Koh Santipheap Daily

Koh Santipheap Daily


ក្លឹប Cagliari ​បណ្តេញ​​គ្រូបង្វឹក​​ចេញ​ពី​តំណែង​

Posted: 08 Nov 2011 11:47 PM PST

រដូវកាល​ដ៏​​អាក្រក់​​សម្រាប់​​វាសនា​គ្រូ​បង្វឹក​​តាម​បណ្តា​​ក្លឹបនានា​ ក្នុង​​ក្រប​ខណ្ឌ​​​អ៊ីតាលី​ស៊េរី A មិន​ទាន់​​​ផុត​​រលត់​​នៅឡើយ​ទេ ពោល​គឺ​​កាលពីថ្ងៃ​អង្គារ ​ទី៨ វិច្ឆិកា ​ឆ្នាំ​២០១១ នេះ ​ក្លឹប Cagliari បាន​​សម្រេច​​បណ្តេញ​​គ្រូ​បង្វឹក​​ចេញពី​តំណែង​ទៀត​ហើយ ​គឺ​រយៈ​​​ពេល​ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​ក្លឹប​ Fiorentina ក៏បណ្តេញ​​​លោក​គ្រូ​បង្វឹក​​ចេញ​​ពី​តំណែងដែរ ។

អ្នកភូមិ​​​​តាភេម​​​ សង្កាត់​​កំបូល​ ស្នើសុំ​ឱ្យអភិបាល​​​ខណ្ឌដង្កោ​​​ជួយមើល​​​ផ្លូវ​​ផង​

Posted: 08 Nov 2011 11:45 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​មាន​ផ្លូវ និង​​ប្រព័ន្ធ​​លូ​ជា​ច្រើន​​​ខ្សែ​បានរងការ​ខូចខាត​​ស្ទើរទាំង​​​​ស្រុង​ ដោយ​​សារ​តែ​​​រថយន្ត​​​ដឹកដី​បើកឆ្លងកាត់​យ៉ាង​គំហុក និង​គ្មាន​​​​ការហាម​ប្រាម​ពី​អាជ្ញាធរ​​​ភូមិ​-​សង្កាត់ ឬ​សមត្ថកិច្ច​​​ពាក់ព័ន្ធ​​​​ផ្សេងៗ​ផង​នោះ ​​​ធ្វើ​​ឱ្យ​​ផ្លូវរង​នូវ​​មហន្ត​រាយ​​កាន់តែ​​ខ្លាំងឡើង ហើយ​​អ្នកភូមិ​​តាភេម ​សង្កាត់​​កំបូល ​ខណ្ឌដង្កោ ​បាន​ស្នើ​​សុំ​យ៉ាងទទូច​​សុំ​ឱ្យ​​​អភិបាល​​​ខណ្ឌ​​​ដង្កោ គឺ​លោក​​​​គិត សុផា ​ជួយ​មើល​​​​ផ្លូវ និង​ប្រព័ន្ធ​​លូ

ព្រឹត្តិការណ៍បង្ហាញម៉ូដសក់​ប្រចាំ​ឆ្នាំ 2012 ប្រារព្ធ​នៅទីក្រុងប៉េកាំង

Posted: 08 Nov 2011 11:45 PM PST

 តា​រា​ភាព​យន្ត​ នាង ហ្វាន់ ប៊ីង​ប៊ីង ចូល​រួម​បង្ហាញ​ម៉ូដ​សក់
តាម​ប្រភព​ពី​ស៊ីន ហួ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ព្រឹត្តិ​ការណ៍បង្ហាញ​ម៉ូដ​សក់​ប្រ​ចាំ​ឆ្នាំ២០១២ ដែល​មាន​ឈ្មោះ​ថា Rebecca បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ប៉េកាំង ប្រទេសចិន ។ នៅ​ក្នុង​ឱកាស​នោះ គេ​សង្កេត​ឃើញ​តា​រា​​ភាព​យន្ត​នាង ហ្វាន់ ប៊ីង​ប៊ីង ចូល​រួម​បង្ហាញ​ម៉ូដ​សក់​ផង​ដែរ ៕

យាយពិការ​ភ្នែក​​​អាយុ​80ឆ្នាំ​​ជ្រក​​ក្រោម​​សំយាប​ផ្ទះ​​​ក្មួយ​​រកអ្នក​​ចិត្ត​​បុណ្យ​សុំរស់​​ទម្រាំ​​ស្លាប់

Posted: 08 Nov 2011 11:42 PM PST

លោកយាយចាស់ជរា​ឯកោ​និងពិការភ្នែកម្ខាង ម្នាក់​បានលើកដៃសំពះ​រកអ្នកចិត្តបុណ្យដាក់ទាន
ខេត្តពោធិ៍សាត់ ៖ លោកយាយចាស់ជរា​ឯកោ​និងពិការភ្នែកម្ខាង ម្នាក់​បានលើកដៃសំពះ​រកអ្នកចិត្តបុណ្យដាក់ទានដើម្បីជួយឱ្យគាត់​បាន​ រស់បន្តដល់ជីវិតចុងក្រោយរបស់គាត់។ កន្លែង​ដែលលោកយាយកំពុងរស់នៅសព្វ​ថ្ងៃគឺស្ថិត​ក្នុងភូមិពិតត្រង់ឃុំត្រពាំងជង ស្រុក​បាកាន ក្នុង​ខ្ទមកំសត់លិចធ្លុះធ្លាយ។

ខេមរៈ សិរីមន្ត មិន​បដិ​សេធ​ការ​លួច​ស្រឡាញ់​គឹម លី​ហ្សា​

Posted: 08 Nov 2011 11:40 PM PST

តារា​ចម្រៀង​ដែល​កំពុង​ល្បី​ល្បាញ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ខេមរៈ សិរីមន្ត
រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ការ​លេច​ឮ​ព័ត៌​មាន​ថា តារា​ចម្រៀង​ដែល​កំពុង​ល្បី​ល្បាញ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ខេមរៈ សិរីមន្ត លួច​ស្រឡាញ់​តារា​សម្តែង​គឹម លី​ហ្សា នោះ​មក គេ​ក៏​មិន​ទាន់​បាន​ការ​បញ្ជាក់​ណាមួយ​ពី​លោក​ខេមរៈ សិរីមន្ត​ ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​បេះ​ដូង​​នេះ​ដែរ ប៉ុន្តែ​ជួបសម្ភាសន៍​ខ្លី​ជាមួយ​កោះ​សន្តិ​ភាព​កាលពី​​ពេល​ថ្មីៗ​នេះ​ តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា

​អាហ្វហ្គានីស្ថាន​​ ៖ ស្លាប់​11នាក់​ក្នុង​​​ការ​វាយប្រហារ​​​ដោយ​គ្រាប់បែក​​មួយ​

Posted: 08 Nov 2011 11:34 PM PST

សេចក្តីប្រកាស​មួយ​​ចេញផ្សាយ​​​ដោយ​ក្រសួង​​​​មហាផ្ទៃ​​​​អាហ្វហ្គានីស្ថាន​ ឱ្យ​ដឹង​កាលពី​ថ្ងៃទី​​៨ វិច្ឆិកា ​ថា ជនជាតិអាហ្វហ្គានីស្ថាន​​១១​នាក់ ក្នុង​​​​នោះមាន​ជនស៊ីវិល​​៩​នាក់ ​​​បានត្រូវ​ស្លាប់​​​​​ក្នុងការវាយប្រហារ​​​ដោយ​គ្រាប់បែក​​​​​មួយ​ កាលពីថ្ងៃទី​៧ វិច្ឆិកា ​កន្លង​មក​នេះ ​​ក្នុង​ខេត្ត BADGHIS ស្ថិត​​នៅចម្ងាយ​ប្រមាណជា​​៥៥០​គីឡូម៉ែត្រ​​ភាគ ​ពាយ័ព្យ​​ក្រុង​កាប៊ុល​ រដ្ឋធានី​អាហ្វហ្គានីស្ថាន​។​

គ.ជ.ប ទទួល​ស្គាល់​ជា​ផ្លូវ​ការ​​​​​​លើ​ពាក្យ​សុំ​ចុះ​បញ្ជី​របស់​​គណ​បក្ស​ប្រ​ ជា​ជន​​​កម្ពុជា​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​ជ្រើស​តាំង​​សមា​ជិក​ព្រឹទ្ធ​សភា​

Posted: 08 Nov 2011 11:31 PM PST

រាជធានីភ្នំពេញ ៖​ កាល​ពីថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១១ គណៈ​​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​​​លើ​ពាក្យ​សុំ​ចុះ​បញ្ជី​ របស់​គណ​​​បក្ស​ប្រ​ជា​ជន​​កម្ពុជា និង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​​ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើស​​តាំង​សមា​ជិក​ ព្រឹទ្ធ​សភា​​នី​តិ​កាល​ទី​៣ ឆ្នាំ​២០១២​។​

ខឹងប្រពន្ធ​​បើកទ្វារ​​យឺត​បាញ់​​ជាង​10គ្រាប់​​ក្បែរប៉ុ​សិ៍្ត​ទួលសង្កែ

Posted: 08 Nov 2011 11:28 PM PST

រាជធានីភ្នំពេញ ៖ ​ស្នូរ​អាវុធ​​ប្រមាណ​​​ជាង​១០គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល​ប្រជាពល​រដ្ឋ​​​កណ្តាល​យប់នៅភូមិ​ផ្សារ​​តូច សង្កាត់​ទួលសង្កែ ​ខណ្ឌ​ប្ញស្សីកែវ​​​​ ។ នេះ​ជាការ​​ផ្ទុះ​អាវុធ​​ពី​​លោក​វរ​សេនីយ៍​​ទោម្នាក់​ដែល​ផឹកស្រវឹង​​ ត្រឡប់​មក​ដល់​ផ្ទះ​វិញ ហៅប្រពន្ធ​ឱ្យ​បើក​ទ្វារ​យឺត​​យ៉ាវ​​​ ក៏​បាញ់​​លេង​នៅក្បែរ​ប៉ុសិ៍្ត​​​ប៉ូលិស​​​​ទួលសង្កែ ។ ទោះ​បីជា​បែបណា

ចោរ​​1​ក្រុម​ធ្វើ​សកម្ម​ភាព​គាស់​ផ្ទះ​​​ពេល​ម្ចាស់​​​លង់​លក់​​ក្នុង​ដំណេក​

Posted: 08 Nov 2011 11:25 PM PST

រាជធានីភ្នំពេញ ៖​ ចោរ​គាស់​ផ្ទះ​មួយ​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​ឡើង​តាម​ជញ្ជាំង​​ពី​ខាង​ ក្រោយ​រួច​គាស់​ដំបូល​​ផ្ទះ​ចូល​លួច​យក​ទ្រព្យ​សម្បត្តិ​​​គ្រឿង​អ​លង្ការ និង​ម៉ូតូ​​ពីរ​គ្រឿង ​​​សរុប​តម្លៃ​ប្រ​ហែល​៥​ពាន់​ដុល្លារ​​រួច​គេច​​ខ្លួន​ទៅ​​បាត់​ស្រ​មោល ​ខណៈ​ពេល​​ម្ចាស់​ផ្ទះ​កំពុង​ដេក​លង់​លក់​ក្នុង​ដំណេក​ហើយ​ក្រុម​ចោរ​ បន្សល់ទុក​នូវ​កន្ត្រៃ​កាត់​ដែក​​​តែ​មួយ​ប៉ុណ្ណោះ​​។

រដូវស្លឹក​ឈើ​ជ្រុះ​​អាកាស​ធាតុ​​នៅ​អង់​គ្លេស​​ក្តៅខុស​ប្រក្រតី

Posted: 08 Nov 2011 11:24 PM PST

[Enter Caption]
តាម​ប្រភព​ពី​វ៉េប​សាយ​ដេលី ម៉េល ​បាន​បង្ហាញ​ទេស​ភាព​នៅ​តំបន់ «ឡេ​ឌីស្ទ្រីត» ភាគ​ពាយ័ព្យ ទីក្រុង​ឡុង នារដូវស្លឹក​ឈើ​ជ្រុះដែល​ជារដូវ​មាន​អាកាស​ធាតុ​​មនោ​រម្យ​បំផុត។ ប៉ុន្តែ​អាកាស​ធាតុ​ទូទៅ​ក្នុង​អំឡុង​ពេល​ចុង​សប្តាហ៍​​នេះ​ បែរ​ជា​ក្តៅខុស​ប្រក្រតី​ ហើយគ្មាន​តម្រុយ​ថា នឹង​មាន​ព្រិល​ធ្លាក់​ឡើយ។

បើក​ម៉ូតូកង​់បី​កាត់​ទឹក​ជំនន់​​នៅ​ក្រុង​បាង​កក

Posted: 08 Nov 2011 11:22 PM PST

[Enter Caption]
ក្នុងរូបភាព​​ដែល​បង្ហាញនេះ គឺជា​​​​ម៉ូតូ​កង់​បី ឬ "Tuk Tuk" មួយ​គ្រឿង​​កំពុងដឹក​ជញ្ជូន​អ្នក​ដំណើរ​​ឆ្លង​កាត់​ទឹក​លិច​ផ្លូវ​​ ក្នុងទីក្រុង​​បាង​កក កាលពី​ថ្ងៃទី​៦ វិច្ឆិកា ​កន្លង​មក ។ ចាត់​ទុកថា ​ជាទិដ្ឋ​ភាព​ដ៏​សោកសៅ​មួយ​នៅ​ប្រទេស​ថៃ ដែល​ទីក្រុង​បាង​កក ត្រូវ​ជន់​លិច​ដោយ​ទឹក​ជំនន់​​ក្នុង​រយៈ​ពេល​យូរ​ធ្វើ​ឱ្យ​ប្រជា​ជន​ទទួល​ ការ​លំបាក​វេទនា

​អភិបាល​របស់​ UNDP នឹង​ចូលរួម​កិច្ច​​​​ប្រជុំ​​​បញ្ហា​មីនសាកលលោក​​

Posted: 08 Nov 2011 11:21 PM PST

​ទីក្រុង​ហ្សឺណែវ, ៧ វិច្ឆិកា ២០១១​​​​ ៖ ​លោកប្រាក់ សុខុន ប្រធាន​តែង​តាំង​នៃ​​កិច្ចប្រជុំ​​​​លើកទី​​​១១ នៃ​រដ្ឋ​ភាគី​នៃអនុសញ្ញា​​​​ហាមប្រាម​​​​ការប្រើប្រាស់​​គ្រាប់មីន​​​​ ប្រឆាំង​មនុស្ស​​​​នាពេល​ខាង​មុខនេះ ​ឬអនុសញ្ញា​​​​អូតាវ៉ា បាន​​ស្វាគមន៍​​​​នូវសេចក្តី​ប្រកាស​អំពី​ការអញ្ជើញ​​​ចូលរួម​​របស់​លោកស្រី Helen CLARK អភិបាល​​​នៃ​កម្ម​វិធី​​​អភិវឌ្ឍន៍​អង្គការ​​សហ​ប្រជាជាតិ (UNDP) និង​ជា​ប្រធាន​​​ក្រុម​អភិវឌ្ឍន៍​របស់​​អង្គការ​​​សហ​ប្រជា​ជាតិ ​(UNDG)

​រុស្ស៊ី​​​​ជិតបាន​ចូល​ក្នុង WTO ​ហើយ​ក្រោយ​​​​ហ្ស៊ក​ហ្ស៊ី​​ប្រកាស​​​ចុះកិច្ច​​​ព្រមព្រៀង​​​ពាណិជ្ជ​កម្ម​មួយ​

Posted: 08 Nov 2011 10:58 PM PST

​ប្រទេស​ហ្ស៊ក​​ហ្ស៊ី​នឹង​ចុះហត្ថលេខា​​​​ជាផ្លូវ​ការ​​​លើ​កិច្ច​ព្រមព្រៀង ​​​​ពាណិជ្ជកម្ម​​ជាមួយ​រុស្ស៊ី​នា​ថ្ងៃ​ទី​​១០ វិច្ឆិកា ​​ដែលនឹង​​អាច​​ឱ្យ​​រុស្ស៊ី​​បញ្ចប់​​ការ​រង់​ចាំ​​​អស់រយៈ​ពេល​​១៨​ ឆ្នាំមកហើយ ​ដើម្បីបាន​​​ចូល​ជាសមាជិកអង្គការ​​ពាណិជ្ជកម្ម​​​​ពិភពលោក WTO ។

កីឡាករតឺន្នីសលេខ1លើលោកយ៉ូកូវិចអាចនឹងខាតបង់ទឹកប្រាក់1,6លានដុល្លារ​ប្រសិនជាបរាជ័យប្រកួត Paris Mastersសប្តាហ៍នេះ

Posted: 08 Nov 2011 10:56 PM PST

[Enter Caption]
កីឡាករ​លំ​ដាប់​ទី​១ពិភពលោក​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ប្រឈម​នឹង​ការ​បាត់​បង់​ទឹក​ប្រាក់​១លាន​និង​៦​សែន​ដុល្លារ​ អាមេរិក​នៅ​ក្នុង​កញ្ចប់​ថវិកា​បន្ថែម​របស់​ATPប្រ​សិន​ជា​រូប​គេ​បរាជ័យ​ ប្រកួត​នៅ​ក្នុង​កម្ម​វិធី​ Paris Mastersសប្តាហ៍​នេះ​។

Chelsea ត្រៀម​​ប្តូរឈ្មោះ​​​​ទីលាន​ប្រកួត​​ថ្មី​ជាមួយ​នឹង​​​ឈ្មោះ​​​ក្រុម​​ហ៊ុន​ឧបត្ថម្ភ​​

Posted: 08 Nov 2011 10:54 PM PST

ក្លឹប​ Chelsea​​​ជា​ក្លឹប​​ល្បី​នៅ​​ក្របខណ្ឌ​​​ប្រឺមីញេលីក​​​​អង់គ្លេស​​ ត្រៀម​ប្តូរ​ឈ្មោះ​​ទីលាន​​​​ប្រកួត​​​របស់​ខ្លួន​ពី​«ស្តេម​ហ្វត​ប្រ៊ីដ»​ ​ទៅ​ប្រើ​​​ឈ្មោះ​​​របស់​​ក្រុម​ហ៊ុន​ឧបត្ថម្ភ​​​នៅ​រដូវ​​កាល​​​ក្រោយ​​​ ក្នុង​​បំណង​ប្រមូល​ថវិកា​ចូល​ក្លឹប​ ​​តាម​​​រយៈ​​ការគូស​​បញ្ជាក់​​ពី​លោក​​​រ៉ុន គួឡេ ប្រធាន​​​ក្លឹប ។

ឈុត​​​ប្លែក​​​ៗ​​ក្នុង​​មជ្ឈដ្ឋាន​​កីឡា​​បាល់ទាត់​​​និង​បាល់​​​អោប​

Posted: 08 Nov 2011 10:52 PM PST

[Enter Caption]
*បង្ហាញ​​​ឯកសណ្ឋាន​​​បាល់ទាត់​​​ក្រុម​​​ជម្រើស​​​​ជាតិ​​​៥​រួម​​​គ្នា​​ ​ក្នុង​ទិដ្ឋភាព​ឈរតម្រៀប​គ្នា​​​របស់​​​កីឡាករ​​បាល់​ទាត់​​​ដែល​​បង្ហាញ​​ ​នៅទី​​នេះ គឺជា​ការ​បង្ហាញ​ឯក​សណ្ឋាន​​កីឡាករ​ប្រចាំក្រុម​​ជម្រើស​ជាតិ​​ចំនួន​៥​(ពី​ ឆ្វេង​ទៅ​​ស្តាំ​)​មាន​កីឡាករ​​ស្ទីវ៉េន ​ភីណា​ របស់​​​ក្រុម​​ជម្រើស​ជាតិ​​អាហ្វ្រិក​​ខាង​ត្បូង​កីឡា​ករ​​សាមូអេល អេតូ ក្រុម​​ជម្រើស​​​ជាតិ​កាមេ​រូន

មានរបាយការណ៍លេច​ឮ​ថាប្រពន្ធ​​​​របស់​វេន រូនី កំពុងមាន​​ផ្ទៃពោះ​កូនទី​2

Posted: 08 Nov 2011 10:50 PM PST

[Enter Caption]
​តាម​ទីភ្នាក់ងារ​ព័ត៌​មាន​​​​បរទេស​​ផ្សាយ​ថ្ងៃទី​​៨ វិច្ឆិកា ​​ឱ្យដឹង​ថា កីឡាករវេន​ រូនី ខ្សែ​ប្រយុទ្ធ​​ឆ្នើ​ម​របស់​​​ក្លឹប Man Utd ​នឹង​ក្លាយ​​​ជា​ឪពុក​​​​របស់​កូន​២នាក់ ​ព្រោះ​​នាង​ខលីន ជាប្រពន្ធ​​​​​បច្ចុប្បន្ន​កំពុង​មានភគ៌​​។​ កាលពី​​​ច្រើន​​​សប្តាហ៍​កន្លង​មក ​​មានការ​សង្កេត​​ឃើញ​​​ថា នាង​ខលីន អាយុ​​​២៥​ឆ្នាំ ​មិន​ផឹក​​​​គ្រឿង​​ស្រវឹង​ និងធ្វើ​​​ឱ្យ​​​មិត្ត​​ភក្តិ​​​មាន​ជំនឿចិត្ត​​​ថា នាង​ខលីន អាច​មាន​​​​ផ្ទៃពោះ​​ជា​មួយ​​កីឡាករ​វេន​រូនី ។

អគ្គ​លេខាធិការ FIFA ព្រមាន​​ម្ចាស់​ផ្ទះ World Cup 2014 ឱ្យ​ពន្លឿន​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ

Posted: 08 Nov 2011 10:47 PM PST

យោងទៅតាម​​ប្រភព​ព័ត៌​មាន​ពី Channelnews អាស៊ីចេញ​ផ្សាយ​​កាលពីថ្ងៃ​​ពុធ ទី​៩ វិច្ឆិកា ឆ្នាំ​២០១៤ ​បាន​ឱ្យ​ដឹង​ថា ៖ លោក​ Jerome Valcke អគ្គ​លេខាធិការ​ FIFA ​បាន​ចេញ​សេចក្តី​​ព្រមាន​ខ្លាំង​ៗដល់​ប្រទេស​ម្ចាស់​​ផ្ទះ​ទទួល​ការប្រកួត​ បាល់​ទាត់ពិភពលោក ២០១៤ ​ប្រេស៊ីល ​ឱ្យ​បង្កើន​ល្បឿន​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ឱ្យ​បាន​ឆាប់​រហ័សបំផុត ។

ទីតាំង​បម្រើ​ផ្លូវភេទ​ជ្រក​ក្រោម​​ស្លាក​​ខារ៉ា​អូខេបុបា្ផ​អូរជីក​ត្រូវបាន​បង្ក្រាប

Posted: 08 Nov 2011 10:47 PM PST

ទីតាំងដែត្រូវបានបង្រ្កាប
ខេត្តឧត្ត​រ​មានជ័យ ៖ អង្គ​ការ​​​អា​ហ្វេ​​ស៊ីប​​សហការជាមួយសមត្ថកិច្ចប៉ូលិស​នាយក​ដ្ឋាន​ ជួញដូរផ្លូវភេទក្រសួងមហាផ្ទៃ ប៉ូលិសការិ​យា​ល័យស្នងការដ្ឋាននគរបាលខេត្ត និងមានការ​ចូលរួមពីលោកកូយ កាន់់យ៉ា​ ព្រះរាជអាជ្ញាអម​សាលា​ ដំបូងខេត្តឧត្តរមានជយ័បានឆ្មក់់ចូលទីតាំងបម្រើផ្លូវភេទដុះស្លែ​មួយ​​ជ្រក​ ក្រោម​យី​ហោខារ៉ាអូខេបុប្ផាអូរជីក ស្ថិតក្នុងភូមិអូរ​​ចិញ្ចៀន ឃុំអន្លង់វែង​ស្រុកអន្លង់វែង​ ។

រថយន្ត​បុក​បន្ត​កន្ទុយ​គ្នា​​៣​គ្រឿង​នៅ​ស្តុប​សន្ធរ​ម៉ុក​

Posted: 08 Nov 2011 08:02 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ រថយន្ដ​បី​គ្រឿង​បុក​បន្ដកន្ទុយ​គ្នា ខណៈ​ពេល​ដែល​រថយន្ដ ​មួយ​គ្រឿង​បើកបរ​ដោយ​នារី​ម្នាក់​ ​បាន​ជ្រុល​ទៅ​បុក​រថយន្ដ​ពីរ​គ្រឿង​ទៀត ​កំពុង​ឈប់​ចាំ​ភ្លើងស្ដុប។ ឧប្បត្ដិ​ហេតុនេះ​ មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ រង​គ្រោះ​ថ្នាក់​ទេ គ្រាន់តែ​ខូចខាត​រថយន្ដ និង​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ  ដែល​ហេតុ​ការណ៍នេះកើត​ឡើង​​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​​៨  វិច្ឆិកា នៅ​ចំណុច​ភ្លើងស្ដុប​សន្ធរ​ម៉ុ​ក ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី ​

ការប្រកួត2ទល់2 ចន ស៊ីណាត្រូវ The Miz និង R-Truthប្រើល្បិចយកឈ្នះ

Posted: 08 Nov 2011 07:59 PM PST

[Enter Caption]
ចន ស៊ី​ណា​និង​ដៃគូ​ប្រកួតរបស់​ខ្លួន​​ Zack​Ryderត្រូវ​​អាជ្ញា​កណ្តាល​កាត់​សេចក្តី​ឲ្យ​ចាញ់​The Mizនិង​ R-Truthខណៈ​​ស៊ី​ណា​ ​មិន​អាច​រើ​ខ្លួន​រួច​ ​ព្រោះ​តែ​ R-Truth លួច​ចា​ប់​ទាញ​ជើង​ជាប់​បន្ទាប់​ពី​ត្រូវ​The Mizសង្កត់​។ ការ​ប្រកួត​ជា​ក្រុម​២ទល់​២ដែល​មើល​ទៅ​ហាក់​ដូចជា​អយុត្តិ​ធម៌​នេះ​រៀប​ចំ​ ធ្វើ​នៅ​សង្វៀន​កីឡាកាស​ស្ថិត​ក្នុង​ទី​ក្រុង​លី​វើ​ភូល​ប្រទេស​អង់​គ្លេស​ កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​នៅ​ កម្ពុ​ជា​ ។

លោកស្រីម័រកែល និងលោកម៉េដវេដេវ បើកសម្ពោធ​​​បំពង់​បង្ហូរ​​ឧស្ម័ន​កាត់​សមុទ្រ​​បាល់ទិក​

Posted: 08 Nov 2011 07:58 PM PST

លោកស្រីម័រកែល ​និង​លោក​ម៉េដវេដេវ បើក​រ៉ូប៊ីណេ បំពង់បង្ហូរ​​​ឧស្ម័ន​
​អធិការបតី​​​​អាល្លឺម៉ង់​​​​លោកស្រី​​​អេនចឺឡាម័រ​កែល ​​និង​ប្រធានាធិបតី​​​​​រុស្ស៊ី លោក​ឌីមីទ្រី ម៉េដ​វេដេវ បានបើក​​​​សម្ពោធ​​​កាលពី​​ថ្ងៃទី​​៨ វិច្ឆិកា ​​នូវ​​​រ៉ូប៊ីណេ​នៃ បំពង់​បង្ហូរ​​ប្រេង ឬ​ឧស្ម័ន​កាត់​តាម​សមុទ្រ​បាល់ទិក ដែលភ្ជាប់​​​អឺរ៉ុប​ខាងលិច​ទៅ​នឹង​តំបន់​ដែល​សំបូរ​​ឧស្ម័ន​​​ ធម្មជាតិបំផុតនៃ​​ពិភព​លោក​ គឺ​តំបន់​ស៊ីបេរី​​របស់រុស្ស៊ី​។​

សំណាង​មួយ​ក្នុង​មួយ​ពាន់គ្រោះ​ថ្នាក់​បុក​គ្នា​ឮដូច​រន្ទះ​

Posted: 08 Nov 2011 07:54 PM PST

រថយន្តរងការខូចខាត
ខេត្ត​បន្ទាយ​មា​​ន​ជ័យ​ ៖ មាន​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​រវា​ង​រថ​យន្ត​ឡង់​ គ្រី​ស្ស័រ​ និង​រថ​យន្ត​កាមរី​ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ្ញាក់​ផ្អើល ខណៈ​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ ដោយ​មាន​ព្រលឹង​ចុង​សក់​គ្រប់ៗ​គ្នា​ និងមិន​នឹក​ស្មាន​ថា រថ​យន្ត​ក្រឡាប់​៥​ទៅ​៦​ត្រឡប់​ហើយ​បែរ​ជា​គ្មាន​អ្នក​រង​របួស​ ចំណែក​ឯ​រថ​យន្ត​បាន​ខូច​ខាត​ទាំង​ស្រុង​។

សហ​ព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ (FIFA) ហាម​ក្រុម​​ជម្រើស​ជាតិ​អង់​គ្លេស​​ពាក់​ស្លាក​រំលឹក​ទាហាន​​ក្នុង​សង្គ្រាម

Posted: 08 Nov 2011 07:51 PM PST

[Enter Caption]
​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស ​ត្រូវ​សហ​ព័ន្ធ​​បាល់​ទាត់​​អន្តរ​ជាតិ (FIFA) ​ដាក់​បម្រាម​​មិន​​ឱ្យ​​​បិទ​ផ្កា​ប៉ប់​ពី ឬ​ផ្កា​រំលឹក​ខួប​ទាហាន​​ឆ្លងកាត់​​សង្គ្រាម​​នៅ​លើអាវ​ ក្នុងការ​ប្រកួត​ជា​លក្ខណៈ​​មិត្ត​​ភាព​នៅ​ទីលាន​ប្រកួត​វេម​ប្ល៊ី ​ជួប​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អេស្បា៉ញ ​នៅ​ថ្ងៃទី​១១ វិច្ឆិកា ​ខាង​មុខ​​នេះ ។

សាន់​ហ្វ្រាន់​​ស៊ីស្កូ ចេញច្បាប់​ថ្មី​ហាម​ប្រជា​ជន​ស្រាត​សម្លៀក​បំពាក់​ទទួល​ទាន​អាហារ​​នៅ​ទី​សាធារណៈ

Posted: 08 Nov 2011 07:49 PM PST

តាម​ទីភ្នាក់ងារ​​បរទេស​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ​​ផ្សាយ​ថា សាន​់​ហ្វ្រាន់​សីុ​ស្កូ ជា​ទី​ក្រុង​ផ្តល់​សិទ្ធិ​សេរីភាព​ដ៏​ទូលំ​ទូលាយ​​នៅ​ក្នុង​សង្គម​របស់​សហ​ រដ្ឋ​អាមេរិក​​ បាន​ចេញ​ច្បាប់ថ្មី​ហាម​ប្រជា​ជន​​ស្រាត​សម្លៀក​បំពាក់​​ទទួល​ទាន​​អាហារ​នៅ ​ក្នុងហាង​អាហារ​ផ្សេងៗ និង​ត្រូវ​មាន​វត្ថុ​​បិទ​បាំង​កេរ្តិ៍​​ខ្មាស​របស់​ខ្លួន ខណៈ​ពេល​អង្គុយ​នៅ​ទី​សាធា​រណៈ ។

ក្លឹប Man City ពិន័យ​​កីឡា​ករ ​កូឡូ​ ទ័រ​រ៉េ ដោយកាត់​ប្រាក់​ឈ្នួល​​6​សប្តាហ៍​​ជាង​1​លាន​ដុល្លារ​

Posted: 08 Nov 2011 07:47 PM PST

[Enter Caption]
យោងទៅ​តាម​​ប្រភព​ព័ត៌​មាន​​ អេ-ភី​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា ឆ្នាំ​២០១១ បាន​ឱ្យ​​ដឹង​ថា ​ក្លឹប Man City ​ដែល​កំពុង​តែ​នាំ​មុខ​​គេ​ក្នុង​តារាង​​ក្រប​ខណ្ឌ​អង់​គ្លេស​​ប្រឺមីញេ​លីក ​ បាន​សម្រេច​​ពិន័យ​​កីឡា​ករ​​កូឡូ​ ទ័ររ៉េ​​ ដោយ​​កាត់​ប្រាក់​​ឈ្នួល​៦​សប្តាហ៍​​​ស្មើ​នឹង​ជាង១​លាន​ដុល្លារ​​ពី​បទ​មិន ​ព្រម​ធ្វើ​តេស្ត​​សារ​ធាតុ​ញឿន​​កាល​ពី​ដើម​ឆ្នាំ​នេះ ។

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អ៊ីស្រា​អែល​ថា ពុំ​មាន​ការ​សម្រេច​វាយ​ប្រហារ​អ៊ីរ៉ង់​ឡើយ

Posted: 08 Nov 2011 07:45 PM PST

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អ៊ីស្រា​អែល​ លោក​អេ​ហ៊ូដ បារ៉ាក់​ បាន​បដិ​សេធ​ព័ត៌​មាន​ចុង​ក្រោយ​ទាំង​ឡាយ​ដែល​ថា រដ្ឋា​ភិ​បាល​របស់លោក​កំពុង​តែ​ត្រៀម​អនុ​ម័ត​ធ្វើ​ការ​វាយ​ប្រហារ​ខាង​យោធា ​មួយ​ប្រឆាំង​បណ្តា​ទីតាំងនុយ​ក្លេ​អ៊ែរ​ អ៊ីរ៉ង់​ដោយ​លោក​គូស​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​បែប​នេះ​នៅ​ពុំ​ទាន់​ធ្វើ​នៅ​ឡើយ​ទេ​។

បុរស​ពីរ​នាក់​​ហៅ​ម៉ូតូ​ឌុប​ជិះ​យក​ទៅ​ប្លន់​​នៅ​ម្តុំ​បឹង​​បា​យាប​

Posted: 08 Nov 2011 07:42 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ វិច្ឆិកា ​២០១១ មាន​បុរស​២​នាក់​បាន​ហៅ​ម៉ូតូ​ឌុប​ជិះ​ពី​មុខ​ផ្សារ​ពោធិ​ចិន​តុន ទៅ​ប្លន់​​យក​ម៉ូតូ​​នៅ​ម្តុំ​​បឹង​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ត្រង​់ចំណុច​ព្រំ​​ប្រទល់​​ខណ្ឌទួល​គោក និង​ខណ្ឌ​សែន​សុខ ​ដោយ​​វាយ​នឹង​ដែក​សោ​ឡា​ន​បណ្តាល​​ឱ្យ​ម្ចាស់​ម៉ូតូ​​រង​របួស​ធ្ងន់​​កំពុង ​សម្រាក​​ព្យា​បាល​នៅ​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ ។

អ្នក​បើក​បរ​ងងុយ​ដេកឡង់​គ្រី​ស្ស័រ​​បោល​ធ្លាក់​ផ្លូវ​ចូល​ផឹក​ទឹក​​ប្រ​ឡាយ

Posted: 08 Nov 2011 07:30 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​​បន្ទាយ​មាន​ជ័យ ៖​ ឧប្បត្តិហេតុ គ្រោះ​​ថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយ​​សារ​អ្នកបើកបររថយន្តជាជនជាតិកូរ៉េ​​ងងុយ​ដេក​ពេល​កំពុង​បើក​រថយន្ត​​ បណ្តាល​​ឱ្យ​ជ្រុលចង្កូតធ្លាក់ពី​លើទ្រូង​ផ្លូវ​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ ប៉ុន្តែ​សំណាងល្អគ្មាន​​នរ​ណា​ម្នាក់​រង​​គ្រោះ​​​ថ្នាក់ដល់ជីវិត​ទេ គ្រាន់តែ​រង​របួស​បន្តិច​បន្តួច​​ប៉ុណ្ណោះ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ បានកើតឡើង

លីន​សេ ឡូហាន​​ត្រូវ​​បាន​ដោះ​លែង​ចេញ​ពីគុក​

Posted: 08 Nov 2011 07:21 PM PST

[Enter Caption]
យោង​ទៅ​តាម​ប្រភពព័ត៌​មាន​អេ ភី ចេញ​ផ្សាយ​​កាលពីថ្ងៃអង្គារ ទី​៨ វិច្ឆិកា ​បាន​ឱ្យ​ដឹង​ថា ​តារា​សម្តែង​​ដែល​សំបូរ​​បញ្ហា​លីន​សេ ឡូ​ហាន ត្រូវ​បាន​ដោះ​លែង​ចេញពី​គុក​វិញហើយ​​បន្ទាប់​​ពីនាង​បាន​ទៅ​ដល់​​គុក​ក្នុង ​រដ្ឋ​ឡូស​អែន​ជឺ​ឡែស ​រយៈ​ពេល​៤​ម៉ោង​កន្លះ ដើម្បី​ធ្វើ​តាម​បង្គាប់​តុលា​ការ​ដែល​តម្រូវ​ឱ្យ​នាង​ជាប់​គុក​រយៈ​ពេល​៣០​ ​ថ្ងៃ​បន្ថែម​ទៀត​ពី​បទ​រំលោភ​​ច្បាប់​​យាម​ឃាត់ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!