Koh Santipheap Daily

Koh Santipheap Daily


បិទវគ្គបំប៉នសន្តិសុខឯកជនចំនួន70នាក់ជំនាន់ទី1នៅនាយកដ្ឋានប្រឆាំងភេរវកម្ម

Posted: 27 Nov 2011 12:02 AM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ វគ្គ​បំ​ប៉ន​ផ្នែក​ជំនាញ​សន្តិ​សុខ​ឯក​ជន​ ដែល​​មាន​សិក្ខា​កាម​ចំនួន​៧០​នាក់​​ និង​បាន​ដំណើរការ​អស់​រយៈ​ពេល​​​៥ថ្ងៃ បាន​ប្រារព្ធ​ពិធី​បិទ​​ កាល​ពី​ល្ងាចថ្ងៃទី២៥ វិច្ឆកា ឆ្នាំ​២០១១ ​នៅ​នាយក​ដ្ឋាន​ប្រ​ឆាំង​ភេ​រ​វ​កម្ម​ក្រ​សួង​​ម​ហា​ ផ្ទៃក្រោមអធិបតីភាពលោកឧត្តម​សេនីយ៍​​ទោ​​នួន ញ៉ក់ ប្រធាននាយកដ្ឋាន​និងជា​តំណាង​

បេក្ខ​ជន​​បក្ស​សាធារណ​រដ្ឋ​​ប្រ​ជែង​ឈរ​​ឈ្មោះ​ប្រ​ធានាធិប​តី​

Posted: 27 Nov 2011 12:02 AM PST

បណ្តា​បេក្ខ​ជន​​បក្ស​សាធារណ​រដ្ឋ​​ប្រ​ជែង​ឈរ​​ឈ្មោះ​ប្រ​ធានាធិប​តី​
បណ្តា​​អ្នក​ស្នង​តំណែង​​​​នៅ​ក្នុង​គណ​បក្ស​​សាធារណ​រដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិប​តី​អា​មេរិក​ឆ្នាំ​២០១២ (ឆ្វេង​ទៅស្តាំ) អតី​ត​ព្រឹទ្ធ​សភា លោក​រីក សេន​ធ័រ​រ៉ាំ លោក​រ៉ុន ផូល ជា​តំណាង​រាស្ត្រ,អភិបាល​រដ្ឋ​តិច​​សាស់ លោក​រិក ភើ​រី, អតី​ត​អភិ​បាល​រដ្ឋ​ម៉ាស សា​ឈូ​សេត លោក​មីត រុមនី, អ្នក​ជំនួញ​ដ៏ល្បី​ឈ្មោះ​លោក ហ៊ឺ​​ម៉េន ខេន ,​អតី​ត​​ប្រ​ធាន​សភា លោក​ញូវហ្គីង ហ្គ្រីស,

អង្គ​ការ​យូនីសេហ្វ​និង​រដ្ឋា​ភិបាល​អះអាង​​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​​ចិត្ត​ក្នុង​ការ​កាត់​បន្ថយ​វិសម​ភាព​ដែល​ប៉ះ​ពាល់​ដល់​កុមារ

Posted: 27 Nov 2011 12:02 AM PST

រាជធានីភ្នំពេញ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១១ ៖ នាយក​ប្រតិបត្ដិ​រង​របស់​អង្គការ​យូ​នី​សេ​ហ្វ លោកស្រី Geeta Rao Gupta បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​អង្គារសប្តាហ៍​​មុន (២២​ វិច្ឆិកា) ដោយ​បាន​គូសបញ្ជាក់​អំពី​សារ​សំខាន់​នៃ​ការ​ធានា​ឱ្យ​មានការ​ការពារ​ផ្នែក​​ សង្គម​សម្រាប់​កុមារ និង​គ្រួសារ​

ស្រវឹង​ជិះ​ម៉ូតូ​បុក​របាំង​ចែក​ផ្លូវ​របួស​ធ្ងន់​​ម្នាក់ និង​​ស្រាល​​២​នាក់

Posted: 27 Nov 2011 12:00 AM PST

អ្នករងគ្រោះ
ខេត្តព្រះសីហនុ ៖ ​​បុរស​ម្នាក់​​បាន​រង​របួស​ធ្ងន់ និង​២​នាក់​រង​របួស​ស្រាល ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បង្ក​ដោយ​ខ្លួន​ឯង​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃត្រង់ ថ្ងៃទី​២៦ វិច្ឆិកា ​ត្រង់ចំណុច​​មុខ​កាស៊ីណូ​កំពង់​សោម ស៊ី ធី ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ​។

ផ្លូវ​ថ្មើ​រជើង​កញ្ចក់​ដ៏​ព្រឺ​ព្រួច​នៅ​ជុំវិញ​ភ្នំជា​ផ្លូវ​ទស្ស​នា​ធម្ម​ជាតិ​ដ៏​ខ្ពស់​បំផុត​នៅ​លើ​​ពិ​ភព​លោក​

Posted: 26 Nov 2011 11:55 PM PST

ផ្លូវ​ថ្មើ​រជើង​កញ្ចក់​ដ៏​ព្រឺ​ព្រួច​នៅ​ជុំវិញ​ភ្នំ
ចិន​បាន​បង្ហាញ​ផ្លូវ​ថ្មើរ​ជើង ដែល​ធ្វើ​ពី​កញ្ចក់​ថ្លាសម្រាប់​ឱ្យ​ភ្ញៀវ​ទេស​ចរ​ដើរ​ទស្ស​នា​ទេស​ភាព​ជុំវិញ​ភ្នំ «​ធៀរមើ​សាន​»​ ​នៅ​ឧ​ទ្យាន​​ហ្សាង​​ជៀជៀ តំ​បន់​ហូណាន កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ​កន្លង​មក​។ ផ្លូវ​ថ្មើ​​រ​កញ្ចក់​ខាង​លើ​មាន​​ចម្ងាយ​ប្រហែល​៦០​ម៉ែត្រ ​នៅ​ថ្ម​ល្អាងខ្ពស់​​​កម្រិត​​នី​វ៉ូ​ទឹក​សមុទ្រ​ប្រ​ហែល​​១.៤១០​ម៉ែត្រ ឬ​១,៤១​គីឡូម៉ែត្រ និង​ជា​​​ផ្លូវ​​មួយ​ក្នុង​ចំណោម​ផ្លូវ​ទស្ស​នា​​​​ដ៏​ខ្ពស់​បំផុត​នៅ​លើ​ពិ​ភព​លោក​។​

និស្សិត​ផ្នែក​អាយធី​ម្នាក់​ត្រូវ​បាន​តុលា​ការ​ឃុំ​ខ្លួន​​ពី​បទ​យក​​រូប​ថតសង្សារ​​អាក្រាត​​​បង្ហោះ​តាម​អ៊ីនធើរ​ណេត

Posted: 26 Nov 2011 11:54 PM PST

និស្សិតជាប់ចោទ
ខេត្តព្រះសីហនុ ៖ ភាព​អគតិ​​បាន​គ្រប​ដណ្តប់​លើ​រូប​និស្សិត​អាយធី​ម្នាក់​ដែល​​ទើប​​បញ្ចប់​ ឆ្នាំ​សិក្សា​ថ្មីៗ​​ឱ្យ​ប្រព្រឹត្ត​​ខុស​សីល​ធម៌​​សង្គម ព្រោះតែ​​ចាប់​បង្ខំ​​នារី​ម្នាក់​អតីត​សង្សារ​របស់​ខ្លួន​រួម​រ័ក និង​ថត​រូប​​អាក្រាត​​យក​ទៅ​បង្ហោះ​តាម​អ៊ីនធើរេណត​ ដើម្បី​​រំសាយ​​កំហឹង​ ខណៈ​ពេល​ពួក​គេ​បាន​ចែក​ផ្លូវគ្នា​ ហើយ​​នាង​បាន​ទៅ​​ភ្ជាប់​ពាក្យ​ជា​មួយ​បុរស​ផ្សេង បន្ទាប់​មក​និស្សិត​រូប​នេះ​ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​

ពិធី​ទទួល​ថវិកា​សប្បុរស​ជន​ពី​លោក​សរ សិទ្ធិ និង​លោក​ជំទាវ​គង់​ សុផល

Posted: 26 Nov 2011 11:53 PM PST

លោត​ទឹក​ទន្លេ​សម្រាប់​បន្ថយ​​កំដៅ​ក្នុង​ខ្លួន

Posted: 26 Nov 2011 11:52 PM PST

ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​ថត​រូប​ភាព​​ ខណៈ​ពេល​កំពុង​លោត​​ចូល​ទន្លេ
ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​ថត​រូប​ភាព​​ ខណៈ​ពេល​កំពុង​លោត​​ចូល​ទន្លេ «​រី​យ៉ូ ដឺឡា​ ប្លាតា​» នៅ​ក្បែរ​ទី​ក្រុង​ម៉ុង​តេ​ប៊ី​ដេ​អូ ដើម្បី​​បន្ថយ​កំដៅ​ក្នុង​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ​ក្រោយ​ពី​សីតុណ្ហ​ភាព ក្នុង​រាជ​ធានី​ ប្រ​ទេស​អ៊ុយ​រូ​ហ្គាយ​ ដែល​កើន​​ខ្ពស់​ជាង៣០​អង្សា​សេ​ (30ºC)។

ការ​បណ្តុះបណ្តាល​និង​អាហារូបករណ៍ពីក្រុម​ហ៊ុន​​អអិមអេ​ ខេមបូឌា

Posted: 26 Nov 2011 11:50 PM PST

រាជធានីភ្នំពេញ​​ ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១១៖ ក្រុម​ហ៊ុន​អ​អិម​អេ ​ខេម​បូ​ឌា បាន​រៀប​ចំ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ស្តី​ពី​ឱ​កាស​​ទទួល​បាន​ការ​ងារ​ ការ​បណ្តុះ​បណ្តាល និង​អាហា​រូប​ករណ៍​ពី ក្រុម​ហ៊ុន​អអិម​អេ​ ខេម​បូ​ឌា​ ជា​​មួយ​បណ្តា​​សាកល​វិទ្យា​ល័យ​ធំៗ និង​មជ្ឈ​មណ្ឌល​​បណ្តុះ​បណ្តាល​នានា សម្រាប់​ជា​វេ​ទិកា​បង្ហាញ​​ជូន​ដល់​លោក​ជំ​ទាវ ​លោក​ លោក​ស្រី ​ដែល​ធ្វើ​​ការ​ពាក់​ព័ន្ធ​នឹង​វិស័យ​អប់​រំ

រថយន្ត​កូរ៉ូឡា​បុក​ម៉ូតូ​​ខ្ទាត​ អ្នក​បើក​បរ​​បោក​ក្បាល​​ដេរ​6​ថ្នេរ​

Posted: 26 Nov 2011 11:47 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌ស្ករ ​​មួយ​គ្រឿង ​បាន​ជួប​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​បុក​ជា​មួយ​ម៉ូតូ​​ម៉ាក​ឌ្រីម C125 ​ស៊េរី​២០០៣ ​ពណ៌​ខៀវមួយ​គ្រឿង​នៅចំណុច​ស្តុប បណ្តាល​ឱ្យ​អ្នក​​ជិះ​ម៉ូតូ​ខ្ទាត​ចេញ​បោក​​ក្បាល​​លើ​ថ្នល់​សន្លប់​​ ធំត្រូវ​រថយន្ត​​បញ្ជូន​ទៅ​កាន់​គ្លីនិក​គឹម​ស៊ីង​ដេរ​ចំនួន​៦​ថ្នេរ ។

បង្ហាញ​ព្រាប​ក្រ​ដាស​តំណាង​សេរីភាព​

Posted: 26 Nov 2011 11:45 PM PST

ស្ត្រី​ម្នាក់​កំពុង​លើក​បង្ហាញ​ព្រា​ប​ក្រ​ដាស
ស្ត្រី​ម្នាក់​កំពុង​លើក​បង្ហាញ​ព្រា​ប​ក្រ​ដាស​​ក្នុង​អំឡុង​ពេល​ដើរ​ព្យុ​ហ​យា​ត្រា នៅ​ក្នុង​ទិវា​បញ្ឈប់​អំពើ​ហិង្សា​​លើ​ស្ត្រី​នៅ​ទី​ក្រុង​​លី​ម៉ា ប្រ​ទេស​ប៉េរ៉ូ ​កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា។​ ប៉េរ៉ូ ជា​ ប្រ​ទេស​​មួយ ដែល​មាន​​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ប៉ុន្តែ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ប្រ​ជាជន​រមែង​រស់​នៅ​ក្នុងសភាព​អត្ត​ខាត់ និង​ក្រី​ក្រ​។​

វ៉េណេស៊ុយអេឡា​​ដឹក​មាសតម្កល់​​​ប្រហែល​​​២១១​តោន​ ចូល​​ប្រទេស​ក្រោយពី​​ប្រធានាធិបតី​​​បារម្ភ​​​លើ​បញ្ហា​​​សេដ្ឋកិច្ច​នៅ​​តំបន់​​អឺរ៉ុប

Posted: 26 Nov 2011 11:38 PM PST

​ការ​​​ការពារ​​​សន្តិសុខ​​​ដ៏​​តឹងរ៉ឹង​​​របស់​កង​ទ័ព
រដ្ឋា​ភិបាល​​​វ៉េណេ​ស៊ុយ​អេឡា​ ចាប់ផ្តើម​​​ដឹក​ជញ្ជូន​​​មាស​តម្កល់​​​​ពីឃ្លាំងស្តុក​របស់​​​ធនាគារ​​ក្នុង​តំបន់​​អឺរ៉ុប​​ កាលពី​​​ថ្ងៃ​ទី​២៥ វិច្ឆិកា ​ ខណៈ​​ពេល​​មាស​តម្កល់​​​បាន​ឆ្ពោះ​​​ទៅ​​ដល់​​​ក្រុង​​​ការ៉ាកាស បន្ទាប់​​ពីចេញ​ដំណើរ​​​ពីក្រុម​ប៉ារីស ។​ ​មាស​​តម្កល់​ដំបូង​របស់​​វ៉េណេស៊ុយ​អេឡា​​ ត្រូវនាំចេញ​ពីធនាគារ​នៅ​អឺរ៉ុប​ បានមក​ដល់​​​អាកាស​​​យានដ្ឋាន​​ក្នុង​ទីក្រុង​​​ការ៉ាកាស​ ក្រោម​ការ​​​ការពារ​​​សន្តិសុខ​​​ដ៏​​តឹងរ៉ឹង​​​របស់​កង​ទ័ព​​ដោយ​ប្រើ​ប្រាស់​​រថយន្ត​ការពារ​​គ្រាប់យ៉ាង​​​តិច​៥​គ្រឿង ដឹក​ជញ្ជូន​​​ពី​អាកាស​​​យានដ្ឋាន​​​ទៅ​រក្សាទុក​​​ក្នុង​ធនាគារ

ជន​ជាតិ​អង់គ្លេស​​ម្នាក់​​ញៀន​​​ទឹកក្រូច​​​ជាង​10ឆ្នាំផឹក​អស់​ប្រហែល​​65.700ដប

Posted: 26 Nov 2011 11:32 PM PST

លោក​​ដារ៉េន  ចូន ញៀន​​​ទឹកក្រូច​​​ជាង​10ឆ្នាំផឹក​អស់​ប្រហែល​​65.700ដប
ទីភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​​​កាលពី​​​​ថ្ងៃទី​​​២៦ ​វិច្ឆិកា ផ្សាយ​ឱ្យ​ដឹងថា ​លោក​​ដារ៉េន ចូន អាយុ​​​៣៨ឆ្នាំ ​រស់​នៅ​​ទីក្រុង​​​ស្តុក​​​ផត ប្រទេស​​អង់គ្លេស​​ ​ ញៀន​​ទឹកក្រូចដាយអេត​ខូក​ដោយ​ក្នុង​​​មួយ​​ថ្ងៃ​​ផឹក​អស់​១៨ដប​ ឬ៤២លីត្រ​​ក្នុង​មួយ​​សប្តាហ៍​​ និង​ចំណាយ​​ប្រហែល​​​៣.០០០​​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​​ ។​ ​លោក​ដារ៉េន ចូន ចាប់​​ផ្តើម​​ពិសា​ទឹកក្រូច​ខាងលើ​​កាលពី​ជាង​​១០ឆ្នាំមុន និង​មិន​​​អាច​​​ចាក​​ចេញ​​​ពីផ្ទះ​​បាន​ប្រសិន​​​បើ​គ្មាន​​ដបទឹក​​ក្រូច​​ខូក​ (Coke) ឬទឹក​​ក្រូច​​កូកា​កូឡា​ជាប់នៅ​តាម​​ខ្លួន​។

ហ្វេដឺរ័រ​ឈាន​ចូល​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​១០០ បន្ទាប់ពី​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ

Posted: 26 Nov 2011 11:27 PM PST

កីឡាករ​ស្វ៊ីស​ហ្វេដឺរ័រ
កីឡាករ​ស្វ៊ីសរ៉ូ​ជើ ហ្វេដឺរ័រ​បាន​ប្រើ​បច្ចេក​ទេស​ដ៏​អស្ចារ្យ​របស់​ខ្លួន​​បំ​បាក់​កីឡាករ​អេស្ប៉ាញ​David Ferrerក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​តឺន្នីស​ដំណាច់​ឆ្នាំ​ ATP World Tour Finalsនៅ​ទី​ក្រុង​ឡុង​ប្រទេស​អង់​គ្លេស​កា​ល​ពី​ថ្ងៃ​សៅរ៍​ទី​២៦​វិច្ឆិកា​​។ នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​រាប់​ពាន់​នាក់​ក្នុង​ទី​លាន​ O2 Arena ហ្វេដឺរ័រ​បាន​យក​ឈ្នះ​កីឡាករ​Ferrerក្នុង​លទ្ធផល​៧-៥​និង​៦-៣​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​១០០​នៅ​ក្នុង​អាជីព​របស់​ខ្លួន​។

ជើង​​ខ្លាំង​​មក​ពី​​ប្រទេស​ថៃ​​4នាក់​​ទទួល​បានជ័យជម្នះ3នាក់

Posted: 26 Nov 2011 11:01 PM PST

ជុង​សារិ លូ​ផ្រះ​បាត ឈ្នះ​ពិន្ទុវ៉ាន់​ ចាន់​វៃ នៅ​លើ​​សង្វៀន​អប្សរា​
រាជធានីភ្នំពេញ ៖ ​អ្នក​ប្រដាល់​ជើងខ្លាំង​មក​​ពីស្រុកថៃ​​ចំនួន៤រូប​មាន៣​រូប​បានឈ្នះការ​ប្រកួត​​ដែល​រៀបចំ​ដោយស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍អប្សរា​នៅលើ​​សង្វៀន​ស្តាតចាស់​ កាល​ពីរសៀល​ថ្ងៃ​សៅរ៍ ទី​២៦ វិច្ឆិកា និង​មួយរូប​បានចាញ់ ។ ​វ៉ាន់ ចាន់​វៃ មកពីក្លឹប​សិង្ហកីឡាបានប្រកួត​​​ចាញ់​ពិន្ទុកីឡា​ករ​ផុង សារិលូ RpHបាត ទាំង​ប្រផិត​​ប្រផើយបំផុត ។ ​ការប៉ះគ្នា​រវាង​ជើង​ខ្លាំង​មួយរូបនេះ​ចាន់វៃ បានបើក​ការវាយសម្រុកលើ​​​ផុង សារិ តាំង​ពីទឹកទី១ គឺស្នៀតជើង​ និងស្នៀត​ដៃរបស់គេវាយសម្រុក​មិន​ដកថយ​ឡើយ ។

ទំនាស់​​រឿង​បាត់​ទូរស័ព្ទ​​ដៃ​ វាយ​បុរស​ម្នាក់​​ស្លាប់​​សមត្ថ​កិច្ច​ក្របួច​​បាន​៣​នាក់​

Posted: 26 Nov 2011 11:01 PM PST

ខេត្តបាត់ដំបង ៖ ​ជ​នសង្ស័យ​​៣​នាក់​ក្នុង​ចំណោម​​បក្សពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​ខេត្ត សហ​ការ​ជា​មួយ​នឹង​នគរបាល​ស្រុក​ជើង​ព្រៃ ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​នៅរសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ។ ​ខណៈ​ដែល​ពួកគេ​​ព្រួត​គ្នា​​វាយ​ទៅ​លើ​បុរស​ម្នាក់​​ឈ្មោះ​ស៊ាង ​សារឿន ​ហៅគក់ អាយុ​​៤៣​ឆ្នាំ រស់​ក្នុងភូមិ​ថ្មី ​ឃុំ​សូទិព្ធ ស្រុក​ជើង​​ព្រៃ ​នៅក្បែរកន្លែង​ផឹក​ស៊ី

អង្គ​ការ​បង្ការរបួសស្នាម​អាស៊ីផ្តល់​មួក​សុវត្ថិ​ភាព​ដល់​នគរ​បាល​ចរាចរ

Posted: 26 Nov 2011 10:58 PM PST

សកម្មភាពផ្តល់មួកសុវត្ថិភាព
រាជធានី​ភ្នំពេញ ៖ នៅ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា មាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​អគ្គ ​ស្នង​ការ​ដ្ឋាននគរ​បាល​ជាតិ​ និង​អង្គ​ការ​មូល​និធិបង្ការ​របួស​​អាស៊ី​​២០១១-២០១៣។ នៅ​ក្នុង​ឱកាស​នោះ​អង្គ​ការ​បង្ការ​របួស​អាស៊ីបាន​​ផ្តល់​អំណោយ​ជាមួក​ សុវត្ថិ​ភាព​ចំនួន​២០០​ជូន​​ដល់​មន្ត្រី​ប៉ូលិស​ចរា​ចរជើង​គោក ​។

កីឡាករ​អៀរ​ឡង់ ​2​​រូប​នាំ​មុខការ​​​ប្រកួត​​វាយ​កូន​ហ្គោល World Cup

Posted: 26 Nov 2011 10:50 PM PST

កីឡាអៀរឡង់ Rory McIlroy(ឆ្វេង)និង Graeme McDowell(ស្តាំ
កីឡាករ​អៀរ​ឡង់​ Rory McIlroyនិង​Graeme McDowellបាន​នាំ​មុខ​ជុំ​ទី​៣​នៃ​ការ​ប្រកួត​វាយ​កូន​ហ្គោល​Omega World Cup of Golfបន្ទាប់​ពី​ធ្វើ​បាន​លទ្ធផល​ Even-par ៦៤កាល​ពី​ថ្ងៃ​​ទី​២៦ វិច្ឆិកា ។ ព្រឹត្តិការណ៍​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់៧លាន​និង​៥​សែន​ដុល្លារ​អាមេរិក​នេះ​​រៀប​ចំ​នៅ​ទីលាន​វាយ​កូន​ហ្គោល​ Mission Hills' Blackstone Course ស្ថិត​ក្នុង ​ក្រុង​​Hainan Islandប្រទេស​ចិន​។​

សមត្ថ​កិច្ច​ក្របូច​ក្រុម​​ក្មេង​ស្ទាវ​​ប្រព្រឹត្ត​​អំពើ​​អនាចារ​តាម​សួនច្បារ​ពេលយប់​

Posted: 26 Nov 2011 10:35 PM PST

ក្រុមក្មេងស្ទាវដែលប៉ូលិសឃាត់
ខេត្តបាត់ដំបង ៖ ​ក្រុម​អ្នក​​ប្រព្រឹត្ត​​អំពើ​អនាចារ​ពេល​យប់​​នៅតាម​សួន​ច្បារ​សាធារណៈ​​​ មាន​ប្រុស​ មាន​ស្រី រួមទាំង​ភេទ​ទី​៣ ​ផង​ នៅតែ​មាន​ការ​ប្រមូល​ផ្តុំ​​​គ្នា​កណ្តាល​អធ្រាត្រ​​​តាម​សួន​ច្បារ​នានា​ ក្នុង​ក្រុង​បាត់​ដំបង ​ព្រោង​ព្រាត​​ ដើម្បី​បោយ​ដៃ​​ហៅ​ម៉ូយ​រួម​ភេទ ​បើ​ទោះ​បីជា​កន្លង​មក​ត្រូវ​បាន​សមត្ថ​កិច្ច​​បង្ក្រាប​​ជា​បន្ត​បន្ទាប់​​ ​ក្តី ដែល​សកម្ម​ភាព​នេះ​មើល​ទៅ​​​​​ពិបាក​ភ្នែក​បំផុត និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​

កីឡាការិនី​ប្រដាល់​​បដិសេធ​​លើ​​ច្បាប់​​ឱ្យ​​​ស្លៀក​សំពត់់​​​ចូល​​ប្រកួតអូឡាំពិក​​ ខណៈ​​ដេវីដ​ បេកខាំ​​ បិទ​ភ្នែក​​ទាត់បាល់​ជាមួយ​កីឡាករ​​​បាល់ទាត់​​ពិការ​អូឡាំពិក​​ឬ​ប៉ារ៉ាឡាំពិក

Posted: 26 Nov 2011 10:34 PM PST

*កីឡាការិនី​​ប្រដាល់​​​​ប្រឆាំង​នឹង​ច្បាប់​ស្លៀក​​សំពត់​​​ចូល​​​ប្រកួត​​​​ក្រោយ​ពី​អូឡាំពិក​បញ្ចូល​ប្រដាល់​​​សាកល​​ស្ត្រី​ជា​​​លើក​​ដំបូង​ ​គោល​គំនិត​​​របស់​​សហព័ន្ធ​​ប្រដាល់់​​សាកល​​អន្តរ​ជាតិ(IBA)​ដែល​​​កំពុង​​ពិភាក្សា​​​​ស្តីពីកំណែ​ទម្រង់់​​ច្បាប់​​​ឱ្យ​កីឡាការិនី​​​ប្រដាល់​​​សាកល​​​ស្ម័គ្រ​​ចិត្ត​​ស្លៀក​សំពត់​​​ចូល​ប្រកួត​​​​ក្នុង​អូឡាំពិក​​ ​​ហាក់​ដូចជា​មិន​បាន​​​ទទួល​​​ការគាំទ្រ​​​ពី​កីឡាការិនី​​​ឡើយ។ ​ការប្រកួត​​ប្រដាល់​​​សាកល​ស្ត្រី​​​ស្ម័គ្រ​​ចិត្ត​​​នឹង​​បាន​​​បញ្ចូល​​​ទៅ​ក្នុង​​កម្ម​​វិធី​ប្រកួត​​អូឡាំពិក​​​ជា​​លើក​ដំបូង​​​ដោយ​​

កូន​ប្រសា​លោក​ស្នង​ការ​ស្រវឹង​ស្រា​ជេរ​​ប្រមាទ​​រក​វាយ​អ្នក​កាសែទតពេល​ចុះ​​យក​ព័ត៌​​មាន​មេ​ព្រៃ​ចាប់​រថយន្តដឹក​ឈើ

Posted: 26 Nov 2011 10:32 PM PST

រថយន្តដែលលួចដឹកឈើ
ខេត្តស្ទឹងត្រែង ៖ ​រថយន្ត​សាំង​យ៉ុង​​ដឹក​​ឈើ​ប្រណីត​មួយ​គ្រឿង​ត្រូវ​​បាន​មន្ត្រី​​រដ្ឋបាល​ ​ព្រៃ​ឈើ​​សង្កាត់​​អូរពងមាន់ រួម​ជា​មួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្ទឹង​ត្រែង​​ រួម​ជា​មួយ​នគរ​បាល​​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​ឃាត់​បាន ខណៈ​​ដឹក​​ឈើ​ប្រណីត​ចេញពី​ស្រុក​សេសាន មកពី​​​ទី​រួម​ខេត្ត​បន្ត​ទៅ​ភ្នំពេញ ។

ពស់​ខាំ​ខ្លាច​ពេទ្យ​កាត់​​ជើង​ទុក​ព្យា​បាល​​គ្រូ​ខ្មែរ​​បាន​ជាង​មួយ​ខែ​ស្លាប់​

Posted: 26 Nov 2011 10:30 PM PST

សពបុរសពស់ចឹក
ខេត្តពោធិ៍សាត់ ៖ មកដល់សម័យកាល​នេះ ហើយនៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន​ជឿជាក់លើគ្រូបុរាណខ្មែរជា​ជាង​គ្រូ​ ពេទ្យ​​សម័យ​ទំនើប ទោះបីដឹងថា គ្រូខ្មែរជាការផ្សងព្រេង ហើយ​គ្រូពេទ្យ​​គេ​មាន​ថ្នាំ​ព្យា​បាល​​បែប​វិទ្យា​សាស្ត្រ​ក៏ដោយ​។ ជាក់ស្ដែង​បុរស​ម្នាក់រស់​នៅ​ភូមិ​ថ្លុក​ដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍​សាត់ កូន​របស់គាត់ត្រូវពស់ពភ្លាក់ខាំ គាត់មិន​យក​​ទៅ​

ម៉ូតូធំ​​បើក​បញ្ច្រាស​​ផ្លូវ​ត្រូវ​ម៉ូតូ​តូច​​បុក​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់​

Posted: 26 Nov 2011 08:04 PM PST

រាជធានីភ្នំពេញ ៖ ​ម៉ូតូ​មួយ​គ្រឿង​​ជិះ​បោះ​ពួយ​​បញ្ច្រាស​​ផ្លូវ ហើយ​ត្រូវ​ម៉ូតូ​តូច​មួយ​​គ្រឿង​​​ទៀត​បុក​ចំពី​មុខ​ពេញទំហឹង​​ បណ្តាល​ឱ្យ​របួស​ធ្ងន់​ម្នាក់ ​ស្រាល​២​នាក់ ។ ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​១២​និង​៣០​ នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦ វិច្ឆិកា ​តាម​បណ្តោយ​ផ្លូវ​​ព្រះ​សីហនុ ​នៅ​ផ្លូវ​លេខ​២៧៤ ​សង្កាត់​​ចតុ​មុខ ខណ្ឌ​ដូនពេញ ។

កាមរី​​គូទ​ស្វិត​បោះ​ពួយ​​​បុក​របាំង​ថ្ម​ចែក​ផ្លូវ​​រួចជ្រុល​ទៅ​បុក​​បង្គោល​ភ្លើង​ទៅ​មុខ​លែង​រួច

Posted: 26 Nov 2011 08:01 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តកាមរី​ស​គូទ​ស្វិត​១​គ្រឿង​​បើក​បរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ បោះ​ពួយ​​បុក​ថ្ម​របាំង​ចែក​ផ្លូវ​​រួច​ទៅ​បុក​បង្គោល​ភ្លើង​​ទៅ​មុខ​លែង​ រួច ដែល​ហេតុ​ការណ៍​​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៥ វិច្ឆិកា ២០១១ តាម​បណ្តោយ​​ផ្លូវ​២០០៤ ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ។

កម្ម​វិធី​​ប្រណាំង​​ហ្វមមូ​ឡាវ័ន​ Bahrain Grand Prix ​នឹង​​បង្ហាញ​​មុខ​ជា​​ថ្មី​នៅ​​ឆ្នាំ​​២០១២​

Posted: 26 Nov 2011 07:49 PM PST

[Enter Caption]
កម្ម​វិធី​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​ Bahrain Grand Prixនឹង​បង្ហាញ​ខ្លួន​សា​ជា​ថ្មី​នៅ​លើ​ទី​លាន​ប្រណាំង​ក្នុង​ឆ្នាំ​២០១២​ បើ​ទោះ​ណា​ការ​បា​រម្ភ​ពី​ជម្លោះ​ន​យោ​បាយ​ក្នុង​ប្រទេស​នេះ​កំពុង​មាន​បន្ត​។ ការ​ធានា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​ Bernie Ecclestoneប្រធាន​ហ្វមមូឡាវ័ន​ពិភពលោក​ ។ យោង​លើ​របាយ​ការ​ណ៍​ឯក​រាជ្យ​មួយ​ស្តី​អំពី​វិ​ធាន​ការ​បង្ក្រាប​ពួក​អ្នក​តវ៉ា​នៅ​ប្រទេស​​បា​រ៉ែន​បាន​ចោទ​ប្រកាន់​លើ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​របស់​ប្រទេស​នេះ​«ពី​ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​»​និង​ចាត់​ចូល​ជា​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​។

ប៉ាក់​គី​អាវ ៖ ការ​ចរចា​កំពុង​តែធ្វើ​ដើម្បី​បង្កើត​ការ​ប្រកួត​ធំមួយ​ជា​មួយ​មេវេដ​ឌ័រ

Posted: 26 Nov 2011 07:42 PM PST

កីឡាករ​ហ្វ៊ី​លី​ពីន ​ប៉ាក់​គីអាវ​​​
ទូរ​ទស្សន៍​ហ្វ៊ីលី​ពីន​ ABS-CBN​ផ្សាយ​ថា កីឡាករ​ម៉ានី ប៉ាក់​គីអាវ​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ចរ​ចា​មួយ​ចំនួន​កំពុង​តែ​ធ្វើ​ដើម្បី​រៀប​ចំ​ឲ្យ​មាន​​ការ​ប្រកួត​ដ៏​ធំ​មួយ​រវាង​ខ្លួន​និង​កំពូល​អ្នក​​​ប្រដាល់​មិន​ធ្លាប់​ចាញ់​របស់​អា​មេរិក​ហ្វ្លយ មេវេដឌ័រ ​ដែល​ពួក​គេ​ម្នាក់​ៗ​នឹង​ត្រូវ​ទទួល​បាន​ប្រាក​តម្លៃ​ខ្លួន​៦០​លាន​ដុល្លារ​​អាមេរិក​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​លេច​ចេញ​ជា​ការ​ព្រម​ព្រៀង​ណា​មួយ​នៅ​ឡើយ​ទេ​។

បាញ់​​សម្លាប់​ស្ត្រី​​បុគ្គ​​លិក​អង្គ​ការ​ក្តី​សុខ​សាន្ត​​កម្ពុជា​សង្ស័យ​រឿងគំនុំ

Posted: 26 Nov 2011 07:37 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្ត្រីជា​បុគ្គ​លិក​អង្គ​ការ​ក្តី​សុខ​សាន្ត​កម្ពុជា​ម្នាក់​​ត្រូវ​បាន​ ឃាតក​​មិន​ស្គាល់​មុខ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​​១​គ្រឿង ​ប្រដាប់​ដោយ​អាវុធ​ខ្លី​​ម៉ាក K54 ​មួយ​ដើម​​បាញ់​១​គ្រាប់​​ចំ​ក្បាល​​ធ្លាក់​ពី​លើ​​ម៉ូតូ​ស្លាប់​បាត់​ប​ង់​ ជីវិត​យា៉ង​អាណោច​អាធ័ម​​នៅ​លើ​ដង​ផ្លូវ ។ ឃាត​កម្ម​បាញ់​សម្លាប់​​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ ​​នេះ បាន​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៧​យប់ ថ្ងៃទី​២៦ វិច្ឆិកា នៅ​ចំណុច​ផ្លូវ​

អ្នកជំនាញ​​ការ​សហភាព​​ទូរគមនាគមន៍អន្តរជាតិរិះរក​វិធីឱ្យតម្លៃ​សេវាទូរស័ព្ទ​​ចុះថោក

Posted: 26 Nov 2011 07:36 PM PST

រាជធានីភ្នំពេញ ៖ នៅក្នុង​ជំនួបពិភាក្សា​​ការ​ងារជាមួយ​​អ្នក​ជំនាញ​​ការ​សហភាព​ទូរ​គមនាគមន៍​ អន្តរជាតិ​ (ITU) នា​រសៀល​ថ្ងៃទី​២៥ ​វិច្ឆិកា ​​ឆ្នាំ​២០១១ ​នៅទី​ស្តីការ​ក្រសួង​ លោក​​សូរ ឃុន ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគម​នាគមន៍​​​ បានស្នើ​សុំ​​ឱ្យ​សហភាព​ទូរគមនា​គមន៍​អន្តរជាតិ​​​ ជួយរិះរក​វិធីដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​​ដែលកម្ពុជា​បាន​និងកំពុង​ជួប​​ ប្រទះ​ជា​មួយ​ប្រតិបត្តិកអាជីវកម្ម​

គណបក្ស​លោក​ស្រី​ស៊ូ ជី ចុះបញ្ជី​​​សម្រាប់​​ចូល​រួម​ការ​បោះ​ឆ្នោត​មី​យ៉ាន់​ម៉ា

Posted: 26 Nov 2011 07:29 PM PST

និមិត្តរូប​ប្រជាធិប​តេយ្យ​អួង​សាន ស៊ូជី​ ដែល​ជា​មេដឹក​នាំប្រឆាំង​បានសម្រេច​យ៉ាងជាក់​​លាក់របស់​ខ្លួនក្នុង​ការវិល​ត្រឡប់​ចូលឆាក​នយោ​បាយ​មីយ៉ាន់​ម៉ាសាជា​ថ្មីនៅ​ថ្ងៃសុក្រ​នោះ ក្នុង​ពេល​ដែលខ្លួន​ត្រូវដាក់​ពាក្យ​ស្នើចុះ​បញ្ជីជាថ្មី​ក្នុង​នាមជា​គណបក្ស​នយោ​បាយ។ នេះបើ​តាម​មន្ត្រី​​រដ្ឋាភិបាល​មីយ៉ាន់​ម៉ា​និយាយ។ គណៈ​ប្រតិភូ​គណបក្ស​ដែល​មកពី​គណ​បក្ស​សម្ព័ន្ធ​ជាតិ ដើម្បី​ប្រជាធិប​តេយ្យ (NLD) បាន​ធ្វើដំណើរ​ទៅរដ្ឋ​ធានី Naypydaw នៅថ្ងៃ​ព្រហស្បត្តិ៍

លោក Woodford ជួបជាមួយអ្នក​​សង្កេត​ការណ៍​ជប៉ុន

Posted: 26 Nov 2011 07:21 PM PST

អតីត​ប្រធាន CEO ក្រុម​ហ៊ុន Olympus លោក Michael Woodford បាន​ជួបជា​មួយ​អ្នកសង្កេត​ការណ៍​ជប៉ុន ដើម្បី​ជួយរួម​ជាមួយភស្តុ​តាង​ក្នុងការ​ចោទ​ប្រកាន់ក្រុម​ហ៊ុនលើ​ការ​​លាក់​បាំង​​ការវិនិ​យោគ​ខាតបង់​ដ៏ធំ។ លោក Woodford បានជួប​ជាមួយ​លោក​រាជ​អជ្ញាក្នុង​ទីក្រុងតូក្យូ​ប៉ូលិស និងមន្ត្រី​មកពី​ភ្នាក់ងារ​មូល​បត្រ និងគណៈ​កម្មាធិការ​​ឃ្លាំង​មើល​ការប្តូរ​ប្រាក់ក្នុង​ជំនួបដាច់​ដោយ​ឡែកនៅ​ថ្ងៃ​ព្រហស្បតិ៍ ។