The Phnom Penh Post - KHMER: “ពស់​ចឹក​មិន​រក​ពេទ្យ​ព្យាបាល បែរ​ទៅ​រក​គ្រូ​ខ្មែរ​បណ្ដា​ឲ្យ​យុវជន​ម្នាក់​ស្លាប់” plus 9 more

The Phnom Penh Post - KHMER: “ពស់​ចឹក​មិន​រក​ពេទ្យ​ព្យាបាល បែរ​ទៅ​រក​គ្រូ​ខ្មែរ​បណ្ដា​ឲ្យ​យុវជន​ម្នាក់​ស្លាប់” plus 9 more


ពស់​ចឹក​មិន​រក​ពេទ្យ​ព្យាបាល បែរ​ទៅ​រក​គ្រូ​ខ្មែរ​បណ្ដា​ឲ្យ​យុវជន​ម្នាក់​ស្លាប់

Posted: 27 Nov 2011 01:43 AM PST

ភ្នំពេញៈ យុវជន​ម្នាក់​នៅ​ស្រុក​ក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ដោយសារ​តែ​ពស់​ចឹក ហើយ​មិន​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឲ្យ​ទាន់​ពេល​វេលា ព្រោះ​តែ​ព្រួយ​បារម្ភ​ថា គ្រូ​ពេទ្យ​កាត់​ជើង ហើយ​បាន​ងាក​ទៅ​រក​ការ​ព្យាបាល​ជំងឺ​ដោយ​គ្រូ​ខ្មែរ​វិញ។

ស្ត្រី​​ម្នាក់​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិល​មិញ

Posted: 27 Nov 2011 01:21 AM PST

ភ្នំពេញៈ មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​នៅ​ថា ស្រ្តី​ម្នាក់​ត្រូវ​គេ​បាញ់​ឲ្យ​ស្លាប់​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ខណៈ​កំពុង​ជិះ​ម៉ូតូ​ជា​មួយ​ប្ដី​នាង​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ។

សមាគម​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ស្វែង​រក​ជំនួយ​​ពី​រដ្ឋាភិបាល

Posted: 27 Nov 2011 01:04 AM PST

ភ្នំពេញៈ សមាគម​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​លិខិត​​ទៅ​កាន់​ស្ថាប័ន​ចំនួន ៤ នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​ទាំង​នោះ​អន្តរាគន៍​​នាំ​យក​ព្រះ​សង្ឃ​កម្ពុជា​ ក្រោម​ម្នាក់ ឲ្យ​វិល​ទៅ​កាន់​វត្ត​អារាម​របស់​ព្រះ​អង្គ និង​ស្វែង​រក​យុត្តិធម៌​សម្រាប់​ព្រះ​អង្គ ក្រោយ​ពី​ព្រះ​សង្ឃ​អង្គ​នោះ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​វត្ត​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។

គ្រួសារ​រក​ឃើញ​សព​ស្ត្រី​អ្នក​ភូមិ​បឹងកក់​លោត​ទឹក​សម្លាប់​ខ្លួន

Posted: 27 Nov 2011 12:51 AM PST

ភ្នំពេញៈ ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​លោក ឌឿ ភូ ដែល​ជា​ប្ដី​របស់​អ្នក​ស្រី ជា តារា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​នាំ​គ្នា​យក​ធាតុ​ប្រពន្ធ​របស់​គាត់​ទៅ​តំកល់​នៅ​ចេតីយ​ក្នុង​វត្ត​ មហាមន្ត្រី ដែល​ស្ថិត​នៅ​ខាង​ត្បូង​ឈាង​ខាង​កើត​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​រៀប​ចំ​ពិធី​បុណ្យ​ឆ្លង​គម្រប់ ៧​ថ្ងៃ។

កម្មករ​រោងចក្រម​ហានសាមវ័ន​ប្រកាន់​ជំហរ​ធ្វើ​កូដកម្ម​ថ្ងៃ​ស្អែក

Posted: 27 Nov 2011 12:17 AM PST

ភ្នំពេញៈ កម្មករ​ជិត​ ៣​ពាន់​នាក់ នៅ​រោង​ចក្រ​ហានសាមវ័ន ( Handsome One ) នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ប្រកាន់​ជំហរ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​បន្ត​ទៀត ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​មួយ​នេះ ទទួល​យក​តំណាង​សហជីព ៣​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

តូយ៉ូតា​ចេញ​លក់​រថយន្ត​ម៉ូដែល​ថ្មី​នៅ​តូក្យូ

Posted: 26 Nov 2011 11:53 PM PST

111127_b01

តូក្យូៈ ក្រុម​ហ៊ុន​តូយ៉ូតា បាន​ដាក់​បង្ហាញ​រថយន្ត​ស្ព័រ​​ ៨៦​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​ក្រុមហ៊ុន​នេះ​ជឿ​ជាក់​ថា រថយន្ត​ស្ព័រ ​ដែល​មាន​កម្លាំង​ម៉ាស៊ីន ២០០​សេសមួយ​នេះ នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​អតិថិជន​ជាង​រថយន្ត​ម៉ូដែល Camry និង​រថយន្ត​កូន​កាត់ម៉ូដែល​ Prius ដែលលក់​ដាច់​បំផុត​របស់​ខ្លួន។

ដាក់​ឃុំ​បុរស​ម្នាក់​ជាប់​ចោទ​រំលោភ​សេព​សន្ថវៈ​​សិស្សិ​ស្រី​បួន​នាក់

Posted: 26 Nov 2011 11:39 PM PST

សៀមរាបៈ តុលាការ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​សេព​សន្ថវៈ​ដោយ​ហិង្សា​លើ​សិស្ស​ស្រី ​ចំនួន ៤នាក់​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​នៅ​នឹង​ផ្ទះ​មួយ​កន្លែង​ដែល​ ស្ថិត​នៅ​ក្នុង​ឃុំ​ស្ពានត្នោត ស្រុក​ជីក្រែង ខេត្ត​សៀមរាប។

ផលិតកម្ម​មាស​អូស្ត្រាលី​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​បី

Posted: 26 Nov 2011 11:29 PM PST

អូស្ត្រាលីៈ ផលិតកម្ម​មាស​របស់​អូស្ត្រាលី ដែល​ជា​ប្រទេស​ផលិត​មាស​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក បាន​ធ្លាក់​ចុះ ១,៥​​តោននៅ​ត្រី​មាស​ទី​បី នេះ​គឺ​ជា​ការ​ធ្លាក់​ចុះ​លើ​ក​ដំបូងក្នុង​រយៈ​ពេល​យ៉ាង​តិច ២​ឆ្នាំ ដោយ​សារ​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​ បាន​កែ​ច្នៃ​រ៉ែ​​មាន​គុណភាព​ទាប។

បី​នាក់​ស្លាប់ ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​​ក្រោយ​ផឹក​ស្រា​បី​ថ្ងៃ​ជាប់​គ្នា

Posted: 26 Nov 2011 11:00 PM PST

សៀមរាបៈ មនុស្ស​ ៣​នាក់​បាន​ស្លាប់ និង​ម្នាក់ បាន​​ធ្លាក់​ខ្លួន​ឈឺ​​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ នៅ​ក្នុង​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប បណ្ដាល​មក​ពី​ការ​ផឹក​ស្រា ៣​ថ្ងៃ​ជាប់​គ្នា​ដោយ​ពុំ​មាន​ហូប​ចុក​ចំណី ប៉ុន្តែ អាជ្ញាធរ​បាន​ហាម​ឃាត់​ការ​ផលិត​ស្រា​នៅ​ក្នុង​​ភូមិ​មួយ​រយៈ ដើម្បី​ស្រាវ​ជ្រាវ​ហេតុ​ផល​ពិត​ប្រាកដ​ថា តើ​​គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី​ពុល​ស្រា ឬ​ក៏​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​ក្រុម​មន្ត្រី​នៅ​ថ្ងៃ​អាទិត្យ​នេះ។

សម្ព័ន្ធ​មិត្ត​ណាតូ​សម្លាប់​ទាហាន​ប៉ាគីស្ថាន​២៨​នាក់​ជំរុញ​ទំនាក់​ទំនង​កាន់​តែ​អាក្រក់

Posted: 26 Nov 2011 10:43 PM PST

យ៉ាកកាហ្គូនៈ យន្ត​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​សម្ព័ន្ធ​មិត្ត​ណាតូ បាន​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​យោធា​ ២​កន្លែ​នៅ​ភាគ​ពាយព្យ​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ដោយ​បាន​សម្លាប់​ទាហាន​រហូត​​ដល់ ២៨​នាក់ និង​ទាញ​ទំនាក់​ទំនង​រវាង​អាមេរិក-ប៉ាគីស្ថាន ឲ្យ​កាន់​តែ​ធ្លាក់​ចូល​ជ្រៅ​ក្នុង​វិបត្តិ។