Koh Santipheap Daily

Koh Santipheap Daily


ទាហាន​យេ​ម៉ែន​6នាក់​ត្រូវ​គេ​សម្លាប់​

Posted: 15 May 2011 01:02 AM PDT

អ្នក​ទទួល​ខុស​ត្រូវ​ខាង​សន្តិ​សុខ​យេ​ម៉ែន​ម្នាក់​និយាយ​ថា ពួក​ជន​ប្រដាប់​អាវុធ​បាន​សម្លាប់​ទាហាន​៦​នាក់​ ហើយ​ធ្វើ​ឱ្យ​របួស​៧​នាក់​ទៀត​​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា កន្លង​មក​នេះ​ក្នុង​ខេត្ត​មួយ​នា​ភាគ​កណ្តាល​យេ​ម៉ែន​។ អ្នក​ទទួ​ល​ខុ​ស​ត្រូវ​រូប​នេះ​បន្ត​ថា កង​យោធា​រង​ការ​វាយ​ប្រហារ​នៅ​ឯ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​នៃ​ទី​ក្រុង​ រ៉ាដ​ដា ជា​ទី​ក្រុង​មួយ​ស្ថិត​ក្នុង​ខេត្ត​បៃ​អីុ​ដា។ ពួក​អ្នក​វាយ​ប្រហារ​បាន​រត់​គេច​ខ្លួន​។ កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា ទាហាន​យេ​ម៉ែន​៧​នាក់​ធ្លាក់​ក្នុង​ការ​ពួន​ស្ទាក់​វាយ​ប្រហារ​២​បាន​ត្រូវ​ ស្លាប់​។

ហៃ​ទី​​ ៖ ប្រធានា​ធិបតី​ជាប់​ឆ្នោត​ថ្មី​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​

Posted: 15 May 2011 01:02 AM PDT

ប្រធានាធិបតីថ្មីហៃទីចូលកាន់តំណែង
លោក​មី​សែល ម៉ា​តែល​លី​ អតីត​តារា​ចម្រៀង​មាន​ប្រជា​ប្រិយ​ភាព​បាន​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​ តំណែង​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា​ ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី​ថ្មី​របស់​ហៃ​ទី​។ ក្នុង​ឱកាស​នៃ​ពិធី​មួយ​រៀប​ចំ​ឡើង​នៅ​មុខ​វិមាន​ប្រធានា​ធិបតី​ដែល​ត្រូវ​ បាក់​ពេល​មាន​ការ​រញ្ជួយ​ដី​កាល​ពី​ឆ្នាំ​ទៅ​មិញ​ លោក​ម៉ា​តែ​ល​លី បាន​សន្យា​គោរព​សិទ្ធិ​របស់​ប្រជា​ជន​ និង​របស់​កម្មករ​។ ប្រធានា​ធិបតី​ចប់​អាណត្តិ​លោក​រឺណេ ប្រេវ៉ាល់​ បាន​ប្រគល់​កំណាត់​ពាក់​ឈៀង​ប្រធានា​ធិបតី​ជូន​ដល់​ប្រធាន​សភា​ដែល​បំពាក់​ បន្ត​ជូន​លោក​ម៉ា​តែល​លី​។

ក្មេងស្រីអាយុ​​​១១​ឆ្នាំ​​​តក់ស្លុត​​នឹង​ឪពុកវាយ​​​​ធ្វើបាប​​រត់ទៅ​​លាក់ខ្លួន​​​ពួន​រស់​ក្នុង​ព្រៃ​

Posted: 15 May 2011 12:49 AM PDT

ក្មេងស្រី​​អាយុ​​​១១​ឆ្នាំ ​​បានរត់ទៅលាក់ខ្លួន​​ពួនរស់​​នៅ​ក្នុងព្រៃ​ជាង​​​២០ថ្ងៃ
​ខេត្ត​​បន្ទាយមានជ័យ​ ៖ ​ក្មេងស្រី​​អាយុ​​​១១​ឆ្នាំ ​​បានរត់ទៅលាក់ខ្លួន​​ពួនរស់​​នៅ​ក្នុងព្រៃ​ជាង​​​២០ថ្ងៃ ​​ដោយសារតែ​​ភ័យខ្លាច​​នឹង​​ឪពុក​​​​វាយ​ធ្វើបាប​​ ព្រោះ​កន្លងមក​​​ឪពុក​​​របស់​​នាង​ធ្លាប់បាន​​​កាប់ម្តាយ​របស់នាង​​ជា​ច្រើន​​លើក​ច្រើន​សា​​រួចមកហើយ ​ដែល​រឿង​រ៉ាវ​នេះ​​បានកើត​ឡើង​​​កាលពីថ្ងៃទី​​​​១២ មេសា ​​២០១១ ​ស្ថិតក្នុង​​​ភូមិជោគជ័យ

អគ្គិភ័យ​លេប​ត្របាក់​​ផ្ទះ​ជួល​ស្នាក់​នៅ​របស់​ជនបរទេសទាំង​ព្រឹក​

Posted: 15 May 2011 12:44 AM PDT


ខេត្តព្រះសីហនុ ៖​ ផ្ទះ​​មួយ​​ខ្នងថ្ម​​ក្រោម​ឈើ​​​​​លើ​ដែល​ស្ថិត​នៅ​​ក្នុង​​ក្រុមទី៣​ ភូមិ​៥ សង្កាត់​លេខ​​៤ ក្រុង​ព្រះសីហនុ បាន​ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​​​កាលពី​ព្រឹក​ថ្ងៃទី​១៤ ឧសភា ​វេលា​ម៉ោង​​១០ ។​ លោក​​ឡុង ប៊ុនហាក់ អាយុ​​៤៨ឆ្នាំ​ ជា​អ្នក​​​ចែក​ចាយ​​ស្រាបៀរ​អង្គរ​ ​ស្នាក់​នៅ​​​ក្បែរ​​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​​ភ្លើង​​ឆេះ​​​នេះ​ជាកម្ម​សិទ្ធិ​របស់​គាត់

មនុស្ស​​២នាក់​ និងម៉ូតូ២គ្រឿង​ត្រូវ​ដើម​ឈើ​​រលំ​សង្កត់​

Posted: 15 May 2011 12:37 AM PDT

មនុស្ស​​២នាក់​ និងម៉ូតូ២គ្រឿង​ត្រូវ​ដើម​ឈើ​​រលំ​សង្កត់​
រាជធានីភ្នំពេញ ៖ ​មនុស្ស​២នាក់ ​​ត្រូវ​​ដើម​ក្ងោក​រលំ​សង្កត់ពី​លើ​បណ្តាល​សន្លប់​ជាង​កន្លះ​ម៉ោង ខណៈ​​​ពួកគេ​កំពុង​​ជិះម៉ូតូតិចៗ​សម្លឹង​រក​ម៉ូយ ហើយ​​​ដើមឈើ​នោះរលំ​ចំពេល​អ្នក​ជិះ​​ម៉ូតូ​​ទាំង​​២នាក់​នោះមក​ដល់​​តែម្តង ​ចំណែក​​ម៉ូតូ​​រង​ការ​​ខូចខាត​​​បែកបាក់ផងដែរ​។ ​ហេតុការណ៍នេះ​​កើត​ឡើង​កាលពីវេលាម៉ោង​​៩​ព្រឹក​​​ថ្ងៃទី​​១៥ ឧសភា ​២០១១

កាប់​ចាក់​គ្នា​​ពីរ​លើក​​​ប៉ូលិស​ឃាត់​ខ្លួន​​ពីរ​នាក់​ពេល​​មានការ​ប្រគំ​តន្ត្រី​ស្រាបៀរ

Posted: 15 May 2011 12:31 AM PDT

សង្ស័យ​​​ពីបទ​បង្ក​របួស​ស្នាម​​ចាក់​គូបដិបក្ស​​របួស​ធ្ងន់
ខេត្ត​​ពោធិ៍​សាត់ ៖ ​យុវជន​​ពីរ​នាក់​ក្នុង​ចំណោម​​បក្សពួក​ជា​ច្រើន​​នាក់​ទៀត​​ បាន​ត្រូ​វ​សមត្ថ​កិច្ច​​ទៅ​ឃាត់​ខ្លួន​​​ដល់​ផ្ទះ​​ទាំង​យប់​ ដោយ​ជាប់សង្ស័យ​​​ពីបទ​បង្ក​របួស​ស្នាម​​ចាក់​គូបដិបក្ស​​របួស​ធ្ងន់​ ។ ការ​ឃាត់​ខ្លួន​​បាន​ធ្វើ​​ឡើង​កាលពី​​យប់​ថ្ងៃទី​​១៣ ឧសភា វេលារំលង​អធ្រាត្រ​​​​ក្រោយ​​ពេល​មាន​​​​ក្មេង​​ស្ទាវ​​​​​២​ក្រុមឈ្លោះ​​​ដេញ​កាប់​​ចាក់គ្នា​ពីកន្លែង​ប្រគំ​តន្ត្រី​​​​ស្រាបៀរ

ក្មេង​ស្រី​ជំទង់៣នាក់​លង់​ទឹក​ស្រះ​សំណាង​ល្អ​ជួយ​ទាន់​ពេល

Posted: 15 May 2011 12:23 AM PDT

ខេត្ត​ស្វាយរៀង ៖ ​យ៉ាង​ហោច​ណាស់ ​មាន​ក្មេង​ស្រី​ជំទង់​៣នាក់ ដែល​នាំគ្នា​ចុះ​ហែល​ទឹក​ស្រះ​លេង​បណ្តាល​ឱ្យ​លង់​ទាំង​៣នាក់​​ តែ​សំណាង​ល្អ ត្រូវ​បាន​​អ្នកធ្វើដំណើរ​​តាម​ផ្លូវ​​បាន​ឃើញ​ក៏​ឆោឡោ​​​ រួច​ក៏​មាន​អ្នក​ចេះ​ហែល​ទឹក​ចុះ​ទៅ​​ជួយស្រង់​​ចេញពី​ក្នុង​ទឹក​បានជាបន្តបន្ទាប់ ។ ទោះ​បី​ជាបែបណា ក្មេង​ស្រី​ម្នាក់​មានស្ថាន​ភាព​​ធ្ងន់​ធ្ងរ​ត្រូវ​ដឹកបញ្ជូន​ទៅ​

ខ្សែ​ភាព​យន្ត​​កូន​ជ្រូក​ត្រូវ​បា​ន​រក​ឃើញ​ក្នុង​ផ្ទះ​របស់​ប៊ីន​ឡា​ដេន​

Posted: 15 May 2011 12:00 AM PDT

កាសែត​ញូវ​យ៉ក​ថែម​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ថា ឯកសារ​ជា​ច្រើន​ប្រមូល​បាន​ក្នុង​ឱកាស​នៃ​ការ​វាយ​ឆ្មក់​ប្រឆាំង​នឹង​និវេសន ​ដ្ឋាន​របស់​អូសាម៉ា​ ប៊ីន​ឡា​ដេន នៅ​ប៉ា​គី​ស្ថាន​ក៏​រួម​មាន​ផង​ដែរ​នូវ​ខ្សែ​ភាព​យន្ត​កូន​ជ្រូក​ជា​ច្រើន​។ ក៏​ប៉ុន្តែ​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ដក​ស្រង់​សំដី​ដោយ​កាសែត​នោះ ​ពុំ​បាន​បញ្ជាក់​ថា ​តើ​ខ្សែ​ភាព​យន្ត​កូន​ជ្រូក​ទាំង​នោះ​ជា​របស់​ជន​លេខ​មួយ​​អាល់​កៃ​ដា ឬ​ក៏​ជា​របស់​បណ្តា​មនុស្ស​របស់​គេ​ឡើយ​។ កាសែត​ញូវ​យ៉ក​ថែម​វាយ​តម្លៃ​ថា ការ​លាត​ត្រដាង​នេះ​អាច​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​​របស់​អូសាម៉ា​ ប៊ីន​ឡា​ដេន ខ្លះ​ដែរ​។

មេ​ដឹកនាំក្រុម​​ប្រឆាំង​​បេឡារុស លោកអានដ្រេសាន នីកូវ កាត់ទោស​ត្រូវ​ដាក់គុក​​ឆ្នាំ​

Posted: 15 May 2011 12:00 AM PDT

មេដឹកនាំប្រឆាំង​បេឡារុស​ពេលនាំខ្លួន
ប្រទេស​បេឡារុស​កាលពីថ្ងៃទី​​១៤ ឧសភា ​កន្លង​មក​ បាន​កាត់ទោស​​​មេ​ដឹកនាំក្រុម​ប្រឆាំង​លោកអានដ្រេ​សាន​នីកូវ​ ដាក់ពន្ធនាគារ​រយៈ​ពេល​​៥​ឆ្នាំ ​​ពីបទ​ចោទប្រកាន់​រៀបំ​​ឱ្យមានបាតុ​កម្ម​​​ក្រោយពីការ​ឈ្នះឆ្នោត​​ប្រកប​ ដោយ​​​​​ភាព​ចម្រូង​ចម្រាស​​ជាថ្មី​​​របស់ប្រធានា​ធិបតី​​ផ្តាច់ការ​លោក​ អាឡិច​សាន់ឌ័រ​​​ លូកា​​ឆេន​កូ ។ លោក សាន​នី​កូវ អាយុ​​​៥៧ឆ្នាំ ​ជា​ឥស្សរ​ជន​​​លេច​ធ្លោ​​​មួយរូបក្នុង​​ការកាត់ទោស​​​ឥស្សរ​ជន​​ប្រឆាំង​ជា ​បន្តបន្ទាប់ ​ដែលត្រូវ​​ចាប់ខ្លួន​ក្រោយ​ពី​​ការ​បោះ​ឆ្នោត​​​កាលពីថ្ងៃទី​១៩ ធ្នូ ​​ឆ្នាំ​២០១០ កន្លង​មក ​​ដែលក្នុង​​ការ​បោះឆ្នោត​​នេះ​លោក​​លូ​កា​​ឆេនកូ​

ថៃស្នើ​ដល់​​​ភូមា​​ឱ្យបើក​​​ច្រក​ឆ្លង​កាត់​​​ព្រំដែនរវាង​​​ប្រទេសទាំង​ពីរ​ឡើង​វិញ​

Posted: 15 May 2011 12:00 AM PDT

អនុរដ្ឋ​មន្ត្រី​​​ក្រសួង​ពាណិជ្ជ​កម្ម​​​ចាំផ្ទះ​ថៃ លោក Alongkorn Panlaboot ថ្លែង​​​ថា ថៃ​បាន​ស្នើ​ដល់​​​ប្រទេស​ភូមាដែល​​នៅក្បែរ​​​ខាង​​​ឱ្យពិចារ​ណា​​ មើលពីការបើកឡើងវិញ​​​នូវ​ច្រក​​ឆ្លង​កាត់ព្រំ​ដែន Mae Sot-Myawaddy ដែលត្រូវ​​​បាន​បិទ​​ចាប់តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​២០១០ ​កន្លង​មក ​ក្នុង​ការ​​ប៉ុនប៉ង​​​ដើម្បីជំរុញ​​​ និងលើក​​កម្ពស់​​​ការ​ធ្វើ​ពាណិជ្ជ​ក​ម្ម​​​នៅ​តាមព្រំដែន​​​រវាង​ ប្រទេសទាំង​ពីរ​។​​សំណើនោះ​​​​របស់ថៃ​​​ធ្វើឡើង​​កាលពី​​ដើម​ខែ​នេះ ក្នុង​អំឡុង​ពេល​នៃកិច្ច​ប្រជុំ​​​រដ្ឋមន្ត្រី​​សេដ្ឋកិច្ច​​​អាស៊ាន​​ ដែលរៀបចំ​​ឡើងនៅក្នុង​​​​ទីក្រុង​ហ្សាការ​តា

ប៉ះទង្គិចគ្នា​​​​ថ្មី​នៅស៊ីរី​​ស្លាប់5នាក់​

Posted: 15 May 2011 12:00 AM PDT

ការប៉ះទង្គិចគ្នានៅស៊ីរី
នៅប្រទេសស៊ីរី​​​កាលពីថ្ងៃទី​​១៤ ឧសភា ​​កន្លង​មក ​​មានការប៉ះទង្គិចគ្នា​​​ទៀត​រវាង​​​កង​កម្លាំង​​សន្តិសុខ​​ដែលមានភក្តី​​ ភាពចំពោះ​​​ប្រធានា​ធិបតី​​ប្រទេស​នេះ លោក​បាចា​អាល់អាសាដ ​​និង ហ្វូង​បាតុករ​នៅ​ក្នុងទីក្រុង​​នានា បណ្តាល​​ឱ្យស្លាប់​​​មនុស្ស​​​​៥​នាក់​​ទៀត​​ បើទោះបីជា​​លោក​អាល់​​អាសាដ បញ្ជា​ដល់​កង​កម្លាំង​​សន្តិសុខ​​​ឱ្យ​បញ្ឈប់​​ការបាញ់រះ​​លើ​ហ្វូង​បាតុករ​ ​នឹង​យល់ព្រម​បើក​​​ការ​ចរចា​ក៏ដោយ ។ ​ការ​ប៉ះទង្គិចគ្នា​​ប្រកប​ដោយ​​ការបង្ហូរឈាម​​​ជា​ថ្មីទៀត​​នេះធ្វើ​ឱ្យ​ ប៉ះ​ពាល់​ដល់ការ​​​សន្យា​​របស់​រដ្ឋាភិបាល​លោក​អាល់​អាសាដ ​​ដែល​ថា​នឹង​បន្តការ​ធ្វើ​កំណែ​ទម្រង់​​របស់​ប្រទេស​ដែល​ញាំញី​ដោយបាតុ​ កម្ម​​អស់​​រយៈ​​ពេល​​២ខែ

អតីតស្ត្រី​ទីមួយអេហ្ស៊ីប​​កើតជំងឺ​បេះ​ដូង​

Posted: 14 May 2011 11:59 PM PDT

អតីត​ស្ត្រីទីមួយ​​អេហ្ស៊ីប​​លោកស្រី Suzanne Mubarak ជាភរិយា​របស់​​​អតីតប្រធានាធិបតី​លោកហ៊ូស្នី មូបារ៉ាក់ ​​ដែលត្រូវ​​ទម្លាក់​​ចេញពី​តំណែង​​កើតជំងឺ​​​បេះដូង​​កាលពីថ្ងៃទី​​១៣ ឧសភា ​កន្ល​ងមក ​ក្រោយ​ពីត្រូវ​​សួរចម្លើយ​​​ទាក់ទិននឹង​ការ​ចោទប្រកាន់​​ពីបទ​ពុករលួយ ។​ អ្នក​រៀបចំ​​ចាត់ចែង​នៅមន្ទីរពេទ្យ Sharm el-Sheikh លោក Mohamed Fatah Allah និយាយ​ថា ​លោកស្រី Suzanne Mubarak ត្រូវ​បាន​ដឹកទៅ​​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ក្រុងនេះ ។

ផ្លូវ​​ពីជើង​ឯក​​​ទៅ​ខេត្តកណ្តាល​​​ពេល​យប់​ភ្លឺ​ដូច​​មុខ​វាំង តែ​ផ្លូវ​​​ទំនប់​បឹង​ទំពុន​​នៅ​ក្រោម​​ខ្សែ​ភ្លើង​​​មេ​មាន​ចរាចរ​ច្រើន​ ​ងងឹត​​​​សូន្យ​

Posted: 14 May 2011 11:53 PM PDT

ផ្លូវ​ពី​ជើង​ឯក​ទៅ​​ខេត្តកណ្តាល​
រាជធានីភ្នំពេញ ៖ ​នៅ​តាម​​បណ្តោយ​ផ្លូវ​ពី​ជើង​ឯក​ទៅ​​ខេត្តកណ្តាល​ដែល​គេ​តែងហៅថា ​ផ្លូវ​​ភ្ជាប់​ពីចំការ​ដូង​ ទោះ​បីជា​ផ្លូវ​នេះ​មិន​សំបូរ​ប្រជាពលរដ្ឋ​រស់នៅក្តី ​តែ​ផ្លូវត្រូវ​បាន​គេ​ពង្រីក​​​​ធំទូលាយ​​ និងមានភ្លើង​​បំភ្លឺ​នៅ​ពេលយប់​ភ្លឺ ចិញ្ចាច​ដូច​​ថ្ងៃ ផ្ទុយ​ស្រឡះ​ពី​ផ្លូវ​ទំនប់​បឹង​ទំពុន​ ដែល​មាន​​ចរា​ចរណ៍​មមាញឹក​​ បែរ​ជា​​ពេល​យប់ ​ងងឹត​សូន្យ​សុង​

ប្រជុំទ្វេភាគីរវាងខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ ប្រទេសឡាវស្តី​ពី​កិច្ច​សហ​ការ​

Posted: 14 May 2011 11:27 PM PDT


ខេត្តចំប៉ាសាក់-ឡាវ ៖ ​ឆ្លើយ​តបតាមការ​អញ្ជើញរបស់លោក​សន សៃស៊ីផានដន់ អភិ​បាល​ខេត្តចំប៉ាសាក់ នៃ​សាធា​រណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ លោក​ម៉ៅ ធនិន អភិ​បាល​រងខេត្តស្ទឹងត្រែង នៃព្រះ​រាជា​ណាចក្រ​កម្ពុជា បានដឹកនាំគណៈ​ប្រតិភូ​ចូល​រួមកិច្ច​ប្រជុំ​ស្តី​ពីការអនុវត្តន៍​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិ​ការ​ទ្វេ​ភាគីកម្ពុជា-ឡាវ​រវាង​ខេត្ត​

​សពលោក​រាជ សម្បត្តិ ​​ត្រូវ​បាន​បូជា​​រសៀលនេះ និង​ពិធីបុណ្យ​​​៧ថ្ងៃ​​ទី​១៦ ឧសភា​

Posted: 14 May 2011 11:22 PM PDT

សពលោក​សាស្ត្រាចារ្យ​​​រាជ សម្បត្តិ ត្រូវ​បាន​រៀបចំ​​បូជា​នៅ​វេលាម៉ោង​​២​រសៀល​​នេះ​ នៅ​វត្ត​​​វង្កដ្ឋ​បុរី ហៅ​វត្ត​​​ទួលក្រសាំង
រាជធានីភ្នំពេញ ៖ សពលោក​សាស្ត្រាចារ្យ​​​រាជ សម្បត្តិ ​​​ប្រធានផ្នែក​​កិច្ចការ​​សាធារណៈ​នៃ​សាលា​ក្តី​​ខ្មែរ​ក្រហម​​ត្រូវ​បាន​រៀបចំ​​បូជា​នៅ​វេលាម៉ោង​​២​រសៀល​​នេះ​ថ្ងៃទី​​១៥ ឧសភា​​២០១១ នៅ​វត្ត​​​វង្កដ្ឋ​បុរី ហៅ​វត្ត​​​ទួលក្រសាំង​ តាមបណ្តោយ​​មហាវិថី​​សហព័ន្ធ​រស្ស៊ី​​ ស្ថិត​ក្នុង​សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ​ហើយពិធី​​បុណ្យ​​​៧​ថ្ងៃ​​នៃសពនេះ​​ដែរ

ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​​​ប្រដាប់​​​អាវុធ​​​ត្រូវ​នគរបាល​​ចាប់​បាន​៣នាក់

Posted: 14 May 2011 08:56 PM PDT

ឃាត់​ខ្លួន ជន​សង្ស័យ​ជួញដូរគ្រឿងញៀន៣​នាក់
រាជធានីភ្នំពេញ ៖ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀនក្រសួងមហាផ្ទៃសហការជា​មួយ​នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឆ្មក់​ចូល​ផ្ទះសំណាក់យីហោហ្គេច ឡាំង នៅ​តាម​ផ្លូវលេខ​១៥៤ ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន​ពេញ កាលពីវេលាម៉ោង៩ និង១៥នាទីយប់​ថ្ងៃទី១៣ ឧសភា ឆ្នាំ២០១១​ ឃាត់​ខ្លួន ជន​សង្ស័យ​ជួញដូរគ្រឿងញៀន៣​នាក់​

លោកកាដាហ្វី​ដែល​លាក់​ខ្លួនបដិ​សេធ​ព័ត៌​មាន​ថា​លោក​ត្រូវរបួស

Posted: 14 May 2011 08:41 PM PDT

លោកកាដាហ្វី
ក្នុង​សារ​មួយ​ផ្សាយកាលពី​យប់​ថ្ងៃ​ទី១៣ ឧសភា ​កន្លង​មក​នេះ​តាម​ទូរទស្សន៍​លីប៊ី ​លោកមូ​អាម៉ាកាដាហ្វី អះ​អាង​ថា ការ​វាយ​ប្រហារ​​តាម​អាកាស​របស់អូតង់​​នឹងពុំ​អាច​ត្រូវលោកឡើយ ពីព្រោះ​លោក​ស្ថិតក្នុង​បេះ​ដូង​របស់ពលរដ្ឋ​លីប៊ី ​ជា​ច្រើនលាននាក់ ។​ សារនេះ​​របស់លោកកា​ដា​ហ្វី​ក៏ត្រូ​វ​ផ្សាយ​តាម​​​វិទ្យុ​រដ្ឋ​លីប៊ីដែរ ដោយ​លោក​អះអាង​​ថា លោកស្ថិត​នៅ​កន្លែង​ដែលកង​យន្ត​ហោះ​របស់អូតង់​ពុំ​អាច​វាយប្រហារ​​ត្រូវ ។ ​តាមទូរទស្សន៍​​លីប៊ី JAMAHIRAH

ប៉ូលិសក្រុងក្រចេះបង្រ្កាប​ក្រុមជួញដូរនិងប្រើប្រាស់ថ្នាំញៀន

Posted: 14 May 2011 08:38 PM PDT

​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំញៀន​ចំនួន​​ពីរ​នាក់
ខេត្តក្រចេះ ៖ ប៉ូលិស​​អធិ​ការ​ដ្ឋាន​ក្រុង​ក្រចេះ ​ដឹក​នាំ​ដោយ​លោក​អនុ​សេនីយ៍​​ឯក ច័ន្ទ សុផល្លា អធិ​ការ​រង ​បាន​បង្ក្រាប​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំញៀន​ចំនួន​​ពីរ​នាក់​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​បាន​​ឃាត់​​ខ្លួន​​ក្រុម​អ្នក​ប្រើ​ប្រាស់​​បួន​នាក់​រួច​មក ។ ការចុះបង្រ្កាបជនជាមុខ​សញ្ញា​​ចែកចាយ និងប្រើប្រាស់ថ្នាំញៀន​នេះ បាន​ធ្វើឡើងកាលពីថ្ងៃទី១៣

ប្រធាន IMF ​ត្រូវ​ចាប់ខ្លួន​​នៅក្នុង​ទីក្រុង​ញូវយ៉ក​

Posted: 14 May 2011 08:32 PM PDT

ប្រធាន IMF ​
ប្រធានមូលនិធិ​​​រូបិយវត្ថុ​​អន្តរជាតិ (IMF) លោក Dominique Strauss-Kahn បាន​ត្រូវ​ចាប់ខ្លួន​នៅ​​ក្នុងទីក្រុង​​ញូវយ៉ក ​សហរដ្ឋអាមេរិក ​​ពីបទ​ចោទប្រកាន់​ប៉ង​រំលោភ​​បំពាន​ផ្លូវ​ភេទ​​លើ​ស្ត្រី​ជា​​អ្នកបម្រើ​ នៅសណ្ឋាគារ​​មួយរូប​ក្នុងទីក្រុង​​ញូវយ៉ក​ ។ ​កាសែត The New York Times រាយ​ការណ៍​ថា ​លោក Strauss-Kanh ត្រូវ​បាន​​​នាំចេញ​ពីយន្ត​ហោះដោយ​​​គិញសម្ងាត់​​​​៣នាក់ ​នៅ​ឯព្រលាន​យន្តហោះ John F-Kennedy ដែល​យន្តហោះ​​នោះ​គ្រោង​ចេញ​ដំណើរ​​ទៅ​កាន់​ទីក្រុង​​ប៉ារីស ​ប្រទេស​បារាំង ។

ពិធីបញ្ចុះ​​​​សពអ៊ីម៉ាមលីប៊ី​​​9នាក់ដែលត្រូវ​​សម្លាប់​​​ដោយអូតង់​

Posted: 14 May 2011 08:32 PM PDT

ក្នុងពិធី​បញ្ចុះ​សព​អ៊ី​ម៉ាម​លីប៊ី​៩នាក់
ពិធីបញ្ចុះ​​​សពអ៊ីម៉ាម​​​​៩នាក់ ដែល​អាជ្ញាធរ​​លីប៊ី​ថា ​ត្រូវស្លាប់​​ដោយសារ​ការ​​វាយប្រហារ​​​តាមអាកាស​មួយរបស់អូតង់​​​នៅ​ភាគខាង​ កើត​​ប្រទេស​​ប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី​​​១៤ ឧសភា ​​នៅក្រុង​​ទ្រីប៉ូលី ។​ មនុស្ស​ប្រមាណជា​​​៥.០០០នាក់​​បា​នប្រមូល​​ផ្តុំ​​គ្នានៅ​កន្លែង​​បញ្ចុះ​​ សព​មួយ ស្ថិត​នៅជិត​កំពង់​​ផែ​​នៃរដ្ឋ​​ធានីលីប៊ី​​ ។ ​មនុស្ស​​ទាំង​នេះ​​បាននាំគ្នា​​ស្រែក​ពាក្យ​ថា ​«សូម​ឱ្យព្រះ​​ជាម្ចាស់​កម្ទេច​​កងកម្លាំង​​​អូតង់​ទាំង​នៅលើដី ក្នុង​សមុទ្រ ​និ​ង​លើ​អាកាស​» ចំណែក​​​កង​ទាហាន​​លីប៊ី​​​បានបាញ់​ទៅ​លើអាកាស​។​

ប្រធានាធិបតី​​អ៊ីរ៉ង់​បណ្តេញរដ្ឋមន្ត្រី​​​​3រូបចេញពីតំណែង​

Posted: 14 May 2011 08:32 PM PDT

រដ្ឋមន្រ្តីក្រសួង​ប្រេងកាត​អ៊ីរ៉ង់​ដែលត្រូវ​បណ្តេញចេញ
រដ្ឋមន្ត្រី​​ប្រេងអ៊ីរ៉ង់​​រួមទាំង​រដ្ឋមន្ត្រី​​​​​២រូបទៀត ​ត្រូវបានបណ្តេញ​ចេញពីតំណែង​​​ដោយ​លោក​ប្រធានាធិបតី​​ម៉ាមូដ​​ អាម៉ាឌីណា​ហ្សាដ ​​កាលពី​​ថ្ងៃទី​១៤ ឧសភា កន្លង​មក​ ​ចំពេល​កំពុង​​មាន​ផែនការ​​​​លាយបញ្ចូល​​​គ្នា​​រវាង​ក្រសួង​​​មួយ​ចំនួន​ របស់​​ប្រទេស ។ ​ក្នុងក្រឹត្យ​ចំនួន​​៣​ដាច់​ដោយ​ឡែក​​​ពីគ្នា ​លោកប្រធានាធិបតី​​អាម៉ាឌី ណឺហ្សាដ ​​បានបណ្តេញ​​រដ្ឋមន្ត្រី​​ក្រសួងសុខមាល​​ភាព​​ និង​សន្តិសុខ​សង្គម លោក Sadey Mahsouli រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​​​ និងរ៉ែ លោក Ali-Akbar Mehrabian និង​រដ្ឋ​មន្ត្រីប្រេង

ជប៉ុន ៖ បញ្ឈប់​ទាំង​ស្រុង​សក​ម្ម​ភាព​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរហាម៉ាវ​កា​

Posted: 14 May 2011 08:32 PM PDT

ក្រុម​ហ៊ុន​អគ្គិ​សនី​ជប៉ុន CHUBU ELECTRIC POWER បាន​បញ្ឈប់​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា នូវ​កិច្ច​ដំណើរ​ការ​របស់​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរហា​ម៉ាវ​កា​ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​ណា​អូ​តូ​កាន​បាន​ស្នើ​កាល​ពី​ សប្តាហ៍​មុន​កាត់​ផ្តាច់​សកម្ម​ភាព​របស់​មជ្ឈ​មណ្ឌល​នេះ​ស្ថិត​នៅ​ក្នុង​ទី​ ក្រុង​ស៊ីហ្សូ​អូ​កា​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​​កាន់​តែ​ខ្លាំង​ទាក់​ទិន​ដល់​សន្តិ​សុខ​មជ្ឈ ​មណ្ឌល​នោះ​។ ក្រុម​ហ៊ុន​អគ្គិ​សនី​នេះ​ជា​ក្រុម​ហ៊ុន​អគ្គិសនី​ធំ​ជាង​គេ​ទី​៤​របស់​ ជប៉ុន​បាន​បញ្ចប់​នា​វេលា​ម៉ោង​១០ និង​១៥​នាទី​​នូវ​ប្រតិ​បត្តិ​ការ​សំដៅ​បញ្ឈប់​កិច្ច​ដំណើរ​ការ​របស់​រេ​ អាក់​ទ័រ​ចុង​ក្រោយ​របស់​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​នោះ​ស្ថិត​នៅ​ចម្ងាយ​១៨០ ​គីឡូ​ម៉ែត្រ​ភាគ​និរតី​ក្រុង​តូ​ក្យូ​។

ជិះ​ម៉ូតូ​ឆ្លង​​ថ្នល់​រថយន្ត​ដឹកអ្នកដំណើរបុកកិនម៉ូតូម្ចាស់របួស

Posted: 14 May 2011 07:59 PM PDT


ខេត្ត​ព្រះសីហនុ ៖ បុរសម្នាក់​បាន​ដេក​ដួល​នៅលើថ្នល់និង​ម៉ូតូនៅក្រោមរថយន្ត បន្ទាប់​ពីរថយន្តក្រុងដឹក​អ្នក​ដំណើរ​បើកក្នុងទិស​ដៅពីភ្នំពេញទៅក្រុងព្រះសីហនុបុក​កាលពី​វេលា​ម៉ោង​១៧និង៣០នាទីថ្ងៃទី​១៣ ឧសភា នៅតាម​បណ្តោយផ្លូវ​ជាតិ​លេខ​៤ ក្បែរផ្សារឃ្លាំងលើស្ថិត​ក្នុងក្រុម​ទី​៣ ភូមិ​២ សង្កាត់លេខ​១ ក្រុងព្រះ​សីហនុ

កាមរី​​ស៊េរី​​៩៣ បើកឡើង​ជិះលើ​របាំង​ថ្ម​​ទាំង​ព្រឹក​

Posted: 14 May 2011 07:32 PM PDT

 ​រថយន្ត​​ម៉ាកកាមរីមួយគ្រឿង​​​បាន​បើកបុករបាំង​ថ្ម​​ខណ្ឌ​ចែក​ផ្លូវ ​ហើយ​ឡើងជិះ​​ពីលើ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាកកាមរី​​ ស៊េរី​​៩៣ ពណ៌ទឹក​​ប្រាក់ ​ពាក់ស្លាកលេខ ​ភ្នំពេញ 2D-5151 មួយគ្រឿង​​​បាន​បើកបុករបាំង​ថ្ម​​ខណ្ឌ​ចែក​ផ្លូវ ​ហើយ​ឡើងជិះ​​ពីលើ​ទៅមុខលែង​រួច ។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បានកើតឡើង​​​កាល​ពី​វេលា​ម៉ោង​​​​៧​និង​​​៤០នាទីព្រឹក​​ថ្ងៃទី​​​១៥ ​​ឧសភា ២០១១ នៅ​ចំណុចខាងជើង​ភ្លើង​​​ស្តុប​​ទួល​គោក

អង្គ​ការ​សេ​ដាក​ចែក​អណ្តូង​ទឹក​ស្អាត​ដល់​ប្រជា​ជននៅស្រុកបាភ្នំ

Posted: 14 May 2011 07:25 PM PDT

ពិធីប្រគល់ និងទទួលឧបករណ៍អណ្តូងស្នប់នៅការិយាល័យអង្គការសេដាក
ខេត្តព្រៃវែង ៖ ​កាលពីថ្ងៃទី​៩ ឧសភា ​នៅ​ក្នុង​បរិវេណ​ការិយា​ល័យ​អង្គ​ការ​សេដា​​ក ស្រុក​បា​ភ្នំ​មាន​​ចែកចាយ​អណ្តូង​​ស្នប់ចំនួន​៣០​ដល់​ប្រជា​ជន​ចំនួន​៥០គ្រួសារ ​នៅក្នុង​ស្រុកបាភ្នំ​ដែលកំពុង​ជួបការ​ខ្វះខាត​ទឹក​ស្អាត​​ក្នុង​ការ​ហូប​ចុក និង​​ស្រោច​ស្រព​ផល​ដំណាំ​ដាំដុះ​នានា

នារីដោះធំ​ជាង​គេបំផុត​​លើពិភពលោក​

Posted: 14 May 2011 07:23 PM PDT

នាង Chelsea Charms
នាង CHELSEA CHARMS មានកម្ពស់​ត្រឹម​តែ​​​១,៦ម៉ែត្រ ​​ក៏ប៉ុន្តែ​​នាង​មាន​ដោះ​ធំជាង​​​គេបំផុត​​លើពិភពលោក​​​ដោយ​​​រង្វង់​ ដើមទ្រូង​របស់នាង​​មានប្រវែង​​​១៥៣​សង្ទីម៉ែត្រ ។​ នាង CHELSEA CHAMS ជនជាតិ​អាមេរិក​​និយាយ​ថា​ ដោះនាង​​ទាំង​២​បន្ត​រីកធំ​​ជា​និច្ច ។ ​ជាមួយរង្វង់​​​ទ្រូង​​​១៥៣​សង្ទីម៉ែត្រ ​នាង​អះអាងតាមទូរទស្សន៍​អាមេរិក​​ ITV ថា គ្មាន​នារីណាម្នាក់​​​មានដោះធំបែបនេះ​ដូច​នាង​​ឡើយ។ នាង​រៀបរាប់​​ថា បានប្រើប្រព័ន្ធ​​មួយមានឈ្មោះ​​ថា ​POLYPROPYLENE STRING BREAST IMPLANTS ។ វា​អាច​ធ្វើ​ឱ្យ​ដោះ នាង​​រីកធំឡើងៗ

វិបត្តិ​​នៅ​តែ​​ខ្មៅ​ងងឹត ​កម្ពុជា​​អាច​​ប៉ះពាល់​​ប្រសិន​បើ​ការ​​បោះ​ឆ្នោត​​នៅ​សៀម​​ខែ​កក្កដា​​ក្រុម​​អាមាត្យ​​ចាញ់

Posted: 14 May 2011 07:21 PM PDT

តាមទីភ្នាក់​ងារ​វ៉ាស៊ីនតោន​ប៉ុសិ៍្ត​កាលពី​ថ្ងៃទី១៣ ឧសភា បាន​ផ្សាយ​​អត្ថបទ​​មួយ​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​ថៃ​បែកបាក់​នៅ​ពេល​ប្អូនស្រី​លោក​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា ​ចូល​រួមបោះឆ្នោត​ ។ អត្ថបទ​វិភាគនេះ​បានធ្វើឡើង​ ខណៈ​ពេល​​នយោ​បាយ​​ថៃបាន​ឈានឆ្ពោះ​​ទៅ​រក​ការ​បោះ​ឆ្នោត ​ក្រោយពីលោក​អាប់ភីស៊ីត វេចា​ជីវ៉ា ​ប្រកាស​រំលាយ​សភា

មែរសឺដេស​ដេញ​បុក​កាមរី​បាឡែន​វេលា​ទៀបភ្លឺ​យ៉ាង​សាហាវ

Posted: 14 May 2011 07:15 PM PDT

រថយន្តមែរសឺ​ដេស​​​​ដែលបុក​រថ​យន្ត​កាមរី​​បា​ឡែន​​ពីក្រោយទាំង​កំរោល​នោះក៏​បាន​ខ្ទេច​​មុខ​​យ៉ាង​ខ្លាំង​ផងដែរ
រាជធានីភ្នំពេញ ៖ រថយន្តពីរគ្រឿង មួយ​គ្រឿង​ម៉ាកកាមរី​ធុន​បាឡែន ពណ៌ស្ករ ស៊េរី​​ឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ 2J-7281 និង​មួយ​គ្រឿងទៀតម៉ាកមែរសឺដេស ពណ៌ខ្មៅ ស៊េរី​អេស៤៣០ ពាក់ស្លាកលេខ ភ្នំពេញ 2M-2827 បានបើកដេញគ្នាលើកំណាត់​មហាវិថី​សហ​ព័ន្ធរុស្ស៊ីឆ្ពោះទៅទិសខាងកើតបង្កឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​

រឿងរ៉ាវសង់សាលាមត្តេយ្យមួយខ្នងជាថ្នូរដី២០ហិកតា ៤ឆ្នាំមកហើយនៅមេម៉ាយកំពុងក្លាយជាបង្គន់អនាម័យ

Posted: 14 May 2011 07:14 PM PDT


ខេត្ត​កំពង់​ឆ្នាំង​​ ៖ ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ស្អង ឃុំ​ប្រស្និប ស្រុក​រលា​ប្អៀរ​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ចំនួន​២០​ហិកតា​​ដែល​បាន​វាស់​ទៅ​ឱ្យ​​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​ដែលបាន​សន្យា​ដោះ​ដូរនឹង​ការ​សាង​សង់​អគារសាលា​មត្តេយ្យ​១​ខ្នង​មាន​៣​បន្ទប់​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៤​ឆ្នាំ​ហើយ អគារ​​ធ្វើ​បាន​ត្រឹមតែ​ប្រមាណ​៥០​ភាគ​រយ​ប៉ុណ្ណោះ

ផ្ទុះម៉ាស៊ីនហ្គាសក្នុងរោងចក្រទឹកកកស្លាប់ម្នាក់ របួសម្នាក់

Posted: 14 May 2011 07:00 PM PDT

សមត្ថកិច្ចចូលទៅពិនិត្យកន្លែងដែលផ្ទុះ
រាជ​ធានី​ភ្នំពេញ​ ៖ ម៉ាស៊ីន​ហ្គាស​រោង​ចក្រ​ផលិត​ទឹក​កក​បាន​​ផ្ទុះ​ឡើង​លាន់​កក្រើក​ដី​បណ្តាល​ឱ្យ​មនុស្ស​ពីរ​នាក់​រង​របួស​ ហើយ​ក្រោយ​មក​បាត់​បង់​ជីវិត​ម្នាក់​ បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​។​ ហេតុ​ការណ៍​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១១ ​នៅ​ក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​