VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៣០ កក្កដា Posted: 29 Jul 2011 04:56 PM PDT ព័ត៌មានចុងក្រោយបំផុត៖ <!--IMAGE--> លីប៊ី៖ អង្គការ អូតង់និយាយថា ពួកគេបានទម្លាក់គ្រាប់បែកលើថាសផ្កាយរណបបីរបស់ប្រទេសលីប៊ីនៅក្នុងរដ្ឋធានីទ្រីប៉ូលី ក្នុងកិច្ចខិតខំប្រឹងប្រែងមូយដើម្បីកុំឱ្យមេដឹកនាំលីប៊ី Moammar Gadhafiប្រើប្រាស់ទូរទស្សន៍ដើម្បីបំភិតបំភ័យក្រុមជនស៊ីវិល។ ម៉ិកស៊ិក៖ វិទ្យាស្ថានស្ថិតិនៃប្រទេសម៉ិកស៊ិកនិយាយថា ចំនួនឃាតកម្មនៅក្នុងប្រទេសបានកើនទ្បើងជិត២៥ភាគរយកាលពីឆ្នាំទៅ នៅពេលដែលសង្គ្រាមគ្រឿងញៀនរបស់ប្រទេសនេះកើនខ្លាំងទ្បើងជាងមុន។ ឥណ្ឌូនេស៊ី៖ អាជ្ញាធរ ឥណ្ឌូនេស៊ី ថ្លែងថា ដីបាក់រមៀល មកលើភូមិមួយនៃតំបន់ភាគខាងត្បូងកោះ ស៊ូមាត្រា បានសម្លាប់កុមារ យ៉ាងតិច ៤ នាក់ និងធ្វើឲ្យរបួស មនុស្សពីរនាក់ទៀត។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ាបានសុំដល់ពួកសមាជិកនៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យក្នុងសភាស.រ.អ.ឱ្យយល់ព្រមលើផែនការមួយដើម្បីបង្កើនកម្រិតនៃការជំពាក់បំណុលរបស់ប្រទេស ពេលដែលប្រទេសជាតិជិតមានការគំរាមកំហែងដោយសារការគ្មានប្រាក់សងបំណុលនៅសប្តាហ៍ក្រោយ។ វៀតណាម៖ អាជ្ងាធរវៀតណាមនិយាយកាលពីថ្ងៃសៅរ៍ថា អគ្គីភ័យនៅក្នុងរោងចក្រធ្វើស្បែកជើងនៅតំបន់ខាងជើងផែសមុទ្រ ហៃហ្វុង បានសម្លាប់មនុស្ស ១៧នាក់ និងធ្វើឲ្យរបួសធ្ងន់ធ្ងរមនុស្ស ២១នាក់។ប៉ូលីសនិយាយថា ភ្លើងឆេះនោះចាប់ផ្ដើមកាលពីល្ងាចថ្ងៃសុក្រ នៅពេលគេផ្សាដែក។ ប៉ាគីស្ថាន៖ ប៉ូលីសនៅតំបន់នីរតីប្រទេសប៉ាគីស្ថាននិយាយថា ជនប្រដាប់អាវុធម្នាក់បានបាញ់កាំភ្លើងមកលើឡាន មីនីបុស កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ក្រុមនិកាយ ស៊ីអ៊ីត មូស្លីម ១១នាក់ មានស្រ្ដីម្នាក់ផងដែរ។ អាហ្វ្រិក៖ អង្គការសហប្រជាជាតិបានអំពាវនាវសុំឲ្យមានថវិកាជំនួយមនុស្សធម៌បន្ថែម១,៤ពាន់លានដុល្លារ ដើម្បីយកទៅជួយជនរងគ្រោះពីគ្រោះរាំងស្ងួត១២លាននាក់ ក្នុងតំបន់អាហ្វ្រិករាងដូចស្នែង។ សហរដ្ឋអាមេរិក៖ ខ្យល់ព្យុះឈ្មោះ Don បានធ្លាក់ចុះមកលើតំបន់ភាគខាងត្បូងរដ្ឋតិចសាស នៅយប់ថ្ងៃសុក្រ តែបានទន់ខ្សោយទៅវិញ ដ៏ច្រើនសន្ធឹក ហើយមិនអាចនាំភ្លៀងធ្លាក់ច្រើនត្រូវការចាំបាច់ ដើម្បីផ្ដល់ទឹកមកឲ្យតំបន់រាំងស្ងួតនៅទីនោះទេ។ ព័ត៌មានពីពេលមុននេះ៖ <!--IMAGE--> យេម៉ែន៖ ពួកមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសយេម៉ែនបានសុំដល់ពួកអ្នកគាំទ្រឱ្យតស៊ូនៅក្នុងជំនុំមហាជនមួយក្នុងក្រុងសាណាកាលពីថ្ងៃសុក្រ នៅពេលដែលពួកគេជំរុញឱ្យប្រធានាធិបតី Ali Abdullah Saleh ចុះចេញពីតំណែង។ បាតុករប្រឆាំងនឹងរដ្ឋាភិបាលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្នុងរដ្ឋធានី ក្រោយពិធីសូត្រធ៌មនៅពេលថ្ងៃត្រង់។ អាហ្វ្រិក៖ អ.ស.ប.បានអំពាវនាវសុំប្រាក់១ពាន់៤រយលានដុល្លារថែមទៀត ដើម្បីផ្តល់ជំនួយមនុស្សធ៌មដល់មនុស្សជាង១២លាននាក់នៅក្នុងប្រទេសនានាដែលមានគ្រោះរាំងស្ងួតតំបន់ស្នែងនៃទ្វីបអាហ្វ្រិក។ លីប៊ី៖ ប្រជារាស្ត្រលីប៊ីរាប់ពាន់នាក់បានចូលរួមក្នុងពិធីបុណ្យសពនៃមេបញ្ជាការយោធារបស់ក្រុមឧទ្ទាមក្នុងក្រុង Benghazi ដែលក្រុមឧទ្ទាមកាន់កាប់កាលពីថ្ងៃសុក្រ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ា បានមានប្រសាសន៍ថាជាការបន្ទាន់ខ្លាំងទ្បើងៗដែលពួកប្រជាធិបតេយ្យនិងពួកសាធារណរដ្ឋក្នុងសភាត្រូវសម្រេចកិច្ចព្រមព្រៀងអំពីវិធានការមួយ ដើម្បីការកម្រិតតាមផ្លូវច្បាប់លើការខ្ចីប្រាក់របស់រដ្ឋាភិបាល និងការកាត់ចំណាយ។ សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចស.រ.អ.បានលូតលាស់តាមអត្រាមួយដែលយឺតជាងការដែលពួកសេដ្ឋវិទូបានស្ទង់ប្រមាណក្នុងរយៈពេលពាក់កណ្តាលទីមួយនៃធ្នាំនេះ។ ទួរគី៖ បណ្តាញផ្សាយព័ត៌មានក្នុងប្រទេសនៃប្រទេសទួរគីបាននិយាយកាលពីថ្ងៃសុក្រថា អគ្គមេបញ្ជាការនៃកងយោធពល និងពួកមេបញ្ជាការនៃកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសបានដាក់ពាក្យលាលែងចេញពីតំណែងជូនរដ្ឋាភិបាល។ អេហ្ស៊ីប៖ ពួកអ៊ីស្លាមនិយមបានបញ្ចុះបញ្ចូលឱ្យមានការបង្កើតច្បាប់ Sharia នៅក្នុងប្រទេសអេហ្ស៊ីប ពេលដែលបាតុកររាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅក្នុងទីលានតារៀនៃក្រុង Le Caire កាលពីថ្ងៃសុក្រដើម្បីសុំឱ្យមានការកែទម្រង់យ៉ាងលឿន។ ស៊ីរី៖ មានមនុស្សយ៉ាងតិចណាស់បួននាក់បានត្រូវសម្លាប់នៅក្រោយកងកម្លាំងសន្តិសុខស៊ីរីបានបាញ់កាំភ្លើងលើក្រុមបាតុករដែលបានប្រមូលផ្តុំគ្នាដើម្បីធ្វើការប្រជុំមហាជននៅទូទាំងប្រទេសកាលពីថ្ងៃសុក្រ។ អាហ្វហ្គានីស្ថាន៖ ពួកប៉ូលីសអាហ្វហ្គានីស្ថាននិយាយថា ការផ្ទុះគ្រាប់បែកនៅតាមដងផ្លូវបានបណ្តាលឱ្យជនស៊ីវិលយ៉ាងតិចណាស់១៩នាក់ស្លាប់ក្នុងខេត្ត Helmand ប៉ែកខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ។ ប៉ាគីស្ថាន៖ ពួកតាលីបាន់ប៉ាគីស្ថាននិយាយថា ពួកគេបានឃុំឃាំងប្តីប្រពន្ធសញ្ជាតិ Suisse មួយគូកាលពីពេលមុននេះក្នុងខែនេះនៅពេលដែលពួកគេធ្វើដំណើរកាត់ខេត្ត Baluchistanan ដែលមានចលាចលនាផ្នែកនិរតីប្រទេសនេះ។ <!--AV--> |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |