The Phnom Penh Post - KHMER: “កម្ពុជាស្ថិតក្នុងចំណោម៩ប្រទេសបរាជ័យក្នុងការកាត់បន្ថយការឆ្លងជំងឺថ្លើមប្រភេទ B” plus 9 more |
- កម្ពុជាស្ថិតក្នុងចំណោម៩ប្រទេសបរាជ័យក្នុងការកាត់បន្ថយការឆ្លងជំងឺថ្លើមប្រភេទ B
- ក្រសួងមហាផ្ទៃបញ្ឈរជើងអនុរក្សគុកព្រៃស៥នាក់
- ភឿថៃតែងតាំងសមាជិរបស់ខ្លួនក្តាប់តំណែងប្រធានសភា
- ស្ថាប័នចិនទទួលខុសត្រូវលើគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏មហន្តរាយ
- អ្នកស្រុករមាសហែកបដិសេធប្រគល់ដីឲ្យក្រុមហ៊ុន
- ទាហានហ្វីលីពីន៧នាក់ស្លាប់ ២១នាក់របួសក្នុងសមរភូមិប្រឆាំងអ៊ីស្លាមជ្រុលនិយម
- Ford បោះទុន១ពាន់លានដុល្លារសង់រោងចក្រដំឡើងនៅឥណ្ឌា
- បញ្ជូនជនសង្ស័យសម្លាប់ក្មេងស្រីម្នាក់ទៅតុលាការខេត្តរតនៈគិរី
- អាមេរិកសហការជាមួយចិន បញ្ជូនត្រឡប់ទៅវិញមន្ត្រីពុករលួយ
- ADB ជំរុញឲ្យអាស៊ីបង្កើនការប្រយុទ្ធប្រឆាំងនឹងកំណើនអតិផរណា
កម្ពុជាស្ថិតក្នុងចំណោម៩ប្រទេសបរាជ័យក្នុងការកាត់បន្ថយការឆ្លងជំងឺថ្លើមប្រភេទ B Posted: 28 Jul 2011 03:59 AM PDT ហុងកុង៖ ប្រទេសចំនួន ៩ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច នឹងមិនអាចសម្រេចបានតាមគោលដៅឆ្នាំ២០១២ ដើម្បីកាត់បន្ថយការឆ្លងជំងឺថ្លើមប្រភេទ B ទៅកូនក្មេងបានឡើយ នេះដោយយោងតាមអង្គការសុខភាពពិភពលោក (WHO) ដែលគ្រោងនឹងពន្យារពេលវេលានៃការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមួយ ប្រភេទនេះ។ |
ក្រសួងមហាផ្ទៃបញ្ឈរជើងអនុរក្សគុកព្រៃស៥នាក់ Posted: 28 Jul 2011 03:19 AM PDT ភ្នំពេញ៖ យោងទៅតាមមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីអនុរក្សពន្ធនាគារព្រៃសចំនួន ៥នាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅគណៈកម្មការអធិការកិច្ច របស់ក្រសួងមហាផ្ទៃ ទាក់ទិនទៅនឹងភាពមិនប្រក្រតីដែលបានកើតឡើងនៅក្នុងពន្ធនាគារនា ពេលកន្លងមក។ |
ភឿថៃតែងតាំងសមាជិរបស់ខ្លួនក្តាប់តំណែងប្រធានសភា Posted: 28 Jul 2011 03:02 AM PDT បាងកក៖ នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា បេក្ខជនមកពីគណបក្សភឿថៃ នឹងត្រូវបានតែងតាំងសម្រាប់តំណែងប្រធានសភា និងអនុប្រធាន នៅពេលសម័យបើកសម័យប្រជុំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ |
ស្ថាប័នចិនទទួលខុសត្រូវលើគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏មហន្តរាយ Posted: 28 Jul 2011 02:34 AM PDT វ៉េនចូវ៖ វិទ្យាស្ថានស្រាវជ្រាវផ្លូវដែកចិន នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលខុសត្រូវលើកំហុសឆ្គងផ្នែកសម្ភារស្លាកសញ្ញាផ្លូវដែក ដែលនាំទៅរកគ្រោះថ្នាក់ដ៏មហន្តរាយ និងបង្កឲ្យមានកំហឹងសាធារណជន និងបង្កើតឲ្យមានក្តីសង្ស័យទៅលើផែនការរថភ្លើងល្បឿនលឿនរបស់ រដ្ឋាភិបាល។ |
អ្នកស្រុករមាសហែកបដិសេធប្រគល់ដីឲ្យក្រុមហ៊ុន Posted: 28 Jul 2011 02:17 AM PDT ស្វាយរៀង៖ ប្រជាពលរដ្ឋប្រមាណជា ៥០នាក់ តំណាងឲ្យប្រជាជន ១០ភូមិ នៅឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បានបដិសេធទទួលយកសំណើររបស់អាជ្ញាធរស្រុកនៅក្នុងតុចចារដែលប្រគល់ សិទ្ធិឲ្យទៅក្រុមហ៊ុនមិត្តភាពធ្វើការវិនិយោគលើដំណាំកៅស៊ូនៅលើ ដីព្រៃសហគមន៍របស់ពួកគាត់។ |
ទាហានហ្វីលីពីន៧នាក់ស្លាប់ ២១នាក់របួសក្នុងសមរភូមិប្រឆាំងអ៊ីស្លាមជ្រុលនិយម Posted: 28 Jul 2011 02:06 AM PDT ម៉ានីល៖ អ្នកនាំពាក្យយោធាម្នាក់ បាននិយាយថា ទាហានហ្វីលីពីន ៧នាក់ បានស្លាប់ និង២១នាក់ទៀត បានទទួលរងរបួសនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតមួយនៅប៉ុន្មានខែមក នេះ រវាងទាហានរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធជាប់ទំនាក់ទំនងជាមួយក្រុមអាល់កៃដា នៅកោះដាច់ស្រយាលនាភាគខាងត្បូងប្រទេសនេះ។ |
Ford បោះទុន១ពាន់លានដុល្លារសង់រោងចក្រដំឡើងនៅឥណ្ឌា Posted: 28 Jul 2011 01:47 AM PDT បុមបៃ៖ ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុននេះ មានផែនការវិនិយោគថវិកាចំនួន ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តមួយនៅភាគខាងលិចនៃប្រទេសឥណ្ឌា ដោយបង្កើនការវិនិយោគរបស់ខ្លួនទ្វេដងនៅក្នុងប្រទេសនេះ ដោយសារក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកមួយនេះ ព្យាយាមបង្កើនចំណែកទីផ្សារឲ្យបានច្រើនថែមទៀតក្នុងទីផ្សាររថយន្ត នៅប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងធំជាងគេទីពីរ របស់ពិភពលោកមួយនេះ។ |
បញ្ជូនជនសង្ស័យសម្លាប់ក្មេងស្រីម្នាក់ទៅតុលាការខេត្តរតនៈគិរី Posted: 28 Jul 2011 01:41 AM PDT រតនៈគិរី៖ សមត្ថកិច្ចក្រុងបានលុង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបញ្ជូនខ្លួនជនសង្ស័យសម្លាប់ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីធ្វើការចោទប្រកាន់ពាក់ពន្ធ័នឹងរឿងគំនុំ។ |
អាមេរិកសហការជាមួយចិន បញ្ជូនត្រឡប់ទៅវិញមន្ត្រីពុករលួយ Posted: 28 Jul 2011 01:30 AM PDT ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកកំពុងតែសហការជាមួយប្រទេសចិន ដើម្បីបញ្ជូនត្រឡប់មកវិញនូវក្រុមជននិរទេសខ្លួនជនជាតិចិនកំពុង ប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ដែលនេះគឺជាការវិវត្តន៍មួយដែលអាចបើកផ្លូវសម្រាប់បញ្ជូនត្រឡប់ មកវិញនូវមន្ត្រីរដ្ឋាភិបាលរាប់រយនាក់ ដែលគេតាមចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ។ |
ADB ជំរុញឲ្យអាស៊ីបង្កើនការប្រយុទ្ធប្រឆាំងនឹងកំណើនអតិផរណា Posted: 28 Jul 2011 01:07 AM PDT សិង្ហបុរី៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងរបស់អាស៊ី ចាំបាច់ត្រូវសម្របខ្លួនតាមកំណើនតម្លៃទំនិញប្រើប្រាស់ខ្ពស់នាពេល បច្ចុប្បន្ន និងមិនអាចឈប់ការប្រយុទ្ធប្រឆាំងនឹងអតិផរណាបានឡើយ បើទោះជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន មានកម្រិតទាបក៏ដោយ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |