Koh Santipheap Daily

Koh Santipheap Daily


ប៉ូលិស​ឥណ្ឌូណេស៊ី​​​​ហាម​​យក​​កាំជ្រួច​ភ្លើង​​និង​ផាវ​ចូល​ទស្សនា​ការ​ប្រកួត​​ស៊ីហ្គេម​​ដែល​ចាប់​​ផ្តើម​នៅ​​ថ្ងៃ​ទី11 វិច្ឆិកា

Posted: 09 Nov 2011 11:56 PM PST

​តាម​​សារព័ត៌​មាន​​​​បរទេសផ្សាយ​​​ថ្ងៃទី​៩​ វិច្ឆិកា ​​​ឱ្យ​​ដឹង​ថា សមត្ថ​កិច្ច​​ប៉ូលិស​ក្នុង​ទី​ក្រុង​​​ហ្សាការតា​​​ ប្រទេស​​ឥណ្ដុណេស៊ី​​បានដាក់​​បម្រាម​​​​មិន​​ឱ្យ​យក​​កាំជ្រួច​​ភ្លើង​និង​ ​ផាវ​ចូល​ទីលាន​​​បាល់​ទាត់​​​ក្នុង​ការ​​​ប្រកួត​ស៊ីហ្គេម​​​លើក​ទី​២៦​ រួមទាំង​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​​គាំទ្រ​​​យល់​ដឹង​​ពីទង្វើ​​ខាង​លើ​​ផង​ ដែរ ។

រថយន្ត​​ក្រុង​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​​ម្នាក់នៅ​នឹង​កន្លែង​ និង​របួស​​​ធ្ងន់​​2​នាក់​

Posted: 09 Nov 2011 11:52 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ

ស្លាក Team Lotus នឹងបាត់ពី Formula Oneនៅឆ្នាំក្រោយបន្ទាប់ពី​ដោះ​ស្រាយតាម​ផ្លូវច្បាប់

Posted: 09 Nov 2011 11:32 PM PST

[Enter Caption]
ស្លាកយី​ហោ​ Team Lotusដែល​មាន​ជា​យូរ​មក​ហើយ​នឹង​ត្រូវ​រលាយ​បាត់​ពី​ Formula Oneចាប់​ពី​ឆ្នាំ​២០១២​តទៅ​ក្រោយ​ពី​មាន​ដំណោះ​​ស្រាយ​លើ​ជំលោះប្រើ​ឈ្មោះ​ នេះ​ដ៏​រ៉ាំ​រ៉ៃ​ត្រូវ​បាន​បញ្ចប់​។ ​យោង​តាម​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ទី​៩​វិច្ឆិកា​ឲ្យ​ដឹង​ថា យី​ហោ​ Lotus​ត្រូវ​គេ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ឈ្មោះ​ Group Lotus​ដែល​ជា​​ដៃគូ​ជំ​នួយ​ឧបត្ថម្ភ​របស់​ក្រុម​ប្រ​ណាំង​ F1 Renault។

ក្រុម​ក្មេង​ស្ទាវ​​​​ចូល​​វាយ​​កម្ទេច​​​​ហាង​កាហ្វេ តែត្រូវ​​​ប្រជាពលរដ្ឋ​​នាំគ្នា​​​វាយកម្ទេច​​​​​រថយន្តវិញ​

Posted: 09 Nov 2011 11:24 PM PST

កន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​កាលពី​វេលាម៉ោង​​៦​ថ្ងៃ​ទី​​​៩ ​​វិច្ឆិកា ​២០១១ ​មានការ​​ភ្ញាក់​ផ្អើល​​​នៅ​ក្នុង​ហាង​​កាហ្វេ ​យីហោ​​អេស​អិនស៊ី ដែលមានទីតាំង​ផ្ទះ​​​លេខ​​​​​៣៥AEo ផ្លូវ​លេខ​​​​៥៣ សង្កាត់​ចតុមុខ ​ខណ្ឌដូនពេញ ​​ខណៈ​​ពេល​ក្រុម​​ស្ទាវ​ចំនួន​​៥​នាក់​ជិះ​​​រថយន្ត​ប៉ាហ្សឺរ៉ូ​ ស៊េរី​​ចាស់ ​បាន​ចូលទៅ​បោក​កែវ​ចាន និង​​វាយកម្ទេច​​​​អ៊ិនធើរណេត ហើយ​ប្រជា​ពលរដ្ឋ​​​ដែលឃើញ​​​​ហេតុការណ៍​​​នេះ

នាយក​រដ្ឋ​មន្ត្រី​ក្រិច​​ប្រកាស​សុំ​លាលែង តែ​ពុំទាន់​រក​អ្នកបន្ត​វេន​​ពីលោកបាន

Posted: 09 Nov 2011 11:13 PM PST

នាយករដ្ឋមន្រ្តីក្រិច
នាយករដ្ឋ​មន្ត្រី​​​ក្រិច​លោក​ហ្ស៊ក ប៉ាប៉ាន ​​​ដ្រេ ​អ៊ូ បានប្រកាស​ពីការ​​សុំលាលែង​របស់​លោក​​កាល​ពីថ្ងៃ​ទី៩ វិច្ឆិកា ​​ហើយ​បណ្តា​មេដឹកនាំ​​នយោបាយ​​​​​​ហាក់ដូចជា​​ពុំទាន់​អាច​សម្រេច​​​បាន​ កិច្ចព្រមព្រៀង​​មួយ​លើឈ្មោះ​អ្នក​បន្ត​វេន​ពី​លោក ​ដែលត្រូវ​ដឹកនាំ​​រដ្ឋាភិបាល​រួប​រួមមួយ ​ទទួលបន្ទុក​ ចៀស​វាង​​ការដួលរលំ​​នៃ​សេដ្ឋ​កិច្ច របស់ប្រទេស ។

កីឡាករអង់គ្លេសលុក ដូណាល់សង្ឃឹមឈ្នះពានរង្វាន់​កីឡាករឆ្នើម​ប្រចាំ​ឆ្នាំ​របស់PGA Tourបន្ទាប់ពីជាប់ Shortlist

Posted: 09 Nov 2011 11:12 PM PST

[Enter Caption]
លុក ដូ​ណាល់​អាច​ក្លាយ​ទៅ​ជា​កីឡាករ​វាយ​កូន​ហ្គោល​របស់​អង់​គ្លេស​លើក​ដំបូង​គេ ​ក្នុង​ការ​យក​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​របស់​ PGA Tour បន្ទាប់​ពី​រូប​គេ​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​តារាង​ Shortlistនៃ​កីឡាករ​៥​រូប​ ។

រថយន្ត​​ផ្លាតឺហ្វម​បែក​កង់​​​​បុក​របាំង​​ចែក​ផ្លូវបាក់​អស់​​​ជាង​៥០​​ម៉ែត្រ​

Posted: 09 Nov 2011 10:57 PM PST

នៅកន្លែងកើតហេតុ
​ខេត្ត​​បាត់​ដំបង ​៖ រថយន្ត​​ប្រភេទ​​​ផ្លា​តឺ​ហ្វម​​ មួយគ្រឿង​​​ដែល​មាន​​ផ្ទុក​ស៊ីម៉ង់ត៍​​​​​រាប់​សិបតោន​​​ បាន​​រេចង្កូត​​​ទៅបុក​​​រះ​​របាំង​ថ្ម​​ចែកផ្លូវ​ដោយ​​សារ​​​បែក​កង់​ឆ្វេង ​បណ្តាល​​​ឱ្យ​ខូច​​​ខាត​​​អស់​​​ជាង​​៥០​ម៉ែត្រ​​​ ហើយ​​អាជ្ញាធរ​​​បាន​បង្គាប់​​​ឱ្យ​​​សង​ការ​ខូចខាត​​​នេះ​​ហើយ​អាចត្រូវ​ សមត្ថកិច្ច​​​ពីន័យ​ថែម​​ទៀត ។

ប្រជា​ជន​230គ្រួសារ​នៅ​ភូមិ​កោះ​ឫស្សី​ទទួល​អង្ករ​ឧបត្ថម្ភ​ និង​ការ​ពិនិត្យ​ជំងឺ​

Posted: 09 Nov 2011 10:55 PM PST

ការទទួលអំណោយ
ខេត្ត​កំពង់​ឆ្នាំង ៖ នៅ​ដើម​សប្តាហ៍​នេះ វិទ្យា​ស្ថាន​ និង​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិកាំង​ដឹក​នាំ​ដោយ​លោក​ឧក​ញ៉ា វេជ្ជ​បណ្ឌិត​គួច ម៉េង​លី ជា​ស្ថាប​និក​ និង​ជា​ប្រធាន​នៃ​វិទ្យា​ស្ថាន​ និង​សាលា​រៀនអន្តរទ្វីបអាមេរិកាំង បានចុះទៅសួរ​សុខទុក្ខ ចែកអំណោយ និងពិនិត្យសុខភាពជូន​ដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារ ទឹកជំនន់នៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

​លោក​អូបាម៉ា ​ចុះហត្ថលេខា​​លើ​​ក្រិត្យ​​មួយ​​​កាត់បន្ថយ​​​ការ​ខ្ជះខ្ជាយ​

Posted: 09 Nov 2011 10:53 PM PST

​ប្រធានាធិបតី​អាមេរិក ​លោកបារ៉ាក់ អូបា​ម៉ា ​បានចុះហត្ថលេខា​​កាលពីថ្ងៃទី​៩ វិច្ឆិកា ​​លើ​​​ក្រិត្យ​​​​ប្រតិបត្តិ​​​មួយស្តីពី ​ការ​កាត់​បន្ថយ​​ការ​​ខ្ជះ​ខ្ជាយ​​​ក្នុងផ្ទៃ​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ ក្នុងនោះ​​​​បូក​​រួម​ទាំង​ការ​​​ធ្វើដំណើរ​​​ និង​ការទិញ​បណ្តា​​បច្ចេក​វិទ្យា​​​ជាន់​ខ្ពស់​ដែល​​ពុំចាំ​បាច់​​ទាំង​ឡាយ​ ​ផង​។​

គ្រូសូត្រ​ស្តាំ​​លួច​​សំងំ​​សេព​កាម​មេថុន​ក្នុង​បន្ទប់​​ជួលជាមួយ​​​​អ្នកមេម៉ាយ​ក្តៅ​ស្រួយ​

Posted: 09 Nov 2011 10:52 PM PST

អាជ្ញាធរចូលឆែកឆេរ
​ខេត្តបាត់​​ដំបង​​​​​ ៖ ​​សង្ឃមួយ​អង្គ​​មាន​ឋានៈ​ជាគ្រូសូត្រ​ស្តាំ​​ និងអ្នក​មេម៉ាយ​​ទំនង​បែប​យ៉ាប់​ម្នាក់ ​​​ត្រូវ​បានកម្លាំង​​​នគរបាល​​​ព្រហ្ម​ទណ្ឌ​​ខេត្ត​ឆ្មក់​​​ចូល​​ទៅ​ កន្ទ្រប់​​ជាប់​ក្នុង​​​​គ្រាដែល​​​​សង្ឃ​កំហូច​​​អង្គនេះ​ពន្លត់​ភ្លើង​​​​ ​ចាប់​ផ្តើម​​​ប្រតិបត្តិ​ការ​ឡើង​ឋាន​សួគ៌​សេពកាមមេថុន​ ​កាលពី​វេលា​ម៉ោង​​​១១​យប់​ថ្ងៃទី​​៩ វិច្ឆិកា ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួលមួយ​កន្លែង​​​ក្បែរស្ថានីយ​​​រថ​ភ្លើង​​​ស្ថិ​ តក្នុង​ភូមិ​​ទូល​តាឯក សង្កាត់ទួល​​តាឯក ក្រុងបាត់​​ដំបង​។​

ប្រាដូ​ក្រឡាប់​ប៉ះ​ចំ​កន្លែង​​អាណិក​ជន​ខ្មែរ​នៅ​ស្រុក​បារាំង​ក្រឡាប់​ស្លាប់​

Posted: 09 Nov 2011 10:49 PM PST

រថយន្តរងការខូចខាត
ខេត្ត​ស្ទឹង​ត្រែង ៖ ឧប្បទ្ទវហេតុគ្រោះថ្នាក់​ ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរសជនជាតិចិននិងខ្មែរចំនួនបីនាក់របួសធ្ងន់និងស្រាលដោយសារក្រឡាប់រថយន្តដោយឯកឯង ខណៈធ្វើដំណើរទៅកាន់ខេត្តរតនគិរីដើម្បីជួប ពិភាក្សាដាក់វិនិយោគទុនលើដំណាំចំការកៅស៊ូ។

បុណ្យ​ខួប​អនុ​ស្សាវរីយ៍​​លើក​ទី​58 ទិវា​ឯក​រាជ្យ​ជាតិ​​9វិច្ឆិកា

Posted: 09 Nov 2011 10:46 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តប៉ៃលិន ៖ ពិធី​បុណ្យ​​ខួប​អនុ​ស្សាវរីយ៍​​ឯក​រាជ្យ​ជាតិ​លើក​ទី​៥៨ ​គឺជា​ការ​រំលឹក​ទៅ​ដល់​ស្នា​ព្រះ​ហស្ត​ព្រះ​មហា​វីរ​​ក្សត្រ​ខ្មែរ គឺ​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ​ដែលបាន​​ទាមទារ​ឯក​រាជ្យ​​​ពី​អាណា​​និគម​និយម​បារាំង​ទទួល​បាន​ជោគ​ជ័យ​​ នៅថ្ងៃទី​៩​វិច្ឆិកា ​ឆ្នាំ​១៩៥៣ ​បន្ទាប់​ពី​ប្រទេស​ខ្មែរ​យើង​​ស្ថិត​ក្រោម​នឹម​អាណា​និគម​នេះ​អស់​រយៈ​ពេល​ ៩០​ឆ្នាំ​ ។

កីឡាករអង់គ្លេសមូរេនិងកីឡាករស៊ែប៊ីយ៉ូកូវិចឈានចូលជុំទី៣ប្រកួតតឺន្នីស Paris Mastersនៅបារាំង

Posted: 09 Nov 2011 10:42 PM PST

[Enter Caption]
កីឡាករ​ស៊ែប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​និង​កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រេ​សម្រេច​បាន​ជោគជ័យ​មួយ​ជំ​ហាន​ក្នុងយុទ្ធ​​​នា​ការ​​ដណ្តើម​យក​ពាន​ ជើង​ឯក​តឺន្នីស​ Paris Mastersនៅ​ទី​ក្រុង​ប៉ា​រីស​ប្រទេស​បា​រាំង​បន្ទាប់​ពី​បាន​ឆ្លង​ផុត​ជុំ​ទី ​២​កាល​ពី​ថ្ងៃពុធ​ទី​៩​វិច្ឆិកា​កន្លង​មក​នេះ​។

លោកហ៊ុន ម៉ានី ​ដឹកនាំ ក្រុមការងារ​​​យុវ​ជន​​​ចែកអំណោយ​​ដល់ប្រជាពលរដ្ឋ​

Posted: 09 Nov 2011 10:41 PM PST

សកម្មភាពចែកអំណោយ
រាជធានីភ្នំពេញ​​​​ ៖ ​ដោយមានការ​យកចិត្ត​ទុកដាក់​​​​ខ្ពស់ចំពោះ​ប្រជាពលរដ្ឋ​​​​រង​គ្រោះ​ដោយ​ ទឹកជំនន់ កាលពី​ព្រឹកថ្ងៃទី​​​១០ វិច្ឆិកា ​​លោក​ហ៊ុន ម៉ានី ​សមាជិកក្រុម​​​ការងារ​​របស់គណៈ​កម្មាធិការ​​កណ្តាល​ចុះជួយ​​រាជធានីភ្នំពេញ លើការងារ​​​យុវ​ជន​​បានដឹកនាំ​​ក្រុម​ការងារ​​​យុវជន​ចុះ​ម​ក​សួរ​សុខ​ទុក្ខ ​​​​ និង​នាំអំណោយ​ចែកជូនដល់​ប្រជា​ពលរដ្ឋ​​ចំនួន​​​​៥៤០​​​គ្រួសារ

ជួបគ្នានារាត្រីថ្ងៃសៅរ៍ទី១២វិច្ឆិកាចុង​សប្តាហ៍នេះប៉ាក់គីអាវ​តាំងចិត្តថានឹងធ្វើឲ្យ​ម៉ាកហ្គេសសន្លប់ឲ្យខាងតែបាន

Posted: 09 Nov 2011 10:36 PM PST

​កីឡាករ​ម៉ា​នី ប៉ាក់គីអាវ​
ជា​លើក​ទី​១ហើយដែល​កីឡាករ​ម៉ា​នី ប៉ាក់គីអាវ​បាន​លាត​ត្រដាង​ពី​ការ​តាំង​ចិត្ត​ពិត​ប្រា​កដ​របស់​ខ្លួន​ប្រ​ ឆាំង​នឹង​គូ​ប្រកួត​សញ្ជាតិ​ម៉ិក​ស៊ិក​ចូ​អាន ម៉ា​នូ​អែល ម៉ាក​ហ្គេស​។ ប៉ាក់គីអាវ​បាននិយាយ​ថា នឹង​មិន​មាន​ Mr. Nice Guy ម្តង​ទៀត​ទេ​នៅ​ពេល​ដែល​សូរ​ជួង​បាន​​ចាប់​ផ្តើម​នៅ​រា​ត្រី​ទី​១២​វិច្ឆិកា ​ចុង​សប្តាហ៍​នេះ​។

ក្តឹប​ចោរ​រៀន​ឆក់​ខ្សែ.ក​​ជិះ​ម៉ូតូ​​​ទៅ​បុក​រថយន្ត​ដួល​ត្រូវ​ចាប់​ខ្លួន ​2​​នាក់ស្ត្រី​រងគ្រោះ​​ហួស​ចិត្ត​មិន​ប្តឹង​ប្តល់​អ្វីទេ ​ព្រោះ​អាណិត​តូចៗ​ពេក​សុំ​យក​តែ​ទ្រព្យ​​វិញ

Posted: 09 Nov 2011 10:36 PM PST

ក្តឹបចោរដែលចាប់បាន
រាជធានីភ្នំពេញ ៖ មានអំពើឆក់ខ្សែ.ក​មួយ​បានកើតឡើងកាលពីវេលាម៉ោង​៥​និង១៥​នាទីល្ងាចថ្ងៃទី​៩ វិច្ឆិកា នៅចំណុច​មុខផ្ទះលេខ​៤DEo តាមបណ្តោយផ្លូវលេខ​២១១ សង្កាត់​វាល​វង់ ខណ្ឌ​៧មករា បង្កឡើង​ដោយក្មេងតូចៗ៣នាក់ អាយុក្រោម១៦ឆ្នាំ។ សកម្មភាពឆក់នោះ​ពួកគេមិនបិុនប្រសប់ទេ ដោយ​សារ​​ពួកគេ​នៅ​ក្មេង​វ័យ​ផង​ជិះ​ម៉ូតូ​​រញីរ​ញ័រ​ទៅបុករថយន្ត​ដួល​ ប្រកាច់​​ប្រកិន ទើបត្រូវចាប់ខ្លួនបាន២នាក់ ឯ​ម្នាក់​​​ទៀត​

លោក​កា​ប៉េល​ឡូ ដឹក​នាំ​ក្រុម​​ជម្រើស​ជាតិ​អង់​គ្លេស​​ជួប​ជា​មួយ​អេស្ប៉ាញ​ក្នុងការ​ ប្រកួត​មិត្តភាព​ ​ខក​ខាន​មិន​បាន​ចូល​រួម​​ពិធី​រៀប​ការ​កូន​ប្រុស​

Posted: 09 Nov 2011 10:36 PM PST

 លោក​ហ្វាប៊ី​យ៉ូ ​កា​ប៉េ​ល​ឡូ​​
​គ្រូបង្វឹក​​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ លោក​ហ្វាប៊ី​យ៉ូ ​កា​ប៉េ​ល​ឡូ​​ នឹងដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​​ទៅ​ប្រកួត​​ជា​លក្ខណៈ​មិត្តភាព​​ជា​មួយ​ ក្រុម​ជម្រើស​​ជាតិ​អេស្ប៉ាញ​នៅទីលាន​វេម​ប្ល៊ី នៅ​ថ្ងៃ​សៅរ៍ ទី​១៣ វិច្ឆិកា ​ដោយ​មិន​បាន​ទៅ​ចូល​រួម​ពិធី​រៀប​អាពាហ៍​ពិពាហ៍​​កូន​ប្រុស​នៅ​ទីក្រុង​ មីឡានទេ ។

​ការប្រើប្រាស់​​​ប្រេង​លើពិភព​លោក​នឹង​ឡើង​ដល់​កម្រិត​​ខ្ពស់​បំផុត​​​​​មួយ​ក្នុង​ឆ្នាំ​2012

Posted: 09 Nov 2011 10:35 PM PST

​ទីភ្នាក់ងារ​​​​​ខាង​ព័ត៌​មាន​​​ស្តីពីថាមពល (EIA) របស់សហរដ្ឋអាេមរិក​​​រាយការណ៍​​កាលពីថ្ងៃទី​​​​៨ វិច្ឆិកា ​កន្លង​មក​នេះ​ថា ការប្រើប្រាស់​​ប្រេង​ឆៅ ​និង​ប្រេង​​ឥន្ធនៈ​លើ​ពិភពលោក​​​ឡើង​ដល់​​​៨៧,១​លាន​ធុង ក្នុង​មួយថ្ងៃ ក្នុង​ឆ្នាំ​២០១០ ​ហើយ​នឹង​ត្រូវ​​​ឡើង​ដល់​​កម្រិត​កំពូល​​ថ្មីមួយ​ដល់​​៨៩,៦លាន​​​ធុង ក្នុង​មួយថ្ងៃ​ក្នុង​​ឆ្ន់ាំ​​២០១២​។​

ហេតុផល​ដែល​គូស្នេហ៍សម្រេច​រៀបអាពាហ៍ពិពាហ៍នៅ​ថ្ងៃទី​ 11.11.11

Posted: 09 Nov 2011 08:30 PM PST


ជីវិត​កើត​មក​តែង​ប្រាថ្នា​ចង់​បាន​សុភ​មង្គល​ក្នុង​រង្វង់​គ្រួ​សារ ទោះ​បីមាន​ក្តី ក្រ​ក្តី​ ឱ្យ​តែ​មាន​ភាព​កក់​ក្តៅ​ក្នុង​គ្រួ​សារ​ នោះ​ជីវិត​ពោរ​ពេញ​ដោយ​ភាព​ស្រស់​ស្រាយ​ជា​និច្ច។ ហេតុ​នេះ​ហើយ បាន​ជា​ឪពុក​ម្តាយ​ ពេល​ជ្រើស​រើស​គូ​ស្រករ​ឱ្យ​កូន​ តែ​ង​តែ​ខិត​ខំ​ស្វះ​ស្វែង​រក​តាហោ​រទូស្សន៍​ទាយ​មើល​ពី​ខែ​ឆ្នាំកំណើត​ និង​ថ្ងៃ​រៀប​ពាហ៍​ពិ​ពាហ៍​របស់​ពួក​គេ ដើម្បី​ឱ្យ​គូ​ស្នេហ៍​ស្រឡាញ់​គ្នា​ និង​មាន​សុភមង្គល​ជា​និច្ច​និរន្តរ៍។

​ផ្សារ​គម្រប​ស៊ីទែន​ផ្ទុះឆេះ​ស្លាប់ម្នាក់ របួស​ធ្ងន់​​ម្នាក់​

Posted: 09 Nov 2011 07:44 PM PST

​ខេត្ត​ព្រះវិហារ​​​​​ ៖ ​បុរសម្នាក់​​​ឈ្មោះនឿន ​មេជាង​​​សំណង់​របស់​ក្រុមហ៊ុន​​ស្ថាប​នាផ្លូវ​​​​​ខេង សូមេ​ធ ​​បាន​ស្លាប់​បាត់បង់ជីវិតភ្លាម​ៗ​​​ និង​កូន​ជាង​​ម្នាក់​​បានរង​របួស​​​ធ្ងន់ ខណៈ​ផ្ទុះ​​​​ស៊ីទែន​​​ប្រេង​ចំណុះ​​​​១៨.០០០លីត្រ ។ ​ការ​ផ្ទុះ​បង្ក​​ឱ្យ​​ស្លាប់ និង​​​របួស​​នេះ កើត​ឡើង​​ក្នុងការ​ដ្ឋាន​ស្ថាប​នាផ្លូវ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​ កម្ពុជា​,​ឡាវ ស្ថិត​​ក្នុងភូមិ​កំពង់​ពោធិ៍ ឃុំ​ស្រឡៅ​១ ស្រុក​​ឆែប​​។​

​បើករថយន្ត​​​ទៅបុកគូទ​រថយន្ត​​គេ​ហើយ​​វាយគេ​​ថែមទៀត​

Posted: 09 Nov 2011 07:41 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​រថយន្ត​​​​ឆ្លាម​​ ពណ៌​ត្រី​ឆ្លូញ ​ពាក់ស្លាកលេខ ភ្នំពេញ ២ភ-៦០៦២ បើកបរ​ដោយ​​​ស្ត្រីមានផ្ទៃពោះ​​​​ម្នាក់​​​​ទៅ​បុក​រថ​យន្ត​​​កូរ៉េ​ដឹក​​​​ ស្រា​បៀរ​​​អាន់​ឆឺ ពាក់ស្លាកលេខ ង-០៤១១ ភព២ ពេញមួយទំហឹង បណ្តាល​ឱ្យ​​​រថ​យន្តកូរ៉េ​ដឹកស្រាបៀរ​​ជ្រុល​ទៅ​​បុក​​រថយន្ត​តូយ៉ូ​តា​​​ មួយបាំង​កន្លះ​ថែមទៀត ​។ ករណី​នេះ​បាន​​កើត​​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​​ វិច្ឆិកា ២០១១

​រថយន្តឡង់គ្រីស្ស័រ​បោល​បុក​​រោង​បុណ្យ​​​​កឋិន​ដែលមានមនុស្ស​​​រាប់​រយ​នាក់​

Posted: 09 Nov 2011 07:31 PM PST

​ខេត្តស្វាយរៀង​​​​​ ៖ ​រថយន្តឡង់​គ្រីស្ស័រ​​​មួ​យ​​គ្រឿង​បានបោលបុក​រោងបុណ្យកឋិនទាន​មួយ​ដែលមាន​ មនុស្ស​រាប់​រយនាក់​ចូល​រួម​សប្បាយ​​ភាពក្នុង​​​ពិធី​​​​រាំធុងបាស់ បន្ទាប់ពី​​​ពិសា​​បបរ​​រួច បណ្តាល​ឱ្យស្លាប់​ម្នាក់​នៅនឹង​កន្លែង​​​ របួសធ្ងន់​​​​២១​នាក់ ​​ក្នុងនោះត្រូវបញ្ជូនទៅ​សង្គ្រោះ​​​នៅ​​វៀត​ណាម​​៣នាក់ និង​ជាង​​២០នាក់​ទៀត​រង​របួស​​​ស្រាល ព្រមទាំង​កិន​​​ម៉ូតូ​​​​៦គ្រឿង​​​ឱ្យ​ខូច​​ខាត ​​​​​បង្ក​ឱ្យ​​មានការភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​​​ព្រោះ​ថា ​​​មនុស្សច្រើន​​

​រថយន្ត​​តូយ៉ូតា​​​​បោលទៅ​បុកម៉ូតូ C125 បណ្តាល​ឱ្យ​​រ​ងរបួស​ម្នាក់ ព្រោះ​​​អ្នកបើកបរ​​ស្រវឹង​​ស្រាជោក​

Posted: 09 Nov 2011 07:26 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ រថយន្ត​​តូយ៉ូតា ពណ៌​ស ពាក់ស្លាកលេខ ​​ភ្នំពេញ 2I-8038 បើក​បរ​ដោយ​​​​បុរសម្នាក់​​ឈ្មោះ​ប៊ុន ​សិទ្ធ​ ​​អាយុ​​​៣១​ឆ្នាំ នៅ​ខណ្ឌ​ចំការមន ក្នុងល្បឿន​លឿន​ពី​លិចទៅកើត ហើយស្រវឹង​​​ស្រា​ជោក​ផង បានទៅបុកម៉ូតូ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ 1AB-4490 បើកប​រ​ដោយ​​​បុរសឈ្មោះ​​ពុត ​បុត្រ ​អាយុ​​​២​៧​ឆ្នាំ ​​​ទីលំនៅ​ក្នុង​​សង្កាត់​​​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ យ៉ាង​ពេញទំហឹង

និស្សិត​អង់​គ្លេស​ធ្វើ​បាតុ​កម្ម​តវ៉ា​ប្រឆាំង​ការ​ដំឡើង​ថ្លៃសិក្សា​

Posted: 09 Nov 2011 07:23 PM PST

[Enter Caption]
និស្សិត​អង់​គ្លេស​ដល់​ទៅ​ជាង​១០​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ កាល​ពី​ថ្ងៃ ទី​៩ វិច្ឆិកា នៅ​តាម​​វិថី​នានា​កណ្តាល​ទី​ក្រុង​ឡុងដ៍​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ ដំឡើង​ថ្លៃ​សិក្សា​ខ្ពស់​និង​ការ​កាត់​ផ្តាច់​ប្រាក់​ឧបត្ថម្ភ​ដល់​ការ​ សិក្សា​ពី​ក្នុង​ថវិកា​អប់រំ​របស់​រដ្ឋា​ភិ​បាល​។

គ្រោះថ្នាក់​​ចរា​ចរណ៍​ពីរ​កន្លែង​ផ្សេង​គ្នា​ស្លាប់​3 របួស​ធ្ងន់​3​នាក់​

Posted: 09 Nov 2011 07:20 PM PST

ខេត្តស្វាយរៀង ៖ ​កាលពីថ្ងៃទី​៧ វិច្ឆិកា ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ​នៅ​មុខ​វិទ្យា​ល័យ​ហ៊ុន សែន ក្រោល​គោ ឃុំ​ក្រោល​​គោ ស្រុក​ស្វាយ​ជ្រំ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដ៏​រន្ធត់​​មួយ​បង្ក​ឡើងដោយ​​រថយន្ត​កាមរី (រត់​តាក់​សីុ) ​បុក​ជា​មួយ​ម៉ូតូ​ HONDA ធុន C125 ​បណ្តាល​ឱ្យ​​យុវ​ជន​​៣​នាក់សន្លប់​​នៅ​នឹង​កន្លែង​​ ហើយ​ត្រូវ​ស្លាប់​​ទាំង​អស់​គ្នា​ពេល​​មក​ដល់​មន្ទីរ​ពេទ្យ​​ខេត្ត ។

អ្នក​បើក​​ឡាន​ខឹង​​អ្នក​ជិះ​ម៉ូតូមើល​​មុខ​​ដេញ​តាម​​ស្ទាក់​វ៉ៃ​​របួស​3​នាក់​

Posted: 09 Nov 2011 07:16 PM PST

បុរសរងគ្រោះទាំង២នាក់ដែលគេវាយ
រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​បាន​រង​របួស​បែក​មុខ​បែក​មាត់​ដោយសារ​តែ​ជិះ​ម៉ូតូ​មើល​មុខ​ អ្នក​បើករថយន្ដ ហើយ​ត្រូវ​អ្នក​បើក រថយន្ដ​ចុះ​មក​វាយ​ដោយ​គ្មាន​ត្រា​ប្រណីហើយ​និយាយ​ថា​ ពួកអែង​ហ៊ាន​មើល​មុខ​អញ​ផង​។​

អ៊ីរ៉ង់​មិន​ដក​ថយ​ឡើយ​ចំពោះ​មាគ៌ា​នុយ​ក្លេ​អ៊ែរ​របស់ខ្លួន​

Posted: 09 Nov 2011 07:14 PM PST

លោកប្រធានាធិបតីអ៊ីរ៉ង់
អាជ្ញា​ធរ​អ៊ីរ៉ង់​បាន​បដិ​សេធ​របាយ​ការណ៍​របស់​ទី​ភ្នាក់​ងារ​ថាម​ពល​ បរមាណូ​អន្តរ​ជាតិ​ស្តី​ពី​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​ខ្លួន ហើយ​សច្ចា​ថា មិន​ដក​ថយ​ឡើយ​ចំពោះ​មាគ៌ា​នុយ​ក្លេ​អ៊ែរ​របស់ខ្លួន​។ ប្រធានា ​ធិបតី​អ៊ីរ៉ង់​លោក​ម៉ា​មូដ​ អាម៉ា​ឌី​ ណឺ​ហ្សាដ​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ថា សាធារណ​រដ្ឋ​អ៊ិស្លាម​នឹង​ពុំ​ធ្វើ​ការ​ដក​ថយ​ណា​មួយ​ពី​មាគ៌ា​នុយ​ក្លេ​ អ៊ែរ​របស់ខ្លួន​។

នាវា និង​នាវិក​ចិន​ឃាត់ទុក​នៅជប៉ុនត្រូវដោះលែង​​​ ហើយវិលត្រឡប់​មក​ចិនវិញ​

Posted: 09 Nov 2011 06:58 PM PST

​​អ្នកនាំពាក្យ​​​​របស់ក្រសួង​ការបរទេសចិន ​​លោក​ហុង​ឡី គូសបញ្ជាក់​​​កាលពីថ្ងៃទី​​៩ វិច្ឆិកា ​ថា នាវា​នេសាទ​​ចិន និង​​បណ្តានាវិក​​របស់​នាវា​នេះ ដែលជាប់ឃុំ​នៅ​ជប៉ុនត្រូវបាន​ដោះលែង​​​ ហើយវិលត្រឡប់​ដោយ​ជិះនាវា​នេះ​​ផ្ទាល់​​មក​កាន់​​ប្រទេស​ចិន​វិញ ក្រោយ​​ពី​​​​បង់​​​​ប្រាក់​ពិន័យ​​​​​មក​។​

ម៉ូតូវ៉េវ​អ៊ីបុកម៉ូតូ​​រីប៊ែល​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​មនុស្ស​​២នាក់​រ​ងរបួស​

Posted: 09 Nov 2011 06:55 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​គ្រោះថ្នាក់ចរាចរណ៍​​​មួយ​កើតឡើ​ង​​នៅវេលាម៉ោង​​​​​​១​និង​​​១០នាទីយប់​​​​ ឈាន​ចូល​ថ្ងៃទី​​​៩ វិច្ឆិកា ​​​​២០១១ ​​នៅចំណុច​​​មុខ​វិទ្យា​ស្ថាន​បណ្តុះបណ្តាល​​បច្ចេក​ទេស ​តាម​មហា​​វិថី​សហ​ព័ន្ធរុស្ស៊ី​​ ក្នុងសង្កាត់​​​ទឹកថ្លា ខណ្ឌ​សែន​សុខ ​​​ដោយ​ម៉ូតូវ៉េវ​អ៊ី ​ពាក់ស្លាកលេខ ​ភ្នំពេញ 1U-1115 ពណ៌ក្រហម ​​​បើកបរ​ដោយ​​​​បុរស​ម្នាក់​​​​​ស្រវឹង​​ជោក ក្នុង​ទិសដៅ​​​​ពីលិចទៅ​​កើត

ជនបរទេស​​​ស្រវឹងស្រា​​​បើក​រថយន្ត​ទៅ​បុក​រថយន្ត​​​ទីកូ​ចត​​​​​លើ​ចិញ្ចើម​ផ្លូវ​

Posted: 09 Nov 2011 06:52 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​ជនបរទេស​ម្នាក់​​​មិន​ត្រូវ​​បានប៉ូលិស​​​បង្ហាញអត្ត​សញ្ញាណ​​នោះទេ ​​បាន​បើក​​​រថយន្ត​​ហ្វដ ពណ៌​​ស្លែ ពាក់ស្លាកលេខ​ ភ្នំពេញ 2R-3910 ពីត្បូង​ទៅជើង តាម​ផ្លូវ​លេខ​២៧១ ទៅបុក​រថយន្ត​​​ទីកូ ពាក់ស្លាកលេខ ព្រះសីហនុ 2A-0265 ពណ៌ក្រហម ចត​នៅលើ​​ចិញ្ចើម​ផ្លូវ ខណៈ​​ម្ចាស់កំពុង​​​​ទិញថ្នាំ​​​​​ពេទ្យ​បណ្តាល​​ឱ្យ​រថយន្ត​​​ទីកូក្រពឹត​​ ​ទ្វារ​​ខាង​ឆ្វេង​។ ​ហេតុការណ៍​នេះ​បានកើតឡើង​​​នៅវេលាម៉ោង​​​៩​និង​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!