The Phnom Penh Post - KHMER: “ថៃ​ស្នើ​សង់​អគារ​រដ្ឋបាល​​ពន្ធ​គយ និង​អន្តោ​ប្រវេសន៍​នៅ​ព្រំ​ដែន កម្ពុជា​បដិសេធ” plus 9 more

The Phnom Penh Post - KHMER: “ថៃ​ស្នើ​សង់​អគារ​រដ្ឋបាល​​ពន្ធ​គយ និង​អន្តោ​ប្រវេសន៍​នៅ​ព្រំ​ដែន កម្ពុជា​បដិសេធ” plus 9 more


ថៃ​ស្នើ​សង់​អគារ​រដ្ឋបាល​​ពន្ធ​គយ និង​អន្តោ​ប្រវេសន៍​នៅ​ព្រំ​ដែន កម្ពុជា​បដិសេធ

Posted: 06 Mar 2011 02:00 AM PST

បន្ទាយមានជ័យ៖ មន្ត្រី​យោធា​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី ​រដ្ឋាភិបាល និង​​យោធា នៅ​ក្នុង​គណៈ​កម្មាធិការ​ព្រំ​ដែន​តំបន់​​​ ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​​ច្រាន​ចោល​​សំណើរ​ពី​ភាគី​ថៃ ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​សាង​សង់​អគារ​ពន្ធគយ និង​អន្តោ​ប្រវេសន៍​ថ្មី​ នៅ​កន្លែង​ដែល​មិន​ទាន់​មាន​គំនូស​ព្រំ​ដែន​ច្បាស់​លាស់។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​១០០​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថែ​រក្សា​ព្រៃ​ឡង់

Posted: 06 Mar 2011 01:40 AM PST

ភ្នំពេញ៖ អង្គការ NGO Forum និង​គណៈ​កម្មាធិការ​​សកម្មភាព​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC)បាន​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រារាំង​​ក្រុមហ៊ុន​​ចម្ការ​កៅស៊ូ​វៀតណាម មិន​ឲ្យ​​បន្ត​ឈូស​ឆាយ​បំផ្លាញ​​ដី​ព្រៃ​នៅ​តំបន់​ព្រៃឡង់។

ប្រជា​ពលរដ្ឋ​បឹងកក់​ស្នើ​សុំ​អភិវឌ្ឍន៍​ខ្លួន​ឯង អាជ្ញាធរ​បដិសេធ

Posted: 06 Mar 2011 01:20 AM PST

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ​​ បាន​​បដិសេធដាច់​ខាត​​ចំពោះ​សំណើ​សុំ​ដី​ទំហំ​ ១៥​ហិកតា​ សម្រាប់​​អភិវឌ្ឍន៍​​លំនៅ​ដ្ឋាន​ដោយ​ខ្លួន​ឯង​នៅ​នឹង​កន្លែង​របស់​ប្រជា​ពល​ រដ្ឋ​បឹង​កក់ បើ​ទោះ​បី​ជា​មាន​ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​របស់​ពួកគាត់​ក៏​ដោយ។

ចារកម្ម​សម្ងាត់​អះអាង​ថា​ ចិន​អញ្ចើញ​ទាយាទ​កូរ៉េ​ខាង​ជើង​​មក​ទស្សន​កិច្ច

Posted: 06 Mar 2011 12:52 AM PST

ក្រុង​សេអ៊ូល៖ សមាជិក​សភា​កូរ៉េ​ខាង​ត្បូង​ម្នាក់ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​​ដោយ​ដក​ស្រង់​សម្តី​របស់​មន្ត្រី​​ទីភ្នាក់ងារ ​ចារកម្ម​ជាន់​ខ្ពស់​ម្នាក់​ថា​ ប្រទេស​ចិន​បាន​អញ្ចើញ​​អនាគត​​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ ទៅ​ធ្វើ​ទស្សនកិច្ច​​នៅ​ប្រទេស​ខ្លួន ប៉ុន្តែ​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ពេល​ណា​ទើប​លោក គីម ជុងអ៊ុន នឹង​ធ្វើ​ដំណើរ​ទៅ​​នោះ​ឡើយ។

អ្នក​កាសែត​កម្ពុជា និង​ថៃ ជួប​ជុំ​គ្នា​នៅ​ស្រះកែវ​និយាយ​ពី​តួនាទី​សារព័ត៌មាន

Posted: 06 Mar 2011 12:10 AM PST

ខេត្ត​ស្រះកែវ, ថៃ៖ អ្នក​កាសែត​ប្រហែល ១៧០​នាក់​មក​ពី​ប្រទេស​កម្ពុជា និង​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​ពិភាក្សា​អំពី​​តួនាទី​​សារព័ត៌មាន​ និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​​អាស៊ាន។

កាមេរ៉ុន​ប្តេជ្ញា​កាត់​បន្ថយ​របប​ការិយា​ធិបតេយ្យ​​ដើម្បី​កំណើន​សេដ្ឋកិច្ច

Posted: 05 Mar 2011 11:46 PM PST

ក្រុង​ខាឌីហ្វៈ នាយក​រដ្ឋ​មន្ត្រី​ចក្រ​ភព​អង់គ្លេស លោក ដេវីដ កាមេរ៉ុន បាន​សន្យា​នៅ​​ថ្ងៃ​អាទិត្យ ទី ៦ ខែ​មិនា​ថា​នឹង​កាត់​បន្ថយ​របៀប​ធ្វើ​ការ​បែប​ការិយា​ធិបតេយ្យ​ដើម្បី​ជួយ​ បង្កើន​សេដ្ឋកិច្ច​នៅ​ពេល​មាន​ការ​កាត់​បន្ថយ​ចំណាយ​សាធារណៈ​យ៉ាង​ច្រើន​ សម្បើម។

រដ្ឋ​មន្ត្រី​រតនាគារ​អូស្ត្រាលី​ថ្លែង​ថា ការ​កំណត់​តម្លៃ​កាបូន​​មាន​សារ​សំខាន់​ចំពោះ​សេដ្ឋកិច្ច

Posted: 05 Mar 2011 11:32 PM PST

ក្រុង​ស៊ីដនី៖ រដ្ឋ​មន្ត្រី​ក្រសួង​ហរិញ្ញ​វត្ថុ​អូស្រ្តាលី​ លោក Wayne Swan បាន​ថ្លែង​ថា ការ​កំណត់​តម្លៃ​កាបូន​សម្រាប់​ទប់​ទល់​នឹង​បន្លាស់​ប្តូរ​អាកាស​ធាតុ មាន​សារ​សំខាន់​​ចំពោះ​សុខមាល​ភាព និង​វិបុលភាព​របស់​សេដ្ឋកិច្ច​អូស្ត្រាលី ខណៈ​ប្រទេស​ជា​ច្រើន​ ដូច​ជា​ប្រទេស​ចិន​ បាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​​ការ​បំពុល​ដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

លោក វ៉េន បញ្ជាក់​ថា​ ចិន​​រៀប​ចំ​ផែនការ​៥​​ឆ្នាំ​ទៀត​សម្រាប់​កំណើន​សេដ្ឋកិច្ច

Posted: 05 Mar 2011 09:49 PM PST

ក្រុង​ប៉េកាំង៖ នាយក​រដ្ឋ​មន្ត្រី​ចិន វ៉េន ជាប៉ាវ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស​ចិន​​កំពុង​ស្ថិត​នៅ​លើ​ទិស​ដៅ​សម្រាប់​រយៈ​ពេល​ ៥​ឆ្នាំ​ទៀត នៃ​​​​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា បើ​ទោះ​បី​ជា​អតិផរណា​បាន​គំរាម​កំហែង​ដល់​ស្ថិរភាព​សង្គម ហើយ​ត្រូវ​​ការ​កាត់​បន្ថយ​វា​ក៏​ដោយ។

ក្រុម​​ជំទាស់​ជប៉ុន​ស្នើ​​ឲ្យ​រដ្ឋ​មន្ត្រី​ការ​បរទេស​​ចុះ​ចេញ​ជុំ​វិញ​​​អំណោយ​ពី​ជន​បរទេស

Posted: 05 Mar 2011 08:12 PM PST

ក្រុង​តូក្យូ៖ គណ​បក្ស​ជំទាស់​ដ៏​ធំ​បំផុត​របស់​ជប៉ុន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋ​មន្ត្រី​ការ​បរទេស​ លោក ស៊ីជី ម៉ាហារ៉ា លា​លែង​ពី​តំណែង​​ដោយ​សារ​តែ​បាន​ទទួល​យក​​អំណោយ​ពី​​ជន​បរទេស​ម្នាក់ ដែល​បញ្ហា​នេះ​បាន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល​​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​ ណាអូតូ កាន់ ដែល​កំពុង​មាន​វិបត្តិ។

តូយ៉ូតា​គ្រោង​បង្កើន​ចំនួន​ផលិត​កម្ម​ក្នុង​ប្រទេស​ថៃ​ដល់​១០​ភាគ​រយ

Posted: 05 Mar 2011 07:25 PM PST

ក្រុង​តូក្យូ៖ កាសែត​ជប៉ុន​សាន់គី បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​០៥ មីនា​ ដោយ​ដក​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុម​ហ៊ុន​តូយ៉ូតា​ម៉ូទ័រ​ខប មាន​ផែនការ​ដំឡើង​ចំនួន​ផលិតកម្ម​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​ថៃ ឲ្យ​បាន​ ១០​ភាគ​រយ ពោល​គឺ​ឡើង​ដល់​ប្រហែល ៧០០ ០០០​គ្រឿង​ នៅ​ឆ្នាំ​២០១១ លើស​ពី​ឆ្នាំ​២០១០។