Koh Santipheap Daily

Koh Santipheap Daily


យុវជនម្នាក់​​ផឹកស៊ី​ស្រវឹង​រហូតជិះ​ម៉ូតូ​​មិន​កើត​សុំ​សម្រាក​​លើ​ចិញ្ចឹម​​ផ្លូវ​

Posted: 11 Feb 2012 11:37 PM PST

យុវជនដែលស្រវឹង
រាជធានីភ្នំពេញ ៖ ​យុវជន​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ ក្នុង​នោះ​មាន​​ម្នាក់​ផឹក​រហូត​អង្គុយ​លើ​ម៉ូតូ​មិនកើត​បាន​ឱ្យ​ឈប់​ម៉ូតូ​ ដេក​មួយស្របក់​សិន ចាំ​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

រថយន្ត ​CR-V ពណ៌ខ្មៅ​​បើក​បុក​រនាំង​ដែក​​ចែក​ផ្លូវ​របើក​៥​ផ្ទាំង​​

Posted: 11 Feb 2012 11:35 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ដែល​ក្រុម​ជាង​កំពុង​តែ​រើ​ថ្ម​ចែកផ្លូវ​ចេញ​ដាក់ ​រនាំង​​ដែក​ជំនួស​វិញ ត្រូវ​រថយន្ដ​ CR-V ពណ៌​ខ្មៅ មួយ​គ្រឿង​បើក​បុករបើករនាំង​ដែក​អស់​៥​ផ្ទាំង ហើយ​បើករថយន្ដ​រត់គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ឧប្បត្តិ​ហេតុនេះ​កើតឡើង​​វេលា​ម៉ោង​២​និង​៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ ថ្ងៃ​ទី​១១ កុម្ភៈ​ ទល់មុខ​មជ្ឈមណ្ឌល​កម្សាន្ដ​វ៉ត​ធ័រ​ផាក ស្ថិត​ក្នុង​សង្កាត់​

ឈប់រ៉ឺម៉ក​ម៉ូតូ​​បត់​ជើង​តូច​​​ត្រូវរ៉ឺម៉ក​​ម៉ូតូ​មួយគ្រឿង​​ទៀត​បើក​បុក​ពីក្រោយ​

Posted: 11 Feb 2012 11:31 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ចត​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​​ចិញ្ចើម​ផ្លូវ​​ទៅបត់ជើងតូច​ត្រូវ​រ៉ឺ​ ម៉ក​ម៉ូតូ​មួយ​គ្រឿង​​ទៀត​មក​ពីក្រោយ​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​ក្រឡាប់​ សង្កត់​លើ​ម្ចាស់​បែកក្បាល​និងរ​លាត់ដៃ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​​​យប់​​ថ្ងៃ​ទី​១០ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៦០៨​កែង​​ផ្លូវ​៥៩៨ ក្រុម​ទី​៣៥ ភូមិ​៧ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

​ស្ត្រីស្បែកខ្មៅ​​តារាចម្រៀង​​​​ប៉ុប​អាេមរិក នាង WHITNEY HOUSTON ទទួលមរណភាព​

Posted: 11 Feb 2012 11:26 PM PST

នាង WHITNEY HOUSTON ក្នុង​ការ​​​ប្រគំ​តន្ត្រី​​មួយកាលពី​ឆ្នាំ​​​២០១០
​មនុស្សជំនិត​​ម្នាក់ដែល​​​​ទទួលបន្ទុក​​ខាង​ទំនាក់ទំនង​សាធារណៈ​និយាយ​​​កាលពីថ្ងៃទី​​​១១ កុម្ភៈ ថា តារា​ចម្រៀង​​​ប៉ុប​ស្បែក​ខ្មៅ​​​​អាមេរិក​​ នាង WHITNEY HOUSTON បានទទួល​មរណភាព​​​​​​ហើយ​ក្នុង​​ជន្មាយុ​​​៤៨​ឆ្នាំ ។ ​មូល​ហេតុ​​នៃការ​​​​​ស្លាប់​ស្ត្រី​​តារា​ចម្រៀង​​​​រូបនេះ​​​​នៅពុំទាន់​ដឹង​​នៅឡើយ​។​ យោងតាម​​​ប្រភពប៉ូលិស​​​ក្រុង LA TIMES ថា​ នាង​​ HOUSTON បានទទួល​មរណភាព​​​ក្នុង​​​បន្ទប់សណ្ឋាគារ​​ BEVERY HILTON ក្រុង​ឡូស​​អេនចឺឡេស កាលពីថ្ងៃទី​​​១១ កុម្ភៈ ។

កាម​រី​ធ្លាក់​ជង្ហុក​បោក​ផ្ទប់​ដើម​អាកាស្យា​ស្លាប់​ម្នាក់ របួស​ធ្ងន់​ម្នាក់ និងស្រាល​2

Posted: 11 Feb 2012 11:10 PM PST

ខេត្ត​ពោធិ៍សាត់ ៖ រថយន្ត​កាម​រី​ ពណ៌​ស្លែ​​សេ៊រី​៩៣​មួយ​គ្រឿង​ បាន​បើក​ធ្លាក់​ជង្ហុក​ក្រឡាប់​​​៣​ទៅ​៤​ត្រឡប់​ទៅ​បោក​ផ្ទប់​នឹង​ដើម​ អាកាស្យា​​បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​​នោះ​ស្លាប់​ម្នាក់ របួស​ធ្ងន់​ម្នាក់ និង​របួសស្រាល​​២​ នាក់ ​​​។ គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅលើ​ផ្លូវ​ជាតិ​លេខ​៥​ខាង​កើត​ស្ពាន​បឹង​វែង ​ ស្ថិ​ត​ក្នុង​ភូមិ​និគមន៍​ ឃុំ​ស្វាយ​ដូន​កែវ ស្រុក​បាកាន កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០១២

គណបក្សប្រជាជន​កម្ពុជា​សង្កាត់ព្រែក​លៀប ធ្វើសន្និ​បាត​​បូកសរុប​លទ្ធ​ផល​ការ​ងារ​​អភិវឌ្ឍន៍​

Posted: 11 Feb 2012 11:07 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ​គណៈ​​កម្មាធិការ​​បក្ស​​ប្រជាជន​កម្ពុជា សង្កាត់​​ព្រែក​លៀប​ ​ខណ្ឌឫស្សី​កែវ ​កាលពី​​រសៀល​ថ្ងៃទី​១១ កុម្ភៈ ​បាន​បើក​​​សន្និ​បាត​​បូក​សរុប​​លទ្ធ​ផល​​​អនុ​វ​ត្តន៍​កម្ម​វិធី​នយោ​បាយ​ ​របស់​គណបក្ស​​ក្នុងការ​អភិវឌ្ឍន៍​សង្កាត់​អាណត្តិ​ទី​២ (២០០៧-២០១២) ​និង​ទិសដៅ​​អភិ​វឌ្ឍន៍​​អាណត្តិ​ទី​៣ រយៈ​ពេល​​៥​ឆ្នាំ (២០១២-២០១៧) ​ក្រោម​អធិបតី​ភាព​លោក​អ៊ុំ ​សារិទ្ធ ​ប្រធាន​ក្រុម​​ការ​ងារ​​

Nokia ​បង្កើត​កម្មវិធី​​អបអរសាទរ​​​ទិវា​នៃក្តីស្រឡាញ់​​​នៅរាជធានី​ភ្នំពេញ​

Posted: 11 Feb 2012 10:54 PM PST

ស្តង់របស់ក្រុមហ៊ុន
រាជធានីភ្នំពេញ​​​​ ៖ កាលពីវេលា​រសៀល​​ថ្ងៃទី​​​​១១ កុម្ភៈ ​​ឆ្នាំ​​២០១២ កន្លងទៅ​នេះ ​​នៅ​ឯ​ផ្សារ​ទំនើប​​​​ស៊ីធីម៉ល, Nokia បានរៀបចំ​​កម្មវិធី​​​កម្សាន្ត​​​ជាច្រើន​​​​ប្រភេទ ​ដើម្បីជា​ការ​អបអរ​សា​ទរ​​​​ទិវា​នៃក្តីស្រឡាញ់​​​​​ផង និង​ជាការ​​ថ្លែង​អំណរ​គុណ​ដល់អតិថិជន​​ផង​។​

មកពីហូប​​ការ​មិត្តភក្តិ​​​ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់​

Posted: 11 Feb 2012 10:46 PM PST

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​រងរបួស​​ធ្ងន់​រយះ​កំភួនដៃ និង​ដាច់​មុខ និង​២​នាក់​ទៀត​របួស​ស្រាល ខណៈ​​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ហូប​ការ​មិត្ដ​ភក្ដិ​ដួល​ខ្លួន​ឯង​​នៅ​ខាងកើត​ ស្ពាន​គី​ហ្សូ៊ណា​ស្ថិត​ក្នុងស្រុក​កំពង់​ចាម កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ។

នារីមេការ​ទាស់​ពាក្យសម្តី​​ជា​មួយ​អ្នក​​​ចាក់​​បទ​ចម្រៀង​​រហូត​ដល់​មាន​របួស​ស្នាម

Posted: 11 Feb 2012 10:46 PM PST

នារីជាមេការ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ជា​មេការ​គ្រប់គ្រង​នារី​នៅ​ខារ៉ាអូខេ​សំនៀង​រីករាយ​បាន​រង​ របួស​​​រយះ​ប្រអប់​ដៃ​​ខា​ង​ឆ្វេង ខណៈ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ចាក់​បទ​ចម្រៀង ដោយ​សារ​តែ​រឿង​ភ្ញៀវ​កុំម៉្មង់​បទ​ចម្រៀង​ក្រ​បាន​​ពេក កាល​ពី​​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ថ្ងៃ​ទី​១១ កុម្ភៈ នៅ​មុខ​ហាង​ខារ៉ាអូខេ​សំនៀង​រីករាយ​ម្ដុំ​ផ្សារ​មាន់​អាំង ខណ្ឌទួលគោក ។

មិនទាន់​​ប្រកាស​សាល​ក្រម​ផង​នាង​​​នាំ​ប្រុស​ក្មេង​ចូល​ផ្ទះសំណាក់​​ប្តីតាម​ទាន់​នាង​ថា «ប្អូន​ធម៌»

Posted: 11 Feb 2012 10:29 PM PST

ស្រ្តី និងបុរសដែលនៅក្នុង​បន្ទប់​ផ្ទះសំណាក់
ខេត្តបាត់ដំបង ៖ ស្រ្តីសក់ទង់ដែងម្នាក់​ដែល​បានប្រឹងប្រែងបំផុតនាពេលកន្លងមក ក្នុង​ការ​ស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការការពារ​សិទ្ធិ​មនុស្សនានា រហូតឈានដល់ការសំរេចដាក់​ពាក្យ​បណ្ដឹងចូលទៅតុលាការ ដើម្បីសុំលែង​លះ​ប្ដី ដោយចោទប្ដីថា ជាមនុស្សមិនស្មោះត្រង់ ហើយធ្វើបាបចិត្តនាងគ្មានប្រណី។ ប៉ុន្តែផ្ទុយ​ទៅ​វិញនៅពេលដែលសំណុំរឿងនេះកំពុងដំណើរការ​

រថយន្ត​ដឹកទឹក​កក​​អនាម័យ​​​កិន​ម៉ូតូ​ឌ្រីម​សេ​១២៥ ទាំងព្រឹក​

Posted: 11 Feb 2012 10:29 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​មក​ដល់​ផ្លូវកែង​ប្រុង​ឆ្លងកាត់​ផ្លូវ​ឃើញ​រថយន្ដ​ ដឹក​ទឹកកក​ស៊ី​ញ៉ូ​បត់​ឆ្វេង​បាន​ឈប់​ដើម្បី​ឱ្យ​រថយន្ដ​​បត់​ទៅ​មុន ស្រាប់តែ​រថយន្ដ​បាន​បួង​ចង្កូត​ជ្រុល​ទៅ​កិន​ពីលើ​កង់​ម៉ូតូ​ខាង​មុខ​ បណ្ដាល​ឱ្យ​ដួល​ និង​រលាត់​ដៃរ​លាត់ជើង កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ នៅ​លើ​ផ្លូវ​លេខ​២៧១​កែង​៤៣២ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការ​មន។

លោកវ៉ា គឹមហុង ​​៖ បញ្ហា​ព្រំដែន​​​បាន​ឯកភាព​​​គ្នាជាច្រើន​​​ចំណុច​​​ ប៉ុន្តែ​នៅ​​​តែ​ជាប់​គាំង ប្រសិន​​​បើ​​​ថៃនៅតែ​​​​យកលេស​​មាត្រា​​​​១៩០

Posted: 11 Feb 2012 10:20 PM PST

រាជធានីភ្នំពេញ​​​​ ៖ កម្ពុជានឹងស្នើសុំអោយ​ ថៃកុំដាក់លក្ខខណ្ឌអ្វីដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក ហើយមិនត្រូវលើកយកមាត្រា​១៩០នៃរដ្ឋធម្មនុញ្ញាថៃ ដែលសំដៅដល់លទ្ធ​ផលនៃការឯកភាពគ្នាកន្លងមកត្រូវឆ្លងកាត់សភា ថៃជាមុន ដែលនាំដល់ការរំាងស្ទះដំណើរការនៃ​ការចរចាលើបញ្ហាព្រំដែននោះទេ​ ។

​លោនវេន ជាបាវ ជួប​ប៉ាន​ជេនឡា​​ម៉ា​ទី11របស់​ទីបេ​

Posted: 11 Feb 2012 09:58 PM PST

លោកវេន ជា​បាវ ​និង​​ប៉ា​ជេនឡាម៉ា​ទី​11​របស់​ទីបេ​
​នាយករដ្ឋមន្ត្រី​​​ចិន លោកវេន ជាបាវ ​​បាន​ជួបកាលពីថ្ងៃទី​​​១០ កុម្ភៈ កន្លង​មកនេះ ​​នៅ​ទី​ក្រុង​​​ប៉េកាំង​​ជាមួយ​ប៉ាន​ជេន ​​ឡា​ម៉ា​ទី​១១ របស់​ទីបេ​​​ ព្រះតេជគុណ ERDINI QOIGYITABU។ ពេលជួបគ្នានេះ ​លោកវេន ជាបាវ ​ដែល​​ក៏​ជា​សមាជិក​គណៈ​កម្មាធិការ​​​អចិន្ត្រៃយ៍​​​​នៃការិយា​ល័យ​​​នយោបាយ​​​​បក្ស​កុម្មុយនីស្ត​​​​​​ចិនដែរ​នោះ បាន​សម្តែង​​ការ​​អបអរ​សាទរ​​​ចំពោះ​ប៉ាន​​ជេន​ឡា​ម៉ា ព្រមទាំង​​​​ជន​រួមជាតិ​ទីបេ​​សម្រាប់​បុណ្យចូល​ឆ្នាំ​ថ្មី​​ទីបេ​​ថ្ងៃទី​​​​២២ កុម្ភៈ ខាងមុខនេះ​។​

យុវជន​៣​នាក់​កំពុង​ជិះ​​ម៉ូតូ​ស្រាប់តែ​​​រថយន្ត​​កូរ៉េ​​បុក​ពី​ក្រោយ​ និង​បុក​រថយន្ត​កាមរីឆ្លាម​ថែមទៀត

Posted: 11 Feb 2012 08:03 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​បានស្លាប់​​បាត់​បង់​ជីវិតភ្លាមៗ​​នៅ​នឹង​កន្លែង ឯពីរ​នាក់​ទៀត​រងរបួស​​ធ្ងន់ និង​ស្រាល​​ ​ខណៈ​​​ពួកគេកំពុង​ជិះ​ម៉ូតូ​​ឌុប​គ្នា​​ដោយ​មិនដឹង​ខ្លួន​ ស្រាប់តែ​​​មាន​​រថយន្ត​កូរ៉េ​១​គ្រឿង ​​បើក​ស្រប​គ្នា​​បុក​រុញ​ពី​ក្រោយ​ធ្វើ​ឱ្យ​ម៉ូតូ​​ជ្រុល​ទៅ​បុក​​ជា​មួយ​​ ​រថយន្ត​កាមរី​​ឆ្លាម​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​​ដំណើរ​​បញ្ច្រាសទិស​គ្នា​​ ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់ និង​របួស កាលពីវេលា​ម៉ោង​

ចាប់​បក​ស្បែក​​ឧត្តមសេនីយ៍​​ទោ​ម្នាក់​​អះអាង​​ជាអង្គរក្ស និង​វរសេនីយ៍​​ទោ​ម្នាក់​ទៀត​​ក្លែង​ជា​កង​យោធ​​ពល​ខេមរភូមិន្ទ​ និង​ប្រើ​អាវុធ​​ខុស​ច្បាប់​

Posted: 11 Feb 2012 07:57 PM PST

ជនជាប់ចោទ
ខេត្តបន្ទាយមានជ័យ​ ៖ ទីបំផុតកងរាជ​អាវុធ​ហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន និង​បកស័ក្តិ​ខោអាវក្លែងក្លាយរបស់ឧត្ដសេនីយ៍​ទោដែលអះអាង​ថា ជា​អង្គរក្ស​ថ្នាក់​ដឹក​នាំ​ម្នាក់ និងវរសេនីយ៍ទោយោធា​ម្នាក់​ ដោយចោទ​ប្រកាន់​ប្រើប្រាស់អាវុធ​ខុស​ច្បាប់ និងក្លែងជាកង​យោធ​ពលខេមរ​ភូមិន្ទ។

កាមរីគូទស្វិត​​ពន្លះ​គោ​យន្ត​​​ក​ន្ត្រៃក្រឡាប់​​ធ្លាក់​​ផ្លូវ​របួស​ធ្ងន់​ស្រាល​៥​នាក់​

Posted: 11 Feb 2012 07:56 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តមណ្ឌលគិរី ៖ កាមរី​គូទ​ស្វិត​បើក​លឿន​​ពន្លះគោយន្តកន្ត្រៃដឹកដំឡូងមី ដាច់​ធ្លាក់ពី​លើផ្លូវជាតិក្រឡាប់ទីណាត់​ទីណែង​ពាសពេញ​ផ្លូវ។​ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ កើត​ឡើង​​វេលាម៉ោង៧យប់ថ្ងៃទី១០ កុម្ភៈ ២០១២ ស្ថិតនៅចំណុច​គីឡូម៉ែត្រ៣០៧ ភូមិឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវសីមា បណ្តាល​​ឱ្យ​បុរស​ម្នាក់ និង​​ក្មេង​ប្រុស​ស្រី​បួន​នាក់​​រង​របួស ។

រថយន្តកាមរី​​បាឡែន​​​បើ​ក​បោះ​ពួយ​​បុក​រះ​បង្កាន់​ដៃ​​ដែក​មុខ​ព្រលាន​យន្ត​ហោះ​

Posted: 11 Feb 2012 07:53 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាក​​​កាមរី​បាឡែន​​​មួយ​គ្រឿង​​បានបោះ​ពួយ​​យ៉ាងលឿន​​ជ្រុល​ទៅ​ បុក​រះ​បង្កាន់​​ដៃ​ដែ​ក​ចិញ្ចើម​​ផ្លូវ​ត្រង់ចំណុច​​ផ្លូវ​កោង​​ បណ្តាល​ឱ្យ​​រថយន្តរង​​ការ​ខូច​ខាត​ក្រពឹតខាង​មុខ និង​ចំហៀង​​បែក​កញ្ចក់​​ខ្ទេច​ ព្រមទាំង​​ផ្ទុះ​ពោង ​សុវត្ថិ​ភាព និង​​បែក​កង់​មុខ​ធ្វើ​​ឱ្យ​អ្នក​ជិះ​នៅ​​ក្នុងរថយន្ត​​៤​នាក់​រង​របួស​​ ធ្ងន់ និង​ស្រាល​ កាល​ពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​​យប់​ថ្ងៃ​​ទី​១១ កុម្ភៈ ឆ្នាំ​​

ឆេះរោង​​កម្ទេច​ក្រណាត់​​អស់​២​ខ្នង​នៅ​សង្កាត់​ស្វាយ​ប៉ាក

Posted: 11 Feb 2012 07:51 PM PST

ទិដ្ឋភាពនៅកន្លែងឆេះ
រាជធានីភ្នំពេញ ៖ ​រោង​ផ្ទុក​កម្ទេច​ក្រណាត់​​​សម្រាប់​ដុត​ឥដ្ឋចំនួន​២​​ខ្នង​នៅភូមិ​ឡ​កំបោរ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ ​ត្រូវអគ្គិ​​ភ័យ​​ឆាបឆេះ​យ៉ាង​សន្ធៅ​សន្ធៅ​​កាលពីវេលា​​ម៉ោង​៦​និង​៣០​នាទី ​ក្បាល​ព្រលប់​​ថ្ងៃទី​​១១ ​កុម្ភៈ ​ដែល​ការ​ឆាប​ឆេះនេះមាន​រយៈ​​ពេល​​ប្រមាណ​​២​ម៉ោង​ទើប​រថយន្ត​​​ពន្លត់​​ អគ្គិភ័យ​ជួយ​អន្តរាគមន៍​​ឱ្យ​​រលត់​ជា​ស្ថាពរ ។ ទោះ​បីជា​​យ៉ាងណា​​​ភ្លើង​ពុំ​​រាល​ដាល​ដល់​លំនៅ​

​ស្លាប់28នាក់ និង​របួស​235នាក់​​ក្នុងការផ្ទុះ​ខ្លាំង​2នៅ​ក្រុង​​​​អាឡេប​​ស៊ីរី​

Posted: 11 Feb 2012 07:41 PM PST

ទិដ្ឋភាព​កន្លែង​វាយប្រហារ​​មួយនៅ​​ក្រុង​អាឡេប​​
មានការផ្ទុះ​ខ្លាំង​​​២​​កើត​មាន​​កាល​ពីថ្ងៃទី​​១០ កុម្ភៈ កន្លងមកនេះ ​នៅទីក្រុង​​អាឡេប ​ដោយ​សម្លាប់​​មនុស្សយ៉ាង​តិច​​​២៨​នាក់ ​និង​ធ្វើ​​​ឱ្យ​​របួស​​​​២៣៥​នាក់ ។ ទោះបីជា​មានចលាចល​ក្នុង​​ប្រទេស​ចាប់តាំងពី​​​​១១ខែ​​មកហើយក្តី ​​ទីក្រុង​​​​អាឡេប​​​នាភាគខាង​ជើងស៊ីរី​​ជាទូទៅ​​មានសភាព​​ស្ងប់ស្ងាត់​។ យុវជនម្នាក់​ឈ្មោះ​​​តាឡេក ​ដែលត្រូវ​របួស​​ធ្ងន់ ​ហើយបញ្ជូន​​មក​មន្ទីរពេទ្យ​​​​​រៀប​រាប់​ថា ពេល​ខ្ញុំ​​ដើរ​ចេញក្រៅរក​ទិញ​​​នំប៉័ង​​ខ្ញុំបានឃើញ​​រថ​យន្ត​​​ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ខេត្តអ៊ីដលីប ​​បើក​​បំបុក​​​ទីស្នាក់ការ​​​របស់​ភ្នាក់ងារ​​ស៊ើបការណ៍​​យោធា​​មុនពេល​ផ្ទុះ បណ្តាល​ឱ្យខ្ញុំ​​ត្រូវរបួស ។

កាមរី​ឆ្លាម​​ចង​កំហឹង​​នឹង​បង្គោល​ភ្លើង​​ទាំង​ព្រលឹម​អុរ

Posted: 11 Feb 2012 07:11 PM PST

រថយន្តរងការខូចខាត
រាជធានី​ភ្នំ​ពេញ​ ​៖ បុរសម្នាក់ដែល​សមត្ថកិច្ចអះអាងថានៅសល់ជាតិស្រវឹងពីយប់បានបើករថយន្ត​​ម៉ាកកាម ​រីឆ្លាម ពណ៌ខ្មៅ បុក​បង្គោល​ភ្លើងបំភ្លឺ​ផ្លូវបណ្តាល​​ឱ្យ​​វៀច​​អស់មួយ​ដើម​​ត្រង់​ចំណុច​ កែងផ្លូវលេខ១០៨ និងមហា​វិថី​ព្រះមុនី​វង្ស ​ស្ថិត​ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាល​​ពីវេលា​ម៉ោង​៥និង២៥នាទីព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ​២០១២ ។

​អ៊ី​ស្រាអែល ​និង​អាមេ​រិក​​​សាកល្បង​​​មីស៊ីល​ការពារ​ប្រឆាំង​​មីស៊ីលធុន ​​ARROW-3 ដោយ​ជោគជ័យ​

Posted: 11 Feb 2012 07:07 PM PST

មីស៊ីល​ធុន  ARROW-3 ពេលបាញ់សាកល្បង
​ក្រសួង​ការពារ​ប្រទេស​អ៊ី​ស្រាអែល​​អះអាង​​​កាលពីថ្ងៃទី​​​​១០ កុម្ភៈ ​​​កន្លង​​មកនេះ​ថា ​អ៊ី​ស្រា​អែល និង​សហរដ្ឋអាមេ​រិក ​បានធ្វើការ​សាក​ល្បង​​​ប្រកប​​ដោយជោគជ័យ​​​នូវប្រព័ន្ធ​ការ​ពារ​ប្រឆាំងមីស៊ីល​ធុន ARROW-3 ដែលជា​ប្រព័ន្ធ​​​ការពារ​សម្រាប់​ស្ទាក់​ចាប់​​​ និង​ក​ម្ទេចមីស៊ីល​​​​បាលីស្ទីក ដែលហោះខ្ពស់​។​ សេចក្តីប្រកាសមួយ​របស់ក្រសួង​ការពារ​ប្រទេស​​អ៊ី​ស្រាអែល​​អះអាង​​​ថា អង្គការ​​អ៊ី​ស្រា​អែល​​​ការពារ​ប្រឆាំង​​មីស៊ីល និង​​ទីភ្នាក់ងារ​​​ការ​ពារ​ប្រឆាំង​​មីស៊ីល​អាមេរិក

​ត្រជាក់ខ្លាំងនៅអឺរ៉ុប​​​អ្នកស្លាប់​ឡើង​ដល់​ជាង​600នាក់​

Posted: 11 Feb 2012 07:06 PM PST

ចូក​ព្រិល​ដែល​កប់​​ក្បែរៗ​ផ្ទះ
​ធាតុអាកាស​​ត្រជាក់ខ្លាំង​​​នៅតែ​​​គ្រប​ដណ្តប់​​​​លើ​ទ្វីបអឺរ៉ុប ​​​ខណៈតុល្យការ​​​មនុស្សស្លាប់​​ឡើង​ដល់​លើស​ពី​​​​៦០០នាក់ ​​ជាមួយ​នឹង​មនុស្ស​​​ស្លាប់​ថ្មី​​១៥​នាក់ទៀត​។​ ដោយត្រជាក់ខ្លាំង​​​​ពេក ទឹកទន្លេ​​​​ DANUBE ហូរកាត់​​អឺរ៉ុប​ត្រូវ​​ទឹកឡើង​​​កក​ពុំ​​អាច​ធ្វើដំណើរ​កាត់​តាម​​​ទន្លេ​​​​នេះបាន ។​ ​ទឹក​ទន្លេ​​នេះកក​​​​បង្ខំ​ឱ្យ​អូទ្រីស​​​ ក្រូអាស៊ី ​​ស៊ែរប៊ី ​ប៊ុល​​​​ហ្គា​រី ​និង​ហុងគ្រី​​​ផ្អាក​​​ការ​ធ្វើ​នាវា​ចរណ៍​។ ​​នៅទ្វីប​អឺរ៉ុប ទាំងមូល​​ ពិសេស​​នៅអឺរ៉ុប​ខាងកើត ​និងនៅ​តំបន់​​បាល់​កង់​​ ធាតុអាកាស​​ត្រជាក់ខ្លាំង​​​បំផុត​​បន្ត​សម្លាប់​​​មនុស្ស ហើយ​​ចំនួនអ្នក​​ស្លាប់​សរុប​​​​មក​ដល់​ថ្ងៃទី​​​១១ កុម្ភៈ ​ឡើង​ដល់​​​ជាង​​​​​៦០០​នាក់ ​។

ជិះ​ម៉ូតូ​​លឿន​ពេក​ខ្វះ​​ការ​ប្រុង​ប្រយ័ត្ន​​ទៅ​បុក​រទេះ​រុញ​​ឆ្លង​កាត់​​ទទឹង​ផ្លូវ​

Posted: 11 Feb 2012 07:04 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជិះ​ម៉ូតូ​លឿន​ពេក​ទៅ​បុក​រទេះរុញ​បន្លែ​ឆ្លងកាត់​ទទឹង​ផ្លូវ​ បណ្ដាល​ឱ្យ​ដួល​ម្នាក់ឯង រង​របួស​បែក​មាត់ ឯ​ម៉ូតូ​ខូច​ខាត​​ជិះ​ទៅ​មុខ​លែង​​រួច ។ ​ហេតុ​ការណ៍​​នេះ​​កើត​​ឡើង​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​​ថ្ងៃទី​១០ កុម្ភៈ ​តាម​បណ្តោយ​​មហា​​វិថី​​ព្រះ​​មុនី​រ៉េតជិតស្ថានីយ​ប្រេង​កាល់​តិច ក្នុង​សង្កាត់​​ទួល​ស្វាយ​ព្រៃ​២ ​ខណ្ឌ​ចំការ​មន ។

គណបក្ស​ប្រជា​ជន​​ឃុំ​ជើង​គ្រាវ​ប្រារព្ធ​​សនិ្ន​បាត​បូក​សរុប​ការ​ងារ​របស់​ខ្លួន

Posted: 11 Feb 2012 06:53 PM PST

ខេត្ត​កំពង់​ឆ្នាំង​ ៖​ នៅ​ស្នាក់​ការ​គណបក្ស​ប្រជា​ជន​ឃុំ​ជើង​គ្រាវ ស្រុក​រលា​ប្អៀរ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ​ កន្លង​មក​ មាន​រៀប​ចំ​សន្និបាត​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​ និង​ជ្រើស​រើស​បេក្ខ​ភាព​សម្រាប់​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់អាណត្តិ​ទី​៣ របស់​ខ្លួន ​ក្រោម​អធិបតី​ភាព​​លោក​ជំទាវ​កែវ ច័ន្ទ​មុនី អនុប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា

រថយន្ត BMW បុក​ម៉ូតូ​​ស្គូពី​​ស្លាប់​​ម្នាក់​​​នៅ​កណ្តាល​​ថ្នល់​​

Posted: 11 Feb 2012 06:50 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដេក​ស្លាប់​កណ្ដាល​ថ្នល់​យ៉ាង​​អា​ណោ​ច​អាធ័ម​ គួរ​ឱ្យ​​តក់​ស្លុត ខណៈ​​ដែល​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​បុក​ពី​ក្រោយ​ពេញទំហឹង​ ។ គ្រោះថ្នាក់​អកុសល​នេះ​កើតឡើង​​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​ ១១ កុម្ភៈ នៅ​មុខ​ក្រុមហ៊ុនទូរស័ព្ទ​​ស្មា​ត​តាម​មហា​វិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​ ញឹក​ជូ​ឡុ​ងក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

យោធាថៃ​​ដឹកជញ្ជូនគ្រឿង​​សំណង់ទៅ​លើ​ភ្នំ​​ទ្រព្យ ​​ទីកន្លែង​​​ដែល​តុលាការ​​​​កំណត់​គ្មាន​កងទ័ព ​​អាច​ក្លាយ​​​ជា​ការ​​​​បង្កាត់​ភ្លើ​ង​សង្គ្រាម​

Posted: 11 Feb 2012 06:49 PM PST

ខេត្តព្រះវិហារ​​​​​ ៖ កាលពីថ្ងៃទី១១ កុម្ភៈ​ម្សិលមិញ អាជ្ញាធរជាតិព្រះវិហារ និងគណៈ​កម្មា​ធិការជាតិបេតិកភណ្ឌពិភពលោក បានចេញ​សេច​ក្តីថ្លែងការណ៍រួមគ្នាមួយ ដោយសម្តែង​កង្វល់យ៉ាងខ្លាំងបំផុតចំពោះសកម្មភាពនានាដែលកំពុងកើតមាន បង្កឡើងដោយយោធាថៃ នៅលើភ្នំទ្រព្យ និងស្ថិតនៅយ៉ាងជ្រៅក្នុង​តំបន់​គ្មាន​កងទ័ពបណ្តោះអាសន្ន

ជប៉ុន ៖ មនុស្សច្រើន​​​ពាន់នាក់​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​​ថាមពល​​នុយ​ក្លេ​អ៊ែរ​

Posted: 11 Feb 2012 06:49 PM PST

បាតុ​កម្ម​ប្រឆាំង​​​ថាមពលនុយក្លេអ៊ែរ
មនុស្សជាច្រើន​ពាន់នាក់​បានធ្វើ​បាតុ​កម្ម​កាល​ពីថ្ងៃទី​​១១ កុម្ភៈ ​នៅទីក្រុង​​តូក្យូ ​​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​​ថាមពល​​នុយក្លេអ៊ែរ​​​​​១១ខែ ​ក្រោយ​ការ​រញ្ជួយដី​​​​ និងស៊ូណាមី ​យ៉ាង​សាហាវ ​ដែលបង្ក​​​ការ​ខូ​ចខាត​​​​ដល់​មជ្ឈមណ្ឌល​​​នុយ​ក្លេអ៊ែរ​​​​​ជប៉ុន​នៅហ្វូគូស៊ីម៉ា​។​ លោក​កេនហ្សា​​​ប៊ូរូ ​អូអឺ អាយុ​​៧៧​ឆ្នាំ ​​​ជ័យ​លា​ភី​​​ពានរង្វាន់​​ណូបែល​​​អក្សរសាស្ត្រ​​​​ឆ្នាំ ​១៩៩៤ ​ថ្លែង​នៅ​​​​មុខពួក​​បាតុករ​ដែល​​ប្រមូលផ្តុំគ្នា​​​នៅ​​ឧទ្យាន​​​​យ៉ូហ្ស៊ី​​ថា កាកសំណល់​​​​វិទ្យុស​កម្ម​​នៃ បណ្តា​​​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​​​​នឹង​ត្រូវប៉ះពាល់​​​​ដល់​​​មនុស្ស​​ជំនាន់ថ្មីៗ ។ ​មនុស្ស​ជាតិ​ពុំអាច​នៅ​ស្ងៀម​​​​ចំពោះរឿង​​​នេះទេ​។​

ជិះ​ម៉ូតូ​​ចេញពី​ផ្ទះ​​សំណាក់​​បើក​បញ្ច្រាស​ផ្លូវ​បុក​គ្នា​ពេញទំហឹង​

Posted: 11 Feb 2012 06:44 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាក​វ៉េវជិះ​បញ្ច្រាស​​ផ្លូវ​​បុក​ជា​មួយ​ម៉ូតូ​វីវ៉ា​ ខណៈ​​ចេញពីផ្ទះ​សំណាក់​តាម​បណ្ដោយ​វិថី​ព្រះ​មុនី​រ៉េ​ត មុខ​ក្រុមហ៊ុន​គៀង ហ៊ួ​ត ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក កាល​ពី​វេលា​ម៉ោង​​២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១២ កុម្ភៈ ។

ឆ្នាំ​២០១២ ពិភព​លោក​ប្រឈម​​មុខ​​ការ​ប្រណាំង​​ប្រជែង​ការងារ​៦០០​លាន​នាក់ ILO ព្រមាន

Posted: 11 Feb 2012 05:35 PM PST

ពិភពលោក​ទាំងមូល​ប្រឈមមុខ​នឹងការ​ប្រណាំង​ប្រជែង​ក្នុង​ការបង្កើន​ការងារ​សម្រាប់​​មនុស្ស៦០០​លាននាក់ សម្រាប់​រយៈ​ពេល​​១០​ឆ្នាំ​​ខាងមុខដើម្បី​​​សិ្ថរ​ភាព​​សង្គមនេះ បើតាម​របាយ​​ការណ៍ប្រចាំឆ្នាំលើ​ការងារពិភព​លោក​របស់​អង្គ​ការ​​ការ​​ងារអន្តរជាតិ (ILO) ។ អង្គការ ILO បានសរសេរ​ក្នុងរបាយការណ៍ ប្រចាំឆ្នាំ​ដែលមានចំណង​ជើងថា និន្នាការ​ការ​ងារ​​ពិភព​លោកឆ្នាំ​២០១២ ការពារ​ការធ្លាក់​ចុះ​កាន់​តែ​ជ្រៅនៃវិបត្តិ​ការងារ ថាបន្ទាប់​ពីរយៈ ពេល៣ឆ្នាំ​នៃនិរន្តរភាព​ស្ថានភាព​វិបត្តិក្នុង​ទីផ្សា​រ​ការងារ​ពិភពលោក

អគ្គិភ័យឆាបឆេះសាលារៀនចិន ឈុន​ ជឹង ប្រមាណ៥០ភាគរយ

Posted: 11 Feb 2012 03:31 AM PST

ទិដ្ឋភាពនៅកន្លែងភ្លើងឆេះ
រាជធានីភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​សាលារៀន​ចិន​ឈុន ជឹង ប្រមាណ៥០ភាគ​កាលពីវេលាម៉ោង​៥ និង​៣០នាទី​ ថ្ងៃទី១១ កុម្ភៈ ២០១២ ស្ថិតក្បែរ​រង្វង់​មូល​វត្ត​សំពៅ​មាស ក្នុងសង្កាត់​វាលវង់ ខណ្ឌ​៧មករា កង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​សមត្ថកិច្ច​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង១០គ្រឿង​ទៅ​បាញ់​ពន្លត់​​។