Koh Santipheap Daily

Koh Santipheap Daily


ខឹង​ប្រពន្ធរត់​ចោល​​យកកូន​​ស្រីអាយុ​​៧ខែ ​​​ទៅលក់​បាន​​​​៦០០ដុល្លារ​​​ ពេល​ប្រពន្ធ​​​​មក​វិញឈ្លោះគ្នា​​បែកផ្សែង​

Posted: 16 Oct 2011 01:15 AM PDT

ប៉ូលិសចាប់ប្តីដែល​ប្រើ​អំពើ​ហិង្សា
រាជធានីភ្នំពេញ​​​​ ៖ ​​បុរសជា​​កម្មករ​​​សិប្ប​កម្ម​​ឯកជន​ម្នាក់​ បាន​​​​ដាច់​ចិត្ត​យកកូនស្រី​អាយុ​​ទើបតែ​​​៧​ខែ ទៅលក់​​​ឱ្យគេ ​​នៅម្តុំ​​​​អូដឹម ​បាន​ប្រាក់​ចំនួន​​​​៦០០ដុល្លារ ​​​ដោយសារតែ​​​​ខឹង​ប្រពន្ធ​​​​រត់​ចោល​​ ប៉ុន្តែ​​ពេលប្រពន្ធ​​​មកផ្ទះវិញ ​សួរ​រក​កូន ​​មិនឃើញ​ ក៏​​​​​កើ​ត​រឿង​ឈ្លោះ​​​ប្រកែកគ្នា​​​​បែក​ផ្សែង​​​​ កើតទៅ​ជា​​​អំពើហិង្សា​​​​ផ្អើលអ្នក​​ភូមិហៅ​​​​ប៉ូលិស​ចុះ​ទៅអន្តរាគមន៍​​​ រួច​ចាប់​បញ្ជូន​​បុរស​ជា​ប្តី​​មក​ធ្វើ​​​ការ​ដោះស្រាយ​។

​ជិះម៉ូតូលឿន​ជ្រុលបុក​បារា៉ស់​​​ត្រួតពិនិត្យ​​ចរាចរណ៍​របួសធ្ងន់​នាំដល់ពេទ្យ​ស្លាប់

Posted: 16 Oct 2011 01:14 AM PDT

សពជនរងគ្រោះ
ខេត្តរតនគិរី ៖ បុរសម្នាក់​បាន​រង​របួស​​ធ្ងន់​ធ្ងរ​ដោយ​សារជិះម៉ូតូបុកបារ៉ាស់ត្រួតពិនិត្យ ច្បាប់​ចរាចណ៍របស់សមត្ថកិច្ច​នៅ​ចំណុច​ផ្លូវ​បំបែក​ចូលទៅភូមិបរញ៉ុក ក្រោយពីបានបញ្ជូន​មក​ដល់មន្ទីរពេទ្យ បុរសរូបនោះ​បាន​ស្លាប់​បាត់បង់ជីវិត ហើយពុំមានសាច់ញាតិ ឬ​បងប្អូន​ណាមកទទួលយកទៅធ្វើបុណ្យទេ ។ ​សព​ត្រូវ​បានសមត្ថកិច្ចរក្សាទុកនៅមន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បីស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើ​បុណ្យ​តាមប្រពៃណី។

រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ ​G20 ​ជំរុញ​​ឱ្យ​ទ្វីប​អឺរ៉ុប​​គ្រប់គ្រង​​វិបត្តិ​​ប្រាក់​បំណុល

Posted: 16 Oct 2011 01:12 AM PDT

​
រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុនៃ​ប្រទេស​G20​ និងបណ្តា​ ប្រធាន​ធនាគារ​កណ្តាល​ បាន​ជំរុញ​​ឱ្យ​ប្រទេស​​ក្នុងទ្វីប​អឺរ៉ុបចាត់​វិធានការ​ប្រកបដោយ​ប្រសិទ្ធ​ ភាព​ដើម្បី​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​។ នេះបើ​​យោង​តាម​​សេចក្តីថ្លែង​ការណ៍​រួមគ្នា​ មួយ​​ចេញ​​​ផ្សាយ​នៅ​​ទីក្រុងប៉ារីស​ ប្រទេសបារាំង​កាល​ពី​ថ្ងៃសៅរ៍ ​ទី១៥ តុលា​ ក្រោយ​ពី​​បញ្ចប់​កិច្ច​​ប្រជុំពីរ​ថ្ងៃ។​

ពិធី​ប្រគល់​រង្វាន់​ពី​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​ដល់​អតិថិ​ជន​​របស់​ខ្លួន

Posted: 16 Oct 2011 01:12 AM PDT

ការប្រគល់រង្វាន់
រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ស្រា​ផែន​ដី​បាន​ឱ្យ​ដឹងថា មាន​អ្នក​មាន​​សំណាង​ឈ្នះ​​រង្វាន់​ជា​ច្រើន​រូប​ពី​ក្រុម​ហ៊ុន​​ស្រា​ផែន​ ដី រួម​ទាំង​​ក្នុង​ការ​ចាប់​មហា​រង្វាន់​​ទូរទស្សន៍​​៥០០​គ្រឿង ​និង​អ្នក​ឈ្នះ​​រង្វាន់​ក្នុង​គម្រប​ដប​បើក​ភ្លាម​​ឈ្នះភ្លាម ។ ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៥ តុលា ​ក្នុង​​កម្ម​វិធី​​ប្រដាល់​ស្រា​ផែន​ដី​នៃ​ទូរទស្សន៍​ CTN ក្រុម​ហ៊ុន​​ស្រា​ផែន​ដី​បាន​ធ្វើ​ការ​ប្រគល់​រង្វាន់​​ជូន​អតិថិ​ជន​​ ដែលមាន​សំណាង​​ដោយ​ពិត​និង​​ជាក់​ស្តែង​​នៅ​ចំពោះ​​មុខ​

ស្រវឹង​​​ធ្លាក់​​​ភ្នែក​​​បោះពួយ​​ប៉ាហ្សេរ៉ូបុក​​​ធ្លាយ​​​ទ្វារ​​​​​ផ្ទះ​​​ប៊ិះស្លាប់​​មួយ​គ្រួសារ​

Posted: 16 Oct 2011 01:09 AM PDT

នៅកន្លែងកើតហេតុ
​ខេត្តប៉ៃលិន ៖ បុរសដែល​គេអះអាងថា​ស្រវឹងស្រាបានបើករថយន្តជ្រុលចង្កូត​បុកទម្លុះ ទ្វារបណ្តាល​ឱ្យធ្លាយទ្វារកញ្ចក់ផ្ទះរបស់​ឈ្មោះ ស៊ីម សាក់ណាន់ ភេទប្រុស អាយុ៤០ឆ្នាំ ជា ជាងភ្លើង និង​ប្រពន្ធឈ្មោះយ៉េង ចាន់ថូន អាយុ​៣០ឆ្នាំ។ ហេតុការណ៍នេះកើតឡើងកាល​ពី​វេលា​ម៉ោង៨យប់ថ្ងៃ១៥ តុលា នៅភូមិ​​អូរពឺត ​សង្កាត់​​​ល្វា​ ក្រុង​ប៉ៃលិនបណ្តាលឱ្យស្រ្តី​ម្នាក់ឈ្មោះអ៊ុក សម្បូរ

ប្រទេស​ជប៉ុន​​ដាក់​សំណើ​ព្រាង​ដំណោះ​​ស្រាយ​លើ​កូរ៉េ​ខាង​ជើង

Posted: 16 Oct 2011 01:08 AM PDT

រដ្ឋាភិបាល​ជប៉ុននិង​បណ្តា​ប្រជាជាតិ​ផ្សេងៗ​ ទៀត​បាន​ដាក់សំណើ​ព្រាង​ដំណោះ​ស្រាយលើ​​បញ្ហាលុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទៅកាន់​គណៈ ​កម្មាធិការ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ លើការ​កាត់បន្ថយ​អាវុធ។​

រថយន្ត​​ឡិចស៊ីស​​​បុកគូទ​ម៉ូតូ​​សង់កូរ៉េ​​​​ទាំងថ្ងៃ​​ដោយសារ​​មិន​​​ឃើញ​ស៊ីញ៉ូ​

Posted: 16 Oct 2011 01:07 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តឡិចស៊ីស​​​​ ពណ៌​ស មួយគ្រឿង បើកបរ​ដោយ​បុរសមិនស្គាល់​​​​អត្ត​សញ្ញាណ​​​​ម្នាក់​​បាន​​បុកគូទ​​ម៉ូតូ​ សង់កូរ៉េ ពណ៌​​ក្រហម ​ដែល​ធ្វើ​​​​​ដំណើរ​ស្របទិសគ្នា​​ពីត្បូង​ទៅ​ជើង បណ្តាល​ឱ្យ​ម៉ូតូសង់​កូរ៉េ​ដែល​​​​ផ្ទុក​បន្លែ​​​ជា​ច្រើន​​ផង​នោះ ​​ដួលបោក​ទៅលើ​​​​​ផ្លូវ ​ឯ​​​​អ្នក​បើក​បរ​​បានរង​របួស​​​​​ផងដែរ​។ ​ករណីនេះ​​បាន​កើត​ឡើង​​​​​​នៅ​វេលាម៉ោង​​​​​៣​រសៀលថ្ងៃទី​​​​​១៤ តុលា

ទៅកំដរ​​​គេថ្ងៃ​ភ្ជាប់ពាក្យ និង​​រាំ​ធុងបាស់ ​​​ត្រូវគេ​ចាក់​​​៣ដែក​ឆាប​

Posted: 16 Oct 2011 01:04 AM PDT

ជនរងគ្រោះស្ថិតក្នុងមន្ទីរពេទ្យ
ខេត្តព្រៃវែង​​​​ ៖ ​យុវជនម្នាក់ត្រូវ​គេ​ចាក់​​​​៣​ផ្លែ​​​​​ដែក​ឆាប ​ត្រូវ​​​ក្រោម​ក្លៀក​​​​ខាង​ឆ្វេង​​​មួយដែក​ឆាប ​ស្មា​ខាង​ស្តាំ និង​​​កណ្តាល​​ឆ្អឹង​ខ្នង​ ខណៈ​ពេល​​ដែលទៅ​​​ជួយកំដរ​​កូនកម្លោះ​​​ក្នុងថ្ងៃ​ភ្ជាប់​ពាក្យ​​រួច​រាល់​ ហើយ​​​បាន​ចូល​រាំ​លេង ​​​​កាលពីវេលា​ម៉ោង​​១០​យប់ថ្ងៃទី​​​១៤ ​តុលា ​​នៅភូមិ​​​​ព្រៃ​​ភ្នៅ ​​ឃុំ​ព្រៃ​ព្នៅ ​​​ស្រុកពារាំង​។​

កីឡាករអូស្ត្រាលី​ស្តូន័រ​ឈ្នះ​​ជើង​ឯក​​ប្រណាំង​ម៉ូតូជីភី​​ពិភពលោក​​ជា​លើក​​ទី​២​បន្ទាប់​​ពី​​បាន​យក​​ឈ្នះ​​ការ​​ប្រណាំង​នៅ​លើទឹកដី​កំណើត​របស់ខ្លួន

Posted: 16 Oct 2011 01:04 AM PDT

កីឡាករអូស្ត្រាលី​ខាស៊ី ស្តូន័រ​​​​
កីឡាករអូស្ត្រាលី​ខាស៊ី ស្តូន័រ​​​​បាន​សម្តែង​​ក្តី​ត្រេក​អរ​ជា​ថ្មី​ទៀត​​បន្ទាប់​ពី​​បាន​យក​ឈ្នះជើង​​ឯក​ប្រណាំង​ម៉ូ​តូ​ជីភី​ពិភពលោក​ជា​លើក​ទី​២​ក្រោយ​ពី​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី​ប្រណាំង​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​​​ Australia Motorcycle Grand Prix នៅទីលាន​ប្រណាំង​ Phillip Island Grand Prix Circuit ស្ថិត​​នៅ​​ទី​ក្រុងមែល​ប៊ន​​​ប្រទេស​

វត្ត​បុរាណ​​នៅ​ថៃ​​រង​ការ​​ខូច​ខាត​​ដោយ​ទឹក​ជំនន់

Posted: 16 Oct 2011 01:02 AM PDT


រូប​ភាព​ពី​ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​​បរ​ទេស​ដែល​លោក​អ្នក​បាន​ឃើញ​នេះ​ គឺ​ជា​វត្ត​​បុរាណ​មួយ​ស្ថិត​នៅ​ខេត្ត​​ព្រះ​នគរ​ស្រី​អាយុធ្យា​ប្រ​ទេស​ថៃ ត្រូវ​បាន​​ទឹក​​​ជន់លិច​ ​កាល​ពី​ថ្ងៃ​ទី​១៤ តុលា​ កន្លង​មក​។​

ប្រជា​ពល​រដ្ឋ​1.578គ្រួសារ​នៅ​ប៉ោយ​ប៉ែត​ទទួល​អំណោយ​សង្គ្រោះ

Posted: 16 Oct 2011 01:02 AM PDT

សកម្មភាពចែកអំណោយ
ក្រុង​ប៉ោយ​ប៉ែត​ ៖ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ចំនួន​១.៥៧៨​គ្រួសារ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា បាន​ទទួល​អំណោយ​រាជ​រដ្ឋា​ភិ​បាល​ និង​សប្បុរស​ជន​ក្នុង​ជួរ​គណបក្ស​ប្រជា​ជន​តាម​រយៈ​អាជ្ញា​ធរ​ខេត្ត​បន្ទាយ​ មាន​ជ័យ​ និង​ក្រុង​ប៉ោយ​ប៉ែត​ដែល​អំណោយ​ទាំង​នោះ​ រួម​មាន​អង្ករ​ មី និង​ថវិកា​។

កញ្ញា​ប៊ែល​ ជុំ​វណ្ណ​សុ​ដា​ជី​វី បង្ហាញ​ក្បាច់​រាំ​​បង្កើត​ថ្មី

Posted: 16 Oct 2011 01:01 AM PDT

កញ្ញា​ប៊ែល​ ជុំ​វណ្ណ​​សុ​ដា​ជីវី
រាជធានីភ្នំពេញ​​ ៖ ​នៅ​សាល​​ម​ហោ​ស្រព​ចេន​​ឡា​​ នា​រា​ត្រី​ថ្ងៃ​ទី​១៤​ តុលា ឆ្នាំ​២០១១ មាន​បើក​​ម​ហោ​ស្រព​សិល្បៈ​មួយ​​ហៅ​ថា​«រាំ»ដឹក​​នាំ​ដោយ​កញ្ញា​ប៊ែល​ ជុំ​វណ្ណ​​សុ​ដា​ជីវី ដោយ​មាន​សិល្ប​ករ​-សិល្ប​ការិនី​មក​​ពី​សា​កល​វិទ្យា​ល័យ​​ភូមិន្ទ​វិចិត្រ​ សិល្បៈ​ចំនួន​១២​នាក់​។ ម​ហោ​ស្រព​​​ដែល​មាន​ឈ្មោះ​ថា «រាំ​»នេះ គឺ​​កញ្ញា​ប៊ែល​ ជុំ​វណ្ណ​​សុដា​ជីវី​ចង់​បង្ហាញ​​ឱ្យ​ឃើញ​ពី​​របាំ​​​ប្រ​ពៃ​ណី​បែប​សហ​សម័យ ​ដែល​ទើប​បង្កើត​ឡើង​ដោយ​ស្នា​ដៃ​របស់​នាង​​ផ្ទាល់​។​

កី​ឡា​ករ​​កាប់​ដាវ​​ម្ចាស់​ផ្ទះ​​ដេក​ដួល​​ដោយ​​គូ​ប្រ​យុទ្ធ

Posted: 16 Oct 2011 01:00 AM PDT


លោ​ក​អាល់​ដូ មុន​តា​ណូ (ស្តាំ) កី​​ឡា​ករ​កាប់​ដាវ​ជន​​ជាតិ​អ៊ី​តាលី កំពុង​ដេក​​ដួល​នៅ​លើ​សង្វៀន​ក្នុង​ពេល​​ប្រ​កួត​កាប់​ដាវ​ផ្នែក​បុរស​ក្នុង​កម្ម​វិធី "World Fencing Championships"​ជា​មួយ​លោក​ប៊ី​យ៉ន ហុប​ន័រ មក​ពី​ប្រ​ទេស​អា​ល្លឺ​ម៉ង់

ប្រ​ជា​ជន​​សូ​ម៉ា​លី​រង់​ចាំ​ការ​​ចែក​ម្ហូប​​អា​ហារ​

Posted: 16 Oct 2011 12:57 AM PDT


​ក្រុម​មនុស្ស​ដែល​កំពុង​អង្គុយ​ប្រ​មូល​ផ្តុំ​គ្នា​នេះ គឺ​ជា​ជន​ភៀស​ខ្លួន​ពី​សង្គ្រាម​ជន​ជាតិ​ស៊ូ​ម៉ា​លី ដែល​ត្រូវ​បាន​ថត​រូប​រួម​​គ្នា​ខណៈ​ពេល​កំពុង​រង់​ចាំ​ការ​ចែក​ម្ហូប​​អា​ហារ​នៅ​ជំ​រំ​ភៀស​ខ្លួន​អា​ឡា​-​យ៉ា​ស័រ ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ម៉ូ​ស្គា​ឌី​ឈូ ភាគ​ខាង​ត្បូង​​ប្រ​ទេស​ប្រ​ហែល​៥០​គី​ឡូ​ម៉ែត្រ កាល​ពី​ថ្ងៃ​ទី​១៣ តុលា​កន្លង​ទៅ​។​

កូឡុំ​ប៊ី​​​បង្ក្រាប​​រោង​ចក្រ​​​​ផលិត​​គ្រឿងញៀន​​​តម្លៃ​​180លាន​​ដុល្លារ​

Posted: 16 Oct 2011 12:54 AM PDT


ទីភ្នាក់​ងារព័ត៌​មាន​​​​បរទេស​​​បាន​​ផ្សាយយោង​តាម​ប៉ូលិស​​​បង្ក្រាប​​​គ្រឿង​​​ញៀន​​ប្រទេស​​​កូឡុំ​ប៊ី​​ ដែល​បាន​ថ្លែង​​​កាលពី​​​ថ្ងៃទី​​១៤​ តុលា​ កន្លង​មក​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចូល​​​ទៅ​​ឆែក​ឆេរ​​​ក្នុង​រោង​ចក្រ​​​​ផលិត​គ្រឿង​ញៀន​​​ដ៏ធំមួយ​​ស្ថិត​នៅ​​ចន្លោះ​​​ទីក្រុង​ព័រតូ ឡូប៉េស និងក្រុង​ព័រតូ​​ ហ្គាយ​តុន​

កីឡាករមូរ៉េ​ជួបជាមួយ​កីឡាករហ្វេរ័រ​ប្រជែង​យកពាន​ជើងឯក​តឺន្នីសកម្ម​វិធី ​Shanghai ​Masters ​ចិន

Posted: 16 Oct 2011 12:47 AM PDT

[កីឡាករមូរ៉េ(អង់គ្លេស)
កីឡាករ​អង់​គ្លេស​អ៊ែន​ឌី​ មូ​រ៉េ​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​អេ​ស្ប៉ាញ​ដេវីដ ហ្វេរ័រ​ប្រជែង​យក​ពាន​ជើង​ឯក​តឺន្នីស​កម្ម​វិធី​Shanghai Mastersបន្ទាប់​ពី​ពួក​គេ​​យក​ឈ្នះ​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅ​រ៍​ទី​១៥​តុលា​នៅ​ទី​លាន​ប្រកួត​ Qi Zhong Tennis Center ក្រុង​សៀង​ហៃ​ប្រទេស​ចិន​។ មូរ៉េ​ដែល​ជា​កីឡាករ​ការ​ពារ​ជើង​ឯក​បាន​យក​ឈ្នះ​កីឡាករ​ជប៉ុន​កៃ​នី​ស៊ូ​កូ​រី​ក្នុង​លទ្ធផល​៦-៣និង​៦-០ ​ខណៈ​កីឡាករ​ដេវីដ ហ្វេរ័រ​បាន​យក​ឈ្នះ​កីឡាករ​មិត្តរួម​ជាតិ

​ពិតមែន​តែ​ផ្អាក​​​ព្រះរាជពិធីបុណ្យ​អុំទូក​ ប៉ុន្តែ​​​ការ​ដាក់តាំង​​​លក់​ផលិត​ផល​ និង​ប្រគំ​តន្ត្រី​​នៅតែមាន​​​លើ​សួន​​ដដែល​

Posted: 16 Oct 2011 12:46 AM PDT

ការផ្សាយពាណិជ្ជកម្មនាពេលបុណ្យអុំទូកឆ្នាំមុន
រាជធានីភ្នំពេញ​​​​ ៖ ​តាមការ​​​ស៊ើបអង្កេត​​​​​​យកព័ត៌​មាន​​​​ពាក់ព័ន្ធ​​នឹងការផ្អាក​​​ ព្រះរាជពិធី​​បុណ្យអុំទូក​​ថា តើ​​​ការប្រគំ​តន្ត្រី​​​​ផ្សេងៗ ​​ការ​ដាក់​តាំង​​ពិព័រណ៍​ទំនិញ​​​​ ផលិត​ផល និងឈុត​ឆាក​​​​ ផ្សេងៗ​របស់​បណ្តា​​​ស្ថានីយ​ទូរទស្សន៍​​នៅ​មាន​ដដែល ឬ​​​ក៏អត់​? ​អាជ្ញាធរ​​​ខណ្ឌ​ហាក់​ដូចជា​ស្រពិច​ស្រពិល​​ ដោយរុញ​​​ឱ្យ​​សួរ​គ្នា​ពី​មួយទៅមួយ...​ប៉ុន្តែ​​​លោក​​អន នាង នាយក​រង​​រដ្ឋ​បាល​​​​សាលារាជធានីភ្នំពេញ បាន​​​ឱ្យ​​

អ​គារ​​​រាង​​ពី​រ៉ា​មីត​​ផ្កាប់​កំពូល​​​នៅ​​ក្នុង​ដី​​​ស្ថាប​និក​​ជន​ជាតិ​​ម៉ិក​ស៊ិក​

Posted: 16 Oct 2011 12:45 AM PDT


​អគារ​​ដែល​មាន​រូប​រាង​​ជា​ពី​រ៉ា​មីត​ផ្កាប់​កំពូល​ចូល​ទៅ​ក្នុង​ដី​ត្រូវ​បាន​ចេញ​ម៉ូដ​យ៉ាង​ពិសេស​ ដើម្បី​គេច​ពីច្បាប់​គ្រប់​គ្រង​​កម្ពស់​អគារ​ថ្មី​ៗ ក្នុង​ទីក្រុង​ម៉ិច​ស៊ិក​កូ ដោយ​មាន​ទី​តាំង​ប្រើ​ប្រាស់​ចំនួន​៦៥​ជាន់ ​ចែក​ចេញ​ជា​លំ​នៅ​ឋាន​​​​ ហាង​ទំនិញ និង​សារ​មន្ទីរ​មួយ​​មុខ​មាន​១០​ជាន់ ​ចំណែក​៣៥​ជាន់​ទៀត នឹង​បើក​ប្រើ​ប្រាស់​ជា​អគារ​ការិយា​ល័យ​។ ចំណែក​នៅ​បរិវេណ​ខាង​លើ​អគារ គឺ​ជា​ទី​លាន​ឧ​​ទ្យាន​នៅ​កណ្តាល​​ក្រុង​​​ក្រាល​​លម្អផ្ទៃ​ខាង​លើ​​ដោយ​ឥដ្ឋ​​ពណ៌​ថ្លា

កីឡាការិនី​កូរ៉េ​ខាងត្បូង​យេអុនឆយ​នាំមុខ​ជុំទី៣​ប្រកួតវាយ​កូនហ្គោល​នៅ​ម៉ាឡេស៊ី

Posted: 16 Oct 2011 12:35 AM PDT


កីឡាការិ​នី​កូ​រ៉េ​ខាង​ត្បូង​ណា យេអុង​ឆយ​បាន​យក​ឈ្នះ​ជុំ​ទី​៣​ប្រកួត​វាយ​កូន​ហ្គោល​Sime Darby LPGAជា​មួយនឹង​ពិន្ទុ​នាំ​មុខ​១ស្រ្តូក​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៥​តុលា​នៅ​ឯ​ទីលាន​វាយ​កូន​ហ្គោល​ Kuala Lumpur Golf & Country Clubប្រទេស​ម៉ា​ឡេស៊ី​។ នាង​ឆយ​ធ្វើ​បាន​ពិន្ទុ​បឺឌី​នៅ​ឡូ​ទី​១៥​មាន​៣ប៉ា និង​ឡូ​ទី​១៦​មាន​៤​ប៉ា​បញ្ចប់​ជុំ​ទី​៣ក្នុង​លទ្ធផល​អ៊ី​វ៉ឹន​ប៉ា​ ៦៧​។ សរុប​៣ជុំ​ប្រកួត​នាង​ធ្វើ​បាន​លទ្ធផល​សរុប​១២អាន់​ឌ័រ ២០១​នាំ​មុខ​នាង​ប្រ៊ីត​តានី ឡាង​មក​ពី​សហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ចប់​៣ជុំ​ប្រកួត​ធ្វើ​បាន​លទ្ធផល​

អ្នករត់ម៉ារ៉ាតុង​អង់គ្លេស​ប្រើ​រថយន្ត ​Bus​ដណ្តើម​បាន​មេដាយ​សំរឹទ្ធិ

Posted: 16 Oct 2011 12:23 AM PDT

លោករ៉ប់​ ស្លូនយក​ឈ្នះមេដាយ​​សំរឹទ្ធិរត់ម៉ារ៉ាតុង​​បន្ទាប់​ពី​​​បានលួច​​ជិះរថយន្ត​Bus
អត្ត​ពលិក​អង់​គ្លេសលោក​រ៉ប់ ស្លូន​បាន​យក​ឈ្នះ​មេដាយ​សំ​រឹទ្ធិ​នៅ​ក្នុង​ការ​ប្រកួត​រត់​ម៉ា​រ៉ា​តុង​កម្ម​វិធី​ Kielder Marathonដែល​មាន​ចម្ងាយ​២៦,២ម៉ៃល៍​នៅ​ប្រទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ដោយ​ប្រើ​អស់​ថិរវេលា​២ម៉ោង​និង​៥១នាទី​។ ប៉ុន្តែ​ការ​សង្ស័យ​ក៏​បាន​កើត​មាន​ឡើង​ក្នុង​ចំណោម​អត្ត​ពលិក​ទាំង​ឡាយ​ដោយ​ពួក​គេ​ទាំង​នោះ​បាន​និយាយ​ថា

គ្រូបង្វឹក​​ Man City ​មាន​ជំនឿ​​​ចិត្តថា​​ក្លឹប​​​Man Utd ​មាន​ការ​​គោរព​ក្លឹបខ្លួន​

Posted: 16 Oct 2011 12:22 AM PDT


លោក​រ៉ូប៊ែរតូ ម៉ាន់ស៊ីនី មាន​ក្តី​សង្ឃឹម​​ថា ទម្រង់​​ការ​លេង​ដ៏​លេចធ្លោ​របស់​​ក្លឹប​ Man City ចាប់​​​តាំងពី​​បើក​​រដូវ​កាល​​រហូត​មក​​ បានធ្វើ​​ឱ្យ​​​ក្លឹប​​​ទទួល​បាន​​ការគោរព​និង​កោត​ក្រែង​​ពីសំណាក់​​​លោក​​អាឡិច​ ហ្វើគូសុន និង​បណ្តា​កីឡាករ​​ក្លឹប​ Man Utd នៅមុន​ពេល​ដែល​​​ក្លឹប​​គូបដិបក្ស​​​ទាំង​​២​​​ជួបប្រកួត​គ្នា​នៅ​​សប្តាហ៍​​ក្រោយ​។​

យោធា​ម្នាក់​​​​ចេញពីហូបការ​ខឹង​គេ​ចត​រថយន្ត​​មុខ​ផ្ទះ​បាញ់​២គ្រាប់​​​គំរាម​​ត្រូវ​ឃាត់​ខ្លួន​

Posted: 16 Oct 2011 12:11 AM PDT

មន្រ្តីយោធាត្រូវឃាត់ខ្លួន
រាជធានីភ្នំពេញ​​​​ ៖ ​​មន្ត្រីយោធា​​ម្នាក់ត្រូវ​​បាន​កម្លាំង​​​កងរាជអាវុធហត្ថ​​​​ខណ្ឌទួលគោក​​ ចាប់​ឃាត់​ខ្លួន​​កាលពីវេលាម៉ោង​​​​៨​យប់ថ្ងៃទី​១៥ តុលា ​​បន្ទាប់​ពី​​​​​​ផ្ទុះអាវុធ​​​ចំនួន​​២គ្រាប់ ​បាញ់គំរាម​​​ដោយ​សារ​ខឹង​​​គេ ចត​រថយន្ត​​នៅមុខផ្ទះរបស់ខ្លួន​​​ដែលស្ថិត​នៅ​ផ្លូវ​​លេខ​​​៣៣៦ សង្កាត់ផ្សារ​ដើមគ ​​ខណ្ឌទួលគោក​។

បង្ក្រាប​ឈើ​គ្រញូង​​2ទូក និង​នាង​នួន​1​ទូក​ធំ តែ​អត់​ចាប់​ម្ចាស់

Posted: 15 Oct 2011 11:53 PM PDT

សកម្មភាពចាប់ឈើ
ខេត្តស្ទឹងត្រែង ៖ ឈើគ្រញូងចំនួន២​ទូក​តូច និងឈើនាងនួនចំនួន១ទូកចំណុះ៣តោន​ ត្រូវកម្លាំងទាហាននៃទីបញ្ជាការតំបន់អភិវឌ្ឍន៍​យោធភូមិភាគ១ប្រចាំភូមិញឺន បង្រ្កាបបាន​នៅ​ចំណុច​ភូមិញឺន ឃុំស្តៅ ស្រុកសេសាន កាលពី​វេលា​ម៉ោង១​និង៣០នាទី​រំលងអធ្រាត្រ ថ្ងៃទី​១៤ តុលា ។

កាមរី​គូទ​ហើម​បុក​ម៉ូតូ​កណ្តាល​ស្ពា​នស្លាប់​​ម្នាក់​របួស​ស្រាល​2​នាក់​

Posted: 15 Oct 2011 11:49 PM PDT

នៅកន្លែងកើតហេតុ
ខេត្តកោះកុង ៖ ​កាលពីវេលា​ម៉ោង​១១និង​​៣០​នាទី​យប់​ថ្ងៃទី​១៥ តុលា ឆ្នាំ​២០១១ មាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើតឡើង​ចំ​កណ្តាល​ស្ពាន​កោះ​កុង​ រវាង​រថយន្ត​កាមរី​គូទ​ហើម​ និង​​ម៉ូតូ​​ដែល​ធ្វើ​ដំណើរ​​បញ្ច្រាស​ទិស​គ្នា ។ ​តាម​ព័ត៌​មាន​ថា ​រថយន្ត​បាន​បើក​​បរ​​រំលោភ​លើ​​ទ្រូង​ផ្លូវ​ផ្នែក​ខាង​ស្តាំ​​របស់​ម៉ូតូ​​ ក៏​បាន​បុកគ្នា​យា៉ងពេញ​ទំហឹង បណ្តាល​ឱ្យ​​ម្ចាស់​ម៉ូតូ​ផ្លោង​​ទៅ​មុខ​ប្រមាណ​ជា​១០​ម៉ែត្រ ស្លាប់​ភ្លាមនៅ​នឹង​កន្លែង

រដ្ឋ​លក់​អង្ករ​​តម្លៃ​​​សម​រម្យ​​​តាមទីតាំង​​​៦​កន្លែង​​កំពុង​ត្រូវ​​​​បានពលរដ្ឋ​​​​ទិញ​ផ្គត់​ផ្គង់​​​ជីវ​ភាព​

Posted: 15 Oct 2011 11:49 PM PDT

ស្តង់លក់អង្ករ
រាជធានីភ្នំពេញ​​​​ ៖ សាលារាជធានីភ្នំពេញ សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ចាប់​ផ្តើមលក់អង្ករក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតអង្ករដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារចាប់ពីព្រឹក ថ្ងៃអាទិត្យទី១៦ តុលា​នេះ​ហើយ ហើយ​គេ​​​ឃើញ​​​បង​ប្អូនប្រជា​ពលរដ្ឋ​​ច្រើនកុះករ​​ទៅ​តម្រង់​ជួរ ​(ចូល​​​តាមលេខ​​រៀង) ចូលទិញ​​អង្ករ​​​នៅតាមស្តង់​​​​​នីមួយៗ​តាម​ការ​​គ្រោងទុក​ដូច​ដែល​​បាន​ ប្រកាស​​។ ​ការ​លក់​ដូរ​​​អង្ករ​

ចង់​សា​សង​ផ្អែម​ល្ហែម​​រក​កន្លែងស្ងាត់​​ជន​ទំនើង​វាយ​ដណ្តើម​សម្ភារ

Posted: 15 Oct 2011 11:47 PM PDT

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង​១០​និង​៣០នាទីយប់ថ្ងៃទី១២ តុលា កម្លាំងសមត្ថ​កិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាន​​ធ្វើការឃាត់ខ្លួន​ជន២នាក់ក្នុងចំណោម៣​នាក់ បន្ទាប់​ពីពួកគេធ្វើសកម្មភាព​គំរាមវាយ​​យក​ទ្រព្យ​សម្បត្តិ​ទៅ​លើ​​គូស្នេហ៍ ​២នាក់ ខណៈ​ពេល​កំពុងអង្គុយសាសងគ្នានៅមាត់សមុទ្រ​ឆ្នេរអូរ​ឈើ​ទាល ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ។

គ.ជ.ប ប្រកាស​ថា មាន​អ្នក​ចុះ​​ឈ្មោះ​ថ្មី​812.094​នាក់ និង​លុប​ឈ្មោះ​​ខ្មោច​188.834​នាក់​ចេញ​ពី​បញ្ជី

Posted: 15 Oct 2011 11:46 PM PDT

រាជធានីភ្នំពេញ ៖ លោក​ឯម សុផាត សមា​ជិកគណៈ​កម្មាធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា យោង​តាម​លទ្ធផលបណ្តោះ​អាសន្ននៃការពិនិត្យ​បញ្ជី​ឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១ គិត​ត្រឹមថ្ងៃទី១៣ តុលា ឆ្នាំ២០១១ គ.ជ.ប បាន​បង្ហាញថា មានអ្នកចុះឈ្មោះថ្មីចំនួន​៨១២.០៩៤​នាក់ ខណៈពេលដែល​ឈ្មោះ​ខ្មោច​១៨៨.៨៣៤​នាក់បាន​ត្រូវលុបចេញពីបញ្ជីបោះ​

ចេញ​ពី​ផឹក​​ស្រវឹង​​បើក​ម៉ូតូ​​ដួល​​ត្រូវ​ប៉ូលិស​​ហៅ​មិត្ត​ភក្តិ​នាំ​​ទៅ​ផ្ទះ

Posted: 15 Oct 2011 11:43 PM PDT

រាជធានីភ្នំពេញ ៖ និស្សិត​ម្នាក់​​​ដែលផឹក​ស្រា​​ស្រវឹង​​ជោក​ជាំ​​ បាន​បើក​ម៉ូតូ​ដួល​តែ​ម្នាក់​ឯង ​កាលពី​​វេលា​​ម៉ោង​៩​យប់​​​ថ្ងៃទី​១៣ តុលា ​នៅ​មុខ​ស្ថានីយ​ប្រេង​​ឥន្ធន​ៈ​​សូ​គីមិុច​រង្វង់​មូល​​ទួល​គោក​ ក្នុង​សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ហើយ​ត្រូវ​ប៉ូលិស​ខណ្ឌ​ទួល​គោក ​ទាក់​ទង​​ហៅ​មិត្ត​​ភក្តិ​​ឱ្យ​មក​នាំ​ត្រឡប់​ផ្ទះ​វិញ ចៀស​វាង​​បើក​​ម៉ូតូ​បន្ត​​នាំ​ឱ្យ​​ជួប​គ្រោះ​ថ្នាក់​​ទៀត។ ​ទោះ​បី​ជា​យា៉ងណា​ ការ​បើក​ម៉ូតូ​ដួល​ខ្លួន​ឯង​នេះ ពុំ​បង្ក​ឱ្យ​មាន​របួស​

ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកនៅក្នុងប្រឡាយ

Posted: 15 Oct 2011 11:41 PM PDT

សពស្រ្តីអណ្តែតទឹក
ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីម្នាក់បាន​ត្រូវ​គេប្រទះឃើញស្លាប់អណ្តែតទឹក នៅវេលា​ម៉ោង​៦និង៣០នាទី​ព្រឹក ថ្ងៃទី១៥ តុលា ឆ្នាំ២០១១ នៅ​​ក្នុងប្រឡាយទឹក​ស្ពានបោះរូ ជាប់​ព្រំ​ប្រទល់​ឃុំភ្នំលៀប និងឃុំ​រហាល ក្នុង​ស្រុក​ព្រះ​នេត្រ​ព្រះ។

លុប​ការ​ប្រកួត​កីឡា​ទូក​កានូ-កាយ៉ាក់ និង​ទូក​ប្រពៃណី​​ខ្នាត​អន្តរ​ជាតិ​ឆ្នាំ​នេះ

Posted: 15 Oct 2011 11:39 PM PDT

រាជធានីភ្នំពេញ ៖ នាយក​ដ្ឋាន​អប់រំ​កាយ និង​កីឡា​នៃ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​​ សូម​​ជូន​ដំណឹង​​ដល់​ប្រធាន​សមា​គម ​ក្លឹប​កីឡា​ទូក កានូ-កាយា៉ក់ និង​ទូក​ប្រពៃណី​​ខ្នាត​អន្តរ​ជាតិ​​ក្រសួង​ មន្ទីរ ​រាជធានី-ខេត្ត​ទាំង​អស់ ពី​ការ​សម្រេច​ចិត្ត​​លុប​ការ​ប្រកួត​​ប្រណាំង​ទូក​កានូ​-កា​យ៉ាក់ និង​​ទូក​ប្រពៃណី​​ខ្នាតអន្តរជាតិ​​សម្រាប់​ឆ្នាំ​នេះ ។