Koh Santipheap Daily

Koh Santipheap Daily


យន្ត​ហោះ​ធុន​ F-35 ​សាកល្បង​ចុះ​​ត្រង់​ដូច​​ឧទ្ធម្ភាគ​ច​ក្រ​​ដោយ​​ជោគ​ជ័យ​

Posted: 09 Oct 2011 12:58 AM PDT

យន្ត​ហោះ​​ F-35​ ចុះ​ត្រង់
យន្ត​ហោះ​ធុន​ F-35 មួយ​គ្រឿង​ទើប​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ត្រង់​ដូច​ឧទ្ធម្ភាគ​ចក្រ​ជា​លើក​ដំបូង​។ យន្ត​ហោះធុន F-35 នោះ​របស់​អាមេរិក​កំពុង​តែ​ផលិត​ឱ្យ​មាន​លក្ខណៈ​ដូច​ឧទ្ធម្ភាគ​ចក្រ​។ វា​អាច​ធ្វើ​ការ​ចុះ​ត្រង់​​លើក​ដំបូង​ប្រកប​ដោយ​ជោគ​ជ័យ​។ ការ​សាក​ល្បង​នេះ​ធ្វើ​ឡើង​នៅ​លើ​នាវា​ផ្ទុក​យន្ត​ហោះ​មួយ​គ្រឿង​

​ប្រពន្ធមានផ្ទៃពោះ​​​៥ខែ ប្តី​​​អត់​យូរ​ជូរ​មាត់​​​ពេល​ស្រវឹង​​ប៉ុនប៉ង​រំលោភ​​នាង​ក្រមុំ​​ក្លាយជាអ្នកទោស​

Posted: 09 Oct 2011 12:48 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​បុរស​​​​​កំហូច​ម្នាក់​​​មាន​ប្រពន្ធ​​​ដែល​​កំពុងព​ផ្ទៃពោះ​​៥ខែ ​​​​ខាន​រួម​មេត្រី​​​​​យូរ​ជូរ​មាត់ ​​ដល់ពេល​​ផឹកស្រា​​​​ស្រវឹង​ស្រឿងៗ ​​នឹក​ឃើញ​​​មាន​ចំណង់​​​​អត់ទ្រាំ​មិន​បានក៏​​​​លួច​ចូលទៅ​ក្នុងផ្ទះនាង​ ក្រមុំ ដែលជាកម្មការិនី​​​រោង​ចក្រ​កាត់ដេរ​ម្នាក់​​ រួច​ពន្លត់​​អំពូលភ្លើង​​អាគុយ ហើយ​សង្គ្រប់​​​​​​ចាប់​​​​ប៉ុនប៉ង​​រំលោភ​សេពសន្ថវៈ​​​ ខណៈ​ពេល​ដែល​​​នាង​កំពុង​ដេក​​លើ​គ្រែ​​​ ប៉ុន្តែត្រូវ​ប្អូន​​ប្រុសរបស់​នាង​នៅ​ក្បែ​រ​នោះ​ដឹង​ទាន់​ស្រែក​ថា

​កីឡា​ករ​​អូស៊ីល ​នឹង​បង្ហាញ​​វត្ត​មាន​​​ប្រកួត​យូរ៉ូ​​​នៅ​រាត្រី​​ថ្ងៃអង្គារ

Posted: 09 Oct 2011 12:43 AM PDT

​កីឡា​ករ​អូស៊ីលនឹង​បង្ហាញ​វត្ត​មាន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​​អាល្លឺម៉ង់
យោង​ទៅ​តាម​ប្រភព​​ព័ត៌​​មានអា-អែហូ-ប៉េ​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​អាទិត្យ​ ទី៩ តុលា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ ​កីឡា​ករ​អូស៊ីល ​ដែល​កំពុង​​លេង​ឱ្យ​​ក្លឹប​ Real M នឹង​បង្ហាញ​វត្ត​មាន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​​អាល្លឺម៉ង់ ​នៅ​រាត្រី​ថ្ងៃអង្គារ ​​ពេល​ជួប​ជា​មួយ​ក្រុម​ភ្ញៀវបែលហ្ស៊ិក ។

វ្ល៉ា​ឌី​មៀ​​ការ​ពារ​ខ្សែ​​ក្រវាត់​របស់​​ខ្លួន​ប្រ​ឆាំង​​​កី​ឡាករ​​បា​រាំង​ម័រ​ម៉ិច​ថ្ងៃ​ទី​១០​ធ្នូ​ នៅ​​អា​ល្លឺម៉ង់​

Posted: 09 Oct 2011 12:39 AM PDT

កីឡាករ​អ៊ុយ​ក្រែន​វ្ល៉ា​ឌីមៀ
កីឡាករ​អ៊ុយ​ក្រែ​វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​៣ស្ថា​ប័ន​របស់​ខ្លួន ​WBA/IBF/WBOប្រ​ឆាំង​នឹង​កីឡាករ​បារាំង​ហ្សង់​ ម៉ា​ម័រ​ម៉ិច​នៅ​សង្វៀន​ESPRIT Arenaទី​ក្រុង ​Düsseldorfប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃទី​១០​ខែ​ធ្នូ​ខាង​មុខ​នេះ​។ សម្រាប់​វ្ល៉ា​ឌី​មៀ​​វ័យ​៣៥ឆ្នាំ​ នេះ​គឺ​ជា​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​៣​ស្ថាប័ន​លើក​ដំបូង​បង្អស់​របស់​ខ្លួន​ហើយ​ចាប់​តាំង​ពី​បាន​បំ​បាក់​កីឡាករ​អង់​គ្លេស​ដេវីដ

ព្រះចៅអធិការ​​​​វត្ត​មួយ​ចំនួន​នៅស្រុក​កៀនស្វាយ​​ប្រគល់សម្ភារ​​​​អំណោយ​ និងថវិកា​​​​ជូន​ដល់​​អនុសាខាកាកបាទក្រហម​កម្ពុជា​​ស្រុកកៀនស្វាយ​

Posted: 09 Oct 2011 12:38 AM PDT

ពិធីចែកអំណោយ
​ខេត្ត​កណ្តាល​​​​​ ៖ ​ថ្ងៃទី៧ ​តុលា ឆ្នាំ​២០១១ វេលាម៉ោង​២និង​៣០នាទី​រសៀល ប្រតិភូអនុ​សាខា​កាកបាទក្រហមកម្ពុជាស្រុក​កៀន​ស្វាយ ដឹកនាំដោយលោក​ហេង ធៀម អភិ​បាលស្រុក និង​ជាប្រធានគណៈកម្មាធិការ​អនុ​សាខា​កាក​បាទ​ក្រហមកម្ពុជាកៀនស្វាយ រួម​ដំណើរដោយ​លោក លោកស្រីជាសមាជិកសមា​ជិកា​គណៈ​កម្មា​ធិការអនុសាខាស្រុកមួយចំនួន​បានទៅ​ទទួល​ អំណោយសប្បុរសធម៌ជាគ្រឿង​ឧប​ភោគ​ បរិភោគ

អ៊ុយក្រែនបើក​សម្ពោធ​​ពហុ​កីឡ​ដ្ឋាន ​Olympiyskiy ​សម្រាប់​ប្រកួត​​វគ្គ​ផ្តាច់​​ព្រ័ត្រ​​យ៉ូរ៉ូ​​ឆ្នាំ​2012

Posted: 09 Oct 2011 12:36 AM PDT


យោង​ទៅតាម​ប្រភព​ព័ត៌​មាន​​អេ-ភី​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​អាទិត្យ ទី​៩ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹង​ថា ៖ ប្រទេស​អ៊ុយ​ក្រែន ដែល​ទទួល​បាន​​​​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​​បាល់​ទាត់​យូរ៉ូ​​ឆ្នាំ​២០១២ ​ជា​មួយ​ប្រទេស​​ប៊ូឡូញ បាន​បើក​សម្ពោធ​​ពហុ​កីឡា​ដ្ឋាន Olympiyskiy ដែល​ជា​ពហុ​កីឡ​ដ្ឋាន​​សម្រាប់​​ទទួល​ការ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ​​។

ផឹក​​តែ​ស្រា​មិន​ស្រណោះ​​បាយ​កើត​ខ្យល់​គរធ្លាក់​ស្រះ​​លង់​ទឹកស្លាប់​​

Posted: 09 Oct 2011 12:24 AM PDT

​ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​​ ខណៈ​ខ្លួន​ស្រវឹង​ស្រា​ជោក​ជាំ​ដើរ​ខុស​ផ្លូវ​​ត្រូវ​ខ្យល់​​គរ​ដួល​ផ្កាប់​ មុខ​​ចូល​ស្រះ​​ បណ្តាល​ឱ្យ​លង់​ទឹកស្លាប់​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៦ ​តុលា ក្នុង​ភូមិ​ថាឡា​បរិវ៉ាត់ ឃុំ​ថាឡា​បរិវ៉ាត់ ស្រុកថា​ឡា​បរិវ៉ាត់ ។

ក្រុង​​តេហេ​រ៉ង់​​បន្តឹង​​សំឡេង​​ចំពោះ​​តួក​គី

Posted: 09 Oct 2011 12:19 AM PDT

ទី​ប្រឹក្សា​​យោធា​​របស់​មេ​ដឹក​នាំ​​​បដិ​វត្តន៍​អ៊ីរ៉ង់​
ទី​ប្រឹក្សា​យោធា​របស់​ប្រមុខ​ជាន់​ខ្ពស់​នៃ​បដិ​វត្តន៍​អ៊ីរ៉ង់​ លោក​អាលី ខាមេនី កាល​ពី​ថ្ងៃ​ទី​៨ តុលា បាន​បន្តឹង​សំឡេង​ចំពោះ​ប្រទេស​តួក​គី ដោយ​ស្នើ​ដល់​ក្រុង​អង់​ការ៉ា​ឱ្យ​ដក​ថយ​វិញ​នូវ​ការ​ប្រកាន់​ជំហរ​នយោ​បាយ​អន្តរ​ជាតិ​របស់ខ្លួន​ ជា​ពិសេស​លើ​សភាព​​ការណ៍​នៅ​ស៊ីរី​ និង​លើ​ប្រព័ន្ធ​ការ​ពារ​ប្រឆាំង​មី​សីល​របស់​អូតង់​។

កំពុងអង្គុយ​​​​លេង​ជាមួយ​មិត្តភក្តិ​​​ ក្រុម​​ក្មេង​ទំនើង​​​មក​វាយ​​​​កាប់សន្លប់​ក្នុង​ថ្លុក​ឈាម​

Posted: 09 Oct 2011 12:18 AM PDT

ជនរងគ្រោះស្ថិតក្នុង​មន្ទីរ​ពេទ្យ
រាជធានីភ្នំពេញ​​​​ ៖ ​យុវជនម្នាក់​​​​​ត្រូវជនដៃ​ដល់​​​​​វាយ និងកាប់​​រហូត​ដល់​​សន្លប់​ដេក​​ដួលនៅ​ក្នុងថ្លុកឈាម​ ហើយត្រូវ​បានប្រជា​ពលរដ្ឋ​​ទូរស័ព្ទហៅ​​​រថយន្តសាមុយ​​​​ដឹកយកទៅព្យាបាល​​​ នៅមន្ទីរពេទ្យ​​​ព្រះ​កុសុមៈ​​​។ ហេតុការណ៍​​នេះ ​បាន​កើត​ឡើង​​​​កាលពីវេលាម៉ោង​​​​​៣​ទៀប​ភ្លឺ​ថ្ងៃទី៨ តុលា ២០១១ ​នៅខាង​ក្រោយ​​សាកលវិទ្យា​ល័យ​​​មេគង្គ​កម្ពុជា ​តាមបណ្តោយផ្លូវ​​​​លំ ស្ថិត​​ក្នុង​ភូមិ​​​​​ត្រពាំង​ឈូក ​​សង្កាត់ទឹកថ្លា​

អង្គ​ការ​ព្រហ្ម​វិ​ហារ​ធម៌​ចែក​អំណោយ​ប្រ​ជា​ពល​រដ្ឋ​លិច​ទឹក​ឃុំ​អន្សារ​ចំបក់

Posted: 09 Oct 2011 12:15 AM PDT

សកម្មភាពចែកអំណោយ
ខេត្ត​ពោធិ៍​សាត់ ៖ ​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ តុលា អង្គ​ការ​ព្រហ្ម​វិហារ​ធម៌​ប្រ​ចាំ​ខេត្ត​ពោធិ៍​សាត់ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​រង​​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន ​៦១​គ្រួ​សារ​នៅ​ឃុំ​អន្សារ​ចំបក់​​ ស្រុក​ក្រ​គរ​។​ លោក​ឡាញ់ ស៊ី​ធន មេ​ឃុំ​អន្សារ​ចំបក់​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​នៅ​ឃុំ​​អន្សា​រ​ចំ​បក់​ទឹក​ជំនន់​លិច​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​​៣៩៣​ ​គ្រួ​សារ ប៉ះ​ពាល់​ស្រូវ​៤៤០​ហិកតា និង​ខូច​ខាត​៣៥០​ហិកតា។

ក្មេងស្រី​អាយុ7​ឆ្នាំ​ដើរ​រក​នុយ​ស្ទូច​ត្រី​រអិល​ធ្លាក់​ទឹក​ស្រះ​លង់ស្លាប់​

Posted: 09 Oct 2011 12:13 AM PDT

សពក្មេងស្រីលង់ទឹក
ខេត្តបន្ទាយមានជ័យ ៖ ក្នុងរយៈពេលជិត​មួយ​សប្តាហ៍ដើមខែតុលានេះ មានមនុស្សស្លាប់ ដោយសារលង់ទឹកជាបន្តបន្ទាប់​សរុប​កើន​ឡើង​ដល់​ចំនួន​៧នាក់ហើយ។ នេះបើតាមរបាយ​ការណ៍​របស់ស្នងការដ្ឋាន​នគរ​បាល​ដែល​ទទួល​បាន​ពីមូល​ដ្ឋាន។

ណាដាល់​ប្រជែងយក​ពានជើង​ឯកតឺន្នីស ​Japan Open ​ជាមួយ​មូរ៉េ

Posted: 09 Oct 2011 12:11 AM PDT

កីឡាករ​​អេស្ប៉ាញ​​ណា​ដាល់
កីឡាករ​ការ​ពា​រ​ជើង​ឯក​រ៉ា​ហ្វា​អែល ណា​ដាល់​នឹង​ជួប​ប្រកួត​ជា​មួយ​​​កីឡាករ​អង់​គ្លេស​អ៊ែន​ឌី​ មូ​រ៉េ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី ​Japan Openបន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​អា​មេរិក​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៨​ខែ​តុលា​នៅ​ទី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ ណា​ដាល់​កីឡាករ​លំ​ដាប់​ទី​២ពិភពលោក​សញ្ជាតិអេស្ប៉ាញ​បាន​យក​ឈ្នះ​កីឡាករ​ម៉ាឌី ហ្វ៊ីស​ក្នុង​លទ្ធផល

សមត្ថ​កិច្ចបង្ក្រាប​​ផ្ទះ​បើក​ហ្គេម​ឃាត់​ម្ចាស់​​ផ្ទះ​និង​​អ្នកលេង​9នាក់

Posted: 09 Oct 2011 12:10 AM PDT

អ្នកលេងហ្គេម និងទូរហ្គេមដែល​ត្រូវបង្ក្រាប
ខេត្ត​​​កំពង់ចាម ៖ នគរបាល​ការិយា​ល័យ​កណ្តាលយុត្តិធម៌ និងការិយាល័យ​សន្តិសុខ​ នៃស្នងការដ្ឋាននគរបាលខេត្តបានឆ្មក់ចូលបង្រ្កាបផ្ទះបើកហ្គេមមួយនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ប្រតិ​បត្តិ​ការនេះនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៨ តុលា ដោយមានការចូលរួមពី​លោកស៊ន មុនី ព្រះរាជ​អាជ្ញារងអម​សាលា​ដំបូងខេត្ត ព្រមទាំងបាន​ឃាត់​​បុរស​ជា​ម្ចាស់ហ្គេម និងអ្នកលេង​ចំនួន​៩​នាក់នាំទៅ​​សាកសួរ ។

Canan The Barbarian នឹង​មក​ដល់​ថ្ងៃទី​13 តុលា

Posted: 09 Oct 2011 12:09 AM PDT

រាជធានីភ្នំពេញ ៖ ខ្សែភាព​យន្ត​​ប្រភេទ​៣ ថ្មី​មួយ​ទៀត​​ដែល​​នឹង​​នាំ​អារម្មណ៍​​​លោក​អ្នក​ទៅ​កាន់​​ឈុត​ឆាក​​វាយ​ ប្រហារ​យ៉ាង​រន្ធត់​​គួប​ផ្សំ​​នឹង​ជីវិត​​ផ្សង​ព្រេង​យ៉ាង​គ្រោះ​ថ្នាក់​​ បាន​មកដល់​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​យើង​ហើយ ​នោះ​គឺ​រឿង "Canan The Barbarian" ជា​ខ្សែ​ភាព​យន្ត​ស្រមើ​ស្រមៃ​ដ៏​​ចំណាស់​មាន​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ ក្រោម​ការ​និពន្ធ​​រ​បស់​លោក Arnold Schwarzenegger ។

មតិ ៖ ករណី​កូនប្រុស​លោកសូ ផន ​​ភាគរយ​តិចណាស់​រឿង​គំនុំ​​ ឯរឿង​ចាប​់​ជំរិត​វិញ​គឺ​៩៩%

Posted: 09 Oct 2011 12:09 AM PDT

ជនរងគ្រោះ

ឥណ្ឌូណេស៊ី​នាំផលិតផល​​​តាំងពិព័រណ៍​​​4​ថ្ងៃ​​នៅ​កោះពេជ្រ

Posted: 08 Oct 2011 11:44 PM PDT

ស៊ុប​មាន់​​ប្រេ៊នស៍​រកឃើញ​​យុវសិស្ស​​ឆ្នើមថ្នាក់​ទី12ចំនួន​4​រូប

Posted: 08 Oct 2011 11:39 PM PDT

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នំា ២០១១ ស៊ុបមាន់ប្រ៊េនស៍ដែលជាផលិតផលនំា មុខគេលើផលិតផលជំនួយខួរក្បាល បានប្រារព្ធ​កម្មវិធីមួយដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុន​​មក​ សម្រាប់ប្អូនៗសិស្សានុសិស្សដែលទទួលបានជ័យ​ លាភីក្នុងកម្មវិធីយុវសិស្សឆ្នើមរបស់ស៊ុបមាន់ ប្រ៊េនស៍នៅសណ្ឋាគារHIMAWARI ។ សូម​បញ្ជាក់ថា នេះគឺជាឆ្នាំទី១ដែលស៊ុបមាន់ ប្រ៊េនស៍​​​​

ប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ UME សាខាខេត្តក្រចេះ

Posted: 08 Oct 2011 11:39 PM PDT

ទិដ្ឋភាពនៅពិធី
ខេត្តក្រចេះ ៖ និស្សិតជ័យលាភីសរុបចំនួន ២៧៧រូប​ ក្នុង​នោះ​នារី​៨១រូប នៃសាខាសាកល​វិទ្យា​​ល័យ​គ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត បាន​ទទួល​សញ្ញា​បត្រថ្នាក់បរិញ្ញាបត្រ​ជំនាន់​ទី១ និងបរិញ្ញា​បត្ររងជំនាន់ទី១ ទី២ ទី៣ ក្រោម​អធិបតីភាព​លោកទេសរដ្ឋមន្ត្រី អឹុម ឈុន​លឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដីនគរូប​នីយ​កម្ម និងសំណង់​​នៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនខេត្ត​នារសៀលថ្ងៃទី៨ តុលា ឆ្នាំ​២០១១។

កីឡាការិនី​កូរ៉េ​ខាងត្បូង​យ៉ាង ស៊ូយីន​នាំមុខ​ជុំទី២​ប្រកួតវាយ​កូនហ្គោល​កម្មវិធី ​LPGA ​Hana Bank ​Championship ​នៅ​លើទឹកដី​កំណើត​របស់ខ្លួន

Posted: 08 Oct 2011 11:36 PM PDT

 កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​​ស៊ូ​យីន​
កីឡាការិនី​​វាយ​កូន​ហ្គោល​​​របស់កូ​រ៉េ​ខាង​ត្បូង​យ៉ាង ស៊ុន​យីន​​​​​បាន​នាំ​មុខ​ជុំ​ទី២​​នៃ​កម្ម​វិធី​ LPGA Hana Bank Championshipដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប១លាន​និង៨​សែន​​ដុល្លារ​អាមេរិក​​ប​ន្ទាប់​ពី​ធ្វើ​បានអ៊ី​វ៉ឹន​ ប៉ា​ ៦៥​​បន្ថែម​ទៀត​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ក្រុង​ Sky72 Golf Club Ocean​​ក្រុង​ Incheon

ព្រះ​មហាក្សត្រ​​​​​ព្រះ​បរម​នាថ នរោត្តម ​​សីហមុនី ​​​យាង​ទៅ​ប្រទេស​ចិនពិនិត្យ​​​ព្រះ​រាជ​​​សុខភាព​ និងក្រាប​បង្គំ​គាល់​សួរ​សុខទុក្ខ​​​​​​ព្រះមាតា​-បិតា​

Posted: 08 Oct 2011 11:34 PM PDT

ព្រះមហាក្សត្រខ្មែរ ព្រះ​ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​សីហមុនី ពេលយាងទៅដល់​ព្រលាន​យន្តហោះ
រាជធានីភ្នំពេញ​​​​ ៖ ព្រះមហាក្សត្រខ្មែរ ព្រះ​ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​សីហមុនី បានយាងចាកចេញពី​ប្រទេស​ក​ម្ពុជាហើយ ដើម្បីទៅពិនិត្យព្រះរាជសុខភាព និង​ក្រាបបង្គំគាល់​សួរសុខទុក្ខសម្តេចឪ សម្តេច​ម៉ែ នៅ​ទីក្រុងប៉េកាំង ប្រទេសចិន កាលពីព្រឹក​ថ្ងៃ​ទី​៨ តុលា ២០១១នេះ ។

អ្នកស្លាប់​​ដោយទឹកជំនន់​​​​កើន​ដល់​​​​​២០៦​នាក់ ​ខណៈ​​​ការ​ខូចខាត​​ត្រូវ​​ចំណាយ​​​ពី​​​៩០​ទៅ​​​៩៥​លាន​ដុល្លារ​

Posted: 08 Oct 2011 11:34 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​ជំនន់ទឹក​ភ្លៀង និង​ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា បាន​សម្លាប់​មនុស្ស​២០៦នាក់ហើយ គិតត្រឹមវេលា​ល្ងាចថ្ងៃ​ទី៨ តុលា ២០១១ម្សិលមិញ ។ តាម​ការ​ប៉ាន់​ប្រមាណរបស់គណៈកម្មា-ធិការជាតិគ្រប់​​​​​​គ្រង​គ្រោះ​ មហន្តរាយបានអោយដឹងថា ប្រទេ​ស​កម្ពុជា​អាចខាតបង់ទឹកប្រាក់​​ពី​ ៩០ទៅ៩៥លានដុល្លារអាមេរិកដោយសារទឹកជំនន់ក្នុងឆ្នាំ២០១១នេះ ។

សេត​វិមាន​​អំពាវ​នាវ​ឱ្យ​​ប្រធានា​ធិបតី​ស៊ីរី​​ចាក​ចេញ​​ពី​អំណាច​

Posted: 08 Oct 2011 11:22 PM PDT

សេត​វិមាន​បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ទី​៧ តុលា កន្លង​មក​នេះ​ដល់​ប្រធានា​ធិបតី​ស៊ីរី​ លោក​បា​ចា​អាល់​ អាសាដ ឱ្យ​ចាក​ចេញ​ពី​អំណាច​ដោយ​វាយ​តម្លៃ​ថា ប្រទេស​នេះ​កំពុង​ស្ថិត​លើ​ជម្រាល​ដ៏​គ្រោះ​ថ្នាក់​មួយ​។ ក្នុង​សេចក្តី​ប្រកាស​មួយ អ្នក​នាំ​ពាក្យ​សេតវិមាន​លោក JAY CARNEY ថ្លែង​ថា

រដូវបិទ​​ការ​នេសាទ​​​បង្ក្រាប​​​បទល្មើស​​​​​១៦៤​ករណី បញ្ជូន​មនុស្ស​​​៤នាក់​​ទៅ​តុលា​ការ​

Posted: 08 Oct 2011 09:11 PM PDT

សកម្មភាពបង្រ្កាបបទល្មើសនេសាទ
ខេត្ត​កំពង់ចាម​​​​ ៖ ​រយៈ​ពេល​​៤ខែ​នៅ​​ក្នុង​រដូវ​​បិទ​​​​ការ​នេសាទ ​​គិត​មក​ត្រឹម​​ថ្ងៃទី​​​១ តុលា ​​២០១១ នេះ ​កម្លាំង​សមត្ថកិច្ច​​​​​ចម្រុះ​មាន​ នគរ​បាល ​​​អាវុធ​​ហត្ថ​អធិការដ្ឋាន​​​រដ្ឋបាល​​ជល​ផល​មេគង្គ ​​ខណ្ឌរដ្ឋបាល​​ជល​ផល​កំពង់​ចាម បាន​សហការ​​ជាមួយ​នឹង​​អាជ្ញាធរ​មូលដ្ឋាន​បទល្មើស​​​​នេសាទ ​​​បាន​បង្ក្រាបបទល្មើស​​​​​ជាបន្តបន្ទាប់ រហូត​ដល់​​ចំនួន​​​​​១៦៤​ករណី​។

ឆ្មក់ចូល​បង្ក្រាប​ទីតាំង​​​ផលិត និង​​ជួញ​ដូរ​​គ្រឿងញៀន​ក្នុងខណ្ឌ​​ដូនពេញ ​​​ឃើញ​ពុម្ព​ថ្នាំ ​មួយ​ចំនួន​

Posted: 08 Oct 2011 08:59 PM PDT

ជនសង្ស័យត្រូវឃាត់ខ្លួន
រាជធានីភ្នំពេញ​​ ៖ ​កម្លាំង​នគរ​បាល​មន្ទីរ​ប្រឆាំង​​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ សហ​ការ​ជា​មួយ​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​​ផ្សារ​ថ្មី​៣ ដឹក​​នាំ​ដោយ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពeញ​ កាល​ពី​​វេលា​ម៉ោង​២​និង​៣៥​​នាទី​​​​រសៀល​ ​ថ្ងៃ​ទី​៨ តុលា​ ឆ្នាំ​២០១១ បាន​ឆ្មក់​ចូល​បង្ក្រាប​​ទី​តាំង​សង្ស័យ​​ផលិត​​ និង​ជួញ​ដូរ​គ្រឿង​ញៀន ដែល​នៅ​ផ្ទះ​លេខ​១៥១​អឺ១ ផ្លូវ​លេខ​៤៩ ​ភូមិ​៦ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ​។

លីប៊ី ៖ បន្ត​ការ​​ប្រយុទ្ធ​​គ្នាយ៉ាង​​​សាហាវ​នៅ​ទី​ក្រុង​ ​SYRTE

Posted: 08 Oct 2011 08:54 PM PDT

ផ្សែងហ៊ុយ​​នៅ​ក្រុង​​ SYRTE ​ដោយសារ​ការ​​ប្រយុទ្ធគ្នា
ប្រភព​​ព័ត៌​មាន​​ពីមន្ទីរពេទ្យ​​យោធា​មួយ​​នៅ​ក្បែរ​ទីក្រុង​ SYRTE ភាគខាងលិច​លីប៊ី​រាយ​ការណ៍​​កាលពីថ្ងៃទី៨ តុលា ថា ការ​ប្រយុទ្ធ​គ្នា ​រវាង​កង​កម្លាំង​​ក្រុម​ប្រឹក្សា​​ជាតិបណ្តោះ​​អាសន្ន លីប៊ី​​ CNT ​និង​កង​កម្លាំង​​នៅ​ស្មោះត្រង់​នឹង​​​មេ​ដឹក​នាំ​ត្រូវ​​ផ្តួលរំលំ​លោកមូអាម៉ា កាដាហ្វី

ឧក្រិដ្ឋ​​ជន​​ដាក់​​ឱសាន​វា​ទ​​​ត្រឹម​​​ថ្ងៃ​​ចន្ទ ទី​១០ តុលា ​​​ប្រគល់​ប្រាក់​​១​លាន​ដុល្លារ​​​ បើ​ពុំ​​​ដូច្នោះ​​​ទេ​មិន​​​ធានា​

Posted: 08 Oct 2011 08:52 PM PDT

រថយន្តជនរងគ្រោះ និងរូបតូចគឺជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​បន្ទាប់ពីត្រូវបាន​​​ចាប់​ជំរិត​​​ លោកសូ អាកណូ ​កូនប្រុស​​​របស់​លោក​​​អតីត​​​ឧត្តមសេនីយ៍​​ឯកសូ ​ផន អគ្គស្នងការ​​រង​នគរ​បាលជាតិ ប៉ុន្មានម៉ោង​​​ក្រោយ​មក ​ក្រុម​ជន​សង្គម​ងងឹត​​​បានទូរស័ព្ទ​​​​មក​​កាន់​ម្តាយ​​របស់​​​​​ ចំណាប់ខ្មាំង​​​​​ដែលកំពុងស្ថិត​នៅ​​​ក្បែរប៉ូលិស​​​​​ និងក្រុម​ការងារ​ជាច្រើននាក់​ ដោយ​ដាក់​​​​កំណត់​ថា ត្រូវរៀបចំ​​

ចិន​កាត់​​បន្ថយ​​តម្លៃ​​ប្រេង​សាំង ​និង​​ប្រេង​​ម៉ាស៊ូត

Posted: 08 Oct 2011 08:51 PM PDT

ស្ថានីយ​​ចាក់​ប្រេង​​មួយ​របស់​ចិន​
គណៈ​កម្មា​ធិការ​ជាតិ​ទទួល​បន្ទុក​ខាង​ការ​កែ​ទម្រង់​ និង​ការ​អភិវឌ្ឍន៍​ CNRD របស់​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៨ តុលា ថា ប្រទេស​នេះ​គ្រោង​កាត់​បន្ថយ​តម្លៃ​ប្រេង​សាំង​ និង​ប្រេង​ម៉ាស៊ូត​ចំនួន​៣០០​យន់​(៤៧ដុល្លារ​) ក្នុង​មួយ​តោន​ចាប់​ពី​ថ្ងៃ​ទី​៩ តុលា ទៅ​។

ឆ្មក់​ចូល​ឆែកឆេរ​​​ក្រុមហ៊ុន​​​រើស​ពលករ​​ទៅ​ម៉ាឡេស៊ី​​ T&P កំពង់ឆ្នាំង​ឃើញ​​អនីតិជន​​​១៧នាក់​

Posted: 08 Oct 2011 08:48 PM PDT

ពលករដែលត្រៀមទៅបំរើការនៅប្រទេសម៉ាឡេស៊ី
​ខេត្តកំពង់ឆ្នាំង​​​​ ៖ ​សមត្ថកិច្ច​​ប៉ូលិស​ចម្រុះ​​​ដឹក​នាំ​ដោយ​​​​​​​​​លោក​ពេញ ​​វិបុល ព្រះរាជអាជ្ញា​​​​​អម​សាលា​ដំបូង​ខេត្តកំពង់ឆ្នាំង ​កាលពី​ព្រឹកថ្ងៃ​ទី​​៨ ​​តុលា បាន​​ចុះត្រួតពិនិត្យ​​ និង​ឆែកឆេរ​​​​ក្នុង​​​​​ក្រុម​ហ៊ុន​​រើស​ពលករ​​ទៅ​​ប្រទេស​ម៉ាឡេស៊ី ​ឈ្មោះ​ធី & ភី (T&P) ខូអិល​ធីឌី​ ដែលមាន​ទីតាំង​​​​​ស្ថិត​នៅ​​ភូ​មិស្រែ​ព្រីង សង្កាត់​​-ក្រុង​​កំពង់​ឆ្នាំង ​​​​ដើម្បី​​​ស្វែង​រក​​អនីតិជន​​ចំនួន​​២នាក់ ​​ដែល​ក្រុម​​​ហ៊ុន​​​បាន​នាំ ​មក​​​​លាក់ទុក​នៅ​ទីនេះ ។ ​ជា​លទ្ធ​ផល​​​​មិនត្រឹម​តែ​​

​ផ្ទុះក្នុង​​​​បន្ទាយ​​​ចាស់​​មួយ​នៅ​​​​ដាណឺម៉ាក់​

Posted: 08 Oct 2011 08:47 PM PDT


​ប៉ូលិស​មូលដ្ឋាន​​​ថ្លែង​ថា មនុស្សម្នាក់​​​​បាន​ត្រូវ​​ស្លាប់​ក្នុង​​ការ​​ផ្ទុះ​​ឆេះ​បន្ទាយ​​ចាស់​មួយក្នុងភូមិ STORE ANDET ភាគខាង​ត្បូងដាណឺម៉ាក ​កាលពីថ្ងៃទី​​​៨ តុលា​។​ យោងតាម​​ទូរទស្សន៍​​រដ្ឋ DR NEWS ថា​ ​ការ​ផ្ទុះ​នេះកើត​​ឡើង​​នាវេលាម៉ោង​​​​១០​និង​​៤៥​នាទីម៉ោង​ក្នុងស្រុក

ពស់​លេប​​ពស់​ជា​​រូបភាព​​ដ៏​កម្រ​កើត​ឡើង

Posted: 08 Oct 2011 08:44 PM PDT


ទិដ្ឋ​ភាព​​ដែល​ទើបតែ​ផ្សព្វផ្សាយ​​កាលពី​ថ្ងៃ​ទី​៦ តុលា ​កន្លង​មកនោះ ​ចាត់​ទុក​ថា ​ជារូប​ភាព​​ដ៏​កម្រ​​បាន​ឃើញ​ និង​ធ្វើ​​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​នៅពេល​​ពស់​​​វែក​ដំបូក មួយ​ក្បាល​​កំពុង​លេប​ពស់ «ផា​ហ្វ​​អ៊ែតឌ័រ» (Puff-adder) ​ជាប្រភេទ​ពស់​ក្នុង​តំបន់​អាហ្វ្រិក​ចូល​ទាំង​មូល​នៅ​ឯ​ឧទ្យាន​​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ។