Koh Santipheap Daily

Koh Santipheap Daily


ជប៉ុន​អាច​ជ្រុះ​ចេញ​ពី​ប្រទេស​អភិវឌ្ឍ​ន៍ នៅ​មុនឆ្នាំ​2050

Posted: 22 Apr 2012 01:16 AM PDT

ទិដ្ឋភាព​នៅប្រទេសជប៉ុន
សារ​​ព័ត៌មាន​បរទេស​​ផ្សាយ​ថា វិទ្យាស្ថាន "The 21 Century Public Institute" បង្ហើប ឱ្យ​ដឹងថា ​ជប៉ុន​អាច​ជ្រុះ​ចេញ​ពី​ប្រទេស​អភិវឌ្ឍ​​ន៍​នៅ​មុន​ឆំ្នា​២០៥០ ព្រោះ​ស្ថាន​ភាព​​សេដ្ឋ​កិច្ច​​ធ្លាក់​ចុះ និង​ចំនួន​ប្រជាជន​​វ័យ​ចំណាស់​កើន​ឡើង​​ រួម​ទាំង​លទ្ធ​ភាព​ការ​ផលិត​ធ្លាក់​ចុះ ។ កម្លាំង​ផលិត​របស់​ជប៉ុនកំពុង​ធ្លាក់​ចុះ​ដោយ​សារ​អត្រា​កំណើត​របស់​

តារាហូលីវូដ​បង្ហាញ​ខ្លួន​​នៅ​សិង្ហបុរីផ្សព្វ​ផ្សាយ​ខ្សែ​ភាព​យន្ត​

Posted: 22 Apr 2012 01:15 AM PDT

នាង​សាសាន ប៉ា​ដាម​ស៊ី
នាង​សាសាន ប៉ា​ដាម​ស៊ី តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ក្នុង​មជ្ឈដ្ឋាន​ហូលីវូដ ​លើក​ដៃ​ស្វាគមន៍​អ្នក​គាំ​ទ្រ និង​អ្នក​សារព័ត៌មាន​ ខណៈ​ពេល​ធ្វើ​ដំណើរ​​ទៅ​ផ្សព្វ​ផ្សាយ​ខ្សែ​ភាពយន្ត​​រឿង​ «​ហៅ​ហ្វូល​២៖​​ដឹះ ឌើ ទី​ ដូ​សេន» នៅ​ឯ​រមណីយដ្ឋាន​ «វើល សេន​តូ​ហ្សា» លើ​កោះ​សង់​តូ​សា ប្រទេស​សិង្ហបុរី កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។

ពិធី​​ភ្លក់​រស​ជាតិ​ម្ហូប​អាហារស្នាដៃ​របស់​មេចុង​ភៅ

Posted: 22 Apr 2012 01:06 AM PDT

ពិធី​​ភ្លក់​រស​ជាតិ​ម្ហូប​អាហារស្នាដៃ​របស់​មេចុង​ភៅ
បណ្តា​ភ្ញៀវ​ចូល​រួម​ទទួល​ទាន​​អាហារពេល​ល្ងាច នៅ​ក្នុង​ពិធី​ «​២០១២ ហ្គ្រែន ឆេហ្វ ឌីន​ន័រ) (Grand Chief Dinner) នៅ​ទី​ក្រុង​​ញូវ​យ៉ក សហរដ្ឋ​អាមេរិក ។

​ក្រុម​​អភិ​រក្ស​កែវ​សីមា​ដេញ​ចាប់​ឡាន​ដឹក​ឈើ​រត់​ប៉ផាប់​ចាប់​ពភីង

Posted: 22 Apr 2012 01:06 AM PDT

សមត្ថកិច្ច​ដេញចាប់រថយន្តដឹកឈើ
ខេត្ត​​មណ្ឌលគិរី ៖ ​រថយន្ត​កាមរី​​គូទហើម​​ដឹក​​​ឈើ​​ប្រណីត​មួយ​គ្រឿង​ត្រូវបាន​ក្រុម​អភិរក្ស​​ជីវ​ចម្រុះ​​សីមា​ដេញ​ប៉ផាប់​ចាប់​ពភីង​​ចេញពី​តំបន់​ព្រៃ​​ការពារ​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា ​ហើយ​ស្ទាក់​ចាប់​បាន​នៅចំណុចភូមិ​អូរអាម ឃុំ​ស្រែ​ខ្ទុម ​ស្រុក​កែវ​សីមា កាលពី​ល្ងាច​ថ្ងៃទី​២១ មេសា ២០១២ ។ 

សត្វខ្លា​ឃ្មុំ​ឆ្លាតធ្វើ​ត្រាប់​តាម​​អ្នក​បើក​កាណូត

Posted: 22 Apr 2012 01:04 AM PDT

សត្វខ្លា​ឃ្មុំ​ឆ្លាត
សារ​ព័ត៌មាន​បរទេស​ បាន​បង្ហាញ​ឥរិយាបថ​ខ្លា​ឃ្មុំ​ មួយ​ក្បាល​​កំពុង​ឈរ​នៅ​លើ​នាវា​នេសាទ​មួយ​គ្រឿង​ នៅ​កណ្តាល​ទន្លេ​«​ប្រ៊ូក» រដ្ឋ​អាឡា​ស្កា សហរដ្ឋ​អាមេរិក ដោយ​​យក​ដៃ​ទៅ​កាន់​ម៉ាស៊ីន​នាវា ប្រៀប​ដូច​ជា​អ្នក​បើក​បរ​ទៅ​នេសាទ​ត្រី​ដោយ​ផ្ទាល់ ។

បន្ទប់​​ស្នាក់​​នៅ​​ដ៏​​ស្អាត​រៀប​​ចំ​​ទទួល​​​កីឡា​ករ​​បាល់​​ទាត់​

Posted: 22 Apr 2012 01:01 AM PDT

បន្ទប់​​ស្នាក់​​នៅ​​ដ៏​​ស្អាត​រៀប​​ចំ​​ទទួល​​​កីឡា​ករ​​បាល់​​ទាត់​
បន្ទប់​ដ៏​ស្អាត​មួយ​នៅ​ក្នុង​សណ្ឋាគារ​ «​ដា​វ័រ អូ​លីហ្វ​ស្គី» នៅ​ទី​ក្រុង​​កាដាន​ ប្រទេស​​ប៉ូឡូញ សម្រាប់​​កីឡាករ​បាល់​ទាត់​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ សម្រាកត្រៀម​ចូល​រួម​ប្រកួត​​បាល់​ទាត់​អឺ​រ៉ុ​ប​២០១២ ​ពី​ថ្ងៃ​ទី​៨ មិថុនា ដល់​ថ្ងៃ​ទី​១ កក្កដា ។

នាង Yang Mi លោក Nicholas Tse និងលោក Hawick Lau មានស្នេហាត្រីកោណឬ?

Posted: 22 Apr 2012 01:00 AM PDT

នាង Yang Mi
យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រឆាយណាប៊ឺស​ចេញ​ផ្សាយ​ថ្ងៃ​ទី២០ មេសា ២០១២ បាន​លាត​ត្រដាង​នូវ​រឿង​រ៉ាវ​អតីតកាល​មួយ​ទាក់​ទង​នឹង​ តា​រា​ចម្រៀង និង​​តា​រា​ភាព​យន្ត​គឺ​នាង Yang Mi ត្រូវ​បាន​គេ​និយាយ​ថា បាន​លួង​លោម​ប្រលោម​ស្នេហ៍​លោក Nicholas Tse តា​រា​ភាព​យន្ត​ហុង​កុង ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថែម​ទាំង​មាន​គេ​និយាយ​ថា នាងបាន​ចាត់​ទុក​លោក Nicholas Tse ​ជា​វីរបុរស​ក្នុង​បេះ​ដូង​ទៀត​ផង​ ។

ក្លឹប Man Utd ចាប់​អា​រម្មណ៍​​លើ​កីឡា​ករ​​​ ប្រាយ​អាន់ អូវីដូ ខ្សែ​​កា​រ​ពារ​​​ក្លឹប Copenhagen

Posted: 22 Apr 2012 12:59 AM PDT

កីឡា​ករ​​​ ប្រាយ​អាន់
ក្លឹបបិសាច​ក្រហម Man Utd ​មា​ន​ចំណាប់​​​អារម្មណ៍​​លើ​កីឡា​ករ​​​​​​ប្រាយ​​អាន់ អូវីដូ​ ខ្សែ​ការ​ពារ​​ក្លឹប Copenhagen ដើម្បី​​​​​លេង​​ជា​គូ​នឹង​កីឡា​​ករ​ ​ប៉ាទ្រិក​ អេវរ៉ា ។​​អ្នក​​ឃ្លាំ​មើល​ប្រចាំ​ក្លឹប​ Man Utd បាន​​ធ្វើ​ដំណើរ​​ទៅ​​ពិនិត្យ​​​​ទម្រង់​នៃ​ការ​លេង​​របស់​គេ​​​​ទាំង​នៅ​ក្នុង​​​លីក​​ ដាណឺ​ម៉ាក និង​​ការ​ប្រកួត​​​ឱ្យ​ក្រុម​​​ជម្រើស​ជាតិ​​កូស្តារីកា តែ​អ្វី​ដែល​​​​សំខាន់​​គឺ​កីឡាករ​​​

មិត្ត​​ជំនិត​​​របស់​​កីឡា​​ករ​​​​ហា​សាត បាន​​ណែ​​នាំ​​​ឱ្យ​​សាមី​​ខ្លួន​​​ផ្លាស់​​​ទៅ​លេង​​​​ឱ្យ​​​ក្លឹប​​ Arsenal

Posted: 22 Apr 2012 12:57 AM PDT

កីឡា​ករ​​យ៉ូហាន ហ្គា​បាយ
កីឡា​ករ​​យ៉ូហាន ហ្គា​បាយ​ ខ្សែ​បម្រើ​​ក្លឹប Newcastle បាន​ណែ​នាំ​​​អតី​ត​​មិត្ត​​រួម​ក្លឹប​​ គឺ​​កីឡា​ករ​​ អេ​ដេន ហាសាត ខ្សែ​បម្រើ​​ក្លឹប Lille របស់​​បារាំង​​​ត្រូវ​សម្រេច​​ចិត្ត​ផ្លាស់​​​​ទៅ​លេង​​​នៅក្លឹប Arsenal ​ដោយ​​​មាន​ជំនឿ​​ចិត្ត​ថា ​ទម្រង់​ការ​លេង​​របស់​ក្លឹប​ Arsenal ​​សក្តិ​សម​​នឹង​ខ្សែ​​បម្រើ​​​​ក្រុម​​ជម្រើស​​​ជាតិ​​ប៊ែលហ្ស៊ិក​រូប​នេះ​ ។

ក្លឹប​អ្នក​​មាន​​បុណ្យ​ Barcelona មាន​​ដំណឹង​​​ថា ត្រៀម​​​ចំណាយ​​ប្រាក់​​​៣០​​លាន​​ផោន​​ទិញ​​កីឡា​ករ​​ ហ្គែ​រ៉េត បេលៈ

Posted: 22 Apr 2012 12:55 AM PDT

កីឡា​ករ​​ ហ្គែ​រ៉េត បេលៈ
Barcelona ជា​ក្លឹប​​ឆ្នើម​របស់​​អេស្ប៉ាញ​​ មាន​ដំណឹង​​​ថា​ ត្រៀម​​ចំណាយ​ប្រាក់​​​៣០លាន​ផោន​​ ទិញ​កីឡា​ករ​​ ហ្គែរ៉េត បេល ខ្សែ​បម្រើ​​របស់​ក្លឹប​​ Spurs មក​លេ​ង​​ឱ្យ​ក្លឹប​​​នៅ​រដូវ​កាល​ក្រោយ​​ ក្នុង​គោល​បំណង​​​មក​ជំនួសកីឡាករ​​​ អេរិក អាប៊ីដាល ដែល​​ឈាន​ចូល​​ដល់​​វ័យ​ចំណាស់​ ។

ព្រះ​មហា​ក្សត្រ​យាង​ទៅ​​​កាន់​ក្រុង​ប៉េកាំង និងបន្ត​ចូល​រួម​ពិធី​ខួបមូលនិធិ​គន្ធាបុប្ផា​នៅ​ប្រទេស​ស្វ៊ីស

Posted: 22 Apr 2012 12:54 AM PDT

សម្តេចព្រះបរមនាថ នរោត្តម​សីហមុនី
រាជធានីភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​សីហមុនីនឹងយាងទៅកាន់​ទីក្រុងប៉េ​កំាង ប្រទេសចិន នៅថ្ងៃទី២៣ មេសា ២០១២ ដើម្បី​សួរ​សុខ​ទុក្ខព្រះ​រាជ​​សុខភាព​​​ព្រះមាតា-បិតា​នៅ​ទីនោះ ។ នេះ​បើយោងតាមព្រះរាជសារ​ព្រះ​មហាក្សត្រផ្ញើជូនជនរួមជាតិរបស់ព្រះអង្គចុះថ្ងៃ​ទី​២២ មេសា

ត្រឡប់​ពីផឹក​ស៊ី​ចង​អង្រឹង​​ដេក​នៅ​ក្នុង​ផ្ទះ​​ត្រូវ​ខ្មោច​​មនុស្ស​​ស្រី​មក​ស្រែក​ដាក់​ត្រចៀក​​ប្រាប់​ឱ្យ​រុះ​រើ​ដំបូល​ចេញ និង​អន្ទង​ហៅ​ឡើងលើ​ដំបូល​

Posted: 22 Apr 2012 12:50 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ប៉ៃលិន ៖ ​មាន​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ និងគួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មួយ​បាន​កើតឡើង​មក​លើ​បុរស​ជាង​សំណង់​ម្នាក់​ឈ្មោះ​ឆេញ ឡូញ ​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់​នៅភូមិ​វត្ត ​សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២០ មេសា ២០១២ បណ្តាល​ឱ្យ​រង​របួស​បែក​មាត់ បាក់​ធ្មេញ​ ថ្លោះ​ចង្កេះ​ ខណៈ​​​ត្រឡប់​មកពី​​ផឹក​ស៊ី​នៅ​ផ្ទះ​មិត្ត​ភក្តិ​វិញ ​យក​អង្រឹង​មក​ចង​ដេក​​នៅ

សម្តេចតេជោ​ ហ៊ុន សែន ​អញ្ជើញ​វិល​ត្រឡប់​​ពី​ប្រទេស​ជប៉ុន​​វិញ​ហើយ នាំ​មក​ជា​មួយ​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​

Posted: 22 Apr 2012 12:40 AM PDT

រាជធានីភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​ បាន​អញ្ជើញ​វិលត្រឡប់​​មក​ពី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ទន្លេ​​មេគង្គ​លើក​ទី​៤ នៅ​ទីក្រុង​តូក្យូ​​ប្រទេស​ជប៉ុន​​វិញហើយ​កាលពី​​វេលា​ម៉ោង​​២​និង​២០​នាទី​​រសៀលថ្ងៃទី​២២ មេសា ២០១២ ​ដោយ​ជើង​យន្តហោះ​​ពិសេស​បាន​ចូល​សំចត​នៅ​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​ភ្នំពេញ និង​មាន​មន្ត្រីជាន់​ខ្ពស់​រាជរដ្ឋា​ភិបាល​​ជា​ច្រើន​រូប​ទៅ​​ទទួល​

ទីប្រឹក្សា​​បច្ចេក​ទេស​ក្រសួង​​សាធារណ​ការ​ម្នាក់​បាន​ស្លាប់​ និង​អ្នក​រួម​ដំណើរ​​ពីរ​នាក់​ទៀត​រង​របួសធ្ងន់​ធ្ងរ​ក្នុងគ្រោះថ្នាក់​ចរា​ចរណ៍​មួយ​

Posted: 22 Apr 2012 12:23 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្ត​កំពត ៖ ​ហេតុការណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍​​ដ៏គួរ​ឱ្យ​រន្ធត់​​មួយ​បាន​កើត​ឡើងកាល​ពី វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២០ មេសា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ កំពត-ភ្នំពេញ ត្រង់​ចំណុចភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ​​ស្រុក​ទឹក​ឈូ បង្ក​ឡើង​ដោយ​រថយន្ត​កាមរី​របស់​លោក​ទីប្រឹក្សា​​បច្ចេក​ទេស​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន​​ម្នាក់​បុក​ជា​មួយ​រថយន្ត​​យក្ស​យីឌុប​​ដឹក​ថ្ម​មួយ​គ្រឿង​​

ជប៉ុន​​ផ្តល់ប្រាក់​៧,៤​ពាន់​​លានដុល្លារ​​​ដល់បណ្តា​​ប្រទេស​​​ទន្លេ​មេ​គង្គ​​ និង​​​បន្ត​ផ្តល់​​ជំនួយ​ដល់​កម្ពុជា

Posted: 22 Apr 2012 12:23 AM PDT

រាជធានីភ្នំពេញ ៖ ​ប្រទេសជប៉ុនបាន​សន្យាថា នឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន៧,៤ ពាន់លានដុល្លារ សម្រាប់រយៈពេលបីឆ្នាំដល់​ប្រទេសនៅ​តាមបណ្តោយ​ទន្លេមេគង្គរួមមាន កម្ពុជា វៀតណាម ឡាវ ថៃ និងប្រទេសភូមា។

ស្រឡាញ់​គ្នាបាន​ខ្លួន​ប្រាណ​សុំ​រាប់​អាន​​ជា​បង​ប្អូន​នាង​ខូច​​ចិត្ត​ទៅ​លោតទឹក​​សម្លាប់​ខ្លួន​

Posted: 22 Apr 2012 12:17 AM PDT

ស្ត្រីរងគ្រោះ
រាជធានីភ្នំពេញ ៖ ​នារីវ័យ​ក្មេង​ម្នាក់​បាន​លង់​ខ្លួន​ក្នុង​ល្បែង​ស្នេហា​ ដោយ​ស្រឡាញ់​​បុរស​ម្នាក់​យ៉ាង​ស្មោះ​ស្ម័គ្រ​ ​សុខ​ចិត្ត​លះ​បង់​ខ្លួន​ប្រាណ​​ប្រគល់​ឱ្យ​បុរស​​ដែល​ខ្លួន​ស្រឡាញ់​ តែ​ទី​​បំផុត​បែរ​​ជា​ប្រុសព្រាន​ចង់​ដោះ​ដៃ ហើយ​សុំ​រាប់​អាន​គ្នា​ជា​បង​ប្អូនវិញ​ធ្វើ​ឱ្យ​នាង​ខក​ចិត្ត​គិតខ្លី​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​ តែ​សំណាង​ល្អ​ត្រូវ​ប៉ូលិស​​ចេញ​ទូក​ទៅ​ជួយ​ស្រង់​​ទាន់​ពេល ។ ​ការ​

កម្ពុជា​​នឹង​ធ្វើ​ជា​​​ម្ចាស់​ផ្ទះ​​កិច្ច​ប្រជុំ​រដ្ឋ​​​មន្ត្រី​ការ​ពារ​​​ជាតិ​អាស៊ាន​​​បូក​ជាមួយ​ប្រទេស​ដៃ​គូ

Posted: 22 Apr 2012 12:11 AM PDT

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តីជូន​ព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានឱ្យ​ដឹងថា ក្នុងនាមជាប្រធានអាស៊ាន នៅថ្ងៃ​ទី២៤ ដល់ថ្ងៃទី២៦ មេសា ២០១២​ខាង​មុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចរដ្ឋមន្រ្តីការពារ​ជាតិអាស៊ាន ADMM លើកទី៦ និងកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ានបូកប្រទេសជាដៃគូចំនួន​​៨ផ្សេងទៀត ។ 

រកឃើញ​ឃាតករ​គឺ​ប្តី​ជា​អ្នក​ច្របាច់​.ក​សម្លាប់​ប្រពន្ធត្រូវ​​បញ្ជូន​ទៅ​សាលា​ដំបូង​

Posted: 22 Apr 2012 12:09 AM PDT

បុរស​ជា​ប្តីដែល​ជា​ឃាតករ
ខេត្តតាកែវ ៖ឈាម​ស្រែក​ស្បែក​ហៅ​​បុរស​ម្នាក់​ដែល​ជា​ប្តី​ស្ត្រី រងគ្រោះ​ត្រូវ​បាន​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​​ចាប់​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​២០ មេសា ២០១២ ស្ថិត​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​កាពេល ស្រុក​ត្រាំ​កក់ ហើយ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ខណៈ​ដែល​​ឃាត​ករ​​រូប​នេះ​​ច្របាច់.កសម្លាប់​ប្រពន្ធជា​ទី​ស្រឡាញ់​របស់​ខ្លួន ដោយ​​បន្សល់​ទុក​ឱ្យ​កូន​

ក្រុម​ហ៊ុន​​ស្យាម​​គូបូតា​​ សហការ​ជាមួយ​ហាង​​ ហួត​ ពៅ​ ​ជួបជុំ​អតិថិជន​​​មុន​ចូល​​ឆ្នាំថ្មី

Posted: 21 Apr 2012 11:42 PM PDT

រាជធានីភ្នំពេញ ៖ ​កាលពី​​​ថ្ងៃទី​៦ មេសា​កន្លងមកនេះ ​ក្រុមហ៊ុន​​ស្យាម​​​​គូបូតា​ បាន​​​សហ​ការ​ជាមួយ​ហា​ង ​​​ហួត ​ពៅ ដែលជា​ភ្នាក់​ងារ​ចែក​ចាយ​ទំនិញ​​​របស់​ក្រុម​ហ៊ុន​​ប្រចាំ​​នៅ​ខេត្ត​តាកែវ​​ រៀប​ចំ​​កម្មវិធី​​ជួបជុំ​អតិថិជន​ចំនួន​ជាង​២០០​នាក់​​ ​ដែល​​​និយម​ម៉ាស៊ីន​ច្រូត​ស្រូវ​ ម៉ាក​​គូបូតា ​​យក​ទៅ​​ប្រើ​ប្រាស់​​​​ក្នុង​មុខរបរ​ធ្វើ​​​ស្រែចំការ​ ។​

ពលរដ្ឋ​​​ជាង​១០០​នាក់​​​តវ៉ាបិទ​​ផ្លូវ​​​ទៀត​ហើយ​​ និងកាប់ប៉េអឹម​​​​រ​ង​របួស​​២នាក់

Posted: 21 Apr 2012 11:28 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ
ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​​​ជាង​១០០នាក់ ​បានធ្វើ​ការ​តវ៉ា​បិទផ្លូវ​​ជាតិ​​៧៦អា បណ្តាលឱ្យ​មានការ​ប្រទូស្តរ៉ាយ​​​គ្នា​យ៉ាង​ខ្លាំង​ក្លា​ជាមួយ​សមត្ថកិច្ច​ដោយ​ពលរដ្ឋ​បាន​កាប់​មក​លើ​មន្ត្រី​ប៉េអឹម​​​​ម្នាក់​​រង​របួស​​​ធ្ងន់ ​និង​​​ម្នាក់​ទៀត​​​រង​របួស​ស្រាល​​​​ ខណៈ​ចុះ​ទៅ​អន្តរាគមន៍ក្នុង​​​​ជម្លោះដីធ្លី​ជាមួយ​ក្រុម​​​ហ៊ុន​សុវណ្ណវុទ្ធីនៅឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​កាល​ពី​វេលា​ម៉ោង

កីឡា​​ក​រ​​​ល្វី សួរ៉េស ខ្សែ​​​ប្រយុទ្ធ​​​​ក្រុម​​​ជម្រើស​​ជាតិ​​​​​អ៊ុយ​​​រូ​ហ្គាយ​​​ប្រកាស​​​​បន្ត​​​អា​​ជីព​​​របស់​​ខ្លួន​​នៅ​​​ក្នុង​​​ក្លឹប​ Liverpool

Posted: 21 Apr 2012 11:26 PM PDT

កីឡា​​ក​រ​​​ល្វី សួរ៉េស
ល្វី សួរ៉េស ខ្សែ​​ប្រយុទ្ធ​ក្លឹប​​ Liverpool បាន​ប្រកាស​​​បដិសេធ​​ដំណឹង​​​ចចាម​អារ៉ាមដែល​ថា ខ្លួន​នឹង​ចាក​ចេញ​​ពី​​​ក្លឹប​​ក្នុង​ពេល​ចប់​​រដូវ​កាល​​ ដោយ​បញ្ជាក់​ថា ​ខ្លួន​នឹង​បន្ត​លេង​​​ឱ្យ​ក្លឹប​ Liverpool នៅ​រដូវ​កាល​ក្រោយ​​​ ព្រោះ​​នៅ​មាន​​កិច្ច​​សន្យា​​​​​ដល់​ទៅ​៤ឆ្នាំ​​ទៀត​​ ។

ពីរនាក់​សង្សារ​ដើរ​ចេញ​ពី​ធ្វើ​​ការ​ត្រូវ​រថយន្ត​កៀរ​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​

Posted: 21 Apr 2012 11:14 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នារី​​ម្នាក់​របួសធ្ងន់​ និង​យុវ​ជន​ម្នាក់​របួស​ស្រាល​ ខណៈ​​កំពុង​បណ្តើរ​​គ្នា​ចេញពី​ធ្វើការ​ទាំង​មេ​ឃកំពុងភ្លៀង​​ត្រូវ​រថយន្ត​មួយគ្រឿង​​មិន​ស្គាល់​ម៉ាក​បើក​កៀរ​បណ្តាលឱ្យ​ដួល​រង​របួស។ ហេតុ​ការណ៍​​នេះកើត​ឡើង​​កាល​ពីវេលា​ម៉ោង​១២​និង​៥​នាទី​រំលងអធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​២២ មេសា ទល់​មុខ​ហាង​ថត​រូប​​ល្អពេញ​​ចិត្ត​តាម​បណ្តោយ​ផ្លូវលេខ​២១៨ ក្រុម​៣០ សង្កាត់​ផ្សារ​

រថយន្តរ៉េវហ្វ័រ​គេច​ពី​រថយន្ត​ប្រមូល​សំរាម​​ទៅ​បុក​រនាំង​ដែក​រលំ​អស់​៩​​ផ្ទាំង​

Posted: 21 Apr 2012 11:10 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​រ៉េវ​ហ្វ័រ ពណ៌​ទឹក​ប្រាក់ បើក​គេចពី​រថយន្ត​ប្រមូល​សំរាម​ជ្រុល​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​រលំ​អស់​៩​​ផ្ទាំង ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​រំលងអធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​២២ ​មេសា នៅទល់​មុខ​ក្រសួងការ​ពារ​ជាតិ តាម​បណ្តោយ​​វិថី​សហ​​ព័ន្ធ​រុស្ស៊ី ​ក្នុង​សង្កាត់​​មិត្តភាព ខណ្ឌ​៧​មករា ។

រថយន្ត​​កូរ៉េប៉ះ​​ជាមួយម៉ូតូ​​​​សង់​កូរ៉េ​បែក​ក្បាល​​​ហូរ​ឈាម​​​​​ជោក​ថ្នល់​​

Posted: 21 Apr 2012 10:26 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​​ ៖ ម៉ូតូ​​សង់​​កូរ៉េ ពណ៌ ក្រហម​១គ្រឿង​ ខណៈ​​បើក​វ៉ា​រថយន្ត​​​១គ្រឿង​​​​​​​នៅពី​មុខ​​​ ក៏​​ជ្រុល​​​​ទៅប៉ះ​​ជាមួួ​យ​​រថយន្ត​​កូរ៉េ​​២តោន​កន្លះ​​ ពណ៌​បៃ​តងចាស់​ បណ្តាល​​ឱ្យ​​​ដួល​បោក​ក្បាល​​រង​របួស​ធ្ងន់​​​ហូរ​​ឈាម​​​ជោក​ថ្នល់​​ ។ ហេតុ​ការណ៍​​​​​នេះ បាន​កើត​ឡើង​​​​​កាលពី​វេលា​ម៉ោង​​​​៩និង​​​​​​២០​នាទី​យប់​ថ្ងៃ​​​ទី​​​២០ មេសា លើ​កំណាត់​​ផ្លូវ​​លេខ​​​​៣៧១ ខាង​

រថយន្ត​​កាំមីញ៉ុង​​និងរថយន្ត​​​​បឺស​​បុកគ្នា​​​នៅ​មុិចស៊ិក​​ស្លាប់​43នាក់​

Posted: 21 Apr 2012 10:24 PM PDT

រថយន្ត​ដែល​ខ្ទេច​អស់​ក្រោយការ​បុក​គ្នា​
អ្នកនាំពាក្យ​​របស់​អាជ្ញាធរ​​​មូល​ដ្ឋាន​​លោក​​​ស្រី​​ហ្ស៊ីណា​​ដូមីន​ហ្គេស ថ្លែង​ថា​ តុល្យ​ការ​នៃអ្នក​​​ស្លាប់ក្នុង​​ការបុកគ្នា​រវាង​​រថយន្ត​​​បឺស​មួយ​​គ្រឿង​​​និងរថយន្ត​កាំមីញ៉ុង​មួយ​គ្រឿង​​កាលពី​ថ្ងៃទី​២០ មេសា​កន្លងមក​នេះ​​នៅ​តាម​ផ្លូវថ្នល់​​​ អាឡាម៉ូ-​ប៉ូដ្រឺរ៉ូ​ ឡើង​ដល់​៤៣នាក់ ។​

នាវា​​ចម្បាំង​រុស្ស៊ី​​មក​ដល់​​​ចិន​ចូល​​រួម​ក្នុង​​សមយុទ្ធ​​យោធា​រួម​

Posted: 21 Apr 2012 10:21 PM PDT

នាវា​​​ចម្បាំង​រុស្ស៊ី​​មក​ចូលរួម​​សម​យុទ្ធ
កង​កម្លាំង​នាវា​ចរណ៍​​រុស្ស៊ី​​មួយ​បាន​មក​​​ដល់​​​មូល​ដ្ឋាន​​​នាវា​​​ចរណ៍​​​គិញ​​​ដាវ​​ខេត្ត​សាន​ដុង​របស់​​​​ចិន​កាលពី​​​ថ្ងៃទី​​​២១មេសា​ដើម្បី​​​ចូល​​រួម​​​ក្នុង​​សមយុទ្ធ​​​យោធា​រួម​​ជា​មួយ​កងម៉ារីន​​ចិន។​

ទីតានបុក​បង្គោល​ដង​គោម​បំភ្លឺ​ផ្លូវ​ទ្រេត​នៅ​ចំណុច​ផ្លូវកែង

Posted: 21 Apr 2012 10:16 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ កាលពីវេលាម៉ោង​​៣​និង​៣០នាទី​រសៀល​ ថ្ងៃទី​២០ មេសា ​រថយន្ត​ទី​តាន​ ​​ផ្ទុក​អីវ៉ាន់​​ធ្ងន់​ពេក ​​រអិល​ថយ​ក្រោយ​​ពេល​ឡើង​ទួល​ទៅ​បុក​ប​ង្គោល​ដង​គោម​បំភ្លឺ​​​ផ្លូវ​បណ្តាល​ឱ្យ​ទ្រេត នៅ​ផ្លូវ​​លេខ​៦០៨កែង​ផ្លូវ​លេខ​២៧៣ ​ទល់​មុខ​ផ្ទះសំណាក់​មហា​លាភ ស្ថិត​ក្នុង​​ក្រុម​ទី​៥៤ ភូមិ​១៤ ​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួលគោក ​។

ពល​រដ្ឋ​ខ្មែរ​នៅ​តែ​ត្រូវ​បាន​​បាញ់​​ស្លាប់ និង​ចាប់​ខ្លួន​ពី​សំណាក់​ទាហាន​​សៀម​

Posted: 21 Apr 2012 09:18 PM PDT

ខេត្ត​​​ព្រះ​​វិហារ​ ៖ ​​វេលា​ម៉ោង​១១​និង​៣៥​នាទី​​ថ្ងៃទី​២១ មេសា ២០១២ ​​កន្លង​ទៅ​នេះ​ នៅលើ​ខ្នង​ភ្នំ​ដង​រែក​ចំណុច​ឈើ​ទាល​​គង ឃុំ​​ជាំ​ក្សាន្ត ​ស្រុក​ជាំក្សាន្ត ប្រជា​ពលរដ្ឋ​ខ្មែរ​​ច្រើន​នាក់​បាន​​ចូល​កាប់​ឈើ​គ្រញូង​​ក្នុង​ដី​សៀម​ត្រូវ​បាន​ទាហាន​​ឈុត​ខ្មៅ​សៀម​​បាញ់​សម្លាប់​​ម្នាក់​ឈ្មោះ​ឃុន រ៉ាំ បូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​រស់​នៅភូមិ​ជើង​ភ្នំ​ខេត្ត​ឧត្តរ​មាន​ជ័យ ​ដោយ​ទុក​​សព​ចោល​ក្នុង​ព្រៃ​លើ​ខ្នង​ភ្នំ​ដង​

លោក​ឧកញ៉ា​ ចៅ ភិរុណ ​បញ្ចុះ​ខណ្ឌ​សីមា​​នៅវត្ត​ចារ​ ស្រុក​ស្វាយ​ជ្រំ

Posted: 21 Apr 2012 09:06 PM PDT

ទិដ្ឋ​ភាព​​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា
ខេត្ត​ស្វាយរៀង ៖ ​ពិធី​បុណ្យ​បញ្ចុះ​​ខណ្ឌ​សីមា និង​ឆ្លង​សមិទ្ធ​ផល​ក្នុង​វត្ត​​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​​លោក​ឧកញ៉ា ចៅ ភិរុណ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​អគ្គ​មហា​​ពញា​ចក្រី ​ហេង សំរិន ​ប្រធាន​​រដ្ឋ​សភា​ជាតិ ព្រមទាំង​​អស់​លោក​​ លោក​ស្រី​ជា​មន្ត្រី​រាជ​​ការ​ លោក​​គ្រូអ្នក​គ្រូ សិស្សានុ​សិស្ស​ ប្រជា​​ពល​​រដ្ឋ​ជាង​២១.០០០​នាក់ ​កាលពីព្រឹក​ថ្ងៃ​ទី២១ មេសា ២០១២ ​នៅវត្ត​ចារ ឃុំ​អង្គ​តា​សូ

រថយន្ត CRV បើក​​បុក​និង​កិន​លើ​ម៉ូតូ​​ឆាលី​ពីក្រោយ​

Posted: 21 Apr 2012 09:03 PM PDT

ទិដ្ឋ​ភាព​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ដ​ CRV ពណ៌​ទឹក​ប្រាក់​បើក​ទៅ​បុក​និង​កិន​លើ​ម៉ូតូ​ឆា​លី​ចំ​ពី​ក្រោយ​​ពេញទំហឹង តែ​សំណាងល្អនារី​បើកបរ​លោត​ចេញពី​ម៉ូតូ​ទាន់​ទើប​មិន​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​​​គ្រាន់​តែរលាត់ដៃជើង​បន្ដិចបន្ដួច​។ ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​កើតឡើង​កាលពីវេលា​ម៉ោង១​និង​៥០​នាទី​រសៀលថ្ងៃ​ទី​២១​ មេសា ២០១២ តាម​បណ្ដោយ​ផ្លូ្វ​វ​ភ្នំពេញ-ហាណូយ សង្កាត់​ភ្នំពេញ​