VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៤ កក្កដា

Posted: 23 Jul 2011 08:03 PM PDT

វៀតណាម៖ លោក Nguyen Cao Ky អតីត​មេដឹកនាំ​ប្រទេស​វៀតណាម​ខាង​ត្បូង បាន​ស្លាប់​ហើយ​ក្នុង​ជន្មាយុ​៨១​ឆ្នាំ។

សេណេហ្គាល់៖ ក្រុម​បាតុករ Senegal រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​ Dakar នៅថ្ងៃ​សៅរ៍​ដើម្បី​ធ្វើការ​ប្រជុំ​មហាជន​ប្រជែង​គ្នា​អំពី​សិទ្ធិ​របស់​លោក​ប្រធានាធិបតី Abdoulaye Wade ក្នុង​ការ​ឈរ​ឈ្មោះ​សម្រាប់​អណត្តិ​ទី​បី។

ន័រវេស៖ បុរសន័រវេស ដែល​ជាប់​សង្ស័យ​ក្នុង​ការ​ដាក់​គ្រាប់​បែក​ឱ្យ​ផ្ទុះ និង​ក្នុង​ការ​បាញ់​កាំភ្លើង​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ទិញ​ជី​៦តោន ដែល​ជា​សារធាតុ​មួយ​ជួន​កាលបាន​ត្រូវ​ប្រើប្រាស់​សម្រាប់​ផលិត​គ្រាប់បែក។

សហរដ្ឋ​អាមេរិក៖ ពួក​មេដឹកនាំ​នៅ​ទូទាំង​ពិភពលោក​ចាប់​តាំង​ពី​ស.រ.អ.​រហូត​ដល់​ប្រទេសប៉ាគីស្ថាន​បាន​សម្តែង​កំហឹង​យ៉ាង​ខ្លាំង ហើយ​បាន​ស្នើ​ផ្តល់​កិច្ចគាំទ្រ​ដល់​ប្រទេសន័រវេសនៅ​ក្រោយ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដែល​ធ្វើ​ឱ្យ​រង្គើ​ប្រទេស​ជាតិ​នោះ។

សូម៉ាលី​៖ សភា​នៃ​ប្រទេស​សូម៉ាលី​ក្នុង​ទ្វីប​អាហ្វ្រិក​បាន​ផ្តល់​ការ​យល់​ព្រម​ដល់​គណៈរដ្ឋមន្ត្រី​ដែល​បាន​ត្រូវ​ជ្រើសរើស​ដោយ​លោក Abdiweli Mohamed Ali នាយករដ្ឋមន្ត្រី​ដែល​បាន​ទទួល​ការ​តែងតាំង​កាល​ពីពេល​ថ្មីៗ​នេះ។

ឥណ្ឌា​៖ ពួក​មន្ត្រី​ឥណ្ឌា​បាន​និយាយ​ថា​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ក្រុង Mumbai បាន​កើន​ទ្បើង​ដល់​២៣​នាក់​ហើយ​នៅ​ពេល​ដែល​ជន​រងគ្រោះ​ថែម​ទៀត​បាន​បាត់បង់​ជីវិត​ដោយសារ​មុខ​របួស​របស់​ពួក​គេ។

សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់ អូបាម៉ា​បាន​ជួប​ក្នុង​រយៈ​ពេល​ខ្លី​ជាមួយ​ពួក​មេដឹកនាំ​សភា​នៃ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃសោរ៍​ដើម្បី​ពិភាក្សា​គ្នា​អំពី​ភាព​ទាល់ច្រក​នៃ​ការ​បង្កើន​ការ​កម្រិត​បំណុល​របស់​ប្រទេស​ជាតិ​ចំនួន​១៤,៣​លាន​ដុល្លារ។

អ៊ីរ៉ង់​៖ ប្រទេស​អ៊ីរ៉ង់​និយាយ​ថា អ្នក​វិទ្យាសាស្ត្រ​បរមាណូ​ម្នាក់​របស់​ខ្លួន​បាន​ត្រូវ "ធ្វើឃាត" ក្នុង​ក្រុង​តេ​អេរ៉ង់។

ចិន៖ រន្ទះ​បាន​​បាញ់​ផ្តាច់ភ្លើង​អគ្គីសនី​សម្រាប់​រទេះភ្លើងមាន​ល្បឿនលឿន​មួយ​ខ្សែ​បណ្តាល​ឱ្យ​មាន​ការបុកគ្នានិងការខ្ទាតពីផ្លូវដែកដែលនាំឱ្យមនុស្សយ៉ាងតិចណាស់​១១​នាក់ស្លាប់​ក្នុង​ប្រទេស​ចិន​និងនាំឱ្យមនុស្សជិត៩០នាក់ទៀតត្រូវរបួស។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!