Koh Santipheap Daily

Koh Santipheap Daily


មនុស្ស​ជា​ច្រើ​ម៉ឺន​នាក់​ចូល​រួមក្នុងពិធីបញ្ចុះ​​សព​ពួក​បាតុករ​ដែលស្លាប់នៅ​ស៊ីរី

Posted: 05 Jun 2011 01:24 AM PDT

ទីលានបង្ក្រាបបាតុករនៅស៊ីរី
មនុស្ស​ជាង​១០០.០០០នាក់​បាន​ចូលរួម​​កាលពី​ថ្ងៃទី៤ ​មិថុនា ​​ក្នុង​ពិធី​បញ្ចុះ​សព​មនុស្ស​ទាំង​ឡាយ​ដែល​ត្រូវ​សម្លាប់​ដោយស​ារ​ការ​ បង្ក្រាប​​បាតុកម្ម​មុននេះ​នៅស៊ីរី ។​ តួលេខ​នេះ ពិបាកត្រួតពិនិត្យ​​ ព្រោះ​អវត្ត​មានរបស់អ្នកកា​សែតដែល​​ស្ទើរ​តែ​គ្មានសោះ​នៅទីនោះ ។ ​បន្ទាប់ពី​​ទិវា​ដ៏សំខាន់​​បំផុត​មួយ​ប្រឆាំងរបប​ស៊ីរី​​មនុស្ស​ជាច្រើន​ពាន់នាក់​កាលពីថ្ងៃទី៤ ​មិថុនា

ធ្វើប៉ូលិស​មិន​ចូល​​កន្លែង​​បែរ​ជា​​ចែក​ចាយ​គ្រឿង​ញៀន​ ​និង​​ដើរលួច

Posted: 05 Jun 2011 01:10 AM PDT

​អតីតនគរបាលម្នាក់​​ ត្រូវឃាត់​ខ្លួន
ខេត្ត​កំពង់​ធំ​ ៖ ​អតីតនគរបាលម្នាក់​ ​ត្រូវ​​​​សមត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហ​​ការ​ជាមួយ​​សមត្ថ​កិច្ច​​អធិការដ្ឋាន​​នគរបាល​​ក្រុង​ស្ទឹងសែន ​ឃាត់​ខ្លួនកាល​ពីវេលា​​ម៉ោង១៣ ​និង​​៥នាទី​ ​ថ្ងៃទី​២ ​ខែ​មិថុនា ​២០១១​ នៅ​ផ្ទះ​ជួល​មួយ ក្នុង​​ភូមិ​​កំពង់ធំ ​សង្កាត់​កំពង់រទេះ ​ក្រុង​​ស្ទឹង​​សែន ​ដោយ​ដកហូតវ​ត្ថុតាង​មាន​ថ្នាំ​ញៀន​​ប្រភេទ​​ម៉ា​ទឹកកក​

សាលា​​អន្តរ​ជាតិ​​ហ្សា​ម៉ាន់​​ប្រកួត​​រ៉ុក្កែត​ទឹក​​អប​អរ​ទិវា​​កុមារ​​អន្តរ​ជាតិ​

Posted: 05 Jun 2011 12:55 AM PDT

កម្ម​វិធី​ប្រកួត​រ៉ុក្កែត​ទឹក​នៅ​ទី​ធ្លា​មជ្ឈ​មណ្ឌល​កីឡា​ស្តាត​ចាស់
រាជ​ធានី​ភ្នំពេញ ៖ ដើម្បី​ចូល​រួម​អប​អរ​សាទរ​ខួប​លើក​ទី​៦២​នៃ​ទិវា​កុមារ​អន្តរ​ជាតិ​ សាលា​អន្តរ​ជាតិ​ហ្សា​ម៉ាន់​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា បាន​រៀប​ចំ​កម្ម​វិធី​ប្រកួត​រ៉ុក្កែត​ទឹក​នៅ​ទី​ធ្លា​មជ្ឈ​មណ្ឌល​កីឡា​ស្តាត​ចាស់​​ដែលមាន​ការ​ចូល​រួម​ពី​សិស្សា​នុសិស្ស​​របស់​សាលា​អន្តរ​ជាតិ​ហ្សា​ម៉ាន់​ចំនួន​៥២០​នាក់​ ចាប់​ពី​ថ្នាក់​ទី​៦​ដល់​ថ្នាក់​ទី​១២ ព្រម​ទាំង​មាតា បិតា​ អាណា​ព្យាបាល​របស់​សិស្ស​ផង​ដែរ​

រ័ត្ន សុភ័ត្ត្រា ត្រៀម​ចេញ​អាល់ប៊ុម​ថ្មី​

Posted: 05 Jun 2011 12:46 AM PDT

រ័ត្ន ​សុភ័ត្ត្រា ​អ្នកចម្រៀង​​​ និងសម្តែង​កាយ វិការ​​មក​ពីជនប​ទ
រាជធានីភ្នំពេញ ៖ លោករ័ត្ន ​សុភ័ត្ត្រា ក្នុង​វ័យ៣៣​ឆ្នាំ ជា​អ្នកចម្រៀង​​​ និងសម្តែង​កាយ វិការ​​មក​ពីជនប​ទ ។ ​​​ លោក​បាន​មក​ភ្នំពេញ​​តាំង​ពីឆ្នាំ ១៩៩៤ ដើម្បី​​​បន្ត​ការសិក្សា​​ ។ ​​ក្រោយមក​នៅ​ឆ្នាំ​២០០០ ​លោកបានបណ្តែតជីវិត​ចូល​ប្រឡូក​ក្នុង​វិស័យ​​សិល្បៈ​​​ចម្រៀង​ និង​​សម្តែង។ ​លោកច្រៀង​នៅតាម​ភោជនីយដ្ឋាន ​​និង​​ថត​សំឡេងចូល​​ស៊ីឌី និងសម្តែង​​​កាយវិការ​ខារ៉ាអូខេ​​តាម​បទ​ចម្រៀង​​របស់ខ្លួន​ផង​ដែរ ។

ស្លាប់5នាក់ ​របួស90នាក់​ ក្នុង​អំពើហិង្សា​រវាង​ពួក​​កុលសម្ព័ន្ធ​នៅទុយនីស៊ី​

Posted: 05 Jun 2011 12:35 AM PDT

ទីភ្នាក់ងារ​​​ព័ត៌មាន​​ផ្លូវការ​​ទុយនីស៊ី​​ TAP គូស​បញ្ជាក់​​ថា កា​រប៉ះទង្គិចគ្នា​​​ធ្ងន់ធ្ងរ​​ទាំង​ឡាយ​​រវាង​ពួកកុលសម្ព័ន្ធ​​នា​ ភាគនិរតី​​ទុយនីស៊ី នៅ METLAOUI បណ្តាល​ឱ្យ​​​មនុស្ស​​​​ស្លាប់​​​​២​នាក់​ថែម​​ទៀត ​កាលពីថ្ងៃទី​​​៤ មិថុនា ​​ទោះបីជា​​​មាន​វត្ត​មាន​​របស់កង​ទ័ព​ និងកង​ឆ្មាំ​​​ជាតិនៅ​​ទីនោះក្តី ធ្វើ​​ឱ្យ​ចំនួន​សរុប​​​នៃអ្នក​​ស្លាប់ដោយ​​សារ​អំពើ​ហិង្សា​​នៅទី​នោះ​ឡើង​ ដល់​​៥នាក់​ហើយ រួច​​​មនុស្ស​​ជាង​​៩០នាក់​​​ទៀត​ត្រូវ​របួស​។​

សម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​​អគារ​​ការិយា​ល័យ​​​កសិ​កម្ម​​ ​និង​​ចែក​ទុន​​សម្ភារ​​​កសិ​កម្ម​

Posted: 05 Jun 2011 12:31 AM PDT


ខេត្តព្រះវិហារ ៖ ព្រឹក​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ទីរ​កសិកម្ម​ខេត្ដព្រះវិហារ ​បាន​​រៀប​ចំ​ពិធី​សម្ពោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ការិយា​ល័យ​កសិកម្ម ស្រុក​រវៀង ស្ថិត​ក្នុង​ទី​រួម​ស្រុក​រវៀង និង​មានការ​ចែក​ទុន​សម្ភារ​​កសិកម្ម ជូន​ដល់​ប្រជា​កសិករ​ក្នុងស្រុក​នោះ​​ សម្រាប់​ជា​ទុន​ប្រើប្រាស់​ក្នុង​ការ​ផលិត​ដំ​ណាំ​កសិកម្ម​នា​រដូវវស្សា​នេះ

មិនចេះ​​បច្ចេក​ទេស​​បូម​កង់​​ផ្ទុះ​ខ្ទាត​​ដែក​យ៉ាន់ ​និង​​ប៊ូឡុង​​របួសធ្ងន់

Posted: 05 Jun 2011 12:28 AM PDT

ជន​រង​គ្រោះ
ខេត្តកំពង់ឆ្នាំង ៖ ​យុវ​ជន​ម្នាក់​​រងរបួសធ្ងន់ ខណៈ​​​រូបគេ​បូម​កង់​គោ​យន្ត​​ ដោយ​​មិន​​ប្រុង​ប្រយ័ត្ន​ និងគ្មាន​ឯក​ទេស ​បណ្តាល​ឱ្យ​​ផ្ទុះ ​​ហើយ​ត្រូវ​ដែកយ៉ាន់​ និង​ប៊ូឡុង​​​ខ្ទាតត្រូវ ។ ​ហេតុ​ការណ៍​នោះ​​​កើតឡើង​នៅវេលា​ម៉ោង​៨ព្រឹក ​ថ្ងៃទី​៣ មិថុនា ​នៅ​មុខ​ផ្ទះ​របស់ជន​រង​គ្រោះ ​ស្ថិត​ក្នុង​ភូមិទន្លេក្រៅ ​​ឃុំ​ជលសា ​ស្រុកជល​គិរី

សមត្ថកិច្ច​​ជំនាញ​​​ព្រមាន​​ចាត់​វិធាន​ការ​​តាម​ផ្លូវ​ច្បាប់​​ចំពោះ​​​អ្នក​លក់​​ឱសថ​​មិន​ប្រក្រតី

Posted: 05 Jun 2011 12:15 AM PDT


ខេត្តសៀមរាប ៖ ​ក្រុម​មន្ដ្រី​ប៉ូលិស​ និង​មន្ដ្រី​មន្ទីរ​សុខាភិបាល​ខេត្ដ​បាន​​ព្រមាន​ធ្ងន់​ៗ​ទៅ​ដល់​ម្ចាស់​ហាង​លក់ទំនិញ និង​ម្ចាស់​ឱសថ​ស្ថាននានា​ក្នុង​ក្រុង​ទេសចរណ៍​សៀមរាប​ទាំង​មូល​ឱ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្នខ្ពស់ត្រួតពិនិត្យ​ទៅ​លើ​ទំនិញ​របស់​ខ្លួន​ឱ្យ​បានជា​ប្រចាំ ចៀសវាង​ការ​ដាក់​តាំង​លក់ទំនិញ​-​ឱសថខូចគុណភាព ឬបន្លំ​ស្លាក​សញ្ញា ក៏ដូច​ជា​គ្មាន​បិទ​

អូតង់​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​​បើកការ​វាយប្រហារ​​​ប្រឆាំង​លោកកាដាហ្វី ខណៈរដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេស​ទៅកាន់​​ទីក្រុង​បេនហ្គាហ្ស៊ី​

Posted: 05 Jun 2011 12:09 AM PDT

​អង្គការ​អូតង់ដែល​មាន​តួនាទី​​ជាមេ​បញ្ជា​ការ​​ប្រតិបត្តិ​​​​ការ​យោធា​នៅ​ ប្រទេស​លីប៊ី កាលពី​ថ្ងៃទី​​៤​មិថុនា ​កន្លង​មក ​បានប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​​​​បើក​ការវាយប្រហារ​​ប្រឆាំង​រថ​យន្ត​​យោធា និង​កង​កម្លាំង​​​ដែលមានភក្តីភាព​​ចំពោះ​​​មេដឹកនាំ​​ប្រទេស​​នេះ​លោក​​ មូអាម៉ា កាដាហ្វី ដែល​នេះជា​លើកទីមួយ​ហើយ​ដែល​អូតង់​​ប្រើប្រាស់​​ឧទ្ធម្ភាគ​ចក្រ​​បើកការវា​ យប្រហារ​ប្រឆាំង​លោកកា​ដាហ្វី ​​ចាប់តាំងពី​បណ្តាប្រទេស​​​មហាអំណាច​​​ពិភព​លោក​​​បើកការ​វាយប្រហារ​​​ នៅលីប៊ី​មក​។​

អ៊ីរ៉ង់​គាំទ្រ​បដិវត្តន៍​​អារ៉ាប់ ប៉ុន្តែ​ពុំមែន​ពួកស្និទ្ធអាមេរិក​​​

Posted: 05 Jun 2011 12:00 AM PDT

មេដឹកនាំកំពូលអ៊ីរ៉ង់
​ក្នុងពិធី​នានា​​​កំណត់ពីខួបលើកទី​២២​នៃ​មរណ​ភាព​របស់​​​លោក​​​អាយ៉ា តុលឡាហ៍ រូ​ហូ​ឡាហ៍ ​ខូមេនី មេដឹកនាំ​​កំពូលនៃ​បដិ​វត្តន៍​​អ៊ីរ៉ង លោក​អាយ៉ា​តុលឡាហ៍ ​អាលី​ ខាមេនី ថ្លែង​កាល​ពីថ្ងៃទី​៤ មិថុនា ​​ថា អ៊ីរ៉ង់​​គាំទ្រ​​ការ​​ក្រោក​បះបោរ​​ក្នុងបណ្តា​ប្រទេស​​​អ៊ិស្លាម ​ទាំងឡាយ​លើកលែង​តែ​ពួកស្និទ្ធ​​​អាមេរិក ។​ ជំហរ​នេះ​​បង្ហាញពីអវត្ត​មាន​​នៃការ​ជួយ​ទ្រ​ទ្រង់​​​របស់​ក្រុង​​តេហេរ៉ង់ ​ដល់ពួកបាតុករ​​ប្រឆាំង​រដ្ឋាភិបាល​​​នៅស៊ីរី ​​។

សមត្ថ​កិច្ច​​ចំរុះ​សហ​ការ​​បង្ក្រាប​​ជំនួញ​​ឈើ​​ប្រណីត​​ចំនួន​២​ករណី​

Posted: 04 Jun 2011 11:59 PM PDT

​ករណី​ទីមួយ​​ចាប់​ឃាត់​រថយន្ត​កាមដឹកឈើល្មើស​ច្បាប់​
ខេត្ត​ស្ទឹង​ត្រែង​ ៖ រយៈ​ពេលមួយថ្ងៃ​សមត្ថ​កិច្ច​រដ្ឋ​បាលព្រៃឈើ​ខណ្ឌ​ស្ទឹងត្រែង​សហការ ​ជាមួយ​កងរាជអាវុធហត្ថក្រុង​ស្ទឹងត្រែង​ និង​​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​ក្រសួង​​មហាផ្ទៃ ​បង្រ្កាបឈើ​ខុសច្បាប់​​ចំនួន​​២ករណី។ ​មន្រ្តីជំនាញ​រដ្ឋបាល​ព្រៃឈើ​​ខណ្ឌ​ស្ទឹងត្រែង​​ឱ្យ​​ដឹងថា ​ករណី​ទីមួយ​​សមត្ថ​កិច្ច​ចម្រុះ​​ចាប់​ឃាត់​រថយន្ត​កាមរី​ស៊េរី៩៣​មួយគ្រឿង

លាង​សំអាត​​ស្ពាន​​ព្រះ​មុនី​វង្ស​​ប​ណ្តាល​​មក​ពី​រថយន្ត​​ដឹក​​កំពុប​​លើ​ស្ពាន​

Posted: 04 Jun 2011 11:47 PM PDT

លាង​សំអាត​​ស្ពាន​​ព្រះ​មុនី​វង្ស​​ប​ណ្តាល​​មក​ពី​រថយន្ត​​ដឹក​​កំពុប​​លើ​ស្ពាន​
រាជធានីភ្នំពេញ ៖ ដោយ​បាន​ការ​អនុ​ញ្ញាត​ពី​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​​ទី​៣ មិថុនា ឆ្នាំ​២០១១ លោក​​ហ៊ុយ សារុន អភិ​បាល​​រង​ខ​ណ្ឌ​មាន​ជ័យ និង​លោក​យ៉ិន ​វុធ ចៅសង្កាត់​ច្បារអំពៅ​ទី២ បាន​​ដឹក​នាំ​មន្ត្រី​​ជំនាញ​ចុះ​​លាង​សំអាត​​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ដែល​ប្រឡាក់​ដីដោយ​សារ​ឈ្មួញ​រកស៊ី​ដឹក​ដី​ស្រក់​កំពប់​​គរ​លើ​ស្ពា​ន

អ្នក​ជួញដូរគ្រឿងញៀន​​ឆ្លងដែន​​២នាក់​ត្រូវបានសមត្ថកិច្ច​​ចាប់​

Posted: 04 Jun 2011 11:38 PM PDT

ខេត្តព្រះវិហារ​​ ៖ ​នៅ​​វេលាម៉ោង​​​១៤​និង​​​៥០​នាទី​​ថ្ងៃទី​៤ មិថុនា ​​​​២០១១ ​ប៉ូលិស​​​ប្រឆាំង​គ្រឿងញៀន​​នៃស្នងការ​ដ្ឋាន​​​ខេត្ត​ព្រះវិហារ ​​បានធ្វើការ​​​ឃាត់ខ្លួនបុរស​​ពីរនាក់​​​ ជន​ជាតិខ្មែរ​ម្នាក់ ជនជាតិឡាវ​ម្នាក់ ​នៅ​ក្នុង​ភូមិ​​កំពង់​ព្រះឥន្ទ​តាមបណ្តោយ​​​មាត់ទន្លេ​​មេគង្គ​​លើជាប់​ព្រំ​ប្រទល់​ប្រទេស​ឡាវ ​ឃុំ​​​កំពង់​ស្រឡៅ២ ​ស្រុក​​ឆែប ខេត្ត​ព្រះវិហារ ​​​ខណៈជនទាំង​ពីរ​​​​​នាក់​

ប្រធានាធិបតី​យេម៉ែន លោកសាឡេហ៍ ​ទៅកាន់​​​អារ៉ាប៊ី សាអូឌីត ​ព្យាបាល​​របួស​ដោយ​​សារ​ត្រូវគ្រាប់​

Posted: 04 Jun 2011 11:34 PM PDT

ប្រធានាធិបតីយេម៉ែន
​ប្រធានាធិបតី​​យេម៉ែន ​លោក​អាលី​អាប់ឌុល​ឡាហ៍ សាឡេហ៍ ​កាលពីថ្ងៃទី​​​៤ មិថុនា ​កន្លង​មក បាន​​ចាកចេញពីប្រទេស​ទៅកាន់​ប្រទេស​អារ៉ា​ប៊ី សាអូឌីត ​ដើម្បី​ទទួលការព្យាបាល​​​ ហើយបាន​ចាត់តាំង​អនុ​របស់​លោកគឺ​លោក Abdu Rabu Mansour Hadi ឱ្យ​មើល​​ការខុសត្រូវ​​ជំនួស​លោក ។ ​នេះបើ​តាម​​​ការ​ឱ្យដឹង​​​ដោយទីភ្នាក់ង​ារ​​​​ព័ត៌មានផ្លូវ​ការ​​​​ របស់យេម៉ែន ។ ​​តាមអនុ​​រដ្ឋ​មន្ត្រី​​​ក្រសួងព័ត៌មាន​​​យេម៉ែន លោក Abdu al-Janadi និងរបាយការណ៍​​ព័ត៌​មាន​​​ថា លោក​សា ឡេហ៍

ជប៉ុន​ផ្អឹប​ទុក​​ទ្រព្យសម្បត្តិ​របស់កាដាហ្វី មាន​ជាង​​4ពាន់​​លានដុល្លារ​

Posted: 04 Jun 2011 11:33 PM PDT

កាដាហ្វី
តាម​​របាយការណ៍​​​ព័ត៌មាន​មួយ​​ថា​ ប្រទេស​​ជប៉ុន​​​បានផ្អឹបទ្រព្យសម្បត្តិ​​​​មានតម្លៃ​​​៤,៤ពាន់​លាន​​ ដុល្លារអាមេរិក ​របស់មេដឹកនាំផ្តាច់ការ​​​​​លីប៊ី លោកមូអាម៉ា កាដាហ្វី ​​ដោយអនុលោម​ទៅ តាម​​​​ដំណោះស្រាយរបស់ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​​អង្គការ​​សហប្រជាជាតិ ។ ​ទ្រព្យសម្បត្តិ​​​របស់​លោក​​កាដាហ្វី ​​នោះ​មានដូចជា​ប្រាក់សន្សំ​ក្នុង​​គណនី​​​ធនាគារជាដើម​​។​ កាលពីថ្ងៃទី​​២៦ កុម្ភៈ កន្លង​មក ក្រុមប្រឹក្សា​​សន្តិសុខអង្គការ​សហប្រជាជាតិ​​​ដោយទទួល​​បានការ​​គាំទ្រពី​បណ្តាប្រទេស​អារ៉ាប់

បណ្តា​ឧទ្ធម្ភាគចក្រ​​​ប្រយុទ្ធ​​បារាំង​និងអង់គ្លេស​ហក់​ចូល​ធ្វើសកម្ម​ភាព​នៅលីប៊ី

Posted: 04 Jun 2011 11:31 PM PDT

​​ឧទ្ធម្ភាគចក្រ​​ប្រយុទ្ធ​បារាំង
បណ្តា​​ឧទ្ធម្ភាគចក្រ​​ប្រយុទ្ធ​បារាំង និង​អង់​គ្លេស​បាន​បាញ់ប្រហារ​នាពេល​យប់មក​លើ​​រថ​យន្ត​​យោធា​​ និង​គ្រឿង​ឧបករណ៍​​ព្រម​ទាំង​​កង​​ទ័ព​​លោកកាដាហ្វី ។ ​ប្រកាស​កាលពី​ពាក់កណ្តាល​ខែ​ឧសភា ពីគម្រោង​​វាយប្រហារ​ប្រឆាំង​ទីតាំង​របស់​លោកកាដា​ហ្វី​​តាមឧទ្ធម្ភាគចក្រ​​ ​ កាលពី​​យប់​ថ្ងៃទី៣​​ មក​ទី៤ ​មិថុនា កង​ឧទ្ធម្ភាគចក្រ​​​ប្រយុទ្ធ​​បារាំង​​​ និង​អង់គ្លេស​​ចាប់ផ្តើម​វាយប្រហារ​​នៅ​លីប៊ី ។ ​អ្នកនាំពាក្យ​របស់សេនាធិការ​​ដ្ឋាន​កង​ទ័ពបារាំង​​វរ​សេនីយ៍​​ឯក

មានការប៉ុនប៉ង​​លួចធ្វើ​ឃាត​​​ប្រធានាធិបតី​​​ប៉ាគីស្ថាន​​​ លោក​​ហ្សា​ដារី

Posted: 04 Jun 2011 11:29 PM PDT

ប្រធានាធិបតីប៉ាគីស្ថាន
​ទូរទស្សន៍​​ផ្សាយ​​​ជាភាសាអង់គ្លេស​​ Express របស់ប៉ាគីស្ថាន​រាយការណ៍​ថា ​ការប៉ុនប៉ង​លួច​ធ្វើ​​ឃាត​ប្រធានាធិបតី​​​​ប៉ាគីស្ថា​​លោក​​​អាស៊ីហ្វ ​​អាលី ហ្សាដារី ​​ត្រូវបរាជ័យ​នៅពេល​​​ឃាត​ក​​​​៨នាក់ត្រូវ​បានចាប់ខ្លួន​​​នៅ​ក្នុងទីក្រុង ​​អ៊ីស្លាម៉ាបាដ ​និង​នៅខេត្ត ​Punjab ។ តាម​របាយ​ការណ៍​​ព័ត៌មាន​ថា កង​កម្លាំង​​​សន្តិសុខ​​ប៉ាគីស្ថាន​​បានទទួលព័ត៌មាន​អំពីផែនការ​​លួចធ្វើ​ ឃាត​​លោក​ហ្សា​ដារី ​ដែលគ្រោងបង្កឡើង​​ដោយ​ភេរវ​​ករ​មួយ​ក្រុម ។​

ស្រាសំ​ប៉ាញ​អាយុច្រើនបំផុត​​លើពិភពលោក​​1​ដប​លក់ថ្លៃ​ជាង4​ម៉ឺន​ដុល្លារ​

Posted: 04 Jun 2011 11:26 PM PDT

ការបង្ហាញស្រាមានអាយុវែងបំផុត
​ស្រាសំ​ប៉ាញ​​២ដប ដែលជាប់​​ចំណាត់ថ្នាក់​​​​ជា​ស្រាសំ​ប៉ាញ​មានអាយុច្រើន​បំផុត​លើ​ពិភព​លោក​​ ​​ត្រូវបាន​ដាក់​លក់ដេញថ្លៃ​​នៅ​​ក្នុង​ទីក្រុង​ Mariehamn ប្រទេស​ហ្វាំង​ឡង់ ​។ ស្រា​សំ​ប៉ាញ​​ទាំង​២ដប​​នេះផលិត​​​តាំង​ពី​ដើមទសវត្ស​​​​ឆ្នាំ​១៨០០ ​ដែល​​​បើ​​គិតរហូតមក​ដល់​បច្ចុប្បន្ន​​​មានអាយុ​​២១១​ឆ្នាំ ​ហើយ​មួយដប​នៃ​​ស្រា​ទាំង​ពីរ​​ដប​នេះ​លក់បាន​តម្លៃ​​​ជាប់ឯតទគ្គ​កម្ម​​​ ៣០.០០០​​អឺរ៉ូ ប្រហែល​​៤៣.៥៦០​ដុល្លារ​អាមេ​រិក ដោយ​​លក់ទៅ​ឱ្យបុរស​​ជនជាតិ​សិង្ហបុរី​ម្នាក់

ពង្រឹង​​​តំបន់​សហគមន៍​​អេ​កូ​ទេសចរណ៍​​​ជីផាត​នៅ​​ខេត្ត​កោះកុង

Posted: 04 Jun 2011 09:28 PM PDT

ពង្រឹង​​​តំបន់​សហគមន៍​​អេ​កូ​ទេសចរណ៍​​​ជីផាត​នៅ​​ខេត្ត​កោះកុង
ខេត្ត​កោះកុង ៖ ​សហគមន៍​​ទេស​ចរណ៍​​ជីផាត ស្ថិត​ក្នុង​ភូមិជីផាត ​​ឃុំ​ជីផាត ​ស្រុកថ្ម​បាំង ​កំពុង​ទទួលបាន​កំណើន​​ភ្ញៀវ​ទេសចរ​​ពី​១ឆ្នាំ​ទៅ​១​ឆ្នាំ ។ ​ជាង​នេះ​​ទៅ​ទៀត សមាជិក​សហ​គមន៍​​ក៏​បាន​​កើន​ឡើង​​ជា​លំដាប់ ​ជាពិសេស​​​អ្នក​ភូមិ​​ដែល​ធ្លាប់​ប្រកបមុខរបរ​​​បរបាញ់​សត្វ​ព្រៃ​​កាប់​ឈើ ​បែរ​ជា​ងាកមកប្រកប​របរ​រក​ស៊ី​​ជាមួយ​ភ្ញៀវ​​​ទេស​​ចរ​​​

កម្ពុជាចាត់ទុក​​​​ការ​រំលោភ​​​​ដែនអាកាស​​​ពី​សំណាក់​​ទាហាន​សៀម​ គឺ​​ជា​ការ​​​ចង់​បង្ក​​​សង្គ្រាម​​​ឈ្លានពាន​​ជា​ថ្មីទៀត​

Posted: 04 Jun 2011 08:54 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ក្រសួងការបរទេស​កម្ពុជា ​​បានផ្ញើ​កំណត់​ទូតមួយ​ច្បាប់​​​ជូនទៅ​​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា ​​កាលពីថ្ងៃទី​​​៤ មិថុនា ​ដែល​ខ្លឹមសារ​​កំណត់​ទូត​នោះ​មានអត្ថន័យ​​ថា ​​ក្រសួង​ការបរទេស​​​ និងសហប្រតិបត្តិការ​​​​អន្តរ​ជាតិ មាន​កិត្តិយស​​​សូមទាញ​​ការ​យក​ចិត្តទុក​ដាក់​​របស់​ស្ថាន​ទូតថៃប្រចាំ​​នៅភ្នំពេញ ​ចំពោះ​ការ​​រំលោភ​​ដែន​អាកាស​កម្ពុជា

រឿងដែលនឹកស្មានមិនដល់

Posted: 04 Jun 2011 08:53 PM PDT

សំបុត្របណ្តាំតាលី
កម្សាន្តចុងសប្តាហ៍ បណ្តាំឳពុក ថ្ងៃ​មួយ​ក្រោយ​ពី​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​គ្រួសារ តា​លី​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ជា​បណ្តាំ​ចុង​ក្រោយ​ដល់​ប្រពន្ធ កូន និង​កូន​ប្រសា ដោយ​មាន​ខ្លឹម​សារ​ដូចត​ទៅ ៖ ពី​ខ្ញុំ​ជា​ ប្តីៗ... និង​ជា​ឳ​ពុកៗ... ខ្ញុំ​សូម​លា​ៗ...ទាំង​អា​ល័យ​ៗ... ហើយ​ៗ... ដោយ​ឳពុក​ជា​មនុស្ស​ឆោត​ល្ងង់ ចាញ់​បោក​ស្រី​រក​ស៊ី​ផ្លូវ​ភេទ ។ ពេល​នេះ ឳពុក​សូម​លា​អ្នក​ទាំង​អស់​គ្នា​ហើយ​ៗ... សូម​ម៉ែ​វារស់​នៅ​ថែ​រក្សា​កូន​ជំនួស​ខ្ញុំ​ផង​ៗ... ។ បន្ទាប់​ពី​សរសេរ​បណ្តាំ​រួច ស្រាប់​តែ​លួច​ទៅ​ចង.ក​ស្ងាត់ៗ ស្លាប់​ចោល​ប្រពន្ធ​កូន​យ៉ាង​រំភើយ‌ ! ៕

​សមត្ថកិច្ច​​​​​បង្ក្រាប​គ្រឿងញៀន​​បាញ់​ផ្អើល​​​​

Posted: 04 Jun 2011 08:38 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​ហេតុការណ៍​​​ភ្ញាក់​ផ្អើល​​​មួយបានកើតឡើង​​ បន្ទាប់ពី​គេ​បានប្រទះឃើញ​​​​​រថយន្ត​​ស៊េរីទំនើប​២គ្រឿង បើកប្រដេញ​គ្នា​ក្នុង​ល្បឿន​យ៉ាង​​លឿន ​​ហើយរថយន្ត​​​ដែល​​បើក​​​ខាង​ក្រោយ​​​បានបាញ់​ប្រហារ​រថយន្ត​ខាង​មុខ​​​ជា​​ច្រើន​គ្រាប់​​បង្ក​ឱ្យ​មានសំឡេង​ផ្ទុះជាហូរហែ​តាមដ​ង​ផ្លូវ ។ ​ខណៈ​នោះសូម្បី​​​​តែលោកស្នងការ​​​​នគរ​បាល​​​​រាជ​ធានីភ្នំពេញ

អតីត​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អេហ្ស៊ីប​កាត់ទោស​ដាក់គុក30ឆ្នាំ

Posted: 04 Jun 2011 08:31 PM PDT

អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអេហ្ស៊ីប
​ទីភ្នាក់​ងារ​ព័ត៌​មាន​អេហ្ស៊ីប​​រាយ​ការណ៍​ថា លោកយូស សេហ្វ ​ប៊ូត្រូស​ ហ្គាលី អតីត​រដ្ឋ​មន្ត្រី ​ហិរញ្ញវត្ថុ​​អេហ្ស៊ីប​​ត្រូវ​ទទួល​ការ​កាត់​​ទោស​កំបាំង​ ​មុខ​កាលពីថ្ងៃទី៤ មិថុនា ​ដាក់​គុក៣០ឆ្នាំ ពីបទ​ពង្វាងយកមូលនិធិ​សាធារណៈ និង​រំលោភ បំពាន​អំណាច ។ ​លោកយូស សេហ្វ ប៊ូត្រូស ហ្គាលី ​ប្អូន​ជីដូន មួយ​របស់​អតីត​អគ្គ​លេខាធិការ​​អ.ស.ប លោក​ប៊ូត្រូស ​ប៊ូត្រូស ហ្គាលី ​បានចាកចេញ​ពីអេហ្ស៊ីប​ក្នុង​ពេល​មានការបះបោរ​​ដែលនាំ​​ទៅ​ដល់​ការ​ដួល​រលំ​ របស់​អតីត​​ប្រធានាធិបតី​​លោកហូស្នី​ មូបា​រ៉ាក់ ​កាលពីថ្ងៃទី១១​​ កុម្ភៈ ​កន្លងមកនេះ ។

​យុទ្ធនាការ​​​កម្ទេច​​សម្រាស់ ​ធ្នស់ ​​ព្រួល​​នៅ​ជុំវិញ​បឹង​ទន្លេ​​សាប ​​ចាប់​ផ្តើម​​ព្រឹកនេះ​

Posted: 04 Jun 2011 08:20 PM PDT

អាជ្ញាធរ​​​ទន្លេ​សាប​​បាន​​ដឹកនាំ​ក្រុម​សមត្ថកិច្ច​​​​បើក​​យុទ្ធ​នាការ​វាយកម្ទេចបទល្មើស​​នេ​សាទ​​
រាជធានីភ្នំពេញ​​ ៖ ​ព្រឹក​ថ្ងៃទី​​៦ មិថុនា ២០១១ ​លោកលឹម គានហោ ​​រដ្ឋ​មន្ត្រីក្រសួង​ធន​ធាន​ទឹក ​និ​ងឧតុនិយម ​​និង​ជា​ប្រធាន​​អាជ្ញាធរ​​​ទន្លេ​សាប​​បាន​​ដឹកនាំ​ក្រុម​សមត្ថកិច្ច​​​​បើក​​យុទ្ធ​នាការ​វាយកម្ទេចបទល្មើស​​នេ​សាទ​​ដែលមាន​​​៥៩២​ទីតាំង​នៅ​ក្នុង​​​៨ខេត្ត­-រាជ​ធានី ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប ក្នុងនោះ​មាន​​សម្រាស់​​​​៣៣៧​​កន្លែង ធ្នស់ ​​និង​ព្រួល​​១៨០​កន្លែង

ប្រទេស​អូស្ត្រាលី​​​ផ្តល់វិភាគទាន​​​​២​លាន​ដុល្លារ​​​អូស្ត្រាលី​​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​

Posted: 04 Jun 2011 08:01 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​សេចក្តី​ប្រកា​សព័ត៌មាន​​របស់ស្ថានទូត​​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ កាលពីថ្ងៃទី​​​៣​ មិថុនា ​​​២០១១ ​ដែល​កោះសន្តិភាព​​​​​ទទួល​បាន​ឱ្យ​​ដឹង​ថា ប្រទេស​អូស្ត្រា​លី​​​សម្រេ​ចផ្តល់​​ថវិកាបន្ថែម​​​ដល់​​សាលាក្តី​​ខ្មែរ​ក្រហម​​ចំនួន​​២លាន​ដុល្លារអូស្ត្រាលី ​​គឺបន្ថែម​​​លើ​ថវិកា​​ចំនួន​​៤០០.០០០​​ដុល្លារ​​អូស្ត្រាលី ដែល​បាន​ផ្តល់​​​កាលពី​​ខែ​មេសា ​

ប្រជាពលរដ្ឋ​ជាង​៣០០​​នាក់​តវ៉ា​ប្រឆាំង​ការ​ឈូសឆាយ​ព្រំដី​របស់​ក្រុមហ៊ុន​ចិន

Posted: 04 Jun 2011 07:59 PM PDT

ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​​ តវ៉ានៅមុខ​សាលា​ឃុំ​ជំទាស់​ការ កាយព្រំដី​​របស់​​ក្រុមហ៊ុន
ខេត្ត​រតន​គីរី​ ៖ ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​៣០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​នៅ​មុខ​សាលា​ឃុំ​ត្រពាំង​ក្រហម​ដើម្បី​ប្រឆាំង​តវ៉ា​ការ​ឈូស​ឆាយ​ព្រំ​ដី​ដោយ​​ក្រុម​ហ៊ុន​ចិន​ឈ្មោះ​ហូលី​ ដែល​សកម្ម​ភាព​នោះ​ត្រូវ​​ប្រជា​ពល​រដ្ឋ​ចោទ​ថា រំលោភ​បំពាន​​មក​លើ​ដី​ស្រែ​ និង​ចំការ​របស់​ពួក​គាត់​ជា​ដី​លំនៅ​ឋាន​ ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ជាតិ​​លេខ​៧៨​A ស្ថិត​ក្នុង​ឃុំ​ចំនួន​ពីរ​

បេក្ខ​ជន​អាច​ឡើង​ស្នង​ប៊ីន​ឡា​ដេន​សង្ស័យ​ស្លាប់​ហើយ

Posted: 04 Jun 2011 07:51 PM PDT

អ្នក​អាច​ឡើង​បន្ត​ពី​ប៊ីនឡាដេន
លោក​អ៊ីលីយ៉ាស់​ កាស់មីរី​ បេក្ខ​ជន​អាច​ឡើង​ស្នង​អូសា​ម៉ា​ប៊ីន ឡាដេន សង្ស័យ​ត្រូវ​សម្លាប់​នៅ​ប៉ា​គី​ស្ថាន​ដោយ​សារ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ អាមេរិក​មួយ​គ្រឿង​។ កង​ទ័ព​ប៉ា​គី​ស្ថាន​នៅ​ពុំ​ទាន់​ច្បាស់​ពី​រឿង​នោះ​នៅ​ឡើយ​។ យោង​តាម​ BBC ថា លោក​អ៊ីលី​យ៉ាស់ កាស់​មី​រី ជា​ជន​ជាតិ​​ប៉ា​គី​ស្ថាន​អាយុ​៤៧​ឆ្នាំ ម្នាក់​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រមុខ​យោធា​អាល់​កៃ​ដា​អាច​ត្រូវ​សម្លាប់​ កាល​ពី​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​ មិថុនា ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​​បើក​អាមេរិក​​មួយ​គ្រឿង​។

​រថយន្ត​កុងតឺន័រ​​បុក​​រថយន្ត​​ទួរីស​​​ស្លាប់​២​​នាក់​ប្តី​ប្រពន្ធ​​យ៉ាង​​អាណោច​អាធ័ម​

Posted: 04 Jun 2011 07:47 PM PDT

ទិដ្ឋភាព​រថយន្ត​បុកគ្នា
​ខេត្តស្វាយរៀង​​ ៖ ​​​គ្រោះថ្នាក់ច​រាចរណ៍​​ដ៏រន្ធត់​មួយបានកើតឡើង​​​​កាលពី​​ថ្ងៃទី​​២ មិថុនា ​វេលាម៉ោង​​៨យប់​​​នៅលើកំណាត់​ផ្លូវ​ជាតិលេខ​១ ស្ថិត​​​ក្នុងភូមិ​​​​សាមគ្គី សង្កាត់​ស្វាយ តឿ ​ក្រុង​ស្វាយ​រៀង ​ទល់​មុខ​សាលាបឋម​សិក្សា​​សាមគ្គី ខាង​​​លិចស្ពានប្រសូត្រ​​​​​២០០ម៉ែត្រ ។​ ហេតុ​ការណ៍​នេះ​កើតឡើង​​​ ខណៈពេល​​​រថយន្ត​​កុងតឺន័រ​​​បុកជាមួយ​រថយន្តទួរីស

កម្សាន្តចុងសប្តាហ៍

Posted: 04 Jun 2011 07:26 PM PDT


កម្សាន្តចុងសប្តាហ៍ ៖ សុបិន​ទេព ថម​​ចូល​ដំណេក​ដូច​សព្វ​ដង តែ​យប់​នេះ ទើប​នឹង​ដេក​បាន​បន្តិច ស្រាប់​តែ​ឃើញ​បុរស​​ម្នាក់​ពាក់​អាវ​ធំ​ពណ៌​​ស​ពុំ​ដឹង​មក​ពី​ណា ឈរ​​ក្បែរ​​គ្រែ​ដេក​របស់​ខ្លួន ។ ថម​បើក​ភ្នែក​ធំៗ​ស្រែក​ដាក់​​មនុស្ស​ចម្លែក ៖ -នែ, លោក​ឯង​មក​​ពី​ណា ហ៊ាន​ចូល​បន្ទប់​​ដេក​ខ្ញុំ? មនុស្ស​​ចម្លែក​ឆ្លើយ​វិញ ៖ -​មិន​មែន​បន្ទប់​ដេក​អ្នក​ឯង​ទេ, ទី​នេះ​ឧទ្យាន​​សួគ៌ា ។ យើង​ជា​​ទេវ​តា​ចង្កៀង ។ -និយាយ​​ស្អី​ហ្នឹង? ខ្ញុំ​ស្លាប់​​ហើយ​ឬ? ទេ! ខ្ញុំ​មិន​ទាន់​ចង់​​ស្លាប់​ទេ។ ​ខ្ញុំ​អត់​ទាន់​ចាស់​​ឯ​ណា ។ លោក​ត្រូវ​នាំ​ខ្ញុំ​ទៅ​ជួប​ប្រពន្ធ​​ខ្ញុំ​វិញ ។ -ហឹះ, និយាយ​អី​ស្រួល​ម៉្លេះ? អ្នក​ឯង​ចង់​ត្រឡប់​​ទៅ​ឋាន​មនុស្ស​វិញ​អាច​ទៅ​បាន តែ​មិន​មែន​ជា​មនុស្ស​ដដែល ឈ្មោះ​ «ថម» នោះ​ទេ ។ ​ម្តង​នេះ​ទៅ​ឋាន​​មនុស្ស​វិញ អ្នក​ឯង​ត្រូវ​ចាប់​ជាតិ​ជា​ឆ្កែ ​ឬ​មេ​មាន់ ។ ​សម្រេច​ចិត្ត​ទៅ, ចង់​​ចាប់​ជាតិ​​ជា​ឆ្កែ ឬ​មេ​មាន់?

ទឹកចិត្តកងទ័ព (បទពាក្យប្រាំពីរ)

Posted: 04 Jun 2011 07:20 PM PDT


ទឹកចិត្តកងទ័ព (បទពាក្យប្រាំពីរ) -ប្រទេសមានច្បាប់មានទឹកដី មានប្រុសមានស្រីគ្រប់អាត្មា បុព្វបុរសមានប្រាជ្ញា កសាងរចនាប្រាង្គប្រាសាទ ។ -ប្រាសាទតាមាន់ព្រះវិហារ រចនាសោភាយ៉ាងវៃឆ្លាត ពួកសៀមឈ្លានពានខំសង្វាត ដណ្តើមប្រាសាទរបស់ខ្មែរ ។ -ខ្មែរមានកម្លាំងខ្លាំងអង់អាច មុខមានអំណាចហើយមានស្នេហ៍ ការពារទឹកដីនិងខំថែ ច្រើនលានថ្ងៃខែតកូនចៅ ។