Koh Santipheap Daily

Koh Santipheap Daily


​ពេល​ផឹក​​ស្រវឹង​ប្រចណ្ឌ​​​ប្រពន្ធ​​​​​​​ដេញ​វាយ​​​ ធ្លាក់​​ពីលើ​ដំបូល​ជាន់ទី​២ ស្លាប់​ខ្លួន​ឯង​

Posted: 06 Nov 2011 11:31 PM PST

បុរសរងគ្រោះក្រោយមកស្លាប់
រាជធានីភ្នំពេញ​​​​ ៖ ​​បុរស​ម្នាក់​​​​បាន​ស្លាប់​​​​បាត់​បង់​ជីវិត ខណៈ​ពេល​​​​ដែល​បញ្ជូន​​​ទៅដល់​មន្ទីរ​ព្រះ​កុសុមៈបាន៤០នាទី បន្ទាប់​ពី​​​​ផឹកស្រា​​ស្រវឹង​ប្រចណ្ឌ​​ប្រពន្ធ​​រក​រឿង​ឈ្មោះ​​​​ប្រកែក​ គ្នា​​​​យកកូនកាំបិត​ដេញ​​​ចាក់​ប្រពន្ធ​​​​រត់ទៅ​​​លើ​ដំបូល​ជាន់ទី​​២ ​ហើយ​រត់​ដេញតាមទាំង​សភាពស្រវឹង​​ទ្រេត​ទ្រោត​​​ បណ្តាល​ឱ្យ​​​​ធ្លាក់ពី​​​លើ​​មក​ដី​ចេញ​ឈាម​ត្រចៀក​ និង​ចម្រុះ​

រន្ទះបាញ់​​មនុស្ស​​៤នាក់​​​សន្លប់​​​​ពេល​ភ្លៀង​រលឹម​

Posted: 06 Nov 2011 11:28 PM PST

​ខេត្តកំពត​​​​​ ៖ ​ក្រោយ​ពី ​មានភ្លៀង​ធ្លាក់​​មួ​យ​មេ​យ៉ាង​ធំ​​រួចមក ​​មាន​មនុស្ស​​​​៤​នាក់ ​​​ខណៈ​កំពុង​អង្គុយ​​​ជជែកគ្នា​​​លេង​នៅ​ក្នុងតូប​លក់​នំ​មួយ ​​​ត្រូវ​រន្ទះបាញ់​រហូត​សន្លប់​​​នៅនឹង​កន្លែង​​​​។ ហេតុ​ការណ៍​នេះបានកើតឡើង​​នៅ​វេលា​ម៉ោង​​​​​​៣​និង​​​១៥នាទី​​រសៀល​ថ្ងៃទី​​ ​៦ ​វិច្ឆិកា ​នៅ​ត្រង់​​​​ចំណុច​​តូប​លក់​នំ​ក្នុងផ្សារ​​​អូរ​ដង​សន្ទូច ​ស្ថិត​ក្នុង​​​ភូមិ​ត្រពាំង​​ស្តៅ ​​​​ឃុំត្រពាំង​ភ្លាំង ​ស្រុកឈូក ​​។​

ជន​រងគ្រោះ​​ដោយ​ម៉ូតូ​​កូន​លោក​មេឃុំ​បុក​​​​3ថ្ងៃក្រោយស្លាប់​​

Posted: 06 Nov 2011 11:28 PM PST

សពជនរងគ្រោះ
ខេត្ត​មណ្ឌលគិរី ៖ បុរស​​​ម្នាក់​​​​បាន​​ស្លាប់​​បាត់​​បង់​ជីវិត​ក្រោយ​​​ពី​​បញ្ជូន​​​ទៅ​ សង្គ្រោះ​​​បន្ទាន់​​​នៅ​​​ប្រទេស​​​វៀត​ណាម​ បានរយៈពេល​​​៣ថ្ងៃ​​​​​​ បន្ទាប់​​ពី​មាន​​​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​​​ម៉ូតូ​​និង​​​ម៉ូតូ​​​បុក​​ គ្នា​​​កាលពី​ថ្ងៃទី​​៣ វិច្ឆិកា​ នៅ​​​​ភូមិ​​អូរអាម​ ឃុំ​​​ស្រែ​​​ខ្ទុម​ ស្រុក​​​កែវសីមា ។

ក្មេង​ពាល​ចាក់​ក្មេង​​ស្រី​ដេក​ក្នុង​អង្រឹង​ផ្អើល​អ្នកទៅ​បុណ្យ​កឋិន​

Posted: 06 Nov 2011 11:23 PM PST

ក្មេងស្រីរងគ្រោះ
ខេត្ត​ស្វាយ​រៀង ៖ ​ក្មេង​ស្រី​ម្នាក់​បាន​​ត្រូវ​ក្រុម​ជន​ពាល​លប​ចាក់​ចំនួន​ពីរ​កាំ​បិត​ចំ​ ខ្ទង់​ច្រ​មុះ និង​ក្រោម​ភ្នែក​ខាង​ឆ្វេង​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​​ក្មេង​ស្រី​​កំពុង​​ដេក​លង់​លក់​ក្នុង​អង្រឹង​នៅ​ក្រោម​ឧបដ្ឋាន​សាលា​ (សាលា​ឆាន់​) ក្នុង​វត្ត​​ស្វាយ​ ពេល​ប្រា​រព្ធ​​​ពិធី​បុណ្យ​កឋិន​ទាន​​ ធ្វើ​ឱ្យ​ផ្អើល​មនុស្ស​មា្ន​​​ចាស់​ ក្មេង​ ដែល​កំពុង​មើល​ភាព​យន្ត​​នៅ​លើ​​​​ឧ​ប​ដ្ឋាន​សាលា​​​នោះ​។​ករណី​​នេះ​បាន​ កើត​ឡើង​

ស៊ីម៉ុន​ប៉េរេស ៖ ​ការ​វាយប្រហារ​មួយ​ប្រឆាំងអ៊ីរ៉ង់​កាន់តែច្បាស់​ឡើងៗ

Posted: 06 Nov 2011 11:23 PM PST

ការបាញ់ម៉ីស៊ីល
ប្រធានាធិបតី​​អ៊ីស្រា អែល​លោក​ស៊ីម៉ុន ​ប៉េរេស​​គូសបញ្ជាក់​កាលពីថ្ងៃ​​ទី៥ វិច្ឆិកា ​កន្លងមក​នេះថា ការ​វាយប្រហារ​​មួយកាន់​តែ​ច្បាស់ឡើងៗ​​ប្រឆាំង​​នឹងអ៊ីរ៉ង់ ។ ​លោក​ប៉េរេសថ្លែង​តាម​ទូរ​ទស្សន៍​​​​​ឯក​ជនអ៊ីស្រាអែល​​មួយថា បណ្តាភ្នាក់ងារ​​ស៊ើបការណ៍​​​​របស់​ប្រទេស​​ផ្សេងៗ​ដែល​​តាមដាន​អ៊ីរ៉ង់​បាន ​​សម្តែង​ពីការ​ព្រួយបារម្ភ​​​​ ហើយជំរុញ​​ឱ្យមេ​ដឹកនាំ ​​របស់ពួក​គេ​ធ្វើ​​ការព្រមាន​ថា

ការ​ប្រ​ឡង​​​ជ្រើស​រើស​​កញ្ញាឯក​​BRIDGESTONEស្រី​ស្អាត8​រូប​សម្រាប់​វគ្គ​បន្ត​

Posted: 06 Nov 2011 11:21 PM PST

ការប្រឡងជ្រើសរើស
រាជធានីភ្នំពេញ​​ ៖ ​ក​ម្មវិធី​ប្រ​ឡង​ជ្រើស​រើស​កញ្ញា​ឯក Bridgestone ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​គង់​ នួន ​សហ​ការ​​ជា​មួយ​ផលិត​កម្ម​​ហាយ​ស្តារ និង​ស្ថា​នី​យ​ទូរ​ទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ផ្សាយ​បន្ត​ផ្ទាល់​នៅ​ស្ថា​នីយទូរ​ទស្សន៍​ខ្មែរ ប៉ុស្តិ៍​លេខ​៩ ចាប់​ពី​វេលា​​ម៉ោង​៥​ល្ងាច ​រហូត​ដល់​ម៉ោង​៧​យប់​ រាល់​ថ្ងៃ​​អាទិត្យ​​នោះ​ មាន​រយៈ​ពេល​​២​ខែ ហើយ​។​

កីឡាកររ៉ូម៉ានីលូស៊ៀន ប៊ូតការពារបានខ្សែក្រវាត ់IBF បន្ទាប់ពីយកឈ្នះកីឡាករហ្សាម៉ាអ៊ី​កហេ្គន ចនសុន

Posted: 06 Nov 2011 11:06 PM PST

កីឡាកររ៉ូម៉ានីលូស៊ៀន ប៊ូត​(ឆ្វេង)​យក ឈ្នះកីឡាករហ្សាម៉ាអ៊ីកហ្គ្លេន ចនសុន
លូ​ស៊ៀន ប៊ូត​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​នៅ​ក្នុង​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់ ​ស្ថាប័ន​IBF​ក្នុង​ប្រភេទទម្ងន់​ Super-middleweightរបស់​ខ្លួន​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​ហ្សា​ម៉ា​អ៊ីក ហេ្គន ចន​សុន​ដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទក្នុងការ​ប្រកួត​ពេញ​១២ទឹក​នៅ​សង្វៀន​ Colisee de Quebec ក្រុង​កេបិច​ប្រទេស​កា​ណា​ដា​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​៥​វិច្ឆិកា​ ។

ជនស៊ីវិល​​13​នាក់​ត្រូវ​​​កងទ័ព​​​សម្លាប់​​​នៅស៊ីរី​

Posted: 06 Nov 2011 11:06 PM PST

បាតុកម្ម​​​ប្រឆាំង​​​​នៅស៊ីរី​​​ក្នុងភូមិ​មួយ
ពួកប្រឆាំង​​​​ស៊ីរី​រាយ​ការណ៍​ថា កង​កម្លាំង​​​​​របស់​​របប​ស៊ីរី​បាន​សម្លាប់​​​​ជនស៊ីវិល​យ៉ាង​តិច​​​១៣នាក់ ​កាលពីថ្ងៃទី​​៦ វិច្ឆិកា ​ក្នុង​ការ​​បន្ត​ការ​វាយ​លុក​នៅទីក្រុង​​​ហូម និង​ក្នុងការ​​វាយប្រហារ​​​​​នៅ​កន្លែង​​​​ផ្សេងៗ​​ទៀត ប្រឆាំង​​​​បាតុកម្ម​​ប្រទូស្ត​រ៉ាយ​ចំពោះ​លោកប្រធានាធិបតី​​បា​ចា​អាល់អា​សាដ ​​ក្រោយ​ពិធីសូត្រ​ធម៌​​​​ឱកាស​បុណ្យ​​​អ៊ិស្លាម​​​ AÏD EL KÉBIR ។​

អាសេន​វែង​ហ្គើ ៖ កីឡា​ករ វ៉ាន់ ភើ​ស៊ី ល្អ​ដូច​​កីឡា​ករ​មេស​ស៊ី

Posted: 06 Nov 2011 11:06 PM PST

 កីឡា​ករ វ៉ាន់ ភើ​ស៊ី
បន្ទាប់ពី​ក្រុម​កាំភ្លើង​​ធំ Arsenal ទទួល​បាន​ជ័យ​ជម្នះ​​ជាប់ៗ​គ្នា​​៣​ប្រកួត​ក្នុង​លីក​ចុ​ង​ក្រោយ​នេះ ធ្វើ​ឱ្យ​លោក​អាសេនវែង ​ហ្គើ ​សប្បាយ​ចិត្ត​ហើយ​បាន​លើក​សរសើរ​​ដល់​កីឡា​ករ​​វ៉ាន់​​ ភើ​ស៊ី​ថា ជា​កីឡា​ករ​មួយ​រូប​ដែល​​​មាន​ទេពកោសល្យ​​លេង​​បាន​ល្អ​ដូច​​កីឡា​ករ​ អាហ្សង់​ទីន ​មេស​ស៊ី ​ដែល​កំពុង​លេង​ឱ្យ​​ក្លឹប អ្នក​មាន​​បុណ្យ Barcelona ។

កីឡា​ករ អ៊ីវី​ហ្គា អូលីក ចង់​ផ្លាស់​ចេញ​ពី​ក្លឹប​ Bayern Munich

Posted: 06 Nov 2011 11:04 PM PST

​កីឡា​ករ​អ៊ីវីហ្គា ​អូលីក ខ្សែ​ប្រយុទ្ធ​ឆ្នើម​​របស់​ក្លឹប​ Bayern Munich
​កីឡា​ករ​អ៊ីវីហ្គា ​អូលីក ខ្សែ​ប្រយុទ្ធ​ឆ្នើម​​របស់​ក្លឹប​ Bayern Munich ​បាន​ទទួល​ស្គាល់ថា ​ខ្លួន​ចង់​ផ្លាស់​ចេញពី​​ក្លឹប​ ព្រោះត្រូវ​ការ​ចូល​លេង​បាល់​ទាត់​ឱ្យ​​បាន​ច្រើន​ជាង​នេះ ។ អ៊ីវី​ហ្គា អូលីក បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​ត្រូវការ​ផ្លាស់​ចេញ​​ពី​ក្លឹបក្រោយ​ពី​ទទួល​ស្ថាន​ភាព​ជា​កីឡា​ករ​ បម្រុង​នា​ពេល​កន្លង​មក ។ បញ្ហា​របស់​ខ្លួន​​មិន​ពាក់​ព័ន្ធ​នឹង​សម្ព័ន្ធ​ភាព​រវាង​បុគ្គល​ទេ

កីឡា​ករ ​ស៊ូ​បូទិក នឹង​អវត្ត​​មាន​ពី​​ក្លឹប​ Dortmund រយៈពេល6សប្តាហ៍​

Posted: 06 Nov 2011 10:50 PM PST

កីឡា​ករ​ខ្សែ​ការ​​​ពារ​សញ្ជាតិ​​ស៊ែ​ប៊ី ​ស៊ូ​បូ​ទិក
យោងទៅតាម​​ប្រភព​ព័ត៌​មាន​អេភី​ចេញ​ផ្សាយ​​កាលពី​​ថ្ងៃ​អាទិត្យ ទី៦ វិច្ឆិកា ​ឆ្នាំ​២០១១ ​បាន​ឱ្យ​​​ដឹង​ថា ៖ ​កីឡា​ករ​ខ្សែ​ការ​​​ពារ​សញ្ជាតិ​​ស៊ែ​ប៊ី ​ស៊ូ​បូ​ទិក នឹង​ត្រូវអវត្ត​មាន​ពី​ក្លឹប​​ការ​ពារ​ជើង​​ឯក​​​អាល្លឺ​ម៉ង់​​ប៊ុន​ ដេស្លីហ្គា Dortmund ​រ​យៈ​ពេល​៦​សប្តាហ៍​​បន្ទាប់​ពី​ធ្វើ​ការ​វះ​កាត់​របួស​នៅ​លើ​​ផ្ទៃ​មុខ។

ឌីឌី​យេ ដ្រក់​បា ខ្សែ​ប្រយុទ្ធ​ក្រុម​​ជម្រើស​ជាតិ​​កូត​ឌីវ័រ ចាប់​​ផ្តើម​​ចរចា​កិច្ច​សន្យា​ថ្មី​ជា​មួយ Chelsea

Posted: 06 Nov 2011 10:50 PM PST

កីឡា​ករ​ដ្រក់​បា
កីឡា​ករ​ដ្រក់​បា ​បច្ចុ​ប្បន្ន​​មាន​អាយុ​៣៣​ឆ្នាំ ​ស្ថិត​ក្នុង​អំឡុង​ពេលនៃ​ការ​លេង​ធ្លាក់​ចុះ​ និង​មាន​គូ​ប្រជែង​​នៅ​ក្នុង​ក្លឹប​ជា​ច្រើន​​នាក់​ រួម​មាន​​កីឡា​ករ​ហ្វើ​ណាន​ដូ ទ័រ​រ៉េស ​នីកូឡា អាណេល​កា និង​រ៉ូ​មេ​លូ លូកាគូ​ ជាដើម​ ប៉ុន្តែអ្វី​ដែល​​សំខាន់​​គឺ​កិច្ចសន្យា​នឹង​បញ្ចប់​នៅ​រដូវកាល​នេះ ។

នគរបាល​​សណ្តាប់ធ្នាប់​​ប៉ះទង្គិច​​ជាមួយ​​អ្នក​រត់ម៉ូតូ​ប្រវាយប្រតប់​​ផ្អើលឈុល​

Posted: 06 Nov 2011 10:47 PM PST

ទិដ្ឋភាពកកស្ទះនៅកន្លែងប៉ះទង្គិចគ្នា
រាជធានីភ្នំពេញ​​​​ ៖ ​មានការប៉ះទង្គិចគ្នា​​​​យ៉ាង​ខ្លាំង​ ផ្អើល​​​​ឈុល​ពី​​​មនុស្សម្នា​​​​មក​ចោម​រោម​មើលគេ​ឈ្លោះ​គ្នា​​​រវាង​ក្រុម ​​​សមត្ថកិច្ចការិយា​ល័យ​​​​សណ្តាប់ធ្នាប់​​​​​​នៃស្នងការ​​ដ្ឋាននគរបាល​រាជ ​ធានី​ភ្នំពេញ ​និងក្រុ​ម​អ្នក​​​​ម៉ូតូឌុប ​ខណៈចុះ​​រៀបចំ​សណ្តាប់ធ្នាប់​​​​នៅតាម​​​​ផ្លូវ​លេខ​​​​​​៥៩៨ ​មុខ​ផ្សារ​​​​​ងិន​អាន ​​ក្នុង​​​សង្កាត់ទួល​​សង្កែ ​ដោយ​ក្រុម​​​សណ្តាប់​ធ្នាប់​​​​​​ប្រមូលម៉ូតូ​​ដាក់​រថយន្ត​​​យកទៅធ្វើការ​ ​​ដោះ​ស្រាយ​ ឯក្រុម​​​​អ្នករត់​ម៉ូតូឌុប​បាន​នាំគ្នា​​​​ប្រវាយ​ប្រតប់​​​​

ប្រទះឃើញត្រី​បាឡែន​ប្រផេះងាប់​នៅ​ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិន

Posted: 06 Nov 2011 10:34 PM PST

អ្នក​ភូមិ​ចោម​រោម​មើល​​​ខ្មោច​ត្រី​បា​ឡែន​ប្រផេះ
តាម​ប្រ​ភព​ពី​ស៊ីន​ហួរ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ត្រី​បាឡែន​ប្រ​ផេះមួយ​ប្រវែង១៣.៩​ម៉ែត្រ បាន​មក​ងាប់​នៅ​ឆ្នេរ​សមុទ្រ​បៃគីង នៅ​តំបន់​ពីង​តាន់ ភាគ​ខាង​ត្បូង​ខេត្ត ហ្វូជាន ប្រទេស​ចិន។ ប្រជា​នេ​សាទ​នៅ​តំបន់​បាន​ប្រទះ​ឃើញ​ខ្មោច​​ ត្រី​បា​ឡែន​ប្រផេះ​នេះ ហើយក៏​បាន​នាំ​គ្នា​អូស​វា​ឡើង​មក​ឆ្នេរ​កាល​ពី​ថ្ងៃទី​ ៥ វិច្ឆិកា កន្លង​ទៅ។ ដោយ​ឡែក​អ្នក​ភូមិ​ជា​ច្រើន​ គ្រាន់​តែ​ឮ​ដំណឹង​នេះ បាន​នាំ​គ្នា​ប្រញាប់​ប្រញាល់​មក​កាន់​ឆ្នេរ​សមុទ្រ ហើយ​បាន​នាំ​គ្នាយក​ទឹក​ចាក់​លើ​ខ្មោច​ត្រី​បាឡែន​នេះ​ដើម្បី​ឱ្យ​វា​ត្រ​ ជាក់ ហើយ​អ្នក​ខ្លះ​ទៀត​បាន​នាំ​គ្នា​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍ និង​វាស​ពី​ប្រវែង​របស់​ខ្មោច​ត្រី​បាឡែន​ប្រផះ​នេះ​ផង​ដែរ ។

ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង​បង្ក​ឱ្យមានទឹក​ជំនន់​​នៅភាគ​ខាងត្បូង​បារាំង

Posted: 06 Nov 2011 10:32 PM PST

ទិដ្ឋភាពទឹកជំនន់នៅបារាំង
​ទូរទស្សន៍​​បារាំង FRANCE-2 ​រាយ​ការណ៍​​​កាលពីថ្ងៃ​ទី៦ វិច្ឆិកា ​​ថា ភ្លៀង​​ធ្លាក់យ៉ាង​ខ្លាំង​នៅ​ភាគ​ខាងត្បូង​​ប្រទេស​​បារាំង​បង្ក​ឱ្យមានទឹក ​ជំនន់បណ្តាលឱ្យមនុស្សស្លាប់​ម្នាក់​នៅក្រុង​ HER-AULT ហើយ​​ក្មេងស្រី​ម្នាក់​ត្រូវបាត់ខ្លួន​នៅ​ក្រុង FREJUS ។

ចាប់ខ្លួន​បុរស​រុស្ស៊ីជីក​យក​សាក​សព​​ស្ត្រី​​27​នាក់​ទៅ​​រក្សា​ទុក

Posted: 06 Nov 2011 10:32 PM PST

ផ្នូរសព
តាម​ប្រភព​ពី​ទី​ភ្នាក់ងារ​ព័ត៌​មាន​បរទេស​កាល​ពីថ្ងៃ​ទី​៥ វិច្ឆិកា ​ផ្សាយ​ឱ្យ​ដឹង​ដោយ​យោង​ទៅ​លើ​ទិន្ន​ន័យ​​ពី​កាសែត «រ៉ូ​ស៊ីស​កា​យ៉ា កាសេ​តា» ​របស់​រុស្ស៊ី​ថា សមត្ថ​កិច្ច​ប៉ូលិស​​បាន​ចាប់​ខ្លួន​បុរស​​រុស្ស៊ីអាយុ​៤៥​ឆ្នាំ​​ម្នាក់​ពី ​បទ​ជាប់​​សង្ស័យ​​ក្នុង​រឿង​ក្តី​លួច​ជីក​ផ្នូរ​សព ​ដោយ​​សារប៉ូលិសរក​ឃើញ​​សព​ស្ត្រីយ៉ាង​តិច​២៧​នាក់នៅ​ក្នុង​ផ្ទះរបស់​គេ​​នៅ ​ទី​ក្រុង​​នីស្នី​​ណូវ ​ហ្គ័រ​​រ៉ុត ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​រុស្ស៊ី ។

ក្រុម​ស្ទាវ​ផ្ទុះហិង្សា​​​ដាក់គ្នា​នៅ​​ក្នុងក្លឹប​​​​ឌីស្កូ​យ៉ាំង​ហ្គើ​ល ផ្អើល​​​ឆោឡោ​​ទាំង​យប់​

Posted: 06 Nov 2011 10:29 PM PST

ទិដ្ឋភាពនៅមុខក្លឹបកំសាន្ត
រាជធានីភ្នំពេញ​​​​ ៖ ​ក្រុម​ក្មេងស្ទាវ​​​ដែល​ចូល​ផឹកស៊ី​​​រាំរែក​នៅក្នុង​ក្លឹប​​ឌីស្កូ​​​ យ៉ាំងហ្គើល ​​មាន​ទីតាំង​​​ស្ថិតនៅ​​​តាមបណ្តោយ​​​ផ្លូវលេខ​​​​១៩៩ សង្កាត់ទួលស្វាយ​ព្រៃ​ទី​​១ ខណ្ឌ​ចំការមន ​បាន​បង្ក​​​​ជម្លោះ​​​​ហិង្សា​ដាក់គ្នា​​​​ ដោយ​វាយ​​ប្រកាប់​ប្រចាក់​គ្នា​​​យ៉ាង​រញ៉េ​រញ៉ៃ​​​​ដូច​​ជា​រាជធានី​ ភ្នំពេញ ជា​តំបន់​​អនាធិបតេយ្យ​​យ៉ាង​ដូច្នោះ​អញ្ចឹង​។ ​ហេតុការណ៍​​​ប្រកាប់​ប្រចាក់គ្នា​​​​អនាធិបតេយ្យ​​ដោយសារ​តែ​​​ខ្វះ​ការ​​ រៀបចំ​សណ្តាប់ធ្នាប់​​នៅ​ក្លឹប​ឌីស្កូ​​​​យ៉ាំង​ហ្គើល​នេះ​

តូចចិត្ត​​ឈឺក្បាល​​រាល់ថ្ងៃ​​​មិនលស់​ពេល​ផឹកថ្នាំ​​ពុលប៉ង​ធ្វើ​អត្តឃាត​

Posted: 06 Nov 2011 10:29 PM PST

ជនប៉ងធ្វើអត្តឃាត
​ខេត្តប៉ៃលិន​​​​​ ៖ ​យុវជនម្នាក់​​​ឈ្មោះគុណ ភារិន ភេទប្រុស អាយុ​​១៧ឆ្នាំ ​ទីលំនៅ​បច្ចុប្បន្ន​​​​​​រស់នៅភូមិ​​ភ្នំកេះ ​​ឃុំស្ទឹង​ត្រង់ ​​ស្រុក​​សាលាក្រៅ ​បានផឹកថ្នាំ​​​​ពុលប្រភេទ​​ទឹក​ខៀវ​អស់​ចំនួន​​ជិត​កន្លះ​លីត្រ ប៉ង​ធ្វើ​​​​អត្តឃាត​​​បញ្ចប់ជីវិត​​​ខ្លួន​​ឯង​​នៅ​ក្នុង​​ខ្ទម​​ចាំចំការ ​ខណៈដែល​ឪពុក​ម្តាយ​​​របស់ខ្លួន​​​កំពុងតែ​​​ប្រមូលផល​​​នៅក្នុង​ចំការ​។ ​

យុវជន​ម្នាក់​​ដាច់ខ្លួនជា​ពីរ​កំណាត់​​​​​ ឯ​​២នាក់​ទៀត​​ស្លាប់​នឹង​​​កន្លែង ​​ដោយសារ​ជិះ​ម៉ូតូលឿន​ពេក​​ទៅបុក​រថយន្ត​​​​ច​តស្ងៀម​

Posted: 06 Nov 2011 07:58 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ​​​​ ៖ ​យុវជន​​៣នាក់​​​​ខណៈ​កំពុង​​ជិះម៉ូតូ​​១គ្រឿង ឌុបគ្នា​​​បើកបរ​​ក្នុង​ល្បឿន​យ៉ាង​លឿន​​​​បានជ្រុលទៅបុក​​រថយន្ត​​ដឹកអេត​ ចាយ​​ដែល​​ចតស្ងៀម​​​​ពីក្រោយ​​​​ពេញទំហឹង បណ្តាល​​ឱ្យ​ស្លាប់​បាត់បង់ជីវិត នៅនឹង​កន្លែង​​ទាំង​អស់គ្នា ​ហើយ​ក្នុង​​​​ចំណោម​​​ជនរងគ្រោះ​​ទាំង​​៣​នាក់នោះ មាន​​ម្នាក់​​​ដាច់ខ្លួនជា​ពីរ​កំណាត់​ដូច​​គេ​​កាប់​​​ ដោយ​​​មួយ​កំណាត់​​ត្រឹម​​ចង្កេះ​​​​ចុះ​​មក​ក្រោម​​​នៅជាប់​​នឹង​ម៉ូតូ​​

​ប្រុស​ព្រាន​រំលោភ​នាងក្រមុំ​ជាង​មួយ​ខែ ​​ប៉ូលិស​មិនចាត់ការ​​ទុក​ឱ្យ​គេ​កាប់​​បណ្តាច់​ពូជ​

Posted: 06 Nov 2011 07:54 PM PST

នារីជាកូនស្រី
រាជធានីភ្នំពេញ​​​​ ៖ ​ម្តាយ និង​កូនស្រី​​​​២នាក់​​​​រងរបួស​ធ្ងន់​ធ្ងរ​​​​សុទ្ធ​តែ​​​​ត្រូវគេ​​​ កាប់រយះក្បាល​​​​ទាំង​អស់គ្នា ​​​ដោយ​សារ​ជនដៃ​ដល់​​ឡើងទៅកាប់​​​នឹង​កាំបិត​ផ្គាក់​​​​ដល់​​លើផ្ទះ ​ក្នុងបំណង​​​សម្លាប់​​​​បណ្តាច់ពូជតែម្តង​ ​ក្រោយពេល​បែក​ធ្លាយ​​​​រឿង​ដែល​​​ខ្លួន​​​​រំលោភ​សេពសន្ថវៈ​។ ​អំពើហិង្សា​​នេះ​​​កើត​ឡើង​​​កាលពីវេលាម៉ោង​​​​៥​​និង​​​៣០នាទី​​ល្ងាច​ ថ្ងៃទី​​​​៦ វិច្ឆិកា ​​​២០១១ ​​នៅក្នុង​ភូមិពង្រ ​​សង្កាត់​ឪឡោក ​​ខណ្ឌដង្កោ​។​

ទឹក​ជំនន់​នៅ​ថៃ​អ្នក​ស្លាប់​ឡើង​ដល់​ជាង​500​នាក់​ហើយ

Posted: 06 Nov 2011 07:52 PM PST

ទិដ្ឋភាពទឹកជំនន់នៅថៃ
នាយក​ដ្ឋាន​បង្ការ​​គ្រោះ​មហន្ត​រាយ​ថៃ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា ថា ទឹក​ជំនន់​យ៉ាង​អាក្រក់​បំផុត​ដែល​ថៃ​ពុំ​ធ្លាប់​ជួប​ប្រទះ​បណ្តាល​ឱ្យ​ មនុស្ស​ស្លាប់ឡើង​ដល់​៥០៦​នាក់​ហើយ ចំណែក​មនុស្ស​២​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន​។

ព្រះចៅ​អធិរាជ​​​អាគីហ៊ី​តូ​យាង​​ចូលមន្ទីរពេទ្យ​ ព្រោះ​ជំងឺ​ក្អក​

Posted: 06 Nov 2011 07:48 PM PST

ព្រះចៅ​អធិរាជ​​​អាគីហ៊ី​តូ​
​ព្រះបរមរាជវាំង​​​​ជប៉ុនរាយការណ៍​ថា ​ព្រះ​ចៅ​អធិរាជជប៉ុន​​​​អាគីហ៊ី តូ ទ្រង់​​​យាង​ចូ​ល​មន្ទីរពេទ្យ​​​​កាលពីថ្ងៃទី​​៦ ​​វិច្ឆិកា ​ក្រោយ​ពី​​​ទ្រង់​មាន​អាការ​គ្រុនក្តៅ​​​ និងក្អ​​​ក​ខ្លាំង​​មក​។​ យោងតាមទីភ្នាក់ងារ​​​សារ​​ព័ត៌មាន​​​​ជប៉ុន​ក្យូ​ដូ​​ញូវ​ថា ព្រះចៅអធិរាជ​​ព្រះ​ជន្ម​​​​៧៧ព្រះវស្សា ​​ទ្រង់​យាង​ចូលមន្ទីរពេទ្យ​​​ ដើម្បីជាការ​​ប្រុងប្រយ័ត្ន​ ពីព្រោះ​​​​ព្រះអង្គ​​​ទ្រង់​មាន​​​អាការ​គ្រុន​ក្តៅ​​​ខ្លាំង ហើយ​ចាប់​ផ្តើម​​​បង្ហាញ​​​រោគសញ្ញា​​គួរ​ឱ្យ​​ព្រួយ​បារម្ភ​​​​​ពី​ បញ្ហាក្អក​។​

បវរកញ្ញា​វេណេស៊ុយអេឡា​នាងអ៊ីវីយ៉ាន​ សាកូស ជាប់​ជាបវរ​កញ្ញា​ពិភពលោក​ឆ្នាំ2011

Posted: 06 Nov 2011 07:45 PM PST

បវរកញ្ញា​វេណេស៊ុយអេឡា​នាងអ៊ីវីយ៉ាន​ សាកូស
បវរ​កញ្ញា​វេណេស៊ុយអេឡា នាងអ៊ីវីយ៉ាន ​​សាកូស ​​ IVIAN SARCOS កាលពីថ្ងៃទី៦ វិច្ឆិកា ​ដណ្តើម​​បានជ័យជម្នះជាប់​ជា​បវរកញ្ញា​ពិភព​លោក​ឆ្នាំ​២០១១ ​នាំមុខ​ស្រីស្អាត​​មកពី​​ប្រទេស​​​​ជាង​១០០​​​ដែលចូលរួម​ក្នុងពិធី​ប្រកួត​ ​​ប្រជែង​​មួយ​ដែលប្រព្រឹត្តទៅ​​នៅទីក្រុង​ឡុងដ៍ ប្រទេស​​អង់គ្លេស ។ បវរកញ្ញា​វេណេស៊ុយអេឡា​រូបនេះ ដែល​​មាន​សក់​វែងពណ៌​​​ត្នោត​ និងមាន​ភ្នែក​មុត​ថ្លា ​​អាយុ​២២​ឆ្នាំ ​មាន​សញ្ញា​បត្រ​ខាង​ធនធាន​​មនុស្ស​​ ហើយ​បម្រើ​ការ​​ជា​និយោជិត​ម្នាក់ក្នុង​ក្រុមហ៊ុន​​​​សោទស្សន៍​​មួយ ។

ជើងឯក Tour de France៣ជំនាន់ជាតិអេស្ប៉ាញអាល់បឺតូ កុងតាឌ័ររៀបការ

Posted: 06 Nov 2011 07:45 PM PST

ម្ចាស់​ជើង​ឯក​ប្រណាំង​កង់​ Tour de France​​
ម្ចាស់​ជើង​ឯក​ប្រណាំង​កង់​ Tour de France​​៣​សម័យ​សញ្ជាតិ​អេស្ប៉ាញ​អាល់​បឺតូ កុង​តា​ឌ័រ​ត្រូវ​បានអ្នក​នាំ​ពាក្យ​របស់​ខ្លួន​អះ​អាង​ថា​បាន​រៀប​ការ​ហើយ​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​៥​វិច្ឆិកា​កន្លង​មក​។ ពិ​ធី​អា​ពាហ៍​ពិ​ពាហ៍​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ឯ​ទី​ក្រុង​កំណើត​របស់​កុង​ តាឌ័រ​ឈ្មោះ ​Pintoនៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​។

ខួបកំណើត​​​​កង​ទ័ព​​​លើកទី​​៥៨ ​គាំទ្រ​​​​យុទ្ធ​សាស្ត្រ​​​​ចតុកោណ​​រាជរដ្ឋាភិបាល​ប្រឆាំង​ការ​​​ឈ្លានពាន​

Posted: 06 Nov 2011 06:58 PM PST

រាជធានីភ្នំពេញ​​​​ ៖ កាលពីវេលាម៉ោង៨​ព្រឹក​ថ្ងៃទី៧ វិច្ឆិកា ២០១១ ក្រសួងការពារបាន​ប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី៥៨ នៃថ្ងៃ​កំណើត​កងយោធពល ខេមរភូមិន្ទ០៩ វិច្ឆិកា១៩៥៣- ០៩ វិច្ឆិកា ២០១១។ ពិធីនេះបានប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោកឧបនាយករដ្ឋ​មន្រ្តី​ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និង​មាន​ការចូលរួមពីមន្រ្តីនាយទាហាន ពល​ទាហាន​ប្រមាណ៥០០នាក់ ។

អាជ្ញា​ធរ​ក្រុង​ប៉ោយ​ប៉ែត​​ចុះ​ពិនិត្យ​​ទីតាំង​បាក់​ច្រាំង​ព្រំដែន

Posted: 06 Nov 2011 06:41 PM PST

ច្រាំងដែលបាក់
ក្រុងប៉ោយប៉ែត ៖ ​​នៅវេលា​ម៉ោង​១០​និង​៣០​នាទីព្រឹកថ្ងៃទី​៤ វិច្ឆិកា កន្លង​មក​នេះ អាជ្ញា​ធរ និង​សមត្ថ​កិច្ច​ក្រុង​ប៉ោយ​ប៉ែត ​ដឹក​នាំដោយ​លោក​ង៉ោ ម៉េង​ជ្រួន អភិ​បាល​នៃ​គណៈ​អភិ​បាល​ក្រុង​ បាន​ចុះ​​ទៅពិនិត្យ​​មើល​ទីតាំង​​បាក់​ច្រាំង​អូរ​ព្រំដែន​​ (ខាង​ខ្មែរ) មួយ​កន្លែង​​ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​ជ្រៅ​ ខាង​ត្បូងផ្លូវ​ជាតិ​លេខ​៥ ។

ចាប់​ខ្លួន​ជន​ប្រើប្រាស់​​​​អាវុធខ្លី​បាញ់​ផ្ទះ​លោក​ផ្កាយ​​2ព្រោះ​ខឹង​កូនស្រី​មិន​ចេញ​ម​ក​ជួប

Posted: 06 Nov 2011 06:38 PM PST

ជនជាប់ចោទទាំង២នាក់
ខេត្តកណ្តាល ៖ ​ជនសង្ស័យ​​២​នាក់​ដែ​ល​ប្រើប្រាស់​​​​អាវុធ​ខ្លី​​បាញ់​ផ្ទះ​លោកឧត្តម​ សេនីយ៍​ទោ​សូ ​សារឿន ​នៅភូមិ​ក្រពើហា ​​សង្កាត់តាខ្មៅ ​​ក្រុង​តា​ខ្មៅ កាលពីពេលថ្មីៗ​នេះ ត្រូវបាន​កម្លាំង​ប៉ូលិស​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​​​​ខេត្តកណ្តាល​​ធ្វើ​ ការស្រាវ​ជ្រាវ​​​​រហូត​ដល់ឃាត់​ខ្លួនជាបន្តបន្ទាប់​បញ្ជូន​ទៅ​​​កាន់​ សាលាដំបូង​​​ខេត្ត កាលពីរសៀល​ថ្ងៃ​ទី៥ ​​វិច្ឆិកា ។

កិច្ច​ប្រ​ជុំ​​​ជល​ផល​ថ្នាក់​​​តំ​បន់​អាស៊ី​​​ប៉ា​ស៊ី​​ហ្វិក​សហការ​ជា​មួយ​អូស្ត្រាលី

Posted: 06 Nov 2011 06:37 PM PST

រាជធានីភ្នំពេញ​​ ៖ ​កាល​ពី​ថ្ងៃ​ទី​២ ​វិច្ឆិកា ឆ្នាំ​២០១១ នេះ រដ្ឋ​បាល​​ជល​ផល​ នៃ​ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ បាន​សហ​ការ​​ជា​មួយ​ប្រ​ទេស​អូស្ត្រា​លី​​រៀប​ចំ​បើក​​កិច្ច​ប្រ​ជុំ​លើក​ទី ​៤​របស់​គណៈ​កម្ម​ការ​សម្រប​សម្រួល​​ផែន​ការ​​​​សកម្ម​ភាព​ថ្នាក​់​តំ​បន់ ដើម្បី​រួម​គ្នា​ទប់​ស្កាត់​ការ​ធ្វើ​នេសាទ​​ខុស​ច្បាប់​នៅ​ក្នុង​តំ​បន់​​ អាស៊ី​​​ប៉ាស៊ី​ហ្វិក​ RPOA ​

ធុរ​ជន​កូរ៉េ​​ចាត់​ទុក​រាជធានីភ្នំពេញ​​ជាទឹក​ដី​ប្រកប​ដោយ​សក្តានុ​ពល​

Posted: 06 Nov 2011 06:36 PM PST

រាជធានីភ្នំពេញ ៖ ​ទន្ទឹម​នឹង​ការ​លើក​សរសើរ​​ដល់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​អំពី​ការ​គាំទ្រ និង​​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​វិនិ​យោគ​​របស់​កូរ៉េ​នៅ​កម្ពុជា លោក​គឹម ដឹក​រ៉្យុង ​អគ្គ​នាយក​​នៃ​មូល​និធិ​សហ​គមន៍​​ជន​ជាតិ​កូរ៉េ​សាក​លលោក ​​តំណាង​ឱ្យ​ធុរ​ជន​កូរ៉េ​ទូទាំង​ពិភព​លោក​​បាន​ចាត់ទុក​រាជធានីភ្នំពេញ ​ជា​ទឹក​ដី​ប្រកប​ដោយ​សក្តា​នុ​ពល​ថ្មី​នា​ពេល​បច្ចុ​ប្បន្ន​នេះ ។

ឧប​ការីរដ្ឋមន្ត្រី​​​ការបរទេស​​​ចិនធ្វើ​ទស្សនកិច្ច​​​ផ្លូវការ​​នៅ​ប្រទេស​កម្ពុជា​

Posted: 06 Nov 2011 06:34 PM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ​​​​ ៖ ​ក្នុង​​​ជំនួប​សម្តែង​ការ​គួរ​សម ​​និង​ពិភាក្សាការងារ​​ជាមួយ​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំហុង ​​​រដ្ឋមន្ត្រី​​​ក្រសួង​​ការ​បរទេស និង​សហប្រតិបត្តិការ​​​​​អន្តរជាតិ ​នា​ព្រឹក​ថ្ងៃទី​​​​៥ វិច្ឆិកា ​​នៅទីស្តីការ​​ក្រសួង ​លោក Liu Zhenmin ឧបការី​​​រដ្ឋមន្ត្រី​​​ការបរទេស​ចិន ​​បាន​អញ្ជើញ​​​​លោក​ឧប​នាយករដ្ឋមន្ត្រី​​​​ហោ ណាំហុង ​ទៅ​បំពេញ​ទស្សន​កិច្ច​​​ផ្លូវការ​​​​​នៅសាធា​រណ​រដ្ឋ​​​​ប្រជា​មា​និត​​​​ ចិននៅ​ពេលណាមួយស​មស្រប​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!