Koh Santipheap Daily

Koh Santipheap Daily


​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​បុរស​ម៉ា​ឡេ​សីុ​ប្រើ​ប្រាស់​ថ្នាំ​ញៀន

Posted: 21 Aug 2011 12:52 AM PDT

ជនជាតិម៉ាឡេស៊ីដែល​ត្រូវចាប់ខ្លួន
ក្រុង​ប៉ោយ​ប៉ែត​ ៖ បុរស​ជន​ជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ត្រូវប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​ ពី​បទ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២០ សីហា ក្នុង​ក្រុម​ហ៊ុន​កា​ស៊ីណូ​ត្រូ​ពី​កា​ណា​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ។​ ជន​សង្ស័យ​នោះ​ឈ្មោះ​យៀប កែនញៀន អាយុ​២៤​ឆ្នាំ ជា​ភ្ញៀវ​មក​លេង​ល្បែង​​នៅ​កា​ស៊ីណូ​។ តាម​​មន្ត្រី​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​​ថា ជន​សង្ស័យ​មុន​ពេល​​ឃាត់​ខ្លួន​គឺ​នៅ​ម៉ោង​៤

ក្រុម​ហ៊ុន​ដាំកូ​បើក​សម្ពោធ​មជ្ឈ​មណ្ឌ​ល​ចែក​ចាយ​​និង​ឃ្លាំង​ទំនិញ​ថ្មី

Posted: 21 Aug 2011 12:52 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំពេញ ៖ កាល​ពីថ្ងៃ​ទី១៩ សី​ហា ២០១១ ក្រុម​ហ៊ុន​ ដាំ​កូ ​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​លំដាប់​ថ្នាក់​ពិភព​លោក​ផ្នែក​ដំណោះ​ស្រាយ​​បណ្តាញ​ ផ្គត់​ផ្គង់​ និង​ដឹក​ជញ្ជូន​​បាន​បើក​សម្ពោធ​មជ្ឈ​មណ្ឌល​ចែ​ក​ចាយ និង​ឃ្លាំង​ទំនិញ​ថ្មី​នៅ​កម្ពុជា​ដែល​មាន​ទំ​ហំ​៦.០០០​ម៉ែត្រ​ការ៉េ ​​និង​បំពាក់​ដោយ​បរិក្ខា​​រទំនើប​ ដើម្បី​​ឆ្លើយ​តប នឹង​ការ​រីកចម្រើន​

ពួកឧទ្ទាម​​​លីប៊ី​​​ប្រកាស​ថា ​ពេលវេលា​​​​​ចុ​ង​ក្រោយ​​មក​ដល់​​​ហើយ​​សម្រាប់វាយ​ប្រហារ​ក្រុង​​ទ្រីប៉ូលី

Posted: 21 Aug 2011 12:35 AM PDT

​រថ​ក្រោះ និង​​រថ​យន្ត​​​​បំពាក់កាំភ្លើង​​យ​ន្ត​របស់ពួកឧទ្ទាម
​​​ពួកឧទ្ទាម​​​លីប៊ី​ថ្លែង​​​កាលពីថ្ងៃ​ទី២១ សីហា ថា ​ពេ​ល​វេលា​​ចុង​ក្រោយ​​​មក​ដល់​​ហើយ​សម្រាប់​​វាយ​ប្រហារ​​​លើ​ទីក្រុង​ទ្រីប៉ូលី​​​សំដៅ​​​ផ្តួលរំលំ​​​មេ​ដឹកនាំ​​​លោកអូបាម៉ា ​កាដាហ្វី ​ខណៈ​ដែល​ព័ត៌​មាន​នានារបស់​ម៉ា​ស៊ីន​​ឃោសនា​រាយការណ៍​​ពី​ការ​​​បះបោរ​​នៅក្នុង​រដ្ឋធានីប្រឆាំង​មេដឹកនាំ​​​រូប​នេះ។ ​​​​លោក​អាប់ដែល ​ហាហ្វីស ​​ហ្គោ​ហ្គា ​អនុ​ប្រធាន​ក្រុម​​ប្រឹក្សា​ជាតិ​

​ទុយនីស៊ី​ ៖ ​ធ្លាក់​​ឧទ្ធម្ភាគចក្រ​​​មួយ​គ្រឿង​​​របស់​កង​ទ័ព​​នៅ​​​ភាគ​ខាង​​​ត្បូង​ប្រទេស​

Posted: 21 Aug 2011 12:29 AM PDT

​មនុស្ស​​​២នាក់​​ អ្នកបើក​​​​ម្នាក់​​ និងអ្នក​​​បើក​អែប​ម្នាក់ស្លាប់​ក្នុងការធ្លាក់​​​​ឧទ្ធម្ភាគចក្រ​​​មួយ​គ្រឿង​របស់​កងទ័ព​​ទុយនីស៊ី កាលពីព្រឹក​ព្រលឹម​ថ្ងៃទី​​​២០ សីហា ​ក្នុងមូលដ្ឋាន OUED RBAYÂA ចម្ងាយ​​​៣០គីឡូម៉ែត្រ ​​ពីទីក្រុង​​​បេន​ហ្គ័រ​ដាន​​ភាគខាង​ត្បូង​ទុយនីស៊ី​។

​ឈិន ទៀន​នី​ ​គ្រង​មកុដ​​បវរ​​កញ្ញា​ឯក​​ម៉ាឡេ​ស៊ី​​ឆ្នាំ​2011

Posted: 21 Aug 2011 12:13 AM PDT


​តាម​ប្រភព​ព័ត៌​​មាន​ស៊ីនហួ ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃអាទិត្យ ​ទី​២១ សីហា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ៖ ​កញ្ញា​ឈិន ទៀន​នី បាន​គ្រង​មកុដ​បវរ​កញ្ញា​ឯក​​របស់​​​ប្រទេស​ម៉ាឡេ​ស៊ី ​ឆ្នាំ​២០១១ ​នេះ។ ​បន្ថែម​ជា​មួយ​នឹង​មកុដ​​បវរ​កញ្ញា​ឯក​ឈិន ទៀន​នី ​ទទួល​បាន​ប្រាក់​រង្វាន់​​ចំនួន​២​សែន​ រីង​ហ្គីត ដែល​​ស្មើ​នឹង​១.៦៦០​ដុល្លារ ​និង​ទទួល​បាន​សិទ្ធិ​ចូល​រួម​ប្រកួត​ជ្រើស​

មេទ័ព​ភូមិភាគ​​​២ថៃ​កែសម្រួល​​ការ​លើក​ឡើង​​របស់រដ្ឋ​មន្ត្រី​​ការពារជាតិ ​ខណៈ​​​កម្ពុជា​​រក្សាជំហរ​​តាមតុលាការ និងត្រូវ​​តែ​មានអ្នក​សង្កេត​ការណ៍​​ចូលរួម​

Posted: 21 Aug 2011 12:06 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​មេបញ្ជាការ​​​កងទ័ព​ថៃ​ភូមិភាគ​​២ ​លោក​​ថាវ៉ាត់ឆៃ ​សា​មុត​ សាខន ​បាន​មានប្រសាសន៍​ថា ​​ការ​លើកឡើង​​របស់​​រដ្ឋ​មន្ត្រី​​​ការពារជាតិថៃ ​លោក​យុទ្ធ​​​សាក់ ​សា​ស៊ី​ប្រា​ផា ​ពី​រឿង​​វត្ត​មាន​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​​នៅ​តំបន់ព្រំដែន​​​ កម្ពុជា​​-ថៃ ​នោះគឺ​ជា​រឿង​យល់​ច្រឡំ​។

កីឡាករ​បារាំង​​សេបាស្ទៀន អូ​ហ្ស៊ី​យ៉េ​នាំ​មុខ​​ថ្ងៃ​ទី​២​ប្រណាំង​​រថយន្ត​​ប្រភេទ​រ៉ែលលី​ ​Rallye Deutschland ​នៅ​អាល្លឺម៉ង់​

Posted: 21 Aug 2011 12:06 AM PDT


កីឡាករ​បារាំង​សេបា​ស្ទៀន អូ​ហ្ស៊ី​យ៉េ​​កំពុង​ខិត​ចូល​កាន់​តែ​ជិត​​ពាន​រង្វាន់​ជើង​ឯក​ប្រណាំង​រថយន្ត​ប្រភេទ​រ៉ែលលី​កម្ម​វិធី ​Rallye Deutschland បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​ថ្ងៃទី​២កាល​ពីថ្ងៃ​ទី​២០ សី​ហា កន្លង​មក​។ កម្ម​វិធី​ប្រណាំង​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅទី​ក្រុង​ Trier ប្រទេស​អាល្លឺម៉ង់​។

រដ្ឋាភិបាល​​អេស្ប៉ាញ​​ប្រកាស​​បង្កើន​​​​ពន្ធលើ​​ក្រុមហ៊ុន​​ធំៗ​​ក្នុង​ប្រទេស​ ដើម្បី​​​ប់ទល់​​​នឹង​វិបត្តិ​​​​ហិរញ្ញវត្ថុ​

Posted: 21 Aug 2011 12:04 AM PDT

តាម​ព័ត៌មានឱ្យ​ដឹង​ថា ​រដ្ឋាភិបាល​​ប្រទេស​អេស្ប៉ាញ​​បានប្រកាស​ពី​បទដ្ឋាន​ដំឡើង​​​ពន្ធ​បន្ថែម​​ រួមទាំង​បង្ហើប​​ឱ្យ​ដឹង​​ពី​បទដ្ឋាន​ជំរុញ​​ផ្នែកទីផ្សារ​​​​អចលនទ្រព្យ​​​ដែល​កំពុង​ជួបការធ្លាក់​ចុះ​នូវ​វិបត្តិ​​​ហិរញ្ញវត្ថុ​​​វាយ​ប្រហារ​​ក្នុងប្រទេស​។​

រថយន្តដឹក​ស្រូវ​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម ​មន្ត្រី​អសកម្ម​​ខ្លះ​សប្បាយ​យក​លុយ

Posted: 20 Aug 2011 11:47 PM PDT

សកម្មភាពរបស់ឈ្មួញដឹកស្រូវ
ខេត្តតាកែវ ៖ ​ស្រប​ពេល​​ទឹក​កំពុងឡើង​ ធ្វើ​ឱ្យ​ការ​នាំស្រូវចេញ​ទៅ​លក់​នៅ​ស្រុក​​យួន ​​របស់​ប្រជា​កសិ​ករ​ក្នុង​ស្រុក​មាន​ការងាយ​ស្រួល​ដោយ​សារ​តែ​ទូក​ម៉ាស៊ីន​ រប​ស់​ឈ្មួញ​យួន​ចូល​មក​​ទិញ​ដល់​ដី​ខ្មែរ​តែ​ម្តង ។ ​ទន្ទឹម​នឹង​​ភាព​សប្បាយ​រីក​រាយ​រប​ស់​ប្រជា​កសិ​ករ​​​ ព្រោះ​​មាន​ទីផ្សារ​នាំ​ចេញ​​ទៅ​​លក់​​នៅ​ស្រុក​យួន​នោះ ​ប្រជា​កសិ​ករ​ក៏​ដូច​ជា​​​អាជីវ​ករ​ក្នុង​ស្រុកក៏​​បាន​​រិះ​គន់​​ផង​ដែរ ​ដល់​ស្ថាប័ន​​​

ព្រះ​​តេជ​គុណ​​សុវណ្ណ​ ជោតិ ខឹម​ សម្បត្តិ ប្រគល់​អំណោយ​​ដល​កាក​បាទ​ក្រហម​

Posted: 20 Aug 2011 11:47 PM PDT

ការប្រគល់អំណោយ
រាជធានីភ្នំពេញ ៖ ​អំណោយ​ជា​សម្ភារ ជា​គ្រឿង​ឧប​ភោគ​​បរិ​ភោគ និង​បច្ច័យ​​ត្រូវបាន​ព្រះ ​តេជ​គុណ​​សុវណ្ណ ជោតិ ខឹម​ សម្បតិ្ត ​ប្រធាន​សហ​គមន៍​​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​​កម្ពុជា ​និងជា​ចៅ​អធិ​ការ​វត្ត​ញាណ​ រង្សី ប្រគល់​​ជូន​ដល់​គណៈ​កម្មា​ធិការ​ អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា ខណ្ឌ​​ឫស្សី​កែវ ​និង​ចែក​ជូន​​ដល់​ប្រជា​ពល​រដ្ឋ​​ក្រីក្រ​ចា​ស់ជរា​ចំនួន​៥​​គ្រួសារ​រស់​ នៅ​​សង្កាត់​ទួល​

កីឡាករ​ដាណឺម៉ាក​ ​Fuglsang ​ឈ្នះដំណាក់​​បើក​ឆាក​​​ប្រណាំងកង់​ Tour of Spain

Posted: 20 Aug 2011 11:44 PM PDT

កីឡាករ​ដា​ណឺ​ម៉ាក ​Jakob Fuglsang
កីឡាករ​ដា​ណឺ​ម៉ាក​ Jakob Fuglsang បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ដំណាក់​បើក​ឆាក​(​ដំណាក់​ទី​១)​​​នៃការ​ប្រណាំង​កង់​កម្ម​វិធី ​​Tour of Spain នៅ​ប្រទេសអេស្ប៉ាញ​​​​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី២០​​​​ខែសី​ហា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ​បញ្ចប់​នៅ​ទី​ក្រុង ​Benidorm ប្រ​ទេស​អេស្ប៉ាញ​។

យុវនារី​ស្រស់ស្អាត​ជប៉ុនហោះ​ហើរពេញ​ទីក្រុង​តូក្យូ

Posted: 20 Aug 2011 11:44 PM PDT

រូបថតពេលនាងលោតចេញពីរថភ្លើង
នាង Natsumi Hayashi រស់​នៅ​​ទី​ក្រុង​​​តូក្យូ​ មាន​កម្លាំងជើង​អាចលោត​​បំលាស់​ទី ​ប្រៀប​​ដូច​នាង​អា​ចប​ញ្ជាខ្លួនឱ្យ​​ហោះបាន​​យ៉ាង​​​ងាយ ​​ហើយ​ថ្មីៗនេះរូប​ថតរបស់នា​ង​​ជា​ច្រើន​​សន្លឹក ​ត្រូវ​​បាន​​គេហទំព័រព័ត៌មាន​ជាច្រើន​ចុះ​​ផ្សាយ​ទូទាំង​ពិភពលោក ។ នាងនិយាយ​ថា តាមកា​រពិត​នាង​​មិន​មែន​​ជាអ្នកមាន​មន្តអាគមន៍ ឬយុទ្ធសិល្ប៍ហោះ​​ហើ​រ​នោះ​​​ទេ រូបថត​​ទាំងនោះ​នាង​បានថត​ដោយ​ខ្លួ​ន​នាង​ផ្ទាល់ ហើយ​ពេល​ខ្លះ​នាង​បាន​លោតរហូ​ត​ដល់​ជា​ង​១០០ដ​ងឯណោះ​ ដើម្បីបាន​រូបថត​បែប​នេះ ។

​សិល្បករ សិល្បការិនី​​បាត់បង់​សមត្ថភាព​សម្តែង​​ទទួលអំណោយ​ពី​សប្បុរស​ជន​

Posted: 20 Aug 2011 11:34 PM PDT

ពិធីប្រគល់ជំនួយឧបត្ថម្ភ
រាជធានីភ្នំពេញ​​ ៖ ​​​សមាគម​សិល្បករខ្មែរ ​​កាលពីព្រឹកថ្ងៃទី​​​​១៩ សីហា ឆ្នាំ​២០១១ ​​មាន​រៀប​​ចំពិធីប្រគល់​អំណោយ​ជូន​ដល់​សិល្បករ សិល្បការិនី ដែល​បាត់បង់​សមត្ថភាព​​សម្តែង ​​រួម​មាន​​សិល្បករ សិល្បការិនី​​ចាស់​ ជរា មាន​ជំងឺ​ប្រចាំ​​កាយ រួមទាំង​មានជីវភាពខ្សត់​ខ្សោយ​​ ដែល​​​​​​​​ពិធី​នេះ មាន​ការ​ចូលរួម​ពី​លោក​បណ្ឌិត​​​ជា រតនា ​ទីប្រឹក្សា​​​​​រាជរដ្ឋាភិបាល​ និ​ង​លោក​​សុះ ម៉ាច ​ប្រធានសមាគម​

នាយឧត្តម​សេនីយ៍​​ទៀ បាញ់​ ​ បំពាក់​​​ឋានន្តរស័ក្តិ​​​កងទ័ព​​ជើងទឹក​​ពេល​​បង្កើត​ស្នងការ

Posted: 20 Aug 2011 11:34 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​ ៖ នាយឧត្តម​សេនីយ៍​​ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​​ក្រសួងការពារ​ជាតិ​​កម្ពុជា​ បាន​បង្ហាញ​​នូវជំនឿ​​​ថា រាល់​ដំណោះ​ស្រាយ​​វិវាទ​ព្រំ​ដែនកម្ពុជា​-​ថៃ​ដែល​បាន​​អូស​បន្លាយ​​​អស់​ រយៈពេល​​​ប្រមាណ​​៣ឆ្នាំ​​កន្លងទៅ​នេះ ពិត​ជា​​អាច​ស្វែង​​​រកឃើញ​​​នូវ​វិធានការ​​​សម​​ស្រប​សំដៅ​ដោះ​ស្រាយ​ប្រកប ​ដោយ​ស្មារតី​​​សុច្ឆន្ទៈ​ជាវិជ្ជមាន ​ក្រោម​ការ​ដឹកនាំ​​របស់​នាយក​រដ្ឋមន្ត្រី​​ថៃលោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត់​។​​

គណៈ​ប្រតិភូ​​កម្ពុជា​វិល​ត្រឡប់​​ពី​បំពេញ​​ទស្សន​កិច្ច​នៅ​វៀត​ណាម​

Posted: 20 Aug 2011 11:30 PM PDT

រាជធានីភ្នំពេញ ៖ គណៈ​ប្រតិភូ​​កម្ពុជា​មួយ​​ក្រុម​ដឹក​នាំ​​ដោយ​លោក​ប្រាក់ ​សុខុន រដ្ឋ​មន្ត្រី​ប្រតិភូ​​អម​នាយក​រដ្ឋ​មន្ត្រី​​ និង​ជាអនុ​ប្រធាន​​​អាជ្ញា​ធរ​​មីនកម្ពុជា ​បាន​វិលត្រឡប់​​មក​មាតុ​ភូមិ​វិញ ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២០ សីហា ​ឆ្នាំ​២០១១ បន្ទាប់​ពី​បំពេញ​ទស្សន​កិច្ច​​នៅសាធារណ​រដ្ឋ​​សង្គម​​​និយម​​វៀតណាម​រយៈ​ ពេល​៣​ថ្ងៃ ​ពីថ្ងៃទី​១៧ ដល់​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១១ ។

សាលា​ប្រ៊ីជ​តុន​ធ្វើ​ទស្សន​កិច្ច​នៅភ្នំ​តាម៉ៅ

Posted: 20 Aug 2011 11:27 PM PDT

ក្នុងដំណើរទស្សនកិច្ចសិក្សា
ខេត្តតាកែវ ៖ សាលារៀនប្រ៊ី​ជ​តុ​ន ជា​សាលា​​ឈានមុខ​គេ​ក្នុង​វិស័យ​អប់រំ ​ចំណេះដឹង វិន័យ សីលធម៌ និង​គុណធម៌​។ ​សាលា​មានកម្ម​វិធី​សិក្សា​ល្អ​តាម​បែប​អា​មេ​រិ​​កាំ​ង បន្ទប់​សិក្សា​មាន​ផា​សុកភាព​ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ គ្រូ​មាន​ជំនាញ​ក្នុង​ការ​បង្រៀន និង​បទ​ពិសោធន៍​យូរ​ឆ្នាំ​ ដែល​នាំ​បុត្រា បុត្រី​របស់​លោក លោកស្រី​ឱ្យ​មាន​​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ទៅ​ថ្ងៃ​អនាគត​។ ជាង​នេះ​ទៅ​

ពុលស្រា.ស​ស្លាប់​៣នាក់​រង​គ្រោះ​​៥​នាក់ ​កំពុងសម្រាក​​ព្យាបាលនៅ​​មន្ទីរពេទ្យ​

Posted: 20 Aug 2011 11:23 PM PDT

​ខេត្តពោធិ៍សាត់​​​ ៖ ​​មនុស្ស​​​៣នាក់​បាន​​ស្លាប់​ជា​បន្ត​បន្ទាប់ ​និង​​៥​នាក់​​ទៀត រង​នូវការ​ពុល​​ស្រា.ស​កំពុងសម្រាក​ព្យាបាល​​នៅមន្ទីរពេទ្យ​​​ដែលហេតុ​​​​ ការណ៍នេះ​បានកើតឡើង​កាលពីវេលា​ម៉ោង​​​៧​ព្រឹក​​ថ្ងៃទី​​​២០ សីហា ​​​២០១១ ​នៅ​ភូមិ​ស្ទឹង​​ថ្មី ឃុំ​ប្រ​​មោយ ស្រុកវាល​វែង ​​ខណៈ​ពួក​គេ​​​ទិញស្រា​.ស​​​ពី​​តៀម​លក់​ស្រា​មួយ​កន្លែង​យក​ទៅ​ផឹក​មុន​ ពេល​ចេញ​​ទៅធ្វើការនៅ​តាម​​ចំការ និង​​​កម្ម​ករ​​។ ព័ត៌មាន​

តារាសម្តែង​ហូលីវូដ​ អែនជេលីណា ចូលី​ ចូល​ជួបលោក​ អ៊ីវ៉ជ័ស៊ី ផូវីក ​ប្រធានាធិបតី​ប្រទេស​ក្រូអាស៊ី

Posted: 20 Aug 2011 11:18 PM PDT


ទីក្រុងសាគ្រិប​ ៖ យោងទៅ​តាមប្រភព​ព័ត៌​មាន​ក្នុងស្រុកមួយ​បាន​ផ្សាយ​ឲ្យដឹង​ថាៈ តារា​សម្តែង​​ហូលីវូដ ​អែនជេលីណា ចូលី បាន​ទៅ​ទស្សនាកោះ​ព្រីជូនី ប្រទេស​ក្រូអាស៊ី ​ក្នុងឱកាស​​ចូលរួមបើក​សម្ពោធ​ដាក់បញ្ចាំងរឿង​របស់​ផលិតកម្ម​ Shakespear's King Lear ។ តារា ​សម្តែងហូលីវូដ ​អែនជេលីណា ចូលី បានធ្វើ​ដំណើរ​ដោយ​យន្តហោះ

កញ្ញស៊ូ​ប៊ីន តារា​ច​ម្រៀងកូរ៉េ​របស់ក្រុម​ Dal Shabet​ ធ្លាក់ពី​លើឆាកក្នុង​ពេលសម្តែង

Posted: 20 Aug 2011 11:14 PM PDT


សមាជិកម្នាក់ក្នុងចំណោមសមាជិក៦ម្នាក់​របស់ក្រុមតារាចម្រៀងកូរ៉េ Dal Shabet ឬ​ត្រូវ​បាន​គេ​ហៅថា Sweet Shabet ដែលទើបតែ​ដុះ​ពន្លកថ្មី​ គឺនាង​ស៊ូប៊ីន បានជួបគ្រោះថ្នាក់​អកុសល​មួយ​កាល​ពីថ្ងៃទី១៥ សីហា នៅពេល​​ដែល​នាងកំពុងសម្តែងលើ​វេទិកា។ រូបភាពវីឌីអូ​បាន​​បង្ហាញថា នាងស៊ូប៊ីន បានធ្លាក់ពីលើឆាក​នៅ​​ពេល​

តារាសម្តែង​ហូលីវូដ​ដ៏ស៊ិចស៊ី​ប៉ារីស ហ៊ីលតុន​ បង្កើនមុខ​ជំនួញនៅ​ហ្វ៊ីលីពីន

Posted: 20 Aug 2011 11:09 PM PDT


យោងទៅតាមគេហទំព័របរទេស​មួយ​ចេញ​ផ្សាយកាលពីថ្ងៃសៅរ៍ ទី១៩ សីហា បានឲ្យដឹង​ថា៖ ក្នុងដំណើរទស្សនកិច្ចរយៈ​ពេល៥​ថ្ងៃ​នៅ​​ប្រទេសហ្វ៊ីលីពីន តារាសម្តែង ស៊ិចស៊ីហូលីវូដ និង​ជា ទាយាទស្នងមរតកសណ្ឋាគារប៉ារីស ហ៊ីល​តុន​បានឆ្លៀត​ឱកាស​បើកសម្ភោធហាងលក់​កាបូប​យួរដៃ និង​ផលិតផលផ្សេងៗទៀត​សម្រាប់​ស្ត្រី។

ក្លាស្សេ​សព​ជិត​១​ខែ​ហើយ​គ្មាន​ដោះ​ស្រាយ​

Posted: 20 Aug 2011 11:00 PM PDT

សាច់ញាតិជនរងគ្រោះ

មហា​សេដ្ឋី​ម៉ាឡេ​ស៊ី​ទិញ​​ភាគ​ហ៊ុន​​​​ក្លឹប ​QPR ​ក្នុង​ក្រប​ខណ្ឌ​​​ប្រឺមីញេលីក

Posted: 20 Aug 2011 09:08 PM PDT

 ​លោក​ថូ​នី ហ្វើ​ណា​នដេស ​មហា​សេដ្ឋី​ជន​ជាតិ​ម៉ាឡេ​ស៊ី
​លោក​ថូ​នី ហ្វើ​ណា​នដេស ​មហា​សេដ្ឋី​ជន​ជាតិ​ម៉ាឡេ​ស៊ី​​ជាអ្នក​បង្កើត​​ក្រុម​ហ៊ុន​​អាកាស​ចរណ៍ «អ៊ែរ​ អាស៊ី» (Air Asia) ​អាយុ​៤៧​ឆ្នាំ ​បានទិញ​ក្លឹប QPR ជា​សមា​ជិក​ថ្មី​ក្នុង​ក្រប​ខណ្ឌ​​បាល់​ទាត់​​ប្រឺមីញេ​លីក​​ អង់​គ្លេស ។ ​លោក​ហ្វើ​​​​ណាន​ដេស ​អាយុ​៤៧​ឆ្នាំ ទិញ​ភាគ​ហ៊ុន​​ចំនួន​៦៦% ​រប​ស់​ក្លឹប QPR

លី​ប៊ី៖ មាន​ការ​​ប្រយុទ្ធ​គ្នា​​ក្នុង​សង្កាត់​​មួយ​ចំនួន​​នៃ​ទី​ក្រុង​​ទ្រី​ប៉ូលី​

Posted: 20 Aug 2011 09:04 PM PDT

ពួក​ឧទ្ទាម​លី​ប៊ី
ស្នូរ​ផ្ទុះ​ និង​ការ​បាញ់​តគ្នា​បាន​លាន់​ឮ​កាល​ពី​យប់​ថ្ងៃ​ទី​២០ មក​២១ សីហា នៅ​ទី​ក្រុង​ទ្រី​ប៉ូលី​ដែល​នៅ​ទី​នោះ​សាក្សី​ទាំង​ឡាយ​បាន​រៀប​រាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នានា​ក្នុង​សង្កាត់​មួយ​ចំនួន​នៃ​រដ្ឋ​ធានី​លី​ប៊ី ដែល​ពួក​ឧទ្ទាម​កំពុង​វាយ​រុល​មក​។

កីឡាការិនី​​កូ​រ៉េ​ខាង​​​ត្បូង​ណា យេអុន​ឆយ​ឈ្នះ​ជុំ​ទី​២​ប្រកួត​វាយ​កូន​​ហ្គោល​នៅ​អាមេរិក​

Posted: 20 Aug 2011 09:00 PM PDT

 កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​ណា យេអុន​ ឆយ
កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​ណា យេអុន​ ឆយ​បាន​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជុំ​ទី​២នៃ​ការ​ប្រកួត​វាយកូនហ្គោល​កម្ម​វិធី​LPGA Safeway Classic ជាមួយ​នឹង​គម្លាត​ពិន្ទុ​២ស្ត្រូក​ កាល​ពី​ថ្ងៃ​សៅ​រ៍​ ទី​២០ ​សី​ហា​ កន្លង​មក​នេះ​។ កម្ម​វិធី​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​១លាន​៥សែន​ដុល្លារ​អាមេរិក​នេះ​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ឈ្មោះ​ Pumpkin Ridge Golf Clubស្ថិត​ក្នុង​ទី​ក្រុង​ណ័សភ្លេន រដ្ឋ​អូ​រេហ្គឹន​សហរដ្ឋ​​​​អាមេរិក​។

រថ​យន្ត​​ដឹក​ទំនិញ​​​ទើរ​ពាក់​កណ្តាល​​នៅ​លើ​អគារ

Posted: 20 Aug 2011 08:45 PM PDT


​រថយន្ត​​​ដឹកទំនិញ​​មួយគ្រឿង​​​កំពុង​ស្ថិត​​ក្នុង​សភាព​​តែល​តោល​នៅលើជាន់ទី២នៃ​អគារ​​​មួយ​កន្លែង​ក្នុងក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្រោយ​ពី​អ្នកបើកប​រ​ជ្រលចង្កុត​ទៅបុក​ជញ្ជាំង​​ធ្លាយចេញ​ទៅក្រៅ ប៉ុន្តែ​សំណាងល្អ​នៅរស់​​រាន​មានជីវិត ។ ​មន្ត្រី​​ជួយសង្គ្រោះ ​​​បានប្រើរថយន្ត​ជណ្តើរ​​​ពន្លត់​​អគ្គិភ័យ​ជួយ​អ្នកបើកបរ​អាយុ​៥៦​ឆ្នាំ

លក់សណ្តែក​ដី​លើ​ចិញ្ចើម​ផ្លូវ​នៅ​ប្រទេស​នី​ហ្សេរីយ៉ា

Posted: 20 Aug 2011 08:42 PM PDT


សណ្តែក​​ដី​ដែល​បង្ហាញ​នៅទីនេះ ​​គឺជា​​ការ​​ដាក់លក់នៅ​​លើ​ចិញ្ចើម​ផ្លូវក្នុងទីក្រុង​​ឡាហ្គូស ​ប្រទេស​នីហ្សេរីយ៉ា ។ ​​ប្រទេស​​នីហ្សេរីយ៉ា​​ជាទូទៅ​​មានអាជីកម្ម​​ជា​ច្រើន​​ដាក់​លក់​ទំនិញ​របស់ខ្លួន​នៅតាម​ហាង​ផ្សារ​ទំនើប​តាមផ្ទះ​ និងនៅ​លើចិញ្ចើមផ្លូវ​សម្រាប់​ចិញ្ចឹម​ជីវិត​​ជាប្រចាំ​របស់ខ្លួន ។ ​ការ​លក់សណ្តែក​ដី​នៅលើ​ចិញ្ចើម​ផ្លូវ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​

ជិះកង់​​លោត​​​ចូលទឹកទន្លេ​ ​ខណៈ​ពេល​​អាកាស​ធាតុ​ក្តៅ​​ហួត​ហែង​​នៅអ៊ីតាលី

Posted: 20 Aug 2011 08:40 PM PDT


គឺជា​រឿង​​​ដ៏ចម្លែក​​មួយ​ដែលមិន​ធ្លាប់​កើត​មាន​នៅ​​លើ​ពិភពលោក​ដោយយុវ​ជន​ម្នាក់​លោក​កូឌី​​ ប្រាយអាន់ អាយុ​១៥ឆ្នាំ បានជិះកង់​ទម្លាក់​​ទៅក្នុង​ទឹកទន្លេ​ ខណៈ​ពេលអាកាសធាតុ​កំពុង​ក្តៅ​​​ហួត​ហែង​ក្នុងទីក្រុង​ណេផល ប្រទេស​អ៊ីតា​លី។ ទិដ្ឋភាព​​ចម្លែក​បែបនេះ រមែងប្រទះឃើញ​ជា​​ញឹកញាប់​​នៅ​តំបន់​អឺរ៉ុប

ការ​ផ្អៀង​​​ខ្លួន​​បង្ហាញ​​ពី​សមត្ថភាព​​យកឈ្នះ​​គោជល់​នៅ​អេស្ប៉ាញ

Posted: 20 Aug 2011 08:37 PM PDT


លោកមីហ្គេល ​អេង​ផេល ​ប៉េរ៉េរ៉ា ​​អ្នក​ប្រកួត​ប្រជែង​​​​គោជល់​ជនជាតិ​អេស្ប៉ាញ​​កំពុង​ផ្អៀង​​ខ្លួន​គេចពី​ការ​វាប្រហារ​​របស់គោជល់ ​ក្នុងទីលាន​ប្រកួត​ប្រជែង​​ពីលទ្ធភាព​នៅលើ​ខ្នងគោ «ម៉ា​ឡា​​ក្វេលតា» ក្នុងទីក្រុង​ម៉ាឡាហ្គា ​ប្រទេស​អេស្ប៉ាញ ។ បច្ចុប្បន្ន​​ ប្រពៃណី​នៃការ​ប្រកួត​ប្រជែង​​ពី​លទ្ធ​ភាព​​នៅ​លើ​ខ្នង​គោជល់​ក្នុងប្រទេស​អេ​ស្ប៉ាញ​ ​

Posted: 20 Aug 2011 08:36 PM PDT

លោកអភិបាល​ខណ្ឌ​ក្នុងពិធី​ចែក​អំណោយ
រាជធានីភ្នំពេញ ៖ ​​​ប្រជាពលរដ្ឋ​​ក្រី​ក្រ​ចំនួន​៨​គ្រួសារ​រស់នៅ​​ក្នុង​សង្កាត់​​​ ចាក់អង្រែ​​លើ​ខណ្ឌ​​មានជ័យ ត្រូវ​បាន​អាជ្ញាធរ​​ខណ្ឌ​ដឹកនាំ​​ដោយ​លោក​គួច ចំរើន ​អភិបាល​ខណ្ឌ​ចុះ​ចែក​អំណោយ​​​កាលពីព្រឹក​ថ្ងៃទី១៩ សីហា ​ឆ្នាំ​២០១១ ។ អម​ដំណើរ​​ជាមួយគណៈ​ប្រតិភូ​​​នា​ឱកាស​​នោះ​រួម​មាន​​​លោក​ឡុង ង៉ែត ​​នាយក​រដ្ឋ​​​បាល​ខណ្ឌ​​មានជ័យ លោក​ពៅ ហួត ​ចៅ​សង្កាត់​​ច្បារ​អំពៅ​​​ទី១ ​

ប្រធានាធិបតី​​​អាមេរិក​ថត​​រូប​រួម​ជាមួយ​​ក្រុម​កីឡា​ករ​​បាល់​ទាត់

Posted: 20 Aug 2011 08:35 PM PDT


ប្រធានាធិបតីអាមេរិក​ លោកបារ៉ាក់​​​ អូ​បា​ម៉ា ​កំពុង​​ថត​រូប​​រួម​ជាមួយ​កីឡា​បាល់​ទាត់​ក្នុង​សាលា​​មធ្យមសិក្សា​​គ្លេស​ប៊ើក នៅក្នុង​រដ្ឋ​រ៉ីល​លី ណយ ​កាលពីថ្ងៃទី១៧ ​សីហា ​កន្លងទៅ ។ ​បច្ចុប្បន្ន​​មេដឹកនាំ​​សហរដ្ឋអាមេរិក ​កំពុង​ស្ថិត​នៅ​​ដំណើរ​​ទស្សនកិច្ច​នៅតាម​បណ្តា​រដ្ឋ​​នៅ​ភាគ​​ខាង​លិច​​ប៉ែក​​កណ្តាល​​រួមមាន​ រដ្ឋ​មីណេ​សូដា ​អាយ​អូវ៉ា​​ និងអ៊ីល​លីណយ ៕