Koh Santipheap Daily

Koh Santipheap Daily


វេត​ទែល​យក​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ប្រណាំង​រថ​យន្ត F1​នៅ​អេ​ស្ប៉ាញ

Posted: 24 Jun 2012 12:35 AM PDT

កីឡាករ​អាល្លឺ​ម៉ង់​សេបា​ស្ទៀន វេតទែល​
កីឡា​ករ​​អា​ល្លឺ​​ម៉ង់​​សេ​បា​​ស្ទៀន វេត​ទែលទ​ទួល​​បាន​​ក្តី​រីក​រាយ​ជា​ថ្មី​ម្តង​ទៀត​​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ការ​ប្រណាំង​បណ្តោះ​អាសន្ន​កម្ម​វិធី​European Grand Prix នៅទីលាន​ប្រណាំង​​Valencia Street Circuitស្ថិត​ក្នុង​ទី​ក្រុង​Valenciaប្រទេសអេស្ប៉ាញ​​​​​​កាល​ពី​ថ្ងៃ​សៅរ៍​ទី២៣ខែមិថុ​នា​​កន្លង​ម​ក​នេះ​ ។​

FAនឹង​ចំណាយ​​ប្រាក់​ប្រហែល​​20​​លាន​ផោនបើ​ក្រុម​​ជម្រើស​ជាតិ​ក្លាយ​ជា​ជើង​ឯកយូ​រ៉ូ​2012

Posted: 24 Jun 2012 12:30 AM PDT

ក្រុម​កីឡាករ​អង់គ្លេស
សមាគម​បាល់​ទាត់​​អស់​គ្លេស​ ​(FA) ប្រកាស​ បង្កើន​ប្រាក់​ចំនួន​​២០​លាន​ផោន​ដល់​ក្រុម​ជម្រើស​ជាតិ​អស់​គ្លេស​ ប្រសិន​បើ​ដណ្តើម​បាន​​ជើង​ឯក​​បាល់​ទាត់​យូរ៉ូ​២០១២​ដោយ​ជោគ​ជ័យ។​កាល​ពី​មុន​នេះ ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​​បាន​ទទួល​ប្រាក់​​មុន​ចំនួន​៦,៧​លានផោន ​សម្រាប់​​សមិទ្ធ​ផល​​​ឈាន​ចូល​ទៅ​ជុំ​១៦​​ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​​បាល់​ទាត់​យូរ៉ូ​​នៅ​ប្រទេស​​អ៊ុយ​ក្រែន និង​ប៉ូឡូញ​ជា​

ក្រុមហ៊ុន​នីស្សាន់​កាត់បន្ថយ​ការផលិត​នៅ​ក្នុង​រោង​ចក្រ

Posted: 24 Jun 2012 12:29 AM PDT

ក្រុមហ៊ុន​ផលិតរថយន្ត​នីស្សាន់​ដែលជា​ក្រុម​ហ៊ុន​ផលិតរថយន្ត​ធំលំដាប់​ទី២​របស់​ជប៉ុន​ បាន​កាត់​បន្ថយ​ការផលិត​នៅ​ក្នុងរោង​​ចក្រជិត​ទី​ក្រុង​តូក្យូ​ ។ ប្រ​ការ​ដែលក្រុមហ៊ុន​ធ្វើដូច្នេះ​​ក្នុង​គោល​បំណង​កាត់​បន្ថយការ​ចំណាយ​និងស្រោច​ស្រង់​លុយ​​យ៉េន​រយៈ​ពេល​វែង ​។ក្រុមហ៊ុន​នឹងផ្អាក​សង្វាក់់ផលិត​កម្ម១​ក្នុង​ចំណោម​សង្វាក់ផលិត​កម្ម២​នៅរោង​ចក្រ​អូប៉ា​ម៉ា​​ខាងត្បូង​ទីក្រុង​តូក្យូ ដោយ​សារ​តែ​

សេដ្ឋកិច្ច​នៅប្រទេសនូវែល​សេ​ឡង់​កើន​​ឡើង​ខ្ពស់​គួរឲ្យភ្ញាក់​ផ្អើល

Posted: 24 Jun 2012 12:28 AM PDT

សេដ្ឋកិច្ច​ប្រទេសនូវែល​សេ​ឡង់កើន​ឡើង​ខ្ពស់ក្នុង​ត្រីមាស​ខែមីនា ៥ឆ្នាំចុង​ក្រោយនេះ​ក្នុង​វិស័យ​ផលិតកម្ម និងកសិកម្ម ។​ជា​មួយ​នឹង​កំណើនផលិត​ផលក្នុង​ស្រុក​សរុប​១,១%ច្រើនជាង​ការព្យា​ករណរបស់​អ្នក​វិភាគ​ទ្វេដងដល់​ទៅ០,៥%​មានន័យ​ថា​ សេដ្ឋកិច្ច​បាន​ឈាន​ឡើងដល់ ១,៧%​នៅខែ​មីនា ឆ្នាំ​នេះ ​បើ​ប្រៀបធៀប​នឹងឆ្នាំមុន​​កើ​ន​ឡើង​តែ១,៥%​ប៉ុណ្ណោះ​ ។

ដំណើរ​ការ​ផលិតកម្ម​របស់ចិន​នឹង​ធ្លាក់​ចុះ​៤៨,១%​ក្នុងរយៈ​ពេល​៧ខែ​

Posted: 24 Jun 2012 12:27 AM PDT

​ដំណើរ​ការផលិត​កម្មរបស់​ចិននឹង​ធ្លាក់ចុះ​៤៨,១%​ ក្នុងរយៈ​ពេល៧​ខែ​​តាមទិន្នន័យ​មួយ​ដែល​បាន​បង្ហាញថា​សកម្មភាព​ផលិតកម្ម​នៅ​​ក្នុង​ប្រទេស​ចិន​មានការធ្លាក់​ចុះដល់​ទៅ៧​ខែ​ ជា​ហេតុ​​ធ្វើឲ្យ​ប្រទេស​មួយនេះ ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិ​ច្ចឲ្យ​កាន់តែល្អ​ប្រសើរ​។

រ៉ូ​ឌិក​ដណ្តើម​បាន​ពាន​ជើង​ឯក​វាយ​កូន​បាល់​ជា​លើក​ទី​1​ប្រចាំ​ឆ្នាំ​ក្រោយ​ពី​ឈ្នះ​កម្ម​វិធី AEGON International

Posted: 24 Jun 2012 12:19 AM PDT

កីឡាករ​អា​មេរិក​អ៊ែន​ឌី រ៉ូ​ឌិក​
កីឡា​ករ​​អា​​មេ​រិក​អ៊ែ​ន​​ឌី រ៉ូ​​ឌិក​​បាន​​ប្រា​រព្ធ​​នូវ​​ជ័យ​​ជម្នះ​​ជា​លើក​ដំ​បូង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ជាង​១​ឆ្នាំ​​ខណៈ​​រូប​គេ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៣មិថុនា​ បាន​យក​ឈ្នះ​​ជើង​ឯក​កម្ម​វិធី AEGON Internationalនៅ​ទី​ក្រុង​ Eastbourne ប្រ​ទេស​អង់​គ្លេស ។ រ៉ូ​ឌិក​បាន​បំ​បាក់​កីឡាករ​ការ​ពារ​ជើង​ឯកសញ្ជាតិ​អ៊ីតា​លី​​ Andreas Seppiក្នុង​លទ្ធផល​ ៦-៣​និង​៦-២​ ដោយ​ប្រើ​អស់​ពេល​៧២​នា​ទី ។​

អគ្គ​បញ្ជា​ការ​ទទួល​អំណោយ​​សប្បុរស​ជន​ជប៉ុន និង​បំពាក់​មេដាយ​ ​​​​

Posted: 24 Jun 2012 12:19 AM PDT

ទិដ្ឋ​ភាព​នៅ​ក្នុង​ពិធី​បំពាក់​មេដាយ​
​រាជធានីភ្នំពេញ ៖ ​កាល​ពី​ព្រឹក​ថ្ងៃទី​២២ មិថុនា ​នៅ​​អគ្គ​​បញ្ជា​ការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​បាន​រៀបចំ​​ពិធី​ទទួល​អំណោយ​​សប្បុរស​ជន​ជប៉ុន ​ក្រោម​អធិបតី​ភាពលោក​​ឧត្តម​សេនីយ៍​ឯក ម៉ក់ សារុន ​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​អគ្គ​បញ្ជា​ការ​កង​​យោធ​ពល​ខេមរភូមិន្ទ ។

លោក​ព្រះ​រាជ​អាជ្ញា​រង​គ្រី​សុខ​អីុ ទទួល​មរណ​ភាព​ដោយ​រោគា​ពាធ

Posted: 24 Jun 2012 12:14 AM PDT

ទិដ្ឋភាព​ក្នុង​ពិធី​បុណ្យ​សព​លោក​គ្រី សុខអីុ
យើង​ខ្ញុំ​ទាំង​អស់​​គ្នា​ត្រូវ​ជាភរិយា ជា​បុត្រា បុត្រី ព្រម​ទាំង​ក្រុម​គ្រួសារ​មាន​ទុក្ខ​ជា​ទម្ងន់​ដោយ​លោក​​គ្រី សុខ​អីុ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យ​ការ​អម​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវជា​ស្វាមី​ ជាបិតា ជា​បិតាក្មេក ​បាន​ធ្វើ​មរណ​​កាល​​ទៅ​កាន់​បរ​លោក​​ខាងមុខ នា​ថ្ងៃ​សៅរ៍ ទី​២៣ ​មិថុនា ២០១២ ត្រូវ​នឹង​ថ្ងៃទី​៥​កើត ខែ​ជេស្ឋ ឆ្នាំ​រោង​ ពុទ្ធ​សករាជ ២៥៥៦ ​វេលា​ម៉ោង​​១០​និង​១៥​នាទី​យប់​​ក្នុង​ជន្មាយុ​​៦១​ឆ្នាំ ​ដោយ​

​ព័ត៌​មាន​​បន្ថែម​ពី​រឿងលោក​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​​ស្រុក​ស្ទោង បើក​​រថយន្ត​បុក​មនុស្ស​​ស្លាប់​

Posted: 24 Jun 2012 12:12 AM PDT

ខេត្ត​កំពង់ធំ​ ៖ ​កាល​ពី វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២១ មិថុនា ២០១២ ​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ​ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់​ដែល​បង្ក​ដោយ​រថយន្ត​ម៉ាក​តូយ៉ូតា TUNDRA ដែល​គេ​ស្គាល់​ថា ​ជា​រថយន្ត​របស់​លោក​នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្ទោង។

​ផឹក​ស៊ី​ទាស់សម្តី​​គ្នា​ចាក់​គ្នា​ស្លាប់​នៅ​ទី​ស្នាក់​ការគណ​បក្ស​សម​រង្ស៊ី​

Posted: 24 Jun 2012 12:04 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​​ជីវិត​យ៉ាង​អាណោច​អាធ័ម​​ក្នុង​​ហិង្សា​​ចាក់​សម្លាប់​​គ្នា​ពី​​សំណាក់​សមត្ថ​កិច្ច​​ផឹក​ស៊ី​ជា​មួយ​គ្នា​នៅ​ក្នុង​ទីស្នាក់​ការ​គណ​បក្ស​សមរង្ស៊ី ​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ​កាល​ពីវេលា​ម៉ោង​១១​និង​៥០​នាទី​​យប់​ថ្ងៃ​ទី​២៣ មិថុនា ។

សម្តេច​​តេជោ ហ៊ុន សែន ៖ ការ​បោះ​​បង្គោល​​​ព្រំ​ដែន​​មានសារ​សំខាន់ណាស់ ​វា​ជួយ​ដល់​​សេដ្ឋ​កិច្ច​ និង​ការ​អភិវឌ្ឍ

Posted: 24 Jun 2012 12:04 AM PDT

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន តាន់យ៉ុង​ក្នុងពិធី​បោះ​​បង្គោល​ព្រំដែន
រាជ​ធានីភ្នំពេញ ៖ ​ បង្គោលព្រំដែនគោក​លេខ៣១៤ ដែលមានទីតាំង ស្ថិតនៅច្រក​​ទ្វារ​អន្តរជាតិព្រែក​ចាក ក្នុងស្រុកកំពង់ត្រាច ខេត្ត​កំពតនៃប្រទេស​កម្ពុជាឈមនឹងខេត្ត​គៀង​យ៉ាង​ប្រទេសវៀតណាម ត្រូវបានសម្ពោធជាផ្លូវការ​នៅ​ព្រឹកថ្ងៃទី​២៤ មិថុនា ២០១២​នេះ ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក​នាយក​រដ្ឋមន្រ្តីវៀតណាមង្វៀនតាន់​យ៉ុង ។

​ថ្ងៃ​នេះ​លទ្ធ​ផល​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ជា​ផ្លូវ​ការ​ត្រូវ​​ប្រកាស

Posted: 24 Jun 2012 12:01 AM PDT

រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​រៀបចំ​​ការ​បោះ​ឆ្នោត​​នឹង​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​​ជា​ផ្លូវ​ការ​នា​ថ្ងៃ​នេះ​ (២៤ មិថុនា ២០១២) ​ប​ន្ទាប់​ពី​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​របស់​​គណ​បក្ស​នយោ​បាយ​​នីមួយ​ៗ​រួច​រាល់ ។

​បុរ​សដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ចាក់​សាំង​ដុត​បាន​ស្លាប់​ហើយ​

Posted: 23 Jun 2012 11:44 PM PDT

រាជធានីភ្នំពេញ ៖ ​បុរស​ឈ្មោះ​អឹុម វុទ្ធី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អរិយ​ក្សត្រ ​ឃុំ​អរិយ​ក្សត្រ ​ស្រុក​ល្វា​ឯម ​ខេត្ត​កណ្តាល ​ដែល​​រង​ការ​វាយ​ប្រហារ​ចាក់​សាំង​ដុត​ខ្លួន​ទាំង​រស់​​ពី​សំណាក់​​ឃាតករ​ម្នាក់​ដោយ​សារ​តែ​រឿង​ស្នេហា​ត្រីកោណ នៅ​ក្នុងរបង​ទីធ្លា​ពុទ្ធ​​សាសន​បណ្ឌិត្យ ​ជិត​ណាហ្គា​វើល ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំ​ការ​មន​នោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ចោល​​ប្រពន្ធ និង​កូន​កាល​ពីវេលា​ម៉ោង​៧​យប់​

ម៉ូតូ​បុក​ម៉ូតូ​​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ពីរ​នាក់​

Posted: 23 Jun 2012 11:19 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​​កន្លែង​យ៉ាង​​អាណោច​អាធ័ម​ ហើយ​បុរស​ពីរ​នាក់​ទៀត​​រង​របួស​ធ្ងន់​​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​រវាង​ម៉ូតូ​សង់​កូរ៉េ​ជិះ​គ្នា​២​នាក់​ ​និង​​ម៉ូតូ​កាវ៉ាសាគី​ធុន​ធំ​​​ជិះ​ម្នាក់​ឯង​ជា​ប្រភេទ​ម៉ូតូ​ប្រណាំង​​នៅ​ចំណុច​​មហា​វិថី​​ព្រះ​នរោត្តម​ កែង​ផ្លូវ​លេខ​២៤០ ស្ថិត​ក្នុង​​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៤ មិថុនា

គយ​ចុះ​​ចាប់​រថយន្ត​​កាមរីទំនើប​​របស់​ឈ្មួញ​គ្រញូង​មិនបង់ពន្ធ​​នាំ​ចូល

Posted: 23 Jun 2012 11:11 PM PDT

គយ​ចុះ​​ចាប់​រថយន្ត​​កាមរីទំនើប​​របស់​ឈ្មួញ​គ្រញូង​មិនបង់ពន្ធ​​នាំ​ចូល
ខេត្តកំពង់ចាម ៖ ​ ​កម្លាំង​សមត្ថ​កិច្ច​​ចម្រុះ​មួយ​​ក្រុម​រួម​មាន ស្ថាប័ន​គយ ​និង​រដ្ឋា​ករ​ខេត្ត កង​រាជអាវុធ​​ហត្ថខេត្ត និង​សាលា​ដំបូង​ខេត្ត បាន​ឡោមព័ទ្ធ​​ផ្ទះរបស់​​ឈ្មួញ​រក​ស៊ី​ឈើ​គ្រញូង ​​ម្នាក់​ឈ្មោះ​លី ឈុនអាង ​ហៅពៅ ភេទប្រុស អាយុ​​​ប្រហែល​២៨​ឆ្នាំ ​​រស់នៅ​ភូមិ​ត្រកួន ​ឃុំ​ក្រឡា ​​ស្រុកកំពង់​​សៀម ។​ ប្រតិបត្តិ​ការនេះ​ធ្វើ​ឡើង​​កាលពី​ព្រឹក​ថ្ងៃទី​២២ មិថុនា ​២០១២ ដើម្បី​តាម​ប្រមាញ់រថ​យន្ត​

រថយន្ត​ទាហាន​ពណ៌​ត្រេអីុ ដឹក​ឈើ​ប្រណីត​ជាប់​អន្ទាក់​សមត្ថកិច្ច​ចម្រុះ​

Posted: 23 Jun 2012 11:09 PM PDT

សមត្ថកិច្ច​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើ​ប្រណីត​
ខេត្ត​កំពង់ចាម​ ៖ ​រថយន្ត​ពណ៌​ត្រេអីុ​១​គ្រឿង​ចំណុះ​១​តោន​កន្លះ ដឹក​ឈើ​ប្រណីត​ប្រភេទ​បេង និង​នាង​នួន ​ប្រមាណ​៦,២០​ម៉ែត្រ​​គូប​ត្រូវ​សមត្ថ​កិច្ច​ចម្រុះ​ចាប់​ឃាត់​បាន​​​កាល​ពី វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២២ មិថុនា ២០១២ ​នៅត្រង់​ចំណុច​ភូមិ​ឈូក ឃុំ​គោក​រវៀង ​ស្រុក​ជើងព្រៃ ហើយ​​ពេល​សមត្ថ​កិច្ច​​ចម្រុះ​​ដេញ​ចាប់​ឃាត់​ក្រុម​ទាហាន​កាង​ឈើ​​ដែល​ជិះ​លើ​រថយន្ត​នោះ​បាន​យក​ដប​ទឹក​សុទ្ធ​គប់​​

​បើ​ចង់​បោះ​បង់​អូន​ អូន​សុខ​ចិត្ត​ស្លាប់ ដើម្បី​​ឱ្យ​បង​ដឹង​ពី​ក្តី​ស្មោះ​របស់​អូន​

Posted: 23 Jun 2012 10:51 PM PDT

​​​មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​​កន្លែង​កើតហេតុ​
ខេត្ត​កំពត​ ៖ ​មាន​គូ​សង្សារ​​ជា​យុវ​វ័យ​​មួយ​គូរ​បាន​ជិះ​រថយន្ត​កូរ៉ូឡា ពណ៌​ខ្មៅ ​មួយ​គ្រឿង​​ចេញពី​ផ្លូវ​តំបន់​​រមណីយដ្ឋាន​ទឹក​ឈូ លុះ​មក​ដល់​ពាក់​កណ្តាល​ស្ពាន​ថ្ម​ព្រែក​កំពង់​បាយ ក៏​ស្រាប់តែ​​រថយន្ត​ឈប់​​រួចគេ​ឃើញ​នារី​វ័យ​ក្មេង​ម្នាក់​បាន​បើក​ទ្វារ​រថយន្ត​ចេញរត់ឡើង​លើ​បង្កាន់​ដៃ​ស្ពាន​លោត​ទឹក​តែ​ម្តង ។ គេ​ពុំ​ដឹង​ថា គូ​​ស្នេហ៍​​ទាំង​ពីរ​នេះ ​មាន​ទំនាស់​ពាក្យ​សម្តី​ជា​មួយ​គ្នា​​យ៉ាង​ណា​​នោះទេ ​ទើប​នារី​ជា​គូ​ស្នេហ៍​​

យោធាស័ក្តិ​៣​ម្នាក់​​​ស្រវឹង​ធ្លាក់​ភ្នែក​តាម​រក​រឿង​គេ​ឡូឡា​ក្នុង​កាស៊ីណូ​

Posted: 23 Jun 2012 09:25 PM PDT

មនុស្ស​ជា​ច្រើន​​មក​ចោម​រោម​មើល​​នៅ​កន្លែង​កើតហេតុ​
ក្រុង​ប៉ោយប៉ែត ៖ ​មាន​ការភ្ញាក់​ផ្អើល​​មួយ​បាន​​កើតឡើង​​ស្ទើរ​​ពេញ​មួយ​កំណាត់​យប់​កាល​ពី​​យប់​​ថ្ងៃទី​២២ មិថុនា ២០១២ ​នៅ​ក្នុង​ប្លុក​កាស៊ីណូ ហ្គោល​ដិន​ក្រោន ​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខណៈ​​យោធា​​ស័ក្តិ​​៣ម្នាក់​បាន​បញ្ចេញ​អាកប្ប​កិរិយា​ច្រងេង​ច្រងាង​​ជា​មួយ​អាវុធ​​ខ្លីមួយដើម ព្រោះ​តែ​អាង​ស្បែក​ បន្ទាប់​ពី​ស្រវឹង​ជោក និង​បាន​រារាំង​រថយន្ត​កាមរី​​មួយ​គ្រឿង​​មិន​ឱ្យ​ទៅ​​

រថយន្ត​ដឹក​ដីបុក​រ៉ឺម៉កម៉ូតូ​​អូស​ប្រហែល​១០០​ម៉ែត្រ​ធ្លាក់​​ចូល​អូរ​

Posted: 23 Jun 2012 09:06 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
ខេត្ត​បន្ទាយមានជ័យ ៖ ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី ២៣ មិថុនា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង​់ចំណុច​​ទល់​មុខ​កន្លែង​លក់​ផ្កា​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ព្រះ​​ពន្លា ក្រុង​សិរី​សោភ័ណ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​ដោយ​រថយន្ត​ដឹក​ដី​បុក​រ៉ឺម៉ក​​ម៉ូតូ​ដែល​​មាន​​មនុស្ស​ជិះ​លើ​ប្រមាណ​៦​នាក់ អូស​ប្រហែល​១០០​​ម៉ែត្រ ​ធ្លាក់​ចូល​​អូរ​​ តែសំណាង​ល្អអ្នក​ជិះ​​លើ​រ៉ឺម៉ក​​ម៉ូតូ​មិន​មាន​អ្នក​រង​របួស​

អាជ្ញា​ធរ​​ខណ្ឌទួលគោក ​ឃាត់​រថយន្ត​ដឹក​កុងតឺន័រ​​ធ្វើ​កិច្ច​​សន្យា​​បញ្ឈប់​​​ការ​ធ្វើ​ចរា​ចរណ៍​តាម​ផ្លូវ​លេខ​៣៣៧

Posted: 23 Jun 2012 09:03 PM PDT

អាជ្ញា​ធរ​ខណ្ឌ​ទួលគោក​ឃាត់​រថយន្ត​​ធុន​ធំ​ឱ្យ​ធ្វើ​​កិច្ច​សន្យា​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​កុងតឺន័រ​ចំនួន​៣​គ្រឿង និង​រថយន្ត​​ដឹក​ខ្សាច់​​៣​គ្រឿង​ត្រូវ​បាន​អាជ្ញា​ធរ​​ខណ្ឌ​ទួលគោក ​ដឹក​នាំ​ដោយ​លោក​សាំង ​សុភៈ​វិចិត្រ ​អភិ​បាល​​រង​ខណ្ឌ​ចុះ​ឃាត់​កាល​ពី​រសៀល​ថ្ងៃទី​២៣ មិថុនា ២០១២ ​ដើម្បី​ធ្វើ​កិច្ច​សន្យា​​ឱ្យ​បញ្ឈប់​​ធ្វើ​ចរា​ចរណ៍​តាម​ផ្លូវ​លេខ​៣៣៧ ​សង្កាត់​បឹង​កក់​ទី​១ ​និងមិន​ឱ្យ​​ដឹក​​ខ្សាច់​​ពេល​ភ្លៀង​​ធ្លាក់​ជា​ហេតុ​បង្ក​ឱ្យ​​​ខ្សាច់​​ហូរធ្លាក់​ប្រឡាក់​​ថ្នល់ ។ ​ការ​ចុះ​ឃាត់​រថយន្ត​ដឹក​

សម្តេច​ហ៊ុន សែន ​ដឹក​នាំ​គណៈ​ប្រតិភូ​ចុះ​ពិនិត្យ​​ និង​សម្ពោធបង្គោល​ឡាក់​ព្រំដែន​ព្រែក​ចាក​ ខេត្ត​កំពត​

Posted: 23 Jun 2012 09:01 PM PDT

ខេត្ត​កំពត​ ៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​រដ្ឋា​ភិបាល​ និង​​គណៈ​កម្មាធិការ​ជាតិ​ដោះ​ស្រាយ​វិវាទ​ព្រំ​ដែន​​អញ្ជើញ​ចុះ​ពិនិត្យ និង​សម្ពោធ​​បង្គោល​ឡាក់​ព្រំដែនលេខ៣១៤ ​ជា​មួយ​ភាគី​​វៀត​ណាម​​ដឹក​នាំ​ដោយ​លោក​ង្វៀង​ តាន់​

ទឹក​ជំនន់​​​​ភ្លាមៗ​នៅ​​អាហ្វហ្គានីស្ថាន​ស្លាប់​​ជាង​30នាក់

Posted: 23 Jun 2012 08:56 PM PDT

ទឹក​​ស្ទឹងឡើងខ្ពស់​​ដោយ​សារ​ទឹក​ជំនន
បណ្តា​​​អ្នកទទួល​​ខុសត្រូវ​អាហ្វហ្គានីស្ថាន​​អះអាង​​កាលពី​ថ្ងៃទី​២៣មិថុនា​​​​ថា​ ទឹកជំនន់​​ ភ្លាមៗ​​នៅអាហ្វហ្គា​នីស្ថាន​​​ដោយ​សារ​មាន​​​ភ្លៀង​ធ្លាក់​​​ខ្លាំង​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​​បណ្តាល​ឱ្យ​​​មនុស្សស្លាប់​​​​ជាង​៣០​នាក់​​ហើយ​​ជា​ច្រើនសិប​នាក់​​ទៀត​បាត់​ខ្លួន ​។​ទឹក​​បាន​ជន់​​លិច​ភូមិ​ទាំងឡាយ​និង​ផ្នែក​មួយ​ចំនួន​​​នៃទីក្រុងCHEGHCHERAN ខេត្តហ្គ័រ ភាគ​កណ្តាល​​ប្រទេសកាលពី​​ថ្ងៃទី​២៣មិថុនា​​ដោយ​​ទឹក​​

ប្រធានាធិបតី​​ស៊ីរី​​​បញ្ជា​ឱ្យ​​​រុះរើ​​​រដ្ឋា​ភិបាល​

Posted: 23 Jun 2012 08:54 PM PDT

ប្រធានាធិបតី​​​ស៊ីរី​
ប្រធានាធិបតី​ស៊ីរី​​លោក​​​បាចា​អាល់​​អាសាដ​ ​បាន​ចេញ​​​​បញ្ជា​កាលពី​ថ្ងៃទី​​២៣មិថុនា​​​ឱ្យ​រុះ​រើ​​​​រដ្ឋា​ភិបាល​​ ក៏ប៉ុន្តែ​ដោយ​រក្សា​ទុក​ប៉ុស្តិ៍​គន្លឹះ​៣នៅ​ដដែល​​គឺរដ្ឋមន្ត្រី​ការពារ​ប្រទេស រដ្ឋមន្ត្រី​​ការ​បរទេស និង​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ ។ ចំណែក​​​​ជន​ប្រឆាំង​​ម្នាក់​នឹងកាន់​​តំណែង​​រដ្ឋ​មន្ត្រី​​​ពាណិជ្ជ​កម្ម​​​ក្នុង​​ប្រទេស ។

ផ្ទះ​មួយ​ខ្នង​ធ្វើ​​អំពី​ឈើ​​ប្រក់​ស័ង្ក​សី​ត្រូ​វ​ភ្លើង​ឆេះ​​ហ្មត់ និង​ខូច​ខា​ត​ទ្រព្យ​សម្បត្តិ​

Posted: 23 Jun 2012 08:34 PM PDT

ផ្ទះ​មួយ​​ខ្នង​ដែល​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាល​ពី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២ មិថុនា ២០១២ ​នៅ​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ​ស្រុក​មង្គល​បុរី ​ខេត្ត​បន្ទាយ​មានជ័យ ​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​ប្រជា​ពល​រដ្ឋ​ពេញ​ទាំង​ភូមិ​ដោយ​សារ​មាន​ករណីភ្លើង​​ឆេះ​ហ្មត់​ផ្ទះ​មួយ​​ខ្នង​ទំហំ​៥​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​​ប្រក់​ស័ង្ក​សី​​រួម​ទាំង​​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្ទះ​ទាំង​អស់ផងដែរ ។

LUXUS 350 ​ពន្លះ​ម៉ូតូ C70 ពី​ក្រោយ​​ស្លាប់​​លោកតា​វ័យ​៧៦​ឆ្នាំ ម្នាក់​

Posted: 23 Jun 2012 08:31 PM PDT

ម៉ូតូ​ដែល​ត្រូវ​រថយន្ត​បុក​ខ្ទេច​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោក​តា​ចំណាស់​វ័យ​​៧៦​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​ក្នុង​ថ្លុក​ឈាម​នៅ​នឹង​កន្លែង​​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ដោយ​រថយន្ត​បុក​ម៉ូតូ​ពី​ក្រោយ​ កាល​ពី​​វេលា​ម៉ោង​៣​និង​១៥​នាទី​​រសៀល​​ថ្ងៃទី​២២ មិថុនា ២០១២ ​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៥ ត្រង់​ចំណុច​​ផ្លូវ​ចូល​វត្ត​ពោធិ​សូរិយារាម ប្រហែល​៤០០​​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​កូប​ជើង ​ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។

អ.ស.បចង់​ឱ្យ​​តួកគី​​និង​ស៊ីរី​ដោះ​ស្រាយ​​​គ្នា​រឿង​បាញ់​​​ធ្លាក់​យន្ត​​ហោះ​

Posted: 23 Jun 2012 08:18 PM PDT

យន្ត​ហោះ​​​ធុន​F-4​មួយ​គ្រឿង​
អគ្គ​លេខាធិការ​អ.ស.ប​​​លោក​​​បាន​គីមូន​​​​​ កាលពី​​​ថ្ងៃទី​២៣​មិថុនា​បាន​សំដែង​ពីបំណង​​របស់​លោក​ចង់​ឃើញ​យន្ត​ហោះ​​ប្រដេញ​តួកគី​​មួយគ្រឿង​ដែល​ត្រូវ​បាញ់ធ្លាក់​​ស៊ីរីត្រូវ​​ដោះ​ស្រាយ​តាម​ផ្លូវការទូតរវាងតួកគីនិង​ស៊ីរី ។​តាមរយៈអ្នក​នាំពាក្យ​របស់​លោក ​​អគ្គលេខា​ធិការ​អ.ស.ប​ បាន​​​ហៅ​​ឧប្បត្តិហេតុ​​​នេះ​ថា​ជាឧប្បត្តិហេតុ​ធ្ងន់​ធ្ងរ​​មួយ ។ ក្នុង​កំណត់​​​ហេតុ​​មួយ​អ្នកនាំពាក្យ​​រូប​នេះ​បន្ត​ថា លោក​បាន

ក្នុង​ឆ្នាំ​ 2011 ពលរដ្ឋ​ចិន​ដែល​រៀបការ​ និង​លែងលះ​គ្នា​កើន​ឡើង​

Posted: 23 Jun 2012 08:16 PM PDT

​យោងតាម​ព្រឹត្តិ​ប័ត្រ​មួយ​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ដោយ​ក្រសួង​កិច្ច​ការ​ស៊ីវិល​ចិន​ថា​ ចំនួន​គូ​ស្នេហ៍​ដែលលែងលះ​គ្នា​ និង​រៀបការ​មាន​ការកើន​ឡើង​ កាលពីឆ្នាំ​២០១១ ។ ព្រឹត្ត​ប័ត្រ​នេះ​រៀបរាប់​ថា​ ​ក្នុង​ឆ្នាំ​២០១១ គូស្នេហ៍​​ជាង​២,៨៧លាន​គូ​ដែលលែងលះ​គ្នា​តាម​សាល​ក្រម​របស់តុលាការ​ ឬនីតីវិធី​រដ្ឋ​បាល​ដែល​មាន​ការកើតឡើង​៧,៣%​ ។ អត្រា​អ្នក​លែងលះ​គ្នា​ ​គឺ​២,១៣%​ សម្រាប់​

លោក​ស្រី​លីវយ៉ាង​នារី​​​អវកាស​​យានិក​​ចិន​​ដំបូងគេ​ទៅ​កាន់​​ទីអវកាស​

Posted: 23 Jun 2012 08:11 PM PDT

លោក​ស្រី​​លីវ​យ៉ាង
រៀប​ការ​​រួចហើយ​និង​​​មិន​ទាន់​មាន​កូន​​លោក​ស្រី​លីវ​យ៉ាង​​ កាលពី​ថ្ងៃទី១៦​​មិថុនា​​កន្លងមក​​នេះ​បាន​​ក្លាយ​ជា​​នារី​ដំបូងគេ​ដែល​​ធ្វើ​ដំណើរ​​​ទៅ​កាន់​​ទីអវកាស ។ លោក​ស្រី​លីវ​យ៉ាង​ពេល​​នេះមាន​អាយុ​៣៣​ឆ្នាំ​ដោយលោក​ស្រី​​ទៅ​កាន់​ទី​អវកាស​​រួម​ជាមួយ​អវកាស​យានិក​​២នាក់​​តាម​យាន​​អវកាស​SHENZHOU-9 ​ដែល​បាញ់​​បង្ហោះ​​កាលពី​​ថ្ងៃទី​១៦មិថុនា​នា​វេលា​ម៉ោង​១៨​និង​​​៣៧នាទី ។​

ឡាវ​​បង្កើន​ប្រាក់​​បៀវត្ស​ដល់​មន្ត្រី​រដ្ឋការ​

Posted: 23 Jun 2012 07:51 PM PDT

យោងតាម​​​ទីភ្នាក់​ងារ​​ព័ត៌​មាន​​​​ឡាវ​​ KPL ថា ​រដ្ឋា​ភិបាល​​​ឡាវ​​គ្រោង​​ដំឡើង​ប្រាក់​​បៀវត្ស​​មន្ត្រី​រដ្ឋការ​ចាប់​ពី​​ខែតុលា​​ខាង​មុខ​នេះ​ទៅ​ដែល​​អាច​ឱ្យ​​ពួកគេ​ប្រឈម​​មុខនឹង​​ការ​ឡើង​​​​ថ្លៃ​ទំនិញ​និង​ធានា​​​ដល់​លក្ខខណ្ឌ​​ជីវភាព​​​របស់​​ពួកគេ​ក្នុង​គ្រាមាន​​ភាព​មិន​ច្បាស់​លាស់​ខាងសេដ្ឋកិច្ច ។

ជន​ជាតិ​អាមេរិក​ជាង​46​លាន​នាក់​នៅខ្វះ​ការធានា​រ៉ាប់​រង​​សុខភាព​

Posted: 23 Jun 2012 07:45 PM PDT

ជន​ជាតិ​អាមេរិក​ជាង​46​លាន​នាក់​នៅខ្វះ​ការធានា​រ៉ាប់​រង​​សុខភាព​
ទីភ្នាក់​ងារ​ព័ត៌មាន​ AFP ផ្សាយ​ថា​ លទ្ធ​ផល​អង្កេត​ និង​ស្រាវ​ជ្រាវ​​ផ្នែក​សុខាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១១​ ដែល​បាន​ផ្សព្វ​ផ្សាយ​កាលពីថ្ងៃ​ទី​១៩​ ​មិថុនា កន្លងមក​ បង្ហាញ​ថា​ ពលរដ្ឋ​អាមេរិក​ចំនួន​៤៦,៣​លាន​នាក់​ គ្មាន​ការ​ធានា​រ៉ាប់រង​​សុខភាព​ ដែល​​ជា​និន្នា​ការ​​​កើន​ឡើង​​ជារឿយ​ៗ​ ក្នុងអំឡុងពេល​១៥​ឆ្នាំ​កន្លងមក​ ។