងបង្កើត​រោង​ម៉ាស៊ីន​​កិនស្រូវ ​នៅ​ព្រះ​​រាជាណាចក្រ​​កម្ពុជា សម្រាប់​ផ្គត់​ផ្គង់​​ក្នុងស្រុក​ និងធ្វើការ​នាំ​ចេញ​​ទៅ​​កាន់ទីផ្សារ​អន្តរជាតិ ។

ឃាតករ​​ចាក់​សម្លាប់​​បុរស​ជន​ពិការ​ត្រូវ​សមត្ថ​កិច្ច​វែក​មុខ​រក​ឃើញ​ហើយ​ គឺ​ជា​ស្ត្រី​ផ្តើម​ចេញពី​ករណី​ចាប់​រំលោភ​

Posted: 01 Sep 2012 08:24 PM PDT

នារី​ជា​ឃាតករ​ចាក់​សម្លាប់​បុរស​ជន​ពិការ
រាជធានីភ្នំពេញ ៖ ​នគរបាល​ផ្នែក​​ព្រហ្ម​ទណ្ឌ​ខណ្ឌ​៧មករា បាន​ចាប់​ឃាត់​​ខ្លួន​ស្ត្រី​ឈ្មោះ​​ម៉ុក ​វណ្ណធី ​អាយុ​៣២​ឆ្នាំ ជា​​អ្នក​​លក់​បបរ​ ស្នាក់​​នៅ​ផ្ទះ​លេខ​៣៣E2 ​ផ្លូវ​លេខ​១៩៨ ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា កាល​ពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១ កញ្ញា ​២០១២ ​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​​ករណី​​មនុស្ស​ឃាត។

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​​ដាច់​ហ្វ្រាំង​​រអិល​ពី​លើ​ស្ពាន​​មុនី​វង្ស​​ថ្មី បុក​រះ​រថយន្ត​ ម៉ូតូ​​ រ៉ឺម៉ក​​ របួស​មនុស្ស​ម្នាក់​

Posted: 01 Sep 2012 08:23 PM PDT

រថយន្ត​​ដែល​ជិះ​បុក​រះ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍​​របស់​ក្រុម​ហ៊ុន​មួយ​កំពុង​បើក​​ចុះ​ពី​​លើ​ស្ពាន​ព្រះ​មុនី​​វង្ស​ថ្មី ពី​លិច​ទៅ​​កើត​​បាន​​ដាច់​ហ្វ្រាំង​​រអិល​ទៅ​បុក​រះ​រថយន្ត​១​គ្រឿង​ ម៉ូតូ​​៣​គ្រឿង រ៉ឺម៉ង់​១​គ្រឿង និង​បង្ក​​ឱ្យ​របួស​​មនុស្ស​ម្នាក់ ។ ​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២ កញ្ញា ​លើ​ស្ពាន​​ព្រះ​មុនី​វង្ស​ថ្មី ច្បារ​​អំពៅ ខណ្ឌ​មាន​ជ័យ ។

រញ្ជួយ​ដី​ខ្លាំង​១​នៅ​ភាគ​កណ្តាល​ហ្វីលីពីន

Posted: 01 Sep 2012 07:49 PM PDT

​ទិដ្ឋ​ភាព​នៃការ​ខូច​ខាត​ដោយ​ការ​រញ្ជួយ​ដី
ការរញ្ជួយ​ដី​​ខ្លាំង​មួយ​មានកម្លាំង​ដល់​ទៅ​៧,៦​រីស្ទ័រ កើត​មាន​កាលពី​ថ្ងៃ​ទី៣១​​ សីហា កន្លងមកនេះ នា​​វេលាម៉ោង​២០​​ និង​៤៧​នាទី​​នៅ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​​សាម៉ា ​ភាគ​កណ្តាល​​​​ហ្វីលី​ពីន ញ៉ាំង​​ឱ្យ​មាន​​ការ​ខូច​ខាត​ច្រើន ។​​យោង​តាម​​ទីភ្នាក់ងារ​​ភូមិ​សាស្ត្រ​​អាមេរិក USGS ថា ចំណុច​កណ្តាល​នៃ​ការរញ្ជួយ​ដី​នេះ ស្ថិត​នៅ​​កន្លែង​មួយចម្ងាយ​​១៤៦គ.ម ​ភាគ​ខាង​កើត​ ខេត្ត​​សាម៉ា ​ក្នុងជម្រៅ​៣៤,៩​

គិត​វែង​ឆ្ងាយ​

Posted: 01 Sep 2012 07:16 PM PDT

ក្រោយ​​រៀប​ការ​​​បានមួយ​ថ្ងៃ​​ ឃើញ​ប្តី​​ចេះ​តែ​​អោន​​ឈ្ងោក​​រក​អ្វី​មួយ​ នាង​ប្រពន្ធ​សួរ​ ៖ -បង​រក​​​អី​ហ្នឹង​ ? -រក​​វិក្កយបត្រ​​ទូទាត់​​ទំនិញ​​ សម្រាប់​ពិធី​​រៀប​ការ​​របស់​ពួក​យើង​ហ្នឹង​ណា ។

ប្តី​ល្អ , ប្តី​ពិការ

Posted: 01 Sep 2012 07:16 PM PDT

នារី​ម្នាក់​​​​អួត​ប្រាប់​មិត្ត​ភក្តិ​​​ដែល​ស្គាល់​គ្នា​​ពី​ក្មេង៖ -ប្តី​​ខ្ញុំ​​ជាប្រុស​ល្អ​សែន​ល្អ , មិន​​​ផឹក​ស្រា​ មិន ជក់​បារី​ មិនចេះ​មាន​​ស្រី​ផ្តេស​ផ្តាស​​ អត់​ជក់​មើល​បាល់​ទាត់​ដូច​ប្រុស​ឯ​ទៀត​ , មិនតែ​ប៉ុណ្ណោះ​​អត់​ដែល​​​​មាត់​ធំមាត់​តូច​​ដាក់​ប្រពន្ធ​​​​សូម្បី​​មួយ​ម៉ាត់ ។

ភាព​រីក​ចម្រើន​​តាម​ដង​ផ្លូវ​៥៩៨ (ផ្លូវ​ជា សុផារ៉ា)

Posted: 01 Sep 2012 07:10 PM PDT

ផ្លូវ​ជា​សុផារ៉ា​ដែល​មាន​ការ​រីក​ចម្រើន​
រាជធានីភ្នំពេញ ៖ ផ្លូវ​មួយ​ខ្សែ​​លាត​សន្ធឹង​កាត់​តាម​​រង្វង់​មូល​​កាំកូស៊ី​ធី​ឆ្ពោះ​​ទៅគីឡូ​ម៉ែត្រ​លេខ​៩ ដែល​​សាធារណ​ជន​​ទូទៅ​​បាន​ហៅ​ថា ​ផ្លូវ​ជា​សុផារ៉ា ​ពី​មុន​​ត្រូវ​បាន​​ចាត់​ទុក​​ជា​តំបន់​​​​ជាយ​ក្រុង​គ្មាន​​មនុស្ស​រស់​​នៅ​កុះករ ប៉ុន្តែ​​ក្នុង​រយៈ​ពេល​​ខ្លី​ចុង​ក្រោយ​នេះ​ផ្លូវ​ជា​សុផារ៉ា ​ត្រូវ​បាន​ក្រុម​អ្នក​អភិ​វឌ្ឍន៍​​ជ្រើស​រើស​​ទីតាំង​​នេះ ដើម្បី​សាង​សង់​​ជា​បុរី​​ អគារ​​ស្នាក់​នៅ​ ការិយា​ល័យ​​ធ្វើ​ការ​​របស់​ស្ថាប័ន​រដ្ឋ​ និង​ឯក​ជន​ ព្រម​ទាំង​​