Koh Santipheap Daily

Koh Santipheap Daily


យូណេស្កូ​ផ្អាក​សកម្មភាពរបស់ខ្លួន​មួយផ្នែក​រហូតដល់​​ឆ្នាំ2012

Posted: 10 Nov 2011 11:42 PM PST

ការចូលរបស់ប៉ាស្ទីន​ក្នុង​ផ្ទៃរបស់​យូណេ​ស្កូ​​ញ៉ាំង​ឱ្យ​មាន​ការ​ផ្អាក​​ ផ្តល់​ហិរញ្ញវត្ថុ​​របស់សហ​រដ្ឋអាមេរិក​​ជិត​៦៥​លានដុល្លារ​ក្នុង​កេសរបស់​ អង្គ​ការនោះ ។ ​នេះ​ជា​ផលវិបាក​​ដោយផ្ទាល់​នៃ​ការ​ចូល​របស់ប៉ាឡេស្ទីន​ជាសមាជិក​ របស់យូណេស្កូ ។ ​​អង្គការ​នេះរបស់​អ.ស.បដែលចាំ​បាច់ត្រូវ​មាន​ការ​សន្សំ​សំចៃ​បានសម្រេច​​ ផ្អាក​​អនុវត្ត​កម្មវិធី​មួយចំនួន​របស់ខ្លួន​​រហូតដល់​

ទៅជប់​លៀង​មង្គ​ល​ការ​​លួចម៉ូតូ​​​ និង​ទូរស័ព្ទ​​​​​បង​ប្អូន​ឯង​

Posted: 10 Nov 2011 11:40 PM PST

បុរសជាប់ចោទ
​រាជធានីភ្នំពេញ​ ៖ ​បុរសម្នាក់ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​បាក់ខែង​​ខណ្ឌឫស្សីកែវ ​ចាប់ខ្លួន​​កាលពី​វេលា​ម៉ោង​​៧​និង​​១៥នាទីព្រឹក​ថ្ងៃទី​​១០ វិច្ឆិកា ​​បន្ទាប់ពីឆ្លៀត​ឱកាស​​​លួចម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-1850 មួយគ្រឿង និងទូរស័ព្ទម៉ាក​​​ណូគា ​​ស៊េរី​​១២៨០ មួយ​គ្រឿង ​ពីបងប្អូន​ជីនដូន​មួយដែលស្រវឹង ដេក​នៅ​​ផ្ទះ​​ពិធី​​​​​​មង្គល​ការ​ដែលមាន​រាំវង់​​​ជប់​លៀង

ព្រះមហាក្សត្រ​​​ព្រះបរមនាថ នរោត្តម ​សីហនុ យាង​​​​ពន្លត់​​ទៀន​ជ័យ អម​ដោយ​​​​​ឥស្សរ​ជន​​​ជាន់ខ្ពស់​

Posted: 10 Nov 2011 11:21 PM PST

ព្រះមហាក្សត្រ​​​ព្រះបរមនាថ នរោត្តម ​សីហនុ យាង​​​​ពន្លត់​​ទៀន​ជ័យ
រាជធានីភ្នំពេញ​​​​ ៖ ព្រះរាជពិធីពន្លត់​ទាន​ជ័យ ដើម្បីបិទបញ្ចប់ពិធីបុណ្យឯករាជ្យជាតិ ៩​វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១១ ខួបអនុ​ស្សាយរីយ៍លើកទី៥៨ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វេលាម៉ោង៤រសៀលថ្ងៃទី១១ វិច្ឆិកា នេះ នៅទីលានបូជនីយកិច្ចវិមានឯករាជ្យរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រ​កម្ពុជា ។

​ម៉ូតូ​សង់​កូរ៉េ​បុក​វីវ៉ាស្លាប់​ម្នាក់​ របួស​3​នាក់​

Posted: 10 Nov 2011 11:11 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​​ចរា​ចរ​ណ៍​​គួរ​ឱ្យ​​ញាក់​សាច់​មួយ​​នៅ​តាម​ផ្លូវ​ជាតិ​​លេខ​៥ ត្រង់​​ចំណុច​​មុខ​​វត្ត​ពោធិ​មង្គល សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​សែន​សុខ រវាង​ម៉ូតូ​សង់​កូរ៉េ​បុក​ជា​មួយ​ម៉ូតូ​​វីវា់ ​លាន់​​ឮ​ដូច​រន្ទះ​​ក្នុង​ទិស​ដៅ​​ធ្វើ​ចរា​ចរណ៍​បញ្ជ្រាស​ទិស​គ្នា​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​នឹង​កន្លែង​​ដោយ​បោក​ក្បាល​ទៅ​នឹង​ ថ្នល់។ ចំណែក​បី​នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់​​ត្រូវ​បាន​​បញ្ជូន​ទៅ​ មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​​ និង​ព្យា​បាល ។ ​

Michael Schumacherអះអាង​ថា​ខ្លួន​ទំ​នង​ជា​បញ្ចប់​អាជីព​ជា​អ្នក​ប្រណាំង​រថយន្ត​F1​នៅ​ដំណាច់​ឆ្នាំ​២០១២​

Posted: 10 Nov 2011 11:06 PM PST

[Enter Caption]
កីឡាករ​អា​ល្លឺម៉ង់​ Michael Schumacher​បាន​​អះ​អាង​ថា ខ្លួន​ប្រហែល​ជា​មិន​ចង់​បន្ត​ការ​ប្រណាំង​នៅ​ក្នុង​ហ្វមមូឡាវ័ន​ទៀត​ទេ​ បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្យា​របស់​ខ្លួន​ជា​មួយ​ក្រុម​Mercedes​ដែល​​នឹង​ អស់​សុពល​ភាព​នៅ​ដំ​ណាច់​ឆ្នាំ​២០១២​ខាង​មុខ។

រថយន្ត​ធុនធ្ងន់​​ដឹកស៊ីម៉ង់ត៍​បែកកង់​ក្រឡាប់​ចូលដេកក្នុង​ទឹកស្រែ

Posted: 10 Nov 2011 11:04 PM PST

នៅកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ ​រថ​យន្ត​ធុនធ្ងន់​មួយគ្រឿង​​​​ដឹកស៊ីម៉ង់ត៍​​​រួមទាំង​​​កន្ទុយ​សណ្តោងផង​ បាន​​ក្រឡាប់​ចូលក្នុងស្រែ​​ កាលពី​​​វេលាម៉ោង​៧ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី១១ ​វិច្ឆិកា ​នៅចំណុច​​ភូមិ​សាលា​​​ផ្លូវ​វាយ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។ ក្នុង​ហេតុ​ការណ៍នេះពុំ​មាននរណា​រងរបួស​ទេ ​ប៉ុន្តែ​​​ស៊ីម៉ង់ត៍​​មួយចំនួន​បានខូចខាត​​ព្រោះ​ជ្រាប​ចូល​ទឹក ។

ផលិត​ផល​ធ្វើ​ដោយ​ដៃ​របស់​កសិករ​លក់​មិនសូវ​ដាច់​

Posted: 10 Nov 2011 11:02 PM PST

ការដាក់លក់ផលិតផលរបស់ខ្មែរក្នុងស្រុកនាថ្ងៃបុណ្យ
រាជធានីភ្នំពេញ​​​​ ៖ ​ជារៀង​រាល់ឆ្នាំ​​​​ឱ្យតែ​ដល់​​ថ្ងៃ​បុណ្យជាតិ​ផ្សេងៗ ជាពិសេស​ព្រះរាជពិធី​បុណ្យអុំទូក​ បណ្តែត​ប្រទីប ​និង​សំពះ​ព្រះខែ ​អក​​អំបុក ប្រជា​កសិករ​​នៅ​ភូមិស្រះ​​ពោធិ ឃុំ​ស្រះ​ពោធិ ស្រុកពញា​ឮ​ ​​ខេត្តកណ្តាល បាននាំ​​យក​​ផលិត​ផល​​​កែ​ច្នៃ​​ធ្វើដោយ​ដៃ​​​ផលិត​​ចេញពីអនុ​ផល​​​ព្រៃឈើ​​ រួ​​ម​មាន​កន្ត្រក​ ស្មុក និង​របស់​របរ​​ផ្សេងៗ​ធ្វើ​​​​​ដោយដៃ អំពី​​វល្លិ​ថ្នឹង និង​​​ស្លឹក​ចាក ​ដែល​បង​ប្អូន​កសិករ​តែង​​តែនាំ​យក​មក​​​ដាក់​តាំង

អ្នក​អាយ៉ៃ​ព្រហ្ម​ម៉ាញ​យក​វេទិកា​ទូរទស្សន៍​បរិហារ​កេរ្តិ៍ចោទ​កោះ​សន្តិភាព​ចាំទារ​លុយ សូម​រក​មុខ​ឱ្យឃើញ​ផង

Posted: 10 Nov 2011 11:01 PM PST

អ្នក​អាយ៉ៃ​ព្រហ្ម​ម៉ាញ​
រាជធានីភ្នំពេញ ៖ ​កោះសន្តិភាព​​​​មាន​ការ​សោកស្តាយ​​​ និងនឹកស្មាន​​​មិនដល់ថា លោក​ព្រហ្ម ម៉ាញ ​ដែល​មាន​ងារ​​​ជា​វីរ​សិល្ប​ករ​បាន​បំផ្លាញ​​​កម្ម​វិធី​ទូរ​ទស្សន៍​ អាស៊ីអាគ្នេយ៍តាមរយៈ​ការ​ផ្សាយ​​​ផ្ទាល់​កាលពី​យប់​ថ្ងៃ​ទី០9 វិច្ឆិកា ​​ដូច្នេះ​សោះ ។ បាន​ជាចាត់​​ទុកថា ​​​បំផ្លាញ​​កម្ម​វិធី​​​ទូរទស្សន៍​នោះ​ ដោយ​​​​សារ​តែ​លោក​បានឆក់​យក​ឱកាស​​​វាត់កន្ទុយ​​បញ្ចេញ​​​កំហឹង​​ ផ្ទាល់ខ្លួន​វាយ​ប្រហារ​​​ដល់​មន្ត្រី​​​មាន​សមត្ថ​កិច្ច​ ​និងសារព័ត៌​មាន​​​​កោះសន្តិ​ភាព​

កាមរី​​បុក​​ម៉ូតូ​​ពេញ​ទំហឹង​​របួស​ធ្ងន់​ម្នាក់​​​បើក​​​រត់​​គេចខ្លួន​​​បាត់​

Posted: 10 Nov 2011 10:58 PM PST

រថយន្តបង្កហេតុ
​ខេត្ត​​តាកែវ ៖ បុរស​ម្នាក់​​​បាន​​រង​​របួស​​​​ជាទម្ងន់​​ត្រូវ​បាន​​​ក្រុម​គ្រួសារដឹក​ទៅ ​​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​​ខេត្ត​​​​ តែដោយស្ថាន​ភាពរបួស​​​​​ធ្ងន់​ធ្ងរពេក​​​ត្រូវ​បាន​បញ្ជូន​​​​បន្ត​ទៅ​​ សង្គ្រោះ​​​នៅមន្ទីរ​ពេទ្យ​​​ឯរាជធានីភ្នំពេញ​​​ ដោយ​​​គ្រោះ​​ថ្នាក់​​ចរាចរ​​ណ៍​​​នៅ​តាម​​បណ្តោយ​​ផ្លូវ​​ជាតិ​លេខ​២​ ចន្លោះ​​គីឡូ​ម៉ែត្រ​​​​លេខ​៥១​​និង​​លេខ​៥២​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កាមរី​​​​​មួយ​គ្រឿង​​​បើកបុក​​​ម៉ូតូយ៉ាង​​ពេញ​ ទំហឹង

កំលោះ​-​ក្រ​មុំ​ជន​ជាតិ​ចិន​នាំ​គ្នា​រៀប​ការ​ និង​លះ​បង់​ព្រហ្ម​​ចារីនៅ​ថ្ងៃ​ទី​11-11-11គឺ​ជា​លេខ​ល្អ​ក្នុង​1​សត​វត្ស​ មាន​តែ​ម្តង

Posted: 10 Nov 2011 10:56 PM PST

[Enter Caption]

តារា​បង្ហាញ​ម៉ូដ​អូស្ត្រាលី​​ មីរ៉ាន់ដា​ ឃើរ​ ​បង្ហាញ​​ម៉ូដ​អាវ​ទ្រនាប់​​តម្លៃ​2,5​លាន​ដុល្លារ​

Posted: 10 Nov 2011 10:54 PM PST

[Enter Caption]
កាលពីថ្ងៃ​ពុធ ទី​៩ វិច្ឆិកា ​កន្លង​ទៅ​នេះ​ក្រុម​ហ៊ុន​រចនា​ម៉ូដ​សម្លៀក​បំពាក់​​ឈុត​ក្នុង​របស់​​ស្ត្រី ​​គឺ​ក្រុម​ហ៊ុន Victoria Secret បានបើក​ការ​ប​ង្ហាញ​​​ម៉ូដ​សម្លៀក​បំពាក់​​ឈុតក្នុង​របស់​ស្ត្រី​ជា​ច្រើន​​ ម៉ូដ​ដែល​មាន​លក្ខណៈ​​ស្រស់​ឆើត​ឆាយ​​ដែល​ទទួល​បាន​ការ​ទាក់​ទាញ​​​អារម្មណ៍ ​​យា៉ង​ខ្លាំង​​ពី​ទស្សនិក​ជន​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នោះ។

ចោរ​​៥នាក់​​ប្រដាប់​ដោយ​​កាំភ្លើង​​​អាកា​​២​ដើម ​ឆ្មក់​ចូល​ប្លន់​​​ផ្ទះថៅកែ​​​សំណង់​​​​យក​គ្រឿង​​​អលង្ការ​ និង​រថយន្ត​​វីហ្គោ​

Posted: 10 Nov 2011 10:53 PM PST

រាជធានីភ្នំពេញ​​​​ ៖ ក្រុម​ចោរប្លន់​​មាន​គ្នា​៥​នាក់ប្រដាប់​ដោយកាំភ្លើងអាកា២ដើម បានឆ្មក់​ចូលប្លន់ផ្ទះ​ថៅ​កែលក់គ្រឿងសំណង់មួយ កាល​ពីវេលា​ម៉ោង​៨យប់ថ្ងៃទី១០ វិច្ឆិកា ២០១១ ស្ថិតនៅ​ក្នុង​ភូមិឈូក ឃុំគោករវាង ស្រុក​ជើង​ព្រៃ ដោយ​យក​​រថយន្តម៉ាកវីហ្គោ ទំនើប ​លុយ​កាក់​ និង​គ្រឿង​អលង្ការ​​មួយចំនួន​​គេចខ្លួនបាត់​ស្រមោល ​ប៉ុន្តែ​​បន្តិច​ក្រោយ​​មក បានបង្ក​​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង ​ដោយ​សមត្ថ​កិច្ច​​ខេត្ត​កំពង់ចាម

បើកម៉ូតូ​​យប់​យកព្រះខែ​​​​ធ្វើភ្លើង ​បុក​គ្នា​​ស្លាប់ម្នាក់​​​​របួសធ្ងន់​​​ម្នាក់​

Posted: 10 Nov 2011 10:44 PM PST

ជនរងគ្រោះ
​ខេត្តបន្ទាយ​មានជ័យ​​​​​ ៖ ​នៅយប់ថ្ងៃ​​ពេញ​បូរមី​ម៉ូតូ​ចំនួន​​​២គ្រឿង បាន​ព្រលះ​​គ្នា​​ទាំង​ក្បាល​​​ព្រលប់​​​លាន់​​​​ឮដូចរន្ទះ បណ្តាល​ឱ្យ​​​​​​អ្នកបើក​បរ​​ម៉ូតូ​ទាំង​​​២នាក់ ​​ខ្ទាត​ផ្លោង​រង​របួសយ៉ាង​ធ្ងន់​ធ្ងរ​​​ហើយ​​ស្លាប់​​ម្នាក់ បន្ទាប់ពី​បាន​បញ្ជូន​​ទៅកាន់​មន្ទីរ​​ពេទ្យ​​បង្អែក​មិត្តភាព​​កម្ពុជា​ -ជប៉ុន ​ស្រុក​មង្គល​បុរី ​។

​បេក្ខនារី​ប្រធានាធិបតី​​គណបក្ស​​​សាធារណរដ្ឋ​អុកឡុក​ដោយ​ពួក OCCUPY WALL STREET

Posted: 10 Nov 2011 10:44 PM PST

[Enter Caption]
​ពួកបាតុករនៃចលនា​ OCCUPY WALL STREET ដែល​គេ​​និយម​ហៅ​​ថា ពួក​​អ្នក​​ក្តៅក្រហាយ កាលពីថ្ងៃទី​​​​១០ ​វិច្ឆិកា ​បាន​​អុក​ឡុក​​​​​ពេល​​​លោកស្រី MICHELE BACHMANN បេក្ខ​នារី​​​ប្រធានាធិបតី​សម្រាំង​​នៃគណបក្ស​​សាធារណរដ្ឋ​​​​ថ្លែង​សុន្ទរ​ កថា​​​​មួយស្តី​ពី​​​នយោបាយ​​​អន្តរជាតិ​​នៅរដ្ឋ​​​ការ៉ូលីន​ខាង​ត្បូង​។​

ទាហានជើងទឹក​អូស្ត្រាលី​ប្រលោម​ស្នេហ៍​ជាមួយ​ស្ត្រីវៀតណាម​​​​​គាំង​បេះដូង​​​ស្លាប់

Posted: 10 Nov 2011 08:11 PM PST

សពទាហានជើងទឹក
​ខេត្តព្រះសីហនុ​​​​​ ៖ ទាហានជើងទឹកជន​ជាតិ​អូស្រ្តាលី​ម្នាក់​ បាន​គាំង​បេះដូង​ដួល​ស្តូក​ស្តឹង​​​ ខណៈ​ចូលស្នាក់​​អាស្រ័យ​​នៅ​ក្នុងសណ្ឋាគារ​ពន្លឺ​រស្មី ស្ថិតក្នុងភូមិ៤ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ បន្ទាប់ពីជនរងគ្រោះបាន​យក​ស្រ្តីបម្រើ​ផ្លូវភេទជនជាតិវៀតណាមទៅរួមរ័ក​​ ហើយ​ត្រូវបានគេបញ្ជូនទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​​​​ចំការ​​​​ចេកខេត្ត ប៉ុន្តែបន្តិច​​​ក្រោយ​មក ​​​បានស្លាប់​​បាត់បង់ជីវិត​​​គួរ​​​ឱ្យសោកស្តាយ​​​។

ទាហានសៀម​​​បាញ់​​ពលរដ្ឋខ្មែរ​​​​ឡើង​ភ្នំ​របួស​ម្នាក់​ រត់​រួច​​​៥​នាក់ ​និងជាច្រើន​នាក់​ទៀត​បាត់ខ្លួន​

Posted: 10 Nov 2011 08:10 PM PST

​ខេត្ត​​ឧត្តរ​មានជ័យ​​​​​ ៖ ​​​​រឿងរ៉ាវ​​​ទាហាន​ឈុត​ខ្មៅ​​​សៀមបាញ់​ប្រហារ​ប្រជាពលរដ្ឋ​​ខ្មែរ​ដូច​ បាញ់សត្វ​​​​នេះ​មិន​​មែនជាលើកទី​​​​​មួយ​​​ទេ ​វា​កើត​​​ជា​ហូរហែ​​​​រាប់​ឆ្នាំមក​ហើយ ​​ធ្វើ​​ឱ្យ​​ប្រជាពលរដ្ឋ​​ខ្មែរ​ត្រូវទទួលរង​​គ្រោះ​​​ស្លាប់​បាត់​ បង់ជីវិត​​ចោល​ប្រពន្ធ​កូន​ និង​រង​របួស​ជាច្រើន ​​​ឯ​មួយ​ចំនួន​ទៀត​​ត្រូវក្រុមទាហាន​​​សៀម​ចាប់​ខ្លួន​ដាក់​ក្នុង​ ពន្ធនាគារ​​​រាប់​​រយនាក់​។​

​លីបេរីយ៉ា ៖ លោកស្រី​ប្រធានាធិបតី​​ចប់អាណត្តិ​​​​​ជាប់ឆ្នោត​​ជាថ្មី​​ក្នុងជុំទី​2

Posted: 10 Nov 2011 07:53 PM PST

[Enter Caption]
យោង​តាម​​​លទ្ធ​ផល​​​មួយផ្នែក​ប្រកាស​ជា​ផ្លូវ​ការ​​​កាលពី​យប់ថ្ងៃទី​​១០ វិច្ឆិកា ​​​ដោយគណៈ​កម្មា​ធិ​ការ​​បោះឆ្នោត​​​ជាតិ​​ថា ប្រធានាធិបតី​​ចប់​អាណត្តិ​​​​លីបេរីយ៉ា​​ លោកស្រី ELLEN JOHNSON SIRLEA ជ័យលាភី​​ពានរង្វាន់​​ណូ​បែល​​សន្តិភាព​​​ឆ្នាំ ២០១១​ម្នាក់ ​ជាអ្នក​​ដណ្តើម​បាន​ជោគជ័យ​ក្នុង​​​​ការ​បោះឆ្នោត​​ប្រធានាធិបតី​ជុំ​ទី​​២ ​​​ដោយ​ទទួលសំឡេង​​​បានដល់ទៅ​​៩០,៨%​។

កូឡុំប៊ី​​បង្កើតតាក់ស៊ី​​សម្រាប់ស្ត្រី​ដើម្បីកាត់បន្ថយ​ការ​​គំរាមកំហែង​ផ្លូវភេទ

Posted: 10 Nov 2011 07:52 PM PST

[Enter Caption]
ទីក្រុង​​មេដេ​ល្លីន ​ស្ថិតនៅ​ឆ្ងាយ​ពី​រដ្ឋធានី​​បូហ្គោតា​ប្រទេស​កូឡុំ​ប៊ី ​នៅភាគ​ខាងលិច​ឆៀង​ខាង​ជើង​​ប្រហែល​​៤០០គីឡូម៉ែត្រ ​បាន​​បង្កើត​តាក់ស៊ី​​ទទួល​អ្នកដំណើរ​ស្ត្រី​​ជា​លើកដំបូង​ក្នុង​គោល​បំណង​ ​កាត់បន្ថយ​​​រឿង​ក្តី ​​ឧក្រិដ្ឋ​កម្ម​លើ​ផ្លូវ​ភេទ​ និងឃាតកម្មលើស្ត្រី​​ដែល​កើត​ឡើង​ជា​ញឹក​ញាប់​​ ជាពិសេស​ក្នុងអំឡុង​​ពេល​ពាក់​កណ្តាល​ឆ្នាំដំបូង​កាលពីឆ្នាំ២០១០ ។

ជនជាតិ​តៃវ៉ាន់​​ត្រូវចោរ​ប្លន់​កាត់​ដៃ​​ក្នុង​ប្រទេស​ចិន​ដោះ​យក​ចិញ្ចៀន

Posted: 10 Nov 2011 07:50 PM PST

[Enter Caption]
​តាម​សារព័ត៌​មាន​​បរទេស ផ្សាយ​ថ្ងៃទី​១០ វិច្ឆិកា​ ​ឱ្យដឹង​ថា ​មាន​​ហេតុ​ការណ៍​​គួរ​ឱ្យ​រន្ធត់​មួយ​ដោយ​ប៉ូលិស​​ចិន​បដិ​សេធ​មិន​ប្រគល់​ ប្រអប់​ដៃ​របស់​លោក​ហ៊ូ ឆៃ​យ៉ាង ជន​ជាតិ​តៃវ៉ាន់ អាយុ​៦០​ឆ្នាំ ​ដែល​រងគ្រោះដោយ​ត្រូវចោរ​ប្លន់​កាត់​ដៃ​​ ខណៈ​ពេល​ធ្វើដំណើរ​​ទៅ​ប្រទេស​ចិន ដោយ​ប៉ូលិស​​អះអាង​ថា ប្រអប់​ដៃនេះ​ត្រូវ​​រក្សា​ទុក​ធ្វើ​ជាវត្ថុ​​តាង​ក្នុងពេល​ស៊ីប​អង្កេត ។

ទ័ព​ម៉ាល់​ឌីវ ការ​ពារ​សុវត្ថិ​ភាព​កិច្ច​ប្រជុំ SAARC

Posted: 10 Nov 2011 07:49 PM PST

[Enter Caption]
​ទិដ្ឋ​ភាព​​ដែល​បង្ហាញ​​នេះ​គឺ​ជាកងទ័ព​ប្រទេស​​ម៉ាល់​ឌីវ កំពុង​ឈរ​យាម​កាម ការពារ​សុវត្ថិ​ភាព​នៅ​លើ​កោះ​អាត់​ឌូ ដែល​ជា​កោះ​មួយ​នៅ​ប៉ែក​ខាង​ត្បូង​​នៃ​ប្រទេស ។ ការ​យាម​​កាម​ខាង​លើ បាន​រៀបចំ​ឡើង​ ខណៈ​ពេល​ប្រទេស​កំពុង​មាន​កិច្ច​​ប្រជុំ​កំពូល​មេ​ដឹក​នាំ​សហ​ប្រតិ​បត្តិ​ ការ​នៃ​ភូមិ​ភាគ​អាស៊ី​ខាង​ត្បូង (SAARC) ​ក្នុង​រវាង​​ថ្ងៃទី​១០-១១ វិច្ឆិកា នៅលើ​កោះ​ខាង​លើ

បង្ហាញម៉ូដ​​ឈុត​ក្នុង​​នៅ​ទី​ក្រុង​ញូវ​យ៉ក

Posted: 10 Nov 2011 07:38 PM PST

[Enter Caption]
នាង​អាឡេស​សាន​ដ្រា អាំ​ប្រូ​ស៊ីយ៉ូ ​តារា​ម៉ូដ​​ជន​ជាតិ​​ប្រេស៊ីល ​ត្រូវថត​រូបបាន​ ខណៈ​ពេល​​នាង​​កំពុងបង្ហាញ​​ម៉ូដ​ឈុត​​ក្នុង​នៃ​ការ​ប្រជុំ​ម៉ូដ​​របស់​​ ក្រុម​ហ៊ុន "Victoria's Secret" ​នៅ​លើ​​វេទិកា​​​ម៉ូដ​ «ឡិច​​សីុង​តុន ​អាម័រ​រី» ក្នុង​ទី​ក្រុង​ញូវ​យ៉ក សហ​រដ្ឋ​អាមេ​រិក កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ​កន្លង​មក។

មនុស្សយ៉ាងតិច​​​25នាក់​ស្លាប់​នៅ​ស៊ីរី​​​នាថ្ងៃទី10 វិច្ឆិកា

Posted: 10 Nov 2011 07:35 PM PST

ពួកសកម្ម​ជន​​​ និងពួក​ប្រឆាំង​រាយ​ការណ៍​​ថា ​​មនុស្សយ៉ាង​តិច​២៥​នាក់ ក្នុងនោះ​មានជនស៊ីវិល ​១៤​នាក់​​ស្លាប់​កាលពីថ្ងៃ​ទី១០ វិច្ឆិកា ​​នៅស៊ីរី ​ខណៈ​មានការវាយលុកថ្មី​មួយ​របស់កង​កម្លាំង​​សន្តិសុខប្រឆាំង​នឹង​ចលនាតវ៉ា​​ ចំពោះ​របប​លោក​ប្រធានាធិបតី​​បាចាអាល់ អាសាដ ។

រថយន្តទំនើប​បុក​​​គ្នា​ជាមួយ​ម៉ូតូនៅ​ចំណុច​ផ្លូវកែង​​​ធ្លាក់​​កាង​​មុខ​​ប្រកែកគ្នា​​​បែក​ផ្សែង​

Posted: 10 Nov 2011 07:34 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្ត​ស៊េរីទំនើប​​​មួយ​គ្រឿង​​ម៉ាកកាមរី​ ពណ៌ស្ករ ​បានបើក​​បុក​​គ្នា​ជា​មួយ​ម៉ូតូ​​​​​​ម៉ាក​​វីវ៉ា ពណ៌​ក្រហម​​​ ​​មួយ​​គ្រឿង​នៅ​លើ​​កំណាត់​​​ផ្លូវ​ម៉ៅសេទុង ​​កែង​ផ្លូវ​​​​​លេខ​​​២០៥ ​ស្ថិត​ក្នុង​​​​ភូមិ​សាស្ត្រ​​​ សង្កាត់​​ទំនប់​ទឹក​​ ខណ្ឌ​ចំការ​មន ​​បណ្តាល​ឱ្យខូច​​​ខាត​ម៉ូតូ​​បន្តិច​បន្តួច ហើយ​រថយន្ត​​ធ្លាក់​​​​កាង​ពីមុខ​​រាយលើ​​​​ថ្នល់​។ ​ហេតុ​ការណ៍​​នេះ​បាន​កើត​​​ឡើង​កាលពី​វេលាម៉ោង​​​៩​និង​​៣០​នាទី​យប់​ ថ្ងៃទី​​១០ វិច្ឆិកា ​២០១១

ចាប់​ខ្លួន​យុវជនម្នាក់​​​​បញ្ជូនទៅ​តុលា​ការ​​ពាក់ព័ន្ធ​​​ទិញម៉ូតូ​ពីមិត្តភក្តិ​​​ប្លន់​គេ​

Posted: 10 Nov 2011 07:32 PM PST

យុវជនជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​យុវជម្នាក់​ត្រូវបាន​សមត្ថកិច្ច​​​​នគរបាលព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​​ ឃាត់ខ្លួន ​កាលពីថ្ងៃទី​​៨ វិច្ឆិកា ​​និ​ង​បានបញ្ជូន​ទៅ​កាន់សាលា​ដំបូង​រាជធានីភ្នំពេញ ​ដោយ​ជាប់ពាក់​ព័ន្ធ​​​​​​ថា បានទិញ​ម៉ូតូ​​​ម៉ាក​​​ស្កុបពី​​​មួយគ្រឿង​​ពីចោរ​​។​ យុវជន​ជាប់ចោទ​នេះ​មានឈ្មោះ​​​​ហ៊ុន ​សុធា​​រដ្ឋ​ ហៅខ្មៅ ​អាយុ​​​២៩ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​លេខ​​៧៧ ​ផ្លូវ​​៤៨០ ​សង្កាត់ទួលទំពូង​ទី​១ ខណ្ឌ​ចំការ​មន ​​។

រញ្ជួយដី​​ថ្មី​​នៅតួកគីអ្នកស្លាប់​​​ឡើ​ងដល់​​​12នាក់​ក្នុង​​នោះ​​មានជន​ជាតិ​​ជប៉ុន​ម្នាក់​

Posted: 10 Nov 2011 07:18 PM PST

[Enter Caption]
ការរញ្ជួយដី​​​​មួយ​មានកម្លាំង​​​​៥,៧រីស្ទ័រ ដែល​កើត​​មាន​នៅ​ភាគខាង​កើត​តួកគី ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​ឡើង​ដល់​​យ៉ាង​តិច​​​១២​នាក់ ក្នុង​នោះ​មាន​​អ្នក​ជួយ​សង្គ្រោះ​​​ជនជាតិជប៉ុន​ម្នាក់​​​ ផង​។ ​ការរញ្ជួយដី​​ថ្មីនេះ​​​កើតមាន​​តែ​ជាង​១០ថ្ងៃ​ប៉ុណ្ណោះ ​​ក្រោយ​​ការ​រញ្ជួយដី​​មួយ ដែលបណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​​ជាង​​​​៦០០នាក់ ក្នុង​តំបន់​ដដែល​នេះ​។​

ច្បាប់​​ប្រមូល​ពន្ធ​​លើ​ការ​បញ្ចេញ​​ឧស្ម័នកាបូនិច​នៅ​អូស្ត្រាលី​​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃទី​1 កក្កដា 2012

Posted: 10 Nov 2011 07:16 PM PST

[Enter Caption]
ព្រឹទ្ធ​សភា​​ប្រទេស​អូស្ត្រាលី​ បាន​ឆ្លង​​​មតិ​ក្នុង​សំឡេង​​៣៦​ទល់៣២​យល់​ស្រប​​លើ​ព្រះ​រាជ​​បញ្ញត្តិ​ថាម ​ពល​ស្អាត (Clean Energy Act) ​ធ្វើ​ឱ្យ​​ក្រុម​ហ៊ុន​ឯក​ជនដែលបញ្ចេញឧស្ម័នកាបូនិច​(CO2) ច្រើន​បំផុត​ជិត​៥០០ក​ន្លែង​ ត្រូវ​បង់​ពន្ធ​ក្នុង​តម្លៃ​៣២​ដុល្លារ​អូស្ត្រាលី ​សម្រាប់​ការ​បញ្ចេញឧស្ម័ន​ខាងលើ​​១​តោន​ និង​​​ចូល​ជា​ធរ​មាន​ចាប់​ពី​ថ្ងៃទី​១ កក្កដា ​ឆ្នាំ​២០១២ ។

ទឹកជំនន់​​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ជាង​1.000នាក់​នៅ​អាស៊ីអាគ្នេយ៍​

Posted: 10 Nov 2011 07:12 PM PST

ទិដ្ឋភាពទឹកជំនន់
ទឹកជំនន់​ដែលកើត​មាន​​នៅអាស៊ីអាគ្នេយ៍​​​ចាប់តាំងពី​​ប៉ុន្មាន​ខែ​​មកហើយ ​​បណ្តាល​ឱ្យ​​​​មនុស្ស​ស្លាប់​​​​ជាង​​​​១.០០០​នាក់ ។ ​នេះជា​តួ​លេខ​​​​ចេញផ្សាយកាលពីថ្ងៃទី​​១០ វិច្ឆិកា ​ដោយទីភ្នាក់​ងារ​​ព័ត៌មា​នបារាំង AFP ។ តុល្យ​​​ការ​នេះ​​អាច​ធ្ងន់​​​ធ្ងរ​​​ថែម​ ដោយសារ​​​​​ភ្លៀង​​នៅ​បន្តធ្លាក់​​ខ្លាំង​​នៅ​កន្លែង​​​​មួយ​ចំនួន​នៃ​តំបន់ ​នេះ​។​

ឪពុក​ក្លាយ​ជា​ត្រី​ឆ្តោ​ស៊ីកូន​ឯង​ចាប់​រំលោភ3​ឆ្នាំមក​ហើយ​កូន​លេប​ថ្នាំOK​ទើប​ម្តាយ​ដឹង

Posted: 10 Nov 2011 06:47 PM PST

ឪពុកជាប់ចោទ
ខេត្តកំពង់ឆ្នាំង ៖ ​បុរ​សជា​ឪពុក​អគតិ​ម្នាក់​​​ត្រូវបានប៉ូលិស​​ព្រហ្ម​ទណ្ឌកម្រិត​​ធ្ងន់​​នៃ ​ស្នង​​ការ​​​ដ្ឋាននគរបាល​ខេត្ត​​ចាប់ឃាត់​​ខ្លួន កាលពី​​រសៀល​ថ្ងៃទី៩​​​ វិច្ឆិកា ​​ដោយចោទប្រកាន់​ពីបទ​ចាប់​ រំលោភកូនស្រីបង្កើត​រយៈពេល៣ឆ្នាំ​​ ​មក​ហើយ ​​ប៉ុន្តែ​ទើប​បែកធ្លាយ ខណៈ​​ដែល​ឪពុក​ត្រឡប់​មកពីកាប់​ឈើ​វិញ​រក​កូនមិនឃើញ​​​ហើយ​គំរាម​​ សម្លាប់ម្តាយ​ចោល ។ បុរសជា​ឪពុ​ក​រូប​នោះ​​ឈ្មោះ​​ឆែម ​​ឆាត ​​អាយុ​​៤០ឆ្នាំ មានទី​​លំ​នៅ​ភូមិ​ច្រកត្នោត ឃុំ​ឈាន​ឡើង​ ស្រុក​សាមគ្គី​មាន​ជ័យ ។

យុវជនម្នាក់​ត្រូវ​ក្រុម​​ក្មេង​អន្ធ​ពាល​ស្ទាក់​វាយ​​ប្លន់​យក​ម៉ូតូ​​ចាប់​​បាន​ជន​ដៃ​ដល់​ហើយ​ប៉ូ​លិស​​ដោះ​លែង​វិញ

Posted: 10 Nov 2011 06:45 PM PST

ខេត្ត្​ស្វាយ​រៀង​​ ៖​ ​​អំពើ​​ឃោរ​ឃៅ​បាន​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ​២០១១​ ​វេលា​ម៉ោង​​១០​និង​៣០​នាទី​យប់ ​​នៅ​ចំណុចផ្លូវ​លំ ខាង​ត្បូង​វត្ត​​ព្រៃ​តា​អី ស្ថិត​នៅ​ភូមិ​​​ស្វាយ​​ផ្អែម ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​​​​ទាប​​គឺ​ក្រុម​​ក្មេង​ពាល​ប្រ​មាណ​ជាង​១០​នាក់ ប្រ​ដាប់​ដោយ​​​​ដំបង​គ្រប់​ដៃ​​បាន​ស្នាក់​វាយ​យុវជន​ម្នាក់​ធ្វើ​ឱ្យ​រង​ របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​យុវជន​នោះ​កំពុង​ជិះ​ម៉ូតូ​មក​ពី​បុណ្យ​ក​ឋិនទាន​​នៅ​វត្ត​ព្រៃ​តា​ អី​ត្រ​ឡប់​ទៅ​​ផ្ទះ​វិញ

ប្រ​កាស​សាល​ក្រម​វិនិច្ឆ័យ​​ទោស​អតី​ត​​​ស្នង​ការ ​​​ស្នង​ការ​រង​និង​​​បក្ស​ពួក​ថ្ងៃ​ទី​15​វិច្ឆិកា​

Posted: 10 Nov 2011 06:44 PM PST

ខេត្ត​បន្ទាយ​មាន​ជ័យ៖​ ​ថ្ងៃទី៨ វិច្ឆិកា ដែលជាថ្ងៃទី២នៃ​ការបើកសវនាការកាត់​ទោស​អតីត​ស្នងការ ស្នងការរងនគរ​បាល​ខេត្ត បាន​ប្រព្រឹត្តទៅដោយរលូន ដែលមានលោកអ៊ឹម វណ្ណៈ ​ក្រុមប្រឹក្សាចៅ​ក្រម​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​ លោកសាយ សម្ភស្ស​សេរី លោកម៉ម ចាន់​វណ្ណៈ និងលោកផាន់ ភារម្យ តំណាង​ឱ្យអយ្យ​ការអម​សាលាដំបូងខេត្ត​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!