Koh Santipheap Daily

Koh Santipheap Daily


​លោកកាហ្សៃ ៖ ​ក្រុង​​កាប៊ុល​​​​នឹង​គាំទ្រ​​​ប៉ាគីស្ថាន​​​ក្នុង​ករណី​មាន​​​សង្គ្រាម​​ជាមួយ​អាមេរិក​

Posted: 23 Oct 2011 12:53 AM PDT

ប្រធានា​ធិប​តី​​អាហ្វហ្គានីស្ថាន
​ក្នុងបទសម្ភាសន៍​​​ជាមួយ​​​ទូរទស្សន៍​​ប៉ាគីស្ថាន​​មួយ ប្រធានាធិបតី​​អាហ្វហ្គានីស្ថាន​​​​ លោក​ហា​មីដ កាហ្សៃ ថ្លែង​កាលពីថ្ងៃទី​​​​២២ តុលា ថា ​អាហ្វហ្គានីស្ថាន​​​​នឹងគាំទ្រ​​​​ប៉ាគីស្ថាន​ក្នុងករណី​មាន​ជម្លោះ​​យោធា​រវាង​​​សហរដ្ឋអាមេរិក និងប៉ាគី​ស្ថាន​។​

បន្ត​កន្ទុយ​គ្នា​​ទៅ​មើល​​សាក​សព​​លោក​កា​ដា​ហ្វី​

Posted: 23 Oct 2011 12:51 AM PDT


ប្រជា​ជន​លី​ប៊ី​ជា​ច្រើន​នាក់​កាល​ពី​ថ្ងៃ​ទី​២២ តុលា បាន​ឈរ​បន្ត​កន្ទុយ​គ្នា​​ដើម្បី​ចូល​ទៅ​មើល​សាក​សព​របស់​លោក​មូ​អា​ម៉ា កា​ដា​ហ្វី នៅ​ទី​ក្រុង​មីស្ត្រា​តា​។ លោក​កា​ដា​ហ្វី​ ដែល​ចាប់​ខ្លួន​បាន​នៅ​ទី​ក្រុង​ SYRTE ជា​ទី​ក្រុង​កំណើត​របស់​លោក​ត្រូវ​បាន​​ស្លាប់​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់​លាស់​កាល​ពី​ថ្ងៃ​ទី​២០ តុលា កន្លង​មក​នេះ​។ យោង​តាម​វី​ដេ​អូ​មួយ​ចំនួន​ថា លោក​កា​ដា​ហ្វី​ ត្រូវ​​ហ្វូង​មហា​ជន​ដែល​មាន​កំហឹង​នាំ​គ្នា​វាយ​សម្លាប់​ ក៏​ប៉ុន្តែ​អាជ្ញា​ធរ​ថ្មី​និយាយ​ថា

អ្នកសុំ​ទាន​ពិការ​ជើង​ស្តាំ​រំកិលឆ្លង​ផ្លូវ​​ត្រូ​វ​រថយន្ត​​បុករយះ​មុខដេរ25ថ្នេរ

Posted: 23 Oct 2011 12:46 AM PDT

ខេត្ត​កណ្តាល ៖ បុរស​ពិការ​ជើង​ស្ដាំ​​ម្នាក់​ដើរ​មិន​រួច ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​ដោយសារ​​ការ​រំកិល​បានរង​របួស​ដោយ​រថយន្ត​បុក ខណៈ​ពេល​ដែលកំពុង​តែ​រំកិល​ឆ្លងផ្លូវ​ ស្រាប់តែ​មាន​រថយន្ដ​មួយ​គ្រឿង​មក​បុក​​បណ្តាលឱ្យ​រយះ​​ផ្ទៃមុខ​ដេរ​២៥​ ថ្នេរ កាលពី​វេលា​ម៉ោង៧ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ តុលា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ភូមិ​ស្រីស្នំ ឃុំ​ព្រែក​កំពឹស ស្រុក​កណ្ដាលស្ទឹង ។

​ឥណ្ឌា ៖ ​មនុស្ស​​​12​នាក់​ស្លាប់​​​​ដោយសារ​​​​រថ​ភ្លើង​​​​លឿន​​មួយ​​​បុក​

Posted: 23 Oct 2011 12:45 AM PDT

​ម៉ាស៊ីន​​​ឃោសនា​ក្នុង​​ស្រុករាយការណ៍​​​​កាលពី​ថ្ងៃទី​​២៣ តុលា ​​​​ថា មនុស្ស​យ៉ាង​​​​តិច​​​១២នាក់ ​បានត្រូវស្លាប់​​​ ហើយ​​​​១០នាក់ទៀត​​ត្រូវរបួស​ធ្ងន់ ដោយ​​សារ​រថភ្លើង​​​​លឿនមួយ​​បុកក្នុង​រដ្ឋ​ CHHATTISGARH ភាគកណ្តាល​​ឥណ្ឌា​ កាល​ពី​យប់​​​​ថ្ងៃទី​​​២២ តុលា​​​ពេលរថ​ភ្លើង​​​​​បើកកាត់​​កន្លែង​​មួយ​មាន​​មនុស្ស​​ច្រើន​នាក់​ដើរ​កាត់​​ផ្លូវ​​រថ​ភ្លើង​។​

ស្រវឹង​ស្រា​​​​ធ្លាក់​ភ្នែក​​ បើកម៉ូតូ​​លឿន​​​ដូចហោះ ​​​គេច​​កុងតឺន័រ​​​ទៅធ្លាក់​ចូល​​​​​លូ​

Posted: 23 Oct 2011 12:43 AM PDT

​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​បុរស​ស្រវឹង​ស្រា​ម្នាក់​បាន​​​បើកបរ​ម៉ូតូ​​យ៉ាង​លឿន​​ដូច​ហោះ ​​ក្នុងទិស​​ដៅ​ពីកើត​ទៅលិច​ ហើយបាន​ធ្លាក់​​​ចូូល​ក្នុង​​លូ ជាប់នឹង​ផ្លូវ​ជាតិលេខ​​៥​​ ប្រកាច់​ប្រកិន ​តែម្នាក់​ឯង ​​ហើយ​សន្លប់​បាត់ស្មារតី ​កាលពីវេលា​ម៉ោង​​​​​​៤​ល្ងាច​ថ្ងៃទី​​២១ តុលា ​​២០១១ នៅ​ចំណុច​​ផ្លូវ​​​បត់​ចូល​​​សង្កាត់​តា​ងួន​ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​​​​៤ ​​​សង្កាត់​​​-ក្រុង​​ប៉ោយប៉ែត​។​

ពិធីជប់​លៀង​​របស់​​កីឡា​ករ ​Mario Balotelli ​បណ្តាល​ឱ្យ​​អគ្គិ​ភ័យ​ឆាប​ឆេះ​​គេហ​ដ្ឋាន​

Posted: 23 Oct 2011 12:42 AM PDT


យោងទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​កាសែត​​​អង់​ គ្លេស​​ដេលី​ម៉េល ចេញផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៣ តុលា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ អគ្គិ​​ភ័យ​​​មួយ​បាន​​ឆាប​ឆេះ​​ផ្ទះ​ជួល​រប​ស់​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Mario Balotelli ​រ​បស់​ក្លឹប Man City ​ដែល​មាន​ទីតាំង​ស្ថិតនៅ​​តាមបណ្តោយ​​ផ្លូវ Andrew ក្នុង​ក្រុង Cheshire ប្រទេស​អង់​គ្លេស។

សាលាខណ្ឌដូនពេញដង្ហែកឋិនទានសាមគ្គីចូលវត្តពោធិឧត្តមខេត្តព្រៃវែង

Posted: 23 Oct 2011 12:41 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​​ ៖ ​កាលពីព្រឹកថ្ងៃទី២១ តុលា ឆ្នាំ២០១១ លោកសុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូនពេញ និងអភិបាលរង លោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងសមាជិក​ក្រុម​ប្រឹក្សា​ព្រម​ទាំងពុទ្ធបរិស័ទ បានរួមគ្នាដង្ហែអង្គ​កឋិន​ទាន​មួយ​ទៅកាន់វត្តពោធិឧត្តម ស្ថិតក្នុង​ភូមិ​ច្រាំង​​ទទឹង ឃុំព្រែកអន្ទះ ស្រុកកំពង់លាវ ខេត្ត​ព្រៃវែងដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះ

រថយន្ត​កែច្នៃ​ម៉ាក​សាំឡ​ដឹក​ទំនិញ​​លើស​ចំណុះ​ក្រឡាប់​​ផ្ញារ​ជើង​ទ្រមេឃ

Posted: 23 Oct 2011 12:39 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តកែច្នៃ​​មួយ​គ្រឿង​ដែល​​ដឹក​ទំនិញ​​គ្រប់​ប្រភេទ​​លើស​ចំណុះ​​បាន​ ក្រឡាប់​​បះ​ជើង​​ទ្រមេឃ​ ខណៈ​ពេល​បើក​បរ​​តាម​បណ្តោយ​​ផ្លូវ​​ចម្ការ​ដូង ទៅ​ដល់​​មុខ​សាលា​សង្កាត់​ដង្កោ ​ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ​កាលពីវេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ ​ថ្ងៃទី​២២ តុលា ។ ទោះ​បី​ជា​យា៉ង​ណា ​គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឱ្យ​​​មាន​មនុស្ស​ណា​ម្នាក់​រង​​របួស​ទេ​ គ្រាន់តែ​​បង្ក​ការ​កក​ស្ទះ​​ចរា​ចរណ៍​​រហូតដល់​ម៉ោង​៥​​ភ្លឺ​

​តារា​បង្ហាញ​​ម៉ូដ​​អូស្ត្រាលី​​​ត្រូវបាន​​​ជ្រើស​រើស​​​​​ថត​ផ្សាយ​​​ពាណិជ្ជ​កម្ម​​អាវ​ទ្រនាប់​​​តម្លៃ​​2,5លាន​​ដុល្លារ​

Posted: 23 Oct 2011 12:38 AM PDT


​យោ​ង​ទៅ​​តាម​​ប្រភព​ព័ត៌​មាន​សិល្បៈ​​ពី​កាសែត​​ចិន​​ចេញ​ផ្សាយ​កាលពីថ្ងៃ​​សុក្រ ទី​១៩ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ​តារា​បង្ហាញ​​ម៉ូដ​អូស្ត្រាលី ​មីរ៉ាន់​ដា ឃើរ ​ត្រូវបាន​​ជ្រើសរើស​​ថត​ផ្សាយ​ពាណិជ្ជ​​កម្ម​​បង្ហាញ​​ម៉ូដ​អាវទ្រនាប់​​ដែល​មាន​តម្លៃ​២,៥​លាន​ដុល្លារ​ដោយ​ក្រុម​ហ៊ុន​ Victoria's Secret's 2011 Fantasy Treasure Bra. នៅក្នុង​ទីក្រុង​​ញូវ​យ៉ក ។

ចាញ់​បោក​​​​អតីត​សង្សារ​យកម៉ូតូ​ទៅបញ្ចាំ​​​ប្តឹង​សមត្ថកិច្ច​​​ថា ចោរប្លន់​

Posted: 23 Oct 2011 12:36 AM PDT

នារីរងគ្រោះពេលប្តឹងប៉ូលិស
រាជធានីភ្នំពេញ​​​​ ៖ ​​និស្សិតនារី​​ម្នាក់​​បាន​​ចាញ់​បោក​សង្សារ​យក​ម៉ូតូ​ទៅ​​បញ្ចាំ​​​ តែ​ដោយ​​ខ្លាច​​​ម្តាយ​​មីងស្តីបន្ទោស​​​ក៏បាន​ទៅប្តឹង​​​សមត្ថកិច្ច​​​ថា ​ចោរ​ប្លន់​។ ហេតុការណ៍​នេះ​បាន​​ធ្វើ​​​ឱ្យ​មាន​ការ​​ភ្ញាក់​​​​ផ្អើល​​​កាលពី​វេលាម៉ោង​ ​​១២​និង​​​​៣០នាទី​​ថ្ងៃ​ត្រង់​ថ្ងៃទី​​២២ ​តុលា នៅចំណុច​​មុខ​ផ្ទះ​​លេខ​​​៦៩ ​ផ្លូវ​លេខ​​​២៣០ ​សង្កាត់ផ្សារ​​​ដើម​គ ​ខណ្ឌ​ទួល​គោក ​​​​។ និស្សិត​​​រូបនោះ​បាន​មក​ប្តឹង​​​ថា ម៉ូតូរបស់​នាង​ម៉ាក​​ ICON ពណ៌ លឿង

ក្រុម​ហ៊ុន Ezecom ធ្វើ​ជាអ្នក​​ឧបត្ថម្ភ​​ធំនៅ​ក្នុង​កម្ម​វិធី ​ Barcamp 2011

Posted: 23 Oct 2011 12:33 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ Ezecom បាន​ធ្វើ​​ជាអ្នក​ឧបត្ថម្ភ​​ធំ​នៅ​ក្នុង​កម្មវិធី Barcamp។ កម្មវិធី​នេះ​​បាន​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​២២ និង​២៣ តុលា ឆ្នាំ​២០១១ នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ​ រាជធានីភ្នំពេញ ។ ​វាជា​លើក​ទី​បី​ជាប់ៗ​គ្នា​ហើយ​ដែល​ក្រុម​ហ៊ុន Ezecom បាន​ឧបត្ថម្ភ​​នៅ​ក្នុង​កម្ម​​វិធី Barcamp នេះ ។ ដោយ​សារ​តែ​ភាពជឿ​នលឿន​​ និង​តម្រូវ​ការ​យា៉ង​ច្រើន​ក្នុង​ការ​ប្រើ​ប្រាស់​​ប​ច្ចេក​វិទ្យា​​នៅ​ ក្នុង​កម្ម​វិធី​នេះ ការ​ភ្ជាប់​​

កំផែង​ចិន​​ជាង​70%​ប្រឈម​​​នឹង​ការ​​បាក់​បែក​​ដោយ​សារ​​ឥទ្ធិ​ពល​​អណ្តូង​រ៉ែ​

Posted: 23 Oct 2011 12:32 AM PDT


ទី​ភ្នាក់​ងារព័ត៌​មាន​​បរទេស​កាល​ពី​ថ្ងៃ​ទី​២១ តុលា កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​អភិរក្ស​ជន​ជាតិ​ចិន​បាន​ក្រើន​រំលឹក​ថា កំផែង​របស់​ចិន​ដែល​ជា​ទី​តាំង​សំខាន់​មួយ​ក្នុង​ចំណោម​វត្ថុ​ឆ្នើម​សម័យ​ថ្មី​នៅ​លើ​ពិភព​លោក​មាន​ប្រវែង​៦.៤០០​គីឡូ​ម៉ែត្រ​ ដោយ​មាន​បណ្តោយ​លាត​សន្ធឹង​ឆ្លង​កាត់​១១​តំបន់​របស់​ចិន​កំពុង​ប្រឈម​មុខ​នឹង​ការបាក់​បែក

ខាត់​ជញ្ជាំង​ផ្ទះ​ឱ្យ​រលោង​បាក់​រន្ទាធ្លាក់​ភ្លាត់​កែង​ដៃឆ្វេង

Posted: 23 Oct 2011 12:31 AM PDT

ជនរងគ្រោះ
ខេត្តប៉ៃលិន ៖ ​បុរស​ម្នាក់​ឈ្មោះ​ឃីម គឹម​សៀង ​អាយុ​៤០ឆ្នាំ បាន​ធ្លាក់ពីលើរន្ទា​​កម្ពស់​ប្រហែល​​២​ម៉ែត្រ ​បណ្តាល​ឱ្យ​ភ្លាត់​កែង​ដៃ​ឆ្វេង​ ខណៈ​​គាត់​កំពុង​ឈរខាត់​ជញ្ជាំង​​ផ្ទះ​ឪពុក​​​មា​របស់​ខ្លួនហើយ​រន្ទា​ នោះបាក់​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ តុលា ​នៅ​​ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​​ក្រៅ

ប្រកួត​​សក់​នៅ​ចិន​​បេក្ខ​នារី​​ដែល​​ឈ្នះ​មាន​​សក់​​ប្រវែង​​1,65​ម៉ែត្រ​

Posted: 23 Oct 2011 12:22 AM PDT


សារ​ព័ត៌​មាន​​របស់​ចិន​ផ្សាយ​ឱ្យ​ដឹង​ថា ជន​អំបូរ​អ៊ុយ​គូ ជា​ជន​ជាតិ​ភាគ​តិច​ស្ថិត​នៅ​ក្នុង​ស្រុក​ជឺភូ​ តំបន់​គ្រប់​គ្រង​ស្វយ័ត​នៅ​មណ្ឌល​ស៊ី​ជាំង​បាន​រៀប​ចំ​ការ​ប្រកួត​ស្ត្រី​ដែល​មាន​សក់​វែង​នៅ​​ឧទ្យាន​ជីន​ហ៊ូ​យ៉ាង កាល​ពី​ថ្ងៃ​ទី​១៨ តុលា ​។

ប៉ាក់គីអាវទិញ​រថយន្ត​ថ្មីមាន​តម្លៃ​យ៉ាង​តិចជាង​២២ម៉ឺនដុល្លារ​អាមេរិក

Posted: 23 Oct 2011 12:18 AM PDT


កំពូល​កីឡាករ​ប្រដាល់​របស់​ប្រទេស​ហ្វ៊ីលី​ពីន​បាន​ផ្តល់​ជា​កា​ដូ​ដល់​ខ្លួន​ឯង​ផ្ទាល់​រថយន្ត​ថ្មី​សន្លាង​មួយ​គ្រឿង​ម៉ាក​ហ្វេរ៉ា​រី​អ៊ីតាលី​យ៉ា​ ៤៥៨(Ferrari 458 Italia)​គឺ​៣សប្តាហ៍​គត់​មុន​ការ​ប្រកួត​របស់​គេ​ជា​មួយ​កីឡាករ​ម៉ិច​ស៊ិក​ចូ​អាន ម៉ានូ​អេល ម៉ាក​ហ្គេស​នៅ​​សហរដ្ឋ​អាមេរិក។

ប្រធានប្រណាំង​F1​ ពិភពលោក​បញ្ជាក់ថា​ គ្មាន​ករណីគ្រោះថ្នាក់​នៅឥណ្ឌា​ដូចការ​ប្រណាំង ​IndyCar​ នៅ​ឡាសវេហ្គាស​នោះទេ

Posted: 23 Oct 2011 12:15 AM PDT

លោកបឺនី អេឡេស្តូន
លោក​បឺនី​ អេ​ឡេស្តូន ប្រធាន​ហ្វមមូឡាវ័ន​​ពិភពលោក​បា​ន​ពោល​បញ្ជាក់​អះ​អាង​ថា គ្មាន​ការ​ព្រួយ​បា​រម្ភ​ផ្នែក​សុ​វត្ថិ​ភាព​ចំពោះ​កម្ម​វិធី​ប្រណាំង​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​សប្តាហ៍​ក្រោយ​នេះ​ទេ​ ខណៈ​ដែល​​Indian Grand Prix នេះគឺជាកម្ម​វិធី​​ប្រណាំង​រថយន្ត​ដ៏​សំ​ខាន់​លើក​ដំបូង​គិត​ពី​ការ​គ្រោះ​ថ្នាក់​នៃការ​ប្រណាំង​​ប្រភេទ​IndyCar Seriesនៅ​

នាងលីនសេ វ៉ុន​ឈ្នះ​ជើងឯកស្គី​ជម្រាលលើ​ទឹកកក ​Women's​ Giant Slalom ​នៅអូទ្រីស

Posted: 23 Oct 2011 12:04 AM PDT


កីឡាការិ​នី​​អាមេរិក​លីន​សេ វ៉ុន​ដែល​បាន​ជម្រុះ​​​ចេញ​ពី​តារាង​ជើង​ឯក​ពិភពលោក​ឆ្នាំ​ទៅ​មិញ​ដោយ​នាង ​Maria Hoefl-Riesch នោះ​បាន​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​ជា​មួយ​នឹង​ជ័យ​ជម្នះ​ក្នុង​កម្ម​វិធី​Women's Giant Slalomនៅ​ទី​ក្រុង​Soelden​ប្រទេស​អូ​ទ្រីស​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២តុលា​។​

ម្នាក់ចង.កធ្វើអត្តឃាតម្នាក់ទៀតលង់ទឹកទន្លេស្លាប់ក្នុងថ្ងៃតែមួយ

Posted: 23 Oct 2011 12:03 AM PDT

ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី​២០ តុលា ឆ្នាំ​២០១១ មានមនុស្ស​ពីរ​នាក់ស្លាប់ដោយ​ករណី​ផ្សេងគ្នា និង​នៅ​ស្រុក​ផ្សេង​គ្នា ​ដែល​ម្នាក់​ចង.ក​ធ្វើ​អត្តឃាត និងម្នាក់ទៀតលង់ទឹក។ តាមរបាយការណ៍​របស់​ប៉ូលិសឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះម៉ោង ម៉ៅ អាយុ៤០ឆ្នាំ នៅ​ភូមិ​​ក្បាល​ទាហាន ឃុំឈើតុំ ស្រុកក្រគរ ​នៅ​​​ថ្ងៃ​ទី​២០ តុលា នោះ​វេលាម៉ោង៣និង៣០​នាទី​រសៀល​​បាន​ចង.កធ្វើអត្តឃាត

ស្រវឹងធ្លាក់​ភ្នែក​​​ជិះម៉ូតូ​ឌុុបគ្នា​ទៅ​បុក​ម៉ូតូ​​រ៉ឺម៉ក​​​កង់​បួន​បាក់​ភ្លៅ​​ម្នាក់​

Posted: 23 Oct 2011 12:00 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​ជា​កម្មករ​សំណង់​​ ខណៈ​ពេល​​​ផឹក​ស្រវឹងធ្លាក់​ភ្នែក​​​​បាន​បើក​ម៉ូតូ​​​ក្នុងល្បឿន​ លឿនឌុបមិត្តភក្តិ​ពីក្រោយ​​ ហើយ​ជ្រុល​ចង្កូត​​​ទៅ​បុក​រ៉ឺម៉ក​​​ម៉ូតូ​កង់​បួន​នៅ​ចំណុច​​ទ្វារ​ជ័យ​ខាង ​ត្បូង​មុខ ព្រះ​​​​បរម​រាជ​វាំង ​​​វិថីព្រះ​សុធា​រស ​​កែង​វិថីព្រះ​​​​ពញា​យ៉ាត​ ស្ថិតក្នុង​​សង្កាត់​ជ័យ​ជំនះ ​​ខណ្ឌ​ដូន​ពេញ កាលពីវេលា​ម៉ោង​​៨​និង​​​​​៣០​នាទី​​យប់​ថ្ងៃទី​២២ តុលា បណ្តាល​ឱ្យ​​បុរសនោះ​បាក់​ភ្លៅ​។​

ជិះម៉ូតូ​​​​ឆក់​ខ្សែ.ក​ត្រូវម្ចាស់​​​​​​​ដេញ​​តាម​​ចាប់​បាន​​​ម្នាក់​​រត់​រួច​​ម្នាក់​

Posted: 22 Oct 2011 11:57 PM PDT

ជនជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​ជនសង្ស័យ​​​ឆក់​ខ្សែ​.ក​ម្នាក់​​​ក្នុងចំណោមបក្សពួក​​​​​២នាក់​ត្រូវ​បាន​​ ​ប្រជា​ពលរដ្ឋ​​នាំគ្នា​ចាប់ឃាត់​ខ្លួន​បាន​​បន្ទាប់ពី​ធ្វើ​​សកម្ម​​ភាព ឆក់ខ្សែ​​​.ក​ប្លាទីន ​ទម្ងន់​​​​​២ជី​​​​៣​ហ៊ុន ​​ពីអ្នក​ដំណើរ​​​​កាលពី​វេលាម៉ោង​​​​​៦​និង​​៤០នាទីល្ងា​ច​ថ្ងៃ​ទី​​​​២២ តុលា ​ទៅ​តាម​​ផ្លូវ​លេខ​​​៣១៧ ​សង្កាត់បឹង​​កក់ទី ២ ខណ្ឌទួលគោក​។​

កីឡា​ធៀ​ហ្គោ ស៊ីល​វ៉ា ​៖ ​​ខ្ញុំ​ចង់​​​បាន​​តំណែង​​​ប្រធាន​​ក្រុម​​ក្លឹប​ Milan​ នៅ​​ថ្ងៃ​អនាគត

Posted: 22 Oct 2011 11:52 PM PDT

តាម​ប្រភព​​ព័ត៌​មាន​​ពី​គេហ​ទំព័រ​​ Goal.com ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​​សៅរ៍ ទី​​២២ តុលា ​បាន​ឱ្យ​​ដឹង​ថា ៖ កីឡា​ករ​​ខ្សែ​ការ​ពារ ​ធៀ​ហ្គោ ​ស៊ីល​វ៉ា បាន​ធ្វើការ​​ប​ដិ​សេធ​​ទៅ​នឹង​ពាក្យ​​ចរចាម​អារ៉ាម​​ដែល​​និយាយ​​​ថា លោក​​មាន​គម្រោង​​ផ្លាស់​ចេញពី​ក្លឹប Milan នៅ​ពេល​ខាង​មុខ។

រថយន្ត​បុកម៉ូតូ​​អូសជិត​​២០ម៉ែត្រ ទើប​​​ឈប់​​អ្នក​​ជិះ​ម៉ូតូ​​របួស​ធ្ងន់​

Posted: 22 Oct 2011 11:46 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​រថយន្តមួយគ្រឿង​​ និង​ម៉ូតូមួយគ្រឿង ​បាន​បើកបរ​​​​បុកគ្នា​​​នៅ​ចំណុចផ្លូវ​​​​កែង​​យ៉ាង​​ពេញទំហឹង​​​​បណ្តាល​ ឱ្យ​​​អ្នក​ជិះ​​ម៉ូតូ​​​រង​របួស​ធ្ងន់ ​ហើយម៉ូតូត្រូវ​ខូចខាត​​ទាំង​ស្រុង​ ដោយ​សារ​រថយន្ត​​បុកអូស​ពីក្រោម​​​​​ចម្ងាយ​​ជាង​​២០​ម៉ែត្រ ​ពី​កន្លែង​​​កើត​​ហេតុ ​​​ទើប​​​ឈប់​។ ​​ហេតុ​ការណ៍​​នេះ ​​កើត​​​​ឡើង​នៅ​ចំណុចផ្លូវ​​​ព្រះសុធារស ​កែង​ផ្លូវ​​ព្រះសុរាម្រឹត ​​ស្ថិត​ក្នុង​​​​សង្កាត់​ទន្លេ​បាសាក់ ​​ខណ្ឌចំការមន ​​​កាល​ពីវេលាម៉ោង​​​​៤​និង​​​​១០នាទី​​​

ក្រឡាប់​រថ​យន្ត​នៅ​ចំការ​កៅ​ស៊ូ​ពាម​ជាំង​ស្លាប់2នាក់​ របួស​ច្រើន​នាក់​

Posted: 22 Oct 2011 11:40 PM PDT

នៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម​ ៖ រថ​យន្ត​ម៉ាក​នី​ស្សាន់​​រត់​ឈ្នួល​ភ្នំពេញ​-រតន​គិរី​បានក្រឡាប់​ធ្លាក់​ ចេញ​ពី​ថ្នល់​ជាតិ​លេខ​១១ ត្រង់​ផ្លូវ​កោង​ ស្ថិត​នៅ​ភូមិ​២៥ ឃុំ​ប្រធាតុ ស្រុក​អូររាំង​ឪ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២១ តុលា ២០១១ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់​ភ្លាម និង​រង​របួស​ធ្ងន់​ និង​ស្រាល​១០​នាក់​​ទៀត​ ហើយ​ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​។

ខណ្ឌ​ដូនពេញ​រៀបចំ​សណ្តាប់ធ្នាប់​​ដើម្បី​អប​អរ​សាទរ​​ពិធី​បុណ្យធំៗ

Posted: 22 Oct 2011 11:37 PM PDT

សមត្ថកិច្ចកំពុងរៀបចំសណ្តាប់ធ្នាប់
​ដើម្បី​​ចូលរួម​​អប​អរ​សាទរ​​ពិធី​បុណ្យ​​ដ៏​សំខាន់​​ និង​ធំៗ​ចំនួន​បី​នា​ពេល​ខាង​មុខ​នេះ កម្លាំង​សន្តិ​សុខ​​សណ្តាប់ធ្នាប់​​ខណ្ឌដូនពេញ ដឹក​នាំដោយ​លោក​គឹម វុត្ថា ជា​ប្រធាន​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​ខណ្ឌ​ដូនពេញ សហ​ការ​ជា​មួយ​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ផ្សារ​​ថ្មី​ទី១ និង​ទី២ បាន​រៀបចំ​សណ្តាប់​ធ្នាប់​ចំណត​រថយន្ត​តាក់​ស៊ីអនាធិប​តេយ្យ​​លើ​កំណាត់​ ផ្លូវ​លេខ​១៣៦,៦១,​៦៧ និង​ជុំវិញ​​ផ្សារ​ទំនើប​សូរិយា​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ តុលា ។

ជនជាតិ​អូស្ដ្រាលី​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ព្រោះតែ​បើករថយន្ដ​កាត់​ក្បួន​ប្រតិភូ

Posted: 22 Oct 2011 11:35 PM PDT

ជនជាតិអូស្រ្តាលីដែលឃាត់ខ្លួន
រាជធានីភ្នំពេញ​​ ៖ ជនជាតិ​អូស្ដ្រាលី​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន​ជាមួយ​នឹង​រថយន្ដ​១​គ្រឿង​ ម៉ាក​តូ​យ៉ូ​តា​ហា​យ​ឡែ​ន​ដឺពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ២​I-០១៧៧ ព្រោះតែ​មិន​ស្ដាប់​បញ្ជា​ប៉ូ​លិស​ឱ្យ​ឈប់ ខណៈ​ពេល​ដែល​ក្បួន​ប្រតិភូកំពុង​ធ្វើ​ដំណើរ ដោយ​ជន​បរទេសរូប​នោះ​​បាន​បើករថយន្ដ​ទម្លុះ​ការ​ឈរ​បិទផ្លូវ​​ប៊ិះ

​បើក​រថយន្តប្រជែង​គ្នា​​​លុះ​ដល់​​ភ្លើង​​​​ស្តុប​បណ្តាល​​ឱ្យ​​ប៉ះគ្នា​

Posted: 22 Oct 2011 11:14 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តស្ទូច​​ប្រភេទ​​​​ធំ​បាន​​ប៉ះគ្នា​​​​ជាមួយ​រថយន្ត​​​ឡិចស៊ីស​ RX 300 ដោយ​សារតែ​​​​អ្នក​បើកបរ​ប្រជែង​​គ្នា​​ លុះ​នៅ​ពេល​​ដល់​កន្លែង​ឈប់ភ្លើង​ស្តុប​​​​ផ្សារ​ដីហុយ ​ក៏​ប៉ះ​គ្នា​កាលពីវេលាម៉ោង​​​​​៤​និង​​​៣០​នាទី​​រសៀល​ថ្ងៃទី​​​​​២០ តុលា ​​​​​២០១១ ​​តាម​បណ្តោយ​​​ផ្លូវ​ភ្នំពេញ​​-​ហាណូយ​ សង្កាត់​ភ្នំពេញ​​ថ្មី ​ខណ្ឌ​សែន​សុខ ​​។ ចំពោះការ​​ប៉ះគ្នា​​​រវាង​​​​រថយន្ត​ទាំង​​​២​ខាង​លើ​​ពុំ​បណ្តាល​ឱ្យ​​​ មានអ្នក​​រង​របួស​នោះ​​ទេ គឺ​គ្រាន់តែ​​​​​ក្រពឹត​​កូត​ថ្នាំ​

រថយន្តបុក​​​​កន្ទុយគ្នា​ចំនួន​៤គ្រឿង​ទាំង​ព្រឹក​

Posted: 22 Oct 2011 11:11 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​​​រថយន្ត​បុក​​​​​​បន្តកន្ទុយគ្នា​​​រហូត​​ដល់​​​ទៅ​​៤​គ្រឿង ​​បាន​កើតឡើង​​​​​កាល​​ពី​វេលា​​ម៉ោង​​​៩ព្រឹកថ្ងៃទី​​​​២២ តុលា ​​​​២០១១ ស្ថិត​​​នៅត្រង់ចំណុច​​​​មុខ​​វត្តទឹក​ថ្លា តាម​បណ្តោយ​មហា​វិថី​​​​​សហព័ន្ធ​រុស្ស៊ី ក្នុងសង្កាត់​ទឹក​ថ្លា​ ខណ្ឌសែន​សុខ ​​ប​ង្ក​ឱ្យមានការ​​​​ភ្ញាក់​ផ្អើល​​​​​​ និង​រន្ធត់​​ចិត្ត​ជា​ខ្លាំង​​ដល់​ប្រជា​ពលរដ្ឋ​ ដែល​បាន​​ឃើញ​ហេតុ​ការណ៍​នេះ​។​

ស៊ុត​-សាច់​មាន់ ​​និង​ទំនិញ​ខូចគុណភាព​ត្រូវ​​​មន្ត្រី​កាំកុង​ត្រុល​​​​ដុតកម្ទេច​ចោល​

Posted: 22 Oct 2011 08:56 PM PDT

ក្នុងពិធីដុតកម្ទេចស៊ុតខូចគុណភាព
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​ស៊ុត និង​សាច់មាន់​​​​ ព្រម​ទាំង​​​​ទំនិញ​ខូចគុណភាព​ជាច្រើន​​គីឡូ​ក្រាម ​​ត្រូវបាន​​មន្ត្រី​​កាំកុងត្រូល​​​សហការ​ជាមួយ​​​​ស្ថាប័ន​​ពាក់ព័ន្ធ​​​ ចាប់បាន​​នៅ​ច្រក​​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត​​ ហើយ​បាននាំ​យក​ទៅដុត​កម្ទេច​ចោល​​​​នា​​វេលាម៉ោង​​២​​​រសៀលថ្ងៃ​ទី​​​២១ តុលា ២០១១ ។​​ទំនិញ​​​ទាំងអស់​​​ខាងលើ​​​ត្រូវ​​​មន្ត្រី​ជំនាញ​​ធ្វើការ​ឆែក​ឆេរ​​​​ ចាប់​បាន​​​​ពី​តាម​​រទេះ​​​ដែល​ឈ្មួញ​ដឹក​បង្កប់​លួចលាក់ ចេញពី​​ដីសៀម​​​​នា​​រយៈ​ពេល​កន្លង​មក​ ។

ហ៊ី​យ៉ាន់ដាយ​​​បោល​កិន​ឆាលី បណ្តាល​ឱ្យ​​​និស្សិត​ស្រីម្នាក់ស្លាប់​

Posted: 22 Oct 2011 08:45 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តប្រភេទ​កាំ​មីញ៉ុង​​​ដឹក​ទំនិញ​​​ម៉ាក​ហ៊ីយ៉ាន់ដាយ ​​ពណ៌ស ​ពាក់​ស្លាកលេខ ​ភ្នំពេញ 3A-9220 ដែល​​​​បិទស្លាក​​យីហោ​​​​ក្រុមហ៊ុន TPIPL បាន​បោល​បុក​ម៉ូតូ​​​ឆា​លី កិនពីលើ​ថែមទៀត​ បណ្តាល​ឱ្យនិស្សិត​ស្រី​ម្នាក់​​​ជាអ្នក​បើកបរម៉ូតូ​ឆាលី​ បាត់បង់ជីវិត​​ក្រោយ​ពី​​​បញ្ជូនទៅ​​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​​​បាន​​​ ប៉ុន្មាន​​ម៉ោង​ប៉ុណ្ណោះ ។

រយៈ​ពេល​១ថ្ងៃ​​​មនុស្សស្លាប់​​​៥​នាក់​នៅ​​ខេត្តបន្ទាយមានជ័យ​

Posted: 22 Oct 2011 08:38 PM PDT

សពអ្នកស្លាប់ដោយសារលង់ទឹក
​ខេត្តបន្ទាយមានជ័យ​​​​​ ៖ ​នៅខេត្តបន្ទាយ​មានជ័យ​​​​​​ក្នុង​រយៈ​​ពេលតែ​​១ថ្ងៃ​​មាន​មនុស្ស​ស្លាប់​​ ដោយសារ​​លង់ទឹក ​​​ដោយឡែកពី​គ្នា​​​​ចំនួន​​៣​ស្រុក គឺ​​ស្រុកព្រះនេត្រ​ព្រះ ​ស្រុកមង្គល​បុរី ​​និង​ស្រុកថ្មពួក ។ ​ក្នុងហេតុ​ការណ៍​​​នេះ​បាន​កើតឡើង​​កាលពី​ថ្ងៃទី​២១​ តុលា ​២០១១។​