Koh Santipheap Daily

Koh Santipheap Daily


ជនស៊ីវិល​​​​10នាក់​​​​និង​ទាហាន​​​ស៊ីរី​20នាក់​​ស្លាប់​នៅ​ទី​ក្រុង​ហូម

Posted: 30 Oct 2011 01:30 AM PDT

ជនស៊ីវិល​​​១០នាក់បានត្រូវស្លាប់​កាលពី​ថ្ងៃ​ទី២៩ តុលា ដោយ​សារ​កងទ័ព​ស៊ីរី​​នៅទីក្រុង​​ហូម​ភាគកណ្តាល​ស៊ីរី ​​ហើយទាហានស៊ីរី​​​​ដល់​ទៅ​២០​នាក់​ត្រូវសម្លាប់​ដោយ​ពួកទាហាន​​​រត់ចោល​ជួរ។

រន្ទះ​ឥត​​​មេត្តា​​តាមប្រហារ​ស្វាមី​​​ភរិយា​​និង​កូន​​​ក្នុងផ្ទៃ​​​​ក្ស័យសង្ខារ​

Posted: 30 Oct 2011 01:27 AM PDT

សពអ្នករន្ទះបាញ់
ខេត្តកំពង់ចាម​​​​​ ៖ ​ទារក​​នៅក្នុងផ្ទៃ​ម្តាយ​មិនទាន់​​​​ទាំង​ប្រសូត្រ​ផង ​​បែរជាត្រូវ​រន្ទះ​តាម​ប្រល័យ​​​​សង្ខារ​គួរ​ឱ្យ​​​​សង្វេគ​​​ពន់ពេក រួម​​​ទាំង​ម្តាយ និង​​​ឪពុក ​ខណៈ​ពេលដែលកំពុង​​​​​តែឈរ​ជ្រក​​​​​នៅក្នុង​រោង​លក់បាយ​​-​បបរ​តូចមួយ ​​​នៅ​ពី មុខ​ការិយាល័យ​​​​​អប់រំ នៅ​ភូមិត្បូង​វត្ត ឃុំ​មេមត់ ​​ស្រុកមេមត់ ​​​​។ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​នៅ​​វេលា​ម៉ោង​​​​៧​​​យប់ថ្ងៃទី​​២៨ តុលា ​​​ក្រៅពីនេះ ​ក៏​មានម្ចាស់​​​​រោងម្នាក់ទៀត​ត្រូវ​បាន​​របួស​​ស្រាល

ទើប​បើកលុយ​​​ទៅផឹកកាហ្វេ​​​​អង្គុយញ៉ែ​អ្នកលក់​​​ ត្រូវ​សង្សារ​​នាងចាក់​មួយកាំបិត​

Posted: 30 Oct 2011 01:02 AM PDT

ជនរងគ្រោះ
​​រាជធានីភ្នំពេញ​ ៖ ​​​​យុវជនម្នាក់​​​​​​ ខណៈទើប​​​​បើកលុយ​​បានទៅអង្គុយ​​​​ផឹកកាហ្វេ ​​សាង​សង​ជា​មួយ​​​​នារី​រត់តុ​​កាហ្វេ ​​​ស្រាប់តែ​បុរស​​​​សង្សារ​នាង​​​​​ឃើញក៏​​​ចាក់​មួយ​​​កាំបិត​ចំ​លើ​​ ដោះខាង​ឆ្វេង ​​​ត្រូវ​បញ្ជូនទៅ​​​ព្យាបាល​នៅ​​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ ។ ហេតុការណ៍​កើតឡើង​​កាលពីវេលាម៉ោង​​​​​១​និង​​៣០នាទី​​​រំលងអធ្រាត្រ​​​​ ថ្ងៃទី​​​២៩ តុលា ​​នៅភូមិ​​ដើមស្រល់ ​​សង្កាត់ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ​។​

បុរសម្នាក់​​តូចចិត្ត​​​​ជីវភាព​​ក្រីក្រ​​​គិតខ្លី​​​​ផឹកថ្នាំកណ្តុរ​​​ប៉ុនប៉ង​​សម្លាប់ខ្លួន​

Posted: 30 Oct 2011 01:01 AM PDT

បុរសផឹកថ្នាំពុលសម្លាប់ខ្លួន
​​រាជធានីភ្នំពេញ​ ៖ ​​​បុរសម្នាក់​​​​ដោយសារ​តែ​​​​តូចចិត្ត​​នឹង​ជីវភាពក្រីក្រ​ពេក ថែមទាំង​​​​​ជំពាក់​ប្រាក់​​អង្គការ​​ លុះ​ឈ្លោះ​ប្រកែក​គ្នា​​​បន្តិចបន្តួច​​​ជា​មួយប្រពន្ធ​​​ក៏គិតខ្លី​​​​ លេបថ្នាំ​​កណ្តុរ​​សម្លាប់ខ្លួន​តែ​ម្តង​ ​​ប៉ុន្តែត្រូវ​​​ប្រពន្ធ​​​ដឹង​​​ទាន់ និង​​​ដឹក​យកមក​សង្គ្រោះ​​​​ជីវិតនៅ មន្ទីរពេទ្យ​​ព្រះកុសុមៈទាន់ពេល​វេលា​​។ ​ហេតុកាណ៍​នេះ​​​​​កើតឡើងកាលពីវេលា​ម៉ោង​​​៩​​​យប់ថ្ងៃទី​​២៩ តុលា នៅ​ភូមិសំរោង ​សង្កាត់ឃ្មួញ​ ​ខណ្ឌសែនសុខ​។​​

គ្រឹះស្ថាន​​​មីក្រូ​​​ហិរញ្ញ​វត្ថុ​​​​អម្រឹត​សាខា​​ខេត្តព្រះសីហនុ​​​បើក​សម្ពោធ​​ជាផ្លូវ​ការ

Posted: 30 Oct 2011 12:56 AM PDT

ខេត្តព្រះសីហនុ ៖ អគារសាខាគ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុអម្រឹតប្រចាំខេត្តដែល​​មាន​​ទីតាំង​ ​​​ស្ថិត​នៅ​​​តាម​បណ្តោយ​វិថី​ឯករាជ្យ​ សង្កាត់​​​លេខ២​​ ក្រុង​ព្រះ​​សីហនុ បាន​​​ប្រារព្ធ​​​ពិធី​​សម្ពោធ​​​​កាលពី​​ព្រឹក​​ថ្ងៃទី​​២៨ តុលា ​​កន្លងមក​នេះ ។ ក្រោម​អធិប​តីភាព​លោកស្បោង សារ៉ាត់ អភិបាល​ខេត្ត។ អញ្ជើញ​​​​ចូលរួម​​​ក្នុងពិធី​​នោះ​មាន​លោកយស់​ ចាន់ថុល នាយកសាខា​ធនាគារជាតិ​នៃ​កម្ពុជា ប្រចាំ​ខេត្ត​ព្រះសីហនុ លោកជា ផល្លា​រិន

ការវាយ​ប្រហារ​​​​តាម​អាកាស​​ថ្មី​របស់​​​អ៊ីស្រា​អែល​​លើ​​​​​ជ្រោយ​​​​ហ្គា​ហ្សា​​ស្លាប់​​2នាក់​

Posted: 30 Oct 2011 12:53 AM PDT

អ្នកស្លាប់​ប៉ាឡេស្ទីន​​​ម្នាក់
​យោងតាម​​ប្រភព​មន្ទីរពេទ្យ​​​ថា ​​ជនសកម្ម​ប្រយុទ្ធ​​ប៉ាឡេស្ទីន​​២នាក់​​ទៀត​បានត្រូវស្លាប់​​​ ហើយ​ម្នាក់​​​​ត្រូវរបួស ​កាលពីយប់ថ្ងៃទី​​​២៩ តុលា ​​​ដោ​យសារ​ការ​​​វាយឆ្មក់​តាម​​អាកាស​ថ្មី​​​របស់​អ៊ីស្រាអែល​​ លើ​​តំបន់​​​រ៉ាហ្វាហ៍ នាភាគខាង​ត្បូង​​ជ្រោយ​ហ្គាហ្សា ​​ក្រោយ​​​​​ការ​ស្លាប់​​​​របស់​​​​​ជន​សកម្ម​​​​​​ប្រយុទ្ធប៉ាឡេស្ទីន​​៥នាក់​​នា​ពេល​​មុន​​នេះ

អង្គុយ​លើម៉ូតូមើល​ល្ខោនត្រូវ​ជន​មិនស្គាល់​​​មុខកាប់​​​ផុងលលាដ៍ក្បាល មិន​ដឹង​មូលហេតុ​

Posted: 30 Oct 2011 12:52 AM PDT

ជនរងគ្រោះ
​ខេត្ត​កំពង់ស្ពឺ​​​​​​ ៖ ​​យុវជនម្នាក់ត្រូវ​ជនមិន​ស្គាល់មុខ​​កាប់​​​មួយពូថៅ​ផុងលលាដ៍​ក្បាល ​​​​​​ខណៈ​​ពេលដែល​កំពុង​អង្គុយ​​​​លើម៉ូតូ​មើលល្ខោន​​​ ​មិនទាន់​​លេង​រឿង​ផង​​​ ស្រាប់តែ​គេ​​​កាប់រង​របួស​​​តែម្តង ​​។ ​​ហេតុការណ៍​នេះ​​កើតឡើង​​នៅ​វេលា​ម៉ោង​​​​​៧​និង​​​៣០នា​ទី​យប់ថ្ងៃទី​​​​ ២៩ តុលា នៅ​វត្ត​ព្រះនិពាន្ត ក្នុងឃុំ​​និពាន្ត ស្រុកគងពិសី ។​

ពលរដ្ឋ​​តវ៉ា​​ប្រឆាំង​​​នឹង​ដីកា​តុលាការ​​​​កំពូលបិទ​កំណាត់ផ្លូវ​​​ជាតិលេខ​​​​៤ ជាង​​​​៤ម៉ោង​

Posted: 30 Oct 2011 12:47 AM PDT

​ខេត្តព្រះសីហនុ​​​​ ៖ គិតត្រឹមវេលាម៉ោង១០​និង៣០នាទីព្រឹកថ្ងៃទី៣០តុលា២០១១នេះ កំណាត់ផ្លូវជាតិលេខ៤ ខាងកើតផ្សារឃ្លំាង​លើ​ប្រមាណ១០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានប្រជា​ពលរដ្ឋធ្វើបាតុ​កម្ម​បិទផ្លូវទំាងស្រុង បង្កអោយមានការរាំងស្ទះ​ដល់​ភ្ញៀវទេសចរដែលទៅកំសាន្តនៅខេត្តព្រះសីហនុ និងអ្នក​ដំណើរ​ដឹក​​​ទំនិញ​ផ្សេងៗ ​ហើយ​រហូតមក​​ដល់​ម៉ោង​​​១២ថ្ងៃ​ត្រង់​ ​​​ទើបមាន​ការ​​​​​បែកខ្ញែក​​

បុរសសរសៃ​ប្រសាទ​ម្នាក់ត្រូវ​​​​រថ​យន្តបុក​ស្លាប់​​​​ ខណៈជិះ​​​កង់​ចេញពីផ្ទះ​

Posted: 30 Oct 2011 12:47 AM PDT

កង់បុរសរងគ្រោះ
​ខេត្ត​កំពត​​​​​ ៖ ​បុរស​​​ម្នាក់​​​​​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​​​វេលាម៉ោង​​​​​៨​និង​​​ ៣០នាទី​​​យប់ថ្ងៃទី​​​​២៩ ​តុលា នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​​៣ ​(កំពត​ត្រពាំង​រពៅ​) ត្រង់ចំណុច​​​​ផ្លូវ​​​​ចំណោត​​​​ជិតផ្លូវ​​ឡើង​ទៅ​​បូកគោ ក្នុង​​ភូមិ​​សាស្ត្រ​ឃុំ​​​បឹងទូក ​​ស្រុក​ទឹកឈូ ​​ដែល​គ្រោះថ្នាក់​​​នេះ​​គ្មានអ្នកណា​​ម្នាក់​បាន​ឃើញ​ផ្ទាល់ភ្នែក​ទេ ​ស្រាប់តែ​ឃើញ​​​សព​ជន​រងគ្រោះ​​​​ដេកស្លាប់​នៅលើថ្នល់ ​មាន​​របួស​​ត្រង់​ក្បាល​​។​

កំប៉ុង​កូកាកូឡា​បោះ​បង់​​ចោល​ពណ៌ក្រហម

Posted: 30 Oct 2011 12:47 AM PDT


​ចាប់តាំង​ពី​ថ្ងៃទី១ វិច្ឆិកា ​​តទៅ ​​កំប៉ុង​​កូកា​​កូឡា ​នឹង​ឈាន​ពីពណ៌ក្រហម​​​ទៅជា​ពណ៌​.ស​ វិញ។​ នេះជាប្រតិបត្តិ​ការមួយ​ក្នុង​ប្រទេស​ជា​ច្រើន​​សម្រាប់យុទ្ធនា​ការ​​ស្តីពី​​ខ្លាឃ្មុំ​ពណ៌.ស ​ដែល ជា​សត្វ​កំពុង​​រកការគំរាមកំហែង​ដាច់ពូជ ។ ​ចាប់តាំងពី​ច្រើនឆ្នាំ​មកហើយ ​អ្នកនិយម​ពិសាកូកាកូឡា មានទម្លាប់ស្គាល់ភេសជ្ជៈ​​នេះ​ច្បាស់ ដោយ​សារ​កំប៉ុង​​ពណ៌ក្រហមរបស់វា ។

ព្យុះព្រិល​នៅ​ភាគឦសាន​​សហ​រដ្ឋ​​អាមេរិក​

Posted: 30 Oct 2011 12:41 AM PDT


ព្យុះ​ព្រិល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៩ តុលា នៅ​ភាគឦសាន​សហ​រដ្ឋ​អាមេរិក​​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​បណ្តាល​ឱ្យ​មាន​ការ​ដាក់​ភ្លើង​អគ្គិ​សនី​ និង​ធ្វើ​ឱ្យ​ស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​តាម​អាកាស​។

លោក​អាសេន ​វែង​ហ្គើ ៖ ​ក្លឹប​កាំភ្លើង​ធំ ​Arsenal ​កំពុង​​ដើរ​​លើ​​ផ្លូវ​ត្រូវ​

Posted: 30 Oct 2011 12:32 AM PDT

​
យោង​ទៅតាម​ប្រភពព័ត៌​មាន​ពីគេហ​ទំព័រ​​ Goal-com ចេញផ្សាយ​​កាលពីថ្ងៃ​សៅរ៍ ទី​២៩ តុលា ឆ្នាំ​២០១១ ​បាន​​ឱ្យ​ដឹងថា ៖ គ្រូបង្វឹក​​ក្លឹប​កាំភ្លើង​ធំ Arsenal ​អាសេន វែង​ហ្គើ ​​បាន​សរសើរ​​ក្រុម​របស់​លោក​ថា ៖ កាំភ្លើង Arsenal កំពុង​ដើរ​លើ​​ផ្លូវ​​ត្រូវ​វិញ​ហើយ បន្ទាប់​ពី​បើក​​រដូវ​កាល​​លេងមិន​សូវ​បាន​ល្អ ។ ​កាល​ដែល​លោក​និយាយ​បែប​នេះ

​ឪពុក​ក្មេក​​ និងកូនប្រសា​​​​ទៅមើល​ប្រដាល់​នៅ​ហាងកាហ្វេ​ ស្រែកគាំទ្រ​​​​កីឡា​ករ​​ខ្លាំងពេក​​ត្រូវគេកាប់​​​ទាំង​​២នាក់​​

Posted: 30 Oct 2011 12:23 AM PDT

បុរសរងគ្រោះ
​ខេត្ត​កណ្តាល​​​​​ ៖ ​បុរស​​២នាក់​​​ជា​ឪពុក​​​ក្មេក និង​កូនប្រសា​​​ បាន​រង​របួសធ្ងន់ធ្ងរ ​​ខណៈ​ពេល​ដែល​ដើរត្រឡប់​មក​ពីមើល​​​​កីឡាប្រដាល់​​​នៅ ហាងកាហ្វេ​មួយ​កន្លែង​ ស្រាប់តែ​​​​​មានជន​មួយ​ក្រុម​​ស្ទាក់​​ចាំ​​កាប់​ បណ្តាល​ឱ្យ​​កូន​ប្រសា​បែក​ក្បាល​​​ ចំណែក​ឪពុកក្មេក​​​​រយះ​មុខ​​មួយ​កាំបិត​។ ​

ខាត់​ណា ឬ​ Super Broccoli ​បង្កាត់​​ពូជ​ថ្មី​​របស់​​អង់​គ្លេស​​អាច​ជួយ​ការ​ពារ​​ជំងឺ​​បេះ​ដូង​ ​និង​​ជាតិ​ខ្លាញ់​​ក្នុង​ឈាម​

Posted: 30 Oct 2011 12:12 AM PDT


អ្នក​វិទ្យា​សាស្ត្រ​អង់​គ្លេស​បាន​ដាក់​សារធាតុ​អាហារ​ដែល​ហៅ​ថា​គ្លុយ​កូរ៉ា​ហ្វា​នីន​ ចូល​ទៅ​ក្នុង​ Super Broccoli ជិត​៣​ដង​។ សារធាតុ​នេះជា​ប្រភេទ​អាហារ​ធម្ម​ជាតិ​ដោយ​អ្នក​វិទ្យា​សាស្ត្រ​មាន​ជំនឿ​ចិត្ត​ថា អាច​ការ​ពារ​ជំងឺ​បេះ​ដូង​ កាត់​បន្ថយ​កំរិត​កូឡេ​ស្តេ​រ៉ូល​ ក្នុង​ឈាម​បាន​។ លោក Richard Mithenប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​ស្ថាប័ន​ស្រាវ​ជ្រាវ​ម្ហូប​អាហារ​ក្នុង​ទី​ក្រុង​ន័រ​វិច​ ប្រទេស​អង់​គ្លេស​ បាន​ធ្វើ​អត្ថា​ធិប្បាយ​ថា

តុលាការ​ ​CPI​ ស្នើ​ដល់​​កូន​ប្រុស​លោក​​កា​ដា​ហ្វី​​សៃ​អ៊ីហ្វ​អាល់​​អ៊ីស្លាម​​កុំ​ជ្រើស​​យក​ការ​​រត់​គេច​ខ្លួន​

Posted: 29 Oct 2011 11:57 PM PDT

កូន​ប្រុស​លោក​កា​ដា​ហ្វីសៃ​អ៊ីហ្វ​អាល់​អ៊ីស្លាម​កា​ដា​ហ្វី
តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ CPI អះ​អាង​កាល​ពី​ថ្ងៃ​ទី​២៩ តុលា ថា ខ្លួន​កំពុង​តែ​ទាក់​ទង​ដោយ​ប្រយោល​ជាមួយ​សៃ​អ៊ីហ្វ​អាល់​អ៊ីស្លាម​កា​ដា​ហ្វី ដោយ​ចង់​ឱ្យ​ជន​នេះ​ប្រគល់​ខ្លួន​សម្រាប់​សវនា​ការ​កាត់​ទោស​មួយ​ដោយ​គូស​បញ្ជាក់​ថា ពួក​ទាហាន​ស៊ី​ឈ្នួល​ហាក់​ដូ​ច​ជា​ចង់​ផ្ទេរ​កូន​ប្រុស​លោក​កា​ដា​ហ្វី​រូប​នេះ​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ជា​មិត្ត​មួយ​។

ចាប់​បាន​ខ្លួន​ចោរ​ហារ​យ​៣​នាក់ ក្នុង​ក្រុង​ប៉ោយ​ប៉ែត​បញ្ជូន​ទៅ​តុលា​ការ​

Posted: 29 Oct 2011 11:54 PM PDT

ជនសង្ស័យទាំង៣នាក់ពេលឃាត់ខ្លួន
ក្រុង​ប៉ោយ​ប៉ែត ៖ ​ក្រុម​ចោរ​៣​នាក់ ​លួច​ទ្រព្យ​សម្បត្តិ​កម្ម​ករ​សំណង់​​  និង​ទ្រព្យ​សម្បត្តិ​​ផ្សេងៗ ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត​ ឃាត់​ខ្លួន​​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ តុលា ​២០១១ នៅ​ក្នុង​ភូមិ​ផ្សារ​កណ្តាល ​ សង្កាត់​ប៉ោយ​ប៉ែត​។ ក្រុម​ចោរ​ទាំង​៣​នា​ក់ ដែល​​ឃាត់​ខ្លួន​នេះ​មាន​១-​ ឈ្មោះ​​គ្រឿង សុជា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​កៅ​ ហេង​ ភេទ​ប្រុស  អាយុ​២១​ឆ្នាំ និង​​៣-​ឈ្មោះ​មុំ​ វិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដោយ​​​ក្រុម ​ចោរ​ទាំង​​៣​

កីឡា​ករ​​ម៉ុង​តេ​ណេ​ហ្គ្រោ ​Dzudovic ​សុំ​ឱ្យ​យូហ្វា​អត់​ធ្មត់​​​ជា​មួយ​កីឡា​ករ ​រ៉ូ​នី​​

Posted: 29 Oct 2011 11:50 PM PDT


​យោង​​ទៅ​​តាម​ប្រភព​ព័ត៌​មាន​អា អេហ្វ ប៉េ ចេញ​ផ្សាយ​​កាលពី​ថ្ងៃសៅរ៍ ទី​​២៩ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​​ Dzudovic របស់​​ក្រុម​ជម្រើស​ជាតិ​ម៉ុង​តេ​ណេ​ហ្គ្រោ ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ក្រុម​ប្រឹក្សា​បាល់​ទាត់​អឺរ៉ុប​​​យូហ្វា​ទាក់ទង​ទៅ​នឹង​កីឡា​ករ​រ៉ូនី ។

អត្រា​​អ្នក​ធ្វើ​​អត្ត​ឃាត​​​នៅ​ឥណ្ឌា​​ជា​មធ្យម​​15​នាក់​​រយៈ​ពេល​​​1​ម៉ោង

Posted: 29 Oct 2011 11:49 PM PDT


​អត្រា​អ្នក​ធ្វើ​អត្ត​ឃាត​​នៅ​ក្នុង​​ប្រទេស​ឥណ្ឌា​តាម​ការ​​ស្រាវជ្រាវ​ជា​មធ្យម​​មាន​១៥​នាក់​​ក្នុង​មួយ​​ម៉ោង ​គឺ​ប្រហែល​២០% ​នៃ​ប្រជាជន​នៅលើ​ពិភព​លោក។​ រដ្ឋា​ភិបាល​​​​​ឥណ្ឌា​​បាន​​ឱ្យ​ដឹង​​កាលពី​ថ្ងៃ​ទី​២៨ តុលា ​កន្លង​មក​ថា អត្រា​​អ្នក​ធ្វើ​អត្ត​ឃាត​នៅ​ក្នុង​ប្រទេស​​បាន​កើន​ឡើង​ខ្ពស់

គ្រូ​បង្វឹក​​ក្លឹប​​ទូក​ក្តោង ​Man City ​គ្រោង​​ទទួល​​កិច្ច​សន្យា​​ថ្មី​​តម្លៃ5,5លាន​​ផោន​​​មួយ​ឆ្នាំ

Posted: 29 Oct 2011 11:43 PM PDT

លោក​រ៉ូ​ប៊ែរ​តូ ម៉ាន់​ស៊ី​នី
ក្លឹប Man City ​ត្រៀម​ផ្តល់​​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​លោក​រ៉ូ​ប៊ែរ​តូ ម៉ាន់​ស៊ី​នី គ្រូបង្វឹក​​ជន​ជាតិ​អ៊ីតាលី ​ក្នុង​នាម​ជាអ្នក​​ដឹក​នាំ​ក្លឹប​​មាន​សមិទ្ធ​ផល​​ល្អ​ក្នុង​អំឡុង​​ពេល​កន្លង​មក ដោយ​យល់​ព្រម​ផ្តល់​​កិច្ច​សន្យា​ថ្មី​ដល់​គ្រូបង្វឹក​​អាយុ​៤៦​ឆ្នាំរូបនេះ ធ្វើ​ការ​ពិចារណា​​ក្នុងតម្លៃខ្លួន​​ខ្ពស់​​ចំនួន​២២​លាន​​ផោន ក្នុងរយៈ​​ពេល​៤​ឆ្នាំ​ផង​ដែរ ។

ក្រុម​យុវជន​ យុវតី​ចេញពី​ក្លឹប​កម្សាន្ត​​​​ពេលរាត្រី​​​ម៉ូតូមួយ​​រថយន្ត​កៀរ ​ម៉ូតូមួយ​​​​​ធ្លាក់​ជង្ហុក​របួសទាំង​អស់គ្នា​

Posted: 29 Oct 2011 11:40 PM PDT

នារីរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ​​​​ ៖ ​​​​​ក្រុម​យុវជន យុវតី​​​សម័យ​ថ្មី​​​​មួយក្រុមជិះម៉ូតូ​​២គ្រឿង​​មានគ្នា​​​៥​នាក់ ​​ក្នុងនោះស្រី​​​៣នាក់ ប្រុស​​២នាក់ ​​បន្ទាប់ពី​​​ចូលក្លឹប​​​​រាំ​កម្សាន្ត ​​​ខណៈពេលត្រឡប់​មក​វិញ ស្រាប់តែ​​​​​ម៉ូតូមួយគ្រឿង ​ជិះគ្នា​​​​៣នាក់​ជិះ​ធ្លាក់​ជង្ហុក​​​​ដួលប្រឡាក់ភក់ និង​រងរបួសនៅតាម​ផ្លូវ​​ត្រឡោក​បែក ចំណុចមុខ​​​កន្លែង​លក់​​​ងាវ និង​​បង្គា​។ ​ចំណែកម៉ូតូ​មួួយគ្រឿង​​​ទៀត​ជិះទៅ​មុខ​ដល់​​ក្រោមស្ពានអាកាស​មន្ទីរ​​​​ ពេទ្យព្រះកុសុមៈ ត្រូវ​រថយន្ត​​មួយគ្រឿង​

​យុវជន​​​២នាក់​ជិះ​​​​ម៉ូតូ​ត្រូវ​​​រថយន្ត​​បុកពីក្រោយ​រ​ងរបួសធ្ងន់​ ហើយ​មាន​​​ជន​ឆ្លៀត​​​​ឱកាស​​​លួច​យក​​​ទូរស័ព្ទ​​​​​បាត់ទាំងអស់​គ្នា​

Posted: 29 Oct 2011 11:35 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​​យុវជន​​​២នាក់​បាន​ដេក​ដួល​​​កណ្តាលថ្នល់​​​​ជាមួយម៉ូតូ​​​​​ម៉ាក​ឌ្រីម​ ​​​សេ​១២៥ ​​​​មួយ​គ្រឿង ខណៈ​ពេលដែល​​​​កំពុងជិះ​​​ម៉ូតូស្រាប់​​​តែ​មាន​​​រថយន្ត​មួយគ្រឿង​​​ជិះមក​ បុកពីក្រោយ បណ្តាល​ឱ្យដួល ​ហើយ​រថយន្តនោះបើក​រត់​គេច​បាត់​ស្រមោល​​កាលពីវេលាម៉ោង​​​​១២​និង​​​៥៣​នាទី ​​​រំលងអធ្រាត្រ​ឈាន​​ចូលថ្ងៃទី​​៣០ តុលា ​​នៅ​ចំណុច​ផ្លូវ​លេខ​​​២៧១ ​​កែង​ផ្លូវ​ទេព​ផន ស្ថិត​ក្នុង​សង្កាត់​​​ទឹកល្អក់ទី​​​៣ ខណ្ឌទួលគោក​។​

បំបែក​សំណុំ​រឿង​ឃាត​កម្ម​លើ​នារី​បម្រើ​ការ​កាស៊ី​ណូ​​​ ឃាត់​ខ្លួន​មនុស្ស​៤​នាក់​​

Posted: 29 Oct 2011 11:32 PM PDT

ជនជាប់ពាក់ព័ន្ធទាំង៤នាក់
ខេត្តព្រៃវែង ៖ សំណុំរឿង​ឃាត​កម្ម​​សម្លាប់​​នារី​បុគ្គ​លិក​កាស៊ីណូ​​អរុណ​បូព៌ា​​នៅ​ច្រក​ ​ទ្វារ​​អូរ​បន្ទាយ​​ចក្រី​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់ រួម​ជា​មួយ​វត្ថុ​តាង​​ ប៉ុន្តែ​នៅ​មាន​​ជន​សង្ស័យ​ម្នាក់​ទៀត​កំពុង​តាម​ប្រមាញ់​​នៅ​ឡើយ ។​ ការ​ឃាត់​​ខ្លួន​នេះត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​​គឺ​នៅ​ថ្ងៃ​ទី​២៧ តុលា ២០១១ បន្ទាប់​ពី​ប្រទះ​ឃើញ​​​សាក​សព​​ជន​រងគ្រោះ​ សមត្ថ​កិច្ច​បាន​ចុះ​សើុប​អង្កេត​​ស្រាវ​ជ្រាវ​​ដល់​មូល​ដ្ឋាន និង​ធ្វើ​ការ​​ឃាត់​

រយៈ​ពេល​​១០ថ្ងៃ​​​​ប្លន់ម៉ូតូ​ស៊េរី​​ទំនើប​២​គ្រឿង​​នៅខណ្ឌ​ដូនពេញ​

Posted: 29 Oct 2011 11:25 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​គ្រាន់តែ​​​រយៈ​ពេល​​​​១០​ថ្ងៃ ​​​ក្នុងខែ​តុលា​នេះ អំពើ​​ប្លន់​យកម៉ូតូ​​​សេរ៊ី​​ទំនើប​អស់​​​២គ្រឿង បានកើតឡើង​​​​បន្តបន្ទាប់​គ្នា​ ដោយ​គ្មាន​រំខាន​​​ដល់សមត្ថកិច្ច​​​​​បន្តិចណា​ឡើយ ។ ជាក់ស្តែង​​​​កាលពីវេលាម៉ោង​​​​​៣​ទៀប​​ភ្លឺថ្ងៃទី​​៣០ តុលា ​ករណី​ប្លន់​យកម៉ូតូ​​ម៉ាកស្កុបពី​​​​មួយ​គ្រឿង ​​​ពណ៌ផ្កាឈូក​​​​លាយ​ខ្មៅ ​​​នៅ​​ផ្លូវលេខ​​​​១៧២ សង្កាត់ផ្សារ​ថ្មីទី​៣ ខណ្ឌដូនពេញ ​​ដោយ​​​​ពួកចោរ​បាន​​វាយម្ចាស់ម៉ូតូ​​​ឱ្យបែក​ក្បាល​​ និង​យក​ម៉ូតូ​បាន​​​

នាំគ្នាផ្អើល​​​ឆោ​ឡោ​​​មើលពស់ថ្លាន់​​​​មួយ​ក្បាល​​​ឡើងដេក​​លើ​ត្រង់​​​ហ្វូចែក​ភ្លើង​

Posted: 29 Oct 2011 11:22 PM PDT

ប្រជាពលរដ្ឋនាំគ្នាទៅមើលពស់ថ្លាន់
រាជធានីភ្នំពេញ​​​​ ៖ ​​មានការ​ភ្ញាក់​ផ្អើល​មួយ​​​ដោយ​​​ប្រជាពលរដ្ឋ​​​​នាំគ្នា​​​​​​​ឆោឡោ​​ ចោមរោម​​​​មើល​ពស់​ថ្លាន់​​​​មួយក្បាល​​​​ដែលវារ​ឡើង​​​ទៅ​ដេក​លើ​​​ បង្គោលភ្លើង​ ដែលគេ​ហៅ​ថា ​ត្រង់ហ្វូ​ចែក​ភ្លើង ស្ថិតនៅ​​​​តាមបណ្តោយផ្លូវ​​​​​​​លេខ​​​៣៧១ ​​ត្រង់បង្គោល​​​​ភ្លើង​​មុខ​​​ភូមិ​​​គ្រឹះ​​​លេខ​​​​​៣៤៦ ស្ថិត​​​ក្នុងក្រុម​​​១១ ភូមិ​​​​ត្នោតជ្រុំ ​​សង្កាត់បឹង​​ទំពុន ខណ្ឌមានជ័យ ​កាលពីវេលាម៉ោង​​​​​​៦​និង​​៣០នាទី​​​​ព្រឹកថ្ងៃទី​​​២៩ តុលា​។​

ឆក់ខ្សែ​.ក​បាន​ហើយ​ព្រះ​មិន​ជួយ​ប៉ូលិស​ចាប់​បាន​ម្នាក់​ ឯម្នាក់​ទៀតរត់​​​រួច

Posted: 29 Oct 2011 11:20 PM PDT

ជនឆក់ដែលត្រូវឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ កាលពី​វេលាម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ តុលា​ សមត្ថ​កិច្ច​​នគរ​បាល​​ចរា​ចរ​ជើង​គោក​រាជ​ធានី​ ឈរ​ជើង​នៅ​​មុខ​អតីត​រោង​ភាព​យន្ត​​ឋាន​សួគ៌​​ សហ​ការ​ជា​មួយ​នគរបាល​​ប៉ុស្តិ៍​មិត្ត​ភាព និង​ក្រុម​នគរបាល​​អន្តរា​គមន៍​​ខណ្ឌ​៧​មករា ​​ចាប់ខ្លួន​បាន​ជន​​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​២​នាក់​ក្នុង​ករណី​ឆក់​ ខ្សែ.ក​ប្រជា​ពល​រដ្ឋ​នៅ​តាមផ្លូវ​សាធា​រណៈ ។ ​ជន​ដែល​ត្រូវចាប់​ខ្លួន​នេះឈ្មោះ​​ធឿង វឹ​ក​ហ្វុង ភេទ​ប្រុស អាយុ​​១៧ឆ្នាំ ស្នាក់​នៅ​

ប្លន់ប្រដាប់​​​អាវុធកាលពី​​​​ឆ្នាំ​២០០៩ ​​​គេចខ្លួន​​ដល់​ឆ្នាំ​​​២០១១ ​​ចូលស្រុកវិញ​​ជាប់​​​ជង់​ប៉ូលិស​

Posted: 29 Oct 2011 11:18 PM PDT

ជនជាប់ចោទទាំង២នាក់
​ខេត្តពោធិ៍សាត់​​​​​ ៖ ដោយ​​អនុវត្ត​​តាម​ដីកា​របស់​​​​តុលាការ​​ខេត្តពោធិ៍សាត់ ​​កាលពីថ្ងៃទី​​​​​២៨​ តុលា ​២០១១ ​​នគរបា​លព្រហ្មទណ្ឌ​​​​កម្រិតធ្ងន់​​​សហការ​ជាមួយ​​​នគរ​​បាល​ស្រុក​ ភ្នំក្រវាញ បាន​ធ្វើការ​​​​ឃាត់ខ្លួន​​​ជនសង្ស័យ​​​២នាក់​​​ពីបទ​​ប្លន់​ប្រដាប់អាវុធ​​ ​​កាលពីឆ្នាំ​​២០០៩ នៅ​​ឃុំ​តា​លោ ​​ស្រុក​បាកាន​។​

ជិះម៉ូតូ​បុ​ករ៉ឺម៉ក​​ម៉ូតូកង់បី​ដែល​ចត​ស្ងៀម​ពីក្រោយ​ស្លាប់

Posted: 29 Oct 2011 11:15 PM PDT

នៅកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ ៖ ​យុវជនម្នាក់​ជា​និស្សិតផ្នែកគ្រប់គ្រងទីផ្សារឆ្នាំទី៤ ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយ​សារ​បើក​ម៉ូតូ​បុកម៉ូតូរ៉ឺម៉កកង់បីពីក្រោយ​ដែល​ឈប់​ចត​ ស្ងៀមលើចិញ្ចើមថ្នល់ ។ មន្រ្តីនគរបាលចរាចរខេត្តប្រាប់​ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​នៅវេលា​ម៉ោង៦ល្ងាច​ថ្ងៃទី២៩ តុលា ឆ្នាំ២០១១ លើផ្លូវ​ជាតិលេខ៦ ខាងកើត​ភូមិ​សាលាក្រៅ សង្កាត់​ភ្នៀត ក្រុងសិរីសោភ័ណ

ចូលផឹកស៊ី​​ច្រៀង​ខារ៉ាអូខេ​មួយយប់​អស់​ជាង​​​៣០ម៉ឺនរៀល ​មិន​ឱ្យលុយ​ត្រូវ​​​​ឃាត់ខ្លួន​

Posted: 29 Oct 2011 11:11 PM PDT

ទិដ្ឋភាពនៅកន្លែងឃាត់ខ្លួន
​ខេត្តបន្ទាយមានជ័យ​​​​​ ៖ ​​​​បុរស​​២នាក់​​ក្នុងចំណោម​​​​បក្សពួក​​​​៤នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​​​ ​ឃាត់ខ្លួនកាលពីវេលាម៉ោង​​​៦​និង​​​​៣០នាទី​ព្រឹក​ថ្ងៃ​ទី​​​​២៩ តុលា ​​​ស្ថិតនៅក្នុងភូមិ​​ព្រែក​ល្ពៅ ឃុំ​ឫស្សី​​ក្រោក ​​​ស្រុកមង្គលបុរី​។ ​សមត្ថកិច្ច​​បាន​ឱ្យដឹង​ថា ​ការឃាត់ខ្លួន​​​​បុរស​​​​ទាំង​២នាក់​នោះគឺ យោង​​​​ទៅតាម​ពាក្យ​បណ្តឹង​​របស់ស្ត្រី​​​ជាម្ចាស់​ហាង​ខារ៉ាអូខេ ​​​ឈ្មោះ​​យ៉ែម ​​ផូ អាយុ​​​៥៦​ឆ្នាំ ​​រស់​នៅ​ក្នុងភូមិ​​​​​-ឃុំ​កើត​ហេតុខាងលើ​។​

ពីរ​ថ្ងៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ស្លាប់​២​នាក់ ម្នាក់​នៅ​ស្រុក​ក្រ​គរ ​ម្នាក់​ទៀត​នៅ​ស្រុក​ភ្នំ​ក្រ​វាញ​

Posted: 29 Oct 2011 11:11 PM PDT

ទិដ្ឋភាពនៅកន្លែងមានគ្រោះថ្នាក់ចរាចរណ៍
ខេត្ត​ពោធិ៍​សាត់ ៖ ​​រយៈ​ពេល​ពីរ​ថ្ងៃ​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ពីរ​ករណី​នៅ​ស្រុក​ក្រ​គរ និង​ស្រុក​ភ្នំក្រវាញ​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ ស្លាប់​​បាត់​បង់​ជីវិត​។​ ប៉ូ​លិស​​ស្រុក​ក្រ​គរ​បាន​រាយ​ការណ៍​​ថា កាល​ពី​ វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​​២៧ តុលា ឆ្នាំ​២០១១ ​មាន​រថយន្ត​មិ​ន​ស្គាល់​​ម៉ាក​មួយ​គ្រឿង​បាន​បើក​បុក​បុរស​ម្នាក់​ក្នុង​ ចំណោម​២​នាក់​ បណ្តាល​ឱ្យ​ស្លាប់​។

បារាំង ៖​​​ ស្លាប់​​​3នាក់ ​និងរបួស​​​​ម្នាក់​ក្នុង​​ការ​​​ធ្លាក់​​យន្តហោះ​​​​ទេសចរណ៍​​មួយ​គ្រឿង​

Posted: 29 Oct 2011 08:44 PM PDT

យោងតាម​ម៉ាស៊ីន​​ឃោសនា​ក្នុង​​ស្រុក​ថា ​​យន្តហោះ​​​​​ទេសចរណ៍​មួយគ្រឿងហោះ​​មក​ពី​អាល្លឺម៉ង់​​​បានធ្លាក់ កាលពីយប់ថ្ងៃទី​​​​២៨ ​តុលា ​​​​​ជិត​ផ្លូវ​​​​យន្តហោះ​​​នៃព្រលានយន្តហោះ ​TOULOUSE-BLANNAC ប្រទេស​បារាំង ​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​​​​៣នាក់ និង​​របួសធ្ងន់​​​​​ម្នាក់​។​