Koh Santipheap Daily

Koh Santipheap Daily


ក្រុមទាហាន​​ដាក់​កុងត្រូល​​បាញ់​​​​​​អ្នក​រក​ស៊ីដឹកឈើ​​គ្រញូង​២​នាក់​ ម្នាក់​ស្លាប់​​ម្នាក់​រត់​រួច​

Posted: 18 Sep 2011 01:03 AM PDT

សពអ្នកដឹកឈើ
​ខេត្ត​​ឧត្តរ​មានជ័យ​​​​​ ៖ ​​យុវជន​​​ចំនួន​​​២នាក់​ ជាអ្នក​រកស៊ី​​ដឹកឈើ​គ្រញូង​​ ត្រូវ​បាន​​ក្រុម​ទាហាន​​​ដាក់​កុងត្រូល​​​​ពួនស្ទាក់​យកលុយ​​​ តែមិន​​​​ត្រូវរ៉ូវ​គ្នា​​ បង្ក​​ឱ្យ​មានការ​ផ្ទុះ​​​អាវុជាច្រើន​​​​គ្រាប់ បណ្តាល​​​ឱ្យ​អ្នក​​រកស៊ី​​ដឹក​ឈើ​ម្នាក់​​បាន​​ស្លាប់ និង​​ម្នាក់​ទៀត​​បាន​រត់​រួចពី​គ្រាប់​កាំភ្លើង​ទាំង​ព្រលឹង​ចុង​សក់​។​​​ ហេតុការណ៍​នេះ​​បានកើត​ឡើង​​​នៅ​ចំណុច​​​អូរខ្វាវ ​​តាម​ដង​ផ្លូវ​​​​​យុទ្ធ​​​សាស្ត្រ​​ក្បែរ​​ព្រំ​ដែន​​​ក្នុង​​​​ភូមិ​​​​ ផ្អុង

មេវេដឌ័រ​ផ្តួល​​វិចទ័រ​អូ​ទីស​​ឱ្យ​សន្លប់​​ក្នុង​ទឹក​ទ4​​ដណ្តើម​បាន​​ជ័យ​ជម្នះ​ដ៏​​ចំ​រូង​ចំ​រាស់​

Posted: 18 Sep 2011 01:02 AM PDT


ហ្វ្លយ មេវេដឌ័រ​រក្សា​បាន​នូវ​ឯតទគ្គកម្ម​ប្រកួត​មិន​ដែល​ចាញ់​របស់​ខ្លួន​បន្ទាប់​ពី​បាន​ផ្តួល​កីឡាករ​វិច​ទ័រ អូ​ទីស​ឲ្យ​សន្លប់​នៅ​នាទី​២:៥៩ ​ក្នុង​​ទឹក​ទី​៤ដណ្តើម​បាន​ខ្សែ​ក្រវាត់​ស្ថា​ប័ន ​WBC​ក្នុង​ប្រភេទទម្ងន់​ Welterweight។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​ MGM Grand Garden Arena ស្ថិត​ក្នុង​ក្រុង​ឡាស​វេហ្គាស​សហរដ្ឋ​អាមេរិក​កាល​ពី​រាត្រី​

រកឃើញ​​ពូជ​ត្រី​​ដូហ្វាំង​​ថ្មីនៅ​អូស្ត្រាលី​

Posted: 18 Sep 2011 12:58 AM PDT

ត្រីដូហ្វាំង​ថ្មី
​ពពួក​ត្រី​ដូហ្វាំង​ដែលរស់នៅក្នុង​ដែនទឹក​​ក្រុង​​មែល​ប៊ន ទើបត្រូវ​​​​បានគេ​ទទួលស្គាល់​​ថា ជា​​​ពូជ​ត្រី​​ដូហ្វាំង​ថ្មី មានឈ្មោះ​​​ថា ដូហ្វាំង BURRUNAN ។​ យោងតាម​​សេចក្តី​​​រាយការណ៍​​​មួយរបស់ BBC ថា ​ពួក​អ្នកជីវ​វិទ្យា​​បានសិក្សា​​ចាប់តាំង​ពី​​​ច្រើន​​​ឆ្នាំ​​មក​ហើយ ​​លើ​ត្រី​​ដូហ្វាំង​មួយក្រុម​ ដែល​ចាប់​តាំង​ពីយូរ​មក​ហើយ ​គេ​ជឿ​ថា

អតីត​​លេខា​របស់​លោក​ម៉ារ៉ាដូណា​គ្រោង​​​បញ្ចេញ​​ឯក​សារ​​​ពុករលួយ​​របស់​លោក​​​ម៉ារ៉ា​ដូណា​

Posted: 18 Sep 2011 12:52 AM PDT


យោងទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​​អា អែហ្វ​ ប៉េ ​ចេញផ្សាយ​​​កាលពី​​ថ្ងៃសៅរ៍ ទី​១៧ កញ្ញា ឆ្នាំ​២០១១ ​បាន​ឱ្យដឹងថា ៖ លោក​​ម៉ារ៉ាដូណា ​អតីត​​​គ្រូ​បង្វឹក​​ក្រុម​ជម្រើសជាតិ​​អាហ្សង់​ទីន ដែល​បាន​ធ្វើ​ការ​រិះគន់​​ខ្លាំងៗ​​ដល់​គ្រូ​បង្វឹក​​ចូល​ស្នង​​តំណែង​​របស់​លោកគឺលោក Sergio Batista ពី​បទ​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​ធ្វើ​ឱ្យ​ធ្លាយ​រឿង​អាស្រូវ​​ដល់​រូប​លោក​ខ្លួន​ឯង​ដែរ

ប្រធាន​សហ​ព័ន្ធ​​​​បាល់​ទាត់​​​អាស៊ីបន្ត​​ចាញ់​ក្តី​នៅ​​តុលា​ការ​​​ឧទ្ធរណ៍

Posted: 18 Sep 2011 12:46 AM PDT


​យោង​ទៅតាម​ប្រភពព័ត៌​មាន​​អា​ អែហ្វប៉េ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ ទី១៦ កញ្ញា បាន​ឱ្យ​ដឹង​ថា ៖ លោក​​មូហាមេដ ប៊ីន​​ហាម៉ាម ​ប្រធាន​សហ​ព័ន្ធ​​បាល់​ទាត់​​អាស៊ី​ដែល​​ត្រូវ​បាន​បណ្តេញ​​ចេញ​ពីតំណែង​​បានចាញ់​ក្តី​នៅ​តុលា​ការ​ឧទ្ធរណ៍​​ជា​បន្ត​​ទៀត បន្ទាប់​​ពី​សហ​ព័ន្ធ​បាល់​ទាត់​​អន្តរ​ជាតិ FIFA

កីឡាការិនី​អាមេរិក​ថំសុន​ឈ្នះជុំទ3​ប្រកួតវាយ​កូនហ្គោល

Posted: 18 Sep 2011 12:38 AM PDT


កីឡាការិនី​​វាយ​កូន​ហ្គោលវ័យ​១៦​ឆ្នាំ​របស់​អាមេរិក​ឡិច​ស៊ី ថំ​សុន​​​​បាន​នាំ​មុខ​ជុំ​ទី​៣​នៃ​កម្ម​វិធី​ Navistar LPGA Classic ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប១លាន​និង​៣សែន​​ដុល្លារ​អាមេរិក​ ​ប​ន្ទាប់​ពី​ធ្វើ​បាន៥​អាន់​ឌ័រ ផា​ ៦៧​​បន្ថែម​ទៀត​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ក្រុង​ Robert Trent Jones Golf Trail's Senator Course at ​ក្រុង​ Prattville រដ្ឋ​អា​គា​បាម៉ា​សហរដ្ឋ​អាមេរិក​​​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៧​​ខែ​កញ្ញា​​កន្លង​មក​នេះ​។

សប្បុរស​ជន​​​ជាសម្ព័ន្ធ​ភាព​​​ជូន​អំណោយ​កងទ័ព​​​​នារដូវ​បុណ្យ​​​កាន់​បិណ្ឌ

Posted: 18 Sep 2011 12:36 AM PDT

ទិដ្ឋភាពក្នុងពិធី
​ខេត្ត​​​​​ព្រះវិហារ ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កញា ក្រុមហ៊ុនដី​សម្បទាន​សេដ្ឋកិច្ចចំនួន​៤ និង​មន្ដ្រីរាជការ ស្ថាប័ន​ជុំវិញ​សាលា​ខេត្ដ ​ក្នុង​នោះ មាន​ក្រុមហ៊ុនសីលាដា​ម៉ិច, ក្រុមហ៊ុនរតនាខូអប​ ភើ​រ៉េ​សិន, ក្រុមហ៊ុនស៊ី​ចាន់​ថុ​ន ​និងក្រុម​ហ៊ុនហ្គ្រី​ន​ឌី​វេឡុ​ប​ម៉ែ​ន ​បាន​នាំ​អំណោយ​យក​ទៅផ្តល់​ជូន​កងទ័ព​ជា​សម្ព័ន្ធ​ភា​ព​ក្នុង​វរ​សេនា​តូច​ លេខ​៤០៥​ឈរជើង​នៅ​លើ​ខ្នងភ្នំ​ដងរែក​នៃ​ខ្សែបន្ទាត់​ព្រំដែន

ក្រចក​ដ៏វែង​​​បំបែក​​ឯត​ទគ្គ​កម្ម​

Posted: 18 Sep 2011 12:27 AM PDT


​នាង​គ្រី​ស វ៉ល​តុន ​កំពុង​ប​ង្ហាញ​​ក្រចក​​ដ៏វែង​​​នៅ​ទី​ក្រុង​ញូវ​យ៉ក ​សហ​រដ្ឋ​អាមេរិក​ ក្រោយ​ពី​បំបែក​​ឯត​ទគ្គ​កម្ម​ពិភព​លោក​រួច​រាល់ ។ ការ​មាន​ក្រចក​វែង​នេះមាន​ការ​រំពឹង​ទុក​​ថា

ខឹង​ប្រកួត​​ដាំដូងចាញ់​​បង្ហាញ​​ការ​​ឈឺ​ចាប់​

Posted: 18 Sep 2011 12:25 AM PDT


​កីឡា​ករ​ម៉ៃ​ឃើល ​បាល់​ឡាក់ ខ្សែ​បម្រើ​​ក្លឹប Leverkusen ​នៅក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​ Bundesliga អាល្លឺម៉ង់ ត្រូវ​ថត​រូប​បាន​​ ខណៈ​ពេល​កំពុង​ដាំ​ក្បាល​ចុះនៅ​លើ​ទីលាន​ប្រកួត ក្នុង​ពេល​ប្រកួតបាល់​ទាត់​យូហ្វា​​ឆេម​ពាន​លីក ​ចាញ់​ក្លឹប Chelsea ​ក្នុងលទ្ធ​ផល ២-០ ​កាល​ពី​ថ្ងៃទី​១៣ កញ្ញា កន្លង​មក ។

ស្ត្រីស្បែក​​​ខ្មៅ​​ដើរ​​បង្ហាញ​ម៉ូដ​នៅ​​ញូវ​យ៉ក

Posted: 18 Sep 2011 12:19 AM PDT

​
តារា​ម៉ូដ​ស្បែក​ខ្មៅ និង​សមិទ្ធ​ផល​នៃ​​ការ​ចេញ​ម៉ូដ​សម្លៀក​បំពាក់​​ដ៏ស្រស់​ស្អាត​របស់​​ស្លាក​សញ្ញា "Zany Toi" ប្រចាំរដូវ​ផ្ការីក និង​រដូវ​ក្តៅ ឆ្នាំ២០១២ ​កំពុង​ដើរ​បង្អួត​​រូប​ឆោម​ក្នុង​ពិធី​​បង្ហាញ​ម៉ូដ​​ប្រចាំ​សប្តាហ៍​នៅទី​ក្រុង​ញូវ​យ៉ក ​សហ​រដ្ឋ​អាមេរិក​​ កាលពី​ថ្ងៃទី​១៣ កញ្ញា កន្លង​ទៅ ។

ទោះបី​ជាប់​​គុក​ប៉ុន្តែ​​ទឹក​ចិត្ត​​នៅ​មាន​ការ​តស៊ូ

Posted: 18 Sep 2011 12:16 AM PDT


​នៅក្នុងទិដ្ឋ​ភាព​ដែល​បង្ហាញ​​នេះ​ គឺជា​រូប​ភាព​របស់​ក្រុម​អ្នក​គាំទ្រ​លោក​មូអា​ម៉ា កាដា​ហ្វី ដែល​ត្រូវ​ភាគី​ប្រឆាំង​ចាប់​​មកឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​​មួយ​នៅទីក្រុង​ទ្រី​ប៉ូ​លី ប្រទេស​លីប៊ី ។ ​ចាត់ទុកថា ​ជាទិដ្ឋ​ភាព​​មួយ​ក្នុង​ការ​លើក​ដៃ​បង្ហាញ​ការ​តស៊ូ

កសិ​ដ្ឋាន​​ចិញ្ចឹម​ព្រាប​របស់​លោក​​កាដា​ហ្វី​ចម្លែក

Posted: 18 Sep 2011 12:13 AM PDT


សមាជិក​របស់​​ភាគី​ប្រឆាំង​នឹង​លោក​កាដា​ហ្វី ម្នាក់​ដែល​បាន​បង្ហាញ​ក្នុងរូប​ភាព​នេះ ​កំពុង​ឡើង​លើ​កសិ​ដ្ឋាន​ចិញ្ចឹម​ព្រាប​មួយ​ស្ថិត​នៅ​ក្នុង​ទីធ្លា​លំនៅ​ឋាន​​របស់​លោក​មូអា​ម៉ា កាដា​ហ្វី ភាគ​ខាង​លិច​នៃ​ទីក្រុង​សឺត ​កាលពី​ថ្ងៃទី​១៣ កញ្ញា កន្លង​ទៅ ។

ការរៀប​តុ​ កៅអី ​សម្រាប់​​​ជប់​លៀង​​ស្រា​បៀរ​

Posted: 18 Sep 2011 12:11 AM PDT


រោងចក្រ​​ផលិត​ស្រា​បៀរ​ដ៏ធំ​មួយ​ កំពុង​ត្រៀម​​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេ​សចរ​ន​ៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី «អុក​តូប៊័រ​ហ្វេស» ​លើក​ទី​១៧៨ ​ដែល​រៀបចំ​ឡើង​នៅទីក្រុង​មុយ​និក ភាគខាង​​ត្បូង​ប្រទេស​អាល្លឺ​ម៉ង់ ។

​ស្ករ​សូកូឡា​ធំ​​បំផុត​​លើ​​លោក​ទម្ងន់​​​5,5​តោន

Posted: 18 Sep 2011 12:07 AM PDT


កាល​ពី​ថ្ងៃទី​១៤ កញ្ញា កន្លង​មក អ្នក​ដែល​ពេញ​និយម​​ស្ករ​សូកូឡា មាន​ក្តី​រំភើប​​ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​នំ​មួយ​កន្លែង​នៅ​សហ​រដ្ឋអាមេ​រិក បាន​ផលិត​ស្ករ​សូកូឡា​ដ៏ធំ​​បំផុត​នៅ​លើ​ពិភព​លោក​​មាន​ទម្ងន់​ដល់​ទៅ​៥,៥​តោន ​រហូត​បាន​ទទួល​ការ​ចុះ​បញ្ជី​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​ជីវ​ប្រវត្តិ​

ការ​បង្ហាញ​​ម៉ូដ​​អាវ​ក្រឡា​​ពេញ​និយម​​​នៅ​អឺរ៉ុប​

Posted: 18 Sep 2011 12:06 AM PDT


នារី​បង្ហាញ​ម៉ូដ និងឈុត​សម្លៀក​បំពាក់​​ថ្មី​ស្លាក​សញ្ញា "Milly" ​ប្រចាំរដូវ​​ផ្កា​រីក ​និង​រដូវ​ក្តៅឆ្នាំ២០១២ ​កំពុង​បង្ហាញ​​រូប​សម្រស់​​នៅ​លើ​វេទិកា​ម៉ូដ «ញ៉ូវ​យ៉ក​ ហ្វេ​ស្សិន​ វីក» ​កាលពីថ្ងៃ​ទី ១៤ កញ្ញា កន្លង​ទៅ ។ សម្រាប់​រូប​ភាព​នៃ​ឈុត​ដែល​​កំពុង​បង្ហាញ​​នេះ​ឃើញថា

រ៉ូណាល់ដូ ​ព្យា​យាម​ផ្តួល​​អ្នក​ចាំទី​​គូ​ប្រជែង​

Posted: 18 Sep 2011 12:02 AM PDT


នៅក្នុង​ទិដ្ឋ​​ភាព​ដែល​បង្ហាញ​​នេះ គឺជា​​ភស្តុ​តាង​​មួយ​បញ្ជាក់​យ៉ាង​ច្បាស់ ខណៈ​ពេល​​កីឡា​ករ​គ្រីស្ទៀ​ណូ រ៉ូណាល់​ដូ ​ខ្សែ​បម្រើ​​​ក្លឹប Real Madrid (ពាក់ស្រោម​ជើង​ពណ៌​ក្រហម) ​ព្យា​យាម​​ផ្តួល​កីឡា​ករ​អ៊ីវ៉ាន ​កេ​ឡា​វ៉ា អ្នក​ចាំទី​របស់​ក្លឹប Dinamo Zagreb ​របស់​ក្រូ​អា​ស៊ី

សត្វ​ងាប់​​​ដោយ​សារ​​កំណក​ផេះ​​ផ្ទុះ​ភ្នំភ្លើង​

Posted: 17 Sep 2011 11:54 PM PDT


​អ្នក​ស្រុក​ម្នាក់​​រស់​នៅតំបន់​ប៉ាតា​ហ្គោ​នៀ ​ប្រទេ​សអាហ្សង់​ទីន កំពុង​ដើរ​ឆ្លង​កាត់​ខ្មោច​សត្វ​​គ្រប​ដណ្តប់​​ដោយ​កំណក​ផេះ ដែល​រសាត់​អណ្តែត​​ពី​បន្ទុះ​ភ្នំភ្លើង​​ «ពូយេ​អួយ-​ហ្គ័រ​​ដន​ហ្គា​វ​យេ» ​ក្នុង​ប្រទេស​​ស៊ីលី កាលពី​ថ្ងៃទី​១៥ កញ្ញា កន្លង​ទៅ ។

គូប្រដាល់​​​ចំហ​មាត់​​គំរាម​​​ដាក់​គ្នា​​មុន​ប្រកួត​

Posted: 17 Sep 2011 11:48 PM PDT

​
លោ​ក​ផ្លយ ​មេ​វ៉េ​ធ័រ ជូនៀ (ឆ្វេង) ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ជើង​ឯក​ប្រដាល់​ពិភព​លោក​ទម្ងន់​​ស្រាល​របស់​សមា​គម​ប្រដាល់​ពិភព​លោក (WBC) ​កំពុងព្យា​យាម​​គំរា​ម​លោក​ប៊ិក​ទ័រ អូ​ឌីស ​គូ​ប្រជែង​របស់ខ្លួន​ក្នុង​អំឡុង​​ពេល​ជួប​​គ្នា​ថ្លែង​ការណ៍​ពី​ការ​ប្រកួត​ប្រដាល់​ដណ្តើម​ជើង​ឯក​​ពិភព​លោក​នា​ពេល​ខាង​មុខ ។

ម៉ាឡេ​ស៊ី​​សប្បាយ​​រីក​រាយ​​ដោយ​គ្រវី​​ទង់​ជាតិ​

Posted: 17 Sep 2011 11:45 PM PDT


​ជន​ជាតិ​​ម៉ាឡេស៊ី​​មួយ​ក្រុម​ត្រូវ​បាន​ថត​រូប​ភាព ខណៈ​ពេល​រួម​គ្នា​គ្រវី​ទង់​ជាតិ​​ ក្នុង​អំឡុង​ ពេល​​ប្រារព្ធ​​ពិធី​បុណ្យ​ឯក​រាជ្យ​ខួបឆ្នាំ​ទី​៥៤ ​និង​ទិវា​បុណ្យ​ជាតិ​​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេ​ស៊ី ​កាលពី​រសៀល​ថ្ងៃទី​១៦ កញ្ញា កន្លង​ទៅ ។

កុងតឺន័រ​សណ្តោង​កន្ទុយ​​ដាច់ហ្វ្រាំង​​​រអិលទៅ​មុខសំដៅ​ហ្វូង​មនុស្ស និង​​​បុក​របង​តុលាការ​

Posted: 17 Sep 2011 11:39 PM PDT

​ខេត្តស្វាយរៀង​​​​​ ៖ ​រថយន្តកុងតឺន័រ​​​សណ្តោង​​កន្ទុយ​​មួយគ្រឿង​​បាន​ដាច់ហ្វ្រាំង​​​​រអិល​ ទៅមុខ​​ជ្រែក​​​ហ្វូង​អ្នក​ដំណើរ ​​បណ្តាល​​​ឱ្យ​​​រត់​​​បែក​ខ្ញែក​​​ព្រលឹង​ចុង​សក់​បង្ក​ឱ្យ​មានការ​ ភ័យរន្ធត់​​ស្ទើរ​គ្រប់​​​ៗគ្នា ​​រួចហើយ​​​​រថយន្ត​នោះ​បាន​​បោល​ទៅ​​បុក​​របង​​តុលាការ​​ខេត្ត​ស្វាយរៀង​​ ទាំង​កំរោល​​​កាលពី​វេលាម៉ោង​​​​១១​និង​​​​​៣០នាទីព្រឹកថ្ងៃទី​១៨ កញ្ញា ​​២០១១ ​ភូមិស្រះ​​វង់ សង្កាត់ស្វាយរៀង ​​ក្រុង​ស្វាយរៀង​។​

ប្រជាពលរដ្ឋចំនួន22គ្រួសារទទួលអំណោយកាកបាទក្រហម

Posted: 17 Sep 2011 11:39 PM PDT

ខេត្តប៉ៃលិន ៖ ប្រជាពល​រដ្ឋចំនួន២២​គ្រួសារ​នៅស្រុកសាលាក្រៅ ដែលរងគ្រោះ​ដោយ​សារទឹកជំនន់លិចផ្ទះសំបែងខូចខាត​ទ្រព្យ​សម្បត្តិ ផលដំណាំ ស្លាប់សត្វពាហនៈមួយ​ចំនួន​​ និងកំពុងជួប​ប្រទះការលំបាកក្នុង​ជីវ​ភាព​គ្រួសារ​​នោះ​​ ត្រូវ​បាន​សាខា​​កាកបាទ​ក្រហម​កម្ពុជា​​ខេត្ត នាំយកអំណោយ​​​ទៅ​ចែក​ជូន កាលពីរសៀល​ថ្ងៃ​ទី​១៣ កញ្ញា ​កន្លង​មក​ នៅភូមិដីស ឃុំស្ទឹងកាច់ ស្រុក​

សូត្រ​​មន្ត​ក្រុងពាលី​​​ដំឡើង​​​​រូបសំណាក​​​ក្រពើ និង​​រង្វង់មូល​​​នាង​គង្ហីង​

Posted: 17 Sep 2011 11:39 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​​​​ ៖ ​ដោយបាន​​ការអនុញ្ញាត​​​​ពីលោកកែប ជុតិមា ​អភិបាលរាជធានី ភ្នំពេញ ​​កាលពីរសៀលថ្ងៃទី​​​​១៧ កញ្ញា ​​២០១១ ​​មន្ទីរ​​​សាធារណការ និង​ដឹកជញ្ជូន​​​រាជធានីភ្នំពេញ ​បាន​ធ្វើ​​ពិធី​សូត្រ​មន្ត​​​សែន​ក្រុងពាលី ដើម្បីដំឡើង​​​​រូប​សំណាក​សត្វក្រពើ​ និង​រូប​​នាង​គង្ហីង ​បន្ទាប់ពី​ស្ថាបនា​​​រួច​។ ​ពិធីនេះ​​ធ្វើឡើង​​​ស្ថិតក្នុង​​អធិបតី​ភាព​លោកសាំ ពិសិដ្ឋ ​​​នាយកមន្ទីរ​​សាធារណ​ការ និង​​​

ក្រុមការងារចុះជួយ​ឃុំប្រឡាយ​មាស​សំណេះ​សំណាល​ជាមួយ​សមាជិក

Posted: 17 Sep 2011 11:36 PM PDT

ខេត្តកំពង់ឆ្នាំង ៖ លោក​ង៉ាន ​ណានី ​​ប្រធាន​គណៈ​កម្មាធិការ​​សាខាបក្ស​​មន្ទីរ​​កសិ​កម្មខេត្ត និង​ជាប្រធាន​ក្រុមការងារចុះ​ជួយ​ឃុំ​ប្រឡាយ​​មាស ស្រុក​កំពង់លែង ​កាលពីព្រឹក​ថ្ងៃ​ទី១៥ កញ្ញា បានអញ្ជើញ​​ជួបសំណេះ​សំណាល​​​ជា​មួយ​សមាជិក សមាជិកាគណបក្សប្រជាជន​កម្ពុជា នៅ​ឃុំ​ប្រឡាយមាស និង​ពិនិត្យ​​ស្ថានភាព​បង្ក​បង្កើន​​​ផល និង​ទឹកជំនន់​ផង​ដែរ ។

វី​សិន​ហ្វាន់​ចែក​សៀវ​ភៅ​​​អប់​រំ​ហិរញ្ញ​វត្ថុ​ចំនួន​6​ម៉ឺន​ក្បាល

Posted: 17 Sep 2011 11:35 PM PDT

ដោយ​​មាន​​ការ​ចូល​រួម​ឧ​ប​ត្ថ​ម្ភ​ការ​បោះ​ពុម្ព​ផ្សាយ​ពី​អង្គ​ការ​យូ​អិន ​អាយ​អេ​ភី (UNIAP) ថ្មីៗ​នេះ​គ្រឹះ​ស្ថា​ន​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ​វី​សិន​ហ្វាន់​បាន​ធ្វើ​ការ​ ចែក​ជូន​កូន​សៀវ​ភៅ​រឿង​​អប់​រំ​ចំនួន​៦​ម៉ឺន​ក្បាល​​ដល់​​ប្រ​ជា​ជន​សហ​ គមន៍​នៅ​ទូ​ទាំង​១៨​​ខេត្ត-​ក្រុង​​ដែល​ខ្លួន​កំពុង​ប្រ​តិ​បត្តិ​​ការ​។​

​ក្រុងប៉េកាំង ៖ ​តម្លៃ​​ផ្ទះថ្មី​ធ្លាក់​ចុះ​

Posted: 17 Sep 2011 11:26 PM PDT

ប្លង់​នៃការ​​សាង​សង់​​​​​លំនៅឋាន​​​ក្នុងក្រុង​ប៉េកាំង
​​យោងតាម​ស្ថិតិ​​​​ចេញផ្សាយ​កាលពីថ្ងៃទី​​​​១៦ កញ្ញា ​កន្លង​មក​នេះ ​​​ដោយ​សមាគម​​អចលនទ្រព្យ​​​​ក្រុងប៉េកាំង​ថា ​នៅក្រុង​​​ប៉េកាំង​តម្លៃ​​​ផ្ទះថ្មី​​បាន​ធ្លាក់​ចុះ​​​​​៦,៦% ​រយៈ​ពេល​​​​៨ខែ​​ចុង​ក្រោយនេះ​។​ ស្ថិតិនេះ​​បង្ហាញ​ថា ពី​ខែ​មករា​មក​ខែ​សីហា តម្លៃ​​​ផ្ទះថ្មី​​គឺផ្ទះ​​ល្វែង​​នៅក្រុង​​ប៉េកាំង​​​មាន​រង្វង់​​​​​១៣.៨៧៤យន់ (២១៧២ដុល្លារ) ក្នុងមួយ​ម៉ែត្រ​ក្រឡា​​​ដែល​​មាន​​ការ​​ធ្លាក់​

ពួក​ព្រានព្រៃ​​​​សម្លាប់​​ដំរី​11ក្បាល​​​នៅភាគ​​ខាង​ជើង​​ម៉ូហ្សំ​ប៊ិក​

Posted: 17 Sep 2011 11:23 PM PDT

​អាជ្ញាធរ​​​មូលដ្ឋានរាយការណ៍​​កាលពីថ្ងៃទី​​​​​១៧ ​​កញ្ញា​ថា ​​​​សត្វដំរី​​​១១ក្បាល​ ​បានត្រូវ​​សម្លាប់​ក្នុង​រយៈ​​ពេល​​​តែ​​១សប្តាហ៍​​​ក្នុង​​​ឧទ្យានជាតិ​គីរី​​ម​បា​ភាគ​ខាង​​ជើងម៉ូហ្សំ​ប៊ិក​​។​ យោង​តាម​​​ទីភ្នាក់ងារ​ព័ត៌មាន​​ផ្លូវការ​​​​ម៉ូហ្សំ​ប៊ិកថា មនុស្ស​​​​​៤នាក់​​សង្ស័យចូលរួមក្នុង​​​​អំពើ​​​​បាញ់​សម្លាប់​ដំរី​​​​ទាំងនេះ​​​​នៅ​ឧទ្យាន​​​​​ជាតិ​នោះ​ ស្ថិត​នៅ​​​​ជិតព្រំដែន​តង់​ហ្សានី ​​បានត្រូវចាប់ខ្លួន ​។

ឃាត់ខ្លួន​​បុរស​ម្នាក់​​តាម​ដីកា​តុលាការ​​ពេលឆែក​ឆេរ​​​ឃើញ​យ៉ាម៉ា​​​២០គ្រាប់​ទៀត​

Posted: 17 Sep 2011 11:14 PM PDT

បុរសជាប់ចោទ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​ដោយ​អនុវត្ត​​តាម​ដីកា​បង្គាប់​ឱ្យឃាត់​ខ្លួន​​លេខ​​៦១ ​​របស់ចៅក្រម​​ស៊ើប​សួរ​​​នៃសាលា​ដំបូង​ខេត្តបន្ទាយមានជ័យ ​​​បុរស​ម្នាក់​​​​ដែលជាប់ចោទពីបទ​ជួញដូរ​​ថ្នាំញៀន​​​ ហើយ​​​បាន​ព្យាយាម​គេចខ្លួន​​​​​អស់មួយរយៈ នោះ​​នៅវេលាម៉ោង​​​៤​​​ល្ងាច​ថ្ងៃ​ទី​​​១៧ កញ្ញា​ ២០១១ ត្រូវ​​ប៉ូលិស​​ចាប់​​ឃាត់ខ្លួន​បាន ខណៈ​គេ​វិល​​មក​ផ្ទះនៅ​ភូមិ​គីឡូម៉ែត្រ​​លេខ​​​​៤ ​​សង្កាត់​​​​ប៉ោយប៉ែត ​។​

ខ្ចីម៉ុតូ​ឌុបគ្នា​​​ទៅផឹក​​កាហ្វេ​ ប៉ះ​ចំ​ម៉ូតូមិត្ត​ភក្តិ​​លួចពី​គេ ប៉ូលិស​ក្របួច​​ជាប់​​

Posted: 17 Sep 2011 11:14 PM PDT

ជនជាប់ចោទទាំង២នាក់
ខេត្តពោធិ៍សាត់​​​​​ ៖ ​យុវជន​ពីរនាក់​ ម្នាក់​ឈ្មោះ​​​ភួង សារិន អាយុ​​១៨ឆ្នាំ ​និងម្នាក់ទៀត​​​​ឈ្មោះ​គឹម ហុយគីង អាយុ​​​១៩​ឆ្នាំ ​​រស់នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់ ​ត្រូវ​បាន​​មន្ត្រី សមត្ថកិច្ច​​​​​​​ឃាត់ខ្លួន ​​​កាលពី​​​វេលា​រសៀលថ្ងៃទី​​​​១៦ ​កញ្ញា ​​ឆ្នាំ​២០១១ ​​ខណៈពេល​ខ្ចីម៉ូតូ​មិត្តភក្តិ​​​ជិះ​​​ឌុបគ្នា​​ទៅ​ផឹកកាហ្វេ ​​​ប៉ះ​ចំ​ម៉ូតូ​​​មិត្តភក្តិ​​​​លួច​ពី​​គេ​​។​

លោក​ថាក់ស៊ីន ​ផ្តល់​បទ​ពិសោធន៍​​លើ​បញ្ហា​​​សេដ្ឋកិច្ច​​​​តំបន់​​​​ និងពិភព​លោក​​ ខណៈ​​ក្រុមអាវក្រហម​​​មក​​ស្វាគមន៍​​ដល់​កម្ពុជា​

Posted: 17 Sep 2011 09:04 PM PDT

ក្នុងជំនួបរបស់​លោក​ថាក់ស៊ីន និងសម្តេចហ៊ុន សែន
រាជធានីភ្នំពេញ​​​​ ៖ ​​ក្នុងឱកាសអញ្ជើញ​​​​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​​ព្រះរាជាណាច​ក្រ​ កម្ពុជា​របស់​​លោកបណ្ឌិត​​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​​អតីត​នាយករដ្ឋមន្ត្រីថៃ ​រួមទាំង​​​​គណៈប្រតិភូ​​​ក្រុម​អាវ​​​​ក្រហម​របស់​គណ​បក្ស​​​​ភឿថៃ ​​ចំនួន​៣០​នាក់ ​​​ដឹកនាំ ដោយ​​លោក​ចាទុ​ផន ​​ព្រំផាន់ ត្រូវ​បាន​​សម្តេច​អគ្គ​​​មហាសេនាបតីតេជោ​​ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រក​ម្ពុជា​​​អនុ​ញ្ញាត​​​​

ជនសង្ស័យ​​លួច​កាត់ខ្សែ​ភ្លើង​​ម្នាក់​ត្រូវ​​អធិការក្រុង​​​ឃាត់ខ្លួន​​​បន្ទាប់​ពីរត់​ចោលម៉ូតូ​

Posted: 17 Sep 2011 08:51 PM PDT

បុរសជាប់ចោទ
​ខេត្ត​ព្រះ​​សីហនុ​​​​​ ៖ ​ម៉ូតូ​របស់​ជនសង្ស័យ​​ចោរ​លួច​​​ខ្សែ​ភ្លើង​ ម្នាក់ ត្រូវ​បាន​កម្លាំង​​​សមត្ថកិច្ច​​​អធិ​ការ​ក្រុង​ធ្វើ​​ការ​​​រឹបអូស ​​​កាលពីថ្ងៃទី​​​១៦ កញ្ញា ​​វេលា​ម៉ោង​​​៧​ព្រឹក​ នៅចំណុច​ក្រុមទី​​​២៧  ភូមិ​​៣ សង្កាត់​លេខ​៣ ​​ក្រុងព្រះសីហនុ​​។​