VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


តុលាការយោធាកាត់ទោសអតីតមេអង្គរក្សលោកជា ស៊ីមឱ្យជាប់គុក២៦ឆ្នាំ

Posted: 24 Feb 2012 11:41 PM PST

អម​ដោយ​កង​សន្ដិសុខ​ចំនួន​បី​នាក់ ​លោក ​ឈឿន ​ចាន់ថន ​អតីត​ប្រធាន​អង្គភាព​កងអង្គរក្ស​លោក ​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​តុលាការ​យោធា​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៦​ឆ្នាំ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

លោកចៅក្រម​ ប៉ោក ​ប៉ន ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលក្រម​ ដែល​បើក​ចំហ​ឲ្យ​ក្រុម​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​ថា ​អតីត​ឧត្តម​សេនីយ៍ឯក​យោធា​រូប​នោះ​មាន​កំហុស​ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​ប្រាំ ​ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៧។
«សម្រេច​១-ផ្ដន្ទាទោស ​ឈឿន​ ចាន់ថន​ ហៅ​ម៉ៅ ​ភេទ​ប្រុស ​អាយុ​៤១​ ឆ្នាំ​ដាក់​ពន្ធនាគារ​កំណត់​គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​ខែ​សីហា ​ឆ្នាំ​២០១១ ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ​និង​គៃ​បំបាត់​ លក់ដូរ​ចែកចាយ​អាវុធ​សម្ភារៈ​យោធា​សម្រាប់​បម្រើ​ការ​ប្រយុទ្ធ ​និង​ខ្វះការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​អង្គភាព»។

លោកចៅក្រម​ ប៉ោក ​ប៉ន ​បាន​បង្គាប់​ឲ្យ​លោក​ឈឿន ​ចាន់ថន ​ផ្ដល់​សំណង​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​បី​រូប​ ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​ជាង​៣,៦ ​លាន​ដុល្លារ​អាមេរិក​ និង​ពិន័យ​ជា​ប្រាក់​ចំនួន ​ដប់​លាន​រៀល​ ឬ​ស្មើ​នឹង​២.៥០០​ដុល្លារ​សម្រាប់​ដាក់​ចូល​ជា​ថវិកា​រដ្ឋ។

លោក ​ឈឿន ​ចាន់ថន ​ប្រាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ភ្លាម​ៗ​ បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​ថា​ លោក​នឹង​ប្ដឹង​ជំទាស់​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​យោធា​នេះ។

«ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ។ ​វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​នឹង​ប្ដឹង​ឧទ្ធរណ៍»។

រីឯ​មេធាវី​របស់​គាត់​គឺ​លោក ​អ៊ន ​ហ៊ីង ​ចាត់​ទុក​ថា​ គឺ​ជា​ការ​សម្រេច​ក្ដី​មិន​ត្រឹមត្រូវ។

«ចំពោះ​ផ្លូវ​ច្បាប់ ​យើង​មិន​អាច​ទទួល​យក​សាលក្រម​នេះ​បាន​ទេ​ ពីព្រោះ​ការ​សម្រេច​ទាំង​អស់​នេះ​ដែល​ទាក់ទង​នឹង​កិច្ចសន្យា​មិន​ត្រូវ​យក​មក​សម្រេច​ក្ដី​នៅ​ទីនេះ​ទេ ​គឺ​ត្រូវ​ធ្វើ​នៅ​តុលាការ​ស៊ីវិល»។

អតីត​ឧត្តម​សេនីយ៍ឯក​យោធា ​ឈឿន ​ចាន់ថន ​ត្រូវ​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​នឹង​សមាជិក​កងអង្គរក្ស​ចំនួន​បី​នាក់​ផ្សេង​ទៀត។ តុលាការ​បាន​បំបែក​សំណុំរឿង​ជន​ជាប់​ចោទ​រូប​នេះ​ ជា​ពីរ​ករណី​ផ្សេង​គ្នា ​គឺ​ការ​ចោទប្រកាន់​ពី​ការ​ជាប់​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ ការ​ចែកចាយ​អាវុធ​ និង​កំហុស​នៃ​ការ​គ្រប់គ្រង​អង្គភាព​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​យោធា ​និង​ការ​ចោទ​ប្រកាន់​ទាក់ទង ​ទៅ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ការ​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់​ត្រូវ​ដាក់​ក្រោម​សមត្ថកិច្ច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

តុលាការ​យោធា​បាន​បើក​សវនាការ​កាត់ទោស ​លោក​ឈឿន ​ចាន់ថន​ កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ គឺ​មួយ​ថ្ងៃ​មុន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្ដន្ទាទោស​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១០​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ ឬ​ស្មើ​នឹង​១.២៥០​ដុល្លារ​អាមេរិក ​សម្រាប់​ដាក់​ចូល​ជា​ថវិកា​រដ្ឋ។​ រីឯ​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ ត្រូវ​ជាប់​ពន្ធនាគារ​ពី​បី ​ទៅ​បួន​ឆ្នាំ៕

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “New Govt: Who is Really in Control?” plus 9 more

Khmerization ខែ្មរូបនីយកម្ម: “New Govt: Who is Really in Control?” plus 9 more


New Govt: Who is Really in Control?

Posted: 26 Feb 2012 01:22 PM PST

គោបងស្នែងមួយ Sin Sisamouth - Ros Sereysothea

Posted: 25 Feb 2012 05:49 AM PST

Cambodia-Thai border quiet as Thailand prepares to conduct war exercises

Posted: 25 Feb 2012 02:20 AM PST

Cambodia: PM [Hun Sen]’s Brother Wants Sex Case Dropped

Posted: 25 Feb 2012 02:13 AM PST

Chea Sim’s Ex-Bodyguard Chief Sentenced to 26 Years

Posted: 25 Feb 2012 02:09 AM PST

Cambodia: Ten tips on visiting Angkor's temples

Posted: 25 Feb 2012 02:02 AM PST

Cambodia's coast is hidden treasure - for now

Posted: 25 Feb 2012 01:49 AM PST

Kuwait ambassadors to Cambodia, Gabon present credentials

Posted: 25 Feb 2012 01:44 AM PST

LARAMIE: 'The Healing Fields'

Posted: 25 Feb 2012 01:39 AM PST

Art helping others

Posted: 25 Feb 2012 01:33 AM PST

Koh Santipheap Daily

Koh Santipheap Daily


ស្ត្រី​ទទួល​​ទាន​​ផ្លែ​ក្រូច​​អាច​​កាត់​​បន្ថយ​​ការ​​ប្រ​ឈម​​នឹង​​ជំ​ងឺ​ដាច់​​សរ​សៃ​​ឈាម​​ក្នុង​ខួរ​ក្បាល​

Posted: 24 Feb 2012 03:22 AM PST

​​ផ្លែ​ក្រូច
យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Journal of the American Heart Associationបាន​បញ្ជាក់​ថា​ សមាស​ធាតុ​មួយ​ប្រ​ភេទ​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច​(ក្រូច​ពោធិ៍សាត់​ ក្រូច​ត្លុង ក្រូច​ជី​បាង​និង​ក្រូច​ឆ្មារ...​)​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​របស់​ស្ត្រី​បាន​។ លទ្ធផល​នៃ​ការ​សិក្សា​ដ៏​មាន​សង្ឃឹម​សម្រាប់​អនា​គត​នេះ​គឺ​ជា​ផ្នែក​មួយ​លើក​ដំបូង​បំ​ផុត​ដែល​អ្នក​ស្រាវ​ជ្រាវ​កំពុង​តាម​ដាន​រក​មូល​ហេតុ​នៃ​ការ​ប្រើ​ប្រាស់សារធាតុ Flavonoidមាន​ប្រ​សិទ្ធភាព​ទៅ​លើ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។

ក្រុម Chelsea,Man City​ នឹង​ឈ្នះគូ​ប្រកួត​ក្នុងទឹក​ដីថ្ងៃនេះ ចំណែកឯ Arsenal បារម្ភ​ពីបរា​ជ័យក្នុង​ទឹកដី​របស់​ខ្លួន​ពេល​ទទួល​ភ្ញៀវ Tottenham

Posted: 24 Feb 2012 03:17 AM PST

ទិដ្ឋភាព​​ កីឡាករ​​ ក្រុម  Man City  កំពុង​ ព្យាយាម​ ស៊ុត​បាល់​​បញ្ចូល​​ទីក្រុម  Porto កន្លង​មក
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេលីក​ជុំ​ទី​ 26 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 9 ប្រកួត​ ។​ ក្រុម​ Chelsea, Man City នឹង​ឈ្នះ​គូ​ប្រកួត​ក្នុង​ទឹក​ដី ចំណែកឯ​ Arsenal ព្រួយ​បា​រម្ភពី​បរា​ជ័យ​ក្នុង​ទឹក​ដី​ពេល​ទទួល​ភ្ញៀវ​ Tottenhem ។ ថ្ងៃ​សៅរ៍​ Chelsea (5) V Bolton (19) Chelsea 12 ប្រកួត​ក្នុង​ផ្ទះ​គឺ 7-2-3 ស៊ុត​បាល់​បាន 27 គ្រាប់ និង​របូតវិញ 19 គ្រាប់​ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Everton 2-0 ក្រៅផ្ទះ ស្មើ Birmingham 1-1 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ចាញ់​ Napoli 3-1 ក្រៅផ្ទះ ។ Bolton 12 ប្រកួត​ក្រៅផ្ទះ​គឺ 4-0-8 ស៊ុត​បាល់​បាន​ 14 គ្រាប់ និង​បូតវិញ 24 គ្រាប់ ។

Espanyol,​Malaga,​Real M និង Valencia ជាក្រុម​ជម្រើសល្អ ឯ Barcelona​ ជួប​ Atletico នៅក្របខណ្ឌ​អេស្ប៉ាញព្រីមេ​រ៉ាលីហ្គា

Posted: 24 Feb 2012 03:12 AM PST

ការ​ជួបគ្នា​កន្លង​មក​រវាងកីឡាករ​ក្រុម Real M​និងកីឡាករ​ក្រុម Barcelona
ការ​ប្រកួត​បាល់​ទាត់​អេស្ប៉ា​ញ​ព្រីមេរ៉ាលីហ្គា​ជុំ​ទី 24 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 9 ប្រកួត ។​ក្រុម​ Malaga,Espanyol,Real M និង​Valencia ជា​ជម្រើស​ល្អ ខណៈ​ពេល​ដែល​ Barcelona តស៊ូ​នៅ​ផ្ទះ Atletico ។ ថ្ងៃសៅរ៍ Santander (18) V Gijon (19) Santander 12 ប្រកួត​ក្នុង​ផ្ទះ​គឺ 3-6-3 ស៊ុត​បាល់​បាន 8 គ្រាប់ និង​របូតវិញ 9 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Levante 1-1 ក្រៅ​ផ្ទះ ស្មើ Atletico 0-0​ ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ចាញ់ Real M 4-0 ក្រៅ​ផ្ទះ ។ Gijon 11 ប្រកួត​ក្រៅ​ផ្ទះ​គឺ 2-1-8 ស៊ុត​បាល់​បាន 10 គ្រាប់និង​របូតវិញ 30 គ្រាប់ ។

វិភាគ​បាល់ទាត់​អាល្លឺម៉ង់ប៊ុន​ដេស្លី​ហ្គាជុំ​ទី22​សម្រាប់​ថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យ ក្រុម Bayern,​Dortmund និង Bremen​ សង្ឃឹម​ឈ្នះ​គូប្រកួត​របស់ខ្លួន

Posted: 24 Feb 2012 03:07 AM PST

ការប្រជែង​ដណ្តើមបាល់​គ្នារវាង​កីឡាករក្រុម Leverkusen និងកីឡាក​រ​ក្រុម Dortmund
​ការប្រកួត​បាល់​ទាត់​​អាល្លឺម៉ង់​​ប៊ុនដេ​ស្លីហ្គា​​​​សម្រាប់ចុង​សប្តាហ៍​នេះ​មាន 8 ប្រកួត ។ ក្រុម Bayern, Dortmund និង Bremen នឹង​ឈ្នះគូ​ប្រកួត​ក្នុងទឹកដី ។ ថ្ងៃសៅរ៍ Mainz (13) V K Slautern (16) Mainz 11 ប្រកួត​ក្នុងផ្ទះ ​គឺ 4-2-5 ស៊ុត​បាល់បាន​16 គ្រាប់ ​និងរបូតវិញ 19 គ្រាប់។ 3 ប្រកួត​​ចុង​ក្រោយគឺលេង​ស្មើ Schalke 1-1 ក្រៅ​ផ្ទះ,​ស្មើ Hannover 1-1 ក្នុងផ្ទះ និង​ស្មើ ​ Hoffenheim 1-1 ក្រៅផ្ទះ ។ K Slautern 11 ប្រកួតក្រៅផ្ទះ​គឺ 1-5-5 ​ស៊ុត​បាល់បាន 8 គ្រាប់ ​និង​របូតវិញ 14 គ្រាប់។

ព្យាករណ៍​បាល់​ទាត់​អ៊ីតាលីស៊េរី A ជុំទី24​សម្រាប់ចុង​សប្តាហ៍នេះ​ក្រុមខ្លាំង​ប៉ះខ្លាំង Milan ជួប Juventus​ និង​ Napoli ជួប Inter

Posted: 24 Feb 2012 03:01 AM PST

កីឡាករ​ក្រុម Milanសប្បាយ​រីក​រាយ​ពេល​ប្រកួត​ឈ្នះ
​ការប្រកួត​បាល់ទាត់អ៊ី​តាលី​​​ស៊េរី A ជុំ 24​សម្រាប់​​​ចុង​សបា្តហ៍​​នេះ​មាន 9 ប្រកួត ។ ក្រុម​ខ្លាំង​ប៉ះខ្លាំង​​ពីរគូ គឺក្រុម Milan ជួប Juventus ប្រជែង​​យក​លេខ 1 ក្នុង​តារាង ​និង Inter ធ្វើ​ដំណើរ​​​ទៅផ្ទះ Napoli ។ ថ្ងៃ​សៅរ៍ Genoa (12) V Parma (15) Genoa 12 ប្រកួតក្នុងផ្ទះ​គឺ 7-2-3 ស៊ុត​​​បាល់​​បាន 19 គ្រាប់ ​និងរបូត​វិញ 14 គ្រាប់​​។ 3 ប្រកួត​​​ចុង​ក្រោយគឺលេង​ចាញ់ Catania 4-0 ​ចាញ់ Atalanta 1-0 ក្រៅផ្ទះ និងចាញ់ Chievo 1-0 ​ក្នុងផ្ទះ ។ Parma 12 ប្រកួត​​ក្រៅផ្ទះ​គឺ 2-3-7 ស៊ុត​​បាល់បាន 8 គ្រាប់​និង​របូតវិញ 23 គ្រាប់ ។

បើក​ការ​ប្រកួត​​​​កីឡា​វាយ​កូនបាល់​​ជ្រើស​រើស​​​ជើង​​​ឯក​ទូទាំង​ប្រទេស​​សម្រាប់​​ឆ្នាំ2012នេះ

Posted: 24 Feb 2012 02:58 AM PST

​ការ​ប្រកួត​​​​កីឡា​វាយ​កូនបាល់​​
រាជធានីភ្នំពេញ ៖ ​ការប្រកួ​ត​កីឡា​វាយ​កូនបាល់​​ជ្រើស​រើស​​​ជើង​​ឯកទូទាំង​​ប្រទេស​​ប្រចាំ​ឆ្នាំ​២០១២ ​​​​ចាប់ផ្តើមជា​​ផ្លូវ​ការ​កាលពីថ្ងៃទី២៤ ​កុម្ភៈ ។​ ​មន្ត្រី​​​រៀបចំការ​ប្រកួត​ឱ្យ​ដឹងថា ការ​​ប្រកួ​​នេះ​នឹងបញ្ចប់​នៅថ្ងៃ​ទី២ មីនា ដោយ​អនុវត្ត​​​​ទៅតាម​កម្មវិធីប្រកួត​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំយុវជន និងកីឡា ដើម្បី​​​ជ្រើសរើស​​រកកីឡាករ​ កីឡា​ការិនី ​​​​ល្អៗសម្រាប់​ប្រមូលផ្តុំ​​​​ហ្វឹកហាត់​​ត្រៀម​ទៅ​ចូលរួម​ប្រកួតក្នុងព្រឹត្តិការណ៍​​​​​​​ប្រកួត​នៅ​​លើ​ឆាក​អន្តរជាតិ ។

ក្លឹបប៉េ​ងប៉ុង​ទួល​​ស្វាយ​ព្រៃ​ថ្មី​រៀប​​ចំ​​ព្រឹត្តិ​ការណ៍​​​ប្រកួត​​លើក​ទី​1​ដើម្បី​ដណ្តើម​ពាន​រង្វាន់ឆ្នាំ2012

Posted: 24 Feb 2012 02:54 AM PST

សន្និ​សីទស្តី​ពីការ​ប្រកួត​វាយ​កូន​ឃ្លី​លើតុ
​រាជធានីភ្នំពេញ ៖ ក្នុង​គោល​បំណង​​លើក​កម្ពស់​គុណ​ភាពវិស័យ​​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​មាន​ការ​រីកចម្រើន​​ ក៏ដូច​ជារួមចំណែក​​​ក្នុង​ការ​​លើក​កម្ពស់​ផ្នែក​សុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ទៀត​ផង​នោះ ក្លឹប​វាយ​ប៉េង​ប៉ុង​​ទួល​ស្វាយ​ព្រៃ​ថ្មី ដែល​មាន​ទីតាំង​​ស្ថិត​នៅ​ដីឡូត៍​លេខ​៥ ផ្លូវ​លេខ​៥៦៦ ​សង្កាត់​​បឹង​កក់​១ ខណ្ឌទួលគោក បាន​សហការ​ជា​មួយ​សហ​ព័ន្ធកីឡា​វាយ​កូន​បាល់​កម្ពុជា​ រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​​​ប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ដណ្តើម​ពាន​រង្វាន់​ក្លឹប​ទួល​ស្វាយ​ព្រៃ​ថ្មី​ ជា​លើក​ទី១ ប្រចាំ​ឆ្នាំ​​២០១២ ។

ផាន​់ សារុន​ ជួប វៀត ប៊ុន​ឌឿន ​ខណៈ​ ភិរម្យ ភក្តី ជួប សារឹម ង៉ា នៅលើរេញ​ទូរទស្សន៍ CTN

Posted: 24 Feb 2012 02:49 AM PST

កីឡាករ​ប្រដាល់ ផាន់ សារុន  (រូបឆ្វេង) ​និង​កីឡាករប្រដាល់ វៀត ប៊ុនឌឿន  (រូបស្តាំ)
​រាជធានីភ្នំពេញ ៖ ផាន់ សារុន មកពី​ក្លឹប​គជ​សារ​កីឡា​ ណាត់​វៀត ​ប៊ុន​ឌឿន មកពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ ប្រកួត​សាក​កម្លាំង​គ្នា​​នៅ​លើ​សង្វៀន CTN ថ្ងៃអាទិត្យ ទី២៦ កុម្ភៈ ខណៈ​ភិរម្យ ភក្តី មកពីក្លឹប​រកា​ខ្នុរគុន​ខ្មែរ ជួប សារឹម ង៉ា មកពី​​ក្លឹប​​​​កីឡា​ប្រដាល់​ក្រសួង​ការ​ពារជាតិ ។ ​សារុន និង​ប៊ុនឌឿន ​មាន​ប្រវត្តិឡើង​​សង្វៀន​​មិនបាន​ច្រើន​ប៉ុន្មានទេ ម្យ៉ាង​​ទៀត​​ពួក​​គេទាំង​២​នាក់​​មិនធ្លាប់​បាន​ប៉ះ​គ្នា​​ទៀត​ផង ។ ​

ពេជ្រ សម្បត្តិ​ ​បាត់​​​មុខមួយ​​រយៈសុំ​​សាក​ជាមួយ ​ពៅ​ ស័ក្តិសិទ្ធិ​​ នៅ TV5

Posted: 24 Feb 2012 02:34 AM PST

កីឡាករ​ប្រដាល់ ពេជ្រ សម្បត្តិ  (រូបឆ្វេង) និង​កីឡាករ​ប្រដាល់ ពៅ ស័ក្តិសិទ្ធិ (រូបស្តាំ​)
​រាជធានីភ្នំពេញ ៖ ក្រោយពី​​​​​ខក​ខាន​​មិន​បាន​ឡើង​​សង្វៀន​​ប្រកួត​​យ៉ាងយូរ​ ​​កីឡាករ​​​​ពេជ្រ សម្បត្តិ មកពី​ក្លឹប​​​​​​កីឡា​ប្រដាល់​​​ក្រសួងការ​ពារ​​ជាតិ​ មួយ​រយៈ​​​មក​នេះ​​​​ក៏តែងតែ​ជួប​ការ​​​​​​បរាជ័យ​ ជា​បន្ត​បន្ទាប់​ទៀត​​​ ប៉ុន្តែ​​ពេល​នេះ​ សម្បត្តិ​​​​ គេ​​មាន​បំណង​ចង់​​សាក​កម្លាំងជាមួយ​ពៅ ស័ក្តិសិទ្ធិ មកពី​ក្លឹប​​​ក្រសួង​មហាផ្ទៃ នៅ​លើ​​​សង្វៀន​​ប៉ុស្តិ៍​លេខ៣​ ​នា​ថ្ងៃសៅរ៍​​ទី​​២៥ កុម្ភៈ ​នេះម្តង ។ ​សម្បត្តិ​ ពីមុន​​គឺជាជើង​ខ្លាំង​ម្នាក់​​ដែល​​​មាន​ល្បិច​ប្រយុទ្ធ​​ខ្ពស់​​​​បំផុត និង​មិន​​ងាយ​​​ទប់​​ទល់​​ឡើយ

Noda ធ្វើដំណើរ​រទស្សន​កិច្ច​​សហរដ្ឋ​​អាមេរិកនាចុង​ខែមេសា

Posted: 24 Feb 2012 02:29 AM PST

លោកនាយក​រដ្ឋ​មន្ត្រីជប៉ុន នូដា​ យ៉ូស៊ីហ៊ីកុ នឹងធ្វើដំណើរ​ទស្សនកិច្ចជាផ្លូវ​ការនៅសហ​រដ្ឋអាមេរិក​ នៅចុងខែមេសា និងគ្រោងជួប​​ពិភាក្សា​ជា​មួយ​លោកប្រធានា​​ធិបតី​អូបាម៉ា។ រដ្ឋាភិបាលជប៉ុន​និងសហរដ្ឋ​អាមេរិក ពេល​នេះ​​កំពុងស្ថិតនៅ​ក្នុងដំណាក់កាល​ចុងក្រោយនៃ​​ផែនការ។ ដំណើរទស្សន​កិច្ចនោះ​ធ្វើឡើង​បន្ទាប់​ពីមានកិច្ចព្រម​ព្រៀងទ្វេ​ភាគីនា​ពេលថ្មីៗ លើ​ការ​រៀបចំ​កងទ័ពអាមេរិក​ក្នុងប្រទេសជប៉ុន។ លោកនូដា ត្រូវបាន​គេរំពឹងថា នឹងធ្វើ​ដំណើរទស្សន​កិច្ចក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​អំឡុង​​ពេល​​វិស្សមកាល​ដែល​ចាប់ផ្តើម​នៅ​​ចុង​ខែ​មេសា។

ទាត់​ប្រពន្ធ​មួយជើង​​​​បែរជាទៅត្រូវ​​ចំកញ្ចឹងកកូនស្រី​អាយុ​5ឆ្នាំ​ស្លាប់

Posted: 24 Feb 2012 02:25 AM PST

បុរសជាប់ចោទ
ខេត្តកណ្តាល ៖ ​បុរស​​​ម្នាក់​ត្រូវបានប៉ូលិស​​​ស្រុក​លើកដែក​​​​ចាប់ខ្លួន​បញ្ជូនទៅ​​ កាន់សាលា​ដំបូង​ខេត្ត​ កាលពី​រសៀល​ថ្ងៃទី២៤ កុម្ភៈ​​​ បន្ទាប់​ពី​​បុរសនោះ​​មានទំនាស់ក្នុងគ្រួសារ​​​ ហើយទាត់​ប្រពន្ធ​មួយជើង​​ខុស​​ទៅត្រូវ​កញ្ចឹងក​កូន​ស្រី​អាយុ​៥​ឆ្នាំ​​ បណ្តាលឱ្យស្លាប់​ភ្លាមៗ ។ ​ហេតុការណ៍នេះ​កើតឡើង​កាលពីម៉ោង​​៨ និង​៥៥​នាទី​យប់នៅ​​រោង​ស្នាក់នៅ​​​រកត្រី​​ចំណុច​ទួល​ភូមិព្រែកតា

សហរដ្ឋ​អាមេរិក និងកូរ៉េខាង​​ជើង​បន្ត​​ចរចាក្នុង​ថ្ងៃសុក្រ

Posted: 24 Feb 2012 02:25 AM PST

សហរដ្ឋអាមេរិក​និងប្រទេស​កូរ៉េ​ខាងជើង ​បន្តកិច្ចប្រជុំ​ពិភាក្សារបស់ពួក​គេនៅថ្ងៃសុក្រ លើ​កម្មវិធីនុយ​ក្លេអ៊ែរ​របស់​​រដ្ឋាភិបាលក្រុង​​ព្យុង​យ៉ាង។ ពួកគេត្រូវបាន​គេរំពឹងថា នឹង​ផ្តោត​លើការ​ពង្រីកសារធាតុ​អ៊ុយរ៉ានីញ៉ូម និង​ជំនួយ​​ស្បៀង​អាហារ​ពីសហរដ្ឋអាមេរិក។ ភាគីទាំងពីរបាន​រៀបចំកិច្ចចរចា​នុយក្លេអ៊ែរទ្វេភាគី​នៅថ្ងៃព្រហស្បតិ៍ ជាលើកទី​មួយ​ចាប់​តាំង ពីមរណ​ភាព​របស់លោក​អតីតមេដឹក​នាំគីម ជុង​អ៊ី​ល កាលពីខែធ្នូ។

ផ្លូវ Metro នៅទីក្រុង Hanoi ចំណាយ​​ប្រាក់អស់​៥,៣៤​ពាន់លាន​ដុល្លារ​ប្រសិនបើ​​ស្ថាបនា​លើដី

Posted: 24 Feb 2012 02:23 AM PST

​ផ្លូវ Metro ចំនួន៥ខ្សែក្នុង​ចំណោម​៨​ខ្សែ​ក្នុង​​ទីក្រុង Hanoi គ្រោង​សាង​សង់​នៅឆ្នាំ​២០៣០ ​ទំនង​ត្រូវ​​ចំណាយអស់​ប្រាក់ចំនួន​៥,៣៤​​ពាន់លានដុល្លារ ប្រសិនបើ​សម្រេច​ស្ថាបនា​​លើដី។ ប៉ុន្តែប្រសិន​​បើសាងសង់នៅ​ក្រោម​ដី​ក្នុង​​ចម្ងាយ​ផ្លូវ​​៤១​គីឡូម៉ែត្រចាប់ពី​កណ្តាល​ទីក្រុង​ទៅកាន់​សួន​ច្បារ Hoa Lac Hi-tech នឹង​ត្រូវ​​ចំណាយ​​ប្រាក់​​ពី​៣,៧៥​ទៅ៤,២​ពាន់លាន​​ដុល្លារ។ ជម្រើសមួយ​ផ្សេងគឺការសាង​សង់នៅក្រោម​ដី​ដោយ​សារ​កន្លែង និងផ្នែកខ្លះ​នៅ​​លើដី ​ត្រូវ​ចំណាយ​ប្រាក់អស់ពី​៤,២៨ទៅ៤,៧៩​ពាន់លាន​​ដុល្លារ នេះបើតាម​ការសិក្សា​

ថៅកែ​យួន​នាំ​បក្ស​ពួក​យក​ជាង​ទង​ម្នាក់​ទៅ​វាយ​ធ្វើ​បាប​តាម​ដង​ផ្លូវ

Posted: 24 Feb 2012 02:22 AM PST

រាជធានី​ភ្នំពេញ ៖​ ជាង​ធ្វើ​គ្រឿង​ប្រាក់​ម្នាក់​បាន​ចោទ​ប្រកាន់​ថា ថៅ​កែ​របស់​ខ្លួន​រួម​ទាំង​បក្ស​ពួក​សរុប​៥​នាក់​ បាន​ជិះ​ម៉ូតូ​ឌុប​យក​រូប​គេ​ទៅ​ទម្លាក់​ចោល​នៅ​តាម​ផ្លូវ​ហើយ​នាំ​គ្នា​វាយ ​ដំនឹង​​ស្នាប់​ដៃ​ បណ្តាល​ឱ្យ​បែក​មុខ​បែក​មាត់​ដួល​សន្លប់​​​​តាម​ដង​ផ្លូវ​ ហើយ​ក៏​នាំ​គ្នា​គេច​ខ្លួន​បាត់​អស់​ ។ ការ​ប្រើ​​ហិង្សា​នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ​ នៅ​តាម​​ដង​ផ្លូវ​ស្ថិ​ត​

Taj Mahal ជាវិមានចេតិយ​​ដ៏អស្ចារ្យ​​ក្នុង​លោក​​​តំណាង​ឱ្យ​ភាព​ស្រស់​ស្អាត​ និង​ក្តី​ស្រឡាញ់​ដ៏​ស្មោះ​ស្ម័គ្រ

Posted: 24 Feb 2012 02:21 AM PST

The Taj Mahal គឺជាអច្ឆរិយៈវត្ថុមួយ ស្ថិតនៅក្នុងប្រទេសឥណ្ឌានៃរដ្ឋអាក្រាដែល មាន​ភាពល្បីល្បាញបំផុតនៅលើពិភពលោក។ The Taj Mahal គឺជារចនាសម្ព័ន្ធនៃមហាចេតិយដ៏ ធំមួយត្រូវបានសាងសង់ឡើងដោយអធិរាជ Shah Jahan សម្រាប់ជាអនុស្សាវរីយ៍ចំពោះ​ព្រះមហេសីទីបី របស់ព្រះអង្គព្រះ​នាម​ Mumta Mahal។ The Taj Mahal ក៏​ប្រៀប​ដូច​ជា​វិមាន​​ដ៏​ធំ​

ផ្សារ Takashimaya ចង់ចូល​ទីផ្សារ​វៀត​ណាម

Posted: 24 Feb 2012 02:20 AM PST

Takashimaya ​ជាផ្សារទំនើប​មួយ​ឈាន​មុខ​គេរបស់ប្រទេស​ជប៉ុននិងក្លាយ​ជា​ប្រទេស​​ដំបូងដែលបាន​វាយលុកចូល​ទីផ្សារលក់ដូរ​​ក្នុង​ប្រទេស​វៀតណាម ។ ផ្សារ Takashimaya​ មានផែនការ​​ជួល​កន្លែងទំនេរ​មួយដែលស្ថិត​នៅក្នុងតំបន់​​ពាណិជ្ជ​កម្ម និងការិយាល័យ​ដើម្បីសាងសង់​នៅ​កណ្តាល​បេះ​ដូងទីក្រុងហូជីមិញ ដោយ​មាន​បំណង​បើក​ផ្សារ​នោះ​​នៅឆ្នាំ២០១៥ ។

អ្នក​​ឃុំ​ក្របៅ​​​ ស្រុក​​ពាម​ជរ​​ធ្វើ​​​ចំណាក​ស្រុក​​កាន់​តែ​មាន​ចំនួន​កើន​ឡើង​

Posted: 24 Feb 2012 02:19 AM PST

ខេត្ត​ព្រៃ​វែង​​ ៖ លោក​ស្រី​​ណៃ​ នួន​ ​ជា​​មេ​ភូមិ​​ឧត្ត​ម​ ឃុំ​ព្រែក​​ក្របៅ ស្រុក​​ពាម​ជរ និយាយ​ថា ​​បច្ចុ​ប្ប​ន្ន​​​​ក្នុង​ភូមិ​​លោក​ស្រី​គ្រប់​គ្រង​​​មាន​ប្រជា​​ពល​រដ្ឋ​ ​​​ចំនួន​​​៣៣៥​​​គ្រួសារ​​ ក្នុង​នោះ​​មាន​​ប្រជា​ពល​រដ្ឋ​​​​​​ពេញ​កម្លាំង​ប្រមាណ​​​​៧០​​នាក់​​ ក្នុង​នោះ​​​ស្រី​​​២០​នាក់​​បាន​នាំ​គ្នា​​ធ្វើ​ចំណាក​ស្រុក​​​​តាម​មេ​ ខ្យល់​ទៅ​​រក​ការង​ារ​​ធ្វើ​នៅ​ប្រទេស​​​ថៃ​ ​​ដោយ​​​សំអាង​​ថា ​បាន​​​ប្រាក់​ខែ​ខ្ពស់​​ គឺ​​​​១២.០០០​បាត​ ស្មើ​នឹង​​​​១លាន

តុលាការ​យោ​ធា​​ផ្តន្ទា​ទោស​​ឈឿន ចាន់​ថន ​ជាប់​​គុក​​​​26ឆ្នាំ​ និង​សង​ប្រាក់​ជាង​​​3លាន​ដុល្លារ​

Posted: 24 Feb 2012 02:19 AM PST

លោក​ឈឿ​ន ចាន់​ថន
រាជ​ធានី​ភ្នំពេញ​​ ៖ តុលាការយោធា​នៅ​ព្រឹក​​ថ្ងៃ​ទី​២៤​ កុម្ភៈ​ ឆ្នាំ​២០១២​នេះ​ បាន​បើក​សវនាការ​កាត់ក្ដី​លើ​​សំណុំ​រឿង​ព្រហ្មទណ្ឌលោក​ឈឿ​ន ចាន់​ថន​អតីត​មេ​អង្គរក្ស​សម្តេច​ប្រធាន​ព្រឹ​ទ្ធ​សភា ដែល​មាន​លោក​ប៉ោក ប៉ន ​ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ លោក​ស សា​រ៉េ​ត​ លោក​ផូ​រ ភិ​រម្យ​ ជា​សមាជិក​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោក​ម៉ក់​ សីហា​ តំណាងអយ្យការ​ និង​​​​​លោក​សេង ស៊ា​ន​ ក្រឡាបញ្ជី​

បារាំង​ប្រកាស​​​លុប​ចោល​​ការប្រើពាក្យ​នាំមុខ «កញ្ញា»​ (​Mademoiselle) នៅ​ក្នុងឯក​សារ​សម្រាប់ស្ត្រី ព្រោះជា​រឿងមិនស្មើភាព

Posted: 24 Feb 2012 02:17 AM PST


​ស្ត្រី​ជនជាតិបារាំង​​មិនចាំបាច់ប្រើពាក្យ​​នាំមុខ​ឈ្មោះ​​បន្តទៀតទេ ​ក្រោយពីរដ្ឋាភិបាល​​ប្រកាស​ឱ្យ​​លុបចោល​ការប្រើ​​ពាក្យថា «​ម៉ាដឺម័រ​ហ្សែល» (Madermoiselle) ​មានអត្ថន័យ​ដូចពាក្យថា «Miss» ក្នុងភាសា​អង់គ្លេស​ និង​​​ភា​សា​​ខ្មែរ​ យើង​មានន័យថា​ «កញ្ញា» ។ ​លោកហ្វ្រង់​ស្វ័រ ​ហ្វ៊ីយ៉ុង ​​នាយករដ្ឋ​មន្ត្រី​​​​បារាំង​​​ប្រកាសឱ្យ​លុបចោល​ការប្រើពាក្យថា ​​«ម៉ាដឺម័រ​ហ្សែល» នៅក្នុង​ឯកសារ​​រដ្ឋការ​ទាំង​អស់​​ ព្រោះ​​ពាក្យ​នេះ​មានន័យ​ថា ជា​នារី​ដែល​ស្ថិត​នៅលីវ ដោយភាគី​​ជាច្រើន​គិតថា ​គ្មាន​យុត្តិធម៌

និស្សិត​​ស្រីចិន​ធ្វើ​​​បាតុកម្ម​​ប្រឆាំង​​នឹងការ​​​​រង់​ចាំ​​​​ប្រើ​​បន្ទប់​​អនាម័យ​​

Posted: 24 Feb 2012 02:14 AM PST

ទិដ្ឋភាព​និស្សិត​​ស្រីចិន​ធ្វើ​​​បាតុកម្ម​​ប្រឆាំង​​នឹងការ​​​​រង់​ចាំ​​​​ប្រើ​​បន្ទប់​​អនាម័យ​​
​​ទីភ្នាក់​ងារ​​​ព័ត៌​មាន​​​​​​បរទេស​កាលពី​​ថ្ងៃទី​​២៤ ​​កុម្ភៈ ​ផ្សាយ​​ឱ្យ​ដឹងថា និស្សិត​ស្រីជនជាត​ិចិន​ម្នាក់​​​ ​​​បាន​ក្លាយ​ជា​វីរ​​នារី​​ ក្រោយពី​​​ធ្វើ​ការ​​បំផុសបំផុល​​​ដល់​​និស្សិត​ស្រី​ជាង​​២០​​នាក់ចូល​​កាន់​កាប់​​បន្ទប់​​អនាម័យ​ ​សាធារណៈ​​បុរស ក្នុង​​ទីក្រុង​ក្វាង​​ចូវ ដើម្បី​​​ប្រឆាំង​​​​​​នឹង​រូប​ភាព​ស្ត្រី​​ត្រូវរង់​ចាំប្រើ​បន្ទប់​​អនាម័យ​​​រយៈពេល​​យូរ និង​ធ្វើ​ការ​​អំពាវ​នាវ​​​​ឱ្យ​​​មាន​លក្ខណៈស្មើភាព​​​​ក្នុង​ការ​​​ប្រើ​​បន្ទប់​​ទឹក​​នៃ​ភេទ​ទាំង២ ។​

អ្ន​ក​គាំ​ទ្រ​​ក្លឹប​​​ Liverpool នៅ​​ឥណ្ឌូណេ​ស៊ី​​​​ផ្តល់​កិត្តិយស​​ដល់​​ស្ទីវ៉េន​ជឺ​រ៉ាដ

Posted: 24 Feb 2012 02:12 AM PST

ម្ចាស់​​ជំ​នួញ​​ផ្នែក​​ផ្ទះ​សំណាក់​​ និង​ជា​អ្នក​​គាំ​ទ្រ​បាល់​ទាត់​​នៅ​ប្រទេស​​ឥណ្ឌូណេ​ស៊ី​ មាន​គោល​គំនិត​ថ្មីដោយ​បើក​​សណ្ឋា​​គា​រ​​​សម្រាប់​​អ្នក​គាំ​ទ្រ​​​ក្លឹប​បាល់​ទាត់​​​ហង្ស​​ក្រហម​ Liverpool ​មាន​ឈ្មោះ​ថា «​សណ្ឋាគារ​​ស្ទី​វី​ជី» (Stevie G's Hotel) នៅ​ប្រ​ទេស​​ឥណ្ឌូណេ​ស៊ី​សាង​សង់​​​ដោយ​ដាក់​ឈ្មោះ​​របស់​កីឡា​ករ​​ស្ទី​វ៉េន​ ជឺ​រ៉ាដ ប្រធាន​ក្រុម​ក្លឹប​​ Liverpool ។

អាេមរិក​បញ្ចូល​ក្រុម​​​មួយនៅ​ឥណ្ឌូណេស៊ី​​​ក្នុង​បញ្ជី​ខ្មៅ​

Posted: 24 Feb 2012 02:06 AM PST

​​កាលពីថ្ងៃទី​​២៣ កុម្ភៈ សហរដ្ឋអាមេ​រិក​​​បាន​បញ្ចូល​ក្រុម JEMMAH ANSHORUT TAUHID (JAT) មានមូលដ្ឋាន​​​​នៅ​ឥណ្ឌូណេស៊ី​​​​​ក្នុងបញ្ជី​ខ្មៅ​​នៃ​អង្គការ​​​ភេរវ​កម្ម​​បរទេស​​​ ហើយ​បានដាក់ទណ្ឌ​កម្ម​លើ​​មនុស្ស​​​សំខាន់​​​៣នាក់​របស់​ក្រុមនេះ​។​ ក្រសួង​​ការបរទេស​​​អាមេ​រិក​និយាយ​ថា ក្រុម​នេះ​​ស្ថិតនៅ​​​ពី​ក្រោយ​ការ​វាយប្រហារ​​​​មាន​ការ​សម្របសម្រួល​​គ្នាជាច្រើន ​ដែលបណ្តាល​ឱ្យ​​ស្លាប់​​ជនស៊ីវិល​​ស្លូត​ត្រង់ ប៉ូលិស និង​​ទាហានជា​ច្រើន​នាក់​នៅ​​ឥណ្ឌូណេស៊ី​។​

ឆ្លើយ​តប​សម្តី​មន្ត្រី​គណ​បក្ស​សម រង្ស៊ី ពីអ្នក​ចាក​ចេញ​អ្នក​វិភាគ «ស្លឹក​ឈើ​ជ្រុះ​ព្រោះ​តែ​ដើម​ងាប់​ឫស​កែវ»

Posted: 24 Feb 2012 02:00 AM PST

​វាគួរឱ្យអាម៉ាស់ជាទីបំផុតចំពោះការចេញ​មុខមកបកស្រាយបំភ័ន្តសាធារណជនជាតិ និង​អន្តរជាតិ ដោយលោកយឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្សសម រង្ស៊ី ដែលបានឆ្លើយជាមួយអ្នក​សារព័ត៌មានកាលពីពេលថ្មីៗនេះថា អ្នកដែល​ចាកចេញពីបក្សប្រឆាំងទៅចូលរួមជាមួយគណ​បក្សប្រជាជនកម្ពុជា គឺជាស្លឹកឈើជ្រុះ ​​តែគាត់​ភ្លេច​គិតថា ដើមឈើនោះជិតដល់ពេលរលំដួល​

តារា​បូលីវូដ​ជើង​ចាស់ អាលីខាន់​ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​

Posted: 24 Feb 2012 01:55 AM PST

តារា​បូលីវូដ​ជើង​ចាស់ លោក​អាលីខាន់​ និងគូស្នេហ៍​
​យោង​ទៅតាមប្រភព​ព័ត៌​មាន​បារាំងអា​អែហ្វ​ ប៉េ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ​ទី​២២ កុម្ភៈ ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តារា​សម្តែង​បូលី​វូដ​ជើង​ចាស់​ អាលី​ខាន់​ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​ជន​ជាតិ​អាហ្វ្រិក​ម្នាក់​​ដែល​បណ្តាល​ឱ្យ​បាក់​ខ្ទង់​ច្រមុះ ។ អំពើ​ហិង្សា​នោះ​បាន​កើត​ឡើង​​ក្នុង​សណ្ឋា​គារ​ដ៏ប្រណី​តមួយ​ក្នុង​ទី​ក្រុង​បុមបៃ​ ​បន្ទាប់​ពី​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដ៏​តឹង​តែង​មួយ​ ។ ទាក់​ទិនទៅនឹង​ការ​ប្រើ​អំពើ​ហិង្សា​នេះ​គេ​មិន​បាន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​​​ដឹង​ថា ​វា​បាន​ផ្តើម​ចេញ​មកពីម​នុស្ស​មួយ​ក្រុម​ទៀត

​លោក KEVIN RUDD ឈរឈ្មោះ​​​ជាបេក្ខ​​ជន​​ប្រមុខ​​គណបក្ស​​​ការងារ​អូស្ត្រាលី​

Posted: 24 Feb 2012 01:50 AM PST

លោក KEVIN RUDD
​​លោក KEVIN RUDD អតីតរដ្ឋ​​មន្ត្រី​​​​ការ​បរទេស និង​អតីត​​នាយករដ្ឋមន្ត្រី​​អូស្ត្រាលី​​​ប្រកាស​កាលពីថ្ងៃទី​​​២៤ កុម្ភៈ ថា លោក​បាន​​សម្រេច​ចិត្ត​ប្រជែង​គ្នាជាមួយ​នាយករដ្ឋមន្ត្រី​​​លោកស្រី JULIA GILLARD ក្នុងការ​បោះ​ឆ្នោត​ជ្រើសរើស​​​​ប្រមុខ​គណបក្ស​​​​ការងារ​​​ដែល​គ្រោង​​​​​ធ្វើនាថ្ងៃទី​​២៧ កុម្ភៈ ​ខាងមុខនេះ​។​ លោក RUDD អះអាង​ពី​​បេក្ខ​ភាព​របស់​លោក​​កាលពីរសៀល​​ថ្ងៃទី​​​​២៤ កុម្ភៈ ​នៅមុខ​​ម៉ាស៊ីន​ឃោសនា​​​ទីក្រុង​​​​​ព្រីស្បាន​ រដ្ឋ​​គ្វីនឡែន​។ ​​លោកបាន​លើក​​​ហេតុ​ផល​​ពីការ​សម្រេច​​​​របស់​​លោក​​ថា មក​ពី​​គណបក្ស​​​​កំពុង​​​ជួប​​គ្រោះ​​​មហន្ត​រាយ​។

សត្វ​ចម្លែក​រស់​នៅ​​ទាំង​​​លើ​គោក​ និង​ក្នុង​ទឹក​​​នៅ​​ប្រទេស​​ឥណ្ឌា​

Posted: 24 Feb 2012 01:33 AM PST

សត្វ​ចម្លែកមាន​​រូប​រាង​​ស្រ​ដៀង​​​ពស់​ និង​ជន្លេន
តាម​ប្រភព​​ទី​ភ្នាក់​ងារ​​​ព័ត៌​​មាន​​បរទេស​​ ផ្សាយ​​ឱ្យ​ដឹង​ថា ​ក្រុម​អ្នក​​វិទ្យា​សាស្ត្រ​​​បា​ន​ប្រទះ​​ឃើញ​​​សត្វ​ចំលែក​​​អាច​រស់​នៅ​​ទាំង​លើ​គោកនិង​ក្នុង​​ទឹក​​ជា​ប្រភេទ​សត្វ​​គ្មាន​ជើង​​​​​មាន​​រូប​រាង​ ស្រ​ដៀង​​​ពស់​ និង​ជន្លេន​ ស្ថិត​នៅ​​​ភាគ​​ខាង​កើត​​​ឆៀង​​ខាង​ជើង​​ប្រទេស​​ឥណ្ឌា ។ ​​ពូជ​សត្វ​ខាង​លើ​ពេល​ឃើញ​​ពី​ដំបូង​​​មា​​ន​លក្ខ​ណៈ​​​ស្រដៀង​​នឹង​​ជន្លេន​ ដោយ​​ជីក​រក​​ឃើញ​​នៅ​ក្នុង​​ល្បាប់​​ភក់​​ក្នុង​ព្រៃ ។ ​ចាត់​​ទុក​ថា ​ជា​ប្រ​ភេទ​សត្វ​អាច​រស់​នៅ​​​លើ​គោក​និង​​ក្នុង​ទឹក តែ​មិន​អាច​​​រស់​នៅ​​ក្នុង​តំ​បន់​​ក្តៅ​​​នៃ​ទ្វីប​​អាហ្វ្រិក​ខាង​​ត្បូង​ និង​​​អា​ស៊ី​ខាង​ត្បូងទេ ។ សម្រាប់​​ភេទ​ញី​នឹង​ធ្វើ​​ការ​​ភ្ញាស់​កូន​​រយៈ​ពេល​​​​ពី ២ទៅ​​៣​ខែ​​ ដោយ​គ្មាន​​ស៊ី​ចំណីអា​ហារ ។

ស្ត្រីមានផ្ទៃពោះ​8ខែ​ម្នាក់សន្លប់​បាត់ស្មារតី ប្តីរងរបួស​ធ្ងន់

Posted: 24 Feb 2012 01:22 AM PST

នៅកន្លែងកើតហេតុ
ខេត្តព្រៃវែង ៖ ​ម៉ូតូ​២គ្រឿង​​បុកគ្នា​ ខណៈ​​ម៉ូតូ១គ្រឿង​​​​បើក​ចេញ​​​ពីផ្លូវលំឡើង​មក​ឆ្លង​កាត់​ផ្លូវ​ជាតិ​ដោយ​ ខ្វះការប្រុងប្រយ័ត្ន​​ ។ ហេតុការណ៍​​​នេះបាន​​ធ្វើឱ្យ​​​​​​ភាគីទាំង​សងខាង​​​​រងរបួស​ទាំង​អស់គ្នា កាលពីវេលា​ម៉ោង៩ និង​​១១នាទី​​ព្រឹក​ថ្ងៃ​ទី២៤ កុម្ភៈ ​​​លើ​កំណាត់​​ផ្លូវជាតិលេខ១ ​​ត្រង់​ចំណុច​​​ភូមិសទ្ធា ​ឃុំរំចេក ​​ស្រុកព្រះស្តេច ​។

បាក់​គ្រោង​អគារ​ផ្សារ​ហេងលី

Posted: 24 Feb 2012 01:19 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ ​​អគារ​ផ្សារ​ហេង ​លី​ចំនួន​១៣​ខ្នង​ ដែល​រុះ​រើ​នៅ​សល់​តែ​គ្រោង​​ឆ្អឹង បាន​បាក់​ដួល​រលំ​ទាំង​ជំហ​រ​បណ្តាល​ឱ្យ​សង្កត់​ម៉ូតូ​​៤​គ្រឿង រ៉ឺម៉ក​​៣​គ្រឿង រថយន្ត​១​គ្រឿង​ គ្រឿង​ចក្រ​២​គ្រឿង និង​ក្មេង​ប្រុស​ម្នាក់​រង​របួស​។ ទោះ​បី​ជា​បែប​ណា នេះ​ចាត់​ទុក​ជា​សំណាង​ហើយ​ដែល​​ពុំ​បណ្តាល​ឱ្យ​មនុស្ស​រង​គ្រោះ​ដល់​អាយុ​ ជីវិត ។

ទ័ព​ប៉ារ៉ា​កង​រក្សា​ព្រះ​អង្គ​នៃកង​ពល​​លេខ​​២ របស់​ថៃ​​​ធ្វើ​សម​យុទ្ធ​២​សប្តាហ៍​

Posted: 24 Feb 2012 01:18 AM PST

ក្រុង​ប៉ោយប៉ែត ៖ ទ័ព​ប៉ារ៉ា​​ជា​កង​រក្សា​ព្រះ​​អង្គ​នៃ​កង​ពល​លេខ​២ ​ប្រចាំការ​នៅ​ខេត្ត​ស្រះ​កែវ នឹង​ហ្វឹក​ហាត់​ធ្វើ​សម​យុទ្ធ​​ចំន​ួន​២​សប្តាហ៍​​ចាប់​ពី​ថ្ងៃទី​​២៤ កុម្ភៈ ​ដល់​ថ្ងៃទី​៥ ​មីនា ២០១២ ​ដោយ​មាន​ទាំង​​ការ​បាញ់​​​គ្រាប់​ពិត​ ហើយ​សុំ​កុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​​ខ្មែរ​មាន​ការ​ភ្ញាក់​ផ្អើល។ នេះ​​បើ​តាម​ការ​ឱ្យដឹង​ពី​សមត្ថ​កិច្ច​បន្ទាត់​ព្រំដែន​​កម្ពុជា-ថៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ ​កាលពី​​ព្រឹក​​ថ្ងៃទី​២៤ កុម្ភៈ ២០១២ ​​។

ប្តីនាំ​ប្រពន្ធ​ចុង​មក​នៅ​ផ្ទះជាមួយ​ប្រពន្ធ​​ដើម​ផ្ទុះ​ជម្លោះ​​បែក​ផ្សែង

Posted: 24 Feb 2012 01:14 AM PST

ស្រ្តីជាប្រពន្ធដើម
ខេត្តបន្ទាយមានជ័យ ៖ រឿងរ៉ាវក្នុង​គ្រួសារ​មួយដែលបុរសជាប្តីបាននាំប្រពន្ធចុងមក​នៅផ្ទះជាមួយ​ ប្រពន្ធ​ដើម​ធ្វើឲ្យនាង​ជាប្រពន្ធដើម​ផ្ទុះកំហឹង​ក្លាយ​ទៅជាអំពើ​ហិង្សា​ និង​ត្រូវ​បាន​បុរស​ជាប្តីវាយ បណ្តាលឲ្យរង​របួស។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​​​កាល​ពី​​​​​​​​​​​​​​​វេលា​ម៉ោង៧​និង​៣០នាទីយប់ថ្ងៃទី​២៣ កុម្ភៈ ២០១២ នៅ​ភូមិ​ចំការតាដោក ឃុំ​ប្ញស្សីក្រោក ស្រុកមង្គល​បុរី ។