The Phnom Penh Post - KHMER: “ឃុំ​ខ្លួន​មន្ត្រី​អាវុធ​ហត្ថ​៤​នាក់​ពី​បទ​វាយ​ដំ​ និង​បាញ់​ប្រហារ​បង្ក​របួស​ស្នាម​លើ​អ្នក​ភូមិ” plus 9 more

The Phnom Penh Post - KHMER: “ឃុំ​ខ្លួន​មន្ត្រី​អាវុធ​ហត្ថ​៤​នាក់​ពី​បទ​វាយ​ដំ​ និង​បាញ់​ប្រហារ​បង្ក​របួស​ស្នាម​លើ​អ្នក​ភូមិ” plus 9 more


ឃុំ​ខ្លួន​មន្ត្រី​អាវុធ​ហត្ថ​៤​នាក់​ពី​បទ​វាយ​ដំ​ និង​បាញ់​ប្រហារ​បង្ក​របួស​ស្នាម​លើ​អ្នក​ភូមិ

Posted: 29 May 2011 03:07 AM PDT

កំពង់ស្ពឺ៖ ក្រុម​មន្ត្រី​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ៤​នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ពី​បទ​វាយ​ដំ និង​បាញ់​ប្រហារ​បង្ក​ឲ្យ​របួស​​អាជីវករ​លក់​ធ្យូង​ ២​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ។

ចាប់​ខ្លួន​យោធា​ថៃ​ម្នាក់ និង​ខ្មែរ​ម្នាក់ សង្ស័យ​ធ្វើ​ចារកម្ម​ប្រមូល​ព័ត៌មាន

Posted: 29 May 2011 02:44 AM PDT

បន្ទាយមានជ័យ៖ មន្ត្រី​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ម្នាក់ និង​​ជន​ជាតិ​ខ្មែរ​ម្នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​យោធា ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ក្រោម​បទ​សង្ស័យ​ធ្វើ​ចារកម្ម។

អ្នក​ភូមិ​ប្រហែល​២០០​នាក់​គ្រោង​លើក​គ្នា​ទៅ​តវ៉ា​នៅ​ថ្ងៃ​ស្អែក​នៅ​មុខ​សាលា​ដំបូង​ខេត្ត​​បន្ទាយមានជ័យ

Posted: 29 May 2011 02:04 AM PDT

បន្ទាយមានជ័យ៖ ប្រជា​ពលរដ្ឋ​ប្រមាណ ២០០​នាក់ មក​ពី​ភូមិ​សន្តិភាព ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ នឹង​ឡើង​មក​តវ៉ា​នៅ​​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ស្អែក ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​​តំណាង​របស់​ពួកគេ ២​នាក់ ដែល​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចូល​តុលាការ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។

ខាត់ សុឃីម និង​គូ​ដណ្តឹង​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្ទឹងត្រែង

Posted: 29 May 2011 01:47 AM PDT

ស្ទឹងត្រែង៖ តារា​ចម្រៀង​កំប្លែង​ដ៏​មាន​ប្រជា​ប្រិយ អ្នក​នាង ខាត់ សុឃីម និង​​លោក អ៊ិន សុផាណូ ជា​គូ​ដណ្តឹង​វ័យ​ក្មេង​ដែល​ទើប​តែ​ភ្ជាប់​ពាក្យ​កាល​ពី​ពេល​ថ្មីៗ បាន​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​យ៉ាង​ធ្ងន់​ធ្ងរ នៅ​ក្នុង​ពេល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​រតនគិរី ប៉ុន្តែ ពុំ​មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ឡើយ​នៅ​ក្នុង​ឧប្បទ្ទវ​ហេតុ​នោះ។

ណាតូ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​សម្លាប់​ក្មេង​១២​នាក់ និង​ស្ត្រី​​២​នាក់

Posted: 29 May 2011 01:32 AM PDT

ឡាស្ការហ្គះ៖ ក្រុម​មន្ត្រី​អាហ្វហ្កានីស្ថាន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​មួយ​ដែល​ដឹកនាំ​ដោយ​ពួក​សម្ព័ន្ធ​មិត្ត​ ណាតូ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាហ្វហ្កានីស្ថាន បាន​សម្លាប់​​កូន​ក្មេង​ចំនួន ១២​នាក់ និង​ស្ត្រី ២​នាក់ ដែល​នេះ​គឺ​ជា​តួលេខ​នៃ​ស្លាប់​ជន​ស៊ីវិល​ដ៏​អាក្រក់​បំផុត​ ធ្វើ​ឡើង​ដោយ​ទាហាន​បរទេស​នៅ​ខែ​នេះ។

ជប៉ុន និង​សហភាព​អឺរ៉ុប​ពិភាក្សា​គ្នា​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី

Posted: 29 May 2011 01:15 AM PDT

ប្រ៊ុចសែល៖ កាល​ពី​ថ្ងៃ​សៅរ៍ មេដឹក​នាំ​សហគមន៍​អឺរ៉ុប និង​ជប៉ុន បាន​ព្រម​ព្រៀង​គ្នា​ចាប់​ផ្តើម​ពិភាក្សា​​ឆ្ពោះ​ទៅ​រក​​ការឯកភាព​លើ​កិច្ច​ ព្រម​ព្រៀង​ពាណិជ្ជកម្ម​​សេរី​តម្លៃ​រាប់​សិប​ពាន់​លាន​ដុល្លារ ដែល​ភ្ជាប់​ទំនាក់​ទំនង​មហា​អំណាច​សេដ្ឋកិច្ច​លេខ ៣​ ពិភព​លោក ទៅ​នឹង​ទីផ្សារ​សេដ្ឋកិច្ច​ធំ​បំផុត​របស់​សាកល​​លោក។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​គ្រោង​សម្អាត​កាក​សំណល់​ស្អុយ​តំបន់​ឆ្នេរ​នៅ​សប្តាហ៍​ក្រោយ

Posted: 29 May 2011 01:10 AM PDT

ភ្នំពេញ៖ អាជាធរ​ខេត្ត​ព្រះ​សីហនុ គ្រោង​ធ្វើ​ការ​បូម​សម្អាត​កាក​សំណល់​​ស្អុយ​រលួយ ដែល​បាន​ដក់​នៅ​លើ​ផ្ទៃ​បាត​ព្រែក​ដំណាក់​ស្តេច ​ក្នុង​តំបន់​ពយ​ជាប់​ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​អូរ​ឈើទាល​ភាគ​ឥសាន​ ស្ថិត​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ធ្វើ​ឲ្យ​បរិស្ថាន​តំបន់​ឆ្នេរ​នៅ​ទីក្រុង​មួយ​នេះ​មាន​សភាព​​ល្អ​ ប្រសើរ​ឡើង​វិញ។

ក្រុម​ប្រដាប់​អាវុធ​យេម៉ែន​ឈាន​ទៅ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​១​សប្តាហ៍​​មក​​នេះ

Posted: 29 May 2011 12:26 AM PDT

សាណា៖ ភាព​ស្ងប់​ស្ងាត់​បាន​វិល​ត្រឡប់​មក​រក​រដ្ឋ​​ធានី​យេម៉ែន​​វិញ​ហើយ​នៅ​ថ្ងៃ ​អាទិត្យ​នេះ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​​កង​កម្លាំង​កុលសម្ព័ន្ធ​ប្រដាប់​អាវុឌ និង​កង​កម្លាំង​របស់​លោក​ប្រធានាធិបតី អាលី អាប់ឌុលឡះ សាលេះ បាន​ឈាន​ទៅ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​មួយ ដើម្បី​បញ្ឈប់​ការ​ផ្ទុះ​អាវុធ​ដែល​គំរាម​កំហែង​អូស​ប្រទេស​នេះ​ទម្លាក់​ចូល ​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល។

ពលរដ្ឋ​ពីរ​នាក់​ត្រូវ​បាន​កោះ​ហៅ​ទៅ​បំភ្លឺ​នៅ​រដ្ឋ​បាល​ព្រៃឈើ ទាក់​ទង​ជម្លោះ​ដី​ធ្លី

Posted: 28 May 2011 11:41 PM PDT

សៀមរាប៖ អ្នក​ភូមិ​ពីរ​នាក់​នៅ​ស្រុក​បន្ទាយស្រី ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​មុន​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ខាង​មុខ​នេះ ទាក់​ទិន​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​រដ្ឋ។

ពលរដ្ឋ​បឹងកក់​បដិសេធ​សំណើ​សាលា​រាជ​ធានី ព្រោះ​មិន​ស្រប​តាម​ចិត្ត​របស់​ពួក​គាត់

Posted: 28 May 2011 11:30 PM PDT

ភ្នំពេញ៖ ក្រុម​ប្រជា​ពលរដ្ឋ​ភូមិ​បឹង​កក់ ដែល​មាន​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជា​មួយ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន បាន​​បដិសេធ​ទទួល​យក​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ដែល​លើក​ឡើង​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ដោយ​អះ​អាង​ថា អ្វី​ដែល​អាជ្ញាធរ​រាជ​ធានី​លើក​ឡើង​មិន​ស្រប​តាម​ចិត្ត​របស់​ប្រជា​ពលរដ្ឋ។