Koh Santipheap Daily

Koh Santipheap Daily


​សកម្ម​ភាពថ្មី​បំផ្លាញ​​បំពង់​បង្ហូរប្រេង​នៅភាគខាងកើត​ស៊ីរី​

Posted: 28 Jan 2012 11:47 PM PST

​វិទ្យុ​​ឯកជនស៊ីរី SHAM FM រាយ​ការណ៍​​ថា ពួកជនប្រដាប់អាវុធ​​​មិនស្គាល់អត្តសញ្ញាណ​​កាល​ពីព្រឹកថ្ងៃទី​​២៨ មករា ​​បានធ្វើ​ឱ្យ​ផ្ទុះ​បំពង់​បង្ហូរ​ប្រេង​មួយ​នៅជិត​តំបន់​​​អាល់​រ៉ា​អ៊ីយ៉ា ​ខេត្ត DEIR-EZ-ZOR ភាគខាង​កើត​​ស៊ីរី​ញ៉ាំង​ឱ្យ​មាន​ភ្លើង​​ឆាប​ឆេះយ៉ាង​ខ្លាំង​ក្នុង​​តំបន់នេះ ។​ គេពុំដឹង​ថា តើអំពើ​នោះ​​​​ជា​របស់ក្រុម​​ណា​មួយ​ឡើយ​ ហើយ​វា​​កើតឡើង​​បន្ទាប់ពី​ការ​​វាយ​​ប្រហារ​​មួយចំនួន​លើ​ផ្នែកប្រេង​ និង​ឧស្ម័ន​​របស់​ស៊ីរី ជា​សកម្មភាព​​​​សំដៅធ្វើ​​ឱ្យ​ស្ទះ​​ដល់​សេដ្ឋកិច្ច​​​របស់​ប្រទេស​ដែល​​​ផុយ​ស្រួយ​​ស្រាប់​។​

ត្រឡប់​មកពី​ហូបការ​មិត្តភក្តិ​​ឃើញ​រថយន្ត​កាមរី​គូទ​ហើម​​បើក​រេ​ពេញ​ផ្លូវ​​បុក​ចំ​ទទឹង​​រថយន្ត​

Posted: 28 Jan 2012 11:42 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​រថយន្ដ​កាម​រី​គូទ​ហើម ពណ៌​ស្លែ បើក​រេ​ពេញ​ផ្លូវត្រូវ​រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ បើក​បុក​ទទឹង​រថយន្ដ​​បណ្ដាល​ឱ្យ​រង​របួសស្រាល​២​នាក់ និង​ខូចខាត​រថយន្ដ​ទាំង​ពីរ​គ្រឿង​យ៉ាងដំណំ។ គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ ទី​២៧ មក​រា នៅលើ​កំណាត់​ផ្លូវ​លេខ​២៧១ ទល់មុខ​ផ្ទះសំណាក់​អប្សរា​មាស ស្ថិត​ក្នុង​ភូមិ​១

ស្រវឹងស្រា​​ជិះ​ម៉ូតូ​​បុក​គូទ​រថយន្ត​ចត​ស្ងៀម​​ពីក្រោយ​ស្លាប់​​ពីរនាក់​

Posted: 28 Jan 2012 11:36 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តក្រចេះ ៖ ​​បុរសពីរនាក់បានស្លាប់​បាត់​បង់ជីវិតនៅនឹងកន្លែង ខណៈ​​​ស្រវឹង​ស្រាជិះម៉ូតូ​ទៅ​បុករថយន្តចត​ស្ងៀម​ពីក្រោយ កាលពីវេលា​ម៉ោង៨និង៣០នាទីយប់ថ្ងៃទី​២៨ មករា នៅលើ​កំណាត់ផ្លូវក្រាលកៅស៊ូក្នុង​ទី​ប្រជុំជនមុខទីបញ្ជា​ការយោធាខេត្ត ភូមិស្រែ​ស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។

ទៅព្យាបាលជំងឺ​ស្លាប់​​នៅស្រុក​ថៃបញ្ជូន​សព​មក​វិញ​តាមច្រកប៉ោយប៉ែត

Posted: 28 Jan 2012 11:33 PM PST

ក្រុងប៉ោយប៉ែត ៖ ​​សពស្ត្រីម្នាក់ត្រូវ​បាន​ភាគី​ថៃបញ្ជូនមកឱ្យកម្ពុជាវិញតាម​ច្រក​អន្តរជាតិ ​ប៉ោយ​ប៉ែត​កាលពីវេលាម៉ោង៩និង៣០នាទី​ព្រឹកថ្ងៃទី២៨​ មករា ២០១២ នេះ ។ តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះបាន​រៀបរាប់ឱ្យដឹងថា សពស្រ្តី​ខាងលើ​ឈ្មោះអ៊ុត ចិន្តា អាយុ៣៧ឆ្នាំ រស់នៅភូមិបាលិ​លេយ្យ សង្កាត់​ប៉ោយប៉ែត។ ស្ត្រីរងគ្រោះ​មានជំងឺមហា​រីក​សួត

កំពុងដើរ​​ត្រូវ​គេ​ស្ទាក់​កាប់​សង្ស័យ​​រឿង​គំនុំ

Posted: 28 Jan 2012 11:32 PM PST

ជនរងគ្រោះ
ខេត្តក្រចេះ ៖ ​​បុរសម្នាក់ត្រូវជនដៃ​ដល់​​ស្ទាក់​កាប់ពេលកំពុងដើរតាមផ្លូវម្នាក់ឯង​កាល​ ពីយប់ថ្ងៃទី២៨ មករា ក្នុង​ភូមិ​ឫស្សី​ចារ ឃុំថ្ម​គ្រែ ស្រុកចិត្របុរី បណ្តាល​ឱ្យរង​របួស​ធ្ងន់ត្រូវ​បាន​​នាំយកទៅព្យាបាលនៅមន្ទីរ​ពេទ្យ​ខេត្ត។

​បំណុល​​​ផ្នែកសាធារណៈរបស់​កូរ៉េ​​ខាងត្បូង​កើន​ជិត​800.000ពាន់​លាន​វ៉ុន​

Posted: 28 Jan 2012 11:25 PM PST

​ទិន្នន័យ​​​ផ្តល់​​ឱ្យ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ និង​ធនាគារ​កូរ៉េ​​​ BOK បង្ហាញ​​កាលពីថ្ងៃទី​​២៩ មករា ​ថា បំណុល​​ផ្នែក​​​សាធារណៈ​​​របស់​កូរ៉េ​​ខាង​ត្បូង ​បានកើនឡើង​​ដល់ជិត​​​៨០០.០០០​​​ពាន់​លានវ៉ុន ​នៅត្រីមាស ទី​​៣ នៃ​ឆ្នាំ​២០១១។​ បំណុលផ្នែក​​​​សាធារណៈ បានឡើង​ដល់​៧៨៩.៤០០​​ពាន់​លាន​​វ៉ុន (៧០២,៣ពាន់​លាន​ដុល្លារ) ​នា​ដំណាច់​ត្រីមាស​ទី​៣ ឆ្នាំ​​២០១១ ដែល​​មានការកើនឡើង​​​​៩,២% បើប្រៀបធៀប​​ទៅ​នឹង​​ឆ្នាំ​​២០១០ ។ តួលេខ​នេះ​​តំណាង​ឱ្យ​​ជាង​ទ្វេ​​ដង​​នៃ ថវិកា​ឆ្នាំ​​២០១២ របស់រដ្ឋាភិបាល​ដែលមានត្រឹម​​តែ​៣២៥.៤០០ពាន់​លាន​វ៉ុន​។​

អធិ​ករ​ណ៍​ដែល​ផ្ទុះ​នៅ​វត្ត​ព្រៃរោង​ភិក្ខុ​តាំង​ខ្លួ​ន​ជា​ចៅ​អធិការ​វេច​ បង្វេច​រត់គឺជា​ចៅ​អធិកា​រ​វត្ត​ដែល​តែងតាំង​ដោយ​ខ្លួន​ឯងសម្តេច​តេ​ជោ​បាន​ ជួយ​ស្ថា​បនា​សាលា​ឆាន់​ធំមួយ​

Posted: 28 Jan 2012 10:57 PM PST

សកម្មភាពចុះពិនិត្យ​ការសាងសង់
ខេត្ត​ពោធិ៍សាត់ ៖ ខណៈពេលចុះពិនិត្យ​ការ​​​សាង​សង់សាលាឆាន់អំណោយសម្ដេច​អគ្គ​មហា​ សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងកុដិមួយខ្នង​អំណោយ​​លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហ​កម្មរ៉ែ និងថាមពល និងលោកជំទាវ នៅ​វត្តសុវណ្ណមុនីរុក្ខារាម ហៅវត្តព្រៃរោង ស្ថិត​ក្នុង​ឃុំ​​តាលោស្រុកបាកានកាលពីថ្ងៃទី២៨ មករា ឆ្នាំ ២០១២​

រថយន្តដឹកទឹកបរិសុទ្ធ​ផ្ទុះកង់​ក្រោយ​​ក្រឡាប់​​

Posted: 28 Jan 2012 10:55 PM PST

នៅកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ ​​រថយន្តកូរ៉េ​​ដឹក​ទឹក​បរិសុទ្ធ​​មួយ​​គ្រឿង​បាន​​ក្រឡាប់​​​បះ​ជើង​ដេក​លើ ​ថ្នល់​ជាតិ​លេខ​៥ ខណៈ​ដែល​ផ្ទុះ​​កង់​ក្រោយ​​ខាង​ស្តាំ​​ទាំង​ពីរ​ កាលពីវេលា​ម៉ោង​១០​និង​២០​នាទី​​ព្រឹក​ថ្ងៃទី​​២៩ មករា នៅចំណុច​ភូមិ​ថ្មី ឃុំ​ជ្រៃ​​បាក់ ស្រុក​​រលា​ប្អៀរ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​​៣​នាក់​រង​របួស ។

ឈ្មួញ​ឈប់​ទិញ​ដំឡូង​ស្រស់​អ្នក​ដាំដំឡូង​​ជួប​កា​រ​លំបាក

Posted: 28 Jan 2012 10:42 PM PST

ប្រមូលផលដំឡូងទុកលក់
ក្រុង​ប៉ោយប៉ែត ៖ ​​អ្នកស្រុក​​តាម​បន្ទាត់​ព្រំ​ដែន​​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ស្ទើរ​តែ​៨០% ​​​ប្រកប​របរ​ដាំ​ដំឡូង​​មី​​ ពិសេស​អ្នក​​ស្រុក​ម៉ាឡៃ​ តែពេល​នេះ​កំពុង​​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ព្រោះ​​ឈ្មួញ​​បញ្ឈប់​​ការទិញ​ដំឡូងស្រស់​​​ងាក​មក​រក​ទិញ​​ដំឡូង​ស្ងួត​វិញ ។

នាងវិចតូរីយ៉ា អាហ្សារិនកាបំបាក់នាងសារ៉ាប៉ូវ៉ាយកពានជើងឯកក្របខណ្ឌធំ Australian Open

Posted: 28 Jan 2012 10:31 PM PST

នាងវិចតូរីយ៉ា អាហ្សារិនការបំបាក់ នាងសារ៉ាប៉ូវ៉ាយក​ឈ្នះ​ពាន​​ជើងឯកក្របខណ្ឌធំ Australian Open​​
នាង​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​បាន​ធ្វើ​ឱ្យ​សុ​បិន​របស់​ខ្លួន​ក្លាយ​មក​ជា​ការ​ពិត​ក្រោយ​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ Australian Open នៅ​ទី​ក្រុង​ Melbourne ប្រ​ទេស​អូ​ស្ត្រា​លី​កាល​ពី​ថ្ងៃ​សៅ​រ៍​ទី​២៨​មក​រា​។ លទ្ធផល​នេះ​បាន​លេច​ចេញ​ជា​រូប​រាង​ពិត​ប្រាកដ​បន្ទាប់​ពី​កីឡាការិនី​បេល​ឡា​រូស​រូបនេះ​បំ​បាក់​កីឡាការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​ក្នុងពិន្ទុ​ពីរ​សិត​ផ្ទួន​ៗ​គ្នា​ ៦-៣​និង​៦-០ ដោយ​ប្រើ​ពេល​អស់​១​ម៉ោង​និង​២២នា​ទី​។

អប​អរ​សាទរ​ដល់​​អ្នក​ទស្សន៍​ទាយ​ឈ្នះ​រង្វាន់​ពី​កម្មវិធី D-Max Discovery របស់​​ក្រុម​ហ៊ុន​ខេ (ខេមបូឌា)

Posted: 28 Jan 2012 10:28 PM PST

ក្រុម​ហ៊ុន​​ខេ (ខេម​បូឌា) ​ប្រគល់​រង្វាន់​​ជូន​ដល់​អ្នកទស្សន៍​ទាយ​​ឈ្នះក្នុង​កម្មវិធី​ D-MAX Discovery
​​ពិធី​ប្រគល់​​រង្វាន់​ជូន​ដល់​អ្នក​ឈ្នះ​ទាំង​​បី​រូបពី​ការ​​ទស្សន៍​ទាយ​សំណួរ​​ក្នុង​កម្មវិធី D-MAX Discovery របស់​ក្រុម​ហ៊ុន​​ខេ (ខេម​បូឌា) ​ដែល​​​​ប្រព្រឹត្ត​​ធ្វើ​ឡើង​​កាលពី​ថ្ងៃ​ទី​២៧ មករា ២០១២ ថ្មីៗ​នោះ ប​ន្ទាប់​ពី​ការ​បើក​បរ​ស្វែង​រក​​លទ្ធ​ផល​​ពិត​ប្រាកដ​មួយ​កាល​ពី​ថ្ងៃទី​៥ មករា ២០១២ ​បាន​បញ្ចប់​​ជា​ស្ថាពរ​ដោយ​មាន​ការ​ចូល​រួម​ជា​សាក្សី​​ពីតំណាង​សារ​ព័ត៌​មាន​​ល្បីៗ​ក្នុង​ស្រុក។

តា​រា​ភាព​យន្ត​ Stephen Chow ហៅ​ ទិន ហ្វ៊ី មាន​តា​រា​ស្រី​វ័យ​ក្មេង​ចោម​រោម

Posted: 28 Jan 2012 10:25 PM PST

លោក Stephen Chow តា​រា​ភាព​យន្ត​ហុង​កុង
តា​រា​ស្រី​វ័យ​ក្មេង​ជា​ច្រើន​នៅ​តែ​មាន​អារម្មណ៍​​ស្និទ​ស្នាលស្រស់​ស្រាយ​​​​ជា​មួយ​បុរស​កំប្លុក​កំប្លែង​ និង​ជា​តា​រា​ភាព​យន្ត​ហុង​កុង​លោក Stephen Chow ហៅ​ទិន​ ហ្វ៊ី ដែល​បច្ចុប្បន្ន​មាន​វ័យ​៤៩​ឆ្នាំ​ជា​មួយ​នឹង​សក់​ល្បាយ​អាចម៍​ខ្លា​ទៅ​ហើយ​ ។ ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ ក៏​មាន​តា​រា​ម៉ូ​ដែល​សិច​ស៊ី​​ដែល​ទើប​នឹង​រះ​ក្នុង​ពិភព​សិល្បៈ​នៅ​ទី​ក្រុង​ហុង​កុង​ផង​ដែរ ​គឺ​នាង Kama Lo ដែល​ទើប​តែ​មាន​វ័យ​២១​ឆ្នាំ​ប៉ុណ្ណោះ ។

កូន​ស្រី​ប្រធានា​ធិបតី​វ៉េណេស៊ុយ​អេឡា​ថត​រូប​ជា​មួយ​ប្រាក់​ដុល្លារ

Posted: 28 Jan 2012 10:02 PM PST

នាង​រ៉ូស៊ី​ណេ​ស កូន​ស្រី​ប្រធានា​ធិបតី​វ៉េណេស៊ុយ​អេឡា​ ថត​រូប​ជា​មួយ​ប្រាក់​ដុល្លារ
ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​២៨ មករា ផ្សាយ​ឱ្យ​ដឹង​ថា ជន​ជាតិ​វ៉េណេ​ស៊ុយ​អេ​ឡា បាន​​បង្ហាញ​ប្រតិ​កម្ម​ដ៏​ពុះ​កញ្ជ្រោល​ក្រោយ​ពី​​​ថ្មីៗនេះ​ប្រទះ​ឃើញ​រូប​ភាព​របស់​នាង​រ៉ូស៊ី​ណេ​ស អាយុ​១៤ឆ្នាំ កូន​ស្រី​លោក​ប្រធានា​ធិបតី​ហ៊ូហ្គោ ឆាវ៉េស ​​ថត​រូប​ជា​មួយ​នឹង​ក្រដាស​ប្រាក់​ដុល្លារ ​ជា​ច្រើន​សន្ធឹក​ប្រកប​ដោយ​ភាព​ត្រេក​អរ ​ខណៈ​ពេល​ប្រជា​ជន​ទូ​ទៅ​មិន​អាច​ប្តូរ​ប្រាក់​ខាង​​លើ​បាន​ ព្រោះ​អាជ្ញា​ធរ​មាន​បម្រាម​ និង​អាច​ប្តូរ​បាន​​​តែ​នៅ​ក្នុង​ទី​ផ្សារ​ខុស​ច្បាប់ ។

ការបោះឆ្នោត​​​ជ្រើសតាំង​​​សមាជិកព្រឹទ្ធ​សភា​នីតិកាលទី​​៣ ចាប់ផ្តើម​​​ដោយ​រលូន​​​សម្តេច​តេជោហ៊ុន​ សែន អញ្ជើញ​​បោះ​ឆ្នោត​​​នៅ​ក្រុង​តាខ្មៅ​

Posted: 28 Jan 2012 08:14 PM PST

សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បានអញ្ជើញ​ទៅបោះឆ្នោត​នៅការិយា​ល័យ​​​បោះឆ្នោត
រាជធានីភ្នំពេញ​​​​ ៖ ការបោះឆ្នោត​ជ្រើស​​តាំង​​សមាជិកព្រឹទ្ឋ​សភានីតិកាល​ទី៣បានផ្តើម​ឡើងហើយ​នៅព្រឹកថ្ងៃទី​២៩ មករា ក្នុងភូមិភាគ​​ទាំង៨​នៅទូទំាង​ប្រទេសកម្ពុជា ។ បើ​តាម​អ្នកឆ្លើយ​ឆ្លងព័ត៌មាន​កោះសន្តិភាព បានអោយដឹង​ថា នៅវេលាម៉ោង​ប្រមាណ៧​ព្រឹក​​​ថ្ងៃអាទិត្យនេះ សម្តេចនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដែលជាសមា​ជិកសភាមណ្ឌល​កណ្តាល​ផង​នោះ បានអញ្ជើញ​ទៅបោះឆ្នោត​នៅការិយា​ល័យ​​​បោះឆ្នោត ស្ថិតក្នុងមជ្ឈ​មណ្ឌលគរុកោ​​សល្យ​ភូមិភាគ​​ហ៊ុន សែន ក្រុងតាខ្មៅ​។

នារីអ្នកចំរៀងបៀរហ្គាឌិន​សប្បាយ​រាត្រី​រួច​ផុតពីសេចក្តីស្លាប់​ សង្សារ​ទៅ​សួរ​​សុខ​ទុក្ខ​ដល់​មន្ទីរពេទ្យ​

Posted: 28 Jan 2012 07:48 PM PST

ស្រ្តីរងគ្រោះដោយ​ចាក់​សម្លាប់​ខ្លួន
រាជធានីភ្នំពេញ ៖ ​​ នារីម្នាក់ជាអ្នកចំរៀង​ប្រចាំ​នៅក្លឹបកំសាន្តសប្បាយរាត្រីឈ្មោះយិន សុវណ្ណលីដា ដែលព្យាយាមធ្វើអត្តឃាតពីរលើក​មកហើយលើកទីមួយផឹកថ្នាំងងុយដេក និងលើក​ទីពីរយកកាំបិតចិតបន្លែចាក់ពោះខ្លួនឯងជាប់ឆ្កឹង​ ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត​ ដើម្បីសង្គ្រោះកាលពីល្ងាចថ្ងៃសុក្រកន្លងមកនោះ មក​ដល់​ថ្ងៃទី​២៩ មករា ២០១២ នាង​បានរួច​

ចេញពីវង់ផឹកស៊ីត្រូវ​ជន​ដៃ​ដល់​ចាក់​១​កាំបិត​ស្នៀត​​ចំ​ក្រោម​ត្រចៀក​​​ធ្លុះ​​មួយ​ចង្អុល​ដៃ​

Posted: 28 Jan 2012 07:47 PM PST

ជនរងគ្រោះ
ខេត្តតាកែវ ៖ ​​យុវជន​ជា​កម្មករ​ចាក់​សសរ​​បេតុង​ម្នាក់​ត្រូវ​ជន​ដៃដល់​ចាក់​មួយ​កាំបិត​ ស្នៀត​ចំ​ក្រោម​ត្រចៀក​ខាងឆ្វេង​ធ្លុះ​មួយ​ចង្អុល​ដៃ​រង​របួស​ធ្ងន់​​ កាលពី​វេលា​ម៉ោង​៦​ល្ងាចថ្ងៃ​ទី​២៧ មក​រា នៅ​ចំណុច​ភូមិ​ចម្ការ​ដៀប ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ។

ក្រុមចោរ​​​ចូលប្លន់​ផ្ទះ​​លក់​-ទិញ​​អេត​ចាយ​​បានប្រាក់​ស​រុប​ជាង​​២លានរៀល​​

Posted: 28 Jan 2012 07:45 PM PST

កន្លែងចោរចូលប្លន់
រាជធានីភ្នំពេញ​​​​ ៖ ​​ចោរប្លន់​ប្រដាប់​កាំភ្លើង​​​​​វែង​មួយក្រុម​បានធ្វើសកម្មភាព​​ចូលទៅភ្ជង់ ​​គំរាម​បាញ់​​​សម្លាប់​ស្ត្រី​ម្នាក់​ដែលជា​​​អ្នក​លក់​-ទិញអេត​ចាយ​​​​​​​ ដល់​ក្នុងផ្ទះ​​ ដោយពួក​​គេ​បាន​​​ដោះ​យក​គ្រឿង​អលង្ការ​​​ប្លាទីន​​​នៅជាប់ខ្លួនស្ត្រី​ រងគ្រោះ​​បន្តិច​​​បន្តួច ​បន្ទាប់​មក​​បានរើ​កកាយ​​នៅក្នុងផ្ទះ​​​​​​យក​លុយ​​​បានជាង​​១លាន​រៀល​ និងទូរស័ព្ទ​​​ដៃ​​៣គ្រឿង ប៉ុណ្ណោះ រួច​ពួកវា​​បាន​នាំគ្នា​​​​បិទទ្វារ​​​ផ្ទះ​ចាក់​សោ​

រថយន្តឡិចស៊ីស RX300 បុក​ក្បាល​​របាំង​​ចែក​​ផ្លូវ​នៅ​ស្តុប​វត្ត​មហា​មន្ត្រី

Posted: 28 Jan 2012 07:42 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌​ស បាន​បោះពួយ​យ៉ាង​​លឿន​​ទៅ​បុក​ក្បាល​របាំង​ចែកផ្លូវ ​បណ្ដាល​ឱ្យ​រលំ​អស់​មួយ​ផ្ទាំង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ មក​រា នៅ​ស្ដុប​វត្ដ​មហាមន្ដ្រី​ទល់មុខ​ហាង​លក់​ម៉ូតូ​ទ្រី សេង​ហុ​ក តាមវិថី​ព្រះ​សីហ​នុ ក្នុង​សង្កាត់​​វាលវង់ ខណ្ឌ​៧​មក​រា ។

រថយន្ត​​យក្ស​បុក LEXUS ប៉ើង​​ធ្លាក់​ពី​លើ​ផ្លូវ​

Posted: 28 Jan 2012 07:24 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​​ហេតុការណ៍​គ្រោះ​ថ្នាក់់​ចរាចរណ៍មួយបានកើតឡើងនៅតាម​បណ្តោយផ្លូវជាតិលេខ៦៧B ចំណុចផ្លូវបំបែក​ជា​អក្សរ V ស្ថិតនៅក្នុងភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង បណ្តាលឲ្យមនុស្សចំនួន២​នាក់​របួស​ធ្ងន់់ និង​ស្រាលម្នាក់ ។ ​ហេតុ​ការណ៍​​កើត​ឡើង​កាលពីវេលាម៉ោង៣រសៀល​ថ្ងៃទី២៧ មករា ២០១២ កន្លងទៅ។

បុរសជនជាតិ​អាមេរិកាំង​​ដេក​ស្លាប់​​លើ​ស្ួន​ស្មៅ​នៃ​អាហារ​ដ្ឋាន​មួយ​

Posted: 28 Jan 2012 07:02 PM PST

នៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ ៖ ​​ជនជាតិអាមេរិកាំង​​ម្នាក់ត្រូវ​បានគេប្រទះឃើញដេកស្លាប់កាលពី​វេលា​ ម៉ោង៥ព្រឹកថ្ងៃទី២៨ មករា ២០១២ នៅ​លើ​សួន​ស្មៅនៃអាហារដ្ឋានមួយ ស្ថិត​ក្នុង​ក្រុម​ទី​១៧ ភូមិ៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ដោយ​ពុំដឹងមូលហេតុច្បាស់លាស់។

បុរសជន​ជាតិ​អាល្លឺម៉ង់​​ចង.កធ្វើ​អត្ត​ឃាត​​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​

Posted: 28 Jan 2012 06:26 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​បុរស​ជន​ជាតិ​​អាល្លឺ​ម៉ង់​​ម្នាក់​បាន​​ដាច់​ចិត្ត​ចង.ក​សម្លាប់​ខ្លួន​ នៅ​បង្កាន់​​ដៃ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ ទី​២ ​ខណ្ឌ​មាន​ជ័យ​ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​ហាត់​ប្រាណ​​ប្រទះឃើញកាលពីវេលា​​ម៉ោង​៤​ទៀបភ្លឺ​​ ថ្ងៃទី​២៨ មករា ​២០១២ ។

បុរសម្នាក់​​ត្រូវ​ក្រុម​​អ្នក​លេង​​កាប់​រយះ​​​៣​កន្លែង​ធំៗដេរ​រាប់​ថ្នេរ​មិន​ឈ្នះ​

Posted: 28 Jan 2012 06:24 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​​បុរស​ម្នាក់​រយះ​៣​កន្លែង​ធំ​ៗ​ដេរ​រាប់​ថ្នេរ​មិន​ឈ្នះ និង​​២​នាក់​ទៀតរបួស​ស្រាល​ ខណៈ​​កំពុង​ជិះ​ម៉ូតូ​ត្រូវ​​ជន​សង្ស័យ​មក​កៀរ​ឱ្យ​ឈប់​ហើយ​ចុះ​ព្រួត​វាយ​ តែ​ម្ដង ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨ មក​រា លើ​កំណាត់​ផ្លូវ​គីម អ៊ីល​ស៊ុង​ហួស​ស្ថានីយ៍ ប្រេងឥន្ធនៈ​តេលា ប្រមាណ​១០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ការបោះឆ្នោត​​ព្រឹទ្ធសភា​​​បានចាប់ផ្តើម​​​ជាផ្លូវការ​​​​ហើយ​នៅ​ព្រឹកនេះ​

Posted: 28 Jan 2012 06:20 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​ការបោះឆ្នោត​​​ជ្រើស​​តាំង​​​សមាជិកព្រឹទ្ធសភា​​អាណត្តិទី​៣ បានចាប់​ផ្តើម​​​​ជាផ្លូវការ​​ ហើយកាលពី​វេលាម៉ោង​​​៧​និង​​​៣០នាទី​ព្រឹកថ្ងៃទី​២៩ មករា ​២០១២ នៅរាជ​ធានីភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​​នានា​...​​​ជាក់ស្តែង​​​នៅវិទ្យា​ល័យ​​​បឹង​ត្របែក មានការិយាល័យ​បោះឆ្នោត​​២ និង​អ្នក​បោះឆ្នោត​​ចំនួន​​៨២២​នាក់ បានចាប់ផ្តើម​​ប្រកប​​ដោយ​​ភាពរលូន​។​

រថយន្ត​បុក​បង្គោល​ភ្លើង​​​បំភ្លឺ​ផ្លូវ​​រួច​រត់​គេច​​បាត់​ជ្រុះ​​កាង និងស្លាក​លេខ​នៅ​កន្លែង​កើត​ហេតុ​

Posted: 28 Jan 2012 06:16 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​បន្ទាប់​ពី​ឮ​សូរ​ផាំង​ប្រជា​ពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​នាំ​ គ្នា​ចាក់​សោ​ផ្ទះ​ចេញ​មក​មើលឃើញ​មាន​តែ​កាង​ជាប់​នឹង​​ស្លាកលេខ​រថយន្ដ​ បន្សល់​ទុក​នៅ​កន្លែង​កើត​ហេតុ និង​បង្គោល​ភ្លើង​ទ្រេត​ ​ព្រមទាំង​​ ធ្លាក់អំ​ពូ​ល​ភ្លើង​សំរាប់​បំភ្លឺ​ផ្លូវបែក កាលពី​វេលា​ម៉ោង​១២​និង​១០​ នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៩ មក​រា តាម​បណ្តោយ​វិថី​សហព័ន្ធ​រុ​ស្ស៊ី មុខ​រោង​ជាង​

​អាចម៌​ផ្កាយ​​មួយធ្លាក់​​​មក​លើ​​ផែនដី​

Posted: 28 Jan 2012 06:12 PM PST

ទិដ្ឋភាព​អាចម៍​ផ្កាយ​​ដែលចាប់បាន
​​កាលពីថ្ងៃទី​​២៧ មករា ​កន្លងមកនេះ ​អាចម៍​ផ្កាយ​​​មួយ​មាន​ទំហំ​​ប៉ុន​រថយន្ត​​បឺស​មួយ​បានធ្លាក់​​​មក​ដល់​ផែនដី ។ ​អាចម៍​ផ្កាយ​នេះ​​​មានទំហំ​​តូច​ពេក ដែល​តេឡេស្កុប​​ពុំអាច​ចាប់​​ឃើញ​មុន​។ ​​ទោះ​បីជា​អាចម៍​​ផ្កាយ​នេះ​មានទំហំ​​តូចក្តី ​តែគេ​និយាយ​ថា ប្រសិនបើ​​​វា​ធ្លាក់​​​​ចំរបស់អ្វី​​មួយ ​នេះ​តើ​វា​ទៅជា​យ៉ាង​ណា​។​ មានសកម្មភាព ​​អវកាស​ច្រើន​នា​សប្តាហ៍​​កន្លង​​មកនេះ ។

​សេដ្ឋកិច្ច​​​អាមេ​រិក​នឹង​​​មានកំណើន​ពី2ទៅ3%​​ក្នុងឆ្នាំ​2012

Posted: 28 Jan 2012 06:00 PM PST

គ្រួសារអាមេ​រិក​មួយ
​​រដ្ឋមន្ត្រី​​ក្រសួង​​រតនាគារ​​អាមេ​រិក លោក TIMOTHY GEINTHNER បានព្យាករណ៍​កាលពីថ្ងៃទី​​​២៧ មករា កន្លងមកនេះ​​​​ ​ពីកំណើន​សេដ្ឋ​​​កិច្ច​​​​អាមេ​រិក​ថា មាន​រវាង​ពី​​​២ទៅ​៣% ​ក្នុង​ឆ្នាំ​​២០១២ ក៏ប៉ុន្តែ​​​​លោក​បាន​​ព្រមានពី​​ការ​ប៉ះ​ពាល់​​ទាំងឡាយ​​​បណ្តាលមក​ពី​​​ភាព​មិន​ច្បាស់​លាស់ នៃ​សេដ្ឋកិច្ច​​ពិភពលោក​។​ ក្នុងសម័យ​​ប្រជុំ​​​​ប្រចាំឆ្នាំ​​នៃវេទិកា​​សេដ្ឋកិច្ច​​ពិភពលោក​​​ ដែល​​កំពុងប្រព្រឹត្ត​​​​ទៅ​​នៅទីក្រុង ​DAVOS ប្រទេស​ស្វ៊ីស

ស្វែងយល់ពីអាថ៌កំ​បាំង​​ផ្លូវ​​​​ភេទរបស់​មនុស្ស​ធាត់​

Posted: 28 Jan 2012 05:52 PM PST

គូស្នេហ៍ដែលជា​មនុស្សធាត់​
ការស្រាវ​ជ្រាវទៅ​លើអន្តរ​អំពើរវាងភាព ធាត់ហួស និងអារម្មណ៍នៃ​ការរួមភេទ​គឺមានដែន​កំណត់ ប៉ុន្តែការ​សិក្សាមួយ​ចំនួនបាន​ឱ្យដឹងថា ការធាត់​ហួស​អាច​ធ្វើឱ្យ​បាត់​បង់​នូវ​គុណ​ភាព​នៃជីវិតផ្លូវ​ភេទជា​ពិសេស​មនុស្សស្រី។ ការគ្រប់​គ្រងស្ថាន​ការណ៍ដែល​មានប្រសិទ្ធ​ភាពទៅលើ ការធាត់ហួស​រួមមាន ផ្លាស់ប្តូរ​របៀបរស់​នៅ របបអាហារ ការប្រើ​ថ្នាំថ្នាំ ការព្យា​បាល​ទៅលើ​​អា​​កប្បកិរិយា និងមានមួយ​ចំនួនតូច​ត្រូវ​ធ្វើការ​វះ​​កាត់​ដើម្បី​សម្រកទម្ងន់ ។

​ទីស្នាក់​ការ​​​ថ្មីរបស់​​សហ​ភាព​អាហ្វ្រិក​អំណោយរបស់​ចិន​

Posted: 28 Jan 2012 05:50 PM PST

អគារ​ទីស្នាក់ការ​ថ្មីរបស់​​សហភាពអាហ្វ្រិក​
​នាយ​ស្នងការ​​​​សហភាពអាហ្វ្រិក ទទួលបន្ទុក​​​​​ខាង​​ធនធាន​មនុស្ស​​ វិទ្យាសា​ស្ត្រ​​​ និង​បច្ចេក​វិទ្យា លោក JEAN PIERRE EZIN បានសម្តែង​​​ដោយ​ស្មោះ​ស្ម័គ្រ​​​​​ពីក្តីរីករាយ​​​​ក្នុង​​ពេល​ធ្វើ​បទ​សម្ភាសន៍​​មួយជាមួយទីភ្នាក់​ងារ​​​​ព័ត៌មាន​​​ចិនស៊ីន​ហួ​​ពី​​សំណង់​ថ្មី​នៃទីស្នាក់​ការ​​របស់​សហ​ភាព​អាហ្វ្រិក​​​​​នៅទីក្រុង​​​​អាឌីស អាបេ​បា ​រដ្ឋ​ធានី​​អេត្យូពី​ ដោយចាត់ទុក​​សំណង់​នោះ​ថា ជា​គ្រឿង​​​អលង្ការ​​មួយដែល​​ចិន​ផ្តល់​ឱ្យ​អាហ្វ្រិក​។​

​លោកសាកូហ្ស៊ី ​​ប្រកាស​​ដក​កង​កម្លាំង​​​​​ប្រយុទ្ធ​ចេញ​​​​ពីអាហ្វហ្គានីស្ថាន​​នាដំណាច់​ឆ្នាំ​​​2013

Posted: 28 Jan 2012 05:45 PM PST

​លោកកាហ្សៃ និង​លោក​សាកូហ្ស៊ី​​​ពេលជួប​គ្នា​​​​នៅក្រុង​​​ប៉ារីស
​ប្រធានាធិបតីបារាំង ​លោកនីកូឡាស់ ​សាកូ​ហ្ស៊ី ​ប្រកាស​កាលពី​យប់ថ្ងៃទី​​​២៧ មករា ថា ​​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​​​នៃកង​កម្លាំង​​​ប្រយុទ្ធ​​​បារាំង​ពី​អាហ្វហ្គានីស្ថាន​ នឹង​បញ្ចប់​​នា​ដំណាច់​ឆ្នាំ​​​​២០១៣។ ក្រោយ​ការពិភាក្សាគ្នា នៅវិមាន​​​អេលី​​ហ្សេ ជាមួយ​ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក​ហា​មីដ កាហ្សៃ ​លោក​សាកូហ្ស៊ី ​ប្រកាស​ពីកាល​បរិ​ច្ឆេទ​​នៃ​​ការ​ដកកង​​ទ័ព​​​បារាំង​ចេញពី​​អាហ្វហ្គានី​ស្ថាន​។

ទទួល​ទាន​ផ្លែ​ស្ត្របឺរីអាច​ជួយ​ពន្យារភាព​ចាស់មុន​អាយុ​

Posted: 28 Jan 2012 05:43 PM PST

ទទួល​ទាន​ផ្លែ​ស្ត្របឺរីអាច​ជួយ​ពន្យារភាព​ចាស់មុន​អាយុ​
ទទួល​ទាន​ផ្លែ​ស្ត្របឺរី​(strawberries)អាច​ជួ​យ​ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​និង​ថែម​ទាំង​ជួ​យ​​ទប់​ស្កាត់​ជំ​ងឺ​មហារីក​។ ការ​ស្រាវជ្រាវ​ថ្មី​នេះ​​ក៏​បាន​បង្ហាញ​ផងដែរ​ថា​ទទួល​ទាន​ផ្លែ​ឈើ​ជួយ​បង្កើន​កម្រិត​ប្រឆាំង​អុក​ស៊ីដ​កម្ម​ក្នុង​ឈាមឲ្យ​បាន​ខ្លាំង​​ ។​ វត្ត​មាន​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ក្នុង​កម្រិត​ខ្ពស់​អាច​ជួយ​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ដោយ​Oxidativestress, ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​ព្រម​ទាំង​ទប់​ស្កាត់​ជំ​ងឺ​មហារីក​ ទឹក​នោម​ផ្អែម​និង​ជំ​ងឺ​បេះ​ដូង​។​