Koh Santipheap Daily

Koh Santipheap Daily


ក្រុម​ការ​​ងារ​ដឹក​នាំ​គ្រូពេទ្យ​​ទៅពិនិត្យ​​ព្យា​បាល​​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​ចាស់​ជរា​

Posted: 13 May 2012 12:47 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ចុះ​ជួយ​ព្យា​បាល​ចាស់​ជរា
ខេត្ត​តាកែវ ៖ ​លោក​បណ្ឌិត ពេជ ​សោភ័ន ​អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ និង​ជា​អនុ​ប្រធាន​ទី១ ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ ជួយ​ស្រុក​ព្រៃ​កប្បាស​ ​រួម​ដំណើរ​ដោយ​​លោក​ហេង សួរ អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​ព្រៃ​កប្បាស អម​ដំណើរ​ដោយ​​អាជ្ញា​ធរ​ស្រុក​-ឃុំ​បាន​ដឹក​នាំ​​ក្រុម​​គ្រូពេទ្យ​​

ពិធី​មង្គល​ការ​កូន​ប្រុស​​ស្រី​​ឪពុក​ម្តាយ​រវល់​តែ​ដេកលង់​លក់ ព្រោះ​អស់​កម្លាំង​ត្រូវ​ចោរ​ចូល​លួច​យក​លុយ​ចំណង​ដៃ​ទៅ​បាត់​

Posted: 13 May 2012 12:43 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កណ្តាល ៖ ​ពិធី​មង្គល​ការ​មួយ​បាន​ប្រព្រឹត្ត​​ទៅ​ដោយ​រលូន​តាំងពី​ដើម​រហូត​ដល់​ចប់ ប៉ុន្តែ​​អ្វីគួរ​ឱ្យ​ភ្ញាក់​ផ្អើល​​នោះ​ដោយ​សារ​ម្ចាស់​ផ្ទះ​មង្គល​ការ​ដែល​មាន​ឪពុក​ម្តាយ​​ខាង​កូន​កំលោះ និងកូន​ក្រមុំ​អស់​កម្លាំង​ពេក​ដេក​លង់​លក់​មិន​ដឹង​ខ្លួន​ត្រូវចោរ​​ចូល​លួច​យក​លុយ​ចំណង​ដៃ​​នៅ​ក្នុង​កាបូបដែល​​ទុក​នៅ​ក្បែរ​ខ្លួន​អស់​គ្មាន​សល់​។

អង្វរ​ឪពុក​​កុំ​ឱ្យ​​យក​​ប្រពន្ធ​ចុង ឪពុក​អត់​ធ្វើ​តាម​លេប​ថ្នាំ​សម្លាប់​ខ្លួន​

Posted: 13 May 2012 12:42 AM PDT

ខេត្ត​កណ្តាល ៖ ​នារី​ម្នាក់​បានស្លាប់​​បាត់​បង់​ជីវិត​​យ៉ាង​អាណោច​អាធ័ម​​ ដោយ​សារ​លេប​ថ្នាំ​​ពុល​ធ្វើ​អត្ត​ឃាត​ ព្រោះ​តែ​អង្វរ​​ឪពុក​​កុំ​ឱ្យ​យក​ប្រពន្ធចុង​ តែឪពុក​អត់​ស្តាប់ ។ ​ហេតុការណ៍​​នេះ​បាន​កើត​​ឡើង​នៅភូមិ​ចន្លក់ ឃុំ​គគីរ ស្រុក​កៀន​ស្វាយ កាលពី​ល្ងាច​ថ្ងៃទី​១២ ឧសភា ​២០១២ ។

​​រន្ទះ​បាញ់​​សសរ​ផ្ទះ​ងាប់​ជ្រូក​១​ក្បាល និង​បែក​ពាង​អស់​៥

Posted: 13 May 2012 12:40 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល​ថ្ងៃទី​១២ ​ឧសភា ​២០១២ ​ពេល​មេឃ​កំពុងភ្លៀង​​មាន​រន្ទះ​​កំណាច​មួយ​បាន​បាញ់​ ​សសរ​ផ្ទះ​​បណ្តាល​ឱ្យ​​បែក​ពាង​ និង​ងាប់​ជ្រូក​១​ក្បាល ​នៅភូមិ​ទ្រលោក​ជើង ឃុំ​ភ្នំ​លៀប ​ស្រុក​ព្រះ​នេត្រ​ព្រះ ។

ជិះ​ម៉ូតូ​​បុក​ចិញ្ចើម​​ថ្នល់​​ផ្លោង​​ធ្លាក់​​ជង់​​ចម្រឹង​​ដែក​របង​ជាប់​បំពង់​.ក​ស្លាប់​

Posted: 13 May 2012 12:31 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ចាម​ ៖ ​​​ឧប្ប​ត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដ៏​រន្ធត់​​មួយ​បាន​កើត​ឡើង​​ពុំ​ធ្លាប់​​មាន​ទាល់​តែ​​សោះ​នា​ពេល​កន្លង​មក​​ដោយ​យុវ​ជន​ម្នាក់​ឈ្មោះ​​អាត សុភ័ក្រ ​អាយុ​១៩​ឆ្នាំ ​រស់​នៅ​ភូមិ​​ទី១ សង្កាត់​​វាល​វង់ ​ក្រុង​កំពង់​ចាម ​បាន​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​ខឿន​ចិញ្ចើម​​ថ្នល់​ផ្លូវ​មាត់​ទន្លេ​ត្រង់​ចំណុច​មន្ទីរ​ធនធាន​ទឹក និង​ឧតុ​និយម​

Le​Bron James​ឈ្នះ​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ MVP​របស់​សមា​គម​បាល់​បោះ​អា​មេ​រិក​ជា​លើក​ទី​៣

Posted: 13 May 2012 12:31 AM PDT

កីឡាករ​អា​មេរិក​ LeBron James
កីឡាករអា​មេរិក​ LeBron Jamesបាន​សម្តែង​នូវ​ទឹក​ចិត្ត​រីក​រាយ​យ៉ាង​​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ពាន​រង្វាន់​កិត្តិ​យស​ MVPប្រ​ចាំ​ឆ្នាំ​២០១១-២០១២​របស់​សមា​គម​បាល់​បោះ​អា​មេរិក​ជា​លើក​ទី​៣​។ ការ​ឈ្នះ​ដល់​ទៅ​៣​លើក​នេះ​នាំ​ឱ្យ​ LeBron Jamesក្លាយ​ជា​កីឡាករ​ទី​២​បន្ទាប់​ពី​ Michael Jordanដែល​បាន​ឈ្នះ​ពាន​នេះ​យ៉ាង​

ម៉ូតូគុប​គេច​រថយន្ត​កូរ៉េ​ទៅ​​បុក​ម៉ូតូ​វ៉េវ​​សន្លប់​ស្ត្រី​ម្នាក់​

Posted: 13 May 2012 12:21 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​គុប​បើកបរ​ដោយ​បុរស​ម្នាក់​ និង​រួម​ដំណើរ​ដោយ​ស្ដ្រី​២​នាក់​បាន​គេច​រថយន្ដ​កូរ៉េ​មួយ​គ្រឿងជ្រុលទៅ​បុក​ម៉ូតូ​វ៉េវ​ពេញ​ទំហឹង បណ្ដាល​ឱ្យស្ដ្រី​ម្នាក់​អង្គុយ​នៅ​កណ្ដាល​សន្លប់​បាត់ស្មារតី​។​

​ម៉ូតូ​ម៉ាក Love វ៉ា​រថយន្ត​ទៅ​បុក​​សង់​កូរ៉េ​រង​របួស​ធ្ងន់​ម្នាក់​

Posted: 13 May 2012 12:19 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ម៉ាក Love បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ហើយ​​វ៉ា​រថយន្ដ ក៏​​វាក់អើ​ជាមួយ​នឹង​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម បណ្តាល​ឱ្យ​បុក​គ្នា​ចំពី​មុខពេញទំហឹង​ដួល​ប្រាវ​ទៅ​នឹង​ថ្នល់​​រង​របួស​ធ្ងន់​ម្នាក់​។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ ឧសភា​ ២០១២ ក្នុង​សង្កាត់​ទន្លេ​

ថ្ងៃ​ទី​20 ឧសភា នឹង​មាន​សូ​រ្យ​គ្រាស​មាន​​លក្ខណៈ​​ដូច​ជា​​រង្វង់​ចិញ្ចៀន

Posted: 13 May 2012 12:13 AM PDT

ថ្ងៃ​ទី​20 ឧសភា នឹង​មាន​សូ​រ្យ​គ្រាស​មាន​​លក្ខណៈ​​ដូច​ជា​​រង្វង់​ចិញ្ចៀន
ប្រភព​ពី​ទី​ភ្នាក់​ងារ​​ព័ត៌មាន​​​បរទេស​ កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា ​​ផ្សាយ​ឱ្យ​ដឹងថា ​នៅ​​ថ្ងៃ​ទី​២០ ឧសភា ​ខាង​មុខ នឹង​កើត​មាន​បាតុភូត​សូ​រ្យ​គ្រាស​​ ហើយ​​​តំបន់​​ដែល​នឹង​មើល​ឃើញ​បាតុភូត​នេះ​ច្បាស់​គឺ​ស្ថិតនៅ​ភាគ​ខាង​លិច​អាមេរិក​ខាង​ជើង​ ឯតំ​បន់​ជា​ច្រើន​ទៀត​នៅ​អាស៊ី និង​ប៉ាស៊ី​ហ្វិក ក៏​អាច​មើល​​ឃើញ ។

ក្រុមហ៊ុន Olympus ខាតបង់ប្រាក់​ចំនួន​៤៨,៩៩​ពាន់លានយ៉េន

Posted: 13 May 2012 12:07 AM PDT

កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ឧសភា ក្រុម​ហ៊ុន​​​​ Olympus បានប្រកាសពីការខាតបង់ប្រចាំ​ឆ្នាំគិតមក​ដល់ខែមីនា ឆ្នាំ២០១២ ថា​មាន​ចំនួន​៤៨,៩៩ពាន់លានយ៉េន ។ ការខាតបង់​ដោយ​សារការលាក់បាំង​នៃ​ការខាតបង់របស់ខ្លួន​ក្នុង​វិនិយោគ ដែលវាមិនត្រឹម​តែ​ប៉ះ​ពាល់​ចំពោះ​ខ្លួន​ឯង​ទេ តែវាបានប៉ះពាល់ដល់មុខមាត់​របៀបនៃការគ្រប់គ្រងក្រុមហ៊ុនក្នុងប្រទេសជប៉ុន ។

តម្លៃផលិតកម្មអាមេរិកធ្លាក់ចុះមិននឹកស្មានដល់០,២ភាគរយក្នុងខែមេសា

Posted: 13 May 2012 12:05 AM PDT

តម្លៃ​ផលិត​កម្ម​អា​មេ​រិក​ធ្លាក់​ចុះ​ដែល​មិន​គួរ​ឱ្យ​ជឿក្នុងខែមេសា ព្រោះតម្លៃថាមពលធ្លាក់ចុះ​ទាប​បំផុតក្នុងរយៈ៦ខែចុងក្រោយ។ វាជា​សញ្ញា​នៃភាពធូរស្រាលនៃសម្ពាធអតិផរណាដែលអាចឲ្យធនាគារកណ្តាលអាមេរិកមានចន្លោះជួយសេដ្ឋកិច្ចឲ្យងើបឡើងបន្តិច​ ។ ក្រសួងការងារនិយាយនៅថ្ងៃសុក្រ ទី១១ ខែ ឧសភាថា តម្លៃផលិតកម្មធ្លាក់ចុះ០,២ភាគ​រយកាលពីខែមេសា ។ ​វាជាការធ្លាក់​ចុះ​លើ​

មេតុង​ទីន​រត់​បាត់​ចេញ​មុខអ្នក​ទី ៣ ​បង្ក​ហិង្សា​​ដល់​កូន​តុង​ទីន​ផ្អើល​ឆរ

Posted: 13 May 2012 12:05 AM PDT

ទិដ្ឋ​ភាព​​នៅ​កន្លែងកើតហេតុ​
ខេត្ត​ព្រះ​សីហនុ ៖ ​ភាព​ក្តៅ​ក្រហាយ​​បាន​កើត​មាន​ ខណៈ​​​​មេតុង​ទីន​កំពូល​បោក​​ឈ្មោះ​ឌឿន សុខ​ទ្រី អាយុ​​៤៣​ឆ្នាំ និង​​ប្រពន្ធ​​ឈ្មោះ​ជិន ចាន់ អាយុ​៤១​ឆ្នាំ បាន​វេច​លុយ​ប្រមាណ​២៩​ម៉ឺន​ដុល្លារ​ដាក់​​សាប៊ូ​គូទ​​បាត់​ស្រមោល ហើយ​​​បែរ​ជា​ចេញអ្នក​ផ្សេង​មកអះ​អាង​ថា ​ផ្ទះរបស់​​មេ​តុង​ទីន​នេះ​ជា​កម្ម​សិទ្ធិ​​បន្ត​របស់​ពួក​គេ ជា​ហេតុ​ធ្វើ​ឱ្យ​​

ម៉ូតូស្មាស់​​ពន្លះ​​ជា​មួយ​​ម៉ូតូស្មាស់​​ដូច​គ្នា​រង​របួស​ធ្ងន់​២​នាក់​

Posted: 13 May 2012 12:03 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ និង​ព្យាបាល​ភ្លាម​ៗក្រោយ​ពី​​ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​ បុក​ជាមួយ​ម៉ូតូ​ស្មាស់​ពណ៌​ទឹកប្រាក់ ក្នុង​ទិស​ដៅ​ប​ញ្ច្រា​សទិស​គ្នា ​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ទាំង​២​រង​របួសធ្ងន់​ដេករ​ដូ​ករណែល​នៅ​លើ​ទ្រូងផ្លូវ​ កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​

អ្នក​ជំនាញ​​​វិភាគ​ថា ​ជប៉ុន​​អា​ច​បាត់​បង់​​សញ្ជាតិ​​ក្នុង​រយៈ​ពេល​​1.000ឆ្នាំ​​ខាង​មុខ​​ មូល​ហេតុ​ដោយ​សារ​​​​អត្រា​​កំណើត​​មាន​ការ​ធ្លាក់​ចុះ​

Posted: 13 May 2012 12:02 AM PDT

[Enter Caption]
​​​​សារ​ព័ត៌​មា​ន​​​បរទេស​​ផ្សាយ​​ឱ្យ​ដឹង​ថា​​ ​​តាម​អ្នក​​ជំនាញ​​មកពីមហា​វិទ្យា​ល័យ​​ថូហូគូ ​ក្នុង​ទី​​ក្រុង​​​សេនដាយ​ ខេត្ត​​មីយ៉ាងី ប្រទេស​ជប៉ុន​ ​បាន​​ធ្វើ​ការ​​ប្រកាស​​អាសន្ន​​​ថា​​ជប៉ុន​​កំពុង​​​​ប្រឈម​មុខ​នឹង​​​បញ្ហា​​​ធំ​​អាច​ធ្វើ​ឱ្យ​​​បាត់​បង់​​សញ្ជាតិ​ ក្នុង​​​ពេល​អនា​គត ព្រោះ​​​​កង្វះ​ខាត​​អ្នក​​​​តំណ​ពូជ ។

កូ​ន​អាយុ​5​ឆ្នាំ​ ម្តាយ​នៅ​តែ​បំបៅ​ដោះ​ដើម្បី​ផ្តល់​ការ​កក់​ក្តៅ​ដល់​កូន​

Posted: 13 May 2012 12:00 AM PDT

កូ​ន​អាយុ​5​ឆ្នាំ​ ម្តាយ​នៅ​តែ​បំបៅ​ដោះ​ដើម្បី​ផ្តល់​ការ​កក់​ក្តៅ​ដល់​កូន​
ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាលពី​ថ្ងៃទី​១១ ​ឧសភា​ កន្លង​មក​​ ផ្សា​យ​ឱ្យ​ដឹង​ថា​ ​ទស្ស​នាវដ្តី​«​ថែម​»​បាន​បង្កើត​ទិដ្ឋ​ភា​ព​គួរ​​ឱ្យ​ចម្លែក​​ក្នុងចិត្ត​ និង​ភ្ញាក់​ផ្អើល​ដល់អ្នក​អាន​ ​ដោយ​បង្ហាញ​រូបភាព​ស្ត្រី​ម្នាក់​កំពុង​អាយុ​២៦​ឆ្នាំ​ ​បំបៅ​ដោះ​កូន​អាយុ​៣​ឆ្នាំ​ ។ ទស្ស​នាវដ្តី​ខាង​លើ​បា​ន​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់​ស្ត្រី​ជាម្តាយ​ជន​ជាតិ​អាមេរិក​ ដែល​មានវិធី​សាស្ត្រ​ចិញ្ចឹម​កូន​ដ៏​ចម្លែក​ខុស​ពីស្ត្រី​ផ្សេង​

ជិះ​បញ្ច្រាស​ទិស​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​របួសធ្ងន់​​២​នាក់​ ស្រាល​ម្នាក់​

Posted: 13 May 2012 12:00 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​​២​នាក់​ជិះ​ម៉ូតូ​សេ១២៥ ស៊េរី​​២០១២ ​អត់​ពាក់​មួក​ការពារ​​​សុវត្ថិ​ភាព អត់​កញ្ចក់ ​និង​អត់​ស្លាក​លេខ ជិះ​ឆ្លង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ពី​​លិច​ទៅ​កើត​​បញ្ច្រាស​​ទិស​​បាន​បើក​ទៅ​បុក​ម៉ូតូ​​សេ​១២៥ មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​​ដួល​របួស​ធ្ងន់​​២​នាក់ ស្រាល​ម្នាក់ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​នៅ​គល់​ស្ពាន​ព្រះ​មុនី​

ជិះ​​លឿន​ពេកទាក់ដៃ​ចង្កូត​​គ្នា​ដួលរ​យះ​​មុខដេរ​១០ថ្នេរ

Posted: 12 May 2012 11:53 PM PDT

ជិះ​​លឿន​ពេកទាក់ដៃ​ចង្កូត​​គ្នា​ដួលរ​យះ​​មុខដេរ​១០ថ្នេរ
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​អត់​ពាក់​មួកការពារ​សុវត្ថិភាព​​​ទៅ​ទាក់​ដៃ​ចង្កូត​​ម៉ូតូ​មួយគ្រឿងទៀត ដួល​រយះ​មុខ​​ដេរ​អស់​​១០ថ្នេរ កាលពីវេលា​ម៉ោង៩ និង​១៥នាទីយប់​ថ្ងៃទី​១២ ឧសភា នៅ​​ចំណុច​ផ្លូវបំបែក​ជា​៥​មុខ​ស្ថានីយ​​ប្រេងឥន្ធនៈ​តូ​តាល់​ ផ្លូវ​៤៣០ កែង​៤៣២ ស្ថិត​ក្នុង​ក្រុមទី២៦ ភូមិ៤ សង្កាត់​ទួលទំពូងទី២ ខណ្ឌចំការមន ។

លោកសរ ចំរុង ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្ត​​ក្រចេះ​ជំនួស​លោក​ខាំ ភឿន

Posted: 12 May 2012 11:50 PM PDT

ខេត្ត​ក្រចេះ ៖ ​ ប្រភព​ពី​មន្រ្តី​ក្រសួង​​មហា​​ផ្ទៃ​បាន​អោយ​ដឹង​ថា តាម​សំណើ​​រ​បស់​​សម្តេច​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ព្រះមហា​ក្សត្រ​កម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី កាលពីថ្ងៃទី១០ ឧសភា បាន​ឡាយ​ព្រះ​ហស្ថ​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​តែងតំាង លោកសរ ចំរុង ជាអភិបាលខេត្តក្រចេះ​ជាផ្លូវ​ការហើយបន្ទាប់ពីលោកខាំ ភឿន បានទទួល​មរណ​ភាព​ដោយ​គ្រោះ​

បុរស​ម្នាក់​ឈ្លោះ​ប្រកែក​ជាមួយ​​ប្រពន្ធ​ញឹក​ញាប់​ពេកលេបថ្នាំសរសៃប្រសាទ​សម្លាប់​ខ្លួន

Posted: 12 May 2012 11:37 PM PDT

ជនរងគ្រោះកំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្តកណ្តាល ៖ ​ ប្តី​ប្រពន្ធ​មួយគូ​​តែង​តែ​ឈ្លោះប្រកែកគ្នា​ជាញឹកញាប់​ក្នុង​មួយ​​​ខែ​ឈ្លោះ​​គ្នា​រហូត​ដល់​​ទៅ​៦០​ដង ទើប​បន្ទាប់ពី​ឈ្លោះ​​គ្នា​ហើយ បុរស​ជាប្តីលេបថ្នាំ​​សរសៃ​ប្រសាទ​​អស់​ជា​ច្រើន​គ្រាប់ ដើម្បី​សម្លាប់ខ្លួន កាលពី​​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី១១​ ឧសភា នៅក្នុង​ភូមិ​ច្រឡឹង ឃុំរលាំង​កើន ស្រុក​កណ្តាលស្ទឹង​។

ចែកប័ណ្ណសម​ធម៌​សម្រាប់​​ព្យា​បាល​ជំងឺ​ជូន​ពល​រដ្ឋ​ក្រីក្រ​ចំនួន​៤១០​គ្រួសារ​

Posted: 12 May 2012 11:14 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ចែក​​អត្ត​សញ្ញាណ​ប័ណ្ណ
រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​ក្រីក្រ​​ចំនួន​៤១០​​គ្រួសារ​​មក​ពី​សង្កាត់​ចំនួន​៤ គឺ​សង្កាត់​ចាក់​អង្រែ​ក្រោម សង្កាត់​​ចាក់​អង្រែ​លើ ​សង្កាត់​បឹង​បឹង​ទំពុន ​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​បាន​ទទួល​​ប័ណ្ណសម​ធម៌​សម្រាប់​​ព្យាបាល​​ជំងឺ​ដោយ​ឥត​​គិត​ថ្លៃ ។ ​

ក្រុម​​ឧទ្ទាម​FARC កូឡុំ​ប៊ី​​អះអាង​ថា​ពុំ​​មាន​​​ចំណាប់​​​​ខ្មាំង​សម្រាប់​​គំរាម​​យក​ប្រាក់​

Posted: 12 May 2012 11:12 PM PDT

ប្រមុខពួក​FARC មួយរូប​​ជាមួយអ្នកកាសែត​​បរទេស​​ម្នាក់​
ប្រមុខ​​ម្នាក់​​​របស់​ពួកឧទ្ទាម​​​នៃកង​កម្លាំង​​បដិវត្តន៍​​កូឡុំប៊ី​​​ FARC អះអាង​​ថា​ក្រុម​​​​របស់​ខ្លួន​ពុំ​មាន​​សល់​ចំណាប់​ខ្មាំង​សម្រាប់​​គំរាម​​​យក​ប្រាក់​​​ឡើយ ។ ​ពួក​FARC ​អះអាង​​បែបនេះ​​ក្នុង​​សារ​លិខិត​មួយ​ច្បាប់​ផ្សាយ​​កាលពី​ថ្ងៃទី​១១​ឧសភា​​​​កន្លងមក​នេះ ។​ ​មុនពេល​ក្រុម​ឧទ្ទាម​​​នោះ​ប្រកាស​​បោះបង់​​​ចោល​​​​កាលពី​​ដំណាច់​​ខែ​កុម្ភៈ​​នូវ​ការ​​ចាប់​ពង្រត់​​​​មនុស្ស​ក្នុង​គោល​បំណង​​ទារប្រាក់​លោះ​​

រថយន្ត​ស៊េរីទំនើប​មួយគ្រឿង​បើក​បុក​ក្បាល​របាំង​ចែកផ្លូវ​រលំ​ហើយ​បើករត់​បាត់

Posted: 12 May 2012 11:09 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ រថយន្ត​​ស៊េរីទំនើប​​​ម៉ាក OV ពណ៌​ខ្មៅ ​​បានបោះ​ពួយ​​បុកក្បាល​របាំង​ពុះចែក​ផ្លូវ​រលំ​ ហើយ​​​បើក​រត់​គេច​ទាំង​​រថយន្ត​បែក​កង់មុខ​​បាត់​ដោយ​សុវត្ថិភាព។ ​ ​ហេតុការណ៍នេះ កើត​ឡើងនៅ​ខាង​ជើង​​ស្តុប​ទេពផន​​តាម​បណ្តោយវិថី​ម៉ៅ​សេទុង​ ក្នុង​សង្កាត់​​ផ្សារ​ដេប៉ូ​ទី១ ខណ្ឌទួលគោក កាល

មួយឆ្នាំ​​​បន្ទាប់ពី​ប្រកាស​​ផ្តើម​​​អនុវត្ត​​​សកម្ម​ភាព​​​ទសវត្ស​​​សុវត្ថិ​ភាព​​​ចរាចរណ៍​​​ផ្លូវ​គោក​​របស់​អង្គការ​​​សហ​ប្រជាជាតិ​​​ ក្រុមហ៊ុន​​​​ អេ អរ អរ​ ប៊ី​ គ្រុប​ (ARRB Group Ltd)ផ្តល់​មួក​​សុវត្ថិ​ភាព​​ដល់​សិស្ស​​​​800នាក់​​​ដោយ​មិន​គិត​ថ្លៃ​

Posted: 12 May 2012 10:18 PM PDT

ទិដ្ឋភាពក្នុងពិធីពាក់មួកសុវត្ថិភាព​
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​​​​ ៖​ នា​​ថ្ងៃទី​​១០ ឧសភា ឆ្នាំ​​២០១២​ ដើម្បី​ចូល​រួ​ម​​អប​អរ​សាទរ​​​ឆ្នាំទី​​២​​​​នៃ​ទិវា​​​ប្រកាស​​​ផ្តើម​​​អនុវត្ត​​​សកម្ម​ភាព​​ទសវត្ស​​​សុវត្ថិ​ភាព​​ចរាចរណ៍​ផ្លូវ​គោក​​​របស់​អង្គការ​​​សហ​ប្រជាជាតិ​​ ក្រុម​ហ៊ុន​​​ អេ​ អរ អរ​​​​ ប៊ី​ គ្រុប ​​​​(ARRB​ Group) បាន​ឧបត្ថ​ម្ភ​​​អំណោយ​មួក​សុវត្ថិ​ភាព​​​ដល់​សិស្សានុ​សិស្ស​​​ចំនួន​​៨០០​នាក់​​ និង​លោក​គ្រូ​​ ​អ្នកគ្រូ​​​ចំនួន​​​​២៨​នាក់​ នៅ​​សាលា​បឋម​​សិក្សា​​ភ្នំ​ដិល ។ ការ​ផ្តល់​​

លោក​​​ថោង ខុន​ ៖ ​ភ្នំពេញ​​​​មាន​សំណល់ប្រមាណ1.272​តោន​ក្នុង​​មួយ​ថ្ងៃ

Posted: 12 May 2012 10:11 PM PDT

លោកថោង​ ខុន ក្នុងពិធី​សិក្ខាសាលា
រាជធានី​ភ្នំពេញ​ ៖ ថ្លែងនៅក្នុងសិក្ខា​សាលាស្តីពីការរៀបចំឯកសារគោលនយោបាយ​ជាតិស្តីពីការគ្រប់គ្រង និងកាត់បន្ថយសំណល់​ជាផលិតផលប្លាស្ទីក និងក្រដាស កាលពីថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១២ នៅសណ្ឋាគារណា​ហ្គាវើល លោកថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​បានលើកឡើងថា គ្រាន់តែនៅរាជធានី​ភ្នំពេញ​មានសំណល់ប្រមាណ១.២៧២តោន​ក្នុង​មួយ​ថ្ងៃ ក្នុងនោះ​

អំពើ​ហិង្សា​មាន​សភាព​​​ខ្លាំងក្លា​​​នៅ​​ស៊ីរី​​ពួក​ប្រឆាំង​​រួម​ប្រជុំ​នៅក្រុង​រ៉ូម​

Posted: 12 May 2012 10:08 PM PDT

គេហដ្ឋាន​​នៅអុីដ​​លីប​​រង​ការ​​​បំផ្លាញ​​ដោយ​ការ​ប្រយុទ្ធ​គ្នា​
អង្គការសិទ្ធិ​មនុស្ស​​​ស៊ីរី​​ OSDH ​រាយ​ការណ៍​ថា ​ការប៉ះះ​ទង្គិចគ្នា​យ៉ាងខ្លាំង​នានា​​កើត​មាន​​កាល​ពី​​ថ្ងៃទី​​១២​ឧសភា​​​រវាង​​កង​កម្លាំង​​សន្តិសុខ​របស់​​លោក​​ប្រធានាធិបតី​បាចា​ អាល់​អាសាដ និង​​ពួកបះបោរ​នៅភាគ​ខាង​ជើង​ស៊ីរី​​​​បណ្តាលឱ្យ​​មនុស្ស​ស្លាប់​​យ៉ាង​តិច​៦​នាក់​ ។​

ពួក​ប្រឆាំង​​ច្រើន​ពាន់​​នាក់​ប្រមូល​​​ផ្តុំ​គ្នា​​​​គាំទ្រ​លោក​ស្រី​​​​ទីម៉ូ​​ឆេនកូ​

Posted: 12 May 2012 10:05 PM PDT

លោក​​​ស្រីទីម៉ូ​​ឆេនកូ​ក្នុង​មន្ទីរ​ពេទ្យ​ពន្ធនាគារ​​
មនុស្សជាង​​២.០០០​នាក់​បាន​ចូលរួម​​​កាលពី​​​​ថ្ងៃទី​១២ឧសភា​​ក្នុង​សមាជ​​មួយរបស់​​​ពួក​ប្រឆាំង​​នៅ​កណ្តាល​​វាល​​នាទីក្រុង​​គៀវ ដើម្បី​​តវ៉ា​​​​ប្រឆាំង​នឹង​របប​​លោក​ប្រធានាធិបតី​វិក​ទ័រ​អ៊ី​យ៉ា​នូកូវិក​ ហើយ​ទាមទារ​ឱ្យ​​ដោះលែង​ពួក​ប្រឆាំង​ជាប់​ឃុំ​​ឃាំង​​ពិសេស​អតីត​នាយក​រដ្ឋមន្ត្រី​​​​លោក​ស្រីអ៊ីអ៊ូលីយ៉ា ទីម៉ូ​ឆេនកូ ។​

កីឡា​ករ​អ៊ី​តា​លី Tiralongo​ឈ្នះ​ដំណាក់​ទី​7​ប្រណាំង​កង់​ Tour of Italy

Posted: 12 May 2012 09:18 PM PDT

កីឡាករ​អ៊ីតា​លី​ Tiralongo
កីឡា​ករ​អ៊ី​តា​​លី​​ Paolo Tiralongo បាន​​សម្តែ​​ង​​នូវ​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​​ក្រោ​យ​​ពី​​រូប​​គេ​​យក​​ឈ្នះ​​ដំណាក់​​ទី​​៧​​នៃ​ការ​​ប្រណាំង​​កង់​​កម្ម​​វិធី Tour of Italyឬ​​ ​Giro d'Italiaនៅ​ប្រទេសអ៊ីតាលី​​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១២​​​​ខែ​សភា​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខា​ង​លើ​នេះ​បញ្ចប់​នៅ​ទី​ក្រុង​Rocca di Cambioប្រ​ទេស​អ៊ីតា​លី ។

​អាជ្ញា​ធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​​បិទវគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​​អនុ​វត្ត​ច្បាប់​

Posted: 12 May 2012 09:00 PM PDT

ទិដ្ឋភាព​នៃ​​​​ក្នុងពិធី​
ខេត្ត​សៀមរាប ៖ ស្រប​តាម​ការ​គ្រោង​ទុក​​វគ្គ​បណ្តុះ​បណ្តាល​​មួយ​ស្តីពី «យុទ្ធ​សាស្ត្រ​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ក្នុងការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ក្នុងចំណោម​អ្នក​​ប្រើ​ប្រាស់​បំពាន​គ្រឿង​ញឿន» ដែល​អាជ្ញា​ធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ់ង​ញៀន​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​សហ​ការ​ឧបត្ថម្ភ​​​ថវិកា​​ដោយ​​ទីភ្នាក់ងារ​អូស្ត្រាលី​ ដើម្បី អភិវឌ្ឍន៍​​អន្តរ​

ទីកូ​បត់​អត់​ស៊ីញ៉ូ​ត្រូវម៉ូតូ​ហ្វ៉ីណូ​បុក​ទ្វារ​​ចំហៀង​ខាង​ស្តាំ​​ដួល​គ្រេច​ចង្កេះ​នារី​ជិះ​ពី​ក្រោយ​

Posted: 12 May 2012 08:57 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​គ្រេច​ចង្កេះ​ដើរ​មិន​រួច និង​យុវជន​​ជាអ្នក​ឌុប​រលាត់​ដៃ​ជើង ដោយ​សារ​​ជិះ​ម៉ូតូ​​បុក​រថយន្ត​ទីកូ​​ពណ៌​ទឹក​ប៊ិច ​ បត់​អត់​ស៊ីញ៉ូ​នៅ​ចំណុច​ផ្លូវលេខ​២៧១ ​កែង​ផ្លូវលេខ​៤៦៤ ស្ថិត​ក្នុងសង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌ ចំការ​មន ​កាលពីវេលា​ម៉ោង​​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​​១២ ឧសភា ។ ក្រោយពេល​កើតហេតុ​​ជន​រងគ្រោះ​​បាន​ទាមទារ​សំណង​​ចំនួន​៣០០​ដុល្លារ​​ពីអ្នក​បើក​បររថយន្ត​ទីកូ ដើម្បី​​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ ។ ​ប៉ុន្តែបន្ទាប់ពី​ចរចា​គ្នា​

ទីកូ​បត់​អត់​ស៊ីញ៉ូ​ត្រូវម៉ូតូ​ហ្វ៉ីណូ​បុក​ទ្វារ​​ចំហៀង​ខាង​ស្តាំ​​ដួល​គ្រេច​ចង្កេះ​នារី​ជិះ​ពី​ក្រោយ​

Posted: 12 May 2012 08:57 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​គ្រេច​ចង្កេះ​ដើរ​មិន​រួច និង​យុវជន​​ជាអ្នក​ឌុប​រលាត់​ដៃ​ជើង ដោយ​សារ​​ជិះ​ម៉ូតូ​​បុក​រថយន្ត​ទីកូ​​ពណ៌​ទឹក​ប៊ិច ​ បត់​អត់​ស៊ីញ៉ូ​នៅ​ចំណុច​ផ្លូវលេខ​២៧១ ​កែង​ផ្លូវលេខ​៤៦៤ ស្ថិត​ក្នុងសង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌ ចំការ​មន ​កាលពីវេលា​ម៉ោង​​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​​១២ ឧសភា ។ ក្រោយពេល​កើតហេតុ​​ជន​រងគ្រោះ​​បាន​ទាមទារ​សំណង​​ចំនួន​៣០០​ដុល្លារ​​ពីអ្នក​បើក​បររថយន្ត​ទីកូ ដើម្បី​​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ ។ ​ប៉ុន្តែបន្ទាប់ពី​ចរចា​គ្នា​