Koh Santipheap Daily

Koh Santipheap Daily


ព្រឹត្តិការ​ណ៍​សំ​ខាន់​ៗពិភពលោក​កើត​ឡើង​ក្នុង​ថ្ងៃទី​១២វិច្ឆិកា

Posted: 11 Nov 2011 04:15 PM PST

ប៉ូលិសព័ទ្ធកុដិវត្តជម្ពូព្រឹក្សា​ ក្មេងស្រី២នាក់ចោទប្រកាន់សង្ឃ៦អង្គ​ថារំលោភ ព្រះមេគណ និងធម្មការមិនព្រមផ្សឹក

Posted: 11 Nov 2011 03:14 AM PST

សង្ឃច្រើនអង្គអង្គុយក្នុងកុដិយ៉ាងស្ងៀមស្ងាត់
ខេត្ត​ស្វាយរៀង​​​​​ ៖ ​ក្មេងស្រី​២នាក់​​បាន ​ចោទ​ប្រកាន់​​​​សង្ឃ​​​​៦អង្គ​​​​​ពីបទ​​រំលោភ​​ ដែល​ហេតុការណ៍​​​​នេះបានកើតឡើង​​កាលពីថ្ងៃទី​​​១០ វិច្ឆិកា ​​២០១១ វេលាម៉ោង​​ប្រមាណពី​៩​និង​​​​៣០នាទី​​​ទៅម៉ោង​​​​១០យប់​ ​នៅ​វត្ត​​​ជម្ពូព្រឹក្សា ​ស្ថិត​ក្នុង​ភូមិថ្មី​​ សង្កាត់​សង្ឃ័រ​ ក្រុងស្វាយរៀង ​​​។

ប្លន់​ផ្ទះ​លក់​គ្រឿង​សំណង់​ ចោរ​៥នាក់​ប្រដាប់​កាំភ្លើង​អាកា​២ដើម​ប្លន់​បាន​ជិត​៥​ពាន់​ដុល្លារ​ និង​រថយន្ត​វីហ្គោ

Posted: 11 Nov 2011 02:20 AM PST

លំនៅឋានដែលចោរចូលប្លន់
ខេត្តកំពង់ចាម ៖ ផ្ទះលក់គ្រឿងសំណង់ មួយកន្លែង ស្ថិតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ត្រូវចោរមួយក្រុមមានគ្នាចំនួន៥ នាក់ ពាក់ឯកសណ្ឋានប៉ារ៉ាប្រដាប់ដោយកាំភ្លើង​អាកាចំនួន២ដើមនិង​​​ពាក់​ម៉ាស់​​ បានធ្វើសកម្ម​ភាព​​ចូល​ប្លន់វាយម្ចាស់ផ្ទះនិងកម្មករចំនួន២នាក់ឡើង​ទ្រោម​ ខ្លួន ព្រមទាំងចងស្លាបសេកគំរាមបាញ់​សម្លាប់។ ហេតុការណ៍នេះបានកើតឡើង​នៅ​វេលាម៉ោង៨យប់ថ្ងៃទី១០ វិច្ឆិកា ។

ចាប់ខ្លួនជនជាតិជប៉ុន​ពីបទជួញដូរ​​គ្រឿងញៀន​ឆ្លងដែន​

Posted: 11 Nov 2011 02:06 AM PST

មេជួញថ្នាំញៀន
រាជធានីភ្នំពេញ​​​​ ៖ ​បុរស​អ្នកជំនួញ​​ជន​ជាតិ​ជប៉ុន​​​​២នាក់​​ត្រូវសមត្ថកិច្ច​​​​នគរបាល​​ នាយកដ្ឋាន​​ប្រឆាំង​​​​ភេរវ​កម្ម​​​​ក្រសួងមហាផ្ទៃ​​​​​​​​បញ្ជូនខ្លួន​​​ ទៅសាលា​ដំបូង​​រាជធានីភ្នំពេញ ​​កាលពីព្រឹកថ្ងៃ​ទី​​១១​ វិច្ឆិកា ​​ពីបទ​ជាប់​ពាក់ព័ន្ធ​​​​​នឹង​ការ​​ជួញដូរ​​គ្រឿងញៀន​ឆ្លង​​​​ដែន​។ ​ជនជាតិជប៉ុន​ដែលត្រូវ​​​ចាប់ខ្លួន​ឈ្មោះ​​យ៉ា​ម៉ា​ដាក់ ​អាយុ​​​​​៤៩ឆ្នាំ ​និង​ម្នាក់​ទៀត​​ឈ្មោះតា ​​កូកាន់ ​អាយុ​​២៩ឆ្នាំ​។

ទាហាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​​បាញ់ប្រហារ​​ពលរដ្ឋ​​ស្លូត​ត្រង់​ម្នាក់​

Posted: 11 Nov 2011 01:58 AM PST

ខេត្ត​ព្រះសីហនុ​ ៖ ​ទាហាន​អង់​​អាច​ខុស​រឿង​ម្នាក់ និង​​មេព្រៃ​ម្នាក់​ទៀត​បាន​រួម​ដៃគ្នា​បាញ់​ប្រហារទៅលើ​ប្រជាពលរដ្ឋ​​ ស្លូតត្រង់​​​​ម្នាក់​ ខណៈ​គាត់​ដើរ​​​​ជីកចង្រិត​​​​ បណ្តាល​​​ឱ្យ​​រង​របួសធ្ងន់​ធ្ងរ​កំពុងត្រូវសង្គ្រោះ​​​បន្ទាន់នៅ​ មន្ទីរពេទ្យ​​មួយនៃ​​​រាជ​ធានីភ្នំពេញ ដែលហេតុការណ៍​​​​​​ឃោរ​ឃៅ​នេះ​បានកើត​​ឡើងកាលពី​វេលាម៉ោង​​​​៣​រសៀល ថ្ងៃ ទី​​​១១ វិច្ឆិកា ​​២០១១ ​​ស្ថិតក្នុង​​​ក្រុម​​​១៦ ​ភូមិ​​១ សង្កាត់​​​លេខ​​១ ​ក្រុងព្រះសីហនុ ​​ហើយពេលនេះ​​ប្រជា​

​ពិធីបុណ្យ​​នៅរាជធានី​ភ្នំពេញ​​​​ឆ្នាំនេះ​មាន​ប្រជាពលរដ្ឋ​​​ដើរ​កម្សាន្ត​​ប្រមាណ​​1លាន​នាក់​

Posted: 11 Nov 2011 01:37 AM PST

ប្រជាពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តពេលបុណ្យអុំទូកថ្ងៃទី២នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ​​​​ ៖ ​សម្រាប់ព្រះរាជ​ពិធីបុណ្យ​​​​ជាតិ​ធំៗ​​​​ឆ្នាំ​២០១១​នេះ ស្រប​​​ថ្ងៃ​គ្នា​​ ទោះ​បី​ជា​​ព្រះរាជ​ពិធីបុណ្យ​​អុំទូក​ត្រូវបាន​រាជ​រដ្ឋាភិបាល​ផ្អាក​ក្តី តែពិធីបុណ្យ​​​​ឯករាជ្យ​​​ជាតិ ​ពិធី​បុណ្យ​​​អក​អំបុក និង​សំពះ​ព្រះខែ តាមប្រពៃ​ណី​​ទំនៀមទម្លាប់​​​នៅតែប្រារព្ធ​​ ហើយ​​​​ស្រប​​​ថ្ងៃ​ជា​មួយ​​​ពិធីបុណ្យអុំទូកនោះដែរ​។ ​សម្រាប់រាជ​ធានី​ភ្នំពេញ​​បានធ្វើ​​​ពិធីបុណ្យ​​​ខាងលើនេះ​ទៅ​តាម​ប្រពៃណី​ ​​ជា​ធម្មតា

​ប្រមុខមន្ទីរប៉ង់​តាហ្គោន​​ព្រមាន​​​ចំពោះ​​​សកម្មភាព​យោធា​​ប្រឆាំងអ៊ីរ៉ង់​

Posted: 11 Nov 2011 01:34 AM PST

​រដ្ឋមន្ត្រីការពារ​ប្រទេស​​អាេមរិក លោក LEON PANETTA បានព្រមាន​​​កាលពី​​ថ្ងៃទី​​​១០ វិច្ឆិកា ប្រឆាំង​នឹង​​​ផលវិបាក​​ដោយ​នឹក​ស្មាន​​​មិន​​ដល់​ទាំងឡាយ​ដែលអាច​កើតមាន​​ ដោយ​សារ​​សកម្មភាព​​យោធា​​មួយ​ប្រឆាំង​នឹង​​អ៊ីរ៉ង់​។​

លោកស្រី​ហ៊ីលឡារី ៖ ​សតវត្សទី21និងជា​សតវត្ស​សន្តិភាព​របស់អាមេរិក

Posted: 11 Nov 2011 01:33 AM PST

[Enter Caption]
រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកលោកស្រី​​​ហ៊ីល ឡារី ​គ្លីនតុន ​ថ្លែង​​កាលពីថ្ងៃ​ទី១០ ​វិច្ឆិកា ​នៅទី​ក្រុង​​ហូណូ លូលូ ​កោះ​ហាវ៉ៃ ថា ​សតវត្ស​ទី២១ ​នឹង​ជា​​សតវត្ស​សន្តិភាព​របស់សហរដ្ឋអាមេរិក។ ​លោកស្រី​​គ្លីនតុន​គូសបញ្ជាក់ថា ​ដោយ​សង្គ្រាម​​​នៅអ៊ីរ៉ាក់​​ឈាន​ដល់ទី​បញ្ចប់ ​ហើយ​ការ​​ខិត​ខំប្រឹង​ប្រែង​​ ដើម្បី​​ការ​ឆ្លងកាត់​​​នៅអាហ្វហ្គានី​ស្ថាន​​ត្រូវបានជំរុញ​រដ្ឋាភិបាល​ អាមេរិក​ និង​ផ្តោត​ការខិតខំ​ប្រឹងប្រែង​​​ខា​ង​ការទូត​

គឹម ប៊ើលី គ្រង​​​មកុដ​បវរកញ្ញា​ឯកចក្ក​វាឡ​ម៉ាឡេស៊ីឆ្នាំ2011

Posted: 11 Nov 2011 01:28 AM PST

[Enter Caption]
ការប្រឡង​ជ្រើសរើស​​បវរកញ្ញា​ឯកចក្ក​វាឡ​ប្រចាំឆ្នាំ​២០១១ ​រប​ស់​ប្រទេស​​ម៉ាឡេ​ស៊ីដែល​​បាន​ប្រារព្ធ​ធ្វើ​ឡើងនៅ​ក្នុង​មជ្ឈ​មណ្ឌល​​ សន្និ​សីទ Sunway Pyramid ​បាន​បញ្ចប់​ទៅហើយ​​​កាលពី​រាត្រីថ្ងៃ​ព្រហស្បតិ៍ ទី១០​ វិច្ឆិកា ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ។ នាងគឹម ​ប៊ើលី លី​ហ្គែត​ វ័យ​១៨ឆ្នាំ ​បាន​គ្រង​​មកុដ​​បវរ​​កញ្ញា​ចក្កវា​ឡ​​ម៉ាឡេស៊ី ឆ្នាំ​២០១១ បន្ទាប់​ពី​បាន​ផ្តួល​បេក្ខ​នារី​សំរាំង​ចំនួន​៩​រូប​​ចុង​ក្រោយ ។ ​ចំណែក​​ឯ​ចំណាត់​ថ្នាក់​​លេខ​២ គឺ​បាន​ទៅ​​​លើ​នាង​ហ្គា​ព្រីឡា រ៉ូ​ប៊ី​ន​សុន និង​ចំណាត់ថ្នាក់​​លេខ​៣ ​បាន​ទៅ​លើ​នាង​ប៊ួន ​លូសានី ។

លោកយាយទុរគតអាយុ80ឆ្នាំដែលពិការភ្នែកម្ខាងបានទទួលថវិកាពីសប្បុរសជន

Posted: 11 Nov 2011 01:26 AM PST

តំណាងកោះសន្តិភាពប្រគល់អំណោយ​ដល់​លោក​យាយ
ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីសារ​ព័ត៌​មាន​កោះសន្តិភាពចុះផ្សាយពីជីវិតទុរគតរបស់លោក យាយសក់ គួន អាយុ៨០ឆ្នាំ ជាជនចាស់ជរា​ពិការ​​ភ្នែកម្ខាង រស់នៅឯកោម្នាក់ឯងក្រោម​សំយាប​​ផ្ទះ​ក្មួយមេម៉ាយនៅភូមិពិតត្រង់ ឃុំ​ត្រពាំងជង ស្រុក​បាកាន រួចមក ក៏មានសប្បុរស​ជន​ចិត្ត​ធម៌​មានការ​អាណិត​អាសូរ​ជួយ​ឧបត្ថម្ភ​នូវថវិកា​មួយ​ ចំនួន​ដល់លោកយាយ។

ក្រិច​ជ្រើសរើស​បាននាយករដ្ឋ​មន្ត្រី​ថ្មីហើយ

Posted: 11 Nov 2011 01:25 AM PST

លោកនាយករដ្ឋមន្រ្តី​ថ្មីរបស់ក្រិច
ខុទ្ទកាល័យ​របស់ប្រធានាធិបតីក្រិច​ថ្លែង​ថា ​​អតីត​​អនុប្រធាន​ធនាគារ​​កណ្តាល​អឺរ៉ុប​ BCE ​លោក​លូកាស់ បា៉ប៉ា ​​ដឺម៉ូស​ ត្រូវ​​បានជ្រើស​តាំង​​​ជា​នាយក​រដ្ឋ​មន្ត្រី​​ស្តីទី​​កាលពី​ថ្ងៃទី១០ វិច្ឆិកា ​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​​​​ក្រិច​ថ្មី ដែលនឹង​​ធ្វើ​សច្ចា​ប្រណិធាន​​ចូលកាន់​តំណែង​នា​ថ្ងៃទី១១ វិច្ឆិកា ។

ស្រវឹង​​ធ្លាក់​ភ្នែក​បោះ​ពួយ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​ក្រុម​ហ៊ុន​ដឹក​ស្រា​បៀរ​អង្គរ

Posted: 11 Nov 2011 01:23 AM PST

ខេត្ត​ប៉ៃ​លិន​ ៖ យុវជន​ស្រវឹង​ស្រា​​ម្នាក់​​ឈ្មោះ​អ៊ី ប៊ុ​​ន​ថេង អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​តា​ង៉ែនក្រោម ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​បុក​រថ​យន្ត​ក្រុម​ហ៊ុន​ដឹក​ស្រា​បៀរ​អង្គរ​ដែល​ បើក​យឺតៗ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​សន្លប់​បាត់​ស្មារតី​ និង​រង​របួស​បាក់​ម្រាម​ជើង​ខាង​ស្តាំ​។ ​ម្ចាស់​រថ​យន្ត​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ជា​បន្ទាន់​​នៅ​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ត​។

កូនស្រី​លោកថាក់​ស៊ីន ​ភ្ជាប់​ពាក្យ​​ថ្ងៃទី​11 វិច្ឆិកា 2011 និង​រៀ​បការ​នៅ​ថ្ងៃ​ទី​12 ធ្នូ 2011

Posted: 11 Nov 2011 01:18 AM PST

[Enter Caption]
​កាសែត​ថៃ​កាលពីថ្ងៃទី​១១ វិច្ឆិកា ​ផ្សាយ​ឱ្យ​ដឹង​ថា កាលពីព្រឹកថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០១១ ​នៅ​ឯ​សណ្ឋា​គារ​ «ស្វ៊ីស ហូថែល ផាក» ​មាន​រៀប​ចំពិធី​ភ្ជាប់​ពាក្យ​​រវាង​នាង​ពីន​ថង​ថា ស៊ី​ណា​វ៉ាត្រា ឬ «អេម» ​ជា​កូន​ស្រី​របស់​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ​និង​លោក​ណាត់​តាពង្ស គូ​ណា​ការ៉ាវង្ស ។

តូច​ចិត្ត​នឹង​ឪពុក​ម្តាយ​​មិន​​ទិញ​ម៉ូតូ​ឱ្យ​ជិះ​​ នាង​លេប​ថ្នាំ​​​​​​​ជាង​50​គ្រាប់​​ប៉ង​សម្លាប់​ខ្លួន​

Posted: 11 Nov 2011 01:16 AM PST

នារីវ័យក្មេងប៉ងធ្វើអត្តឃាត
ខេត្តប៉ៃលិន​ ៖​ យុវតី​ម្នាក់​ឈ្មោះ​សាំ ណាវី អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​កូន​ភ្នំ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ​ បាន​លេប​ថ្នាំ​​បំ​បាត់​ឈឺ​សរសៃ​​អស់​ជាង​៥០​គ្រាប់ ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​​​នៅ​ក្នុង​ផ្ទះ​ ដោយ​​​សារ​តូច​ចិត្ត​​​ឪពុក​ម្តាយ​​មិន​ទិញ​​ម៉ូតូ​ឱ្យ​ជិះ​​។​ ហេតុ​ការណ៍នេះ​បាន​កើត​ឡើង​​ កាល​ពី​​វេលា​ម៉ោង​២​និង​៣០​នាទី​ រសៀល​​ថ្ងៃ​ទី​១០ វិច្ឆិកា ​​តែ​ត្រូវ​បាន​ឪពុក​ម្តាយ​មក​​​ពី​ចម្ការ​ដឹង​ទាន់​ក៏​ដឹក​តាម​ម៉ូតូ​យក​មក ​​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត

ទឹក​ផ្លែ​ទទឹម​ជួយ​ទប់​ស្កាត់​ជំ​ងឺ​បេះ​ដូង​ បន្ថយ​ភាព​តាន​តឹង​និង​ធ្វើ​ឱ្យ​ជី​វិត​លើគ្រែបាន​ល្អ​ប្រ​សើរ​

Posted: 11 Nov 2011 01:15 AM PST

[Enter Caption]
ការ​សិក្សា​មួយ​បាន​អះ​អាង​ថា ទឹក​ផ្លែ​ទទឹម​អាចជួយ​ទប់​ស្កាត់​ជំ​ងឺបេះ​ដូង កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​ចិត្ត​និង​ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​ល្អ​ប្រ​ សើរ​​ជី​វិត​ផ្លូវ​ភេទ​។ ​ការ​សិក្សា​ដែល​បាន​ចំ​ណាយ​ប្រាក់​អស់​២លាន​ផោន​បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​ផ្លែ​ទទឹម​​ជា​ប្រ​ចាំ​អាចជួ​យ​ធ្វើ​ឲ្យ​យឺត​យ៉ាវ​នូវ​ដំណើរ​ ការ​ចាស់​ទៅ​តាម​អា​យុ​របស់​ DNA។ នៅ​ក្នុង​ការ​ពិ​សោធ អ្នក​វិទ្យា​សាស្ត្រ​បាន​

ខេត្ត​ព្រះ​សី​ហ​នុ​​​ប្រា​រព្ធ​​​​បុណ្យ​អុំ​ទូក​នៅ​​ព្រែក​​ទឹក​សាប ឃុំ​រាម​ ស្រុក​ព្រៃ​នប់​

Posted: 11 Nov 2011 12:49 AM PST

ទិដ្ឋភាពក្នុងពិធិ
ខេត្ត​ព្រះ​សី​ហនុ ៖​ កាល​ពី​​ថ្ងៃ​ទី​៩ វិច្ឆិកា ​នៅ​ចំណុច​ព្រែក​ទឹក​សាប ស្ថិត​ក្នុង​ភូមិ​ស្មាច់​ដែក ឃុំ​រាម ស្រុក​ព្រៃ​នប់ មាន​រៀប​ចំ​ពិ​ធី​អប​អរ​សាទរ​​​​​ពិ​ធី​បុណ្យ​​អុំ​ទូក​​ បណ្តែ​តប្រ​ទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ដែល​​ជា​បុណ្យ​ប្រ​ពៃ​ណី​ជាតិ ក្រោម​​ការ​អញ្ជើញ​ចូល​រួម​ពីលោក​​ស្បោង សារ៉ាត អភិបាល​​ខេត្ត ​លោក​សូ ជុង​ហួរ ប្រធាន​ក្រុម​ប្រឹក្សា​​ខេត្ត លោក​ លោក​ស្រី​អភិ​បាល​​រង​ខេត្ត

ពលករម្នាក់​ដេក​ស្លាប់​​នៅ​ក្នុង​ទឹក​​ដីថៃ​និង​ជន​​អនាថា​​​​ម្នាក់​​ដេក​​ស្លាប់​នៅមុខ​ផ្ទះ

Posted: 11 Nov 2011 12:48 AM PST

​ក្រុង​ប៉ោយប៉ែត​ ៖ មាន​​​​​ពលរដ្ឋ​ខ្មែរចំនួន​​​២នាក់​​បាន​ស្លាប់​​​នៅ​កន្លែងផ្សេង​គ្នា ក្នុង​​នោះ​​ពលករខ្មែរ​ម្នាក់​ឈ្មោះ​​​ឈិន នាង ភេទ​ប្រុស អាយុ​​​៤៥ឆ្នាំ មាន​​ស្រុក​កំណើត​​នៅភូមិ​​ឫស្សី​​​២ ឃុំ​មោង​ឫស្សី ​ស្រុក​​មោង​​ឫស្សី ខេត្ត​បាត់​ដំបង​ ​ចូល​ទៅ​​​ធ្វើ​ជា​កម្មករសំណង់​​​​​នៅ​​ក្នុងខេត្ត​ឈុន​បុរី​ ប្រទេសថៃ ត្រូវ​គេ​អះអាង​ថា ​ស្លាប់​នៅ​​ក្នុង​អង្រឹង​​​​នៅ​បន្ទប់​​​ជួល​កាល​ពី​​វេលា​​ម៉ោង​​​២​​​ រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​​​៩ វិច្ឆិកា ។

តួសម្តែង​​កូរ៉េ​ គីម ហាណុល ​ក្លាយ​ជា​សាស្ត្រា​ចារ្យ​រយៈ​ពេល​មួយ​ថ្ងៃជួប​ជា​មួយ​និស្សិត​សាកល​វិទ្យា​ល័យ​

Posted: 11 Nov 2011 12:46 AM PST

​​នាង​គីម ​ហា​ណុល​
យោងទៅតាម​ប្រភពព័ត៌​មាន​​ពីកាសែត​​ចិន​ចេញ​ផ្សាយ​កាលពីថ្ងៃ​​ព្រហស្បតិ៍ ទី១០ វិច្ឆិកា​ ឆ្នាំ​​២០១១ បាន​ឱ្យ​ដឹង​ថា ៖ ​តារា​សម្តែង​កូរ៉េ​គីម ហា​ណុល បាន​ក្លាយ​ទៅជា​សាស្ត្រា​ចារ្យ​រយៈ​ពេល​​១​ថ្ងៃ​នៅ​ក្នុង​សាកល​វ​ិទ្យា​ល័យ​ ដែល​នាង​ធ្លាប់​បាន​សិក្សា​នៅ​ទី​នោះ ។

​និស្សិត​ស្រី​ម្នាក់​ប្រកាស​លក់​ព្រហ្ម​ចារីយ៍​នៅ​អូស្ត្រាលី​

Posted: 11 Nov 2011 12:42 AM PST

រូបនាងជានិស្សិតចង់លក់ព្រហ្មចារីយ៍
​ក្រុម​ហ៊ុន​អូស្ត្រាលី​​​មួយ​បានប្រកាស​​​លក់​​​ព្រហ្ម​​​ចារីយ៍​យុវនារី​ ម្នាក់​ដែលអះអាង​ថា ​​រូប​នាង​​ជានិស្សិត​​​ក្នុង​តម្លៃ​ជាង​​​​១១.០០០​អឺរ៉ូ​។​ ដើម្បីអាច​ដេក​នៅ​និង​រួមរ័ក​​រយៈ​ពេល​​​៤ថ្ងៃ​​​​ជាមួយ​យុវនិស្សិត​​​ស្រី​ នោះ​ដែល​រៀន​នៅ​​បណ្ឌិត​​សភាមួយ​​​នៃក្រុង​​​ស៊ីដនី ក្រុមហ៊ុន MYOUTCALL បានកំណត់​ថ្លៃ​លក់​​ព្រហ្មចារីយ៍​នារី​នេះ ក្នុង​តម្លៃ​​​​១៥.០០០​​​ដុល្លារ​អូស្ត្រាលី ប្រមាណជា​​១១.០០០​​អឺរ៉ូ​។

​ធ្លាយ​ឧស្ម័ន​​ក្នុងអណ្តូង​រ៉ែ​​ធ្យូង​ថ្ម​ចិនមួយស្លាប់​​​​21នាក់​

Posted: 11 Nov 2011 12:39 AM PST

ក្រុមជួយសង្រ្គោះ
អាជ្ញាធរ​​មូលដ្ឋាន​ថ្លែង​​កាលពីថ្ងៃទី​​១១ វិច្ឆិកា ​​ថា ​​កម្មកររ៉ែ​​២១​នាក់ បានត្រូវស្លាប់​​​ក្រោយ​ការ​​ធ្លាយ​ឧស្ម័ន​​​​កាលពីថ្ងៃទី​១០ វិច្ឆិកា​​ ក្នុងអណ្តូងរ៉ែ​​​ធ្យូង​ថ្ម​មួយ​​​នៅខេត្ត​​យុន​ណាន់​ភាគនិរតី​​ចិន​។​ ពួកអ្នក​​​ជួយសង្គ្រោះ​​​​ជាច្រើន​​​​រយនាក់​​​ត្រូវ​បាន​បញ្ជូន​​​ទៅកាន់​​ ​អណ្តូងរ៉ែ​​នេះ​ហើយ​​​​បច្ចុប្បន្ន​​កំពុង​​តែដុត​​ដៃ​ដុត​ជើង​​ជួយ​​​ សង្គ្រោះ​​​កម្មករ​រ៉ែ​​​​​២២​នាក់​ទៀត ​​ដែល​ជាប់​នៅក្នុង​​អណ្តូងរ៉ែ​​​នេះ

គ្រោះថ្នាក់​​​​​ចរាចរណ៍២ករណី​​ស្លាប់​​​​២​របួស​៤នាក់​លើ​ផ្លូវ​​​ជាតិលេខ​​៧​

Posted: 11 Nov 2011 12:38 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​កំពង់ចាម​​​​ ៖ ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​​ដ៏រន្ធត់​​បានកើតឡើង​​​ចំនួន​២​ករណី​ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ គឺ​​នៅស្រុក​​កំពង់​សៀម​ និងស្រុកមេមត់ ​​បានឆក់​យកអាយុជីវិត​​​មនុស្ស​ចំនួន​​​២នាក់ និង​​រងរបួស​​​៤នាក់។​

ផលិត​ផល​សាច់​បក្សី​​នាំ​ចូល​ពីសៀម​​ចំនួន​240​គីឡូ​ក្រាម​​ត្រូវបាន​ដុត​បំផ្លាញចោល​

Posted: 11 Nov 2011 12:35 AM PST

សកម្មភាពដុតកម្ទេចចោល
ក្រុងប៉ោយប៉ែត ៖ ផលិត​ផល​សាច់​បក្សី​(សាច់​មាន់​​ចម្រុះ) ចំនួន២៤០​គីឡូ​ក្រាម ​ដែល​ឈ្មួញ​​លួច​នាំចូល​ពី​សៀមបម្រុង​ដឹក​ចេញ​ទៅ​លក់​តាម​បណ្តា​ខេត្ត​ត្រូវ ​បាន​មន្ត្រី​ជំនាញ​ការិយា​ល័យ​បសុ​ព្យា​បាល​​ខេត្ត​​សហ​ការ​ជា​មួយ​មន្ត្រី ​ការិយា​ល័យ​​កសិ​កម្ម​​ក្រុង​ ចាប់​បាន​​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី ១១ វិច្ឆិកា ​នៅ​លើ​​ផ្លូវ​លំ​​មួយ​កន្លែង​​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​​ប៉ោយ​ប៉ែត ។

ក្រុម​បាល់​ទាត់​​​កម្ពុជា​​​​ជួបថៃ​​នៅវេលា​ម៉ោង​៥ល្ងាច​​នេះ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​

Posted: 11 Nov 2011 12:32 AM PST

រាជធានីភ្នំពេញ​​​​ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា​នឹងធ្វើការប្រកួតជា​ក្រុម​ជម្រើសជាតិថៃ ក្នុងព្រឹត្តិការណ៏កីឡាស៊ីហ្គេម​លើកទី២៦ នៅប្រទេសឥណ្ឌូណេ​ស៊ី នាវេលា​ម៉ោង៥ល្ងាចថ្ងៃទី​១១ វិច្ឆិកា ២០១១ នេះ។​ ក្រុម​អាយុក្រោម២៣ឆ្នាំរបស់កម្ពុជា ប្រកួត​បាន​២ប្រកួតហើយ ដោយចាញ់ទាំង២ប្រកួត ក្នុង​នោះចាញ់ឥណ្ឌណេស៊ីដែលជាម្ចាស់ផ្ទះ៦ទល់នឹង ០ និង​ចាញ់ក្រុមសិង្ហបុរី​២ទល់នឹង១​។​ ចំណែក​ក្រុមថៃ

អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មូស្ល៊ីម​កម្ពុជា​ចែក​អំណោយ​ជូន​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់

Posted: 11 Nov 2011 12:30 AM PST

សកម្មភាពចែកអំណោយ
រាជធានី​ភ្នំពេញ ៖ អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មូ​ស្ល៊ីម​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា បាន​នាំ​អំណោយ​អង្គ​ការ​សមា​គម​សម្រប​សម្រួល​សង្គម​នៃ​រដ្ឋ​គុយ​វែតទៅ​ចែក​ ជូន​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​២១៥​គ្រួសារ​នៅ​ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​។

ធ្លាក់ពីលើ​​​​ម៉ូតូ​​ព្រោះអ្នក​បើកបរ​​​​​បើកជ្រែ គ្នាលេង​

Posted: 11 Nov 2011 12:28 AM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​យុវជន​​ម្នាក់​​​​​បានធ្លាក់​ពីលើ​ម៉ូតូ​ បណ្តាល​ឱ្យរងរ​បួស​​​ដោយ​សា​រជិះ​​​​​ម៉ូតូ​នៅ​​​ពីក្រោយ​គេ ​ហើយអ្នក​​​បើកបរជ្រែ​​ឆាប​ចុះ​ឆាបឡើង​ប្រលែង​លេង​​នៅ​​លើ​ផ្លូវ​​​​សាធារណៈ ធ្វើឱ្យ​ការ​​សប្បាយ​​នៅរដូវ​​បុណ្យ​​​អុំទូក​​​ក្លាយ​​ជា​ទុក្ខ​ទោម្នេញ​ សម្រាប់​​​ខ្លួន​ឯងទៅវិញ ដែល​ហេតុការណ៍​នេះ​​​​បាន​កើតឡើង​កាលពីយប់ថ្ងៃទី​​៩ វិច្ឆិកា ​​២០១១ ​នៅលើ​​​ដង​ផ្លូវ​​​​២០០៤ សង្កាត់​ទឹកថ្លា ​​ខណ្ឌសែន​សុខ ។​

ជិះ​ម៉ូតូ​បុក​​រថ​យន្ត​យក្ស​កំពុង​បត់​ រថ​យន្ត​កិន​ខ្ទេច​ម៉ូតូ និង​បាក់​ភ្លៅ

Posted: 11 Nov 2011 12:27 AM PST

ជនរងគ្រោះកំពុងរៀបបញ្ជូនទៅមន្ទីរពេទ្យ
ខេត្ត​បាត់​ដំបង ៖ យុវ​ជន​ម្នាក់​ក្នុង​ចំណោម​២​នាក់​​រង​របួស​បាក់​ជើង​ម្ខាង​ ដោយ​សារ​ជិះ​ម៉ូតូ​បុក​ចំ​ពាក់​កណ្តាល​​រថ​យន្ត​យក្ស​ដែល​ព្យាយាម​បត់​ស្តាំ ​ត្រង់​ផ្លូវ​បំបែក​ក្បែរ​មន្ទីរ​ពេទ្យ​យោធ​ភូមិ​ភាគ​ទី​៥(ពេទ្យ​ព២) ស្ថិត​ក្នុង​សង្កាត់​ទួល​តា​កៃ ក្រុង​បាត់​ដំបង​ កាល​ពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​១០ វិច្ឆិកា​។

សភាជប៉ុន​អនុម័ត​​​ការបន្ថែម​​ថវិកា​លើកទី3

Posted: 11 Nov 2011 12:26 AM PST

សភា​ជប៉ុនបាន​អនុម័ត​​កាលពី​ថ្ងៃទី​១០ វិច្ឆិកា ​​លើថវិកា​ប​ន្ថែមលើក​ទី៣ចំនួន​១២.​១០០ពាន់​លាន​យេ (១៥៥ពាន់​លាន​ដុល្លារ) ដែលនឹង​​អាច​​ផ្គត់​ផ្គង់​​ដល់គម្រោង​​​កសាង​ឡើង​​វិញ​ទាំង​ឡាយ​​ក្រោយការ​ រញ្ជួយ​ដី​ និងស៊ូណាមី និង​ការ​ផ្តល់​មូលនិធិ​ទាំង​ឡាយ​​សម្រាប់ប្រឈមមុខ​ និង បណ្តាផលវិបាក​នៃ​ប្រាក់​​យេន​ដែលនៅតែមាន​តម្លៃ​ខ្ពស់​ដល់​​សេដ្ឋកិច្ច​ របស់ប្រទេស​។

ឡង់​គ្រីស្ស័រ​​កាច់​ចង្កូត​គេច​រថយន្ត និង​ម៉ូតូ​​ជ្រុល​បុក​ទម្លាយ​របង

Posted: 11 Nov 2011 12:24 AM PST

នៅកន្លែងកើតហេតុ
ខេត្តកណ្តាល ៖ រថយន្ត​ម៉ាក​តូយ៉ូតា​ឡង់​​គ្រីស្ស័រ​​ពាក់​ស្លាក​លេខ​​នគរបាល​មួយ​គ្រឿង​​ បាន​បើក​​បោះ​ពួយ​​ក្នុង​ល្បឿន​លឿន​​​ដូច​វ៉ារថយន្ត​មួយ​គ្រឿង​ផ្សេងទៀត ហើយ​បាន​ទៅ​វាក់​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​បើក​បរ​ធ្វើ​ដំណើរ​​នៅ​ ខាង​មុខ ពេល​នោះ​អ្នក​បើក​បរ​ខំ​ប្រឹង​កាច់​ចង្កូត​គេច​ចេញ​ពី​ម៉ូតូ​ក៏​ជ្រុល​ ធ្លាក់​ចូល​ទៅ​ក្នុង​​​ប្រឡាយ​អត់​ទឹក​ដែល​នៅ​អម​ផ្លូវ ។​

បាល់​ទាត់​អង់​គ្លេស FA Cup ជុំទី1ថ្ងៃ​សៅរ៍​នេះExeter,Sheff Utd,Port Vale,Tranmere​,Hartlepool និង Milton ជាក្រុម​ជម្រើស​ល្អ

Posted: 11 Nov 2011 12:18 AM PST

ការ​ប្រកួត​រវាង​កីឡាករ​ក្រុម Exeterជា​មួយ​កីឡាករ​ក្រុម Milton
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស ​FA Cup ជុំ​ទី​1សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​នេះ​មាន​20ប្រកួត។ ក្រុម​ជម្រើស​ល្អ​មាន​ Exeter, Sheff Utd, Port Vale, Tranmere, Hartlepool និង Milton ។ បញ្ជាក់​ការ​ប្រកួត FA Cup ប្រសិន​បើ​​​លេងស្មើ​ត្រូវ​លេង​ជើង​ទី​2បន្ត​ទៀត​។ Southport V Barnet

អ៊ីតាលីស៊េរី​Bជុំ​ទី15​Pescara,Sampdoria,Torino ,Grosseto នឹង​ឈ្នះ​គូប្រកួត​ក្នុង​ទឹកដី

Posted: 11 Nov 2011 12:14 AM PST

ការ​ប្រកួត​រវាង​ក្រុម Varese និង​ក្រុម Pescara
ការប្រកួត​បាល់ទាត់​​អ៊ីតាលី​ស៊េរី B ជុំទី15 សម្រាប់រាត្រីថ្ងៃអាទិត្យនេះមាន 10 ​ប្រកួត ។ ក្រុម​​ Pescara, Sampdoria, Gosseto, និង​ Torino សង្ឃឹមឈ្នះគូប្រកួត​ក្នុង​ទឹកដី ។ Pescara (2) V Padova (4) Pescara 6 ប្រកួតក្នុងផ្ទះគឺ 6-0-0 ស៊ុតបាល់​បាន 18 គ្រាប់ និង​របូតវិញ 7 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយ គឺ​លេងឈ្នះ​ Bari 2-0 ក្រៅផ្ទះ ឈ្នះ Varese 3-1 ក្នុងផ្ទះ តែ​ចាញ់ Livorno 3-1 ក្រៅផ្ទះ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!