The Phnom Penh Post - KHMER: “ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​ពេល​ចុះ​បង្រ្កាប​ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន” plus 3 more

The Phnom Penh Post - KHMER: “ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​ពេល​ចុះ​បង្រ្កាប​ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន” plus 3 more


ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​ពេល​ចុះ​បង្រ្កាប​ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន

Posted: 08 Nov 2011 03:40 AM PST

ភ្នំពេញៈ លោក ខេន សុវណ្ណ ​មេ​បញ្ជា​ការ​រង​នៃ​​កង​រាជ​អាវុធ​​ហត្ថ​រាជ​​ធានី​ភ្នំពេញ បាន​ថ្លែង​ថា ស្រ្តី​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​រសៀល​ថ្ងៃ​អង្គារ ​ក្នុង​អំឡុង​ពេល​នគរ​បាល​ចុះ​បង្ក្រាប​​​ទីតាំង​ចែក​ចាយ​ថ្នាំ​ញៀន ដែល​ស្ថិត​នៅ​ភូមិ​ ៣ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ។

ដំរី​បាត់​បង់​ជម្រក​ដើរ​ចូល​ភូមិ​ប្រជា​ពលរដ្ឋ

Posted: 08 Nov 2011 03:20 AM PST

កោះកុងៈ ដំរី​មួយ​ហ្វូង​ បាន​ចេញ​មក​ភូមិ​អ្នក​ស្រុក​បង្ក​អោយ​មាន​ការ​ភយ័​ខ្លាច​បន្ទាប់​ពី​ពួក​វា​ បាត់​បង់​ជំរក​ដោយ​សារ​តែ​ការ​កាប់​ព្រៃ​ឈើ​ដាំ​ដំណាំ​កៅ​ស៊ូ​របស់​ ក្រុមហ៊ុន​ឯក​ជន​នៅ​ក្នុង​ឃុំ​តានូន​ស្រុក​បុទមសាគរ។

ក្រុម​យុវជន​កម្ពុជា​ចូល​រួម​អំពាវ​នាវ​ឲ្យ​ការពារ​ព្រៃឡង់

Posted: 08 Nov 2011 02:52 AM PST

ភ្នំពេញៈ ខណៈ​អ្នក​ភូមិ​ព្រៃ​ឡង់​បើក​យុទ្ធនាការ​ដើរ​ចូល​ព្រៃ​ដើម្បី​ទប់​ស្កាត់​ការ ​កាប់​ព្រៃ​ឈើ​នោះ បណ្ដាញ​ក្រុម​យុវជន​ជាតិ​កម្ពុជា​មាន​គ្នា ១២​នាក់ និង​សមាគម​ផ្សេង​ទៀត បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​បាន​បួង​សួង​នៅ​ព្រះ​អង្គ​ដង​កើ​មុខព្រះ​បរម​រាជ​វាំង ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ជន​រួម​ជាតិ​ដែល​ចូល​រួម​ការ​ពារ​ព្រៃឡង់​ រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឲ្យ​បញ្ឈប់​ការ​កាប់​ឆ្ការ​ព្រៃឈើ។

HP កំពុង​ស្វះ​ស្វែង​លក់​ចេញ​ផ្នែក​អាជីវកម្ម​កម្មវិធី webOS

Posted: 08 Nov 2011 02:04 AM PST

កាលីហ្វ័រនីញ៉ាៈ ក្រុម​ហ៊ុន Hewlett-Packard (HP) គ្រោង​នឹង​លក់​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ដៃ webOS ដែល​ក្រុមហ៊ុន HP បាន​ទិញ​ពី​ក្រុម​ហ៊ុន Palm កាល​ពី​ឆ្នាំ​មុន ហើយ​កិច្ច​ព្រម​ព្រៀង​លក់​នេះ អាច​នឹង​ទទួល​បាន​ទឹក​ប្រាក់​មក​វិញ​រាប់​រយ​លាន​ដុល្លារ ប៉ុន្តែ ចំនួន​ទឹក​ប្រាក់​ដែល​នឹង​ទទួល​បាន​នេះ អាច​មាន​ចំនួន​តិច​ជាង​ទឹក ១,២​ពាន់​លាន​ដុល្លារ ដែល​ក្រុមហ៊ុន HP បាន​ចំណាយ​កាល​ពី​ឆ្នាំ​សម្រាប់​ទិញ​យក​កម្មវិធី​នេះ​ពី​ក្រុមហ៊ុន Palm។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!