Koh Santipheap Daily

Koh Santipheap Daily


បិសាច​​ក្រហម Man Utdប្តូរឈ្មោះ​ទីតាំង​​អង្គុយ​​​របស់​អ្នកគាំទ្រ​​នៅ​​ភាគ​ខាងជើង​ទី​លាន​ប្រកួត​​ជាឈ្មោះ​លោក​អាឡិច ហ្វើគូសុន​

Posted: 06 Nov 2011 01:13 AM PDT

គ្រូបង្វឹករបស់ក្រុម Man Utd
បិសាច​​ក្រហម​ Man Utd ជា​ក្លឹប​​ធំក្នុង​ក្របខណ្ឌ​​ប្រឺមីញេលីក​អង់គ្លេស រៀបចំ​ប្តូរ​ឈ្មោះ​ទីកន្លែង​​អង្គុយ​របស់​​អ្នក​គាំទ្រ​​​​ឬ​ទស្សនិក​ជន​​​​ នៅ​ភាគ​ខាង​ជើង​​​នៃទី​​លាន​​ប្រកួត​​«​​អូល​ត្រេហ្វ​​ហ្វត​»​ ជាឈ្មោះ​​​របស់​លោក​​​​អាឡិច​​ហ្វើគូសុន​​ ដើម្បី​​​ប្រារព្ធ​​ខួប​​​គម្រប់​​​​២៥ឆ្នាំ​​ ក្នុង​ការ​​​ដឹកនាំ​​ក្លឹប​ Man Utd របស់​​គ្រូ​បង្វឹក​​​ជនជាតិ​​ស្កុតលែន​រូបនេះ​ ​។​

​ក្មេង​ពាល​លបចាក់​​ក្មេងស្រី​​ដេក​​ក្នុង​អង្រឹង​​​​ផ្អើល​​​​​អ្នកបុណ្យ​កឋិន​​​

Posted: 06 Nov 2011 01:11 AM PDT

​ខេត្តស្វាយរៀង​​​​​ ៖ ​ក្មេងស្រី​​​ម្នាក់ត្រូវ​​​​ជន​​​ពាល​លប​ចាក់​ចំនួន​​​២​កាំបិត​​ ចំខ្ទង់ច្រមុះ​ និង​ក្រោម​ភ្នែក​​ខាង​ឆ្វេង ​​របួស​ធ្ងន់ធ្ងរ ​​​ខណៈ​​​កំពុង​​​ដេក​លង់​លក់​ក្នុង​អង្រឹង​​នៅក្រោម​​​​ឧដ្ឋាន​សាលា​វត្ត ពេលបុណ្យកឋិនទាន​​ធ្វើ​​​ឱ្យ​ផ្អើល​​​​មនុស្ស​ម្នា​​​​​ចាស់​ក្មេង​​​ ដែលកំពុង​មើល​ភាព យន្ត​នៅលើ​ឧបដ្ឋាន​សាលា​​វត្តស្វាយ​​។ ​ករណី​ដ៏​តក់​ស្លុត​​នេះ បានកើតឡើង​​​​​កាលពី​វេលាម៉ោងជាង​​​១២​​​​អធ្រាត្រ​​​ឈានចូលថ្ងៃទី​​​៦

តូចចិត្ត​​​ប្រដៅកូនមិនស្តាប់ ​ម្តាយលេប​ថ្នាំ​​​​ប៉ុនប៉ង​​​​​សម្លាប់ខ្លួន​

Posted: 06 Nov 2011 01:09 AM PDT

ស្រ្តីរងគ្រោះ
​ខេត្តស្ទឹង​ត្រែង​​​​​ ៖ ​​ស្ត្រីម្នាក់​​​បានផឹកថ្នាំ​​សម្លាប់​​​​​ស្មៅប៉ង​សម្លាប់ខ្លួន​​​​ ដោយ​សារ​តែ​​​​តូច​​​​​​ចិត្ត​នឹងកូន​​​​​ ​ដែល​ប្រដៅណែនាំ​ទៅមិនស្តាប់ ។ ទោះ​បីជា​យ៉ាង​ណា ស្ត្រី​​​រងគ្រោះ​​​​ត្រូវបាន​​​ក្រុម​គ្រួសារ​​ដឹក​យកសង្គ្រោះ​​ទាន់ពេល​។​ ហេតុ​ការណ៍​​​គិតខ្លី​​យក​ថ្នាំ​​សម្លាប់​​​​ស្មៅធ្វើ​អត្ត​ឃាត​​នេះ​​ បានកើតឡើង​​​កាលពីវេលា​ម៉ោង​​​​៦​ល្ងាច​​​ថ្ងៃទី​​៥ វិច្ឆិកា ​​នៅភូមិ​​​​​​កាតូត ឃុំ​កំភុន ស្រុក​សេសាន​។ ​​ស្ត្រីប៉ុនប៉ង​សម្លាប់ខ្លួន​​នេះ​មាន​ឈ្មោះ​​​វេង ភាព​​​ អាយុ​​​​៣៩ឆ្នាំ​

ផ្ទះសំណាក់មួយខ្នង ក្លាយជាចំណីព្រះអគ្គីនារដូវរំហើយចូលមកដល់

Posted: 06 Nov 2011 12:44 AM PDT

ផ្ទះសំណាក់ដែលឆេះ
ខេត្តបន្ទាយមានជ័យ ៖ ផ្ទះសំណាក់មួយ​ខ្នងបានត្រូវអគ្គិភ័យលេបត្របាក់ស្ទើរទាំង​ស្រុង និងមនុស្សម្នាក់​រងរបួសយ៉ាងធ្ងន់ធ្ងរ​ ព្រម​ទាំង​ធ្វើឲ្យមានការភ្ញាក់ផ្អើល ខ្លះរត់ជញ្ជូនអីវ៉ាន់​យ៉ាង​ញាប់ដៃញាប់ជើង ព្រោះភ័យខ្លាចឆេះរាលដាល​ដល់​លំនៅឋានរបស់ពួកគាត់។ ហេតុការណ៍​នេះ បានកើតឡើង​​កាល​ពី​វេលាម៉ោង៣រសៀលថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១១ នៅភូមិដូង ឃុំម៉ាឡៃ ស្រុក​ម៉ាឡៃ។

​វាយប្រហារ​អត្តឃាត​នានា​នៅនីហ្សេរីយ៉ា​​ស្លាប់​​ប្រមាណ100នាក់​

Posted: 06 Nov 2011 12:34 AM PDT

​ចលនាអ៊ិស្លាម​មួយ​គឺ​​ចលនា​​​​បូកូហារ៉ាម ​BOKO HARAM បាន​ប្រកាស​ទទួលខុសត្រូវ​​កាលពីថ្ងៃទី​​​​៥ វិច្ឆិកា ​ពីការ​វាយប្រហារ​​​អត្តឃាត និង​​​ការវាយ​ប្រហារ​​​​ផ្សេងៗទៀត ​​​លើទីក្រុង​​​ជា​ច្រើន​នៅភាគឦសាន​នីហ្សេរី​យ៉ា​ ដែលបណ្តាល​ឱ្យ​​​មនុស្សស្លាប់​​​​ប្រមាណជា​​១០០នាក់​។​

គ.ជ.ប គ្រោង​ចំណាយ​ប្រាក់​ប្រមាណ​៥៥៧.០០០ដុល្លារ សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​​ព្រឹទ្ធ​សភា​អាណត្តិ​ទី​៣​

Posted: 06 Nov 2011 12:34 AM PDT

រាជធានីភ្នំពេញ​​ ៖ ​មន្ត្រី​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែង​​ កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ​២០១១ ថា សម្រាប់​ការ​រៀប​ចំ​​បោះ​​ឆ្នោត​ព្រឹទ្ធ​សភា​អាណត្តិ​ទី​៣​នេះ ​គ.ជ.ប​ គ្រោង​នឹង​ប្រើ​ប្រាស់​​ថវិកា​ជាតិ​ចំនួន​៥៥៧.០០០​ដុល្លារ​អា​មេរិក​។ ការ​ថ្លែង​របស់​មន្ត្រី​ ​គ.ជ.ប​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និ​សីទកា​សែត​ មួយ​នៅ​ទី​ស្តី​​ការ ​គ.ជ​.ប​ ស្ថិត​ក្នុង​បរិវេណ​ក្រ​សួង​មហា​ផ្ទៃ​ ដោយ​មាន​តំណាង​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល​ និង​​អ្នក​កា​សែត​​

ស្ត្រីម្នាក់​ត្រូវ​​ឃាតក​បិទ​មុខ​​​​ឡើង​ទៅ​កាប់​ពីរកាំបិត​​​​ចំកញ្ចឹង​.ក​​​ស្លាប់​លើ​ផ្ទះ​

Posted: 06 Nov 2011 12:15 AM PDT

សពស្រ្តីដែលគេលួចអារ.ក
​ខេត្តកណ្តាល​​​​​ ៖ ​​ឃាតក​ដៃ​​​ឆៅ​បាន​កាប់​ប្រហារ​​​ស្ត្រីចំណាស់​​​ម្នាក់​ដែល​​​កំពុងដេក​ លង់​លក់​នៅ​​រានហាល​​លើផ្ទះ​​មិន​ញញើត​ដៃ​​ បណ្តាល​ឱ្យ​​ស្លាប់បាត់បង់ជីវិត​​នៅក្នុង​ថ្លុកឈាម​​​ បន្ទាប់​មក​​​​ឃាតក​​​បាន​​រត់​​គេចខ្លួន​​​ទៅបាត់​​​​ បន្សល់​​​ទុក​ការ​ភ្ញាក់​ផ្អើល​​​​​​កាលពីវេលា​ម៉ោង​​​១០​និង​​​៤៥​នាទី​យប់ ​ថ្ងៃទី​​​៥ ​វិច្ឆិកា ២០១១ ​​នៅ​​​ភូមិ​​ត្រពាំង​​ភូមិ​​ឃុំ​ពើក ស្រុកអង្គស្នួល ​​ដែល​​អំពើ​ហិង្សា​​​ឃោរឃៅ​នេះត្រូវបានគេ​សន្និដ្ឋាន​​​ជំហាន​ដំបូង​ថា ​ជារឿង​គំនុំ​។​

បញ្ជាពស់2ក្បាលឱ្យលូនចូលតាមរន្ធច្រមុះ និងចេញតាមមាត់

Posted: 06 Nov 2011 12:13 AM PDT


អ្នក​សម្តែង លូ ហ្វេ អាយុ ៥២ឆ្នាំ មក​ពី​ខេត្ត​ចៀងស៊ី ប្រទេស​ចិន បាន​សម្តែង​នូវ​កម្ម​វិធី​ដ៏​ព្រឺ​ព្រួច​មួយ​ដោយ​ឱ្យ​ពស់​២ក្បាល​លូន​ចូល​ តាម​ច្រមុះ ហើយ​វា​ចេញ​តាម​មាត់។ គាត់​ធ្វើ​បែប​នេះ​ម្តង​ហើយ​ម្តង​ទៀត ធ្វើ​ឱ្យ​អ្នក​ទស្សនា​ព្រឺ​រោម​ស្ទើរ​បះសក់។ ចំណែក​ពស់​របស់​លោក ហ្វេ មួយ​គូ​នេះ​មិន​មាន​ពិស​ទេ ប៉ុន្តែ​វា​មាន​បញ្ហាមួយ​គឺ​ជាតិ​ពល់​ម្យ៉ាង​ដែល​ធ្វើ​អោយ​លោក​អ្នក​អាច​ ផ្តាសាយ​បាន។ បណ្តាអ្នក​ទស្សនា​មួយ​ចំនួន​លាន់​មាត់​ថា តើ​គាត់​អាច​ដក​ដង្ហើម​បានទេ? គាត់​មាន​ការ​ឈឺ​ចាប់​ដែរឬ​ទេ?

ក្រុមរុស្ស៊ីនិងឆែកធ្វើបានលទ្ធផលស្មើគ្នាប្រកួតតឺន្នីសជុំផ្តាច់ព្រ័ត្រ Fed Cupថ្ងៃទី១

Posted: 05 Nov 2011 11:50 PM PDT

កីឡាការិនី​រុស្ស៊ី​ស្វេត​ឡា​ណា គូ​ណេតសូ​វ៉ា​
កីឡាការិនី​រុស្ស៊ី​ស្វេត​ឡា​ណា គូ​ណេតសូ​វ៉ា​បាន​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​តាម​ស្មើ​ជា​មួយ​ក្រុម​ឆែក​នៅ​ ក្នុង​ការ​ប្រកួតតឺន្នីស​កម្ម​វិធី​ Fed Cupជុំ​ផ្តាច់​ព្រ័ត្រ​ថ្ងៃទី​១នៅ​ទី​ក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី​កាល​ពី​ ថ្ងៃ​សៅរ៍​ទី​៥​តុ​លា​កន្លង​មក​។ នាង​គូ​ណេត​សូ​វ៉ា​វ័យ​២៦​ឆ្នាំ​បាន​យក​ឈ្នះ​កីឡាការិនី​ឆែក​លូស៊ី សា​ហ្វា​រ៉ូ​វ៉ា​ក្នុង​លទ្ធផល​២​សិត​ផ្តួន​ៗ​គ្នា​៦-២និង​៦-៣​ជួយ​ឲ្យ​ រុស្ស៊ី​តាម​ស្មើ​ក្នុង​ពិន្ទុ​១-១​ជា​មួយ​ក្រុម​ឆែក​ខណៈ​នាង​ប៉េត្រា​ វី​តូ​វ៉ាកីឡាការិនី​ឆែក​យក​ឈ្នះ​

​រ៉ឺ​ម៉ក​ដឹក​ដែក​បើក​​វ៉ា​រថយន្ត​ដឹក​ដីទាក់​ដែក​បោក​ផ្ទប់​ស្លាប់​ម្នាក់​របួស​ម្នាក់

Posted: 05 Nov 2011 11:48 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ

រថយន្ត​​​តាកូម៉ា​បុក​​​ជាមួយ​រថយន្ត​​ស៊ីអ័រ​វី ​រួច​បើក​រត់​​​​ទាំងអស់គ្នា​

Posted: 05 Nov 2011 11:43 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​កាលពីវេលាម៉ោង​​​​​២​និង​​​២៥នាទី​ទៀបភ្លឺ​​ថ្ងៃទី​៦ វិច្ឆិកា នៅចំណុច​ស្តុប​​​ពេទ្យចិន មានករណី​គ្រោះថ្នាក់​​​ចរាចរណ៍​​​​រវាង​រថយន្ត​តាកូម៉ា​​​​បុកគ្នាជាមួយ​​​​ រថយន្ត ​​CRV លាន់​​ឮ​រំពង​​​​រាត្រី ហើយ​រថយន្ត​​​តាកូម៉ា ជ្រុល​ចង្កូត​​​ទៅ​បុក​​​​បង្គោល​ភ្លើង​​​នៅលើចិញ្ចើម​ថ្នល់​​​​​ទៀត ។ ​ដោយ​ឃើញ​​​​សភាព​មិន​​ប្រក្រតី​​​ដូច្នេះ​​រថយន្ត CRV

បើកបរ​មិន​គោរព​សិទ្ធិ​បុក​គ្នា​នៅ​មុខ​ហាង​គុយទាវ ព្រឹក​ថ្មី ល្ងាច​ស្រស់

Posted: 05 Nov 2011 11:38 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​ដោយសារ​តែ​ការ​បើក​បរ​មិន​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មកទើប​បណ្ដាល​ឱ្យ​ រថយន្ដ​ពីរ​គ្រឿង​ បុក​គ្នា​ពេញទំហឹង​នៅ​កណ្ដាល​ថ្នល់ ហើយ​ជ្រុល​ទៅ​បុក​រាន​ទេវតា​​មុខ​​ហាង​គុយ​ទាវ​រួច​បន្ដ​ទៅ​បុក​បង្គោល​ ដងគោម​បំភ្លឺ​ផ្លូវ​ទៅ​មុខ​លែង​រួច។ គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៣​នាទី​ រំលង​អធ្រាត្រ

រថយន្តដឹក​អង្ករ​​ចតអែប​ផ្លូវស្រុត​ដី​រក​កល់​ក្រឡាប់

Posted: 05 Nov 2011 11:36 PM PDT

នៅកន្លែងរថយន្តស្រុត
ខេត្តកំពង់ឆ្នាំង ៖ ​រថយន្តធុន​ធ្ងន់​​ផ្ទុក​អង្ករ​ពេញ​មួយ​គ្រឿង​​ ដោយ​សារ​អ្នក​បើក​បរ​មិន​ប្រយ័ត្ន​​ឈប់​អែប​​ផ្លូវ​​ជាតិ​លេខ​៥ បាន​ស្រុត​ដី​ផ្អៀង​​រក​កល់​​​ក្រឡាប់​​ធ្វើ​ឱ្យ​អ្នក​បើក​បរ​ភ័យ​​​ស្លន់​ ស្លោ​​ស្ទុះ​បើក​ទ្វារ​រថយន្ត​លោត​​ចេញ ហើយ​ស្ទុះ​ស្ទារក​កម្ម​ករ​មក​លើក​អង្ករចេញ​ជា​បន្ទាន់​​ ព្រោះ​ភ័យ​ខ្លាច​​​ក្រឡាប់​ថែម​ទៀត ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​នៅ​វេលា​​ម៉ោង​៩​និង​៣០​​នាទី​ព្រឹក​​ថ្ងៃទី​៥ វិច្ឆិកា

រថយន្ត​​ស្ព័រ​​ស៊េរី​​ទំនើប​​ចាក់កួរ​បុក​​ស្លាក​​សញ្ញា​ចរាចរណ៍​​

Posted: 05 Nov 2011 11:33 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​​​ស្ព័រ​​​ស៊េរី​​​ថ្មី​មួយគ្រឿង​​ម៉ាក​​ហាយប្រ៊ីដ​ ​ពណ៌ស ត្រូវ​​អ្នក​បើក​​បរ​​និង​​​អ្នករួម​ដំណើរ​​​​ដែល​សុទ្ធ​​សឹង​​ជា​​​យុវវ័យ​ មួយ​ក្រុម​​​ជិះ​បុក​​​ស្លាក​​​សញ្ញា​​​​ចរាចរណ៍​​និងបុក​​​​ខឿន​ចិញ្ចើម​​​ ផ្លូវ​​​​បណ្តាល​ឱ្យ​​​​ខូចខាត​​​រថយន្ត​​​ទៅ​មុខលែង​​រួច​ ។ ​​​ហេតុការណ៍​​​​នេះ​បាន​​កើត​​​​ឡើង​​​នៅ​​​​​កែង​មហា​វិថី​​ព្រះ​ នរោត្តមកែង​​​វិថី​លេខ​៣៦០ ស្ថិត​​ក្នុង​សង្កាត់​​​បឹងកេងកង​​ទី១ ខណ្ឌ​ចំការ​មន​​

​ស្ត្រីម្នាក់​ចង.ក​សម្លាប់ខ្លួន​​ក្នុងបន្ទប់​​ផ្ទះ​សំណាក់​​​​​យកឈាម​​សរសេ​រអក្សរ​ផ្តាំ​ផ្ញើ​​​​ទៅ​បុរស​​​​ជាទីស្រឡាញ់​

Posted: 05 Nov 2011 11:31 PM PDT

នៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ ​​​ស្ត្រីម្នាក់​​​​ជាបុគ្គលិក​​ដោះ​មីន​សហគមន៍​​​​របស់​​​​ស៊ីម៉ាក់ ​​បានចង.ក​​​សម្លាប់​ខ្លួន​​​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​​​​មួយយីហោ​​​​ «មនោ​រម្យ» ​​នៅ​ផ្លូវលេខ​​១ ស្ថិត​ក្នុង​​​ភូមិ​ព្រែក​មហា​ទេព ​សង្កាត់ស្វាយ​ប៉ោ ក្រុង​​បាត់ដំបង ​​ហើយ​ត្រូវ​​បាន​គេ​ប្រទះឃើញ​​ និង​​​ផ្អើល​ឆោឡោ​កាលពី​​វេលា​ម៉ោង​​​៣​រសៀលថ្ងៃទី​​​៥ វិច្ឆិកា ​​​​​២០១១ ​ដោ​យ​បាន​បន្សល់ទុក​​​​អក្សរ​បណ្តាំ​​​សរសេរ​​ដោយ​​ឈាម​ពាក់ព័ន្ធ​​ក្នុង​​ រឿង​សេ្នហា​ផងដែរ​។​

សត្វគីវី ឬ​បក្សី​​មានចំពុះ​វែង​​​ទទួល​ការ​វះកាត់​

Posted: 05 Nov 2011 11:17 PM PDT

​សត្វ​គីវី
​សត្វ​គីវី ជា​ប្រភេទ​បក្សី​​ម្យ៉ាង​មាន​ចំពុះ​​វែង និង​ជា​សត្វ​រស់​នៅ​​ក្នុង​ប្រទេស​​នូវែល​សេឡង់ ។ ​ជាក់​ស្តែង​​​សម្រាប់​​រូប​ភាព​​ដែល​បង្ហាញ​នៅ​ទីនេះ គឺ​«ម៉ានូគូ​រ៉ា» ​កូន​សត្វ​គីវី អាយុ​៦​ខែ ​បាន​រួច​ផុតពី​គ្រោះថ្នាក់​បន្ទាប់​ពីទទួល​ការ​វះ​កាត់​យក​ដុំ​ក្រួស​ចេញពី ​ក្រពះ ។

សត្វ​ប្រើស​គេច​ពី​ទឹក​ជំនន់​នៅ​ប្រទេ​សថៃ

Posted: 05 Nov 2011 11:17 PM PDT

សត្វ​ប្រើស​
​ក្នុង​ទិដ្ឋ​ភាព​ដែល​​លោក​អ្នក​​បាន​ឃើញ​​​​នៅ​ទី​នេះ​គឺជារូប​ភាពបង្ហាញ​ ឱ្យ​ឃើញ​នូវ​ហ្វូង​​សត្វ​ប្រើស​ក្នុង​សួន​សត្វ​ «សាហ្វា​រី វើល» របស់​ថៃ កំពុង​លោត​គេច​​ចេញ​ពីទឹក​​ដែល​ជន់​លិច​កាល​ពីថ្ងៃ​ទី​២ វិច្ឆិកា ​កន្លងទៅ ។ ​បច្ចុ​ប្បន្ន​សួន​សត្វ​ដ៏​ល្បី​ឈ្មោះ​របស់​ថៃ​ខាង​លើ​កំពុង​ទទួល​រង​គ្រោះ​ ​ពី​ទឹក​ជំនន់​ជិត​ពាក់​កណ្តាល​តំបន់​សួន​សត្វ​ទៅ​ហើយ ​ខណៈ​ពេល​​មន្ត្រី​បម្រើការ​​ក្នុង​សួន​សត្វ​នេះកំពុង​ទទួល​រង​គំនាប​ពី​ ប្រជា​ជន ។

ឧទ្ធម្ភាគចក្រ​​ទំនើប​​ដឹក​ជញ្ជូ​ន​​ប្រធានា​ធិបតី​

Posted: 05 Nov 2011 11:17 PM PDT

ឧទ្ធម្ហាគ​ចក្រ​​ដ៏​ទំនើប​​មួយ
​ក្នុង​ទិដ្ឋ​ភាព​ដែល​បាន​បង្ហាញ​​​​នៅ​ទី​នេះ គឺជា​​រូប​ភាព​ឧទ្ធម្ភាគ​ចក្រ «ម៉ារីន វ័ន» ​​កំពុង​​ដឹក​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា ធ្វើ​ដំណើរ​ចាក​ចេញពី​ក្រុង​វ៉ាស៊ីន​តោន ​ទៅចូលរួម​ប្រជុំ​កំពូល G-20 ​នៅ​ប្រទេស​បារាំង ។

ស្ត្រីតុបតែង​ខ្លួន​ជា​ខ្មោច​ឆៅ​ចូល​រួម​ព្យុហ​យាត្រា​

Posted: 05 Nov 2011 11:14 PM PDT

មនុស្សតុបតែងមុខជាខ្មោច
​ស្ត្រីម្នាក់​ដែល​បង្ហាញ​នៅ​ទី​នេះ បាន​តុប​តែង​ខ្លួន​​ជា​ខ្មោច​ឆៅ​​ហ្សុំ​ប៊ី ​និង​ត្រូវ​បាន​ថត​​ពេល​កំពុង​ដើរ​ដង្ហែ​​ក្បួន​​ខ្មោច​ឆៅ​នៅ​ទីក្រុង​សៅ​ ប៉ាវ​ឡូ ​ប្រទេស​ប្រេស៊ីល ​កាលពីថ្ងៃ​ទី​២ វិច្ឆិកា ​កន្លង​មក។ ​គួរ​បញ្ជាក់ថា ​ពិធីដង្ហែ​​ក្បួន​ដែល​អ្នក​ចូល​រួម​​តុប​តែង​ខ្លួន​ជា​ខ្មោច​ឆៅ​​ ឬ​​ហៅថា​ពិធី​បុណ្យ​ហាល់​ឡូ​វីន ត្រូវបាន​រៀបចំ​ឡើង​នៅតំបន់​អឺរ៉ុប​ជា​រៀង​រាល់​ឆ្នាំ​នៅ​​ក្នុង​ខែ​ វិច្ឆិកា

រថយន្ត​បែន​ដឹក​ដី​ថយ​ចាក់​ដី​ភ្លាត់​ស្នៀត​ក្រឡាប់​ផ្ងារ​ជើង​ទាំងបួន​

Posted: 05 Nov 2011 11:11 PM PDT

នៅកន្លែងឡានក្រឡាប់
ខេត្តកំពត ៖ ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​គួរ​ឱ្យ​រន្ធត់​​មួយ​បាន​កើត​ឡើង​​នៅ​ម៉ោង​៤​ និង​៣០​នាទីថ្ងៃទី​៥ វិច្ឆិកា ​ដោយ​សារ​រថយន្ត​​ប្រភេទ​បែន​​ដឹក​ដី​​ម៉ាក​ហ៊ីយ៉ាន់​ដាយ កូរ៉េ​កង់​១០​គ្មាន​​ស្លាក​លេខមួយ​គ្រឿង បាន​ក្រឡាប់​​ផ្ងារ​ជើង​​ឡើង​លើ ខណៈ​ពេល​កំពុង​បើក​ថយ​ក្រោយ​​ចាក់​ដី​ក្នុងភូមិ​​នៅ​ក្បែរ​ដង​ផ្លូវ​ជាតិ​ លេខ​៣ ​កំពត-ភ្នំពេញ ។

​មនុស្ស20​​នាក់​​​បាត់ខ្លួន​​​​ក្រោយ​​​ការ​លិចនាវា​របស់​ពួកគេ​​នៅ​ឆ្នេរ​​សមុទ្រ​ហ្វីលីពីន​

Posted: 05 Nov 2011 09:03 PM PDT

​អ្នកនាំពាក្យ​​ម្នាក់​របស់កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​​​​ហ្វី​លី​ពីន​​​​ ​លោក ALGIER RICAFRENTE គូស​បញ្ជាក់​​​កាលពីថ្ងៃទី​​​​៥ វិច្ឆិកា ​​​​ថា អាជ្ញាធរ​​ហ្វីលីពីន​​​កំពុង​ធ្វើ​ប្រតិ​បត្តិ​ការ​​​តាមរុក​រក​​​​សមាជិក​ ក្រុម​​នាវិក​​​​២០នាក់ ​​នៃ​​​​​នាវា​កាហ្គោ​​​ប៉ាណាម៉ា ​​មួយ​គ្រឿង​​ដែលលិច​ក្នុង​​​​ដែនទឹក​​ខេត្ត​​អ៊ីឡូកូស​។​

រថយន្ត​​​តាកូម៉ា​បុក​​ម៉ូតូវីវ៉ា​ពី​មុខ​​​រោង​ចក្រ​​​​គង់​ហុង ​​បឹង​ត្របែក អូសដល់​ជិត​ផ្សារ​​​កាប់គោ​

Posted: 05 Nov 2011 08:52 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​កាលពីវេលាម៉ោង​​​១២​និង​​​៤១នាទីរំលងអធ្រាត្រ​​​ឈាន​ចូលថ្ងៃទី​​៦ វិច្ឆិកា ​​​នៅមុខ​រោងចក្រ​​​គង់ ហុង ​​មាន​រថយន្ត​​​​​តាកូម៉ា ​​បើក​បុកម៉ូតូ​​វីវ៉ា​មួយគ្រឿង​អូសពីខាង​មុខ​​​​ និងអូស​​ជាប់រហូត​​ទៅទើរ​​​នឹង​​រោងបុណ្យ​​កឋិនទាន​មួយ​កន្លែងនៅលើ​ផ្លូវ​​​ ​ធ្វើ​​ឱ្យ​រថយន្ត​​​​​បើក​ទៅមុខលែង​រួច​ ​​ទើបម្ចាស់​រថយន្ត​ឈប់​​បើកទ្វារ​​​គេចខ្លួនបាត់ ​​

តូចចិត្ត​​រឿង​រកស៊ី​​ឈើមាន​​​បញ្ហា​ជា​មួយ​បង​ប្អូន​​​ចង.ក​​​ក្នុងបន្ទប់​​​​​​ខារ៉ាអូខេ​

Posted: 05 Nov 2011 08:50 PM PDT

ប៉ូលិសពិនិត្យកន្លែងកើតហេតុ
​ខេត្តស្ទឹង​ត្រែង​​​​​ ៖ ​បុរស​ម្នាក់​​​បានចង.ក​ធ្វើ​អត្តឃាត​​​​​នៅក្នុងបន្ទប់​​ទឹកនៃ​​ បន្ទប់ខារ៉ាអូខេ ​មួយ​កន្លែង​​​​ស្ថិតនៅ​​ភូមិស្ពាន​​​​​ថ្ម ​​សង្កាត់​​ស្ទឹង​ត្រែង ​​​កាលពីវេលាម៉ោង​​​​១​និង​​១០នាទី​​​រសៀល ​​ថ្ងៃទី​​​​​៥ វិច្ឆិកា ​​​​​២០១១ ​បន្ទាប់ពី​​​គេ​មាន​​បញ្ហា​ទំនាស់​​​​​ក្នុង​គ្រួសារ​អស់រយៈ​ពេល​ច្រើន​​​ ថ្ងៃ​មក​​​​ ហើយដែល​​​​​​​ការ​ស្លាប់​នេះ​​​បានបង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​​​ផង​ដែរ​ ។​ បុរសធ្វើ​​​​​អត្តឃាត​នេះ​ឈ្មោះ​​​​​ឈុន ភារ៉ា អាយុ​​​​​២៣​ឆ្នាំ

មន្ត្រីប៉េអឹម​​ជិះម៉ូតូ​បំបុករថយន្ត​​ស្រីស្រស់​​​ ព្រោះខឹង​តាម​​ស្រឡាញ់នាង​មិន​បាន​

Posted: 05 Nov 2011 08:48 PM PDT

នៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​​ខេត្ត​ម្នាក់​ដែល​មន្ត្រី​ដទៃ​ទៀត​ក្នុង​អង្គ​​ ​ភាពជា​មួយ​គ្នា​​អះអាងថា ​មាន​រោគ​សរសៃ​​ប្រសាទ​​បាន​ជិះ​ម៉ូតូ​បំបុក​​តួ​​រថយន្ត​ប្រភេទ​​​មីនី​មួយ ​គ្រឿង​ទាំង​​កំរោល​ដែល​​មាន​ស្រីស្រស់​២​នាក់​កំពុង​ជិះ​ក្នុង​រថយន្ត​​​​ នោះ ។ តាម​ប្រភព​នានា​បាន​និយាយ​ថា ការ​ចង​កំហឹង​បែប​កំរោល​ចូល​របស់​លោក​ប៉េអឹម​នោះ​​ដោយ​សារ​តែ​តាម​សុំ​ ស្នេហ៍​នាង​ម្នាក់​នៅ​ក្នុង​រថយន្តនោះ​មិន​បាន ។

ចុះចែកថ្នាំ TH4 ដល់ប្រជាកសិករទប់ស្កាត់ជំងឺផ្តាសាយបក្សី

Posted: 05 Nov 2011 08:44 PM PDT

ប្រជាកសិករពេលទទួលបានថ្នាំ
ខេត្តកំពង់ចាម ៖ ទោះបីជាជំងឺផ្តាសាយ​បក្សី (H5N1) ហាក់បីដូចជាមាន​សភាព​ស្ងប់​ស្ងាត់យ៉ាងណាក្តី ក៏ប៉ុន្តែវា​នៅ​តែជាក្តីកង្វល់មួយ​ហេតុ​ដូច្នេះហើយទើ​ប​នៅ​ព្រឹកថ្ងៃទី៤ វិច្ឆិកា ២០១១ មាន​ប្រជាកសិករប្រុស-ស្រី​ចំនួន​២៦​នាក់ បាន​មក​ស្តាប់ការផ្សព្វផ្សាយពីវិធានការ​បច្ចេក​​ទេស និងជីវសុវត្ថិភាព​ ដែល​ប្រារព្ធធ្វើនៅ​ភូមិ​សំរឹទ្ធ ឃុំមៀន ស្រុកព្រៃឈរ សំដៅធ្វើ​យ៉ាង​ណាឲ្យ​ការ​ចិញ្ចឹម​មាន់-ទា

ខឹងម្តាយ​ស្តី​បន្ទោស​​​​​រកថ្នាំ​​ពុលផឹក​​​ពុំ​បាន​​​លេប​គ្រាប់ស្លែង​​ប៉ុនប៉ង​​បញ្ចប់ជីវិត

Posted: 05 Nov 2011 08:42 PM PDT

បុរសលេបថ្នាំសម្លាប់ខ្លួនកំពុងស្ថិតក្នុងមន្ទីរពេទ្យ
​ខេត្តកំពង់ឆ្នាំង​​​​​ ៖ ​បុរសម្នាក់​​​​​បានប៉ុន​ប៉ង​សម្លាប់​​ខ្លួនឯង​​​​ដោយ​ការ​លេប​​គ្រាប់ស្លែង ធ្វើ​​ឱ្យ​​​ប្រកាច់​បែក​ពពុះមាត់​​ ហើយត្រូវ​​ក្រុមគ្រួសារ​​​​ដឹកមក​​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​​​ ពេទ្យបង្អែក​​ខេត្ត ។ ​ហេតុ​ការណ៍នេះបាន​កើតឡើងនៅ​​វេលា​ម៉ោង​​​​៤​និង​​​៣០នាទី​​​រសៀល​​ថ្ងៃទី​​ ​​៤ វិច្ឆិកា ​​​នៅ​ភូូមិទី​១ ​​​សង្កាត់​​​ខ្សាម ក្រុង​កំពង់ឆ្នាំង​។​ បុរស​គិត​​ខ្លី​ប៉ុនប៉ង​​​សម្លាប់ខ្លួន​​នោះ​​​​មានឈ្មោះ​​រឿង ​​សាក់​កៀន​​អាយុ​​​២៦ឆ្នាំ ​​មានទីលំនៅ​​​​ភូមិ​​-ឃុំ​ខាង​លើ​។​

រថយន្ត​ដឹកប្រេង​​​សាំង​ក្រឡាប់ផ្ងារជើង​​​​អ្នកជិះ​​​​២នាក់​​លូន​ចេញ​​​ដូច​កណ្តុរ​

Posted: 05 Nov 2011 08:40 PM PDT

នៅកន្លែងរថយន្តដឹកសាំងក្រឡាប់
ខេត្តបាត់ដំបង ៖ រថយន្ត​កាមរី​កញ្ចាស់​មួយ​គ្រឿង​​​ដឹក​ប្រេង​​សាំង​ប្រហែល​​៤០​​កាន បាន​ក្រឡាប់​ផ្ងា​រ​ជើង​ឡើង​លើ​​ ក្នុង​ប្រឡាយ​ទឹក​ស្អុយ​​កាលពីវេលា​ម៉ោង​១២​និង​៤៥​នាទី​​​ថ្ងៃទី​៥ វិច្ឆិកា ​នៅក្នុងភូមិ​​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ​​​ប៉ុន្តែ​សំណាងល្អ​អ្នក​បើក​បរ​​ម្នាក់ និង​ព្រូ​ម្នាក់​​គ្មាន​រលាត់​ស្បែក ហើយ​លូន​ចេញ​តាម​ទ្វារ​​ដែល​ក្រពឹត​ដូច​សត្វ​កណ្តុរ​​លូន​ចេញ​ពី​​រន្ធ​ ដូច្នេះដែរ ។

កាន់កេស​គ្រឿង​​អលង្ការ​ទៅផ្សារ ចេញពីផ្ទះ​​បាន​​១០ម៉ែត្រ ​​ចោរ​ស្ទាក់​ប្លន់​​​យក​​ទៅបាត់អស់​​​​​៥០តម្លឹង​

Posted: 05 Nov 2011 08:20 PM PDT

​​ក្រុងតាខ្មៅ​​​​ ៖ ​​​បុរសវ័យ​​​ក្មេង​ម្នាក់​​បាន​កាន់​កេ​ស​ដាក់​គ្រឿង​អលង្ការ​​​របស់​បង​ ប្អូន​​​​ធ្វើដំណើរ​ដោយថ្មើរជើង​​ទៅកាន់​​កន្លែង​លក់ដូរ​​នៅ​ផ្សារ​តា​ខ្មៅ​ ចាស់ ត្រូវចោរមានគ្នា​​២​នាក់​ស្ទាក់​ប្លន់​​​​ដោយ​​ដក​​កាំភ្លើង​​​​​​ខ្លី​ ភ្ជង់​​ក្បាល​​​ ​រួចហើយ​​​​ដណ្តើម​​យក​កេស​គ្រឿង​​​អលង្ការ ​ជិះម៉ូតូ​​គេចខ្លួន​បាត់​ស្រមោល ​​​​​​បន្សល់ទុក​​ការ​​ភ្ញាក់​ផ្អើលឆោឡោ​​​ឡើង​កាលពី​វេលាម៉ោង​​​៧​និង​​ ៣០នាទីព្រឹក​ថ្ងៃទី​​៦

ប្រធានព្រឹទ្ធសភា​​ជប៉ុន​ទទួលមរណ​ភាព​ដោយសារ​ជំងឺ​​​រលាក​សួត​

Posted: 05 Nov 2011 08:17 PM PDT

លោកប្រធាសភាជប៉ុន
ទីភ្នាក់ងារ​​​​ព័ត៌មានជប៉ុន KYODO រាយ​ការណ៍​ថា ​លោកតា​​​កឺ​អូ ​នីស៊ី​​អូ​​កា ប្រធាន​​ព្រឹទ្ធ​សភា​​ជប៉ុន​​​បាន​ទទួល​​មរណ​ភាព ហើយ​ក្នុង​​ជន្មា​យុ​​​​៧៥​ឆ្នាំ ​ដោយសារ​ជំងឺ​​រលាកសួត ក្នុងមន្ទីរ​ពេទ្យ​​​មួយនៃទីក្រុង​​តូក្យូ ​កាលពីព្រឹក​​​ថ្ងៃទី​​៥ វិច្ឆិកា ។​

កីឡាករអូស្ត្រាលីនាំមុខបណ្តោះអាសន្ន​ប្រណាំង​ម៉ូតូ​ជីភី​នៅ​អេស្ប៉ាញ

Posted: 05 Nov 2011 08:17 PM PDT

កីឡាករអូស្ត្រាលី​ខាស៊ី ស្តូន័រ
កីឡាករអូស្ត្រាលី​ខាស៊ី ស្តូន័រ​​​​បាន​សម្តែង​​នូវ​ក្តី​ត្រេក​អរ​ជា​ថ្មី​ទៀត​​បន្ទាប់​ពី​​បាន​យក ​ឈ្នះ​ការ​នាំមុខ​បណ្តោះ​អាសន្ន​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ MotoGP of Valencia នៅទីលាន​ប្រណាំង​ Ricardo Tormo Circuit ស្ថិត​​នៅ​​ទី​ក្រុង Valencia​ប្រទេស​អេស្ប៉ាញ​​​​​​​​កាល​ពី​សៅរ៍​​ទី​៥​ខែ​វិច្ឆិកា​កន្លង​ មកនេះ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!