Koh Santipheap Daily

Koh Santipheap Daily


ប្ដីនាំប្រពន្ធមកសម្លាប់ក្នុង​​បន្ទប់ផ្ទះ​​សំណាក់​​​​ត្រូវ​បាន​គេប្រទះ​ឃើញគួរ​ឱ្យ​រន្ធត់

Posted: 14 Apr 2012 08:52 PM PDT

សពស្រ្តីម្នាក់​​ត្រូវបាន​គេប្រទះឃើញដេក​ស្លាប់ក្នុង​បន្ទប់ផ្ទះ​សំណាក់​ដោយមានស្នាមអារ.ក បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​៧និង៣០​នាទីព្រឹក​​ថ្ងៃទី១៥​មេសា២០១២​នៅផ្ទះសំណាក់​សុណ្ណារី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយត្រូវបានប្រភព​ព័ត៌មាន​អះអាង​ថា​​ ការស្លាប់​នេះ គឺប្ដីជាអ្នកនាំមកសម្លាប់ គួរឱ្យរន្ធត់។

ប្ដីនាំប្រពន្ធមកសម្លាប់ក្នុង​​បន្ទប់ផ្ទះ​​សំណាក់​​​​ត្រូវ​បាន​គេប្រទះ​ឃើញគួរ​ឱ្យ​រន្ធត់

Posted: 14 Apr 2012 08:49 PM PDT

សពស្រ្តីម្នាក់​​ត្រូវបាន​គេប្រទះឃើញដេក​ស្លាប់ក្នុង​បន្ទប់ផ្ទះ​សំណាក់​ដោយមានស្នាមអារ.ក បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​៧និង៣០​នាទីព្រឹក​​ថ្ងៃទី១៥​មេសា២០១២​នៅផ្ទះសំណាក់​សុណ្ណារី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយត្រូវបានប្រភព​ព័ត៌មាន​អះអាង​ថា​​ ការស្លាប់​នេះ គឺប្ដីជាអ្នកនាំមកសម្លាប់ គួរឱ្យរន្ធត់។

អគ្គិភ័យ​ឆាបឆេះ​លំនៅដ្ឋាន​ជាច្រើនខ្នងនៅសង្កាត់​ចាក់អង្រែក្រោមថ្ងៃទី២​នៃការប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី

Posted: 14 Apr 2012 08:25 PM PDT

អគ្គិភ័យ​បានឆាបឆេះ​លំនៅដ្ឋាន​ជាច្រើនខ្នង​កញ្រ្ជោល​អណ្ដាត​ភ្លើងសន្ធោសន្ធៅខ្ជាក់​ផ្សែង​ខ្មួលខ្មាញ់​អណ្ដែត​ទៅលើ​អាកាស​វេហាស៍​ បង្កឱ្យ​មានការ​ភ្ញាក់ ផ្អើល​ និងរន្ធត់​ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤មេសា​២០១២ ជាថ្ងៃទី២​នៃការប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​ ដែលហេតុការណ៍​នេះបាន​កើតឡើង​ នៅសង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ។

លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា​បានមកដល់​ក្រុងសៀមរាប ធ្វើ​ពិធី​ស្រោច​ទឹក និងចូល​ទស្សនា​ប្រាសាទអង្គរ​ជាមួយ​ក្រុមអាវ​ក្រហម​

Posted: 14 Apr 2012 07:55 PM PDT

លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា​ អតីត​នាយក​រដ្ឋមន្រ្ដី​ថៃដ៏មាន​ប្រជាប្រិយ​ភាព​ បានមកដល់​ក្រុងសៀមរាបតាម​ការគ្រោងទុករូចហើយកាល​ពីវេលា​ព្រឹក ថ្ងៃទី​១៤មេសា​២០១២​ ដោយមាន​ក្រុម​អាវក្រហមប្រមាណជាង៥ម៉ឺន​នាក់ ជាមួយ​ក្រុមមន្ដ្រី​អាជ្ញាធរ​កម្ពុជា​ជាច្រើន​នាក់ទទួលស្វាគមន៍​យ៉ាងរាក់ទាក់​កក់ក្ដៅ​ ខណៈ​លោកថាក់ស៊ីន​ធ្វើដំណើរ​ចុះពីយន្ដ​ហោះពិសេស​ផ្ទាល់ខ្លួន​របស់លោក​នៅក្រុង​សៀមរាប។​