The Phnom Penh Post - KHMER: “មន្ត្រី​ UN បារម្ភ​សេចក្តី​ព្រាង​ច្បាប់ NGO រំលោភ​ច្បាប់​អន្តរជាតិ” plus 9 more

The Phnom Penh Post - KHMER: “មន្ត្រី​ UN បារម្ភ​សេចក្តី​ព្រាង​ច្បាប់ NGO រំលោភ​ច្បាប់​អន្តរជាតិ” plus 9 more


មន្ត្រី​ UN បារម្ភ​សេចក្តី​ព្រាង​ច្បាប់ NGO រំលោភ​ច្បាប់​អន្តរជាតិ

Posted: 16 Oct 2011 03:49 AM PDT

ភ្នំពេញៈ អ្នក​ជំនាញ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ឲ្យ​ដឹង​នា​ពេល​ថ្មី​ៗ​នេះ​ថា ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​​របស់​ប្រទេស​ កម្ពុជា អាច​នឹង​រំលោភ​បំពាន​លើ​ច្បាប់​អន្តរ​ជាតិ។

Google កំពុង​ល្បួង​ទឹក​ចិត្ត​វិនិយោគ​ក្រោយ​ទទួល​បាន​កំណើន​ចំណូល

Posted: 16 Oct 2011 02:50 AM PDT

111016_b05

សាន់ហ្វ្រាន់ស៊ីស្កូៈ កម្មវិធី​បំពាក់​លើ​ទូរស័ព្ទ​ដោយ​ឥត​គិត​ថ្លៃ Android របស់​ក្រុមហ៊ុន Google ដែល​បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ធំ​ធេង​ពី​អតិថិជន​ប្រើ​ប្រាស់​រួច​ទៅ​ហើយ​ នោះ ពេល​នេះ​កំពុង​តែ​អន្ទង់​ទឹក​ចិត្ត​ក្រុម​វិនិយោគិន។

ទឹក​ជំនន់​បង្ខំ​ឲ្យ​ថៃ​បិទ​រោង​ចក្រ​កាន់​តែ​ច្រើន

Posted: 16 Oct 2011 02:37 AM PDT

111016_b04

បាងកកៈ ទឹក​ជំនន់​បាន​ជន់​លិច​តំបន់​ឧស្សាហកម្ម​ផ្សេង​ទៀត​នៅ​កណ្តាល​ប្រទេស​ថៃ​នៅ​ ​ថ្ងៃ​អាទិត្យ​នេះ និង​បាន​គំរាម​កំហែងដល់​តំបន់​ឧស្សាហកម្ម​ធំ​មួយ​នៅ​ខាង​ក្រៅ​ក្រុង​បាង​កក ដែល​រហូត​មក​ដល់​ពេល​នេះ បាន​រួច​ផុត​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​នេះ បើ​ទោះ​ជាមាន​ភ្លៀង​ម៉ូសុង​ខ្លាំង​ និង​​ទឹកដែល​​កំពុង​ហូរ​​ពី​ភាគ​ខាង​ជើង​ឆ្ពោះ​ទៅ​ទីក្រុង​នេះ​ក៏​ដោយ។

អាមេរិក​នៅ​តែ​មាន​កំណើន​សេដ្ឋកិច្ច​យឺត​យ៉ាវ

Posted: 16 Oct 2011 02:05 AM PDT

ប៉ារីសៈ សេដ្ឋកិច្ច​អាមេរិក បាន​ទទួលកំណើន​ខ្លះ​មក​វិញ​ហើយ ប៉ុន្តែ​នៅ​តែ​មាន​កម្រិត​យឺតយ៉ាវ ហើយកំណើន​សេដ្ឋកិច្ចនេះ នឹង​ទទួល​បានអត្ថប្រយោជន៍​ពី​ការ​អនុម័តកញ្ចប់​សំណើ​​ច្បាប់​ការងារ ដែល​សមាជិក​សភា​មក​ពី​បក្ស​សាធារណ​រដ្ឋ បាន​រារាំង។ នេះ​បើ​តា​មការ​ឲ្យ​ដឹង​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក Timothy Geithner កាល​ពី​ថ្ងៃ​សៅ​រ៍​ម្សិល​មិញ។

ផលិតកម្ម​រថយន្ត​នៅ​ថ្ងៃ​បន្ត​បិទ​ទ្វារ​មួយ​សប្ដាហ៍​ទៀត

Posted: 16 Oct 2011 01:52 AM PDT

111016_b03

បាងកកៈ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំៗ​ពីរ​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​សៅរ៍ បាន​បន្ត​បិទ​រោង​ចក្រ​ផលិត​របស់​ខ្លួន ខណៈ​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​ផ្នែក​ផលិតកម្ម​ របស់​ក្រុម​ហ៊ុន​ទាំង​នេះ នៅ​តែ​បន្ត​កើន​ឡើង។

G20 ប្រាប់​អឺរ៉ុប​ឲ្យ​ដោះ​ស្រាយ​វិបត្តិ​បំណុល​ក្នុង​រយៈ​ពេល​៨​ថ្ងៃ

Posted: 16 Oct 2011 01:36 AM PDT

111016_b02

ប៉ារីសៈ កាល​ពី​ថ្ងៃ​សៅរ៍​ ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទាំង ២០​​របស់​ពិភពលោក (G20) បាន​ដាក់​សម្ពាធ​ដល់​អឺរ៉ុប​ ឲ្យ​ចាត់​វិធានការ​​ចុង​ក្រោយ​ក្នុង​រយៈ​ពេល ៨​ថ្ងៃ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​បំណុល​សាធារណៈ​របស់​តំបន់​អឺរ៉ុប ដែល​កំពុង​បង្ក​គ្រោះ​ថ្នាក់​ដល់​សេដ្ឋកិច្ច​ពិភព​លោក។

កាសែត​ចិន​ព្រមាន​ឥណ្ឌា​ជុំ​វិញ​ជំនួញ​ប្រេង​ជាមួយ​​នឹង​វៀតណាម​នៅ​សមុទ្រ​មាន​ជម្លោះ

Posted: 16 Oct 2011 01:05 AM PDT

ប៉េកាំងៈ កាសែត​ដ៏​សំខាន់​មួយ​របស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​ឥណ្ឌា​កំពុង​​លេង​ល្បែង​ប្រលែង​ភ្លើង​​តាម​រយៈ​ការ​ព្រម​ព្រៀង​រុក​ រក​ប្រេង​ជា​មួយ​នឹង​ប្រទេស​វៀតណាម​នៅ​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ ខាង​ត្បូង ដោយ​កាសែត​ចិន​នេះ​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា ពិចារណា​ឡើង​វិញ និង​ដក​ខ្លួន​ចេញ។

CITA ស្នើ​ក្រសួង​អប់រំ​ចាត់​វិធានការ​ប្រឆាំង​ទង្វើ​ពុក​រលួយ​ពេល​រើស​គ្រូ

Posted: 16 Oct 2011 12:47 AM PDT

ភ្នំពេញៈ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ដាក់​លិខិត​ស្នើ​សុំ​មួយ​ទៅ​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ ឲ្យ​ស៊ើប​អង្កេត និង​ចាត់​វិធាន​ការ​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ប្រឡង​ ជ្រើស​រើស​សិស្ស​និស្សិត​ឲ្យ​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​គ្រូ​ មធ្យម​សិក្សា​បឋម​ភូមិ​នា​ពេល​កន្លង​មក​នេះ។

ក្រុង​បាងកក​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ចំពោះ​មុខ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត

Posted: 16 Oct 2011 12:26 AM PDT

111016_b01

បាងកកៈ ក្រុម​បុគ្គលិក​ជំនួយ​សង្គ្រោះ បាន​បង្កើន​​របាំង​​ទប់​ទឹក​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ការពារ​រាជ​ធានី​បាងកក​​របស់​ប្រទេស​ថៃ​ ចេញ​ពី​ការ​លិច​លង់​ដោយ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​រយៈ​ ៥០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា ត្រូវ​បាន​គេ​បង្កើន​ដើម្បី​ការពារ​​តំបន់​ឧស្សាហកម្ម​ដ៏​ធំ​របស់​ប្រទេស​ នេះ ស្ថិត​នៅ​ភាគ​ខាង​ជើង​រាជ​ធានី​បាងកក។

កម្ពុជា​ហាម​ពលរដ្ឋ​ខ្លួន​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី

Posted: 16 Oct 2011 12:00 AM PDT

ភ្នំពេញៈ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា ប្រទេស​កម្ពុជា​បាន​ហាម​ឃាត់​ពលរដ្ឋ​របស់​ខ្លួន​​ចេញ​ទៅ​ធ្វើ​ការ​ជា​ស្ត្រី ​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​មាន​សេចក្តី​រាយការណ៍​អំពី​ការ​វាយ​ដំ​លើ​រូប​រាង​កាយល និង​រំលោភ​សេព​សន្ថវៈ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច។