The Phnom Penh Post - KHMER: “រោង​ច​ក្រ​មិថុនា​ប្រកាស​ផ្តល់​ប្រាក់​បំណាច់​ដល់​កម្មករ” plus 9 more

The Phnom Penh Post - KHMER: “រោង​ច​ក្រ​មិថុនា​ប្រកាស​ផ្តល់​ប្រាក់​បំណាច់​ដល់​កម្មករ” plus 9 more


រោង​ច​ក្រ​មិថុនា​ប្រកាស​ផ្តល់​ប្រាក់​បំណាច់​ដល់​កម្មករ

Posted: 24 Jul 2011 02:30 AM PDT

110724_b09

ភ្នំពេញ៖ រោង​ចក្រ​មិថុនា បាន​ប្រកាស​ផ្តល់​ប្រាក់​បំណាច់​ជូន​ដល់​កម្មករ​កម្មការិនី​ប្រមាណ​ជិត ៤០០​នាក់ នៅ​ចុង​ខែ​កក្តដា​នេះ រហូត​ដល់​ពាក់​កណ្តាល​ខែ​សីហា ទៅ​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ក្រោយ​ពី​មាន​ការ​តវ៉ា​ដ៏​ចម្រូង​ចម្រាស់​មួយ​អស់​រយៈ​ពេល​ជិត ៤​ខែ កន្លង​មក​នេះ។

ស៊ូជី​នឹង​ជួប​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​ភូមា​នៅ​ថ្ងៃ​ស្អែក

Posted: 24 Jul 2011 02:21 AM PDT

យ៉ាំងហ្គូន៖ មន្ត្រី​ម្នាក់​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ថា មេ​ដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ភូមា អ៊ុងសាន ស៊ូជី នឹង​ជួប​ជា​មួយ​រដ្ឋ​មន្ត្រី​ភូមា​ម្នាក់​នៅ​សប្តាហ៍​ក្រោយ ដែល​នេះ​គឺ​ជា​ការ​ទាក់​ទង​គ្នា​ជា​សាធារណៈ​រវាង​ជ័យ​លាភី​ណូបែល​សន្តិភាព​ ពិភព​លោក និង​រដ្ឋាភិបាល​ស៊ីវិល​គាំ​ទ្រ​ដោយ​ពួក​យោធា។

យុវតី​ម្នាក់​កំពុង​ជាប់​ឃុំ បាត់​បង់​ឱកាស​ប្រឡង​បាក់ឌុប

Posted: 24 Jul 2011 02:05 AM PDT

កោះកុង៖ ប្រធាន​គណៈ​មេ​ប្រយោគ​ប្រឡង​ទុតិយ​ភូមិ​ប្រចាំ​មណ្ឌល​វិទ្យាល័យ​កោះកុង នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បដិសេធ​ទៅ​នឹង​សំណើ​របស់​អង្គការ​លីកាដូ ដែល​បាន​សុំ​ឲ្យ​បេក្ខនារី សុខ អាណា មាន​សិទ្ធិ​ប្រឡង​បញ្ចប់​មធ្យម​សិក្សា​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃ​ចន្ទ​ ស្អែក​នេះ បន្ទាប់​ពី​យុវ​សិស្ស​រូប​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បណ្តោះ​ អាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់។

នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​នឹង​ធ្វើ​កូដកម្ម​ប្រឆាំង​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ

Posted: 24 Jul 2011 01:51 AM PDT

ភ្នំពេញ៖ នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​អង្គរ​ប្រមាណ ៦០​នាក់ គ្រោង​នឹង​ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​នេះ គោរព​ច្បាប់​ការងារ និង​បញ្ឈប់​ការ​អើស​អើង​មក​លើ​ពួក​គាត់។

គ្លីនតុន​លើក​ឡើង​ពី​ភាព​បន្ទាន់​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 24 Jul 2011 01:26 AM PDT

110724_b07

នូសាឌួ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ស្រី ហ៊ីលឡារី គ្លីនតុន បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ចិន និង​អាស៊ី​អាគ្នេយ៍ ត្រូវ​តែ​បញ្ចប់​ជា​បន្ទាន់​នូវ​គោលការណ៍​នៃ​ការ​ប្រព្រឹត្ត​សម្រាប់​សមុទ្រ ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ធន​ធាន​ប្រេង និង​ឧស្ម័ន។

សង្គម​ស៊ីវិល​ស្វាគន៍​ការ​ដោះ​លែង​អ្នក​ភូមិ​ជីក្រែង​

Posted: 24 Jul 2011 01:11 AM PDT

សៀមរាប៖ អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា បាន​ស្វាគមន៍​ចំណាត់​ការ​តុលាការ​សាលា​ឧទ្ទរណ៍​លើ​សាល​ដីកា​សម្រេច​ឲ្យ​មាន​ ការ​ដោះ​លែង​ពី​ពន្ធនាគារ​នូវ​អ្នក​ភូមិ​បី​នាក់ និង​លើក​លែង​បទ​ចោទ​លើ​ពួក​គាត់​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​នៅ​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប។

មន្ត្រី​ការទូត​កូរ៉េ​ខាង​ជើង​នឹង​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​អាមេរិក

Posted: 24 Jul 2011 01:07 AM PDT

សេអ៊ូល៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​យ៉ុនហាប់ បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្នក​ការទូត​ឋានៈ​ខ្ពស់​ម្នាក់​របស់​កូរ៉េ​ខាង​ជើង​ មាន​គម្រោង​ទៅ​ទស្សន​កិច្ច​នៅ​ទីក្រុង​ញូវយ៉ក​នៅ​​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ពិភាក្សា​ជា​មួយ​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក។

Apple កំពុង​ដេញ​ថ្លៃ​ទិញ​យក​សេវា​ទូរទស្សន៍​តាម​អ៊ីធើណិត Hulu

Posted: 24 Jul 2011 12:55 AM PDT

កាលីហ្វរញ៉ា៖ ក្រុម​ហ៊ុន​ Apple ដែល​មាន​ទ្រព្យ​ជា​សាច់​ប្រាក់​ចំនួន ​៧៦,២​ពាន់​លាន​ដុល្លារ និង​មូល​បត្រ​បំណុល​ក្នុង​បញ្ជី​គណនេយ្យ​របស់​ខ្លួន​នោះ កំពុង​ពិចារណា​ដេញ​ថ្លៃ​ទិញ​យក​សេវា​វីឌីអូ​តាម​អ៊ីធឺណិត Hulu នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មនុស្ស​ពី​រនាក់​ដែល​បាន​ដឹង​ពី​គម្រោង​ការ​ ដេញ​ថ្លៃ​នេះ។

ខ្យល់​ភ្លៀង​មួយ​មេ​ធំ​បំផ្លាញ​ផ្ទះ​​២៧​ខ្នង​នៅ​ព្រះសីហនុ

Posted: 24 Jul 2011 12:38 AM PDT

ព្រះសីហនុ៖ ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់​ បាន​ទទួល​រង​របួស ហើយ​ផ្ទះ​សម្បែង​ចំនួន ២៧​ខ្នង​បាន​ខូច​ខាត​ខ្ទេច​ខ្ទី នៅ​ក្នុង​គ្រោះ​ថ្នាក់​ភ្លៀង​ខ្យល់​មួយ នៅ​សង្កាត់​លេខ ១ ក្រុង​​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិល​មិញ។

តុលាការ​ដោះ​លែង​មនុស្ស​៣​នាក់​ក្រោយ​សាក​សួរ

Posted: 24 Jul 2011 12:24 AM PDT

ឧត្តរមានជ័យ៖ តុលាការ​ខេត្ត​ឧត្តរមានជ័យ សម្រេច​ដោះ​លែង​ជន​សង្ស័យ​ចំនួន ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិល​មិញ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន និង​បញ្ចូន​ទៅ​តុលាការ​ពី​បទ​ជួញ​ឈើ​ខុស​ច្បាប់។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!