The Phnom Penh Post - KHMER: “HTC​ ​នឹង​ចេញ​លក់​កុំព្យូទ័រ​បន្ទះ​ស្ដើង​ម៉ូដែល​នៅ​ឆ្នាំ​ក្រោយ” plus 9 more

The Phnom Penh Post - KHMER: “HTC​ ​នឹង​ចេញ​លក់​កុំព្យូទ័រ​បន្ទះ​ស្ដើង​ម៉ូដែល​នៅ​ឆ្នាំ​ក្រោយ” plus 9 more


HTC​ ​នឹង​ចេញ​លក់​កុំព្យូទ័រ​បន្ទះ​ស្ដើង​ម៉ូដែល​នៅ​ឆ្នាំ​ក្រោយ

Posted: 07 Nov 2011 02:02 AM PST

តៃប៉ិៈ ក្រុមហ៊ុន HTC ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទំនើប​លំដាប់​លេខ ៥ នៅ​លើ​ពិភព​លោក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុមហ៊ុន​នឹង​ចេញ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ម៉ូដែល​ថ្មី​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ការ​ចេញ​លក់​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ម៉ូដែល​ដំបូង​​របស់​ ខ្លួន កាល​ពី​ខែ​មករា​កន្លង​មក។

មន្ត្រី​សុខាភិបាល​ពិនិត្យ​លើ​មនុស្ស​បួន​នាក់​រក​មេរោគ H5N1

Posted: 07 Nov 2011 01:42 AM PST

បាត់ដំបងៈ មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បាន​យក​កំហាក និង​ឈាម​ប្រជា​ពលរដ្ឋ​ចំនួន​បួន​នាក់ ទៅ​ពិនិត្យ​រក​មេរោគ​ផ្តាសាយ​បក្សី H5N1 បន្ទាប់​ពី​ជម្ងឺ​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​សប្តាហ៍​មុន ហើយ​មាន់​រាប់​ពាន់​ក្បាល​នៅ​ក្នុង​កសិដ្ឋាន ត្រូវ​បាន​កប់ និង​ដុត​បំផ្លាញ​ចោល​នៅ​ក្នុង​ស្រុក​បាណន់។

ប្រជា​នេសាទ​គ្រោង​ប្ដឹង​មក​លោក​នាយករដ្ឋមន្ត្រី​ប្រឆាំង​ប្រធាន​សហគមន៍

Posted: 07 Nov 2011 01:24 AM PST

ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​ រស់​នៅ​ភូមិ​ព្រែកក្របៅ ស្រុក​ពាមជរ​ ខេត្ត​ព្រៃវែង គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ​មើល​សកម្មភាព​របស់​ប្រធាន​សហគមន៍​នេសាទ​ឃុំ​ព្រែកក្របៅ យក​ឡូតិ៍​នេសាទ​លក្ខណៈ​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​មក​ធ្វើ​ជា​លក្ខណៈ​ឯកជន។

តែងតាំង​មន្ត្រី​បី​នាក់​ជំនួស​មន្ត្រី​ពន្ធដារ​ចូល​និវត្តន៍

Posted: 07 Nov 2011 01:15 AM PST

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​សម្រេច​តែង​តាំង​មន្រ្តី​ពន្ធដារ​បី​រូប​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​ស្វាយរៀង ដើម្បី​ជំនួស​មន្រ្តី​ដែល​បាន​ចូល​និវត្តន៍។

ជម្រះ​ក្ដី​ចិន​ម្នាក់​ជួញ​ដូរ​ថ្នាំ​ញៀន​នៅ​កម្ពុជា

Posted: 07 Nov 2011 01:07 AM PST

ភ្នំពេញៈ អ្នក​លេង​ល្បែង​នៅ​កាស៊ីណូ​ជ​ន​ជាតិ​ចិន​ម្នាក់ ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​នៅ​ថ្ងៃ​ចន្ទ​នេះ ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​នៅ​ឆ្នាំ​នេះ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។

ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ពីរ​ទៀត​ភ្ជាប់​ទៅ​កោះពេជ្រ

Posted: 06 Nov 2011 11:03 PM PST

ភ្នំពេញៈ ស្ពាន​ចំនួន ២​ទៀត ដែល​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​នឹង​ទីក្រុង​រណប​កោះពេជ្រ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សម្រួល​ចរាចរណ៍ និង​កែ​លម្អ​សោភ័ណភាព​រាជ​ធានី។

HTC និង ACER ជួយ​ជំរុញ​ឲ្យ​ផ្សារ​ហ៊ុន​នៅ​តៃវ៉ាន់​ហក់​ឡើង​ខ្ពស់

Posted: 06 Nov 2011 10:54 PM PST

តៃប៉ិៈ ទីផ្សារ​ភាគហ៊ុន​នៅ​តៃវ៉ាន់​ បាន​កើន​ឡើង ០,២៤​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​ទីផ្សារ​ភាគ​ហ៊ុន​នៅ​ក្នុង​តំបន់ និង​ជំរុញ​ដោយ​កំណើន​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទំនើប HTC ក្រោយ​ពី​ក្រុមហ៊ុន​នេះ​ចេញ​ផ្សាយ​របាយការណ៍​ការ​លក់​របស់​ខ្លួន​ប្រចាំ​ខែ​ តុលា និង​ដោយ​សារ​តែ​ក្រុមហ៊ុន​នាំ​ចេញ​ផលិត​ផល​បច្ចេកវិទ្យា​ដទៃ​ទៀត ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន Acer ផង​ដែរ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​ថា អត្រា​ប្ដូរ​ប្រាក់​ស្ថិត​ក្នុង​កម្រិត​សមរម្យ

Posted: 06 Nov 2011 10:33 PM PST

ក្រុង​កានៈ លោក ឈិន តេមីង រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ចិន បាន​ថ្លែង​ក្នុង​សុន្ទរកថា​ដែលបាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា អត្រា​ប្តូរ​ប្រាក់​យន់​របស់​ចិន ឋិត​ក្នុង​កម្រិត​មួយ​សម​រម្យ ហើយ​វា​មិន​មែន​ជា​មូលហេតុ​ឫស​គល់​នៃ​អតុល្យភាព​ពាណជ្ជកម្ម​រវាង​ចិន​ នឹង​អាមេរិក​នោះ​ទេ។

ប្រមុខ​រុស្ស៊ី និង​ IMF នឹង​ពិភាក្សា​អំពី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​នៅ​មូស្គូ

Posted: 06 Nov 2011 10:26 PM PST

មូស្គូៈ លោក​ប្រធាន​ធិបតី​រុស្ស៊ី ឌីមេទ្រី មេដវ៉េដេវ មាន​ផែនការ​ពិភាក្សា​អំពី​ជំហាន​នានា ដើម្បី​ពិនិត្យ​មើល​ប្រព័ន្ធ​ហិរញ្ញ​វត្ថុអន្តរជាតិ​ជា​មួយ​ប្រមុខ​មូលនិធិ​ រូបិយ​វត្ថុ​អន្តរជាតិ លោក​ស្រី គ្រីស្ទីន ឡាហ្កាដ នៅ​ក្នុង​ទី​ក្រុង​មូស្គូ។

រាជ​ធានី​គ្រោង​សម្ពោធ​ស្តូប​ជន​រង​គ្រោះ​កោះ​ពេជ្រ​ចំ​ខួប​មួយ​ឆ្នាំ

Posted: 06 Nov 2011 08:23 PM PST

ភ្នំពេញៈ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ គ្រោង​នឹង​សម្ពោធ​ស្តូប​រំលឹក​ជន​រង​គ្រោះ​នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​​ខាង​មុខ​នេះ ចំ​ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​ឧបទ្ទវ​ហេតុ​ដ៏​រន្ធត់ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៣៥១​នាក់​ ស្លាប់ និង​ជា​ច្រើន​រយ​នាក់​ទៀត បាន​រង​របួស​យ៉ាង​អាក្រក់​អាក្រី​​ដោយសារ​ការ​រត់​ជាន់​គ្នា​នៅ​រាត្រី​ចុង​ ក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្ដែត​ប្រទីប កាល​ពី​ឆ្នាំ​២០១០។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!