Koh Santipheap Daily

Koh Santipheap Daily


រថយន្តខ្នាត​​​ធំប៉ះគ្នា​​៣គ្រឿង​បន្ត​បន្ទាប់​លើ​ផ្លូវ​​ជាតិ​លេខ​​​៤​ ក្រឡាប់ និងធ្លាក់​​ផ្លូវ​

Posted: 07 Nov 2011 11:45 PM PST

​ខេត្តព្រះសីហនុ​​​​ ៖ ​​រថយន្តខ្នាត​​​​ធំ​៣​គ្រឿង ​​​មាន​រថយន្តទួរីសជាង​​​៤០​កៅអី ​​​រថយន្ត​​​​ស៊ីទែន​​សាំង​សូគីម៉ិច និង​រថយន្ត​ហ៊ីយ៉ាន់​ដាយ បាន​ប៉ះគ្នា​​​ជាបន្តបន្ទាប់​​ បណ្តាល​ឱ្យ​មនុស្ស​​​១នាក់ រ​ងរបួសធ្ងន់ និង​​៤​​នាក់​​ទៀត​​រង​របួស​ស្រាល ​ក្នុងចំណោម​​​មនុស្ស​​​ប្រមាណ​​៤០នាក់​នៅ​​​លើ​រថយន្ត​​ទាំង​នោះ បង្ក​ឱ្យ​មាន​​ការភ្ញាក់​ផ្អើល​​​​ដោយ​រថយន្ត​ទួរីស​ខ្នាត​​ធំ​ក្រឡាប់​​​​ ចំហៀង​​លើចិញ្ចើម​ផ្លូវជាតិលេខ​​​​៤ ឯរថយន្ត​​

រថយន្ត​​កាមរី​ស៊េរី​​​៩១ ​បោលចុះ​ស្រែ​សង្ស័យ​​​​អ្នកបើកបរ​​ស្រវឹង​

Posted: 07 Nov 2011 11:45 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ៖ ​រថយន្ត​ម៉ាក​តូ​យ៉ូតា​​​កាម​រី​ ស៊េរី​​៩១ មួយ​គ្រឿ​ង​ ដែល​បើក​បរ​ដោយ​មន្ត្រី​​ប៉ូលិស​​​នាយក​ដ្ឋាន​​អន្តោ​ប្រ​វេសន៍​​ក្រ​សួង​ មហា​​ផ្ទៃ​ម្នាក់​​​បាន​បើក​​បរ​បោះពួយ​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​ជ្រុល​ធ្លាក់​ពី​លើ​​ផ្លូវ​​ចូល​ទៅ​ក្នុង​ស្រែ​​មួយ​​កន្លែង​​សំណាង ​ល្អ មិន​ក្រ​ឡាប់​​ ហើយ​​គេ​បាន​សង្ស័យ​ថា​ អ្នក​បើក​បរ​ស្រវឹង​ស្រា​ ប៉ុន្តែ​ទោះ​បី​​ជា​បែ​ប​ណា​ អ្នក​​បើក​បរ​រូប​នោះ​មិន​មាន​​គ្រោះ​​ថ្នាក់​​អ្វី​ឡើយ

បុរស​​ម្នាក់​ដួល​សន្លប់​​​​ដោយពុំដឹង​មូលហេតុ​

Posted: 07 Nov 2011 11:41 PM PST

​ខេត្តព្រៃវែង​​​​​ ៖ ​​​មានការភ្ញាក់​ផ្អើល​ទាំង​ព្រឹក​​​​ព្រលឹមថ្ងៃទី​​​៧ វិច្ឆិកា ​​​​ដោយ​បុរសម្នាក់​​​​ដួល​សន្លប់​​​​នៅ​ក្បែរ​ហាង​​លក់​ម៉ូតូ​​​​​ហុងដា ប៉ោ​​ឡេង ​​​ស្ថិត​នៅ​​​​ភូមិ​​​៤ ​ឃុំ​ព្រែក​ខ្សាយ«ខ» ស្រុក​ពាមរក៍​ ដោយ​មិន​ដឹង​​មូលហេតុ​ច្បាស់លាស់​​។​

ខ្ចីម៉ូតូជិះ​​​យកទៅ​លក់​១៥.៥០០បាត ​​រួច​គេចខ្លួនបាត់ ​រកឃើញ​​​នៅកន្លែង​​​គួក​​ជេ​​​​ប្តឹង​ប៉េអឹម​​​ជួយអន្តរាគមន៍​

Posted: 07 Nov 2011 11:36 PM PST

​ក្រុងប៉ោយប៉ែត​​​​​ ៖ ​ជនរងគ្រោះ​​​ពីរនាក់​​​​បង​ប្អូន ​​១-ឈ្មោះ​​​សាំង ណាស៊ីន ភេទប្រុស អាយុ​​២១​ឆ្នាំ ​ជាជាង​ជួសជុល​​​ម៉ូតូ និង​​​២-ឈ្មោះ​​សាំង ​​សុគន្ធ​​​ថេត ភេទស្រី អាយុ​​​២៦​ឆ្នាំ ​​ជា​បុគ្គលិក​​​​បម្រើ​ការ​​នៅ​​កាស៊ីណូ​ រស់នៅ​ក្នុង​ភូមិក្បាល​​​ស្ពាន ​សង្កាត់​ប៉ោយប៉ែត​។​ ​ពួកគេ​បាន​​មក​ទីបញ្ជា​ការ​​​កងរាជអាវុធហត្ថ​​​ក្រុងប៉ោយប៉ែត​នៅ​​​​​​ រសៀលថ្ងៃ​ទី​​​​៧ វិច្ឆិកា ​២០១១

អ៊ីរ៉ង​ជឿ​ថា អាមេរិក និង​អ៊ីស្រាអែលនឹង​មិន​ហ៊ាន​​វាយ​​ប្រហារ​ខ្លួន

Posted: 07 Nov 2011 11:20 PM PST

ខណៈរុស្ស៊ី​​​​​​ថា ការវាយប្រហារ​​​បែបនេះ​​​​ជាការខុសឆ្គង​​​លោក​សឺ​យេដម៉ាមូដ ​​​អាឡាវី ​សមាជិក​សភា​អ៊ីរ៉ង់មួយ​រូប ដែល​ជាអ្នកជំនាញ​​ការ​បាន​សម្តែង​​​ការ​ជឿជាក់​ថា សហរដ្ឋអាមេរិក​​​​​​ និង​អ៊ីស្រា​អែលនឹង​ពុំហ៊ាន​​វាយប្រហារ​​​​អ៊ីរ៉ង់​​​ឡើយ​។ នេះ​ជា​សេចក្តីរាយការណ៍​​​​​កាលពីថ្ងៃទី​​​​៧​ វិ​ច្ឆិកា ​​​របស់​ទូរទស្សន៍​​​​ផ្កាយរណប​​​​អ៊ីរ៉ង់ PRESS TV ។​

ឥណ្ឌូណេស៊ីនឹងផ្តល់ប្រាក់បន្ថែមជាង2ម៉ឺនដុល្លារសម្រាប់កីឡាករដណ្តើមបានមេដាយមាសពីស៊ីហ្គេម

Posted: 07 Nov 2011 11:17 PM PST

[Enter Caption]
រដ្ឋា​ភិ​បាល​ឥណ្ឌូ​ណេស៊ី​នឹង​​ផ្តល់​ជូន​​ប្រាក់​លើក​​ទឹក​ចិត្ត​បន្ថែម​ ដល់​បណ្តា​អត្ត​ពលិក​របស់​ខ្លួន​ក្នុង​ម្នាក់​២៨.៤១៥​ដុល្លារ​អាមេរិក​ប្រ​ សិន​ជា​ពួក​គេ​ដណ្តើម​បាន​មេដាយ​មាស​មួយ​គ្រឿង​ក្នុង​ព្រឹត្តិ​ការ​ណ៍​ ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៦​ក្នុង​ប្រទេស​របស់​ខ្លួន​។

ការ​ស្លាប់​របស់​ជេក​សុន​គ្រូ​ពេទ្យ​ផ្ទាល់​ខ្លួន​​មាន​ទោស​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​

Posted: 07 Nov 2011 11:17 PM PST

គ្រូ​ពេទ្យ​ផ្ទាល់​ខ្លួន​របស់​តារា​ចម្រៀង​ប៉ុប​អាមេរិក​លោក​ម៉ៃ​ឃើល​ ជេក​សុន គឺ​លោក CONRAD MURRAY ត្រូវ​បាន​ក្រុម​ប្រឹក្សា​តុលា​ការ​មួយ​មាន​សមា​ជិក​១២​រូប​ប្រកាស​កាល​ពី​ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ ថា​មាន​ទោស​ពី​បទ​សម្លាប់​មនុស្ស​ដោយ​អចេតនា​ក្នុង​ការ​ស្លាប់​របស់​តារា​ ចម្រៀង​ប៉ុប​រូប​នេះ​កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០០៩។

ក្លឹប Fiorentina បណ្តេញ​​គ្រូ​បង្វឹក​​ចេញ​ពីតំណែង​

Posted: 07 Nov 2011 10:44 PM PST

វាគឺ​ជារឿង​​ធម្ម​តា​ទៅហើយ​​សម្រាប់​​វាសនា​គ្រូ​បង្វឹក​បាល់ទាត់​​ដែល​ ជារឿយៗ​ត្រូវ​បានគេ​​បណ្តេញ​​ចេញ​ពី​ក្លឹប​​នៅ​ពេល​ណា​ដែល​លទ្ធ​ផល​​ប្រកួត​ មិន​ពេញ​ចិត្ត​ថ្នាក​់ដឹក​នាំ​ក្លឹប​ និង​អ្នក​គាំទ្រ​នោះ ។ ​ជាក់​ស្តែង​​ណាស់​កាល​ពី​ថ្ងៃអាទិត្យ ​ទី៦ វិច្ឆិកា ​កន្លង​ទៅ​នេះ ក្លឹប​ Fiorentina បាន​សម្រេច​​បណ្តេញ​​​លោក​ស៊ីន​នីសា

ព្រះ​ពុទ្ធរូប​​ត្រូវ​ទឹក​ជន់​លិច​​នៅ​សល់​តែ​ព្រះ​កេស

Posted: 07 Nov 2011 10:43 PM PST

[Enter Caption]
​នៅ​ក្នុង​រូប​ភាព​ដែល​បង្ហាញ​​នេះ ជារូប​​ព្រះ​កេស ​របស់​ព្រះ​ពុទ្ធ​រូប​ពីបុរាណ​​នៅ​ក្នុង​វត្ត​មហា​ធាតុ ខេត្ត​ស្រី​អាយុ​ធ្យា ​ប្រទេស​ថៃ ដែល​​បាន​លិច​ក្នុង​ទឹក កាល​ពី​ថ្ងៃទី​៦ វិច្ឆិកា ​កន្លង​ទៅ​។ ​គ្រោះធម្ម​ជាតិ​នៅ​ក្នុង​​ប្រទេស​ថៃ នា​ពេល​បច្ចុ​ប្បន្ន​​កំពុង​​បង្កើន​​បន្ទុក​ដល់​ថ្នាក់​ដឹក​នាំ​​ ប្រទេស​ ខណៈ​ដែល​ប្រជា​ជន​​​​ទូទាំងប្រទេស​ទទួល​រង​​​ទុក្ខ​វេទនា

ជន​ជាតិ​អាហ្វ​ហ្គា​នីស្ថាន ​រង់ចាំថ្ងៃ​​បុណ្យ​​ចូ​លឆ្នាំ

Posted: 07 Nov 2011 10:42 PM PST

[Enter Caption]
​ជន​ជាតិ​អាហ្វ​ហ្គា​នីស្ថាន ​កំពុងរង់ចាំ​ប្រារព្ធ​ពិធី​បុណ្យ «អ៊ីឌីល​អាត់​ហា» ​ជា​ទិវា​​បុណ្យ​ចូល​ឆ្នាំរបស់​ជន​អ៊ិស្លាម​​នៅ​ក្នុងទី​ក្រុង​កាប៊ុល ​ដើម្បី​បញ្ជាក់​ឱ្យ​ដឹង​ពី​ការ​បញ្ចប់​ពិធី​​ជីហាត ដោយ​ជន​មូស្ល៊ីម​​នៅទូទាំងពិភព​លោក និង​នាំគ្នា​សម្លាប់​​សត្វ​ចៀម​ ពពែ​ គោ ឬ​អូដ្ឋ ។

ជីវិតអ្នក​​លក់​ប៉េង​ប៉ោង​​នៅ​អាហ្វ​ហ្គា​នីស្ថាន

Posted: 07 Nov 2011 10:40 PM PST

[Enter Caption]
​បុរស​ជន​ជាតិ​អាហ្វ​ហ្គា​នីស្ថាន​២​នាក់នេះ​កំពុងឈរ​រង​់ចាំ​ភ្ញៀវ​​ទេស​ចរ ដែល​ធ្វើ​ដំណើរ​​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ទិញ​ប៉េង​ប៉ោង​​រ​ បស់​ខ្លួន​នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​ទី​ក្រុង​​កាប៊ុល ។ ​​ការ​លក់​​ប៉េ​ង​ប៉ោង​​របស់​ប្រជាជន​អាហ្វ​ហ្គា​​នី​ស្ថាន​​មាន​លក្ខណៈ​ ចម្លែក​​ចំពោះ​អតិថិជន​ ព្រោះ​​ប៉េងប៉ោង​​ដែល​ពួក​គេ​ដាក់​លក់​​ត្រូវបាន​ចង​ព្យួរ​​សំពីង​សំពោង​​នៅ ​លើ​ដង​ផ្លូវ

ដើររើស​ដប​ជ័រ​លក់​ឱ្យអេត​ចាយ​ក្នុង​ប្រទេស​ចិន

Posted: 07 Nov 2011 10:38 PM PST

[Enter Caption]
បុរស​ម្នាក់​ដែល​បង្ហាញ​​នៅ​​ក្នុង​រូប​ភាព​នេះ​កំពុង​ដើរ​រើស​ដប​ជ័រ​​លើ​ គំនរ​សំរាម​​នៅ​ក្នុង​ទី​ក្រុង​ជៀ​ស៊ីង ​តំបន់​ជឺ​ជាំង ប្រទេស​ចិន ។ ការ​ដើរ​​រើស​ដប ឬ​កំប៉ុង​ជ័រ​ខាងលើ​ជា​ផ្នែក​មួយ​របស់​អ្នក​ដើរ​រើស​អេត​ចាយក្នុង​ប្រទេស​ ចិន ​ដើម្បី​រក​ប្រាក់​ចំណូល​​ប្រចាំថ្ងៃ ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជា​ជន​ដ៏សន្ធឹក​សន្ធាប់​​នៅ​លើ​ពិភព​លោក ។

ស្ត្រីអ៊ុយ​ក្រែន​​ដោះ​អាវ​​ទាម​ទារ​​សេរី​ភាព​

Posted: 07 Nov 2011 10:37 PM PST

[Enter Caption]
​ស្ត្រី​ជន​ជាតិ​អ៊ុយ​ក្រែន​ម្នាក់ បាន​ដោះ​អាវ​ចេញ​កាន់​​បដា​ប្រឆាំង​ដើម្បី​ទាម​ទារ​​សិទ្ធិ​សេរី​ភាព​​ដល់​ ស្ត្រី​នៅ​​​បរិ​វេណ​​ខាង​មុខ​ព្រះវិហារ​សង់​ពី​ទ័រ បន្ទាប់​ពី​​សម្តេច​​​​ប៉ាប ចន​ប៉ូល ទី​១៦ បាន​បញ្ចប់​​ពិធី​សូត្រ​ធម៌។ ​ហេតុការណ៍​​នៃ​ការ​ធ្វើ​បាតុ​កម្ម​ដ៏​អាស​អាភាស​ខាង​លើ​ត្រូវ​បាន​ក្រុម​ ប៉ូលិស​​ធ្វើការ​បង្ក្រាប​​ទាន់​ពេល​ តែគ្មាន​នរណា​រង​របួស​ឡើយ។

លាងសម្អាត​មន្ទីរ​ពេទ្យ​​ខេត្ត​ក្រោយ​​ទឹក​ជំនន់

Posted: 07 Nov 2011 10:30 PM PST

សកម្មភាពលាងសម្អាតមន្ទីរពេទ្យ
ខេត្តកំពង់ឆ្នាំង ៖ ​នៅ​បរិ​វេណ​​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​​កាលពី​​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ​មាន​ការ​លាង​សម្អាត​​ដីភក់​​ចេញ បន្ទាប់​ពី​ទឹក​​ជំនន​់​បាន​ស្រក​ផុតទៅ ។ ​សូម​បញ្ជាក់ថា ​ទឹក​ជំនន់​​​បាន​​ជន់​លិច​ក្រុង​កំពង់​ឆ្នាំង រយៈ​​ពេល​ជិត​១​ខែ​ កាល​ពី​ពេល​កន្លង​​ទៅ​ ​ក្នុង​នោះ​​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ក៏​បាន​លិច​ត្រឹម​ជង្គង់​​​ដែរ ។

បុរសម្នាក់​ស្លាប់​នៅ​ក្នុង​ផ្ទះ​ខ្លួនដោយ​មានឃ្មុំ​​ជាង​6​មឺុន​​ក្បាល​​ទុំ​លើ​ជញ្ជាំង​ផ្ទះ​

Posted: 07 Nov 2011 10:30 PM PST

[Enter Caption]
​ស្ត្រី​ម្នាក់​រស់​នៅ​ទី​ក្រុង​ម៉ៃ​អាមី សហ​រដ្ឋ​អាមេ​រិក​បានភ្ញាក់​ផ្អើល​នៅ​ពេល​ប្រទះ​ឃើញ​សពឪពុក​របស់​ខ្លួនដេក​​ ស្លាប់​នៅ​ក្នុង​ផ្ទះ​ដោយ​មាន​មិត្តភក្តិ​​ជាសត្វ​ឃ្មុំ​​ជា​ច្រើន​​ម៉ឺន​ ក្បាល ទុំ​នៅ​​តាម​ជញ្ជាំង ។ ស្ត្រី​​ខាង​លើ​ប្រទះ​ឃើញ​ឪពុក​ស្លាប់​នៅ​ក្នុង​បន្ទប់​គេង​ជាន់​ទី​២ រប​ស់គាត់ កាល​ពី​ថ្ងៃ​ទី​៥ ​វិច្ឆិកា ​កន្លង​​មក ។ គួរ​បញ្ជាក់ថា ​បុរសនេះ​ស្លាប់​ ​ពេល​កំពុង​​ជួស​ជុល​ផ្ទះ​ឱ្យ​កូន​ស្រី​របស់​ខ្លួន​ដែល​ជា​ផ្ទះ​ចាស់​មាន​ អាយុ​កាល​ជា​ច្រើន​ឆ្នាំ ។

កីឡាករ​​​​ប្រដាល់​កក្រើក​​សង្វៀន​​ធ្លាប់​​ធ្វើ​​ឱ្យ​​ស្តេច​ប្រដាល់​​មហាម៉េដ​អាលី​ សន្លប់​​​​ បាន​ទទួលមរណភាព​

Posted: 07 Nov 2011 10:15 PM PST

អតីតអ្នកប្រដាល់ជើង ឯកទម្ងន់ធ្ងន់ពិភពលោក ដែលធ្លាប់វាយឈ្នះ​ស្តេច​ប្រដាល់ពិភពលោក​ម៉ូហាម៉េដ អាលី Mohammad Ali គឺ​លោក Joe Frazier បាន​ទទួល មរណភាពហើយក្នុងអាយុ​៦៧ឆ្នាំ កាល​ពីយប់ថ្ងៃចន្ទ ទី៧ វិច្ឆិកា ២០១១ ក្នុង​ទីក្រុង Philadelphia សហរដ្ឋអាមេរិកបន្ទាប់ពី​បាន​តស៊ូនឹង​ជំងឺ​មហារីករយៈពេលខ្លី​។

កីឡា​ករ​​សំខាន់​​ពីរ​រូប​​នឹង​អវត្ត​​​មាន​ពី​ក្រុម​ជម្រើស​ជាតិ​ព័រទុយ​ហ្គាល់​ក្នុង​ការ​​ប្រកួត​ជម្រុះ​​យូរ៉ូ​ វគ្គ Paly Off

Posted: 07 Nov 2011 08:03 PM PST

[Enter Caption]
យោងទៅតាម​​ប្រភព​ព័ត៌​មាន​រ៉យ​ទ័រ ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ ទី​៧ វិច្ឆិកា ​ឆ្នាំ​២០១១ ​បាន​​ឱ្យ​ដឹងថា៖ ក្រុម​​ព័រ​ទុយ​ហ្គាល់​មាន​ការ​ព្រួយ​បារម្ភ​​យា៉ង​ខ្លាំង​បន្ទាប់​ពី​សមា​ ជិក​​សំខាន់​ពីរ​រូប​របស់​គេ​​គឺ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​​ ដាន់នី និង​កីឡា​ករ​ខ្សែ​ការ​​ពារ​សីុល​វី​យូ​អវត្ត​មាន​ពី​ទីលាន​ប្រកួត។

រថយន្តខ្នាត​​​ធំប៉ះគ្នា​​៣គ្រឿង​បន្ត​បន្ទាប់​លើ​ផ្លូវ​​ជាតិ​លេខ​​​៤​ ក្រឡាប់ និងធ្លាក់​​ផ្លូវ​

Posted: 07 Nov 2011 08:03 PM PST

​ខេត្តព្រះសីហនុ​​​​ ៖ ​​រថយន្តខ្នាត​​​​ធំ​៣​គ្រឿង ​​​មាន​រថយន្តទួរីសជាង​​​៤០​កៅអី ​​​រថយន្ត​​​​ស៊ីទែន​​សាំង​សូគីម៉ិច និង​រថយន្ត​ហ៊ីយ៉ាន់​ដាយ បាន​ប៉ះគ្នា​​​ជាបន្តបន្ទាប់​​ បណ្តាល​ឱ្យ​មនុស្ស​​​១នាក់ រ​ងរបួសធ្ងន់ និង​​៤​​នាក់​​ទៀត​​រង​របួស​ស្រាល ​ក្នុងចំណោម​​​មនុស្ស​​​ប្រមាណ​​៤០នាក់​នៅ​​​លើ​រថយន្ត​​ទាំង​នោះ បង្ក​ឱ្យ​មាន​​ការភ្ញាក់​ផ្អើល​​​​ដោយ​រថយន្ត​ទួរីស​ខ្នាត​​ធំ​ក្រឡាប់​​​​ ចំហៀង​​លើចិញ្ចើម​ផ្លូវជាតិលេខ​​​​៤ ឯរថយន្ត​​ហ៊ីយ៉ាន់​

មនុស្ស​យ៉ាង​តិច​10នាក់​ស្លាប់​ក្នុង​គ្រ​ោះ​ថ្នាក់​ចរា​ចរណ៍មួយ​នៅ​វៀត​ណាម​

Posted: 07 Nov 2011 08:00 PM PST

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​វៀត​ណាម​ VNA ថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​ដែល​កើត​មាន​នា​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ម៉ោង​ ក្នុ​ង​ស្រុក​ថ្ងៃ​ទី​៧ ​វិច្ឆិកា នៅ​ភាគ​កណ្តាល​វៀត​ណាម​បណ្តាល​ឱ្យ​មនុស្ស​ស្លាប​់​យ៉ាង​តិច​១០​នាក់​ និង​របួស២៣​នាក់​។

ការ​ព្យាករណ៍​បាល់​ទាត់​អង់​គ្លេស​ LDV ខាប់​វគ្គ16​ក្រុម​ចុង​ក្រោយ​ក្រុម​ជម្រើស​ល្អ​ថ្ងៃ​នេះ​មាន Sheff Utd,Swindon និង Cheltenham

Posted: 07 Nov 2011 07:55 PM PST

ការដេញ​​ដណ្តើម​បាល់គ្នា​​រវាង​​កីឡាករ​​ក្រុម​  Sheff Utd និងកីឡាករ​​ក្រុម​ Swindon
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ LDV ខាប់ វគ្គ​16ក្រុម​ចុង​ក្រោយ​នៅ​រាត្រី​​ថ្ងៃ​អង្គារ​នេះ​មាន​8ប្រកួត​។ ក្រុម​ជម្រើស​ល្អ​មាន​ Sheff Utd, Swindon និង Cheltenham។ Oldham V Crewe Oldham (លីក​វ័ន) លទ្ធ​ផល​5ប្រកួត​ចុង​​ក្រោយ​គឺ 1-2-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Preston 3-3 ​ស្មើ Carlisle 3-3 ក្រៅ​ផ្ទះ បន្ទាប់​មក​ចាញ់ Bury 2-0 ក្នុង​ផ្ទះ​។

រថយន្ត​​មន្ត្រីប៉េអឹម​​​បត់​ឆ្វេង​​​ ម៉ូតូ​​ជាន់ហ្រ្វាំង​មិន​ទាន់​​បុកទាំង​​ព្រឹក​ព្រលឹម

Posted: 07 Nov 2011 07:55 PM PST

រថយន្តរបស់ប៉េអ៊ឹម
ខេត្តព្រះវិហារ ៖ ​នៅ​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​៧​ វិច្ឆិកា លើ​ដងផ្លូវ​ចំណុច​មុខ​ធនាគារ​អេ​ស៊ី​លី​ដា ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ​ សង្កាត់​កំពង់​ប្រណាក ​ក្រុង​ព្រះ​វិហារ​ មានការ​ភ្ញាក់ផ្អើល​នឹង​ឧ​បទ្ទវ​ហេតុ​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​​បាន​កើត​ឡើង ទាំងព្រឹក​ព្រលឹម​រវាង​រថយន្ដ​កាម​រី​ស៊េរី​៩៥​ ព​ណ៌​ស្លែ​ចង្កូត​ស្ដាំ​ ពាក់​ស្លាក​លេខ​បាត់​ដំបង​៦៨៦៣​បើកបរ​ដោយ​មន្ដ្រី​កងរាជអាវុធហត្ថ​ម្នាក់​ ឈ្មោះ​ម៉ៅ​ អូ​ដេ

​កូរ៉ូ​ឡា​​កញ្ចាស់​បុក​កាម​រី​ស៊េរី​2007​ខ្ទេច​មួយ​ចំ​ហៀង​​របួស​​ធ្ងន់​2នាក់

Posted: 07 Nov 2011 07:53 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​បាត់​ដំ​បង ៖ ​រថយន្ត​ម៉ាក​​កាម​រី​​ស៊េរី​២០០៧ ដ៏​ទំនើប​មួយគ្រឿង ត្រូ​វ​​​រថយន្ត​ម៉ាក​ TOYOTA ​កូរ៉ូ​ឡា​កញ្ចាស់​មួយ​គ្រឿង​បុក​កម្ទេច​​​អស់​មួយ​ចំ​ហៀង​​ផ្នែក​ខាង​ស្តាំ ​ក្នុង​គ្រា​បើក​បរ​កាត់​ទទឹង​ផ្លូវ​គ្នា ត្រង់​ចំណុច​ផ្លូវ​​បំ​បែក​ជា​៤ ក្បែរ​ភោជនី​យ​ដ្ឋាន «​បាណន់​» ​អតី​ត​​ផ្កាយ​ព្រឹក​​​ស្ថិត​ក្នុង​ភូមិ​​កម្ម​ករ ​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង កាល​ពី​វេលា​ម៉ោង​១​និង​២០​នាទី រំ​លង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​៧ វិច្ឆិកា

នុយ​ក្លេ​អ៊ែរ ៖ IAEA ចេញ​ផ្សាយ​ភស្តុ​តាង​ប្រឆាំង​អ៊ីរ៉ង់​

Posted: 07 Nov 2011 07:51 PM PST

ក្នុង​កិច្ច​ប្រជុំ​របស់​ IAEA
យោង​តាម​របាយ​ការណ៍​មួយ​របស់​ទី​ភ្នាក់​ងារ​ថាម​ពល​បរមាណូ​អន្តរ​ជាតិ​ IAEA ថា ដោយ​មាន​ការ​ជួយ​ពី​សំណាក់​អ្នក​ជំនាញ​ការ​​បរទេស​ជា​ច្រើន​ ប្រទេស​អ៊ី​រ៉ង់​អាច​ផលិត​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​​មួយ​បាន​ក្នុង​រយៈ​ពេល​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

នុយ​ក្លេ​អ៊ែរ ៖ IAEA ចេញ​ផ្សាយ​ភស្តុ​តាង​ប្រឆាំង​អ៊ីរ៉ង់​

Posted: 07 Nov 2011 07:51 PM PST

ក្នុង​កិច្ច​ប្រជុំ​របស់​ IAEA
យោង​តាម​របាយ​ការណ៍​មួយ​របស់​ទី​ភ្នាក់​ងារ​ថាម​ពល​បរមាណូ​អន្តរ​ជាតិ​ IAEA ថា ដោយ​មាន​ការ​ជួយ​ពី​សំណាក់​អ្នក​ជំនាញ​ការ​​បរទេស​ជា​ច្រើន​ ប្រទេស​អ៊ី​រ៉ង់​អាច​ផលិត​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​​មួយ​បាន​ក្នុង​រយៈ​ពេល​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

សហព័ន្ធប្រណាំងរថយន្តអន្តរជាតិអនុម័តឲ្យមានការផ្លាស់ប្តូរឈ្មោះក្រុមប្រណាំង F1សម្រាប់ឆ្នាំ២០១២

Posted: 07 Nov 2011 07:45 PM PST

សញ្ញាឡូហ្គោ
សហ​ព័ន្ធ​ប្រ​ណាំង​រថយ​ន្ត​ពិ​ភព​លោក​ FIAបានអនុ​ម័ត​ជា​ផ្លូវ​ការ​ឲ្យ​មាន​ការ​ប្តូរ​ឈ្មោះ​ក្រុម​ប្រណាំង​ ហ្វមមូឡាវ័ន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១២​។ ក្រុម​ប្រណាំង​ចំនួន​៣​ដែល​មាន​ឈ្មោះ​និង​ឡូ​ហ្គោ​ប្រហាក់​ប្រហែល​គ្នា​មាន​ ដូច​ជា​ក្រុម​Team Lotus, Lotus Renault និង​ក្រុម​ Virginត្រូវ​គេ​​អនុ​ញ្ញាតឲ្យ​ផ្តល់​ឈ្មោះ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រ​ជុំ​នៃ​គណៈ​កម្មការ​FIA's Formula One

ទៅ​ចូល​​​រួមបុណ្យ​​សព​​រថយន្ត​បុក​​​​គម្រប់​​100​ថ្ងៃ​​​ ត្រឡប់​​​​វិញ​រថយន្តបុក​ស្លាប់​ដែរ

Posted: 07 Nov 2011 07:45 PM PST

សពបុរសរងគ្រោះ
ខេត្ត​កំពត​ ៖​ បុរស​ម្នាក់​​ឈ្មោះ​ញ៉ែម​ អូយ​ ​អាយុ​​៤២ឆ្នាំ នៅភូមិ​​ប្រផុង​ ឃុំ​សំរោង​លើ ស្រុក​ ​បន្ទាយ​​មាស​ ត្រូវ​​រថយន្ត​​កូរ៉េ​ ទម្ងន់១តោនកន្លះ​​​ បុក​ស្លាប់​​​កាលពី​វេលាម៉ោង​៤​​រសៀល​​​ថ្ងៃទី​៤ វិច្ឆិកា នៅ​​លើ​កំណាត់ផ្លូវ​​ជាតិ​លេខ​៣១ ​ចំណុច​ចំការ​ដើម​​ម៉ៃសាក់​​ច្រក​សៀម​ ស្ថិត​​​នៅក្នុង​​ភូមិ​​ចំបក់​​ ឃុំ​​សំរោង​លើ ខណៈ​​ពេល​ដែល​បុរស​​​រង​គ្រោះ​​បាន​ជិះ​​ម៉ូតូ​​សង់កូរ៉េ​ឌុប​​គ្នា​​​​ ២នាក់​​​ត្រឡប់​មកពីចូលរួម​បុណ្យ​សព​អ្នក​ភូមិ​​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​​

ដេក​លង់​ល​ក់​ស្រួលខ្លួន ​ព្រឹកឡើង​​​​ឃើញ​​​​ទ្វារ​ចំហ​ ចោរ​ប្រមូល​​ម៉ូតូ និង​គ្រឿង​អលង្ការ​​

Posted: 07 Nov 2011 07:41 PM PST

រាជធានីភ្នំពេញ​​​​ ៖ អំពើចោរកម្មមួយបង្ក​អោយ​មានការឆោឡោ និង​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៨ វិច្ឆិកានេះ ខណៈពេលម្ចាស់ផ្ទះបានភ្ញាក់ពីដំណេកឃើញ បាត់បង់សម្ភារក្នុងផ្ទះរួមមានម៉ូតូ២គ្រឿង ទូរស័ព្ទ​ដៃ NOKIA ២គ្រឿង គ្រឿងអលង្ការ មានមាស និង​ប្លាទីន សរុបជាលុយប្រមាណ​៥.០០០​ដុល្លារអាមេរិក និង​លុយខ្មែរ២០ម៉ឺន​រៀល ។

កម្ពុជា​ចូល​ស​មា​ជិក​WTOរយៈ​ពេល​ខ្លី​តែ​​ទទួល​បាន​ជោគ​ជ័យ​ច្រើន​​

Posted: 07 Nov 2011 07:41 PM PST

រាជធានីភ្នំពេញ​​ ៖ លោក​​អ៊ាង សុផល្លែត ​ជំនួយ​ការ​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន ​បាន​​ឱ្យ​ដឹង​ថា ​ក្នុង​ជំនួប​ពិ​ភាក្សា​ការ​ងារ​​​ជា​មួយ​សម្តេច​​តេ​ជោ​​នាយ​ក​រដ្ឋ​ មន្ត្រី​​ នា​ល្ងាច​ថ្ងៃ​ទី​៧ វិច្ឆិកា ​នៅ​វិ​មាន​សន្តិ​ភាព​​ លោក​ជំ​ទាវ​Valentine Sendanyoye Rugwabiza ​អគ្គ​នាយក​រង​អង្គ​ការ​ WTO បាន​មាន​ប្រសាសន៍​ថា

លទ្ធ​ផល​នៃ​កិច្ច​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​

Posted: 07 Nov 2011 07:41 PM PST

រាជធានីភ្នំពេញ​​ ៖ ​អគ្គ​លេខា​ធិ​ការ​ដ្ឋាន​​​ព្រឹទ្ធ​សភា ​ប្រ​កាស​ឱ្យ​ដឹង​ថា ​នា​ព្រឹក​ថ្ងៃ​​ចន្ទ ទី​៧ វិច្ឆិកា ឆ្នាំ​២០១១ វេលា​ម៉ោង​៨​ព្រឹក នៅ​វិមាន​ព្រឹទ្ធ​សភា មាន​បើក​កិច្ច​ប្រ​ជុំ​​គណៈ​កម្មា​ធិការ​​អ​ចិន្ត្រៃយ៍​​ព្រឹទ្ធ​សភា ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេ​ច​អគ្គ​​ម​ហា​ធម្ម​ពោ​ធិ​សាល​ជា​ ស៊ីម

ស្រ​វឹង​ជោក​​បើក​ម៉ូតូ​គ្នា​​ភាគ​ី​ទាំង​សង​ខាង​ដង្ហើម​ចង្រិត

Posted: 07 Nov 2011 07:39 PM PST

ម៉ូតូខូចខាត
ខេត្ត​កំពត ៖ ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​មួយ​បាន​បង្ក​ឡើង​រវាង​ម៉ូតូ​ និង​ម៉ូតូ ម្ចាស់​សុទ្ធ​តែ​ស្រ​វឹង​ជិះ​គ្នា​ពីរ​នាក់​រៀង​ៗ​ខ្លួន​​ បើក​បរ​បញ្ជ្រាស​ទិស​គ្នា ​ហើយ​បាន​បុក​​គ្នា​​ពេញ​ទំ​ហឹង​បណ្តាល​ឱ្យ​ភាគី​ទាំង​សង​ខាង​​រង​របួស​ ធ្ងន់​ពីរ​នាក់​សន្លប់​រាប់​ម៉ោង​​នៅ​កន្លែង​កើត​ហេតុ ​ទើប​​ឃើញ​សមត្ថ​កិច្ច​​មក​ដឹក​​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ កំពត​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!