The Phnom Penh Post - KHMER: “ថាក់ស៊ីន​នឹង​ទៅ​ជប៉ុន​ ជា​ការ​សាក​ល្បង​ប្រតិកម្ម​ថ្មីពី​បក្ស​ប្រឆាំង” plus 9 more

The Phnom Penh Post - KHMER: “ថាក់ស៊ីន​នឹង​ទៅ​ជប៉ុន​ ជា​ការ​សាក​ល្បង​ប្រតិកម្ម​ថ្មីពី​បក្ស​ប្រឆាំង” plus 9 more


ថាក់ស៊ីន​នឹង​ទៅ​ជប៉ុន​ ជា​ការ​សាក​ល្បង​ប្រតិកម្ម​ថ្មីពី​បក្ស​ប្រឆាំង

Posted: 14 Aug 2011 02:09 AM PDT

ភ្នំពេញៈ តើ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯ​បរទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាច​ហោះ​ហើរ​ដោយ​សេរី​បាន​ទេ ខណៈ​ពេល​កាសែត​បាងកក បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រដ្ឋាភិបាល​ជប៉ុន​បាន​អនុញ្ញាត​ឲ្យ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​រូប​នេះ ជាន់​ទឹក​ដី​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង​ចាប់​តាំង​ពី​គាត់​ខ្ទាត​ចេញ​ពី​ អំណាច​កាល​ពី​ឆ្នាំ​២០០៦។

អាវុធ​ហត្ថ​នឹង​បញ្ជូន​ខ្លួន​មេ​អង្គរក្ស​ប្រធាន​ព្រឹទ្ធ​សភា​ទៅ​តុលាការ

Posted: 14 Aug 2011 01:33 AM PDT

ភ្នំពេញៈ មេ​បញ្ជា​ការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា និង​អង្គរក្ស ៣​នាក់​ផ្សេង​ទៀត នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«លួច​លាក់​អាវុធ​ខុស​ច្បាប់» បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​រាជ​ធានី​ភ្នំពេញ ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិល​មិញ។

អាជ្ញាធរ​សុខាភិបាល​សៀមរាប​បិទ​ឱសថ​ស្ថាន​ខុស​ច្បាប់​៤០​កន្លែង

Posted: 14 Aug 2011 01:20 AM PDT

សៀមរាបៈ មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​សម្រេច​បិទ​ឱសថ​ស្ថាន​ចំនួន ៤០​កន្លែង​នៅ​ក្រុង​សៀមរាប និង​ស្រុក​ប្រតិបត្តិ​មួយ​ចំនួន​ទៀត ដោយ​មិន​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​អាជីវកម្ម​លក់​ឱសថ​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់ ​ត​ទៅ​ទៀត​ឡើយ ដោយ​សារ​តែ​ឱសថ​ស្ថាន​ទាំង​នោះ បាន​បើក​លក់​ដោយ​ពុំ​មាន​ច្បាប់​ត្រឹម​ត្រូវ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​រត់​ពន្ធ​ឱសថ​ក្លែង​ក្លាយ និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជា​ ពលរដ្ឋ។

មេ​ឃុំ​ដងកាំបិទ​ព្រមាន​ចាប់​ចៅ​អធិការ និង​អាចារ្យ​វត្ត​ដាក់​គុក

Posted: 14 Aug 2011 01:09 AM PDT

កំពង់ធំៈ សកម្មជន​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា អាចារ្យ​គណៈកម្មការ​វត្ត​ម្នាក់ បាន​ចាក​ចេញ​ពី​វត្ត​ដោយសារ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង​តាម​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ដង​កាំបិត ខណៈ​ដែល​ព្រះ​ចៅ​អធិការ​វត្ត​គីរី​បុព្វតារាម បាន​ទទួល​ការ​ព្រមាន​ផង​ដែរ ដោយ​សារ​តែ​បាន អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ​ប្រារព្ធ​សិក្ខា​សាលា​នៅ​ ក្នុង​បរិវេណ​វត្ត​ដោយ​មិន​សុំ​ការ​អនុញ្ញាត​ជា​មុន។

ថៃ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ទេសចរណ៍​តាម​អ៊ីនធឺណិត

Posted: 14 Aug 2011 12:31 AM PDT

បាងកកៈ អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ និង​អ៊ីនធឺណិត​បន្ថែម​ទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​យុទ្ធនា​ការ​ធ្វើ​ទីផ្សារ និង​ការ​ផ្សព្វផ្សាយ​របស់ខ្លួន។

ចិន និង​កូរ៉េ​ខាង​ត្បូង​កំពុង​គិត​គូរ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី

Posted: 14 Aug 2011 12:17 AM PDT

ម៉ាណាដូៈ កូរ៉េ​ខាង​ត្បូង និង​​ចិន កំពុង​ពិចារណា​លើក​ការ​ចាប់​ផ្តើម​ចរចា​អំពី​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ ពាណិជ្ជ​កម្ម​សេរី​មួយ ដើម្បី​បង្កើន​ការ​នាំ​ចញ​ទំនិញ និង​សេវាកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្មកូរ៉េ​ខាង​ត្បូង ​លោក គីម ជុង​ហ៊ូន។

រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​រោង​ចក្រ​ផលិត​គីមី​នៅ​ចិន

Posted: 13 Aug 2011 11:21 PM PDT

110814_b03

ប៉េកាំងៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ បាន​និយាយ​ថា មនុស្ស​រាប់​ពាន់​នាក់ បាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ភាគ​ឦសាន​ប្រទេស​ចិន​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​ទាម​ទារ​ឲ្យ​ផ្លាស់​ប្តូរ​ទីតាំង​រោង​ចក្រ​ប្រេង​គីមី​មួយ ដោយ​សារ​មាន​ក្តី​កង្វល់​ចំពោះ​ការ​លេច​ធ្លាយ​សារធាតុ​ពុល។

យីងឡាក់​ច្រាន​​ចោល​នូវ​ព័ត៌មាន​តែង​តាំង​បង​ប្រុស

Posted: 13 Aug 2011 11:04 PM PDT

បាងកកៈ លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ទាត់​ចោល​នូវ​របាយការណ៍​គ្មាន​មូលដ្ឋាន​មួយ ដែល​បាន​និយាយ​ថា បង​ប្រុស​របស់​លោក​ស្រី និង​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ស្នើ​ធ្វើ​ការងារ​ជា​ប្រេសិត​មួយ​រូប​សម្រាប់​ការ​ចរចា​ផ្នែក​ពាណិជកម្ម ​ជា​មួយ​បណ្តា​ប្រទេស​នានា។

ខ្យល់​បោក​ផ្តួល​ឆាក​តន្រ្តី​សង្កត់​ស្លាប់​៤​នាក់​នៅ​អាមេរិក

Posted: 13 Aug 2011 10:54 PM PDT

ឥណ្ឌាយ៉ាណាប៉ូលីសៈ មនុស្ស ៤​នាក់ បាន​ស្លាប់​ ហើយ​យ៉ាង​ហោច​ណាស់ ៤០​នាក់ បាន​រង​របួស នៅ​ពេល​ឆាក​មួយ​បាន​បាក់​សង្កត់​លើ​ដោយ​សារ​ខ្យល់​បោក​បក់​មក​លើ នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៌​មួយ​នៅ​រដ្ឋ​ឥណ្ឌាយ៉ាណា កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​នឹង​ការ​ប្រគុំ​តន្រ្តី​​ស៊ូហ្គាឡេន ចាប់​ផ្តើម​សម្តែង។

អ្នក​ភូមិ​ខេត្ត​ព្រះសីហនុ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ការ​តវ៉ា​ប្រឆាំង​នឹង​ គិត ម៉េង

Posted: 13 Aug 2011 09:59 PM PDT

ព្រះសីហនុៈ ប្រជា​ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​តំបន់​បឹង​ព្រែកទប់ ក្នុង​ភូមិ​១ សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ សម្រេច​ផ្អាក​ការ​តវ៉ា​ជា​បណ្តោះ​អាសន្ន នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​រង់​ចាំ​ដំណោះ​ស្រាយ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល បន្ទាប់​ពី​ពួក​គេ​បាន​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ចេញ​វិញ្ញាបនបត្រ​ សម្គាល់​ម្ចាស់​អចលន​ទ្រព្យ​ក្នុង​តំបន់​បឹង​ព្រែកទប់។