The Phnom Penh Post - KHMER: “ប្រាក់​ចំណេញ​តូយ៉ូតា​ខុស​ការ​ព្យាករ​ទុក​ប្រចាំ​ឆ្នាំ” plus 9 more

The Phnom Penh Post - KHMER: “ប្រាក់​ចំណេញ​តូយ៉ូតា​ខុស​ការ​ព្យាករ​ទុក​ប្រចាំ​ឆ្នាំ” plus 9 more


ប្រាក់​ចំណេញ​តូយ៉ូតា​ខុស​ការ​ព្យាករ​ទុក​ប្រចាំ​ឆ្នាំ

Posted: 08 Nov 2011 01:44 AM PST

តូក្យូៈ ក្រុមហ៊ុន​តូយ៉ូតា ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​របស់​អាស៊ី បាន​លុប​ចោល​ការ​ព្យាករ​ពី​ប្រាក់​ចំណេញ​របស់​ខ្លួន បន្ទាប់​ពី​មាន​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ប្រទេស​ថៃ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជិត ៧០​ឆ្នាំ​កន្លង​មក​នេះ ហើយ​កំណើន​តម្លៃ​ប្រាក់​យ៉េន បាន​​កាត់​បន្ថយ​សមត្ថភាព​របស់​ក្រុម​ហ៊ុន ក្នុង​ការ​ស្ទុះ​ងើប​ចេញ​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​នៅ​ប្រទេស​ ជប៉ុន​។

យីងឡាក់​ដក​ខ្លួន​ពី​ជំនួប​កំពូល APEC មក​ផ្តោត​លើ​ទឹក​ជំនន់

Posted: 08 Nov 2011 01:30 AM PST

បាងកកៈ លោក​ស្រី​នាយករដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត្រា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ដក​ខ្លួន​ចេញ​ពី​ជំនួប​កំពូល​នៅ​ចុង​សប្ដាហ៍​នេះ​របស់​មេដឹកនាំ​នៅ​ តំបន់​អាស៊ី​ប៉ាហ្វិច នៅ​រដ្ឋ​ហាវៃ ដើម្បី​ងាក​មក​ផ្តោត​លើ​កិច្ច​ការ​ជំនួយ​នៅ​ក្នុង​ប្រទេស ខណៈ​ទឹក​ជំនន់​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​របស់​លោក​ស្រី​នោះ បាន​គំរាម​កំហែង​រាជ​ធានី​បាងកក។

សំណុំ​រឿង​វិវាទ​ដី​ធ្លី​អ្នក​ភូមិ​ទ្រា​នឹង​ត្រូវ​ជម្រះ​ឡើង​វិញ

Posted: 08 Nov 2011 01:11 AM PST

ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បង្វែរ​សំណុំ​រឿង​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​របស់​ប្រជា​ពលរដ្ឋ​ភូមិ ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ទៅ​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍សើរើ​ និង​ជំនុំ​ជម្រះ​ឡើង​វិញ។

វៀតណាម​អនុម័ត​គម្រោង​ជំរុញ​កំណើន​សេដ្ឋកិច្ច​៦,៥%​ទៅ​៧%

Posted: 08 Nov 2011 12:59 AM PST

ហាណូយៈ សមាជិក​សភា​វៀតណាម​ បាន​អនុម័ត​គម្រោង​មួយ​ក្នុង​គោល​បំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ ឆ្នាំឲ្យ​បាន​រហូត​ដល់ ​៧​ភាគ​រយ​ នៅ​ត្រឹម​ឆ្នាំ​២០១៥ និង​ព្យាយាម​បន្ធូរ​បន្ថយ​កម្រិត​អតិផរណា​របស់​ខ្លួន​ ដែល​មាន​កម្រិត​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី។

បញ្ជូន​ស្ត្រី​ម្នាក់​​សង្ស័យ​បើក​ផ្ទះ​បន​ខុស​ច្បាប់​ទៅ​តុលាការ

Posted: 07 Nov 2011 11:58 PM PST

ឧត្តរមានជ័យៈ នគរបាលខេត្ត​ នៅ​ថ្ងៃ​អង្គារ​នេះ​ សម្រេច​បញ្ជូន​ស្ត្រី​ជា​ជន​សង្ស័យ​ម្នាក់​ក្នុង​ការ​បើក​កន្លែង​រកស៊ី​ ផ្លូវ​ភេទ​ក្នុង​ស្រុក​អន្លង់វែង ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​ និង​ផន្ទាទោស​តាម​ច្បាប់​បន្ទាប់​ពី​សមត្ថកិច្ច​បញ្ចប់​ការ​សាក​សួរ​ទាំង​ជន ​សង្ស័យ និង​ស្ត្រី ៦​នាក់​ដែល​សង្រ្គោះ​ចេញ​ពី​ផ្ទះបន​នោះ។

មនុស្ស​១០​នាក់​គេច​ផុត​ពី​មរណា​ក្នុង​ស្ទឹងសែន

Posted: 07 Nov 2011 09:06 PM PST

កំពង់ធំៈ មនុស្ស ១០​នាក់ និង​ម៉ូតូ​ចំនួន ១០​គ្រឿង ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​រួច​ពី​គ្រោះ​ថ្នាក់​លិច​កាណូត​ចម្លង​មួយ​នៅ​ឃុំ ​កំពង់ក្របៅ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ នេះ​ដោយ​តាម​ការ​អះ​អាង​របស់​មន្ត្រី​នគរបាល​មូលដ្ឋាន។

នគរបាល​កំពុង​តាម​រក​ចាប់​ខ្លួន​ជន​ល្មើស​បាញ់​ប្រហារ​លើ​មនុស្ស​ពីរ​នាក់

Posted: 07 Nov 2011 09:01 PM PST

តាកែវៈ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​គិរីវង់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សមត្ថកិច្ចកំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​ល្មើស​ម្នាក់ ដែល​បាន​បាញ់​ប្រហារ​បង្ករ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួស កាល​ពី​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ នៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ។

កម្មករ​ជាង​៣០០​នាក់​ ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​ជៀនអ៊ីង

Posted: 07 Nov 2011 08:11 PM PST

ភ្នំពេញៈ មន្ត្រី​សហជីព បាន​ឲ្យ​ដឹង​ថា កម្មករ​រោង​ចក្រ ជៀន​អ៊ីង ជាង ៣០០​នាក់ បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោង​ចក្រ​នេះ ស្ថិត​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​រោង​ចក្រ​នេះ​បើក​ប្រាក់​ខែ​ប្រចាំ​តុលា និង​គោរព​លក្ខខណ្ឌ​ការងារ​ចំនួន ៣​ចំណុច។

ទឹក​ជំនន់​ឡោម​ព័ទ្ធ​តំបន់​ឧស្សាហកម្ម​នៅ​បាងកក

Posted: 07 Nov 2011 07:54 PM PST

បាងកកៈ ទឹក​ជំនន់​បាន​ឡោម​ព័ទ្ធ​តំបន់​ឧស្សាហកម្ម ២​បន្ថែម​ទៀត នៅ​ភាគ​ខាង​កើត​រាជ​ធានី​បាងកក កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ និង​បាន​កាត់​ផ្តច់​តំបន់​ភាគ​កណ្ដាល​នៃ​រាជ​ធានី ដោយ​បាន​ផ្តាច់​សេវាកម្ម​រថយន្ត​ក្រុង បើ​ទោះបី​ជា​ប្រព័ន្ធ​រថភ្លើង​ធំៗ នៅ​តែ​បន្ត​ដំណើរការ ហើយ​សង្កាត់​ពាណិជ្ជកម្ម​នៅ​តែ​មិន​លិច​លង់​ក្នុង​ទឹក​ក៏​ដោយ។

ទឹក​ជំនន់​រំខាន​ដល់​ការ​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ​ថៃ-អូស្ត្រាលី​សម្រាប់ World Cup

Posted: 07 Nov 2011 07:27 PM PST

ស៊ីដនីៈ ការ​ប្រកួត​បាល់​ទាត់​រវាង​ប្រទេស​ថៃ និង​ប្រទេស​អូស្ត្រាលី នៅ​ក្នុង​វគ្គ​ជម្រុះ​បាល់​ទាត់​ពិភព​លោក​នៅ​សប្ដាហ៍​ក្រោយ​នោះ ត្រូវ​បាន​គេ​ផ្លាស់​ប្ដូរ​ទៅ​លេង​នៅ​ស្តាត​មួយ​កន្លែង​ទៀត​នៅ​រាជ​ធានី​ បាងកក ដោយសារ​តែ​ទឹក​ជំនន់​លិច​លង់​ទីក្រុង​នេះ។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​សហព័ន្ធ​បាត់​ទាត់​អូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!